ជួយស៊ែរម្នាក់មួយផង! ផ្ទុះការចាប់អារម្មណ៍ ក្មេងស្រីម្នាក់នេះ មានសម្រស់ស្រស់ស្អាត តាមបែបធម្មជាតិ រីឯសម្លេងក៏ពីរោះ នាថ្ងៃអនាគតប្អូនចង់ក្លាយជា…

(ហ្វេសប៊ុក): នាថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង នូវក្មេងស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ សម្បុរខ្មៅស្រអអែមស្រស់ សម្លេងក៏ពិរោះ ដែលជាអ្នកខេត្តមណ្ឌលគីរី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងស្រីរូបនេះ មានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៅថ្ងៃអនាគត ក្មេងស្រីមុខស្រស់រូបនេះ ចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាម ការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនីមួយនេះ បានសរសេររៀបរាប់ថា: ជូនពរក្ដីសុបិនប្អូនបានសម្រេច សែនស្រស់ស្អាតកូនខ្មែរពិតៗ មើលទៅកាន់តែស្រស់ស្អាតខ្លាំង តស៊ូៗណាប្អូនស្រី។ ឈ្មោះកុមារី យ៉ង់ ស្រីនីត មកពីខេត្តមណ្ឌលគិរី រៀនថ្នាក់ទី៥ អាយុ១១ឆ្នាំ ចង់ក្លាយជាគ្រូបង្រៀន និងសិល្បៈចម្រៀង។ ជួយស៊ែរលើកទឹកចិត្តគាត់ផងបងប្អូន៕ ចង់ដឹងប្អូនច្រៀងពីរោះ ឬយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបជំនួស! បើនៅសុខៗ ស្រាប់តែ Love Riya ទិញរថយន្តទំនើបមួយគ្រឿង ស៊េរីឆ្នាំ ២០២១ មក Surprise អ៊ីចឹងអី ដល់ថ្នាក់ លោក សូនី រំភើបស្ទើរហោះ ហើយនិយាយថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាប ខ្លះៗហើយ មើលទៅ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែច្បាស់ថែមទៀតនោះ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ លោក ដែន សូនី បានរៀបចំបាច់ផ្កាមួយបាច់ តុបតែងយ៉ាងស្អាត លាយជាមួយលុយដុល្លារយ៉ាងច្រើន ដើម្បីយកមក Suprise Love Riya ដើម្បីសុំរៀបការ ដល់ថ្នាក់ ធ្វើឲ្យ អ្នកលក់ឡេរូបស្រស់ម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក សូនី បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយ Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 ឲ្យ។ លោកក៏បានពោលពាក្យប៉ុន្មានម៉ាត់ក្នុង…

អានបន្ត

អីយ៉ា! ផល្លី Cover មួយបទនេះ “ពឺតៗ” មិនត្រឹមតែពីរោះទេ កាយវិការ ឡើងកប់ហ្មង, ហ្វេនៗសរសើរ ព្រាត ថា… (មានវីដេអូ)

មហាជនប្រហែលជា មិនទាន់ភ្លេចទេមើលទៅ អតីត បេក្ខនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 នោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី ដែលធ្លាប់ចូលប្រឡងកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។ បើទោះពេលនោះ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងជាច្រើនបទ រហូតដល់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ផល្លី បាន Cover ចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ពឺតៗ” ដែលជាសំនៀងដើម លោក ខេមរៈ សិរីមន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផល្លី ច្រៀងមួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបញ្ចេញកាយវិកាឡើងរស់រវើក និងគួរឲ្យទាក់ទាញថែមទៀតផង ទោះមើលច្រើនដងទៅហើយ នៅតែមិនធុញទ្រាន់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តាប់ចប់ភ្លាម ហ្វេនៗ សរសើរព្រាត ថា ៖ អួយឡើងឡូយidolតូចផល្លី, ចូលចិត្តក្មួយស្រីនេះ តាំងពីចូលប្រឡង, អ្នករាំឡូយកប់ ក្មេងៗតែរាំបានល្អ, ឡូយណាស់ផល្លីអើយ, ឆ្ងល់ដល់ហើយ កូនហ្នឹងប៉ិនម្លេស, ពូកែណាស់កូនហ្នឹង គួរឲ្យស្រឡាញ់ណាស់ ពីរោះណាស់ ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ថាមែនៗ!​ ក្រោយចាប់ខ្លួនស្ត្រីម្នាក់ដែលដឹកដៃកូនទៅទាមទាប្តីកំពុងរៀបការជាមួយប្រពន្ធថ្មី ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ព្រោះ…

ខេត្តកណ្តាល ៖ ប្រិយមិត្តនៅចាំទេ ស្ត្រីជាប្រពន្ធដើមម្នាក់ ដែលដឹកដៃកូនទៅអុកឡុកពិធីមង្គលការប្តីជាមួយនឹងប្រពន្ធក្រោយ កាលពីដើមឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនោះ។ ពេលនេះ នាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈនាងកំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ តាមបណ្តឹងរបស់នារីជាប្រពន្ធថ្មីប្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយចា ប់ខ្លួនបានប៉ុន្មានម៉ោង នៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានតុលាកាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចា ប់ខ្លួននោះ បានត្រូវលោកជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចមិនឃុំខ្លួន និងបានដោះលែងឲ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីរ ងគ្រោះឈ្មោះហុក ស្រីណុច អាយុ២៦ឆ្នាំ កូនប្រុសម្នាក់អាយុ៥ឆ្នាំ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅ ទាមទាប្តីយកមករួមរស់ ជាមួយគ្នានឹងសង្ឃឹមថា បានមកមេីលថែកូន​ តែមក ដល់ពេលនេះក្មេងតូចនោះ ត្រូវកំព្រារងា ឥតមេបា តែម្តងខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំង កងរាជអាវុធហត្ថខេត្ត កណ្តាលចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃ ទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅគ្រា ដែលស្ត្រីរូបនោះ កំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយ កន្លែងស្ថិតក្នុងភូមិរកា ខ្ពស់​ សង្កាត់រកា ខ្ពស់​ ក្រុងតាខ្មៅ​ ដេីម្បីបានប្រាក់ ចិញ្ចឹមកូន និងដោះបំណុលគេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើកតាមសមត្ថកិច្ចបាន បង្ហើបថា៖ ដេីមបណ្តឹង​ មានឈ្មោះ ទេស​…

អានបន្ត

លើកទី១ហើយ ឃើញលោក សុវណ្ណ រិទ្ធី ថតជុំគ្នាជាមួយកូនស្រីទំាងពីរ មើលទៅពិតជាកក់ក្តៅណាស់ ថែមទំាងដាក់មួយឃ្លា ថា…

មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីសំណព្វចិត្តទំាងពីររបស់លោក ព្រមទំាងភ្ជាប់ភ្ជាប់សារដ៏មានន័យមួយឃ្លា ថា “កែវភ្នែកទាំងគូររបស់ខ្ញុំ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្ររបស់លោកបានចូល comment ថា ៖ សា្អតណាស់ បងប្រុស​, គួរអោយស្រលាញ់ណាស់, គួរឲ្យស្រឡាញ់ទំាង៣, មានក្ដីសុខណាស់បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! បងស្រី អូន ទិញការ៉េម១ដើម ជូនលោកពូ២០ម៉ឺនរៀល អមជាមួយសារយ៉ាងខ្លីមួយឃ្លាថា…

បងប្អូនមហាជន ជាច្រើនប្រាកដជាបានស្គាល់ បងស្រី​ អូន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានបុគ្គលម្នាក់ មានសន្តានចិត្តល្អ និងគួរឲ្យគោរពស្រលាញ់ខ្លាំងណាស់ គាត់បានជួយដល់ជនទីទាល់ក្រ ពិសេស គឺលោកពូ លោកតា ធាក់ស៊ីក្លូ នាពេលកន្លងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងស្រីអូន គាត់គឺជាមនុស្សម្នាក់ ដែលមានចិត្តល្អ បងប្អូនគ្រប់មជ្ឈដ្ឋានគោរពស្រលាញ់ និងគាំទ្រ ចំពោះបងស្រីអូនជានិច្ច ។ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ បងស្រី បានទិញការ៉េមគាត់ ញុាំ ។ ដោយមើលឃើញលោកពូគួរឲ្យអាណិត បងស្រី​អូន ក៏បានជូនថវិការដល់លោកពូ ចំនួន​២០ម៉ឺនរៀល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងស្រីអូន បានរៀបរាប់ថា ” ការ៉េម1ដេីមនេះជូនគាត់20មុឺនរៀល ថ្ងៃនេះខ្ញុំបានផ្ដល់ស្នាមញញឹមជូនលោកពូលក់ការ៉េមម្នាក់ហេីយ ជាការងារដែលខ្ញុំធ្វេីជាយូរណាស់មកហេីយតាំងពីខ្ញុំនៅក្រគ្មានលុយមួយរៀលក្នុងហោប៉ាវ ។ ការចែករំលែកផ្ដេីមចេញពីយេីងគ្រប់គ្នា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងអរគុណយ៉ាងខ្លាំងចំពោះ​ ការ យល់ចិត្ត និងអាណិតដល់បងប្អូនអ្នកក្រ ដូចពាក្យមួយគេតែងនិយាយថា “មានតែអ្នកធ្លាប់ក្រទេ ទើបយល់ចិត្តអ្នកក្រដូចគ្នា”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិនមែនលំៗដូចការគិតទេ មើលតើកាយវិការក៏ដឹង! ពូម្នាក់គ្រាន់តែបង្ហើរសំនៀងភ្លាម ឡើងចង់ផ្អើលឆាកគេ….(មានវីដេអូ)

កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងទាក់ទងនឹងវិដេអូមួយ ដែលពូម្នាក់ធ្វើអោយអ្នកលេងបណ្តាញសង្គមសើចឡើងរឹងពោះ ក្រោយពីបញ្ចេញទេពកោសល្យរបស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់ប្លែកៗពុំធ្លាប់បានជួប។ យ៉ាងណាមិញការច្រៀងបែបកំប្លែងស្ងួតពិតជាមិនធម្មតាទេ ដោយ ភ្លេងលេងបទ Lady ហើយគាត់ ទៅច្រៀងបទ ខេត្តកំពត់កំពូលដួងចិត្តនោះទៅវិញ បានយ៉ាងល្អ រហូតមានអ្នកទស្សនាយ៉ាងច្រើនថែមទាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចែករំលែករាប់ពាន់ដងទៀតផង។ ជាក់ស្តែងក្រោយពីល្បីវីដេអូបងប្រុសដែលច្រៀងកំប្លែងហើយនោះ ស្រាប់តែ ផេក សិរីសុខុមថតរូបថតវីដេអូ បានទម្លាយរូបនឹងឈ្មោះថា ៖ បងប្រុសដែលច្រៀងកំប្លែងនោះគាត់មានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរឲ្យអាណិតគាត់ណាស់! ឪពុកដាច់ចិត្តនាំកូនប្រុស ដើរពីភ្នំពេញ ទៅខេត្តបាត់ដំបងទាំងគ្មានលុយជាប់ខ្លួនសូម្បីតែ១រៀល ដើម្បី…

ហ្វេសប៊ុក ៖ ឪពុកកូនពីរនាក់ បានកំពុងតែធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការរំជួលចិត្តយ៉ាងខ្លាំង ក្រោយដឹងដំណឹងថា ឪពុកកូនពីរនាក់នេះធ្វើដំំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងដើម្បីស្វែងរកការងារធ្វើ ទាំងដែលគ្មានលុយសូម្បីតែមួយរៀលនៅជាប់ខ្លួន ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មេទ័ពក្រមុំ បានធ្វើការរៀបរាប់ឲ្យដឹងថា ៖ ១៣វិ ច្ឆិកា២០២០ អំពើល្អមិនសាបសូន្យ «ម្ចាស់ឡានបានជួបឪពុកកូនពីរនាក់ ធ្វើដំណើរដោយកង់ ពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង តែតាមផ្លូវអត់លុយ គាត់ក៏លក់កង់នោះទៅ ហើយក៏នាំគ្នាដើរតាមផ្លូវរហូតដល់ខេត្តបាត់ដំបង ដើម្បីស្វែងរកការងារធ្វើ ចំណែកប្រពន្ធក៏មានប្រុសថ្មីបាត់ទៅហើយ ម្ចាស់ឡានបានជួនលុយ១០០០០០៛នឹងស្បៀងបន្តិចបន្តួច ហើយក៏បានជួនគាត់ទៅបេនឡាន ដើម្បីអោយគាត់ទៅស្វែងរកការងារធ្វើ​» ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះហើយក្រោយបងប្អូនដែលរស់នៅខេត្តបាត់ដំបងទាំងអស់បន្ទាប់ពីបានជ្រាបព័ត៍មានមួយនេះហើយប្រសិនបើប្រទះឃើញ ឪពុកកូនពីរនាក់នេះទៅសូមធ្វើការមេត្តាជួយផ្តល់ការងារឲ្យគាត់ធ្វើផងទៅ គ្រាន់ពួកគាត់ទាំងពីរនាក់បានលុយខ្លះចិញ្ចឹមជីវិត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មុខដូចប៉ាៗដល់ហើយ ! ទើបកើតថ្ងៃមុនសោះ អូនភឺល កូនស្រីពៅ ឧកញ៉ា ឌួង ឆាយ ប្រែធំលឿន និងសើចស្រស់ណាស់ ហើយលោកឧកញ៉ា ប្រាប់រឿងមួយ ពីកូនស្រីខ្លួន នោះគឺ…

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយភរិយា របស់ ឧកញ៉ា ឌួង ឆាយ សម្រាលបានកូនស្រីម្នាក់ទៀតហើយ ឈ្មោះ ឌួង រាជនីគុជ (Duong Reachnikuch ) ហៅ អូនភឺល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសសិង្ហបុរី។ សព្វថ្ងៃ សរុបទំាងអស់ លោក ឧកញ៉ា និងភរិយា មានកូនទំាងអស់ ៣នាក់ (ប្រុស២ ស្រី១)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខានឃើញយូរ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពស្រស់ស្អាតមួយសន្លឹកពីកូនស្រីរបស់ខ្លួន ហើយប្រាប់ថា “កូនស្រីពៅខ្ញុំពាក់ស្បែកជើងរៀនដើរសប្បាយចិត្តណាស់ រីករាយថ្ងៃចុងសប្តាហ៍ណាបាទពូមីងបងប្អូនទាំងអស់គ្នា សូមរក្សាគម្លាតសុវត្ថិភាព លាងដៃនឹងអាកល់ ពាក់ម៉ាស រស់នៅស្អាតអនាម័យល្អ ជៀសផុតពីកូវិត-19″។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកឧកញ៉ា ចូល comment ថា ៖ មុខកាត់រកប៉ាៗ, មើលមុខគួរឲ្យស្រឡាញ់ដល់ហើយ, មើលគេសើចស្រស់ណាស់, ទើបកើតថ្ងៃមុនសោះ ធំលឿនម្លេស ក្មួយ ព្រមទំាងនៅមានពាក្យសរសើរ អូនភឺល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ របស់ អូនភឺល ទំាងអស់គ្នា ខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមប្រុងប្រយ័ត្នផងបងប្អូន! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក ខណៈអ្នកជាសះស្បើយមិនមានទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួនសរុប ៧១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៧០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់…

អានបន្ត