ភ្នំពេញ៖ មហាជនបានទទួលជ្រាបរួចហើយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២ នេះ អ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះ ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលធ្វើឡើងទៅតាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ទន្ទឹមនោះផងដែរ អ្នកស្រី ទ្រី សុផានិត ក៏បានបញ្ជាក់ទៅកាន់មហាជនតាមរយៈការឡាយក្តៅៗថា ការឃាត់ខ្លួនអ្នកស្រី ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ គឺត្រូវបានធ្វើឡើងពីសំណាក់ប្អូនស្រីបង្កើតរបស់ខ្លួន ទ្រី ដាណា ដែលបានផ្ទុះកំហឹង និងសម្រេចចិត្តប្តឹងរូបអ្នកស្រីដូចការចោទប្រកាន់ខាងលើ។ តាមរយៈការឡាយវីដេអូ នៅក្នុងរថយន្ត ខណៈសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ទ្រី សុផានិត ក៏បានប្រាប់ត្រង់ៗថា អ្នកស្រីពិតជាបាននិយាយថាប្អូនស្រីខ្លួន ទ្រី ដាណា មានប្តី១ប្តី២ប្តី៣ប្រាកដមែន តែការនិយាយ បែបនេះ អ្នកស្រីក៏ពុំបានបញ្ចេញឈ្មោះចំៗនោះដែរ។ តែយ៉ាងណា អ្នកស្រីក៏ទទួលយកកំហុសនេះ និងក៏បានអះអាងថា បានធ្វើការសម្រុះសម្រួលជាមួយប្អូនស្រីជាច្រើនលើករួចមកហើយផងដែរ តែ ទ្រី ដាណា ពុំព្រម និងក៏បានសុំពន្យារពេលឡើងបំភ្លឺនៅតុលាការផងដែរ ដោយសារមូលហេតុផ្តាយសាយធំ។ តែយ៉ាងណា បើតាមដីការរបស់តុលាការ បានបញ្ជាក់ឲ្យដឹង ជនចោទ ទ្រី សុផានិត ត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែ ជនត្រូវចោទបែរជាយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ហើយធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់ ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តងទៅ។ ដោយឡែក ក្រឡេកមើលវីដេអូមួយនេះវិញ ពិតជាគួរឲ្យរំជួលចិត្តខ្លាំងណាស់ គឺក្រោយពីបានដឹងថា សមត្ថកិច្ចធ្វើការឃាត់ខ្លួន និងឃើញក្មួយស្រី ទ្រី…
អានបន្តDay: November 13, 2020
ភរិយាឯកឧត្តម គួច ចំរើន បានVideo Call ទៅកាន់ក្មេងប្រុស ដែលយកកង់អេតចាយ ទៅប្រកួតប្រណាំងកង់ និងបានសួរថា «ពេលកូនធំទៅ តើកូនចង់ធ្វើអ្វីដែរ?» ស្រាប់តែក្មេងនោះឆ្លើយថា
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពរបស់ក្មេងប្រុសម្នាក់ មានឈ្មោះ ពេជ្រ ធារ៉ា ខណៈពេលចូលរួមកម្មវិធីប្រណាំងកង់មួយ ដែលបានរៀបចំឡើង ដោយ Cambodia MTB Series។ កុមារា ពេជ្រ ធារ៉ា មានត្រឹមតែកង់ចាស់មួយគ្រឿងប៉ុណ្ណោះ ហើយមិនមានសម្ភារៈដូចគេនោះឡើយ! អ្វីដែលកាន់តែធ្វើឲ្យមហាជនសង្វេគចិត្តខ្លាំងនោះ សូម្បីតែស្បែកជើងធាក់ប្រណាំងកង់ ក៏ប្អូនពុំមានផង។ តែយ៉ាងណាក្ដី កុមារា ពេជ្រ ធារ៉ា មិនរុញរាចំពោះរឿងទាំងនេះ នោះទេ ប្អូនបានដាក់ចិត្តមោះមុត ព្យាយាមតស៊ូអស់ពីសមត្ថភាពរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដោយមានទាំងជនជាតិខ្មែរ និងជនជាតិបរទេសចម្រុះតែម្ដង។ រូបភាពរបស់ប្អូនប្រុស ត្រូវបានមហាជនចែករំលែកយ៉ាងច្រើន ព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង រហូតមានសប្បុរសជនមួយចំនួន បានប្រកាសស្វែងរកប្អូន ក្នុងគោលបំណងចង់ឧបត្ថម្ភដល់ប្អូនប្រុសទាំងផង។ យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែវិច្ជិកា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្ដម គួច ចំរើន បានVideo Call ទៅកាន់កុមារា ពេជ្រ ធារ៉ា ដោយបានសួរនូវសំនួរមួយឃ្លាថា៖”ពេលកូនធំទៅ តើកូនចង់ធ្វើអ្វីដែរ? កុមារា ពេជ្រ ធារ៉ា បានឆ្លើយវិញថា៖”ពេលខ្ញុំធំទៅ គឺចង់ធ្វើទាហាន ដើម្បីការពារប្រទេសជាតិ”។ លោកជំទាវ ក៏បានភ្ជាប់នូវសំណេរមួយឃ្លាថា៖”មើលឆន្ទៈក្មេងខ្មែរគេផងចា! ស្រលាញ់ក្មេងខ្មែរ មានឆន្ទៈស្នេហាជាតិ”។
អានបន្តថាមែនៗ ក្រោយសម្ថកិច្ចឃាត់ខ្លួន ទ្រី សុផានិត ទៅតុលាការរួចមក មានអីស្រាប់តែ លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយឃ្លាអោយយ៉ាងចត់ថា…
យោងតាមគណនីយ្យ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះសារថា ចូលចិត្តអោបដុំភ្លើង ហើយស្រែកថាក្ដៅ ដូចពាក្យចាស់ថា ដំបៅមិនឈឺ យកឈើទៅរុគ ខ្ញុំសុំនិយាយពាក្យពិត ខ្ពើមហ្មង អ្នករកសុីណា ឡាយអា ស អា ភា ស ដូចគេស្រា ត ជាពិសេសអាវប្បធម៍ជេរប ញ្ចោរ ហែ កគេរ្ត៍ គ្នានឹង ឈប់បានឈប់ទៅ !!!ខ្ញុំធ្លាប់និយាយ ជាច្រើនដងហើយ កុំអាងតែមានFacebook ឃើញគេ like Share ច្រើន អង្គុយតែពុលទឹក មាត់ ពិតមែនហើយថា យើងមានសិទ្ធបញ្ចេញមតិ តែសូមកុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត ហើយជេរបញ្ចោរ ហែកហួង ជីវិតឯកជនគេ ហើយមួយៗអាងអីខ្ញុំនិយាយការពិត តើមានគិតពាក្យខ្លះ វាប៉ះពាល់ជាមួយផ្លូវច្បាប់ ទេ ។ ហើយតាំងជំទាលថា ប្ដឹងអីប្ដឹងទៅ យកទៅណា យកទៅ មកពីដឹងពាក្យនឹងខុស ហើយនៅតែបំពាន ទើបនិយាយបែបនឹង ពេលគេប្ដឹងតាំងស្រែកថាអយុត្តិធម៍ណាស់ រកខ្សែទុយោអោយជួយ ពេលខ្នងបង្អែកគេ ដឹងយើងខុស មិនហ៊ានចេញមុខ មានតែក្បាច់ចុងក្រោយ ចុះពីឡានមុខឡើងអឿ ចូលដល់របងតុលាការដួលសន្លប់ ដូចពាក្យចាស់ថា ឃើញគុ ក បានស្រក់ទឹកភ្នែក ( ឃើញចឹងនឹកឃើញក្រុមពួក បាតុកម្មអាជីព បឹងកក់ ) រឺក៏ថា ខ្មែរដូចគ្នាសោះ បងប្អូនឯងសោះ ចុះបើដឹងខ្មែរដូចគ្នា បងប្អូនឯងសោះ ម៉េចក៏មិនយោគយល់ ឡាយវីដេអូ ជេរ ហែ កគេរ្ត៍ គ្នាធ្វើអី ។ឃើញគេមិនតបត មិនមាត់ ហើយបាន like share ច្រើនផង…
អានបន្តលោកស្រី ទ្រី ដាណា ថា ភាពរងអយុត្តិធម៌កន្លងមក ពេលនេះជិតបានទទួលភាពយុត្តិធម៌មកវិញហើយ ហើយការឈឺចាប់ដែលគ្មានអ្នកយល់នាកន្លងមក ក៏ត្រូវរលាយអស់ដែរ
នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា ដែលជាបុគ្កលជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ គឺលោកស្រី បាននាំយកផលិតផលដ៏ល្អបំផុត សម្រាប់បម្រើដល់ អតិថិជន អ្នកប្រើប្រាស់របស់លោកស្រី ឲ្យបានប្រើប្រាស់ ស្រស់ស្អាតគ្រប់ៗគ្នា។ ដែលបងប្អូនមហាជនជាច្រើនបានស្គាល់លោកស្រី តាមរយៈការជួយដល់សង្គម ពិសេសគឺជួយដល់ជនទីទាល់ក្រ តែម្តង។ ជាក់ស្តែងមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា បានបង្ហោះសារថា “ការឈឺចាប់ដែលគ្មានអ្នកយល់និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ អរគុណសន្តិភាព “។
អានបន្តគួរឲ្យអាណិតគាត់ណាស់! ទិដ្ឋភាព អ្នកនាង ទ្រី សុផានិត ស្រឺតទាស់សរសៃខ្ចី ក្រញង់.ដៃ ជើង ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ (មានវិដេអូ)
ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់តែតុលាការហើយ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។ ជាក់ស្តែងបន្ទាប់ពីទៅដល់មន្ទីរពេទ្យភ្លាមនោះ ស្រាប់តែអ្នកនាង ដួលសន្លប់ស្តូកស្តឹងតែម្តង បណ្តាលឲ្យ ស្វាមីរបស់អ្នកនាង ពិតជាព្រួយបារម្ភយ៉ាងខ្លាំង ពិសេសគឺកូនរបស់គាត់ ស្រែកយំខ្លាំងណាស់ ទាររកម្តាយ ព្រោះគាត់នៅក្មេងណាស់។ បន្ទាប់មកទៀត នៅក្នុងការឡាយរបស់ របស់អ្នកនាង Love Reya បញ្ជាក់ឲ្យដឹងថា គឺដោយសារតែ «នាង ស្លុតចិត្តខ្លាំងពេកពេលបានឃើញកូនរបស់នាងយំអោបនាងមុនពេលចូលតុលាការ ហើយស្របពេលដែលនាងកំពុងតែមានបញ្ហាបេះដូងផងដែរនោះទើបធ្វើឲ្យចង្វាក់បេះដូងរបស់នាងលោតខ្លាំង ជាពិសេសនោះកូនទើបតែបាន៤ខែ ទើបបណ្តាលឲ្យនាង (ទាស់) សសៃខ្ចីតែម្តងទៅ » ពេលនេះគឺកំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ បើយោងតាមគណនីហ្វេសប៊ុករបស់ប្រូសូនី បានបង្ហោះសារថា “ខ្ញុំសូមជូនពរបងស្រីទ្រីសុផានិតកុំអោយមានរឿងអីកើតឡើងលើបង”។
អានបន្តបងប្អូននៅចាំរឿង ស្ត្រីម្នាក់ដែលដឹកដៃកូនទៅទាមទាប្តីកំពុងរៀបការជាមួយប្រពន្ធថ្មី ពេលនេះត្រូវកងកម្លាំងធ្វើការចាប់ខ្លួន ពីបទ….
បើមិនអាណិតប្រពន្ធដែលធ្លាប់អោបនឹងដើមទ្រូង ក៏គួរអាណិតកូនដែលជាសាច់ឈាមបង្កើតដែរ ប្រិយមិត្តមួយចំនួននៅចាំទេ ស្ត្រីដែលតាមទាន់ប្តី រៀបការស្រីថ្មីនោះ ត្រូវប្រពន្ធចុង និងប្តីប្តឹងដាក់គុកហើយបើខាងស្រីប្រពន្ធចុងចឹងហើយ…ចុះអតីត លោកប្តី បើមិនអាសូរ ប្រពន្ធដើមទេ គួរណាស់អាណិតកូន ដែលជាឈាមរបស់ខ្លួនដែរ ហេតុអីដល់ថ្នាក់រួមគំនិត ជាមួយប្រពន្ធក្រោយ ប្តឹងប្រពន្ធដើម ចាប់ដាក់គុក ឱ្យកូនប្រុសអាយុ ៥ឆ្នាំ ត្រូវកំព្រា គ្មានមេបាចិញ្ចឹមបីបាច់ថែរក្សា។ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅ ជិតកន្លែងកើតហេតុ បាននាំគ្នានិយាយថា៖ គួរអោយអាសូរណាស់! ប្រពន្ធដេីម ក្លាយជាអ្នកទោសក្រោយពីដឹកដៃកូន តាមរកប្តី ខណៈកំពុងរៀបការ ជាមួយស្រីថ្មី ដល់ក្នុងរោងការ។ ទីបំផុតខាងប្តីក៏ បន្តរៀបការបានយ៉ាងរលូន ចំណែកប្រពន្ធដើម និងកូន បានត្រឹមទឹកភ្នែក ឈឺចាប់ ហើយអ្វីដែល ក្រៀមសួតក្អួតឈា.ម ពើតឈឺផ្សាស្ទើរ ដាច់ប្រម៉ាត់នេះ គឺប្រពន្ធដើមក្លាយ ជាអ្នកទោស ក្នុងបទ រំ.លោ.ភលំនៅដ្ឋាន គ្រាដែលខ្លួន ដឹកដៃកូនទៅ រកប្តីអង្គុយ ផ្ទឹមចូល រោងការជាស្រីថ្មីនោះ។ សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅ ទាមទាប្តីយកមករួមរស់ ជាមួយគ្នានឹងសង្ឃឹមថា បានមកមេីលថែកូន តែមក ដល់ពេលនេះក្មេងតូចនោះ ត្រូវកំព្រារងា ឥតមេបា តែម្តងខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំង កងរាជអាវុធហត្ថខេត្ត កណ្តាលចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគ្រា ដែលស្ត្រីរូបនោះ កំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយ កន្លែងស្ថិតក្នុងភូមិរកា ខ្ពស់ សង្កាត់រកា ខ្ពស់ ក្រុងតាខ្មៅ ដេីម្បីបានប្រាក់ ចិញ្ចឹមកូន និងដោះបំណុលគេ ។បើក៩តាមសមត្ថកិច្ចបាន បង្ហើបថា៖ ដេីមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ៣៥ រស់នៅភូមិទួលក្រសាំង…
អានបន្តដឹងមូលហេតុ ដែលធ្វើឲ្យ អ្នកនាង ទ្រី សុផានិត ដួលសន្លប់ស្តូកស្តឹងហើយ គឺដោយសារតែ…(មានវិដេអូ)
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ ។ យ៉ាងណាមិញក្រោយពេលទៅដល់តុលាការ ស្រាប់តែអ្នកនាង ទ្រី សុផានិត ដួលសន្លប់ភ្លាមៗ ហើយមូលហេតុដែលធ្វើឲ្យ ទ្រី សុផានិត ដួលសន្លប់ស្តូកស្តឹងនោះត្រូវបានអ្នកនាង Love Reya បញ្ជាក់ឲ្យដឹងថា គឺដោយសារតែ «នាង ស្លុតចិត្តខ្លាំងពេកពេលបានឃើញកូនរបស់នាងយំអោបនាងមុនពេលចូលតុលាការ ហើយស្របពេលដែលនាងកំពុងតែមានបញ្ហាបេះដូងផងដែរនោះទើបធ្វើឲ្យចង្វាក់បេះដូងរបស់នាងលោតខ្លាំង ជាពិសេសនោះកូនទើបតែបាន៤ខែ ទើបបណ្តាលឲ្យនាង (ទាស់) សសៃខ្ចីតែម្តងទៅ » ពេលនេះគឺកំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ សូមរំលឹកផងដែរថាសមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ៕ សូមទស្សនាវិដេអូខាងក្រោម៖
អានបន្តអ្នកណាមិនស្លុត! ក្រោយត្រូវឃាត់ខ្លួនបញ្ជូនដល់តុលាការភ្លាម លោកស្រី ទ្រី សុភានិត សន្លប់បាត់មាត់ឈឹង ឯកូនតូចក៏យំតាមម្តាយទៀត ហើយពេលនេះត្រូវ… (មានវីដេអូ)
ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានខែមុន រឿងរ៉ាវក្នុងគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ទទួលបានការចាប់អារម្មណ៍ខ្ពស់ ហើយបញ្ហានោះគឺជម្លោះជាមួយបងស្រីរបស់លោកស្រី គឺលោកស្រី ទ្រី សុផានិត ហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា បង្កអោយ មានការភ្ជាក់ផ្អើលជាខ្លាំងផងដែរ។ យ៉ាងណានៅមុននេះបន្តិច ដោយយោងតាមការបញ្ជាក់ពីហ្វេសបុកផេចឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: លោកស្រី ទ្រី សុផានិត ត្រូវបញ្ជូនដល់តុលាការ! តែពេលទៅដល់តុលាការ បានសន្ល ប់ ក៏ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង!។ ក្រោយឃើញបែបនេះ មហាជនក៏បានចាំមើលថាតើបញ្ហា ខាងលើនេះ និងមានអ្វីកើតឡើងបន្តទៀត ខណៈពេលដែលមុនមានរឿងបែបនេះ ខាងលោកស្រី ទ្រី សុផានិត ពិតជាបាននិយាយមិនល្អទៅលើថៅកែពេជ្រ ទ្រី ដាណា ដែលជាប្អូនស្រីរបស់ខ្លួន ពិតប្រាកដមែន៕
អានបន្តសែនរំភើបខ្លាំងណាស់! ឃើញទឹកដៃ នៃការថតរូបរបស់បងប្រុសម្នាក់ហើយ ធ្វើឲ្យលោកស្រី ទ្រី ដាណា ទ្រាំមិនសរសើរមិនបាន ជារង្វាន់លើកទឹកចិត្ត លោកស្រីទ្រី ដាណា ជូនថវិកាដល់បងប្រុសចំនួន…
ខ្សែជីវិតនៃការតស៊ូរបស់ប្អូនប្រុស ពេជ្រ ធារ៉ា ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើនបន្ទាប់ពីរូបគេបានយកកង់កញ្ចាស់របស់ខ្លួនដែលមានតម្លៃ ២ មុឺនរៀល យកទៅប្រណាំងជាមួយនិងកង់ថ្មីរបស់គេដែលមានតម្លៃរាប់រយដុល្លារឯណ្ណោះ បើទោះបីជាកង់របស់ខ្លួនមានតម្លៃថោកនិងមិនមានគុណភាពល្អដូចកង់ថ្មីក៏ដោយប៉ុន្តែប្អូនប្រុស ពេជ្រ ធារ៉ា បានឲ្យធ្វើឲ្យមនុស្សជាច្រើនបានយល់ពីសេចក្តីក្លាហាន និងការតស៊ូររបស់ប្អូន នៅក្នុងការប្រគួតមួយនេះ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា មុននេះបន្តិច បានបង្ហោះសារថា “ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់”។ ភ្លាមនោះ ក៏មានបងប្អូនជាច្រើនបានសម្តែងការ រីករាយ និងរំភើបចិត្ត ពេលបានដឹងពីដំណឹងមួយនេះ ។ ហើយក៏អរគុណដ៏បងប្រុស ដែលបានផ្តិតយករូបភាពស្អាត ៗ ចែកជូនដល់ បងប្អូនយើងបានទស្សនាផងដែរ ៕
អានបន្តតារាចម្រៀង នីកូ បន់ស្រន់រាល់រាត្រី ដោយដោះដូរ និងជីវិតរបស់ខ្លួនពាក់កណ្តាល ទៅលោកយាយជាទីស្រលាញ់ ឲ្យគាត់មានអាយុវែង តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនា ហើយនៅថ្ងៃនេះក៏…
ការបាត់បង់អ្នកណាម្នាក់ នៅក្នុងរង្វង់គ្រួសារ សាច់ញាតិ ពិតជាធ្វើឲ្យយើងមានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ពេលដឹងថា មនុស្សសំខាន់ម្នាក់នោះ នឹងត្រូវ ទៅជារៀងរហូត បើទោះបីជាយើងស្រែកហៅយ៉ាងណា ក៏គាត់គ្មានថ្ងៃ និងត្រឡប់មកវិញជាដាច់ខាន ។ ក្តីសោកសង្រែកមួយនេះ ពិតជាធ្វើឲ្យអ្នកនៅរស់ មានការឈឺចាប់ឥតឧបមា ដែលនឹកស្មានមិនដល់ ។ ទឹកភ្នែក ដែលស្រក់ចុះមក ពេលនេះ គឺមានតែក្តីឈឺចាប់ តែម្យ៉ាងប៉ុណ្ណោះ ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមញនេះតារាចម្រៀង ស្រស់សង្ហា លោក នីកូ បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ លើបណ្តាញសង្គមរបស់ខ្លួន ដោយលោក បានបាត់បង់លោកយាយជាទីស្រលាញ់ទៅ ទៅជារៀងរហូត ។ នៅក្នុងបណ្តាញសង្គមរបស់លោក បានសរសេររៀបរាប់ថា”វេលាដែលភ័យខ្លាចពេញមួយជីវិត ទីបំផុតបានមកដល់ ខ្ញុំតែជឿលេីកាបន់ស្រន់រាល់រាត្រីដោះដូនិងជីវិតរបស់ខ្ញុំពាក់កណ្តាល ជឿលេីអភិនិហាដែលតែងថែរក្សាលោកយាយ រហូតដល់97វស្សា តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនាបានរហូតទេ ស្លឹកឈេីដែលទុំបានជ្រុះក្នុងរយះពេលមួយពព្រិចភ្នែក សូមបុណ្យកុសលក្រុមគ្រួសារទាំងអស់ជូនដំណេីរលោកយាយទៅកាន់សុគតិភព “។
អានបន្ត