សែនរំភើបចិត្តណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កោតសរសើរ និងផ្តល់អំណោយ ដល់កុមារ​ ៣នាក់ ដែលមានឆន្ទៈតស៊ូ ចូលរួមប្រកួត កីឡាប្រណាំងកង់ នៅទីលាន​ទួល​ម៉ូតូហោះព្រែកលាភ ដោយម្នាក់ៗ ទទួលបាន…

នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយ ឈ្មោះ “កាកបាទក្រហមកម្ពុជា-Cambodian Red Cross” បានប្រាប់ឲ្យដឹង នូវដំណឹងដ៏សែនរំភើបមួយថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ដោយក្តីអាណិតអាសូរ​ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​ និងលេីកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលេីនេះ ដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលេីក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម​។ ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង​…

អានបន្ត

ស្ងាត់ៗ ភឿន សុភាព ចេញមួយបទទៀតបាត់ ពីរោះ ផ្អែម លន្លង់លន្លោច ដល់ហើយ, ស្តាប់សឹងមិនទាន់ចប់ផង ហ្វេនៗ ចូល comment ព្រាត ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជា អ្នកគាំទ្រភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ប្អូនប្រុស ភឿន សុភាព នោះ ដែលជា ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី មហាជនទូទៅ ក្នុងចំណោម ជើងខ្លាំងជាច្រើនរូប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជា​ប្រិយរបស់ សុភាព នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ តាមរយៈការបកស្រាយចម្រៀង ជាហូរហែ តាមកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ របស់ សុភាព ក្រោមចំណងជើងថា “អ្នកណាថាមនុស្សប្រុសស្មោះតែមួយឆាវ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ស៊ិន ធារី, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តាប់ចប់សឹងមិនទាន់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment សរសើរ ព្រាត ៖ ពីរោះណាស់ ប្អូនប្រុស, សំឡេងដែលប្លែកជាងគេ នៅរស្មីហង្សមាស មិនធ្ងន់ ហើយក៏មិនស្រាល គឺផ្អែម ពីរោះ លន្លង់លន្លោច​ មនោសញ្ចេតនា​ខ្លាំង, មនោសញ្ចេតនាណាស់, សម្លេងពីរោះ ប្លែកពីតារាផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយរំភើបចិត្តជំនួស! ទីបំផុត ឧកញ៉ា ស្រី ចាន់ថន បានជួប ប្អូនប្រុសម្នាក់ នេះហើយ ថែមទំាងប្រគល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…

អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន បានជួបប្អូនប្រុសហើយ ថែមទំាងឲ្យកាដូដ៏ពិសេសនេះទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា “ថ្ងៃនេះស្វាគមន៍ ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះ នាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹងគ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀត បានមកដែរ ដោយខ្ញុំកាដូ កង់២ មួក២ និងសម្ភារមួយចំនួន ព្រមទាំងសរុបថាវិកា ចំនួន២លានរៀល និងកាដូពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយ ទុកអោយប្អូនប្រុស និងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុស ជាអ្នកមើល និងគ្រប់គ្រង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអោយមានជំនួយការ និងអ្នកជំនាញ នៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារ ដើម្បីប្អូនអភិវឌ្ឍន៍ខ្លួន ទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យា នឹងទទួលគ្រួសាររបស់ប្អូនប្រុស មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ស្កាយឡែន ដោយមានផ្ទះស្អាតរស់នៅ និងការងារធ្វើផងដែរ។”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ធ្មិចបើកៗ! កូនភ្លោះ នាយក្រឹម និង ស្រីលាភ ធំលឿនណាស់ហើយចង់ទៅសាលារៀនទៀត (មានវីដេអូ)

រាជធានីភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ស្រីលាភ បានបង្ហោះនូវវីដេអូមួយ បង្ហាញសកម្មភាពកូនភ្លោះស្រីរបស់ខ្លួនដែលជាតំណក់ឈាមរួមតារាកំប្លែងជើងចាស់ នាយក្រឹម កំពុងប្រឡែងគ្នាយ៉ាងសប្បាយរីករាយលើរថយន្ត មានស្ពាយកាតាបសិស្សសាលា ថែមភ្ជាប់ដោយសំណេរខ្លីបញ្ជាក់ច្បាស់នូវបំណងកូនស្រីសំណព្វចិត្តទាំង២ថា៖ «អូនលីណា&លីសា ចង់ទៅសាលារៀន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្ដី នៅក្នុងវីដេអូពោរពេញដោយសុភមង្គល និងក្ដីសុខនេះ គេសង្កេតឃើញថាកូនភ្លោះស្រីរបស់តារាកំប្លែងទាំងពីរហាក់លូតលាស់ធំធាត់ឆ្លាតវៃ មាំមួន រីករាយជាពិសេសគឺមានរូបសម្រស់កាន់តែស្រស់ស្អាត និងគួរឲ្យជាប់ចិត្តស្រឡាញ់ខ្លាំងផងដែរ រហូតមានអ្នកខ្លះបានចូលបញ្ចេញនូវមតិថា៖ «ចេះខ្លាំងក្មួយទាំងពីរហើយគួរឲ្យស្រលាញ់ថែមទៀត»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបចិត្តជំនួស! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បានទៅជួប ក្មេងប្រុសម្នាក់នេះ ដល់ផ្ទះហើយ ថែមទំាងប្រកាសនឹងសង់ផ្ទះថ្មី ឲ្យទៀត ដល់ថ្នាក់ធ្វើឲ្យក្មេងម្នាក់នេះ រំភើបពេក ឡើងស្រក់ទឹកភ្នែក

មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដោយលោកស្រីប្រាប់ថា “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលបានសន្យា នៅទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី បានបញ្ជាក់បន្ថែមថា “សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះ សម្រាប់ឪពុកម្ដាយគាត់ សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។…

អានបន្ត

ទម្លាយការពិតនៃការផ្លាស់ប្តូររបស់ក្មេងប្រុសមានតែកង់ចាស់ទៅប្រកួតជាមួយគេ ដោយសារតែបុរសម្នាក់នេះបាន….

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ចាស់របស់ខ្លួន ទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗ និងមានល្បឿនលឿនជាងកង់របស់ខ្លួន។​ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជ័យជំនះក៏ដោយ ប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន​ នៅលើទីលានប្រណាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសនោះគឺ ពេលនេះ ប្អូនប្រុសតស៊ូ ខាងលើត្រូវបានមហាជនស្គាល់ច្រើន ហើយក៏ទទួលបានការឧបត្ថមច្រើនពីសំណាក់សប្បុរជន ដូចជាថវិការ សំភារៈសិក្សា កង់ថ្មី ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាយើងគួរតែរំលឹកពីមនុស្សសំខាន់ម្នាក់ ដែលជាអ្នកថតរូបអាជីប មានគណនីហ្វេសបុកឈ្មោះ Sovanna Kem Photography ដោយលោកជាអ្នកផ្តិតយករូបភាពរបស់ប្អូនប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងលើ ហើយក៏ធ្វើឲ្យប្អូនទទួលបានអ្វីគ្រប់យ៉ាងមកដល់ថ្ងៃនេះ ក្នុងនោះលោកបានរៀបរាប់ថា: រីករាយណាស់ដែលរូបមួយសន្លឹកនោះ អាចជួយអោយប្អូនទទួលបានការសិក្សាឡើងវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ដូចជាសំរួលដល់ជីវភាពរស់នៅរបស់ប្អូនប្រុស។ ជូនពរប្អូនអោយបានជោគជ័យក្នុងជីវិត និងប្រឹងប្រែងហ្វឹកហាត់កីឡាទោចក្រយាន្តដើម្បីអាចក្លាយជាកីឡាករជំរើសជាតិទៅថ្ងៃមុខ។ បេះដូងអ្នកថតរូប៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មិននៅស្ងៀម​ គាត់ចេញសុំទោសម្តងទៀត! លោក ភីតធើ តេមកប្រាប់ឯកឧត្ដម ប្រាក់ សុខុន ថាសោកស្ដាយខ្លាំង សុំទោសធ្វើឲ្យកម្ពុជាពិបាក ហើយ…

តាមការបញ្ជាក់នៅក្នុងសាររបស់ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានឱ្យដឹងថា លោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ‘ រដ្ឋមន្ត្រីប្រាក់ សុខុន បន្តថា រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចម្រុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះកម្ពុជា ។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA 20ភាគរយ ពីកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧប្បត្តិហេតុនៃការចម្លង Covid-19 នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។ ឯកឧត្ដម ប្រាក់ សុខុន សូមជូនពរឱ្យលោករដ្ឋមន្ត្រីឆាប់ជាសះស្បើយផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ម្តាយគេម្តាយយើង! នេះហើយជាម្តាយដែលត្រូវកូនប្រុសដេញចេញពីផ្ទះដោយសារគាត់ចែកកេរ្តិ៍អស់ពីខ្លួន ហើយ….

ពាក្យថាគុណឪពុកម្តាយ ពិតជាខ្លី ប៉ុន្តែពាក្យដ៏ខ្លីនេះពិតជាមានអត្ថន័យធំធេង និងជ្រាលជ្រៅជាទីបំផុត ព្រោះជាទឹកចិត្តដ៏ស្មោះសរដែលកូនៗមិនអាចនិងរកបានពីមនុស្សដទៃឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា ពិតជាអាណិតចំពោះអ្នកម្តាយរូបនេះខ្លាំងណាស់ ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ Chhom Hing បានបង្ហោះសាររៀបរាប់ថា: ម្តាយដែលត្រូវកូនប្រុសដេញចេញពីផ្ទះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារគាត់ចែកកេរ្តិ៍អស់ពីរខ្លួននេះហើយកូនប្រុសដែលមានព្រហ្មវិហាធម៌ចំពោះម្តាយពេលលក់កេរ្តិ៍អស់ដេញម្តាយចេញពីផ្ទះ សូមផ្តាំដល់ម្តាយឪពុកគ្រប់រូបទុកជាមេរៀនផងកុំអោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អស់ពីខ្លួនអោយសោះ(អាណិតណាស់អ្នកម្តាយ)។ ក្រោយដឹងបែបនេះមហាជនជាច្រើនបានចូលមកខមិនថា: “មើលថែគាត់ទៅលោកពូ យើងធ្វើល្អនិងតបស្នងមកវិញក៏ល្អដែរ” “សម័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងហើយ មានកូនចឹងដែរបង” “មេីលថែគាត់​ បានសងគុណគាត់ទេីបមិនខុសជាមួយខ្លួនឯង” “ចិត្តមនុស្សយើងមិនដូចគ្នាទេបើម៉ាកណឹងអីងាប់ទៅមិនបាច់ចាប់ជាតិទេ(មិនដល់ពេលដែលឪពុកម្តាយខំរកលុយចិញ្ចឹមយើងទេអី)”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

កប់សារីម៉ង! ផ្ទះលំហែរកាយ នៅមាត់សមុទ្រ របស់លោក ស៊ុក សោភា នៅអូស្រ្តាលី ស្រស់ស្អាត គួរឲ្យចង់រស់នៅខ្លាំងណាស់

អតីតតារាសម្តែងដ៏ស្រស់សង្ហា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តនានា ។ ក្រោយរៀបការរួច លោក ស៊ុក សុភា បានចេញទៅរស់នៅក្រៅប្រទេស ជាមួយភរិយា និងសាងគ្រួសារយ៉ាងមានក្តីសុខ ហើយក៏រស់នៅយ៉ាងមានសុភមង្គលផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកទៅមើលពីជីវិត​ ឯកជនរបស់អតីតតារាសម្តែងប្រុសរូបនេះ ពិតជាមានភាពល្អប្រសើរណាស់ ព្រោះពេលនេះ លោកទើបតែបង្ហាញផ្ទះលំហែកាយថ្មីមួយ ដែលកំពុងតែសាងសង់ឡើងនៅជិតសមុទ្រ ដែលផ្ទះរបស់លោក បានសង់ជិតរួចរាល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អតីតតារាប្រុសរូបនេះ បានបង្ហោះសារថា “ឆ្លៀតមកមេីលផ្ទះលំហែរកាយនៅខាងតំបន់មាត់សមុទ្រធ្វេីបាន90%ហេីយ​ ទុកទទួលស្វាគមន៍បងប្អូនមិត្តភ័ក្ដិយេីងទាំងអស់ដែលបានមកលេងអូស្ត្រាលី”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ថាមែនៗ! រៀបឆាកជិតរួចហើយ តែត្រូវខាងស្រុកចុះមកហាមឃាត់ភ្លាមៗព្រោះតែ…

ពិតណាស់ជំងឺកូវីដ-១៩ ពេលនេះកំពុងតែធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកកំពុងតែមានការភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីវីរ៉ុស ចង្រៃនេះបានឆក់យកអាយុជីវិតរបស់មនុស្សជាច្រើននាក់និងមានមនុស្សជាច្រើននាក់ទៀតបានកំពុងតែឆ្លងជំងឺកូវីដ-១៩ នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញបើយើក្រលេកមកមើលស្ថានភាពរបស់ប្រទេសកម្ពុជាយើងវិញឃើញថាក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនដែរ​នេះបើគិតត្រឹមថ្ងៃទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០២០ មានអ្នកឆ្លងទូទាំងប្រទេសសរុបទាំងអស់ចំនួន៣០១នាក់ (ស្ដ្រី៦១នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុដូច្នេះហើយទើបក្រសួងសុខាភិបាលបានសម្រេចចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា និងមានការហាមឃាត់រាល់ការប្រមូលផ្តុំដែលមានមនុស្សចូលរួមច្រើន ដូចជានៅក្នុងកម្មពិធីមង្គលការ និងកម្មពិធីបុណ្យផ្សេងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរក្រោយចេញសេចក្តីប្រកាសបានប៉ុន្មានថ្ងៃឃើញថាមានប្រជាពលរដ្ឋភាគច្រើនបានអនុវត្តតាមដោយយកចិត្តទុកដាក់និងមានមួយចំនួនតូចទៀតមិនទាន់ស្តាប់តាម តួរយ៉ាងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nget Outdomdara បានធ្វើការបង្ហោះសាររៀបរាប់ឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ៖« កូវីដសុីរោងបាត់មួយហើយ រៀបឆាកជិតរួចហើយ ខាងស្រុកចុះមកហាមឃាត់មិនអោយប្រគុំទេ ដាច់បាយហើយឆ្នាំនេះ »៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត