កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ប្រិយមិត្តជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបហើយថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ចំណែក នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ពីសកម្មភាព ធ្វើពិធីតូចមួយនៅវត្ត ជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន ដោយ ឆលី បាន១ខួបហើយ ព្រមទំាងបាននាំ ឆលី មកព្រលែងសត្វចាប ថែមទៀត។ កញ្ញា បានបញ្ជាក់ថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់ កញ្ញា បានបង្ហោះសារជាច្រើនជូនពរ ឆលី ដោយម្នាក់ៗសរសេរថា ៖ មានក្តីសុខណាស់បង, ល្អណាស់idol, សូមឲ្យឆលីមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងមានអនាគតល្អ, ញញឹមស្រស់ណាស់ ឆលី អើយ, ជូនពរអូនបុត្រសុខភាពល្អ កាន់តែឆ្លាត សង្ហារដូចប៉ាៗ ពូកែ…
អានបន្តDay: November 11, 2020
កង់មិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ធ្វើឲ្យរំជួលចិត្តអ្នកលេងហ្វេសប៊ុក, ពេលនេះ ទទួលបានកង់ថ្មី តម្លៃថ្លៃ ពីសប្បុរសជន ហើយ ថែមទំាងទទួលបាន…(មានវីដេអូ)
កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមួយចំនួនធំ ផ្ទុះការចាប់អារម្មណ៍ចំពោះក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា ដែលជាបេក្ខជន ពាក់ស្លាកលេខ ២៦១ ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ ជុំទី២ នៅទីលាន ប្រណាំងទោចក្រយាន្តព្រែកលាប។ដោយប្អូនប្រុសរូបនេះ ប្រើប្រាស់កង់ចាស់ មួយគ្រឿង គ្មានមួក គ្មានស្បែកជើង ទៅប្រកួតជាមួយកង់គេទំនើប។ ក្នុងនោះ គេឃើញលោក Sovanna Kem ដែលជាអ្នកជំនាញថតរូប បានបញ្ជាក់បន្ថែមនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែរថា “កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំ កាលពីម្សិលម៉្ងៃ នៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។”។រឹតតែរំជួលចិត្ត និងអាណិត ធារ៉ា ថែមទៀតនោះ ក្រោយបានស្តាប់កិច្ចសម្ភាសន៍មួយ ដែលប្អូនបានផ្តល់ជូនក្រុមការងារសារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ថា រូបគាត់គាត់មានបងប្អូន៥នាក់ ម្តាយកំពុងមានជំងឺប្រចាំកាយ ឪពុកធ្វើការសំណង់ ហើយកង់ដែលយកទៅប្រណាំងនោះ គឺទិញពីអ្នកលក់អេតចាយក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ។
អានបន្តជួយស៊ែរលើកទឹកចិត្តពួកគាត់ផង! ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័ អនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19
ប្រិយមិត្តខ្លះបានជ្រាបហើយថា ក្រសួងអប់រំយុវជន និងកីឡា បានចេញសេក្តីជូនដំណឹង ស្តីពី ការពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមគ្រឹៈស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា៖ ដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំយុវជន និងកីឡា សូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធអនុវត្តដូចតទៅ៖ ១. គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពី វត្តមាននៃការផួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់បុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ចាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ២. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ដែលសង្ស័យថាបានចូលរួមប្រជុំ ឬ ប្រាស្រ័យទាក់ទង ៣. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង ៤. បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំ តាមលំដាប់ថ្នាក់ និងអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ បំផុត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការរិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល គ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រោយពីក្រសួងបានប្រកាសរួចរាល់ហើយ យើងសង្កេតឃើញថាការអនុវត្តន៍បានល្អមែនទែន ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Soklin Prak ក៏បានបង្ហោះសារថា “សូមអរគុណច្រើនដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ សូមបងៗជាអ្នកអាណាព្យាបាលនិងប្អូនៗមេត្តាសហការជួយនិងយោគយល់ក្នុងដំណើរការរៀនតាមអនឡាញមួយរយៈខ្លីនេះ សូមអរគុណច្រើន”។ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង! ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ…
អានបន្តនាថ្ងៃពុធនេះ សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ករណីថ្មីចំនួន១៨នាក់បន្ថែមទៀត
សិង្ហបុរី៖ យោងតាមរយៈសារព័ត៌មាន Today ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១១ នេះបានឲ្យដឹងថា នៅថ្ងៃពុធ ទី១១ ខែ វិច្ឆិកានេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូនវីដចំនួន១៨ានក់បន្ថែមទៀត សរុបចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះគឺមានចំនួន ៥៨០៩១នាក់។ ក្រសួងសុខាភិបាល សិង្ហបុរី បានឲ្យដឹងដែលថា អ្នកទាំ១៨នាក់នោះ គឺមាន២នាក់ ជាប្រជនក្នុងស្រុក ១៤នាក់ទៀតជាអ្នកចូលមកបំរើការងារនៅក្នុង សិង្ហបុរី ក្នុងចំនោនោះ ១០នាក់គឺជាអ្នកមក បម្រើការនៅតាមផ្ទះ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ពួកយើងកំពុងតែធ្វើការត្រួតពិនិត្យនិងតាមដានអំពីក រ ណី នេះហើយសំរាប់លំអិត ក្រសួងនិងធ្វើការបកស្រាយក្នុងការថ្លែងសនិ្នសីទសារព័ត៌មាននៅយប់ថ្ងៃពុធនេះ។ ប្រភព៖ todayonline
អានបន្តសូមប្រុងប្រយ័ត្នផង! អ្នកនាង ស្វែង សុជាតា ខំជៀសអស់រយៈពេល ៣០ឆ្នាំមកហើយ តែពេលជួយទាល់តែបាន ដោយសារតែបញ្ហាមួយនេះ
តារាសម្តែង ដ៏ល្បីឈ្មោះ គ្រប់គ្នាទូទាំងប្រទេស ស្ងប់ស្ងែងពីការសម្តែងរបស់អ្នកនាងយ៉ាងខ្លាំង ដោយសារតែទេព កោសល្យនៃការសម្តែងរបស់អ្នកនាង ពិតជាមិនធម្មតាមែន អាចបត់បែបបានគ្រប់កាលៈទេសៈទាំងអស់។ អ្នកនាង ស្វែង សុជាតា សូមឲ្យបងប្អូន គិតពីសុខភាពទាំងអស់គ្នា កុំចេះតែបរិភោគអាហារតាមការឃ្លាន ឬចង់អី ព្រោះវាអាចបង្កឲ្យអ្នកឈឺបាន។ ជាក់ស្តែងអ្នកនាង ស្វែង សុជាតា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ថា “៣០ ឆ្នាំហើយមិនដែលកោសខ្យល់សោះ តែពេលនេះប្រថុយហើយ ព្រោះបើមិនចឹងទេ ចោលកាងារឡូវនឹង ។ សូមបងប្អូនប្រុងប្រយ័ត្នផងចំពោះចំណីអាហារបច្ចុប្បន្ននេះកុំហូបតាមឃ្លាន បើមិនចឹងទេ ឈឺដូចខ្ញុំចឹង ។ អគុណ តារារួមការងារជួយកោសខ្យល់អោយ ខ្ញុំយ៉ាងមានរបៀបរៀបរយ !!! នឹក បារម្ភ ស្រលាញ់ប្រជាជនកម្ពុជាទាំងអស់ !”។ យ៉ាងណាមិញ ក៏សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះចំណីអាហារបរិភោគ ប្រចាំថ្ងៃ សូមកុំចេះតែបរិភោគតាមចិត្តចង់ ឬ ឃ្លាន អី ព្រោះវាអាចបង្កឲ្យបងប្អូន មានអាការៈមិនស្រួលខ្លួនមួយរំពេចផងដែរ៕
អានបន្តសង្ឃឹមហើយ! លោក ឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួបក្មេងបុ្រសម្នាក់ខ្លាំងណាស់ ក្នុងគោលបំណងចង់…
ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់កញ្ចាស់របស់ខ្លួនយកទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗនិងមានល្បឿនលឿនជាងកង់របស់ខ្លួន ។ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួលជ័យជំនះក៏ដោយប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន នៅលើទីលានប្រណាំង ។ ដោយឡែកក្រោយឃើញការតស៊ូររបស់ក្មេងប្រុសម្នាក់នេះហើយ បានធ្វើឲ្យលោក ឧកញ៉ា ស្រី ចាន់ថន មានអារម្មន៍ថាអាណិតនិងស្រឡាញ់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ រហូតធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន បានដាច់ចិត្តបង្ហោះសារមួយបង្កប់អត្ថន័យជ្រាវជ្រៅលើកទឹកចិត្តក្មេងប្រុសម្នាក់នេះថា ៖ “ប្អូននឹងមានវាសស្នាល្អ ដោយការខិតខ្ញុំប្រឹងប្រែង តស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន នឹងការអត់ធ្មត់របស់ប្អូនបងសូមលើកទឹកចិត្តប្អូនពីរចំងាយ។ដើម្បីក្តីស្រមៃរបស់ប្អូនបន្តទៅមុខក្នុងជីវិតរបស់ប្អូន ជួបប្អូនក្នុងពេលឆាប់ៗខាងមុខនេះ”។ សូមរំលឹកផងដែរថា ក្មេងប្រុសម្នាក់យកកង់កញ្ចាស់ទៅប្រណាំង ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០៕ ប្រភពរូបភាព ៖ Sovanna Kem Photography
អានបន្តក្តៅៗ! ក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។ ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕ ប្រភព៖ freshnewsasia
អានបន្តកាន់តែអាណិត! ក្រោយជួបសំភាសន៍ផ្ទាល់ជាមួយប្អូនប្រុសកំសត់យកកង់ចាស់ ចូលរួមប្រណាំងកង់នឹងគេ ដោយប្អូនប្រាប់ថា ម្តាយរបស់ខ្លួនមានជំងឺ… (មានវីដេអូ)
ប្រហែលជាអ្នកបានឃើញ នូវរូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតបានពីសំណាក់បងប្អូន ដែលចូលរួមកម្មវិធីប្រណាំងកង់ កាលពីថ្មីៗនេះ ដែលមានទាំងការប្រណាំងកង់ បែបមនុស្សវ័យជំទង់ និងការប្រណាំងកង់ បែបក្មេង ក្រោម១៥ឆ្នាំ។អ្វីដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលចិត្តជាងគេ ដោយឃើញក្មេងប្រុសម្នាក់ បានចូលរួមប្រណាំងកង់ ទាំងដែល កង់របស់គេចាស់ គ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួក ការពារ និងសម្ភារៈមួយចំនួន ដែលការពារ ពេលគ្រោះថ្នាក់ ដូចជាក្មេងដទៃ។ ប៉ុន្តែរូបគេ មិនរុញរាចិត្តក្នុងការ ចូលប្រកួតកម្មវិធីនេះទេ ដែលប្អូនប្រុស បានស្វិតស្វាញ គ្រប់ការប្រលង ដូចជា ការឡើង ឬចុះទួលជាដើម។ សកម្មភាពរបស់ប្អូនប្រុស បានធ្វើឲ្យ គ្រប់គ្នា សរសើរដែលប្អូន មានចិត្តក្លាហាន ពុះពារគ្រប់វគ្គ និងបញ្ចេញសមត្ថភាពឲ្យគេឯងបានឃើញថា បើទោះបីជា ប្អូនគ្មានកង់ទំនើប គ្មាន សម្ភារៈការពារខ្លួន ក៏ប្អូន នៅតែហ៊ានចូលប្រកួត ដើម្បីព្យាយាមទទួលបានជ័យជំនះផងដែរ ដោយអាណិតអាសូរ បងប្រុស Leng Tyleang បានជូនកាដូរកង់ដ៏ស្រស់ស្អាត ដល់ក្មេងប្រុសកង់ចាស់ចិត្តធំនេះ។ ហើយមុននេះបន្តិច ខាងហ្វេសបុកផេចរបស់ Popular Magazine បានទៅសំភាសន៍ផ្ទាល់ជាមួយនឹងប្អូនប្រុសខាងលើ ហើយបើតាមប្អូនប្រាប់ គឺម្តាយរបស់ប្អូនមានមានជំងឺប្រសៃប្រសាទ ហើយផ្ទះតូចនិងទ្រុតទ្រោមទៀម ប្អូនប្រុសមិនចង់បានអ្វីទេ ចង់បានតែសំភារៈសិក្សាប៉ុណ្នោះ ហើយធំឡើងចង់ធ្វើជាទាហានម្នាក់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តជួយស៊ែរម្នាក់មួយរកសាច់ញាតិផង! លោកតាជិះម៉ូតូមកទិញស្វាយនៅផ្សារបែរជាដួលស្លាប់យ៉ាងអណោចអធមបំផុត
កាលពីព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០០២០នេះទទួលបានព័ត៌មានលោកតាម្នាក់គាត់បានជិះម៉ូតូដែលមានស្លាកលេខ3A-1233ខេត្តតាកែវមកទិញស្វាយនៅផ្សារកសិផលសុខអាំនទន្លាប់ស្រុកគីរីវង់ខេត្តតាកែវ ដែលបានជួ ប គ្រោះ ថា្ន ក់ ដួ ល ស្លា ប់ នៅនឹងកន្លែងកើត ហេ តុ ដោយភ្លាមៗមិនទាន់មានសាច់ញាតិមកទទួលនោះទេ សូមបងប្អូន មេត្តាជួយចែករំលែកអោយបានព័ត៍មាននេះជ្រាបដល់សា ច់ញា តិបានឃើញផងនឹងទទួលយកស ព របស់លោកតាទៅធ្វើបុណ្យតាមប្រពៃណីផង។ គួរបញ្ចាក់ផងដែរថាព័ត៌មាននេះទទួលបានពីគណនីហ្វេសប៊ុគChanrou Chanrouដែលបានបង្ហោះថា៖គាត់មកទិញស្វាយនៅផ្សារកសិផលសុខអានទន្លាប់ស្រុកគីរីវង់ខេត្តតាកែវបាន ដួ ល ស្លា ប់ ឥលូវអត់មានអ្នកស្គាល់ទេសូមបងប្អូនជួយស៊ែរកសាច់ញាតិផង11,112020៕
អានបន្តត្រេកអរជំនួស! ទីបំផុត ប្អូនប្រុស ផេង វះកា ត់ដា ក់លលាដ៌ក្បា ល ដោយជោគជ័យ បងស្រីអូន បង្ហោះសារថា (មានវិដេអូ)
ដូចដែលបងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីប្អូនប្រុស ផេង ដែលជាយុវជ នម្នាក់ ដ៏គួរឲ្យអាណិត បន្ទាប់ពីជួ បគ្រោះថ្នា ក់មក ក៏បានបា ត់ប ង់ល លាដ៌ក្បា ល តែប្អូនប្រុសតស៊ូ រហូតបានយកជួបជាមួយបងស្រីអូន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយពេលនេះ ប្អូនប្រុស បានធ្វើការវះកា ត់បំពេញល លាដ៌ក្បា ល ប្រកបដោយជោគជ័យ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ស្រី អូន បានបង្ហោះសារទាំងក្តីបរំភើបបំផុត ក្រោយពីបានឃើញកូនធម៏របស់អ្នកនាង ជាសះស្បើយ។ អ្នកនាងបានឲ្យដឹងថា”វះកា ត់លេីកទី១បរាជ័យកូនផេងអេីយ ម៉ែភ័យឡេីងស្លេក មិននឹកស្មានថាបានឃេីញស្នាមញញឹមរបស់ផេងចឹងទេបងប្អូនអេីយ បន់ស្រន់គ្រប់អស់ហេីយ ផេងជាហេីយបងប្អូន វះកា ត់លេីកទី២ជោគជ័យហេីយ”។ គួរបញ្ជាក់ផងដែរថា បងស្រីអូនសម្រស់ធម្មជាតិ បានទទួលប្អូនប្រុសកូនធម៏ និងបានចេញថវិកា ចំនួន៦ពាន់ដុល្លារអាមេរិក ដើម្បីធ្វើការវះកា ត់ ប្អូនប្រុស រហូតដល់ជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជំនួស ចាប់ពីថ្ងៃនេះទៅសូមឲ្យប្អូនជួបតែរឿងល្អៗ ជារៀងរហូត៕
អានបន្ត