គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល គេសង្កេតឃើញថា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ខានឃើញយូរ នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីកូនប្រុសសំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាធំប្លែកជាច្រើនណាស់ ហើយស្អែកនេះ ឆលី បាន១ខួបហើយ។ កញ្ញា ក៏បានភ្ជាប់សារមួយឃ្លាផងដែរថា “ពិបាកចាប់បន្តិចហើយឥឡូវនេះ ក្រៅពីគេងគឺថា…រវល់”។ ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល comment ថា ៖ ខ្សូតណាស់ក្មួយ, គួរអោយស្រលាញ់ខ្លាំងណាស់, អូនឆលីដុះធ្មេញបួនហើយ ធំឡើងធានាសង្ហាតែម្ដង, 11/11/2019 – 11/11/2020 ឆលីបានមួយខួបហើយ ជូនពរថ្ងៃខួបកំណើត សូមឲ្យអូនឆលីមានសុខភាពល្អ, អូនឆលីពេញកំលោះបាត់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតរបស់ ឆលី ខាងក្រោមនេះ ៖
អានបន្តDay: November 10, 2020
អីយ៉ា! ខេមរៈ សិរីមន្ត ដាក់មួយបទនេះ “ទឹកភ្នែកធ្លាក់ចូលសមុទ្រ” ពិតជាពីរោះ និងកំសត់ណាស់ មិនសរសើរ មិនបាន សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)
កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះពិតជាមិនធម្មតាឡើយ ដោយផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកចូល ទស្សនាជាង ៨លាន ដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ រឹតតែពិសេសថែមទៀតនោះ បទនេះ ត្រូវបានប្រទេសជិតខាង ដូចជា ប្រទេស ថៃ ឡាវ និងប្រទេស វៀតណាម ថែមទៀតផង។ ចំណែកនៅថ្ងៃនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទទៀតហើយ របស់ ខេមរៈ សិរីមន្ត បែបមនោសញ្ចេតនាម្តង ក្រោមចំណងជើងថា “ទឹកភ្នែកធ្លាក់ចូលសមុទ្រ” ដែលជាការ និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ម៉ៅ កិត្យា។ ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនបង្ហាញអារម្មណ៍ថា ៖ មកហើយ ពីរោះណាស់ មិនសរសើរមិនបាន, ទាំងបទមនោសញ្ចេតនាក៏ពីរោះ បទញាក់ក៏កក្រើក, បទណាក៏អេមដែរ ពូមន្ត, ពីរោះណាស់ សំលេងល្អអត្ថន័យចម្រៀងទាញ់យកអារម្មណ៍អ្នកស្ដាប់អោយស្លុងស្ដាប់…
អានបន្តទឹកចិត្តល្អមែន!! ប៉ុន្មានថ្ងៃមុនបង្ហោះសំរាមពេញឆ្នេរសមុទ្ររខ្មែរ ថ្ងៃនេះសំអាតឆ្នេរសមុទ្រអោយខ្មែរទៀត ដោយប្រមូលសំរាមដាក់ថង់អស់ ហើយពោលពាក្យថា…. (វីដេអូ)
ជឿជាក់ថាប្រិយមិត្តបានទទួលដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន មានក្រុមបរទេសមួយក្រុម បានបង្ហោះរូបថតហួសចិត្តពេលទៅកំសាន្តនៅឆ្នេរសមុទ្រខ្មែរ ដោយមានសំរាមពេញក្នុង រូបថតតែម្តង សូម្បីតែប្រជាពលរដ្ឋខ្មែរក៏ទើសចិត្ត និងគ្មានពាក្យវាចារផងដែរ។ យ៉ាងណានៅថ្ងៃនេះ ក្រុមបរទេសមួយក្រុមខាងលើ បានរួមគ្នាសំអាត និងប្រមូលសំរាម នេះបើយោង តាមហ្វេសបុកឈ្មោះ Kenny Kennedy បានរៀបរាប់ថា: បេសកម្មសម្អាតសម្រាមនៅកំពតមួយអាទិត្យមុន ពួកយើងបានធ្វើដំណើរកម្សាន្ត នៅទន្លេមួយហើយក៏មកដល់ ឆ្នេរមួយដែល មានសភាពគគ្រិចមួមួយនេះ ដោយមិនដឹងថាសម្រាមទាំងនេះមកតាមកន្លែងណាទេ ប៉ុន្តែវាពិតជាស្មោកគ្រោកណាស់។ មួយអាទិត្យក្រោយមក ពួកយើងក៏ត្រលប់មកវិញដើម្បីសម្អាត សម្រាមនៅទីនេះចេញ ខ្ញុំពិតជាមានក្តីសោមនសរីករាយក្រៃលែងនៅពេល ដែលប្រជាជនខ្មែរនៅទីនេះចូលរួមជាមួយពួកយើងសម្អាតឆ្នេរនេះនិង សង្ឃឹមថាពួកគេនឹងបន្តថែរក្សាទីកន្លែងនេះឲ្យបានស្អាតរហូតទៅនៅពេលនេះយើងគឺជាចោរសមុទ្រប្លន់សម្រាមនៅកំពត នៅឆ្នេរសមុទ្រណាដែលមានសម្រាម ពួកយើងនឹងចេញទៅរកទីនោះ៕
អានបន្តទីបំផុត! ស្គាល់ មុខមាត់ពិត និងរូបរាងដ៏ស្រស់ស្អាតរបស់អនាគតភរិយាតារាចម្រៀង ខេម…
ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ខណៈក្រៅពីប្រកាសបើកដំណើរការហាងជាផ្លូវការតារារូបនេះក៏បានបង្ហើបពីរឿងរ៉ាវមានគូស្នេហ៍ជាច្រើនឆ្នាំកន្លងមកហើយផងដែរ ប៉ុន្តែតារារូបនេះស្នើមិនបញ្ជាក់ពីមុខមាត់ពិតអនាគតភរិយានោះទេ។ ប៉ុន្តែមុខមាត់អនាគតភរិយារបស់តារាចម្រៀង ខេម បន្តទម្លាយជាសាធារណៈច្បាស់ៗនៅមុននេះ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់តារាសម្ដែងកូនមួយអ្នកនាង ឡោម លក្ខិណា ដែលបញ្ជាក់ដោយសំណេរខ្លីបង្ហាញការសាទរចំពោះគូស្នេហ៍ទាំងពីរថា៖ «With sis Congratulations sis ka & bro Khem ខេម»។ នៅពីក្រោមរូបភាពទម្លាយអត្តសញ្ញាណនេះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានពោលកោតសរសើរសន្ធឹកសន្ធាប់នូវសម្រស់ដ៏ស្រស់ស្អាតមិនចាញ់តារាដែលជាគូស្នេហ៍អតីតតារាចម្រៀងផលិតកម្មថោនលោក ខេម ផងដែរ៕ប្រភព៖dara-news
អានបន្តពិតជាកម្រឃើញណាស់! លោក ជំទាវ ស្រីតូច ចំណាន និង អ្នកឧកញ៉ាគិត ម៉េង បានបកស្រាយចម្រៀងរួមគ្នា ពិតជាពិរោះមែន (មានវិដេអូ)
ហ្វេសប៊ុក ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា លោក ជំទាវ ស្រីតូច ចំណាន និង អ្នកឧកញ៉ាគិត ម៉េង គឺជាគូស្នេហ៍ចាស់ទុំមួយគូដែលមិនសូវបញ្ចេញភាពផ្អែមល្ហែមទេ ហើយឃើញថាលោកទាំងពីររស់នៅជាមួយនិងភាពសាមញ្ញៗបើទោះបីជា អ្នកឧកញ៉ាគិត ម៉េង មានងារជាសេដ្ឋីស្រុកខ្មែរលុយចាយលែងអស់ក៏ដោយ ។ យ៉ាងណាមិញថ្មិៗនេះមានមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានទស្សនាវិដេអូមួយឃ្លីបរបស់ លោក ជំទាវ ស្រីតូច ចំណាន និង អ្នកឧកញ៉ាគិត ម៉េង បានបកស្រាយបទចម្រៀងរួមគ្នានៅក្នុងកម្មពិធីមួយ ហើយបទដែលលោកទាំងពីរលើកយកមកបកស្រាយនោះគឺមានចំណងជើងថា « ស្នេហ៍លេីពសុធា » ដែលជាបទរបស់លោកតា សុីន សុីសាមុត និង លោកយាយ រស់ សេរីសុទ្ធា ។ ក្នុងនោះដែរក្រោយទស្សនាវិដេអូមួយឃ្លីបនេះរួចឃើងថាមានមហាជនជាច្រើនបានសម្តែងក្តីស្រឡាញ់និងកោតសរសើរយ៉ាងខ្លាំងទៅដល់ លោកជំទាវ និងអ្នកឧកញ៉ា ដែលបានបកស្រាយបទចម្រៀងមួយបទនេះបានយ៉ាងពិរោះ ហើយលើសពីនេះទៅទៀតនោះមិនត្រឹមតែពិរោះទេថែមទាំងអមដោយកាយវិការស្និទ្ធស្នាល ផ្ដល់ស្នាមថើបជូនគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់៕ សូមទស្សនាវិដេអូនៅខាងក្រោម៖
អានបន្តទប់ចិត្តមិនបាន! ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូរបស់កុមារអច្ឆរិយកម្ពុជា សាន់វ៉េ និងចោទជាសំនួរទៅកាន់សហរដ្ឋអាមេរិកថា… (មានវីដេអូ)
ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយថា កុមារា សាន់វ៉េ មានអាយុ ៧ ឆ្នាំ ប៉ុន្តែមានការចងចាំល្អ ដោយកន្លងមកកុមារា សាន់វ៉េ ធ្លាប់បានបញ្ចេញសមត្ថភាពចងចាំប្រវត្តិរូប និង រឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប – អាចស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ ហើយថ្មីៗនេះ កុមារា សាន់វ៉េ ក៏អាច រៀបរាប់អំពីសម័យកាលជាច្រើននៃប្រវតិ្តសាស្ត្រខ្មែរ រហូតមកដល់ពេលបច្ចុប្បន្ន។ ដោយលែកនៅមុននេះបន្តិច ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូរបស់ កុមារា សាន់វ៉េ ដោយភ្ជាប់ជាមួយសារថា: សូមសួរទៅកាន់សហរដ្ឋអាមេរិក ថាតើប្រទេសលោក មានក្មេងអាយុ ៧ឆ្នាំ ប៉ុន្មាននាក់ អាចចងចាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ទាំង ៤៦រូប បានដូចក្មេងរបស់ខ្មែរម្នាក់នេះ?
អានបន្តមិនធម្មតា! តារាចម្រៀង ឡុង លីងគ័ង្គ បែកគំនិត រកស៊ី ក្លាយជាថៅកែទាំងវ័យ នៅស្រុកកំណើត
អតីតបេក្ខភាព The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ប្អូនប្រុស ឡុង លីងគ័ង្គ កាន់តែមានប្រជាប្រិយភាព និងក្តោបបានការងារសិល្បៈ ជាបន្តបន្ទាប់ និងទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពេលបានស្តាប់សំលេងរបស់ប្អូន កាលពីពេលប្រលងកន្លងមក។ តារាចម្រៀងវ័យក្មេងរូបនេះ បានកំពុងតែសំងំបង្កើតក្រុមតន្ត្រី ផ្ទាល់ខ្លួន ដែលមានឈ្មោះថា ឡុង លីងគ័ង្គ-LK Band ទីតាំងនៅស្រុកសំរោង ខេត្តតាកែវ។ ក្រុមតន្រ្តីរបស់ប្អូនប្រុស នៅមិនទាន់ល្អទាំងគ្រប់យ៉ាងនោះទេ តែប្អូនប្រុស នឹងខំប្រឹងធ្វើវាឲ្យល្អបំផុត ។ តារាចម្រៀងរូបនេះ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ថា “ឱកាសសំរាប់បងៗដែលមានសមត្ថភាពខាងច្រៀង និងរាំ ដែលចង់ក្លាយជាសមាជិកគ្រួសាររបស់ តន្ត្រីឡុង លីងគ័ង្គ-LK Band ទីតាំងនៅស្រុកសំរោង ខេត្តតាកែវ សូមធ្វេីការឆាតជាវីដេអូច្រៀង ឬរាំមក ដេីម្បីក្រុមការងារធ្វេីការជ្រេីសរេីស តោះនៅចាំអីទៀតបាទ ។ ថ្ងៃនេះយេីងអាចមិនល្អតែថ្ងៃមុខយេីងនឹងល្អព្រោះការខិតខំព្យាយាម ។ ឆាប់ៗខាងមុខនេះអូនក៏មានអ្វីដែលពិសេសសម្រាប់ជូនពុកម៉ែបងប្អូនដែរ”។ បន្ទាប់ពីបានឃើញការខិតខំប្រឹង និងការតស៊ូរបស់ប្អូន ដែលមានអាយុទើបតែជាង១០សោះ អាចបង្កើតមុខរបរដែលខ្លួនឯងចង់ធ្វើ ដើម្បីបំពេញបំណងប្រាថ្នា ដែលខ្លួនឯងស្រម៉ៃទៅហើយ។ ជាមួយគ្នានោះផងដែរ ក៏មានតែពាក្យសរសើរ ពីភាពក្លាហ៊ាន របស់ប្អូនប្រុស ដែលបានបោះទុន បើកក្រុមតារាចម្រៀង ទាំងវ័យក្មេងបែបនេះ។ ទន្ទឹមនឹងនេះ ក៏មានតែពាក្យជូនពរដល់ប្អូនប្រុស សូមឲ្យសំណាងគ្រប់ៗគ្នា៕
អានបន្តចាប់ពីថ្ងៃនេះទៅ ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យ មានកម្មពិធី រៀបការ និងកម្មពិធីផ្សេងៗដែលមានមនុស្សច្រើនទៀតនោះទេ
ភ្នំពេញ ៖គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។ យ៉ាងណាមិញថ្មីៗនេះ លោកជំទាវ ឱ វណ្ឌឌីន បានឲ្យសារព័ត៍មានក្នុងស្រុកមួយដឹងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើន ។ លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល» ។ ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងដែលមានការជួបជុំមានមនុស្ស គ្នាច្រើនបានមានច្រើនជា បន្តបន្ទាប់ ៕
អានបន្តពិតជាល្អខ្លាំងណាស់! ម្ចាស់ផ្ទះមួយកន្លែង បានបំពាក់ធុងទឹក និងសាប៊ូ សម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ទីតំាងនៅ….
នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Chenda Ly បានបង្ហោះរូបពីរសន្លឹក ថ្លែងពីម្ចាស់ផ្ទះមួយកន្លែង ដែលមានទឹកចិត្តដ៏ប្រពៃ គួរឲ្យកោតសរសើរ ដោយបានរៀបចំ បំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ម្ចាស់ហ្វេសប៊ុកខាងលើនេះបានបញ្ជាក់បន្ថែមថា “ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ: 95Eo នៅមុខផ្ទះរបស់គាត់មានបំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ(ស្អាតជានិច្ច) នេះជាផ្នែកមួយបានចូលរួមចំណែកជួយទប់ស្កាត់ បង្ការ ការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល (សូមកោតសរសើរទឹកចិត្តល្អ និងការយល់ដឹងរបស់ប្រជាជនកម្ពុជា)។ ចំណេញទាំងសុខភាព បានទាំងបុណ្យកុសលច្រើន សូមជូនពរពូ អ៊ី ព្រមទាំងគ្រួសារជួបតែពុទ្ធពរ៤ ប្រការ និងមានអតិថិជនច្រើន សំបូរញាតិមិត្តតាមរយៈការមានសន្តាន្តចិត្តល្អប្រពៃ និងសូមអរគុណបងប្អូនទាំងអស់ បានComment and Share នេះជាស្មារតីដ៏ល្អប្រពៃ ក្នុងការចូលរួមជួយចែករំលែកផ្តល់ព័ត៌មាន ដែលមានអត្ថប្រយោជន៍ដល់សង្គម ជាពិសេសបានចូលរួមជួយទប់ស្កាត់កុំកើតមានការចម្លងជំងឺកូវីដ-19 ចូលក្នុងគ្រួសារ និងសហគមន៍រស់នៅរបស់យើង”៕
អានបន្តអ្នកនាង ចន ច័ន្ទលក្ខិណា និយាយពាក្យប៉ុន្មានម៉ាត់នេះ ដាក់អ្នកលក់ម៉ាស់និងអាល់កុលនៅស្រុកខ្មែរថា…
ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាប្រទេសកម្ពុជាយើងពេលនេះកំពុងតែជិតឈានដល់ការប្រកាស់អាសន្ននៃការឆ្លងជំងឺកូវីដ-១៩ហើយ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ យ៉ាងណាមិញបើទោះបីជាជំងឺកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលនៅជំវិញពិភពលោកក៏ដោយក៏យើងនៅតែមិនបានភ្លេចរឿងមួយដែរគឺរឿងអ្នកលក់ម៉ាស់ និង អាកុលលាងដៃនៅក្នុងប្រទេសកម្ពុជា សូមមេត្តាកុំតម្លើងថ្លៃខ្ពស់ពេកអី គួរអាណិតដល់ប្រជាពលរដ្ឋដែលជាជនក្រីក្រផង គ្នាគ្មានលទ្ធភាពទិញទេ ហើយពេលនេះជាពេលដែលជួយគ្នាទប់ស្កាត់ជំងឺចង្រៃមួយនេះ ដូច្នេះសូមបងប្អូនចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ។ ជាក់ស្តែងពាក់ព័ន្ធជាមួយរឿងតម្លៃថ្លៃម៉ាស់នេះត្រូវបានអ្នកនាង ចន ច័ន្ធលក្ខិណា លើកឡើងបែបនេះថា ៖ « ម៉ាស់ និង អាល់កុលកុំឡើងថ្លៃអី អាណិតគ្នាអ្នកអត់ៗផង អ្នកមានលំដាប់សេដ្ឋី បើមានដើមទុនច្រើននាំម៉ាស់ចូលហើយ គួរបន្ធូរបន្ថយប្រាក់ចំណេញខ្លះទៅ ឥឡូវឡើងដល់មួយឡូជាង30$ នេះតំលៃបោះដុំផង ទំរាំលក់រាយទៀត» ៕
អានបន្ត