(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។ លិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឲ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ប្រភព៖ freshnewsasia
អានបន្តDay: November 8, 2020
សូមចូលរួមសោកស្តាយផង! តារាចម្រៀង original song វ័យក្មេងម្នាក់ បានទទួលមរណ ភាពដោយសារតែជំងឺ…
ជីវិតសង្ខាមិនទៀង មិននេះជួប ថ្ងៃស្អែកព្រាត ក៏ស្មានដល់ ព្រោះថា ច្បាប់នៃធម្មជាតិ លោកបានកំណត់រួចមកហើយ មនុស្សកើតមក មានរូបមានទុក្ខ មានជួប មានបែក គ្មានអ្នកណាម្នាក់ អាចគេចផុត។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀង វ័យក្មេងម្នាក់ លោក លី ណាកូ បានទទួលមរណ ភាព ដោយសារតែជំងឺ មហារីកគ្រាប់ឈា ម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “RIP អាណិតខ្លាំងណាស់តារាចម្រៀង original song វ័យក្មេងបានទទួលមរណភាពដោយសារតែជំងឺមហារីកគ្រាប់ឈា មនៅថ្ងៃនេះ “។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក សុគន្ធ ដេវីត បានបង្ហោះសារថា “ពួកម៉ាក់អើយអែងទទួលយកអត់បានទេវាលឿនពេកហើយ ហេតុអីអត់ប្រាប់អែងមួយម៉ាត់ចឹង សូមទៅអោយបានសុខណា R i p កើតជាតិណាៗកុំអោយដូចជាតិនេះ Ly Nako Singer (លី ណាកូ)”។
អានបន្តស្ងាត់ៗ អាន គុណកូឡា ទំលាយរូបថត Pre-Wedding ជាមួយ អនាគតភរិយា ទៀតហើយ មើលទៅពិតជាស្អាត ទាក់ភ្នែកដល់ហើយ ពិសេស ខាងស្រី មាន…
ហ្វេនជាច្រើន ក៏ដូចជាមហាជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ ចំពោះ តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន គុណកូឡា នោះ ។ មានបទជាច្រើន ដែលនៅតែដក់ក្នុងអារម្មណ៍អ្នកស្តាប់ដដែលមកដល់ពេលនេះ មានដូចជា ៖ សុំទោសដែលធ្វើអោយអូនយំ, សង្សារមួយថ្ងៃសង្សារមួយជីវិត, មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រលាញ់, សុខៗគេសុំសង្សារវិញ, ឈឺឡើងលែងចង់ឈឺ។ ស្រាប់តែមកដល់ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកបានធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំង ក្រោយលោកសម្រេចចិត្តនឹងចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Image Hunter Photography” ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ លោក អាន គុណកូឡា ហើយបញ្ជាក់បន្ថែមថា “តោះ shares នឹង comment បទចំរៀងមួយបទដែលអ្នកចូលចិត្តបំផុតរបស់ idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក អាន គុណកូឡា នឹង អនាគត ភរិយាដែលបានជ្រើសរើស ការថតPre wedding Wedding day ពី Image Hunter Photography”។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត ហ្វេសប៊ុកដដែល ក៏បានបញ្ចេញរូបថត Pre-Wedding របស់ តារាចម្រៀងប្រុសរូបនេះថែមទៀតហើយ មើលទៅ ពិតជាស្អាត គួរឲ្យទាក់ភ្នែកជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យ ប្រិយមិត្តទូទៅ លាន់មាត់សរសើរគ្រប់ៗគ្នា…
អានបន្តប្រពៃណាស់! លោកស្រី ទ្រី ដាណា ជិះឡានហួសទៅហើយ តែពេលក្រឡេកមកឃើញឡានក្រឡាប់ ក៏បកក្រោយមកជួយលោកអ៊ុំវិញ និងជូនថវិកាដល់គាត់ ដើម្បីជួសជុលរថយន្តចំនួន (មានវីដេអូ)
លោកស្រី ទ្រី ដាណា ដែលជាបុគ្គលម្នាក់ ជោគជ័យ នៅក្នុងវិស័យអនឡាន ក៏ដូចជាការប្រកបអាជីវកម្ម ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជន ជាច្រើនគោរពស្រលាញ់ ពីសន្តានចិត្តដ៏ល្អរបស់លោកស្រីនិងស្វាមី ដោយពួកគាត់ទាំងពីរនាក់ បានស្វះស្វែងខ្លាំងមែនទែន នៅក្នុងការជួយដល់បងប្អូនដែលរ ងគ្រោះ ឬ ជនទីទាល់ក្រ។ ដោយឡែកនៅថ្ងៃនេះ លោកស្រីទ ទ្រី ដាណា បានបង្ហោះវិដេអូ ពីសកម្មភាពរបស់បងប្អូនយើង បើកឡានធ្លា ក់ប្រឡាយ សំណាងហើយ ដែលប្រឡាយនោះមិនសូវជ្រៅ គ្មានទឹក ហើយក៏គ្មានដុំថ្មឡើយ ទោះបណ្តាលឲ្យអ៊ុំប្រុស គាត់មិនកើតអ្វីធ្ង ន់ធ្ង រនោះ ។ នៅក្នុងវិដេអូនោះ អ៊ុំប្រុស ដែលរ ងគ្រោះបានប្រាប់ថា “គាត់ជាអ្នកដឹកឥវ៉ាន់ឲ្យក្រុមហ៊ុនមួយ ហើយពេលនេះ ឥវ៉ាន់ មានពងមាន់ ពងទា នឹងខូចអស់ហើយ និងមានបែ កកញ្ចក់ខ្ទេចខ្ទីថែមទៀតផង។ ពេលនេះ លោកស្រី ទ្រី ដាណា កំពង់តែរង់ចាំឡានស្ទូចមកស្ទូច រថយន្ត របស់លោកអ៊ុំ ។ បងស្រី ក៏បានប្រាប់បន្ថែមទៀតថា អ៊ុំប្រុស គាត់គ្រាន់តែរ ងរ បួ សបន្តិ ចបន្តួ ចតែប៉ុណ្ណោះ”។ ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា បានជូនថវិការចំនួន ៥០០ដុល្លារយកទៅជួសជុល និងជួយចេះថ្លៃស្ទូចរថយន្តថែមទៀតផង”។ គួរបញ្ជាក់ផងដែរ ទីតាំងដែលក្រឡាប់រថយន្តនេះ ស្ថិតនៅជិតខេត្តកោះកុង។
អានបន្តបន្ទាប់ពីបានឃើញវិដេអូរបស់បងប្រុសហើយ ពេជ្រ សោភា ថ្លែងទាំងក្តីឈឺចាប់ថា…
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ពេជ្រ សោភា តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតរស្មីហង្សមាស បានបង្ហោះសារទាំងទឹកភ្នែក បន្ទាប់ពីតារាស្រីរូបនេះ បានទស្សនាវីដេអូ ឃ្លីបមួយយ៉ាងខ្លី មួយ ធ្វើឲ្យ ពេជ្រ សោភា ទប់ទឹកភ្នែក ស្ទើរតែមិនជាប់ ។ នៅក្នុងសារដែលបុរសជាប្តី បានសរសើរ ក្រោយពេលភរិយា បានចែកឋានទៅ នៅក្នុងសារបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sothon Huot លោកបានសរសេរថា “ប្រពន្ធជាទីស្រឡាញ់ បើមានជាតិក្រោយពិតមែន បងប្រាថ្នាគ្រប់ៗជាតិ សូមឲ្យអូនមានសុខភាពល្អ បានកើតមកជាប្តីប្រពន្ធ មើលថែគ្នា ស្រឡាញ់គ្នារហូតដល់ចាស់ជរាកោងខ្នង ហើយបងនៅតែធ្វើជាប្តីល្អសម្រាប់អូនរហូត Soknath Darasina ព្រះអង្គម្ចាស់អើយ មិនគួរណាមកបំបែកគាត់ ពីខ្ញុំ”។ គ្រាន់តែបានឃើញសារ និងវិដេអូនេះភ្លាម តារាចម្រៀងស្រីរូបនេះ បានធ្វើការចែករំលែក ព្រមជាមួយសារយ៉ាងខ្លីថា “ខ្ញុំមើលហើយ បេះដូងខ្ញុំឈឺចាប់ម្លេះ អាណិតបងប្រុសណាស់ យ៉ាងណាត្រូវរឹងមាំណាបងដើម្បីកូនបង”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ពិតជារន្ធត់ចិត្តអាណិតបងប្រុសជាខ្លាំង មិនគួរណា គាត់ត្រូវមកជួបនូវរឿងមួយនេះសោះ ព្រោះពួកគាត់ស្រលាញ់គ្នាណាស់៕
អានបន្តទឹកចិត្តល្អណាស់ ! ថ្ងៃនេះបងស្រី អូន យកថវិកាចំនួន ៣៥០០ដុល្លារ ទៅជូនអ៊ុំស្រី ម្តាយអ្នករត់កង់បី បងស្រី បានបញ្ជាក់យ៉ាងច្បាស់ៗថា…មានវិដេអូ
ភ្នំពេញ៖ ដូចដែលបងប្អូនពិតជាបានជ្រាបហើយ ថា ការពីពេលថ្មីនេះ មានក រ ណីគ្រោះថ្នា ក ច រា ច រ ណ៍មួយបានកើតឡើង បណ្តាលឲ្យរថយន្តចំនួនបីគ្រឿង បានរ ងការខូចខាត និងម៉ូតូកង់បីមួយគ្រឿងក៏បានរ ងការខូចខាត ដោយសារតែជ ន ប ង្ក បានបើកទាំងស្ថានភាពស្រវឹ ង ហើយបើកបុ ករថយន្តនិងកង់បីនោះតែម្តង។ ដោយឡែកនៅថ្ងៃនេះផងដែេ បងស្រីអូន ក៏បានទៅជួបជាមួយនឹងអ៊ុំស្រី ដែលត្រូវជាម្តាយរបស់បងប្រុសរត់កង់បី ។ ពេលមកដល់ផ្ទះរបស់អ៊ុំស្រីភ្លាម បងស្រីអូន ក៏នឹកឃើញពីអតីតកាល ដែលគាត់ធ្លា ប់ឆ្ល ងកា ត់ បងស្រីអូន បានរៀបរាប់ទាំងទឹកភ្នែកថា ” ដូចគ្នាពេលដែលប៉ាខ្ញុំទៅរត់ម៉ូតូឌុប ខ្ញុំនៅចាំរូបភាពហ្នឹង ពេលដែលប៉ានៅរត់ម៉ូតូឌុប ពេលយប់ចឹង គឺ យើងចាំមើលផ្លូវគាត់ណាស់ ពេលណាបានមកផ្ទះវិញ បើមិនមកផ្ទះវិញយើងបារម្ភណាស់ យើងភ័យយើងខ្លា ច ថាគាត់មានបញ្ហាអី”។ បងស្រីអូន បានបន្តទៀតថា “ពីមុនប៉ាខ្ញុំជារត់ម៉ូតូឌុប ហើយក៏បានជួបហេ តុ កា ណ៍មួយនេះ អ្នកបុ កគាត់គេមិនខ្វល់ មានតែអ្នកជិះខាង និងអ្នកធ្វើដំណើរតាមផ្លូវទេ ដែលជួយទិញប្រេងក្រឡា លាបជូនប៉ាខ្ញុំ ។ ដោយសារតែខ្ញុំធ្លាប់ជួយនូវបញ្ហាមួយនេះ ទើបខ្ញុំយល់ច្បាស់ពីអារម្មណ៍គាត់ថាយ៉ាងណា”។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកបងស្រីអូនបាននាំយកថវិការ ទៅជូនដល់អ៊ុំស្រី តាមសន្យាហើយ ដោយបងស្រី បានរៀបរាប់ថា “យកថវិការ 3500$ មកជូនខាងកង់បីដែលឡានបុ កហេីយមិនសង ខ្ញុំសុំអោយតែមានទំនួលខុសត្រូវសងគាត់ផងព្រោះគាត់ខ្វះខាតណាស់ ដោយសារប៉ាខ្ញុំធ្លាប់រត់ម៉ូតូឌុបទេីបខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់”។ បងស្រីអូនបានបញ្ជាក់ថា ” ខ្ញុំនៅតែទារលុយសំណង៣០០០ដុល្លារ ដដែល ខ្ញុំអត់បញ្ចប់ទេ ខ្ញុំនៅតែចង់បានលុយអ្នកឯង មកសងគាត់ (បងប្រុសរត់កង់បី)…
អានបន្តជួយស៊ែរម្នាក់មួយផង! បងស្រី អូន ឃើញរូបភាពរបស់គ្រួសារកំសត់ប្រថុយជីវិតជិះម៉ូតូមួយជិះដល់ទៅ ៦ នាក់ បងស្រីចង់ជួយ និងបានពោលពាក្យថា….
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនៅ បងស្រី អូន សម្រស់ធម្មជាតិ ដែលជាបុគ្គលគំរូម្នាក់ក្នុងសង្គមខ្មែរ ដែលតែងតែចេញមុខជួយ និងផ្តល់ក្តីសង្ឃឹមដល់មនុស្សដែលមានជីវភាពលំបាក ជាក់ស្តែងថ្មីៗនេះ មហាជនពិតជាសរសើរនៅទឹកចិត្តរបស់បង ស្រី អូន ដែលឡានទំនើបទាំងពីររបស់ស្រី ត្រូវបានគេបុក រហូតមានការខូចខាត តែបងស្រី មិនបានទាសំណងទេ ថែមទាំងត្រឹមអោយម្ចាស់ឡានបង្ក ចេញសង ៣ ពាន់ដុល្លា ដល់កង់បីដែលរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់តែមួយជាមួយគ្នា។ ដោយលែកជាថ្មីម្តងទៀត ដោយមើលឃើញនៅជីវភាពលំបាករបស់គ្រួសារមួយ ដែលបានធ្វើដំណើរតាមម៉ូតូកញ្ចាស់មួយគ្រឿង មានអ្នកជិះដល់ទៅ ៦ នាក់ ដែលមើលទៅពិតជាកំសត់ និងប្រថុយនឹងគ្រោះថ្នាក់ណាស់ ទើបបងស្រីអូន បានប្រកាសចង់ជួយ ដោយរៀបរាប់នៅលើហ្វេសបុកផេចផ្ទាល់របស់លោកស្រីថា: ពុទ្ធោអេីយខ្លោចចិត្តណាស់😭នឹកកាលពីនៅតូចៗជិះម៉ូតូជាមួយប៉ាម៉ាក់តកែបផងអីផង😭អាណិតកូនតូចណាស់😭 ចង់ជួយគាត់តែមិនដឹងទាក់ទងតាមណា🙏🏻 តែក៏ចង់ប្រាប់គាត់ដែរកុំអោយធ្វេសប្រហែសពេក🙏🏻៕
អានបន្តស្តែងណាស់ ! ទីបំផុត ស្រីអូន ទំលាយ វីដេអូ ពីសកម្មភាព ឡានមួយគ្រឿង ដែលបុកឡានរបស់គាត់ ឡើងខ្ទេចពីក្រោយ ហើយ (មានវីដេអូ)
កាលពីយប់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពីក្រោយឡើងខ្ទេច ។ ស្រីអូន ក៏បានបញ្ជាក់ប្រាប់ ថា “ម៉ោងជិត6ភ្លឺហេីយ មិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុកគេហេីយ មិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿង ធ្វេីអស់ប្រហែល40000$ ខ្ញុំមានលុយធ្វេីតែកង់បី គ្នាអត់ណាស់ម្ដាយអ្នកអនាម័យ ឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ”។ ស្រីអូន បញ្ជាក់បន្ថែមទៀត ទំាងអារម្មណ៍ហួសចិត្តថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុកឡានខ្ញុំ2គ្រឿង បុកកង់បី របួសគេងពេទ្យ។ ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះវីដេអូមួយ ដែលយកពី កាមេរ៉ាសុវត្ថិភាព បង្ហាញពីរថយន្តមួយគ្រឿង ដែលបុកឡានរបស់គាត់ពីក្រោយ។ ស្រីអូន បានភ្ជាប់សារមួយថា “សំណាងរេចង្កូតមកបុកឡានខ្ញុំ ចុះបេីរេទៅបុកអ្នកឈរលេីផ្លូវ តេីយ៉ាងម៉េចទៅ? ក្នុងនោះ មានអ៊ុំពិការភ្នែកម្នាក់ ដែលអង្គុយនៅមាត់ផ្លូវ គាត់ថា បេីបុកមកមែន គាត់មិនដឹងរត់ទៅណាទេ នេះជាហេតុដែលខ្ញុំមិនខឹងដែលបុកឡានខ្ញុំ តែអ្វីដែលខឹងគឺ ហេតុអីមិនព្រមសងលុយការខូចខាតរបស់កង់បី និងព្យាបាលគាត់?…
អានបន្តមិនធម្មតា! ក្រោយសម្រាលអត់ទាន់បាន១ខែផង សួស វីសា ស្រកគីឡូ រហូតដល់ទៅ…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជាពិតជា ហ្វេនៗ ពិតជាបានជ្រាបហើយ ថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងស្រឡាញ់ខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ ក្នុងនោះ គេក៏បានឃើញ សាច់ញាតិ បងប្អូន មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើន បានមកសួរសុខទុក្ខ វីសា និងកូនស្រី ម្នាក់នេះ ដល់មន្ទីរពេទ្យ ប្រកបដោយក្តីរីករាយ ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។ ចំណែកនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មិនទាន់បាន១ខែផង តារាចម្រៀងរូបនេះ ស្រកគីឡូដល់ទៅ ១៥គីឡូឯណោះ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ វីសា បានបញ្ជាក់ថា “ខ្ញុំគឺម៉ាក់Jennyទេ តិចច្រឡំតារាម៉ូឌែលអីហា៎..ផុសតែរូបកូន ដល់តែរូបខ្លួនឯងសល់ឡើងពេញទូរសព្ទ័ ចឹងខ្ចិលទុកផុសអោយអស់ម៉ងទៅ ចេះតែLike លេងៗទៅន៎..ខ្ញុំស្រកបាន15kg ហើយចាស៎ នៅព្យាយាម ច្រើនខែទៀត ពេលសំរាលកូនខ្ញុំ 75kg ពេលនេះនៅសល់ 60kg តែត្រូវសម្រកយកត្រឹម50 ឬក៏45kg មកវិញអោយបាន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ខាងក្រោមនេះ ៖
អានបន្តគួរឲ្យអាណិតគា់តណាស់! ខោអាវរហែ កអស់ហើយ ប្រពន្ធលើកដៃសំពះ សុំឲ្យថៅកែពេជ្រ ទ្រី ដាណា ជួយដល់ប្តីគាត់ផង គ្មានលុយវះកា ត់យកដែ កចេញពីជើងទេ ហើយថៅកែពេជ្រ ទ្រី ដាណា តបវិញថា… (មានវីដេអូ)
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយោងតាមការបង្ហោះវីដេអូមួយដ៏គួរសង្វែករបស់ថៅកែពេជ្រ ទ្រី ដាណា បង្ហាញពីជីវិតតស៊ូផង និងការមើលថែប្តីរបស់ខ្លួនរបស់បងស្រីម្នាក់ បានលើកដៃសំពះសុំការជួយពីថៅកែពេជ្រ ទ្រី ដាណា។ ដោយក្នុងវីដេអូ បងស្រី បានរៀបរាប់ថា បើមាននិស័្សយមែន សុំអោយលោកស្រី ទ្រី ដាណា ជួយដល់ប្តីរបស់គាត់ផង ប្តីគាត់ជា ប់ដែ កនឹងជើងជាយូរហើយ គ្មានលុយវះយ កចេញទេ បើលោកស្រី ទ្រី ដាណា ជួយមែន អោយគាត់ធ្វើអ្វីក៏គាត់ធ្វើដែរ រាល់ថ្ងៃគាត់គិតអីលែង ចេញហើយ កន្លែងណាគេហៅធ្វើចំការ និងចាំចំការ គាត់ធ្វើទាំងអស់។ ដោយឃើញហើយអាណិត ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តជួយដល់បងស្រីម្នាក់នេះ ដោយលោកស្រីបានបង្ហោះសារថា: “បើបងប្អូនស្គាល់ប្អូនស្រីម្នាក់ហ្នឹងសូមប្រាប់នាងខ្ញុំផង”៕
អានបន្ត