ចំណែកយប់មិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពីក្រោយឡើងខ្ទេច ។ ស្រីអូន ហួសចិត្តពេកក៏បានបញ្ជាក់ថា “បុកឡានខ្ញុំ ខូច2 បុកកង់បីផង ឥឡូវមិនសំរួលទេ ទាំងដែលខ្ញុំមិនទារសំណង ហួសហេតុ”។ លុះដល់ព្រឹកមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន ក៏បានបញ្ជាក់បន្ថែមថា “ម៉ោងជិត6ភ្លឺហេីយ មិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុកគេហេីយ មិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿង ធ្វេីអស់ប្រហែល40000$ ខ្ញុំមានលុយធ្វេីតែកង់បី គ្នាអត់ណាស់ម្ដាយអ្នកអនាម័យ ឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ”។ រីឯនៅមុននេះបន្តិច នាថ្ងៃដដែល ស្រីអូន បញ្ជាក់បន្ថែមទៀត ទំាងអារម្មណ៍ហួសចិត្តថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុកឡានខ្ញុំ2គ្រឿង បុកកង់បី របួសគេងពេទ្យ។ ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តDay: November 7, 2020
កុំចេះតែហ៊ានថ្ងៃក្រោយ! ឃើញបងស្រីម្នាក់ពោះធំ បណ្តើរម៉ូតូ ធ្វើជាចិត្តល្អសុំបងស្រីបណ្តើរម៉ូតូអោយ ឃើញពេលវេលាល្អក៏ប្តូរចិត្តចង់ស៊ីដាច់ម៉ូតូទៅវិញ តែចុងក្រោយត្រូវ….
យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច MCPN News មហាចក្រព័ត៌មាន បានឲ្យដឹងថា: មានហេតុណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចំណោតមាត់ទន្លេក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កេី ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខបរនេសាទត្រី ស្នាក់នៅលេីទូក ក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះរឿន ស្រីនី អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានផ្ទៃពោះ៨ខែផងដែរ។ ប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ច្រាំងទន្លេ។ ពេលឃើញដូច្នេះជនសង្ស័យបានសុំជួយបណ្តេីរម៉ូតូឡើងចំណោត ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ឡើងជិះគេចខ្លួន។ ភ្លាមៗនោះរូបគាត់បានឡេីងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។ បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដេីម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
អានបន្តអីយ៉ា ស្ងាត់ៗ មាន សូនីតា និង ហ្សូណូ ដឹកដៃគ្នា ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប បាត់ ថែមទំាងនិយាយពាក្យប្លែកៗ ថា…
អ្នកគាំទ្រ ក៏ដូចជា ទស្សនិកជនទូទៅ ភាគច្រើន ច្បាស់ជាស្គាល់ មាន សូនីតា ហើយ ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមានរហស្សនាម រាជនីក្រមា ផងដែរ។ តារាររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលប៉ុន្មានសន្លឹក ដែលបានថតជាមួយ តារាចម្រៀង ហ្សូណូ (Zono) ហើយក៏បានពោលពាក្យដ៏ប្លែកមួយឃ្លា ថា “មកសៀមរាបច្រើនដងហើយ តែលើកនេះមានអារម្មណ៍ប្លែក…. “។ នីតា បានស៊ែរផុសមួយនេះ ចូលហ្វេសប៊ុកផេករបស់ខ្លួនមួយទៀត ហើយបន្ថែមថា “អារម្មណ៍ប្លែកជាងរាល់ដង …”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់តារាទំាងពីរដួង បានចូល comment ថា ៖ ប្លែកត្រង់បានមកជាមួយCr, សមគ្នាណាស់ប្អូនស្រី, រងចាំរឿងនេះបន្តទៀតហើយបងនីតា, ឈុតក្នុងរឿងទៀតហើយ, មានអារម្មណ៍ប្លែក ពេលបាននៅជិតបង, ដូចការសង្ស័យមែន, សមគ្នាហ្មង, ថាមែនៗបង, សមគ្នាណាស់ សង្ឃឹមថាជាគូព្រេងនិងគ្នាចុះ, មានស្នេហា នៅក្បែរនោះអី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តនៅមានទេមនុស្សបែបនេះ! យប់មិញឡាន បងស្រី អូន ត្រូវគេបុកខូចទាំង ២ តែគាត់មិនទារសំណង តែចង់អោយអ្នកបើកឡានបង្ក ចូលមកទទួលខុសត្រូវ និងជួយកូនអ៊ុំស្រីម្ចាស់កង់៣ ដែលត្រូវគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ហើយ… (មានវីដេអូ)
កាលពីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រី អូន សម្រស់ធម្មជាតិ Sunnary Nuon ដែលកំពុងនៅឯសៀមរាប បានជួបគ្រោះថ្នាក់ចរាច រណ៍ ដោយមានរថយន្តមួយគ្រឿងបានជិះមកបុករថយន្តទាំង ២ របស់លោកស្រី ដែលកំពុងតែចត រួម មានម៉ាក lexus rx300 (បែកស្ទុបក្រោយមួយចំហៀង) និងម៉ាក់ land cruiser (បែកកញ្ចក់) បង្កអោយមានការភ្ជាក់ផ្អើលជាខ្លាំង។ ក្នុងហេតុការណ៍នេះ មានរថយន្តរបស់ បងស្រី អូន សម្រស់ធម្មជាតិ ២គ្រឿង ត្រូវខូច, រថយន្ត ១គ្រឿងផ្សេង ទៀត និងកង់បីមួយគ្រឿង (អ្នកបើកកង់បីរងរបួ សបញ្ជូនទៅពេទ្យភ្លាមៗ) ចំនែកឯអ្នកបង្កបានចាកចេញពីកន្លែងកើតហេតុ ធ្វើអោយបងស្រី អូន សម្រស់ធម្មជាតិ មានការហួសចិត្ត និងភ្ជាប់ជាមួយសារថា: បុកឡានខ្ញុំខូច2បុកកង់បីផងឥលូវមិន សំរួលទេទាំងដែលខ្ញុំមិនទារសំណងហួសហេតុ – ម៉ោងជិត6ភ្លឺហេីយមិនទាន់បានគេងដោយសារមនុស្សគ្មានបេះដូង បុកគេហេីយមិនព្រមសងសំណង😡ឡានខ្ញុំខូច2គ្រឿងធ្វេីអស់ប្រហែល40000ដុល្លា ខ្ញុំមានលុយធ្វេីតែកង់បីគ្នាអត់ណាស់ម្ដាយអ្នកអនាម័យឈឺទៀតតេីមិនអាណិតគាត់ទេ?😡ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ😡៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តអីយ៉ា លេចមុខអ្នកលក់ផលិតផល តាមអនឡាញ ល្បីៗ ចូលរួមពិធីបង្កក់កូនភ្លោះ (អូនBen និងអូនKen) មើលទៅម្នាក់ៗតែងខ្លួន ស្អាតប្លែកដល់ហើយ (មានវីដែអូ)
កាលពីពេលថ្មីៗនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង សាន សុខខេង ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់សម្រាលបានកូនភ្លោះប្រុសដ៏ស្រស់ស្អាត ដោយសុវត្ថិភាព ទាំងម្តាយ និងទារក មានសុខភាពល្អណាស់។ ពួកគាត់ទំាងពីរមានឈ្មោះ Ben Ben និង Ken Ken មើលទៅ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង សាន សុខខេង បានរៀបចំពិធីបង្កក់កូនភ្លោះរបស់ខ្លួន នៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ក្នុងនោះ ក៏មានអ្នកលក់ផលិតផលតាមអនឡាញល្បីៗជាច្រើនអ្នក ក៏មានមុខក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា Molika, Love Riya, យាយ សួយ។ រួមនិងអ្នកល្បីៗជាច្រើនទៀតដែលមិនអាចរៀបរាបរាប់អស់ ក្នុងឈុតសំលៀកបំពាក់ស្អាតភ្នែក គួរឲ្យគយគន់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពនៃពិធីនេះទំាងអស់គ្នា ៖
អានបន្ត