ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ និងដឹងពីសមត្ថភាព កូនប្រុស កូនស្រី របស់តារាកំប្លែង លោក ពាក់មី ហើយ នៅក្នុងការសម្តែង និងលេងកំប្លែង ដោយពួកគាត់មានដុងតាំងពីកំណើត ។ នាពេលបច្ចុប្បន្ននេះ កូនប្រុស កូនស្រី របស់លោក បានចូលរួមសម្តែងនៅក្នុងខ្សែរភាពយន្ត ក៏ដូចជាលេងកំប្លែងជាមួយប៉ាបានខ្លះៗហើយ ដើម្បីកំដរអារម្មណ៍របស់ពុកម៉ែ បងប្អូនទាំងអស់គ្នាបានទស្សនា និងសើចសប្បាយផងនោះ។ ដោយឡែកកាលពីពេលថ្មីកូនប្រុសទី២ របស់នាយពាក់មី ដែលមានអាយុទើបតែ៨ឆ្នាំសោះ តែអាចរកលុយចូលផ្ទះបាន ដល់ទៅ១០០ដុល្លារ នេះគឺជាប្រាក់ចំណូលមួយ បានពីកូនប្រុសរបស់លោក ។ លោក ពាក់មី បានបង្ហោះសារ រូបភាពកូនប្រុស ឈរកាន់លុយ ក្រដាស១០០ដុល្លារ យកមកជូនប៉ា ដោយផ្ទាល់ដៃ។ ភ្ជាប់ជាមួយសារយ៉ាងខ្លីរបស់ លោកពាក់មី បានបង្ហោះសារថា “ហាហា កូនតួមកពីថតកុន បានលុយយកអោយប៉ា 100 $”។ កូនប្រុសទី២ របស់ ពាក់មី ដែលគ្រប់គ្នាស្គាល់ថា ឈ្មោះ តួ ពិតជាមានទេពកោសល្យល្អពីកំណើត តាំងពីចាប់ផ្តើមលេងកំប្លែងជាមួយលោក ពាក់មី ដំបូង ធ្វើឲ្យមហាជន ផ្ទុះសំណើចគ្រប់ៗគ្នាទៅហើយ។ ឥឡូវនេះ ប្អូនតួ កាន់តែធំ និងអាចសំដែងបានថែមទៀត ពិតជាល្អណាស់ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសរសើរពីសមត្ថភាព និងរំភើបចិត្តជាខ្លាំង ក៏ព្រោះតែខ្លួនក៏ពិតមែន ប៉ុន្តែមានសមត្ថភាពអាចរកលុយដែលជាកំលាំងញើសឈា មរបស់ខ្លួនមកជូនប៉ាបាន៕
អានបន្តDay: November 6, 2020
ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ ប្អូនស្រីម្នាក់នេះ ច្រៀងបទ “ផ្ការីកលើមេឃ” មិនត្រឹមតែពីរោះទេ ថែមទំាងស្អាតទៀត ដល់ថ្នាក់ម្នាក់ៗសរសើរ ថា…(មានវីដេអូ)
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញហ្វេសប៊ុកផេកមួយឈ្មោះ “LingKorng Dancers” បានបង្ហោះវីដេអូមួយ ពីប្អូនស្រីម្នាក់ បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្តំ រហូតដល់មានអ្នកចែករំលឺកវីដេអូមួយនេះ ជាង១ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ ហ្វេសប៊ុកខាងលើបានបភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ក្មេងទេ តែស្ដាប់ចង់ព្រឺរោម “ផ្ការីកលើមេឃ”-តន្ត្រី ឡុង លីងគ័ង្គ-LKBand”។ ក្រោយស្តាប់ចម្រៀងមួយបទនេះ ចប់ភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ព្រឺរោម ខ្លាំងណាស់បងអើយ សំលេងល្អណាស់, ច្រៀងបានសម្លេងល្អណាស់ក្មួយស្រីសុំសរសើរដោយស្មោះ, និយាយទៅអ្នកចម្រៀងស្អាត ហើយច្រៀងពីរោះទៀត និយាយទៅឡូយម៉ាចប់ហ្មង, ពីរោះណាស់ មានការប្រឡងចម្រៀង ទៅប្រឡងទៅ ដឹងតែជាប់ហើយ, ស្អាតហើយ ច្រៀងពីរោះទៀត។ ព្រមទំាងនៅមានការលើកឡើងពេញចិត្តរាប់រយទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់សូមស្តាប់ប្អូនស្រី បកស្រាយចម្រៀងនេះទំាងអស់គ្នា ៖
អានបន្តអុញនោះ ថាមែនៗ! ក្រោយឃើញវីដេអូ លោក K01 កាន់ដំបង ដេញគំរា មអ្នកបើកបរបញ្ជ្រាស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបោះសម្តីថា…. (មានវីដេអូ)
ប្រិយមិត្តច្បាស់ជាទទួលជ្រាបហើយថា នៅថ្ងៃនេះ លោក K01 បានបញ្ចេញសកម្មភាពមិនពេញចិត្តចំពោះអ្នកជិះបញ្ជ្រាស់ផ្លូវ ដោយលោកបានប្រើប្រាស់ដំបង ស្រែកគំរាមដល់អ្នកបើកបរបញ្ជ្រាស់ទាំងអស់បើកត្រលប់ក្រោយវិញ ដោយក្នុងនោះមានមតិមួយ ចំនួនថាដូចជាជ្រុលពេក ហើយខ្លះក៏គាំទ្រផងដែរ។ ដោយលែកសម្រាប់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានចេញមកផ្តល់ជាមតិជុំវិញបញ្ហាលោក K01 ថា: ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះ បញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )។ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្ ទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី៦ ខែដល់ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១លានទៅ ៤លាន រៀល៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តថ្មីចែស ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញខាងប្រុស លួចប្រាប់ថា “ខឹងឆាតអត់តប ចូលដណ្តឹងហ្មង អោយរៀង Ling Ling”, ធ្វើឲ្យ គ្រប់គ្នាភ្ញាក់ព្រឺត ហើយចូល comment ថា…
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញមានពិធីភ្ជាប់ពាក្យមួយ ដែលខាងប្រុសមានឈ្មោះ គឹម វណ្ណី និងខាងស្រី មានឈ្មោះ តូច សៀងលិញ។ ក្នុងនោះខាងប្រុសបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ខ្ញុំបាទសូមអរគុណ ពុកម៉ែទាំងសងខាង និងបងប្អូនអ៊ុំពូមីង ព្រមទាំងមិត្តភ័ក្តិ បងប្អូន ក្រុមការងារទាំងអស់ ក៏ដូចជាមិត្តភ័ក្តិ ជិតឆ្ងាយ ដែលបានចូលរួម អបអរសាទរ ក្នុងកម្មពិធីភ្ជាប់ពាក្យរបស់ខ្ញុំបាទ”។ ស្រាប់តែមកដល់ព្រឹកមិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងប្រុស មានឈ្មោះ គឹម វណ្ណី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លា ថា “ខឹងឆាតអត់តប ចូលដណ្តឹងហ្មង អោយរៀង Ling Ling”។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានការចែករំលែកតគ្នា ជិត៩ពាន់ដងបាត់ទៅហើយ គិតត្រឹមថ្ងៃនេះ វេលាម៉ោងជាង៣ រសៀល ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ គេឆាតអត់តបគេចូលដណ្ដឹង ឯងវិញឆាតអត់តបបែកគ្នាបាត់, ខ្ញុំ single អត់មាននាក់ Mention ទេ សុំអានខមមិន, ខ្ញុំម៉េចក៏មិនដូចគេទៅហ្ន៎ ខឹងឯងតបយឺត គេទៅចោលបាត់ អោយស្រឡះ, ចង់បានអ៊ីចឹងដែរ, កុំចង់ខ្លាំង ទាល់តែអ៊ីចឹង។ ហើយក៏នៅមាន comment រាប់រយទៀត បង្ហាញពីការពេញចិត្ត ព្រមទំាងមានអ្នកខ្លះក៏ចង់បានបែបនេះដែរ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តលើកនេះ កាចជាងមុនទៀត ! ខឹងអ្នកចិត្តជិះបញ្ច្រាស់ពេក ទប់អារម្មណ៍អត់ជាប់, K01 លេងមួយក្បាច់នេះ ម្នាក់ៗឃើញហើយ បកក្រោយ ព្រាត…(មានវីដេអូ)
មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ឃឿន សុឡា ហៅ K01 នោះ តាមរយៈការបង្ហាញសកម្មភាពចូលរួមក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស ទាក់ទងជាមួយអ្នកចូលចិត្តជិះបញ្ច្រាស់ផ្លូវតែម្តង ដោយមានអ្នកខ្លះពេញចិត្តលោក ហើយក៏មានអ្នកខ្លះមិនពេញចិត្តលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្រាប់តែ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក K01 លេចមុខសារជាថ្មី ដោយធ្វើការឃាត់អ្នកជិះបញ្ច្រាស់តាមផ្លូវឲ្យទៅជិះតាមផ្លូវស្របវិញ។ លោកបានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ចេញមកទៀតហើយបាទ ជួយស៊ែរម្នាក់មួយបើគាំទ្រ កែមិនឡើងនោះទេ ដឹងតែមានអ្នកជេរខ្ញុំទៀតហើយ តែអរគុណសំរាប់អ្នកដែលគោរច្បាប់ទាំងអស់។ សូមទោសផង ខ្ញុំស្ទះឡើងមួយព្រឹក ដោយសារតែពួកគាត់មួយចំនួនមកបញ្ច្រាស់ផ្លូវ អាណិតតែបង សមត្ថកិច្ចទេ ខំប្រឹងធ្វើចរាចរណ៍ តែធ្វើមិនឈ្នះ ព្រោះអ្នកបញ្រ្ចាស់ធ្វើអោយ ស្ទះខ្លាំង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនៃសកម្មភាពរបស់លោក ទំាងអស់គ្នា ៖
អានបន្តច្បាស់ហើយ ! កូនស្រី Chef រិទ្ធី ចេញវីដេអូបញ្ជាក់ពីជំងឺពិតប្រាកដ ដែលបណ្តាលអោយឪពុកទទួលម រ ណៈភាពនោះគឺ…(មានវីដេអូ)
ប្រិយមិត្តបងប្អូនជាច្រើនប្រាកដជាបានដឹងដំណឹងពីការទទួលមរណភាពរបស់មេចុងភៅលោក ស៊ឺ សោភ័ណ្ឌរិទ្ធី ដែលជាគណៈកម្មការកម្មវិធីប្រឡងធ្វើម្ហូប Master Chef Khmer បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការសោកស្តាយយ៉ាងខ្លាំង ដែលបាត់បង់មនុស្សពូកែដូចជាមេចុងភៅ ស៊ឺ សោភ័ណ្ឌរិទ្ធី រូបនេះ។លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរណភាពនៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ហើយមូលហេតុដែលធ្វើឲ្យមេចុងភៅកំពូលរូបនេះទទួលមរណភាពគឺដោយសារតែជំងឺលើសឈាម និងលើសជាតិស្ករខ្លាំង នេះបើយោងទៅតាមការបញ្ជាក់ពីសំណាក់របស់ភរិយារបស់លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ដោយផ្ទាល់ ។ជាក់ស្តែង នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២០ កូនៗរបស់លោក រិទ្ធីបានចេញវីដេអូនិយាយពីលោកឪពុករបស់ខ្លួន ហើយបើកកកាយពីស្ថានភាពជំងឺដែលឈានទៅដល់ការបាត់បង់ជីវិត ហើយកូនៗរបស់លោក រិទ្ធី គឺនៅក្មេងៗណាស់ ហើយក៏កូនរបស់គាត់កំពុងតែត្រូវការជំនួយ ៕ សូមទស្សនាវីដេអូទាំងស្រុងរបស់កូនៗលោក រិទ្ធី ដែលបានលាចាកលោកនេះទៅ៖
អានបន្តនៅសុខៗ ស្រាប់តែ ភិន សុដាលីស ពោលពាក្យបែបនេះ ថា “ខ្ញុំនឹងទៅកន្លែងស្ងប់ស្ងាត់មួយ ហើយអង្គុយនៅទីនោះបណ្ដែតអារម្មណ៍ជាមួយតន្រ្តីដែលខ្ញុំចូលចិត្ត, ខ្ញុំនឹងមិនគិតពីអ្វីទាំងអស់ ខ្ញុំនឹងបណ្ដោយខ្លួន តាមពេលវេលា មួយរយៈសិន ព្រោះ…”
ភិន សុដាលីស គឺជាតារាសម្តែងស្រី និងអ្នកជំនួញវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីប្រិយមិត្តមួយចំនួន ជាមួយនឹងសមត្ថភាពរបស់នាង ទាំងក្នុងសិល្បៈ និងការរកស៊ី។ ក្នុងនោះ បើងាកមកមើលជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះវិញ ពិតជាសាមញ្ញ និងពោរពេញដោយភាពស្ងប់ស្ងាត់។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ សុដាលីស បានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់សារដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយថា ៖ “ខ្ញុំជ្រើសយកការធ្វើរឿងល្អមួយសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃនេះ។ ខ្ញុំនឹងមើលថែខ្លួនឱ្យបានល្អ។ ខ្ញុំនឹងទៅកន្លែងស្ងប់ស្ងាត់មួយ ហើយអង្គុយនៅទីនោះបណ្ដែតអារម្មណ៍ជាមួយតន្រ្តីដែលខ្ញុំចូលចិត្ត។ ខ្ញុំនឹងមិនគិតពីអ្វីទាំងអស់។ ខ្ញុំនឹងបណ្ដោយខ្លួនតាមពេលវេលាមួយរយៈសិន ព្រោះរាងកាយមួយនេះហត់ហើយ។ គួរដល់ពេលសម្រាកហើយ។ ខ្ញុំនឹងចាប់ផ្ដើមម្ដងទៀត នៅពេលដែលខ្ញុំបានគ្រាន់បើជាងនេះបន្តិច។ រាល់ពេលសុរិយាអស្ដង្គត សង្ឃឹមថាទុក្ខសោកនៅក្នុងថ្ងៃនេះអាចរលត់ផុតទៅតាមមេឃ។ នៅថ្ងៃស្អែកមកដល់ យើងប្រាកដជាអាចចាបផ្ដើមសាជាថ្មី។ ដូច្នេះចូរញញឹមឡើង! យើងនៅសល់ឱកាសជាច្រើនទៀតទេតើ…”៕
អានបន្តកូនប្រុស ពេជ្រ សូលីកា កាន់តែធំ កាន់តែគួរឲ្យក្នាញ់ ចាប់ផ្តើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ាមី ដល់ថ្នាក់ សូលីកា និយាយបែបនេះ ថា…
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ពេជ្រ សូលីកា បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ជាប់សារមួយថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រតារាចម្រៀងស្រី ស្រស់ស្អាតរូបនេះ បានចូល comment ថា ៖ ម៉ាមី នៅតែស្រស់ស្អាត, កូនបងគួរឲ្យក្នាញ់ម្លេស, មុខដូចប៉ាៗណាស់, អត់យល់ពី mommy សោះម៉េចបានស្អាតម្លឹងៗ, ឆ្ងល់ម៉េចម៉ាក់ៗអូន នៅស្អាតម្លេស, ឆ្ងល់ថា ក្រណាត់ពេញផ្សារ ម៉េចម៉ែស្លៀក ខោរហែក អ៊ីចឹង, អូនឆ្ងល់ឃើញម៉ាមីស្លៀកខោរហែក។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្ត