បើនិយាយដល់ពិធីករដ៏ឆ្នើម និងតារាសម្តែង ម្នាក់ គឺលោក ប៉ែន ចំរ៉ុងប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ។ ជាក់ស្តែងស្រាប់តែកាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុក Lily Queen បានបង្ហោះសារថា “មួយទៀត មនុស្សដែលមិនបានដេីរផ្លូវហ្នឹង (ក្នុងបញ្ហា) ពេលខ្លះដឹងមួយជ្រុង តែដូចចេះដឹងណាស់ចឹង។ នៅពីក្រោយអាក្រក់ដាក់ខ្ញុំបែបណា ខ្ញុំក៏អត់បានលេីកយកមកនិយាយដែរ តែប្រាប់ណាថាកុំប៉ះឬលូក ដៃមកទៀតទោះអ្នកឯងក្នុងនាមជាអី ឬត្រូវជាអ្វីក៏ដោយ បេីចង់លូកដៃ ចេញមុខមកតតាំងឬទទួលខុសត្រូវផង។ ខ្ញុំស្វាគមន៍ជានិច្ច ខ្ញុំលេីកនេះអត់ស្លូតជាមួយទេ”។ ម្ចាស់គណនីហ្វេសប៊ុក រូបនេះ បានបង្ហោះសារថា “សុំបងៗទាំងអស់គ្នាម្យ៉ាង រាប់ អានខ្ញុំហៅខ្ញុំថា លី លីលី អូន បែបណាក៏បានលេីកលែងពាក្យថា “ប្អូនស្រី”។ ព្រោះពាក្យហ្នឹងលឺហេីយធ្វេីអោយនឹក ឃេីញរឿងដែលខ្ញុំកំពុងឈឺចាប់ លឺពាក្យនឹងហេីយមានអារម្មណ៍ខ្លាចរអាណាស់”។ “គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត។ ឆ្អែតខ្លាំង”។ អស់លោកអ្នកដែលធ្វេីបាបនិងច្រានអោយជីវិតខ្ញុំធ្លាក់ទឹក ពេលនេះជីវិតខ្ញុំ ដុនដាបវេទនាហេីយ ទូលរយលានបញ្ហា។ សប្បាយចិត្តខ្លាំងណាស់មែនដែលឃេីញបែបនេះ? ខ្ញុំមិនល្អគ្រប់គ្រាន់ នឹងបន្តមិត្តភាពហ្នឹងបានទេ។ យកល្អ យកត្រូវទៅចុះ ខ្ញុំអោយ ខ្ញុំអាក្រក់យូរណាស់មកហេីយ។ ចាត់ទុកថាកន្លងមកស្គាល់គ្នាដេីម្បីលាងកម្មចុះ។ ពីពេលនេះទៅរស់នៅជីវិតរៀងៗខ្លួន។ ជម្រាបលាម្ចាស់កម្មពៀរ “។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមទៀតថា ” – លាហេីយមនោសញ្ចេនាក្លែងក្លាយ – លាហេីយក្តីស្រលាញ់ដែលគ្មានការពិត – លាហេីយពាក្យថាស្រលាញ់ – លាហេីយពាក្យថាបងប្អូន (ធ្លាប់ភ្លេចខ្លួនច្រលំថាគេដូចបងប្រុសបង្កេីត) – លាហេីយពាក្យថាបារម្ភ សុខចិត្តបាត់បង់អីក៏មិនអាចបាត់បង់ភាពជាបងប្អូន – លាហេីយពាក្យសំដីល្អៗផ្អែមៗដែលខុសពីទង្វេី ផ្អែមពីមុខ ចាក់រុកពីក្រោយ (ខ្ញុំបានអភ័យអោយច្រេីនហេីយកន្លងមក សុខចិត្តឈឺ គថ្លង់ដេីម្បីរក្សាទំនាក់ទំនង) តែពេលនេះធ្ងន់ជ្រុលហេីយ – បេីអ្នកចង់ដឹងនរណាម្នាក់ស្រលាញ់អ្នកប្រាកដ ចូលមេីលពេលដែលអ្នកអស់ប្រយោជន៍សម្រាប់គេ ឬក៏ពេលធ្លាក់។…
អានបន្តDay: November 5, 2020
អ្នកស្រី ពាន់ ភួងបុប្ផា ថា តារាសម្ដែង សឿ សុធារ៉ា អស់ភាពក្រមុំ ទើបមិនអាចជ្រើសយកឲ្យសម្ដែងជាតួឯករឿង ស្នាមស្មេហ៍សមុទ្ររាម វគ្គ២ បាន ជាពិសេសគឺ….
រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលបានចាក់បញ្ចាំងកាលពី ១៧ ឆ្នាំ ដោយមានអ្នកនិពន្ធ និងដឹកនាំសម្ដែង ដោយអ្នកនាង ពាន់ ភួងបុប្ផា និងមានតួសម្តែងដូចជា អ្នកនាង សឿ សុធារ៉ា និងលោក ញ៉ែម សុគន្ធ ដោយរឿងនេះពិតជាទទួលបានការ គាំទ្រជាខ្លាំង កាលពី១៧ ឆ្នាំមុន ហើយនៅពេលនេះ អ្នកនាង ពាន់ ភួងបុប្ផា បានប្រកាសថានិងចាប់ផ្តើមថតរឿងនេះសារជាថ្មីផងដែរ តែតួឯកស្រី គឺមិនមែនជា អ្នកនាង សឿ សុធារ៉ា ទៀតទេ។ ដោយយោងតាមការសំភាសន៍របស់សារព័ត៌មាន Fresh News ជាមួយ អ្នកនាង ពាន់ ភួងបុប្ផា បានឲ្យដឹងថា: ១៧ឆ្នាំមុន និង១៧ឆ្នាំនេះ គាត់ (សឿ សុធារ៉ា) មិនអាចដើរតួបានទៀតទេ គាត់អស់ភាពក្រមុំហើយ រឿងហ្នឹងងាយយល់ទេ..! ព្រោះមិន អាចយកតួដដែលៗមកសម្ដែងបានទេ។ ពី១៧ឆ្នាំមុនគាត់អាចកែសម្ផស្ស គាត់កែកុនច្រើនហើយ មិនអាចដូចមុនទេ ហើយក៏មិនមែនរំលង៣ទៅ៤ឆ្នាំនោះដែរ…។ ទោះជាកុនគេនៅប្រទេសចិន ក៏គេដូរតួដែរ… រឿងអ៊ូខុង ក៏គេដូរតួថ្មីអស់ដែរ..!។ យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មី ទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនា គឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ..! គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង..!»៕
អានបន្តហេតុតែបទល្បី! កូនខ្មែរនៅកូរ៉េឈ្មោះ E E ហេតុតែគាំទ្របទ “ពឺតៗ” ខំច្រៀងតាមលោកខេមរៈ សិរីមន្ត តែសម្លេងវិញមិនបាច់ថ្លែង..(មានវីដេអូ)
ប្រិយមិត្តប្រាកដជាបានស្តាប់រួចមកហើយបទចម្រៀងដែលចេញជាផ្លូវការបានប្រមាណ១ខែ បទ “ពឺតៗ” របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុង ផលិតកម្ម រស្មីហង្សមាស កំពុងតែបន្តឆក់យកការគាំទ្រយ៉ាងគំហុក។ ឥឡូវនេះទៀតបទដែលមានទំនុកភ្លៀងឡូយមួយនេះ កំពុងស៊ីដាច់គេនៅប្រព័ន្ធបណ្ដាញសង្គម Tiktok ថែមទៀតផង។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ បទចម្រៀងនេះនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែល Cover វីដេអូសម្រាប់បទមួយនេះ គឺមានទាំងខាងប្រទេសថៃ ប្រទេសឡាវ និងនៅប្រទេសវៀតណាម យ៉ាងច្រើនព្រោងព្រាតទៀតផង បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះមិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ នៅក្នុង YouTube ក៏កំពុងតែកើន View ក្រើតៗដល់ទៅជិត 7 លានដងទៅហើយ។។ យ៉ាងណាមិញប្រិយមិត្តជាច្រើនកំកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះទៀត ក្រោយពីឆក់យកការគាំទ្រយ៉ាងគំហុកដោយគ្រាន់តែទើបចេញជា Audio បែបនេះ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត៕
អានបន្តច្បាស់ការហើយ! ក្រោយផ្ទុះរឿង សង្ឃជាចៅអធិការស្តីទី វា យបោ កកូននេនបា ក់ធ្មេញ រង្គើថ្គា ម ត្រូវបានសឹក ហើយមូលហេតុពិតមួយទៀតដ៏ហួសចិត្តនោះគឺ សង្ឃនេះមានចិត្ត…
តាមប្រភពព័ត៌មានបានឲ្យដឹងថា: កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សង្ឃ ហ៊ុម ហឿន ជាចៅអធិការស្តីទី យល់ព្រមទទួលសារភាពនូវកំហុ សឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តខុ សធម៌វិន័យព្រះពុទ្ធសាសនា និងសរសេរលិខិតស្ម័គ្រចិត្តលាចាកសិក្ខាបទខ្លួនឯងដោយគ្មានអ្នកណាបង្ខិតបង្ខំទេ។ ដែលបានបង្កអំពើហិ ង្សាវា យត ប់ទៅលើនេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបណ្តាលអោយរងរបួ សធ្ង ន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ។ គួររំលឹកថា កាលពីវេលាម៉ោង៥ និង ៤៥នាទីល្ងាចថ្ងៃទី២ វិច្ឆិកា ស្ថិតនៅក្នុងព្រះវិហារមួយក្នុងវត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចៅអធិការស្តីទី ឈ្មោះ ហ៊ុម ហឿន ខឹងជាមួយកូននេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំ ខនខានចូលព្រះវិហារសូត្រធម៌និងថ្វាយបង្គំព្រះមួយល្ងាច ក៍ហៅមកហើយប្រើហឹ ង្សា ដា ល់ វា យដំទា ត់ធា ក់ បណ្តាលឱ្យ រងរបួ សធ្ង ន់ធ្ងរពេញរាងកាយ។ កូននេនជាជ ន រ ងគ្រោះ ឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុនដំបូងចៅអធិការវត្តស្តីទី បានហៅលោកនេនទៅសួរនាំរឿងខនខានមិនបានចូលព្រះវិហារសូត្រធម៌ ពេលលោកនេនទៅដល់ហើយអង្គុយលុ តជង្គ ង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វា យលោកនេនដោយប្រើកណ្ដាប់ដៃដា ល់លើផ្ទៃមុខ បណ្តាលឲ្យកូននេនដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារយកជើងធា ក់កន្ត្រុំក្បា លលោកនេនតូច ហើយក៏យកដៃចា ប់បោ កក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោ កលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែលើកមិនរួច ពេលនោះលោកនេនក៏រើបំរះ រួចរត់ចេញពីព្រះវិហារ ចំណែកលោកនេនផ្សេងៗទៀតឃើញដូច្នោះ ក៏នាំគ្នារត់ចែកជើងពេញព្រះវិហារ ពាក់ព័ន្ធករណីខាងលើនេះ ព្រះតេជគុណ គ្រឹស្ត ប៊ុនធឿន ព្រមេគុណស្រុកបារាយណ៍មានសង្សដិកាថា រឿងរាវនេះមានការពាក់ព័ន្ធច្រើនណាស់ កន្លងមកនៅក្នុងវត្តពណ្ណារាយ មិនទាន់មានគ្រូចៅអធិការត្រឹមត្រូវនោះ…
អានបន្តជួយស៊ែរឲ្យលោកតាបានដឹងផង! បងស្រីចិត្តធម៌ ស្រីអូន ប្រកាសចង់ជួយដល់លោកតាកំសត់ពិការស៊ូឡើងត្នោតរាល់ថ្ងៃ ដោយបងស្រីអូនបានពោលពាក្យថា… (មានវីដេអូ)
ជីវិតរបស់មនុស្ស កើតមកតែងតែមានភាពខុសៗគ្នា មិនថាមុខមាត់ រូបរាង និងជីវភាពជាដើម ហើយអ្វីដែលសង្វេកនោះ មានមនុស្សខ្លះកើតមកមានភាពមិនប្រក្រតី ហើយអ្នកខ្លះក៏ជួបបញ្ហាផ្សេងៗ រហូតពិការនៅផ្នែកនៃរាងកាយជាដើម តែយ៉ាងណាមនុស្សទាំងនោះមួយចំនួនធំ បានតស៊ូ និងជោគជ័យក្នុងជីវិតផងដែរ។ ដោយលែកក្រលេកមកមើលរឿងពិតនៃជីវិតតស៊ូរបស់លោកតាកំសត់ ពិការភ្នែកទាំងសងខាង ស៊ូឡើងត្នោតជារៀងរាល់ថ្ងៃ ដើម្បីបានថវិការយកទៅចិញ្ចឹមជីវិត រហូតធ្វើឲ្យបងស្រី អូន សម្រស់ធម្មជាតិ បានឃើញវីដេអូរបស់លោកតា និងបានបង្ហោះសារថា: ពុទ្ធោអេីយពិការភ្នែកសងខាងក្រីក្រខ្លាំង😭លោកអ៊ុំឡេីងត្នោតដេីម្បីចិញ្ចឹមក្រពះ😭ខ្ញុំចង់ជួយគាត់ដេីម្បីសំរួលជីវភាពគាត់ខ្លះ🙏🏻😭 ពិការភ្នែកទាំង២គាត់ឡេីងត្នោតយ៉ាងមិចទៅ😭😭៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តនៅចាំគាត់ទេ? នេះហើយគឺជាឆាកជីវិតដ៏សែនកំសត់ របស់ អតីតាតារាចម្រៀង អ៊ុំ គន្ធា ស្តាប់ហើយអាណិតខ្លោចចិត្ត (មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អុឹម ជីវ៉ា បានបង្ហោះរូបភាព និងវីដេអូ ខណៈលោកបានទៅជួបផ្ទាល់ជាមួយ អតីតតារាចម្រៀងស្រី គឺ អ្នកនាង អ៊ុំ គន្ធា។ ក្រោយស្តាប់ កិច្ចសម្ភាសន៍នេះហើយ ធ្វើឲ្យគ្រប់គ្នា អាណិតខ្លោចចិត្តចំពោះ អតីតារាចម្រៀងស្រីរូបនេះជាខ្លាំង។ អតីតតារាចម្រៀងអ្នកនាងអ៊ុំគន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈរយៈពេលជិត 10 ឆ្នាំមកហើយដោយសារជំងឺ ធ្វើឲ្យអ្នកនាងគេចខ្លួនពីពិភពសិល្បៈ ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរ ។ បច្ចុប្បន្ននេះ ទោះបីជាមានអ្នកខ្លះ មើលងាយអ្នកនាង ក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថា ជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ហើយសព្វថ្ងៃនេះនាងអ៊ុំគន្ធា រស់នៅជាមួយបងប្អូន នៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អុឹម ជីវ៉ា និងអ្នកនាង អ៊ុំ គន្ធា ទំាងអស់គ្នា ៖
អានបន្តថាផ្ទុះ ផ្ទុះមែន ! ទើបចេញសោះ បទ “ពឺតៗ” មានអ្នកចូលទស្សនាជាង ៧លានដងបាត់ទៅហើយ ថែមទំាងល្បីដល់ប្រទេសជិតខាងទៀត, ខេមរៈ សិរីមន្ត រំភើបពេក ក៏និយាយថា…(មានវីដេអូ)
កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។ គិតត្រឹមថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកចូល ទស្សនាជាង៧លានដងបាត់ទៅហើយ។ រឹតតែពិសេសថែមទៀតនោះ បទនេះ ត្រូវបានប្រទេសជិតខាង ដូចជា ប្រទេស ថៃ ឡាវ និងប្រទេស វៀតណាម ថែមទៀតផង។ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត។ ខ្ញុំបាទមានមោទកភាពខ្លាំងណាស់ ដែលបទពឺតៗរបស់ខ្ញុំទើបចេញបានរយៈពេល1ខែនេះ…
អានបន្តស្អាតហើយ ចិត្តល្អទៀត ! ឃើញបងស្រីម្នាក់ កើតជំងឺសាហាវពេក កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ សម្រេចជូនថវិកា ដល់ទៅ…(មានវីដេអូ)
អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជន ទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ សឹងតែមិននឹកស្មានដល់។ ក្រៅពីមុខជំនួញ លោកស្រី និងស្វាមី ក៏ត្រូវបានគេមើលឃើញថា ជាបុគ្គល ដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលពួកគាត់ទំាងពីរ បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ គេឃើញ លោកស្រី បានបង្ហោះវីដេអូមួយ ពីសកម្មភាពបានទៅជួបផ្ទាល់បងស្រីម្នាក់ដែលមានជំងឺចម្លែកម្យ៉ាង។ ក្រោយសួរនាំដឹងរឿងហើយ កើតក្តីអាណិតខ្លោចចិត្ត លោកស្រី បានឧបត្ថម្ភ នូវថវិកាដល់ទៅ ២០០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសម្រួល ក្នុងការព្យាបាលជំនឺនេះ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា “អាណិតណាស់លោកអើយ ជំងឺអីលូវសាហាវណាស់ នាងខ្ញុំ មិនអាចជួយអីបាន ក្រៅតែពីថវិកានោះទេជួយគាត់បន្តការព្យាបាល 2000$ លេខគាត់ 099804684″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តពិតជាកម្រឃើញណាស់ ! ស្ងាត់ៗ នាយ ក្រឹម បង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបជួសជុលរួច មើលទៅពិតជាធំ ស្អាត គួរឲ្យចង់រង់នៅ ពិសេសនោះ គឺ…
បើនិយាយពីឈ្មោះ នាយ ក្រឹម មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលតារាកំប្លែងជើងចាស់រូបនេះ នៅតែទទួលបាននូវការគាំទ្រខ្លាំងដដែលពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ កុយ ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបង្ហោះរូបភាពជាច្រើនសន្លឹកពីផ្ទះរបស់ខ្លួន ទើបជួសជុលរួច មើលទៅពិតជាធំ និងស្អាតខ្លាំងណាស់ ជាពិសេស រៀបចំយ៉ាងមានរបៀបរៀបរយ គួរឲ្យទាក់ទាញ។ នាយក្រឹម បានបញ្ជាក់បន្ថែមថា “ផ្ទះខ្ញុំបាទនៅទួលសង្កែ ជួសជុលរួចរាល់ ជាស្ថាពរហើយ!!”។ ក្រោយឃើញបែបនេះភ្លាម ប្រិយមិត្តទូទៅ បានចូល comment ថា ៖ ស្អាតណាស់មេ, ផ្ទះស្អាតណាស់ពូ គួរអោយចង់រស់នៅ, ឡូយពូក្រឹម។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀតចំពោះផ្ទះ នាយ ក្រឹម។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តឯកឧត្តម ខៀវ កាញ៉ារីទ្ធ លាន់មាត់សរសើរដល់យុវជនខ្មែរម្នាក់ ទោះបីមានជំងឺ autist តែមានឆន្ទៈខ្ពស់ មិនចុះចាញ់ក្នុងជីវិត ហើយ….
នរណាម្នាក់ក៏ប្រាថ្នាកើតមកចង់បានជីវិតដែលល្អ មិនស្គាល់ការលំបាក មានអ្វីៗគ្រប់បែបយ៉ាង ប៉ុន្តែមានរូបមានទុក្ខ នេះគឺជាច្បាប់របស់ធម្មជាតិទៅហើយ មានតែពាក្យទ្រាំង មានតែពាក្យលើកទឹកចិត្តខ្លួនឯង និងមិនចុះចាញ់ តស៊ូសម្រេចអ្វីដែលយើងចង់បាន ទោះត្រូវជួបរឿងអ្វីក៏ដោយ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារអំពីការតស៊ូរបស់យុវជនខ្មែរម្នាក់ថា: គេជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកអោយបម្រើការងារនៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អមិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយ អ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ!៕
អានបន្ត