រាជធានីភ្នំពេញ ៖ តារាសម្ដែង និងកំប្លែងជើងចាស់ យាយ អឿន កំពុងជួបនូវទុក្ខដ៏មហាក្រៀមក្រំខណៈអ្នកម្ដាយជាទីស្រឡាញ់ទទួលមរណភាពកាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងនោះលោកយាយ បានថ្លែងបញ្ជាក់ទាំងក្ដុកក្ដួលក្នុងកិច្ចសម្ភាសន៍ជាមួយ តារាញូស៍ ថា៖ ម្ដាយរបស់លោកយាយមរណកាលក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ ហើយបច្ចុប្បន្នសពកំពុងដម្កល់ធ្វើបុណ្យនៅវត្តច័ន្ទរង្សី (កៀនស្វាយ)។ ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសង្រែងនេះ គេក៏ឃើញមានអ្នកសិល្បៈប្រុសស្រីជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ជាពិសេសគឺលើកទឹកចិត្តដល់លោកយាយ អឿន ចំពោះការបាត់បង់គ្មានថ្ងៃវិលត្រឡប់នេះផងដែរ៕
អានបន្តDay: November 4, 2020
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ នៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩
ភ្នំពេញ៖នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មានវិជ្ជមានមេរោគកូវីដ១៩ ដែលត្រូវបានរកឃើញនៅប្រទេសថៃ។ បើយោងតាមប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárt6) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោក រដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។ សូមបញ្ជាក់ថាសមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុស កូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ នៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស មុននេះបន្តិច៕
អានបន្តសូមប្រុងប្រយ័ត្នផង! ឯកឧត្តម ដួង តារា ទៅធ្វើតេស្តរកកូវីដ ១៩ ភ្លែត ក្រោយពេលជួបជុំ មនុស្សជាច្រើន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ដួង តារា បានបង្ហោះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន និងការពារខ្លួនជាប់ជានិច្ច ព្រោះថា យើងអាចភ្លេច កូវីដ ១៩ តែកូវីដ ១៩ មិនភ្លេចយើងឡើយ។ ភ្លាមនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ដួង តារា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “Attention COVID-19 កុំប្រហែសកូវីដ-១៩ អោយសោះ ។ យេីងអាចភ្លេចមុខកូវីដ-១៩បាន តែកូវីដ-១៩ មិនភ្លេចមុខយេីងទេ ។ ជាពិសេស ក្នុងពេលប្រជុំដែលមានមនុស្សច្រេីន ឬជាមួយបរទេស គឺត្រូវតែពាក់ម៉ាស់ ព្រោះជំងឺនេះកំពុងរាតត្បាតពិភពលោកយ៉ាងសា ហា វ ហេីយក៏មិនទាន់មានថ្នាំព្យាបាលនៅឡេីយទេ។ កុំអោយស្តាយក្រោយ ដោយសារមេីលស្រាលកូវីដ-១៩។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕
អានបន្តស្អាតមែន ! ស្ងាត់ៗ ថៅកែហាងពេជ្រ បង្ហោះរូបប៉ុន្មានសន្លឹកនេះ ហើយនិយាយថា “ពេលខ្លះពួកយើង ឈ្លោះគ្នាមែន តែពួកយើង នៅតែខ្វះគ្នាមិនបាន មើលចុះពូម៉ៅ និងចែដាណា ដូច…” (មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ មួយវិញទៀតបើទោះបីជាលោកស្រី និងស្វាមី រវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកថ្មីៗនេះទៀត លោកស្រី និងស្វាមី បាននាំគ្នា ទៅថតរូប ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ជាមួយគ្នា។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះរូបភាពទំាងនោះ ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពេលខ្លះពួកយើងឈ្លោះគ្នាមែន តែពួកយើងនៅតែខ្វះគ្នាមិនបាន មើលចុះពូម៉ៅ និងចែដាណាដូចសេ្នហាថ្មីថ្មោងទេណប់ៗ ថតអោយសំអាងការ សុជាតាហ្គោល ណាបងប្អូន”។ ឃើញភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ ស្អាតណាស់បងទាំងពីរ, បងស្រីដាណាស្អាតជាងក្រមុំទៅទៀត សម្រស់នារីខ្មែរស្អាតគន់, រាងស្អាតណាស់ចែ ក្រមុំមិនដូរទេ, ដូចគូស្នេហ៍ ទើបតែរៀបការថ្មីថ្មោងអ៊ីចឹង idol, ស្អាតសមគ្នាណាបងប្រុសបងស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
អានបន្តសម្លេងអត់ប្រែសោះ នៅតែអេម ! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយស្តាប់ យក់ ថិតរដ្ឋា ដាក់មួយបទនេះ “ឲ្យអូនក្បត់បងម្តេចទៅ?” នៅតែពីរោះដដែល ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)
អ្នកគាំទ្រ ភាគច្រើន ពិតជាមិនទាន់ភ្លេចទេ នូវ តារាចម្រៀង ដ៏ល្បីមួយរូប គឺ អ្នកនាង យក់ ថិតរដ្ឋា នោះ ។ បទជាច្រើន របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ហ្វេនៗ របស់ខ្លួន ដែលមានដូចជាបទ ៖ វាចាបេះដូងរង់ចាំ, ឲ្យអូនក្បត់បងម្តេចទៅ?, ភ្លើង, អ្នកផ្សេងមិនដូចបង, ផ្លូវស្នេហ៍បញ្ច្រាសទិស, គ្មានអ្នកជូតទឹកភ្នែក ហើយក៏នៅមានបទជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ស្រាប់តែថ្មីនេះ គេឃើញ តារាចម្រៀងស្រី រូបនេះ ច្រៀងលេងកម្សាន្តនៅក្នុងកម្មវិធីមួយ ដោយលើកយកបទចាស់របស់ខ្លួន បកស្រាយឡើងវិញ ក្រោមចំណងជើងថា “ឲ្យអូនក្បត់បងម្តេចទៅ?” ពិតជាពីរោះមិនប្រែសោះ សម្លេងនៅដដែល សូម្បីតែ ហ្វេនៗ របស់ រដ្ឋា ក៏លាន់មាត់សរសើរដែរថា ៖ បងនៅតែច្រៀងពីរោះដដែល, អាយដលស្រីជំនាន់ខ្ញុំ ពិតជាពិសេសណាស់, ដប់ឆ្នាំជាងហើយ នៅតែពីរោះ គាត់នៅតែស្អាត, នៅតែចៀងពីរោះដូចដើម, សម្លេងមិនប្រែ នៅតែអេម។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះទឹកដមសំនៀង របស់ អ្នកនាង យក់ ថិតរដ្ឋា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តអីយ៉ា ស្ងាត់ៗ វី ឌីណែត ដាក់មួយបទនេះ “ទម្រាំបែកបង អូនសរសៃប្រសាទហើយ”, កូនជាអ្នកច្រៀង តែប៉ាៗ ជាអ្នកដេញហ្គីតាឲ្យ ពិតជាពីរោះ ប្លែកត្រចៀក សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)
ទស្សនិកជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 បានស្វែងរកឃើញម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើ តារាចម្រៀង វី ឌីណែត ដែលត្រូវជាកូនស្រីបង្កើតរបស់ តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី។ ក្រោយទទួលបានពានរង្វាន់មិនទាន់បានប៉ុន្មានផង នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទ សម្រាប់ វី ឌីណែត ក្រោមចំណងជើង “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ដែលជាការ និពន្ធទំនុកច្រៀង, Melody, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ Tho Meet។ មួយបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីហ្វេនៗរបស់ ឌីណែត រហូតដល់ថ្នាក់មានអ្នកចូលស្តាប់យ៉ាងច្រើនផងដែរ។ លុះមកដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ម្ចាស់ពានរូបនេះ បានបកស្រាយបទ “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ម្តងទៀត តែលើកនេះ ប៉ាៗ ជាអ្នកដេញហ្គីតាឲ្យ ស្តាប់មើលទៅពិតជាប្លែកត្រចៀកខ្លាំងណាស់ សូម្បីតែហ្វេនៗ ក៏នាំគ្នា និយាយដែរថា ៖ ស្រឡាញ់សម្លេងបងណាស់, ពេញចិត្តខ្លាំងណាស់ អាលដល, លោកគ្រូខ្ញុំ នៅស្ងៀមល្អម្លេសទេ, ពីរោះប្លែកត្រចៀក។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ទំាងអស់គ្នា ៖…
អានបន្តសូមចូលរួមរំលែកទុក្ខផង! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់ បានស្លា ប់បា ត់ប ង់ជី វិត ដោយសារតែជំងឺមួយនេះ…
ជិវិតរបស់មនុស្សយើងគឺខ្លីណាស់ យើងមិនអាចដឹងមុនទេថា នឹងត្រូវលាចាកលោកនៅថ្ងៃណា ពេលណា វេលាណា នោះ ។ តួយ៉ាងដូចជាក្មួយស្រីម្នាក់នេះអញ្ចឹង គាត់បានចាកចេញទៅ ទាំងក្មេងខ្ចី ធ្វើឲ្យឪពុក ក៏ដូចជាសាច់ញាតិផ្សេងនាក់ទៀត មានការសោកស្តាយ ជាខ្លាំង ពិសេសគឺបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកឪពុក របស់ក្មេងស្រីមានឈ្មោះថា Vanna Rith គាត់បានបង្ហោះរូបភាព ជាច្រើនរបស់កូនស្រី ទាំងក្តីអាល័យ នឹករលឹកដល់កូន និងសូមឲ្យកូនស្រីទៅកាន់សុគតិភព ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “សូមឱ្យជាតិក្រោយកុំឱ្យកូនអាយុខ្លីដូចជាតិនេះទៀត សូមឲ្យវិញ្ញាណក្ខន្ធកូនទៅកាន់សុខតិភព”។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ គាត់បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មានជំងឺគ្រុនឈា ម ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។ ទន្ទឹមនឹងនេះ ក្រុមសារព័ត៏មានខ្មែរញ៉ូវ ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃស ពដែលបានបាត់កូនស្រី ចៅស្រី ទាំងវ័យក្មេងបែបនេះ៕
អានបន្តគួរឲ្យអាណិតគាត់ណាស់! អ្នករត់ PassApp ពិការម្នាក់បានបើកPassApp ទៅប៉ះរថយន្តទំនើប៥៧០ បណ្ដាលឲ្យក្រលិតថ្នាំ ត្រូវម្ចាស់ឡានទារសំណងចំនួន…
ភ្នំពេញ ៖ ថ្មីៗនេះមានអ្នករត់PassApp ម្នាក់ដែលជាជនពិការបានបើកPassApp ទៅប៉ះជាមួយនិងរថយន្តទំនើបមួយគ្រឿងម៉ាក៥៧០ ពណ៌ស បណ្ដាលឲ្យក្រលិតថ្នាំទ្វារនិងខួចខាត ។ ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើឱ្យភាគីខាងឡាន៥៧០ក្រលិតទឹកថ្នាំ ហើយម្ចាស់ឡាន ទាមទារសំណងផងដែរ ។ បុរសជនពិការដែលជាម្ចាស់PassApp មានឈ្មោះថា ភួង សាម៉េត អាយុ២៨ឆ្នាំមានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ។ ក្រោយពេលជួបហេតុការណ៍ខាងលើរួច ម្ចាស់រថយន្តទំនើបម៉ាក ៥៧០ ពណ៌ស បានធ្វើការទារសំណង៣០០០ដុល្លារសម្រាប់ថ្លៃជួសជុល ។ យ៉ាងណាមិញគ្រាន់តែលឺម្ចាស់ឡានទារសំណង៣០០០ដុល្លារ បុរសជាជនពិការដែលជាអ្នករត់ PassApp ស្ទើរតែធ្លាក់ថ្លើមក្តុក និងពិបាកចិត្តយ៉ាងខ្លាំង ព្រោះតែគាត់មិនមានលទ្ធិភាពសងភាគី៥៧០នូវទឹកប្រាក់ដ៏ច្រើនបែបនេះទេមួយវិញទៀតគាត់គឺជាជនពិការខំប្រឹងតស៊ូររត់PassApp យកលុយចិញ្ចឹមជីវិត ហើយអ្វីដែលកាន់តែអាណិតនោះគឺPassAppដែលកំពុងរត់នេះគឺគាត់បង់រំលោះគេទេ ដូច្នេះសូមបងម្ចាស់ឡានមេត្តាយោគយល់និងអធ្យាស្រ័យទៅដល់ម្ចាស់PassApp ពិការម្នាក់នេះផងប្រសិនបើអាច ៕
អានបន្តគួរឲ្យស្រលាញ់ដល់ហើយ! អូន អេលី កូនស្រីទី២ របស់ អ្នកនាង ផន សុផារី ទើបកើតបាន២ថ្ងៃសោះ ប្រែប្រួលមុខមាត់ស្អាតណាស់ ហើយថ្ពាល់ខួចទៀត ដល់ថ្នាក់ម្នាក់ៗ ចូល comment ថា…(មានវីដេអូ)
មហាជនជាច្រើនពិតជាធ្លាប់ស្គាល់ អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ ចំណែកកាលពីព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អេលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ ក្រោយសម្រាល ទើបបាន២ថ្ងៃសោះ កូនស្រី អ្នកនាង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់។ អតីតតារាកំប្លែងរូបនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះអូនមានអាយុ2ថ្ងៃហើយ…”។ សុផារី បន្ថែមថា “មុខអូនដូចចែប៊ែលឡា ឬអត់ អ៊ុំពូមីង? សំខាន់អូនឈ្នះ ចេចេ រឿងថ្ពាល់អូនខួចសងខាងនិងហ្មង តែម៉ាមីថតអត់ជាប់”។ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ បបូរមាត់បេះដូងទៀត, ថ្ពាល់ខួចអេមបាត់, ថ្ពាល់ខួច ក្ដោងខ្ពស់ ហើយសជាងប៊ែលឡា, ច្រមុះបានណាស់បង, គួរអោយស្រលាញ់ណាស់លោកអើយ, អូយមុខគួរអោយក្នាញ់ណាស់នៀក។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះអូន អេលី កូនស្រី ទី២ របស់ អ្នកនាង សុផារី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព ខាងក្រោមនេះ ៖
អានបន្តមើលទៅកម្មវិធីសាមញ្ញ តែសប្បាយ និងកក់ក្តៅណាស់ ! អីយ៉ា ចំថ្ងៃខួបកំណើត ឃុំ ប៉ុណ្ណាដែត ស្រាប់តែ យក់ ថិតរដ្ឋា ជូនពរស្វាមី នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លា ថា…
ទស្សនិកជន ក៏ដូចជា ហ្វេនៗ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។ លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។ ចំណែក កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃខួបកំណើត លោក ឃុំ ប៉ុណ្ណាដែត គេឃើញ អ្នកនាង យក់ ថិតរដ្ឋា បានជូនពរស្វាមីរបស់ខ្លួន យ៉ាងផ្អែមល្ហែមថា “Happy birthday ប្តីសំលាញ់ ជូនពរលោកប្តី មានសុខភាពល្អ ជោគជ័យ ក្នុងជីវិតរហូតទៅ សំខាន់ស្រលាញ់ខ្ញុំ និងកូនៗ ទាំងបី របស់យើងកុំប្រែចិត្ត ណាប្តី គ្រាន់តែចាំថា ពួកយើងទាំងបួន ស្រលាញ់បងណា BB”។ អ្នកនាង បន្ថែមថា “ផុសក្រោយគេ ព្រោះម្ចាស់កម្មវិធី ទើបប្រមូលរូបពីមិត្តភិក្ត័ និងបងប្អូនបាន ឆ្នាំនេះអត់បានធ្វើធំដុំអោយកូនទេ កូនប្រុសម៉ែ ចឹងមានតែចាំធ្វើ សរុបជាមួយប៉ាហ្មងទៅ Happy birthday ប្តី និងកូនសំលាញ់ Khum Ponadet Drdd &…
អានបន្ត