កំពត ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា កាលពីថ្មីៗនេះមានប្តីប្រពន្ធវ័យចំនាស់មួយគូ បានរៀបការជាមួយគ្នាធ្វើអោយកក្រើកបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីនេះ ជាពិសេសមានមហាជនជាច្រើនធ្វើការស៊ែរ តៗគ្នាជាហូហែរផងដែរ ដែឡអាពាពិពាហ៌នេះធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២ ០២០ នៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។ ដោយឡែក បើតាមកូនប្រុសរបស់លោកតាជាកូនកំលោះ បានឲ្យដឹងថា បន្ទាប់ពីម្តាយបង្កើតចែកឋានទៅបានជិត១ឆ្នាំមក រូបគាត់ និងបងស្រី២នាក់ទៀត បានយកម្តាយមីងបង្កើតវ័យចំណាស់ម្នាក់ឈ្មោះ រស់ ម៉ៅ គ្មានកូននៅមើលថែ ឱ្យមករស់នៅជាមួយ ។យ៉ាងណាមិញ បន្ទាប់មកមិនទាន់បានប៉ុន្មានខែផង ឪពុករបស់គាត់ ក៏ឱ្យពួកគាត់ជាកូនៗជួយគិតគូររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យរូបគាត់ ជាមួយកូនក្រមុំអាយុ៦៧ឆ្នាំ ដែលត្រូវជាម្តាយមីងបង្កើតរបស់ពួកគាត់តែម្ដងទៅ។ កូនប្រុស របស់កូនកំលោះ បានឱ្យដឹងថា ការចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ជូនឪពុក និងម្តាយមីងរបស់ពួកគាត់ ដោយធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ មានកម្មវិធីបង្វិលពពិល កម្មវិធីចងដៃ បាចផ្កាស្លា និងកាត់នំខេក មានភាពអធិកអធ័មគួរសមដែរ ដោយមិនចាញ់អា ពាហ៍ពិពាហ៍របស់ក្មេងៗជំនាន់ក្រោយប៉ុន្មានទេ។កូនកំលោះ ឈ្មោះនួន ខេង អាយុ៨៧ឆ្នាំ និងកូនក្រមុំឈ្មោះ រស់ ម៉ៅ អាយុ៦៧ឆ្នាំ ជាក្រមុំចាស់ មិនដែលស្គាល់ជាតិប្តីសោះ ហើយត្រូវជាប្អូនថ្លៃរបស់កូនកំលោះផងដែរ ។ដោយឡែកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សារព័ត៌មានតារាញ៉ូ បានទៅសម្ភាសន៍ផ្ទាល់ជាមួយលោកយាយលោកតា ពេលរៀបការរួចមានអារម្មណ៍យ៉ាងណាដែរ? តោះទស្សនាវីដេអូដូចខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក
អានបន្តDay: November 3, 2020
ឱក សុគន្ឋកញ្ញា និយាយបែបនេះក្នុងថ្ងៃកំណើត ខេមរៈ សិរីមន្ដ ថា…..
កំពូលតារាចម្រៀងលំដាប់ប្រទេសប្រចាំ ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃគូគ្នាចេញបទ ចម្រៀងដ៏មានអត្ថន័យស្រស់ផូផង់។ ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះរូបភាពរួមមិត្តសម្លាញ់ក្នុងវិថីចម្រៀងលោក ខេមរៈ សិរីមន្ដ ក្នុងឱកាសថ្ងៃកំណើតយ៉ាងភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាមួយពាក្យពេចន៍ដ៏ស្និទ្ធស្នាលមិនធ្លាប់ឃើញពីមុនមកឡើយ។ តារាស្រីដែលជាប្អូនថ្លៃថៅកែហង្សមាសបានរៀបរាប់ឲ្យដឹងកាន់តែច្បាស់ទំនាក់ទំនងរួម សិរីមន្ដ ថា៖ «ថ្វីត្បិតតែយើងជាមិត្ត តែគ្មានឱកាសបានជុំគ្នាក្រៅពីម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែលភ្លេចគិតពីសុខទុក្ខគ្នាឡើយ ហើយខ្ញុំនៅតែចាំថាខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយថ្ងៃកំណើតមិត្តល្អរបស់ខ្ញុំ»។ សុគន្ធ កញ្ញា តារាចម្រៀងកូនមួយត្រួយជីវិតមានឈ្មោះឆលី បានថ្លែងនូវចុងបញ្ចប់នៃសំណេរខ្លួនពីការជូនពរថា៖ «សូមឲ្យអ្នកទទួលបានអ្វីៗគ្រប់យ៉ាងដែលជាបំណងប្រាថ្នា ឈប់អន់ចិត្តទៀត OK ចាស់ៗអស់ហើយ»៕
អានបន្តពិសេសកប់! ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បញ្ជាក់អំពីរបៀបចុះឈ្មោះរបស់អ្នកប្រលង និងគណកម្មការ៣នាក់ សម្រាប់កម្មវិធី សំនៀងពេជ្រ NNP ដែលមានដូចជា… (មានវីដេអូ)
ចប្រិយមិត្តបានជ្រាបហើយថា ការលពីម្សិលមិញពេលយប់ ថៅកែពេជ្រ ទ្រី ដាណា បានចេញប្រកាសជាផ្លូវការអំពីការរៀបចំអោយមាន ការប្រលងជ្រើសរើសតារាចម្រៀង ដែលមានលោកស្រី ជាអ្នកគ្រប់គ្រងផ្ទាល់តែម្តង ដែលកម្មវីធិប្រលងចម្រៀងនេះ មានឈ្មោះថា “សំនៀងពេជ្រ NNP 2020” ក្នុងនោះលោកស្រី បានផ្តល់កម្លាំងចិត្តដល់អ្នកចូលរួម ដើម្បីចាប់យកឱកាសនេះ។ ថោកែពេជ្រ ទ្រី ដាណា បានបន្តទៀតថា “សំនៀងពេជ្រ NNP 2020” និងមានទាមទារឲ្យអ្នកប្រលងចំណាយលុយដើម្បីចូលរួម ឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ក៏បានរៀបចំប្រកាសជាផ្លូវការដោយបញ្ជាក់ថា ក្រៅពីរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសម្រាប់អ្នកលេខ ១ ចំនួន ៤០លានរៀល – លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល ហើយពួកគេក៏ទទួលបានកុងត្រា ២ ឆ្នាំ ហើយ មានប្រាក់ប្រចាំខែទៀតផង៕ ហើយចំពោះការចុះឈ្មោះ និងគណកម្មការដែលចូលរួមមាន៣រូប សូមមើលរូបខាងក្រោមនេះ:
អានបន្តទីបំផុតខ្ញុំមានថ្ងៃនេះហើយ ថ្ងៃដែលមនុស្សគ្រប់គ្នារង់ចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ
ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយដែលមានន័យបំផុត ក្នុងឆាកជីវិត ធ្វើឱ្យយេីងគ្រប់គ្នាចងចាំមិនភ្លេច នូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្ដីសុខបំផុតផងនោះ។ ដោយឡែក ងាកមកចាប់អារម្មណ៍ពីរោងពិធីមង្គលការមួយនេះវិញ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយការតុបតែងយ៉ាងស្រស់ស្អាត ព្រមជាមួយស្នាមញញឹមយ៉ាងរីករាយពីកូនក្រមុំ និងកូនកំលោះ ពិតជាសាកសមនឹងគ្នាណាស់។ ទន្ទឹមនឹងនេះដែរ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Oun Horng ដែលត្រូវជាកូនក្រមុំបានមានលេីកឡើងថា៖ «ថ្ងៃដែលមនុស្សគ្រប់គ្នារង់ចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមកតែយើង 2នាក់ វាពិតជារំភើបខ្លាំងណាស់ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រលាញ់បងមានចំពោះអូន ឆាត វាសនា ខ្ញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា»។
អានបន្តប្រពៃណាស់! លោកគ្រូពេទ្រចិត្តធម៏ម្នាក់ ព្យាបាលជូនអ៊ុំស្រី គរថ្លង់ និង រែកនំលក់តាមផ្លូវ ម្នាក់ ដោយមិនគិតប្រាក់…
ការសាងអំពើល្អ ពិតជាងាយស្រួលណាស់ មិនថានៅកន្លែងណា ទៅណា ពេលណា វេលាណា ក៏មានយើងអាចធ្វើអំពើល្អបានទាំងអស់ ។ ជាក់ស្តែងដូចជាលោកគ្រូពេទ្យម្នាក់ កំពុងតែធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអំពើល្អរបស់លោក បានធ្វើការព្យាបាលលោកយាយម្នាក់ ដែលគាត់មានជីវភាពក្រីក្រខ្លាំង តែគាត់មានបញ្ហាទៅលើជង្គង់។ ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ យុទ្ធីរិទ្ធ បានបង្ហោះសារឲ្យដឹងថា “អ៊ុំស្រីម្នាក់គរថ្លង់រែកនំលក់ហើយគាត់ឈឺចាប់ជង្គង់ខ្លាំង(រលាក់សន្លា ក់ជង្គ ង់មានទឹករ ង៉ៃ)ខ្ញុំបានបូមទឹកសន្លា ក់នឹងព្យាបាលគាត់ដោយមិនយកប្រាក់ដោយអ៊ុំស្រីមានកាខ្វះខាតខ្លាំងហើយជាមនុស្សគរថ្លង់ទៀត ជូនពរអ៊ុំស្រីឆាប់ជា”។ ភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ។ ហើយក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែក ពេញបណ្តាញសង្គម នូវអំពើល្អ៕
អានបន្តសូមចូលរួមសោកស្តាយផង គាត់គឺជាប្រជាការពារស្ម័គ្រចិត្ត ចូលរួមការងារសង្គម តែត្រូវបានទទួលមរណភាព ដោយសារតែ
ខេត្តសៀមរាប៖ កាលពីព្រឹក ថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២០ លោកពូម្នាក់ ដែលជាប្រជាការពារភូមិ ដ៏សកម្មជាងគេ និងតែងតែឃើញវត្តមានរបស់គាត់ បានចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តជាច្រើន ដើម្បីជាប្រយោជន៍រួម បែរជាជួបរឿងអកុសលមួយ រហូតបាត់បង់ជីវិត ព្រោះដោយសារតែឡើង កាប់ដើមឈើមួយដើម ក៏បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមឈើនោះមក បណ្ដាលឲ្យគាត់ស្លា ប់ បាត់បង់ជីវិតតែម្ដង។ ចំពោះមូលហេតុ ដែលគាត់បានឡើង កាប់ដើមឈើនោះ ក៏ព្រោះតែ ដើមឈើមួយដើមនេះ គឺបានងាប់បាត់ទៅហើយ ដោយខ្លាចបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ និងដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលគាត់ កាលពីមុន ដោយមិនយកប្រាក់កម្រៃ (ដើមឈើនៅចំមុខផ្ទះរបស់លោកគ្រូពេទ្យនោះតែម្ដង) គាត់ក៏បានផ្ដួចផ្ដើមគំនិត ដើម្បីកាប់ដើមឈើនោះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសេរប្រាប់ឱ្យដឹងថា៖”ជីវិតពិតជាមិនទៀងមែន! ត្រឹមតែមួយប៉ប្រិចភ្នែកសោះ គ្រោះថ្នាក់ធ្លាក់ពីលើដើមឈើមួយ បានឆក់យកជីវិតប្រជាការពារម្នាក់ដែលសកម្មការងារជាងគេនៅក្នុងភូមិបន្ទាយស្រីយកទៅបាត់។ ខ្ញុំបានជួប និងស្គាល់បងប្រុស រុន វុទ្ធី តាំងពីពេលដំបូងដែលខ្ញុំបានមកដល់ស្រុកបន្ទាយស្រី។ ខ្ញុំតែងតែចំណាំគាត់បាន ព្រោះគាត់ជាមនុស្សឧស្សាហ៍ មានអ្នកភូមិស្រលាញ់រាប់អានច្រើន ហើយតែងតែបំពេញការងារប្រកបដោយថាមពល និងមានការទទួលខុសត្រូវខ្ពស់ ទោះបីការងារជាប្រជាការពារត្រឹមតែជាការងារស្ម័គ្រចិត្តក៏ដោយ។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បងប្រុសបានស្ម័គ្រចិត្តចូលរួមការងារសង្គមជាមួយខ្ញុំរាប់មិនអស់ និងមិនដែលខកខានម្តងណាឡើយ មិនថាជាការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារបរិស្ថាន ការងារយាមមណ្ឌលចត្តាឡីស័ក ឬការងារសង្គមផ្សេងៗទៀតនោះទេ។ ព្រឹកម្សិលមិញនេះ ក្នុងនាមជាមនុស្សសកម្ម និងបំពេញការងារដើម្បីប្រយោជន៍រួម បងវុទ្ធីបានផ្តើមគំនិតស្ម័គ្រចិត្តឡើងកាប់ដើមឈើងាប់មួយដើមនៅតាមបណ្តោយដងផ្លូវជាតិលេខ៦៧ ស្ថិតនៅចំមុខផ្ទះគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលជំងឺរបស់គាត់ដោយមិនយកប្រាក់កម្រៃ ដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យផង និងដើម្បីការពារខ្លាចដើមឈើនេះបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ផង តែជាអកុសល គ្រោះថ្នាក់បែរជាធ្លាក់មកលើខ្លួនគាត់រហូតបណ្តាលឱ្យបាត់បង់ជីវិតដ៏គួរឱ្យសង្វេគទៅវិញ។ សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភព និងសូមឱ្យអំពើល្អទាំងអម្បាលម៉ានដែលបងបានសាងជូនអ្នកភូមិ និងសង្គមក្នុងពេលកន្លងមក បានជាផលបុណ្យជូនទៅដល់ភរិយា និងកូនទាំងបីរបស់បងប្រុស និងជួយបីបាច់ថែរក្សាពួកគាត់ឱ្យប្រឹងប្រែងបន្តដំណើរជីវិតតទៅមុខទៀត”៕
អានបន្តធ្វើតាមសន្យា! លោកគ្រូដែលបង្ហោះវីដេអូកូនសិស្សមករៀនគ្មានពាក់ស្បែកជើង បាននាំយកសម្ភារសិក្សាមកចែកជូនដល់ក្មេងៗ និងបានលេីកឡើងថា
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ដោយមេីលឃេីញពីទុក្ខលំបាក ភាពខ្វះខាត និងការតស៊ូរបស់ក្មេងប្រុសដ៏កំសត់ម្នាក់នៅខេត្តបាត់ដំបងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករួចមក លោកស្រី ទ្រី ក៏បានឲ្យក្រុមការងាររបស់គាត់ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១លានរៀល សម្រាប់ទុកឲ្យប្អូនប្រុស យកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះដែរ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភដល់លោកគ្រូរបស់ក្មេងប្រុសខាងលេីនូវថវិកាចំនួន ១០០ដុល្លារផងដែរ សម្រាប់ជាការលើកទឹកចិត្តរូបលោក នូវកិច្ចការល្អៗ ដើម្បីជួយទៅដល់ក្មេងៗ សិស្សានុសិស្សទាំងអស់ ដែលជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកគ្រូ ក៏បានបដិសេធមិនទទួលយកនោះទេ ព្រោះថាទង្វើដែលគាត់បានធ្វើ គឺមិនចង់បានអ្វីមកវិញនោះឡើយ។ ក៏ព្រោះតែទង្វើដ៏ល្អរបស់គាត់បែបនេះហើយ លោកស្រី ទ្រី ដាណា ក៏បានបន្ថែមថវិកាចំនួន៤០០ដុល្លារទៀត (សរុបមុននឹងក្រោយ គឺ៥០០ដុល្លារ) ទុកសម្រាប់អោយលោកគ្រូ Sok Rithydouk យកទៅប្រើប្រាស់តាមតម្រូវការរបស់លោកគ្រូ ដើម្បីទិញសម្ភារសិក្សាជូនទៅដល់ក្មេងៗ ដែលរៀននៅសាលាបឋមសិក្សា ស្វាយស មានទីតាំងស្ថិតនៅ ឃុំតាប៉ុន ភូមិស្វាយស ស្រុកសង្កែ ខេត្តបាត់ដំបង។ យ៉ាងណាមិញ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដូចតាមការគ្រោងទុក និងតាមការលេីកឡើងពីខាងដេីមមកនោះ លោកគ្រូក៏បានយកថវិកាដែលទទួលបានទៅចាត់ចែងទិញជាសម្ភារសិក្សា និងកងចំនួន១គ្រឿងចែកជូលដល់សិស្សានុសិស្ស ដោយក្នុងនោះ លោកគ្រូបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ៖ «សូមថ្លែងអំណរគុណ បងស្រី ទ្រី ដាណា ព្រមទាំងស្វាមី សារជាថ្មីម្តងទៀត ដែលជាម្ចាស់ហាង លក់មាស ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន គ្រឿងសំអាង NNP សម្ភារសិក្សា បានប្រគល់អេាយក្មេងៗរួចរាល់ ទឹកប្រាក់ ៥០០ $ ចំនាយទៅលេី ១. សៀវភៅ ១២០០ ក្បាល ២.…
អានបន្តឪពុកគេ ឪពុកយើង! បងប្រុសម្នាក់ សុខចិត្តមិនជិះ PassApp ជិះម៉ូតូឌុបអ៊ុំម្នាក់វិញ គាត់ថាមិនហ៊ានហៅគេជិះទេ គាត់ចាស់ ម៉ូតូដាច់អំពូលទៀត ហើយចុងក្រោយក៏….
ផ្ទុះការចាប់អារម្មណ៍នៅទង្វើដ៏មានន័យមួយរបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ SoKry Ibrahim ដោយបានបញ្ជាក់ថា: Passapp ទារខ្ញុំ ៧ពាន់រៀល តែខ្ញុំសុខចិត្តជិះម៉ូតូឌុបអ៊ុ ម៉ូតូដាច់អំពូលទៀត ឲ្យគាត់ ១ម៉ឺនរៀល(មិនមែនគាត់ទារទេ) ស្តុប DN មកទឹកថ្លា (ទើបមកពីបន្ទាយមានជ័យ)។ គាត់អត់ហ៊ានហៅយើងជិះមុនទេ គាត់ថាគាត់ឈរស្ងៀមៗ មិនហ៊ានហៅដោយសារម៉ូតូគាត់ចាស់ ហើយគាត់ក៏ចាស់គេមិនជិះទេ😪😔😌 ឪពុកគេ ឪពុកយើង គាត់ខំដើម្បីក្រពះ បើរកមិនបាន បានអីយ ជួយជិះ ហើយកុំតថ្លៃអីយ🙏🙏 ០២-១១-២០២០។ ក្រោយឃើញបែបនេះមហាជនបានខមិនសួរថា: “បងអើយបងមានបានសួរគាត់ ឈ្មោះអីហើយបងដឹងគាត់នៅម្តុំណាអត់បង😭🙏🏻” បន្ទាប់មកគណនីខាងលើបានតបថា: បាទអត់បានសួរគាត់ទេ តែគាត់នៅ បេនឡាន ខេមបូត្រា (Cambotra Express) នៅស្តុប DN ម៉ូតូ Viva ចាស់ពណ៍ខ្មៅ៕
អានបន្តទទួលយកមិនបានទេ ! កូនកំពុងតែពេញស្រឡាញ់ តែបែរជាមក ស្លា ប់ ភ្លាមៗដោយសារតែ…(មានវិដេអូ)
ហ្វេសប៊ុក ៖ ពិតណាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានក្មេងស្រីម្នាក់បានទទួលមរណភាពយ៉ាងអា ណោ ចអាធ័ ម ធ្វើឲ្យក្រុមគ្រួសារមាននិងឪពុកម្តាយមានការសោកស្តាយខ្លាំងជាពន់ពេក ហើយគ្រប់គ្នានឹកស្មានមិនដល់ទេថាក្មេងស្រីម្នាក់នេះទទួលមរណភាពលឿនបែបនេះ ។ យ៉ាងណាមិញក្រោយឃើញបែបនេះហើយឃើញថាមានមហាជននៅលើបណ្តាញសង្គមហ្វេសបុ៊កជាច្រើនបាននាំគ្នាសួរនាំចង់ដឹងពីមូលហេតុដែលធ្វើឲ្យក្មេងម្នាក់នេះ ស្លា ប់ ភ្លាមនោះស្រ្តីជាម្តាយរបស់ក្មេងស្រីបានប្រាប់ពីមូលហេតុថា កូនស្រីរបស់គាត់បាន ស្លា ប់ ដោយសារតែជំងឺ « គ្រុ នឈា ម និង ឈា ម ស » ។ ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Neang ត្រូវជាម្តាយរបស់ក្មេងស្រីដែលបាន ស្លា ប់ បានបង្ហោះសារពោពេញទៅដោយទុក្ខសោកនិងផ្តាំទៅអ្នកម្តាយគ្រប់រូបឲ្យដឹងបែបនេះថា ៖ «អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេសូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗកុំប្រហែ សឲ្យសោះកូនក្ដៅខ្លួនប្រញាប់យកទៅពេទ្យភ្លាមកុំទុកអោយហួសពេលអាងស្ដាយក្រោយសូមឲ្យក្មួយទៅឲ្យបានសុខ» ។ ក្រោយឃើញបែបនេះហើយបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមរំលែកទុក្ខនិងអាណិតទៅដល់គ្រួសាររបស់ក្មេងស្រីម្នាក់នេះយ៉ាងខ្លាំង មិនគួរណាបាត់បង់កូនដែលកំពុងតែពេញស្រឡាញ់ទៅស្រស់ៗបែបនេះសោះ៕ សូមទស្សនាវិដេអូខាងក្រោម៖
អានបន្តអីយ៉ា ស្ងាត់ៗ idol អាន គុណកូឡា ដឹកដៃអនាគតភរិយា ថត Pre Wedding យ៉ាងស្រស់ស្អាត
ភ្នំពេញ៖ តារាចម្រៀងដែលមានឈ្មោះល្បីល្បាញ ដោយមានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់មិត្តៗយុវវ័យ គឺលោក អាន គុណកូឡា ស្រាប់តែបាត់មុខមួយរយៈធំពីវិស័យសិល្បៈ។ តារាចម្រៀងប្រុសស្រស់សង្ហារូបនេះ បានធ្វើឲ្យមហាជន គោរពស្រលាញ់ ពីទឹកដមសំលេង ដ៏ក្រអួនក្រអៅ របស់លោក ជាខ្លាំង មិនអាចដកចិត្តបាន។ បន្ទាប់ពីបាត់មុខមួយរយៈមក ស្រាប់តែពេលនេះ លោកបង្ហាញពីដំណឹងល្អ ធ្វើឲ្យមហាជន ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Image Hunter Photography បានបង្ហោះរូបភាពរបស់លោក ជាច្រើនសន្លឹក នៅលើបណ្តាញសង្គមមួយនេះ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះ បានដឹកដៃ អនាគតភរិយារបស់លោក ថតរូប Pre Wedding យ៉ាងស្រស់ស្អាត អមជាមួយអ្នកនាងកំដរ ប្រុសស្រីជាស្រស់ស្អាត និងស្រស់សង្ហាណាស់។ អមជាមួយនឹងការថតរូបភាពនេះ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារយ៉ាងខ្លី ថា “តោះ shares នឹង comment បទចំរៀងមួយបទដែលអ្នកចូលចិត្តបំផុតរបស់ idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក អាន គុណកូឡា នឹង អនាគត ភរិយាដែលបានជ្រើសរើស ការថតPre wedding Wedding day ពី Image Hunter Photograph។ បន្ទាប់ពីបានឃើញ ការបង្ហោះរូបភាពជាច្រើន សន្លឹកដូចនេះ ក៏មានបងប្អូន និងអ្នកគាំទ្រជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជំនួស ពេលបានឃើញ idol របស់ខ្លួន មានសុភមង្គល កាន់តែខ្លាំងឡើងផងដែរ៕
អានបន្ត