កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃឈប់សម្រាក នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២០ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី, Love Riya, លោក សូនី រួមនិងអ្នកលក់ផលិតផលតាមអនឡាញ ល្បីៗជាច្រើនរូបទៀត បាននាំគ្នាដើរលេងកម្សាន្តជុំគ្នាមួយ។ ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនោះ ពួកគាត់បាននាំគ្នាសម្តែងលេងកម្សាន្ត ក្នុងចម្រៀងមួយបទ មើលទៅពិតជាសមខ្លាំងណាស់ លាយឡំឈុតឆាក កំប្លែកៗថែមទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើចយ៉ាងខ្លាំង។ ក្នុងនោះ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលបានបង្ហោះវីដេអូមួយនេះ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ទៅលេងចំការ នាំគ្នាថតលេង គ្រាន់តែសប្បាយៗទេណាបងប្អូន កុំសើចអីណាណព្វចិត្ត”។ មើលចប់ភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន នំាគ្នា comment ថា ៖ សប្បាយម៉្យាងដែរតើចែៗ, សើចឡើងរឹងពោះអស់, ហើយឡើងសប្បាយខប់ៗតែម្តងហើយនៀក ចែៗអនឡាញ, នេះជាក្តីសុខ ហើយក៏សប្បាយៗដែរ, សំលេងពីរោះណាស់ ចង់ស្គាល់អ្នកច្រៀង, សប្បាយណាស់ ជេៗ ចង់អោយជេៗលេងអ៊ីចឹងទៀត, មើលទៅសប្បាយៗមែន មើលហើយសើចសប្បាយហ្មងចែៗ ពូកែសំដែងមែន។ ព្រមទំាងនៅមាន comment ពេញចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖
អានបន្តDay: November 2, 2020
ស្អាតកប់ ! លោកស្រី ទ្រី ដាណា និងស្វាមី ស្រស់ស្អាតខ្លាំង នៅក្នុងឈុតបែបប្រពៃណីខ្មែរ…មានវិដេអូ
លោកស្រី ទ្រី ដាណា គឺជាបុគ្គលដ៏ជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ និងមុខជំនួញ លក់គ្រឿងអលង្កាល មាស ពេជ្រ របស់លោកស្រី ដែលទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលស្គាល់លោកស្រី ពេលចុះជួយដល់បងប្អូនទីទាល់ក្រ និងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀង ការលពីពេលថ្មីៗនេះ ។ ជាក់ស្តែង លោកស្រី ទ្រី ដាណា ត្រូវបានមហាជន គ្រប់គ្នាកោតសរសើរពីទឹកចិត្តដ៏ល្អ ប្រពៃ របស់លោកស្រី និងស្វាមី ដែលបានខ្នះខ្នែង នៅក្នុងការជួយដល់ជនទីទាល់ក្រ ឲ្យពួកគាត់ បានធូស្រាលមួយរយៈពេលខ្លី ។ លោកស្រី ពិតជាមានចិត្តល្អ ចិត្តបុណ្យ ជួយដល់បងប្អូនយើងខ្លាំង បើទោះបីជាពីមុន លោកស្រី ធ្លាប់ជួបនូវបញ្ហាមួយនេះ នៅក្នុងជីវិត ហើយខំរើបំរាស់ រហូតមានបាន ដល់សព្វថ្ងៃ ក៏លោកស្រី ទ្រី ដាណា មិនដែលភ្លេចខ្លួននោះឡើយ គឺលោកស្រី តែងតែនឹកឃើញ ពីជីវិតដ៏កម្សត់របស់លោកស្រីជានិច្ច។ ដោយឡែកនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា ថតឈុត រៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមី ពិតជាស្រស់ស្អាតខ្លាំង មែនទែន ។ លោកស្រី ពិតជាសម្រស់ស្អាតខ្លាំង និងសមសួន នៅក្នុងឈុតបែបប្រពៃណីខ្មែរ ពិសេសពេលបានគ្រងឈុតរៀបការនេះ ជាមួយស្វាមី ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ថាលោកស្រី និងពូម៉ៅ ស្រស់ស្អាតខ្លាំងណាស់៕
អានបន្តពិតជាសំណាងខ្លាំងណាស់!! ទារិកាកំសត់ទើបនឹងកើត ត្រូវគេយកមកចោលក្នុងថង់ខ្មៅ តែបានស្ត្រីម្នាក់ប្រទះឃើញ ក៏មានអនាគតជាថ្មី ដោយសារតែ…. (មានវីដេអូ)
យោងតាមការប្រភពព័ត៌មានពីគណនីហ្វេសបុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: ទារិកាសភាពទើបកើតចេញពីផ្ទៃ ត្រូវបានគេច្រកចូលថង់ខ្មៅ រួចយកទៅបោះចោ លនៅគំនរសំរាមមួយកន្លែង ខាងក្រោយផ្សារតាំងកសាង ក្នុងភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានស្រ្តីជាបុគ្គលិកហាងស្ទីមសោណាម្នាក់ ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានស្រ្តីម្នាក់ ឈ្មោះ ថន ស្រីម៉ាច អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីមសោណា ក្បែរចំណុចកើតហេតុ ស្នាក់នៅកន្លែងធ្វើការ បានដើរទៅរកទិញអីហូប ស្រាប់តែឮសម្លេងទារិកានេះយំ។ ស្រ្តីរូបនោះក៏បានដើរទៅមើលឃើញទារិកា នៅក្នុងថង់ខ្មៅខ្លួននលគោកគ្មានក្រ ណាត់រុំបិទបាំងនោះឡើយ។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះស្រ្តីខាងលើ បានយកទារិកាចេញពីគំនរសំរាមទៅប្រគល់ឲ្យស្រ្តីម្នាក់ទៀត ដែលជាម្ដាយមីងរបស់ខ្លួន ឈ្មោះ ប៉ាត កាន់ អាយុ៥០ឆ្នាំ យកទៅឲ្យពេទ្យកាត់ផ្ចិតឲ្យរួចរាល់ ក៏បានប្រគល់ទៅឲ្យប្អូន ស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ ទិត្យ សុគន្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរៀបការយូរហើយតែអត់មានកូនយកទៅចិញ្ចឹមបន្តក្រោម ការដឹងឮត្រឹមត្រូវពីសំណាក់អាជ្ញាធរ សង្កាត់កាកាបទី២ និងនគរបាលប៉ុស្តិ៍កាកាបទី២ផងដែរ៕
អានបន្តអានសាររួចហើយចង់ស្រក់ទឹកភ្នែកតាម! ខណះបុរសជាប្ដីដែលប្រពន្ធគាត់បាន ស្លា ប់ទាំងវ័យក្មេងនោះ បានបង្ហោះសារ ថា….
គួររំលឹកបន្តិចថា ក្រោយពីមានបញ្ហាបេះដូង ស្ត្រីម្នាក់ដែលជាប្រពន្ធ បានលាឆ្ងាយពីប្តី និងកូនរបស់គាត់ជារៀងរហូត ខណៈពេលដែលប្តីរបស់គាត់នៅមិនទាន់ធ្វើចិត្តបាន និងពិបាកទទួលយកការពិត ថាគាត់បានបាត់បង់មនុស្សសំខាន់ម្នាក់ទៅហើយ។ដោយលែកក្រោយពីពិធីបុណ្យបានចប់សព្វគ្រប់ មុននេះប្តីរបស់គាត់ ដែលមានគណនីហ្វេសបុកឈ្មោះ Sothon Huot បានបង្ហោះសារដ៏កំសត់ថា: ប្រពន្ធជាទីស្រឡាញ់ មកនាំអូនមកផ្ទះហើយ អូនឈប់ខ្លាចទៀត សម្រាកចុះណា បងសន្យាហើយ គឺបងមិនទុកអូនចោលឡើយ ។ សំដីអូន (អូនមិនចង់នៅវត្តទេ អូនខ្លាចខ្មោច អូនខ្លាចនៅម្នាក់ឯង) បងនៅតែថែអូនជារៀងរហូត បងនឹងធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអូន ❤😞🙏🏻 អារម្មណ៍ដែលថប់ៗ ណែនទ្រូង អួលដើមក វានៅពេញទ្រូងបងអស់ហើយ និយាយមិនចេញ បានត្រឹមតែទ្រាំៗ❤😞🙏🏻៕
អានបន្តអីយ៉ា ក្រោយកែសម្ភស្ស ត្រង់ត្របកភ្នែករួច Love Riya ប្រែកាន់តែស្រស់ស្អាត ដល់ថ្នាក់ហ្វេនៗ ទប់ចិត្តមិនជាប់ ក៏និយាយថា…(មានវីដេអូ)
មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Love Riya នោះ ហើយបច្ចុប្បន្ន ក្រោយលែងលះជាមួយស្វាមីរួចមក គេឃើញ Riya កំពុងមានទំនាក់ទំនង ជាមួយ ស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះ ដែន សូនី ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ចំណែកកាលពីពេលកន្លងផុតទៅថ្មីៗនេះ លោក ដែន សូនី បានចេញមុខបញ្ជាក់រឿងខ្លះៗ ប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ រីឯថ្មីៗនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ដើម្បីលើកសម្រស់របស់ខ្លួនឲ្យកាន់តែស្រស់ស្អាតថែមទៀតនោះ Love Riya បានសម្រេចចិត្តទៅកែសម្ភស្ស ត្រង់ត្របកភ្នែក។ ក្រោយពីកែសម្ភស្សរួច គេឃើញ សម្រស់អ្នកលក់ឡេរូបនេះ បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក មើលទៅមុខមាត់ប្រែស្អាតជាងមុនទៅទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរថា ៖ ស្អាតណាស់បងយ៉ា, បងយ៉ា កាត់ត្របកភ្នែកអ៊ីចឹង ពេលបងសើចឃើញស្អាតជាងមុនទៀត បងយ៉ាងគិតអ៊ីចឹងអត់?, ទែនៗមិនចាញ់ម៉ាក់ៗទេ, ស្អាតម្លេស អាយដល, អូនទែន ឡូយអស់ទាស់ហ្មង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញសម្រស់ Love Riya បន្ទាប់ពីកែសម្ភស្ស ត្រង់ត្របកភ្នែករួច។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតខាងក្រោមនេះ…
អានបន្តគំរូល្អមែន! ភ្ញៀវម្នាក់ជ្រុះកាបូប តែត្រូវបុគ្គលិកអាហារដ្ធានឃើញក៏រើសទុកអោយ ចុងក្រោយភ្ញៀវនោះមករកវិញ ក៏លោតអោបម្ចាស់ហាង ព្រោះតែ….
កាលពីម្សិលមិញថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ហាង អាហារដ្ធាន ជេភី ដែលមានគណនីហ្វេសបុកឈ្មោះ Jeng Nano New (Jeng JP) បានរៀបរាប់ថា: ថ្ងៃ1-11-2020 បុគ្គលិកអាហារដ្ធាន ជេភី បានរៀបចំសម្អាតតុលេខ៣ ក្រោយពេលភ្ញៀវញាំស៊ុប រួច ក៏ស្រាប់តែឃើញកាបូបលុយមួយពណ៌ខ្មៅ🧰 ស្រាប់តែភ្លាមនោះបុគ្គលិកគាត់ក៏បានយកមកអោយខ្ញុំបាទដើម្បីរក្សារទុកជូនភ្ញៀវវិញ ខ្ញុំក៏បានសំរេចចិត្តឆែកកាបូបដើម្បីរកមើលអត្តសញ្ញាណប័ណ 💳ងាយស្រួលទំនាក់ទំនងរកម្ចាស់កាបូប ក្នុងកាបូប នោះរួបមានអត្តសញ្ញាណប័ណ កាតគ្រី💳 រួមទាំងលុយដុល្លារចំនួន600$នឹងលុយខ្មែរ150000រៀល 💰អាណិតចង់ស្រក់ទឹកភ្នែកមិនដឹងគាត់ភ័យយ៉ាងណាទេ លុយ600$សម័យនេះ 💵គាត់បានដើររកមើលក្នុងឡានអស់ចិត្តហើយតែនៅតែមិនឃើញ 😥 ស្រាប់តែ២ម៉ោងក្រោយមកគាត់មកហាងគាត់ក៏ដើរទៅតុលេខ៣ ត្រូវបានគេសម្អាតអស់ទៀតចាប់ផ្តើមអស់សង្ឃឹម 😭ស្របពេលខ្ញុំដើរចេញក្រៅក៏ឃើញគាត់ដូចក្នុងអត្តសញ្ញាណ សួរគាត់បងជ្រុះបាត់កាបូបលុយមែនឬគាត់ឆ្លើយទាំងទឹកភ្នែកអាលីងអាលូង 😰ភ័យអរៗថាបាទបង ខ្ញុំថាកាបូបលុយនៅខ្ញុំកូនចៅខ្ញុំយកមកទុកអោយខ្ញុំ គាត់ក៏បានហក់អោបខ្ញុំ អរដូចបានត្រូវឆ្នោត ចុងក្រោយគាត់ក៏បានលើកដៃសំពះអរគុណនឹងជូនសុគន្ធទៅបុគ្គលិក80000៛ បញ្ជាក់ពីទឹកចិត្តល្អរបស់គាត់ផងដែរ សូមអរគុណ 🙏🏻🙏🏻🙏🏻 ☎️010300088 ចង់ញាំស៊ុប ម្ហូបក្លែម168មុខ អាហារពេលព្រឹក អាហារថ្ងៃត្រង់ មានលក់នៅអាហារដ្ធាន ជេភី ដែលមានទីតាំងស្ថិតនៅជាប់ការ៉ាសាំងតេលាផ្សារឃ្លាំងលើ ជាប់ផ្លូវជាតិលេខ៤ ម៉ោងលក់ 6ព្រឹកដល់12យប់🛵🛵ជាពិសេសមានសេវ៉ាដឹកជញ្ជូនក្នុងក្រុងព្រះសីហនុ មិនគិតថ្លៃផងដែរ
អានបន្តមិនធម្មតាមែន!! យកប្តីគេហើយ បាញ់រូបមកបញ្ឈឺចិត្តប្រពន្ធដើមទៀត តាមទាន់ដល់បន្ទប់ហើយក៏មិនព្រឺប្រពន្ធដើមដែរ លេងកាន់សុទ្ធតែកាំបិ ត (មានវីដេអូ)
ស្ត្រីម្នាក់រួមជាមួយនឹងសាច់ញាតិ បានតាមទាន់ប្តីរបស់ខ្លួនដែលសម្ងំលួចមានស្រីថ្មី ក្នុងបន្ទប់ជួលមួយកន្លែង ក៏រករឿងឈ្លោះគ្នាបែ.កផ្សេង ស្ត្រីជាប្រពន្ធដើមបានត្រឹមឈឺចា.ប់ ក្រោយប្តីព្យាយាមការពារស្ត្រីកំណាន់ នេះបើតាមគណនេយ្យហ្វេសបុកស្រ្តីជាប្រពន្ធឈ្មោះថា Leakna Horm បានបង្ហោះរឿងរ៉ាវទាំងនោះកាលពីថ្ងៃទី០១ ខែតុលា នេះ ។ ស្ត្រីជាប្រពន្ធ ដើម ដែលមានគណនេយ្យហ្វេសបុកឈ្មោះថា Leakna Horm បានឲ្យដឹងបែបនេះថា៖ បងប្អូនជួយស៊ែរអោយវាល្បីផងស្រុកចិត្តចោលប្រពន្ធនឹងកូននឹងចោលការងារដេីម្បីទៅរក ស្រីខារ៉ាអូរប្ដីខ្ញុំថាស្រីគាត់ល្អណាស់ដែរវាថា ប្ដីខ្ញុំជាប្រុសចុងក្រោយរបស់វាហេីយបងប្អូនជួយគិតមេីលទង្វេីដែរប្ដីខ្ញុំធ្វេីដាក់មិនមែនមួយម្ដងទេគឺច្រេីនដងណាស់ខ្ញុំទ្រាំដល់ករហេីយជួយស៊ែរ អោយវាល្បីផង ខ្ញុំភ្លេចបងប្អូនណាខ្លះបានជួបដូចខ្ញុំប្ដីមានស្រីហេីយបញ្ឈីឆាតរូបថតអោបថេីបគ្នាបា.ញ់បញ្ឈីប្រពន្ធទៀតវាសា.ហាវពេច៕
អានបន្តមង្គលការ កែវ សុខផេង ម្សិលមិញ មើលទៅសប្បាយដល់ហើយ ថែមទំាងមាន តារា និងកីឡាករ ល្បីៗ ចូលរួមច្រើនទៀត ដូចជា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង បានចូលរោងការហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយសទំាងសងខាង បានចូលរួមយ៉ាងច្រើន អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត លាយឡំទៅដោយស្នាមញញឹមស្រស់ស្រាយ គ្រប់ៗគ្នា។ រីឯកម្មវិធីពេលល្ងាចនាថ្ងៃដដែលនេះវិញ ក៏មានវត្តមាន តារា និងកីឡាករ ល្បីៗ ជាច្រើនដួង មកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ រ៉េត ស៊ូហ្សាណា, ជា សុវណ្ណរិទ្ធ, ពេជ្រ សោភា, Step, ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី, ថន លក្ខិណា, ម៉ូន ម៉ារ៉ា។ ហើយក៏ នៅមានតារា និងកីឡាករ ជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃមង្គលការ របស់ កែវ សុខផេង ទំាងអស់គ្នា ៖
អានបន្តញ៉ាក់សាច់! ទីបំផុតខាងស្រីក្រោយរៀបការមួយយប់ ដាច់ចិត្តទម្លាយអារម្មណ៏ពិតមួយដែលរើសយកប្តីចាស់ជាងខ្លួនគឺដោយសារតែ
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្តីប្រពន្ធមួយគូ ខាងប្រុសមានវ័យចំនាស់អាចហៅថាកុងបាន មានសំណាង បានប្រពន្ធ ក្មេង ស្រស់ស្អាតនោះយ៉ាងណាមិញ មានមហាជនច្រើនផ្ទុះការសរសើរព្រោងព្រៀតក៌ដូចជា ខំមិនមួយចំនួនផងដែរ ជាពិសេស ក្រោយរៀបការរួចខាងស្រីបង្ហាញអារម្មណ៌ពិតថា អគុណប្ដីសំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូតអស់រយៈពេល8ឆ្នាំ អគុណ ដែលមិនប្រកាន់អតីកាលរបស់អូន អគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំបងតែងតែអភ័យទោសអោយអូន រហូត បងពិតជាបុសរដល់ល្អម្នាក់ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អនឹងចំនុចអាក្រក់ របស់អូន ចេះស្រលាញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារាងរហូតទៅ អូននឹងមើលថែបងអស់មួយជីវិតរបស់អូន អតីកាលរបស់អូនអាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះមិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ យរៈពេល8ឆ្នាំកន្លមកទើបអូនដឹងថាមានតែបងដែលស្រលាញ់អូនជាអូនពិតប្រកត់ អគុណណាស់លោកប្តី។ប្រភព៖ហ្វេសប៊ុក
អានបន្តសូមចូលរួមសោកស្តាយផង! ហេតុអ្វីក៏ឯងឆាប់ទៅចោលបងយ៉ាងនេះ មិនទាន់ដល់ថ្ងៃឡើងទទួលសញ្ញាប័ត្រផង ឯងក៏ចាកចេញទៅបាត់ គួរឲ្យស្ដាយមនុស្សល្អដូចឯង
ឆាកជីវិតរបស់មនុស្សយើងគឺខ្លីណាស់ ព្រោះតែយើងមិនដឹងថា ថ្ងៃណា យើងនឹងចាកចេញទៅ ចោលក្រុមគ្រួសារ សាច់ញាតិបងប្អូន ឬ មនុស្សជាទីស្រលាញ់នោះទេ។ ច្បាប់នៃធម្មជាតិ លោកបានចាររួចមកហើយ យើងមិនអាចគេចវាផុតនោះឡើយ ។ ជាក់ស្តែងដូចជាប្អូនប្រុសម្នាក់នេះ អញ្ចឹង គាត់បានស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gee No បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយនៅក្នុងការបង្ហោះសារនោះ បានរៀបរាប់ថា “ហេតុអ្វីក៏ព្រហ្មលិខិតត្រូវអោយប្អូនអាយុខ្លីបែបនេះទៅវិញ យេីងមិនទាន់ទាំងទទួលសញ្ញាបត្របញ្ចប់វគ្គជាមួយគ្នាផង ខ្ញុំសឹងមិនគួរជឿសោះមនុស្សធ្លាប់សប្បាយជាមួយគ្នាកេីតទុក្ខជាមួយគ្នាបែជាប្អូនទៅចោលពួកយេីងបាត់ សូមអោយប្អូនទៅកាន់សុខក្តិភព បេីមានជាតិក្រោយយេីងជួបគ្នាទៀត Hëä Hâp “។ ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Long PorHeng គាត់បានបង្ហោះសារថា “បងប្អូនល្អរបស់បង វាលឿនពេកហើយ សូមឲ្យវិញ្ញាណក្ខ័ន្ធឯងទៅឲបានសុខណា អាប្អូនប្រុសល្អ សឹងតែមិនគួរឲជឿសោះថា ហេតុអីក៏ឯងឆាប់ទៅចោលបងម៉េស មិនទាន់ដល់ថ្ងៃឡើងទទួលសញ្ញាប័ត្រផង ឯងក៏ឆាប់ចាកចេញទៅបាត់ Hëä Hâp គួរឲស្ដាយមនុស្សល្អដូចឯង”។ ទន្ទឹមនឹងនេះ គណនីហ្វេសប៊ុក Bîî Rēä បានបង្ហោះសារទាំងទឹកភ្នែកថា “បងហាសងើបមកវិញមកបង ប្អូននឹកបងមិចបងទៅចោលប្អូនលឿនម្លេះដោយមិនបានលាប្អូន បងតែងតែលែងសើចមួយប្អូនរាល់ថ្ងៃសោះ ហេតុអីតែងតែដាស់ប្អូនអោយទៅរៀន ពេលនេះលែងឮទៀតហើយយើងស្គាល់គ្នាមិនយូរទេត្រឹមតែពីរឆ្នាំ តែយើងដូចបងប្អូនបង្កើតទៅហើយ បងតែងតែដាស់តឿនប្អូនអោយខំរៀន ប្អូនធ្វើតាមបងហើយ ចុះហេតុអី ទេវតាយកតែមនុស្សល្អ ហើយស្មោះត្រង់ចឹង សុភាព រួសរាយគួរអោយស្រលាញ់រាប់អាន សូមបងទៅអោយបានសុខណា មានជាតិក្រោយកុំអោយដូចជាតិនឹងទៀតណាបងប្រុស Hëä Hâp Rip My brother”។ ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ry Ry គាត់បានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ថា “«សាររំលែកទុក្ខដ៏ក្រៀមក្រំ!» អនិច្ចំ ទុក្ខំ អនត្តា ប្អូនប្រុស ហេតុអ្វីប្អូនស្លាប់លឿនម្ល៉េះ…
អានបន្ត