ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះលោកគ្រូម្នាក់ ដែលគាត់មានឈ្មោះ អៀង ហួត បានទទួលមរណភាពចាកចោលក្រុមគ្រួសារកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាររោគាពាធ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Eang Hourt បានសរសេររៀបរាប់ឲ្យដឹងថា៖ «យើងខ្ញុំជាគ្រួសារលោកគ្រូ អៀង ហួត មានទុក្ខជាទម្ងន់ដោយលោកគ្រូបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី28 ខែវិច្ឆិកា ឆ្នាំ2020 វេលាម៉ោង11 នឹង15នាទីយប់ ដោយជម្ងឺលើសឈាម បច្ចុប្បន្ន ស ព លោកគ្រូត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ នៃ ស ព»។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានអញ្ជើញចូលរួម និងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តMonth: November 2020
ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំដែលធ្លាប់ជ្រក ត្រូវភ្លើងឆេះអស់, ឃើញហើយ អាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ សម្រេចជូនថវិការហូតដល់ទៅ…., ច្រើនណាស់
នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារ ថ្លែងពីគ្រួសារមួយ អានហើយពិតជាអាណិតខ្លោចចិត្ត ដោយត្រឹមមួយប៉ប្រិចភ្នែកសោះ ទ្រនំ ដែលធ្លាប់ជ្រក ត្រូវភ្លើងឆេះអស់។ ឃើញបែបនេះ កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ រូបនេះ បានជូនថវិកាមួយចំនួនធំ ទុកសង់កន្លែងស្នាក់នៅឡើងវិញ។ ក្នុងនោះ លោកស្រី បានបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្តថា “ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំធ្លាប់នៅ ត្រូវឆេះអស់ ពិតជាសោកស្ដាយណាស់ គាត់នៅបារាយណ៍ ខេត្តកំពង់ធំ ឆេះផ្ទះថ្ងៃមិញនេះ។ ខ្ញុំឮដំណឹងពេលកំពុងប្រជុំ ហើយប្រជុំចប់ភ្លាម ចេញមកភ្លាម ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ដើម្បីចាប់ផ្ដើមជាថ្មីឡើងវិញ ព្រោះគាត់ក៏ជាតំណាងខ្ញុំដែរ។ នាងខ្ញុំផ្ដល់ថវិកា 5000$ ដើម្បីសង់កន្លែងស្នាក់នៅ ឡើងវិញ។ ឮក្មេងៗសួរម៉ាក់ប៉ាថា ភ្លើងឆេះចឹង បានសៀវភៅ ខោអាវណារៀន ខ្ញុំជូនពួកគាត់ 1000$ ទៀតទុកទិញសម្ភារសិក្សា។ តស៊ូរឹងមាំឡើង អ្វីៗបានកើតឡើងហើយ”។ ឃើញបែបនេះភ្លាម មហាជនជាច្រើន សម្តែងក្តីរំភើបជំនួស គ្រួសារដែលរងគ្រោះ នេះ ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរធម៌របស់លោកស្រី និងស្វាមី ដែលតែងតែជួយ អ្នកជួបទុក្ខលំបាក ជាហូរហែ ស្ទើរមិនរំលង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្តហានិភ័យ! ជំងឺកូវីដ-១៩ កំពុងតែរាតត្បាត ក្រលេកទៅមើល កន្លែងពន្ធដាសាខាឬស្សីកែវ ព្រឹកមិញមនុស្សឡើងខាប់ ដូចទឹកគ្រឿង..
ដូចដែលបងប្អូនបានជ្រាបហើយថាពេលនេះ ជំងឺកូវីដ-១៩ នៅតែបន្ត គំ.រា.ម កំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា « មហាគ្រួសារតាខ្មៅ » បានបង្ហោះជូនជាដំណឹងបែបនេះថា ៖ “ ហានីភ័យណាស់ដែលស្ថានភាពនេះត្រូវមកបញ្ជ្រៀតគ្នាបង់ពន្ធ។ ដោយសារតែសន្លឹកពន្ធនៅធនាគារដៃគូអស់ ដូចនេះពលរដ្ឋត្រូវមកបំពេញកាតព្វកិច្ចនៅសាខាពន្ធដាដែលនៅជិត។ ទីតាំងពន្ធដាសាខាឬស្សីកែវ។ ប្រភពបងស្រី Leakhena OR ” ។ ប្រជាពលរដ្ឋទាំងអស់គ្នាគួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលមិនគួរណាមានការធ្វេសប្រហែសទេ ត្រូវតែរក្សាគម្លាតនៅឲ្យឆ្ងាយពីគ្នា និងត្រូវពាក់មា៉សឲ្យបានគ្រប់គ្នានៅពេលចេញក្រៅផ្ទះ ហើយជាពិសេសនោះគឺត្រូវតែលាងសម្អាតដៃជាមួយនិងទឹកសារប៊ូ និងអាល់កុលឲ្យបានច្រើនដងក្នុងមួយថ្ងៃ ដើម្បី ស.ម្លា.ប់ មេរោគមួយនេះ ៕
អានបន្តស្វាគមន៏ ដំរីកំសត់ Kaavan ពេលនេះគេមកដល់ទឹកដីកម្ពុជាហើយ
ដំរីឯកោរបស់ប៉ាគីស្ថានKaavan បានធ្វើដំណើរតាមយន្តហោះពិសេសមួយ មកកម្ពុជាដើម្បីចាប់ផ្តើមជីវិតថ្មី ពេលនេះគេបានមកដល់ទឹកដីខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃចន្ទទី៣០វិច្ឆិកានេះ។ គួរបញ្ជាក់ថា ទីបំផុតតុលាប៉ាគីស្ថាន កាលពីថ្ងៃទី ១៧ កក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរីកំសត់មួយនេះ ក្រោមការទាមទារបស់យុវជនសិទ្ធសត្វ រួមទាំងការទាមទារសេរីភាពអោយKaavan ពីតារាចម្រៀងអាមេរិក Cher តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីឃើញការធ្វើបាបនិងស្ថានភាពដ៏កំសត់របស់Kaavanនៅក្នុងសួនសត្វអ៊ីស្លាម៉ាបាដ។ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា(CWS) Kaavan បានមកដល់កម្ពុជាហើយ ហើយដំរីមួយក្បាលនេះ និងត្រូវបញ្ជូនបន្តអោយទៅរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ។គួរបញ្ជាក់ថាKaavan បានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្រ្តា ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបថែមទៀតផង។
អានបន្តស្រីស្អាតធ្វើអោយភ្ញាក់ផ្អើលអ្នកខេត្តបាត់ដំបង់ ព្រោះតែមិនដឹងរឿងពិត ចេះតែបង្ហោះពាកព័ន្ធរឿងជំងឺកូវីដ១៩
អត់ដឹងរឿងពិតអ្វីសោះ តាមគេតាមឯងយករូបភាពមកផ្សព្វផ្សាយនាំបង្កភាពវឹកវរ ក្នុងសង្គមត្រូវបានកោះហៅមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ អនវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រ្តីវយ័៣៤ឆ្នាំម្នាក់រស់នៅក្រុងបាត់ដំបង ដែលបានផ្សព្វផ្សាយរូបភាពមិត្តភ័ក្ត្រចែកចាយឱ្យក្នុងគ្រុបទាក់ទងនឹងករណីជម្ងឺCOVID-19 នៅខេត្តបាត់ដំបងក្នុង ខណៈដែលស្រ្តូីអ្នកផុសផ្សព្វផ្សាយនេះ មិនបានដឹងការពិតនាំបង្កឱ្យមានការភាន់ច្រឡំ និងភ្ញាក់ផ្អេីល ក្នុងបណ្តាញសង្គមត្រូវបានសមត្ថកិច្ចនគរបាលខេត្តបា ត់ដំបង ហៅមកសាកសួរឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០៕
អានបន្តក្តៅៗ! សម្តេចតេជោហ៊ុន សែន បានបញ្ជា អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប តាមរយៈសារសំឡេង សម្រេចផ្អាកការជួបជុំ រួមទាំងការរៀបអាពាហ៍ពិពាហ៍ រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី…(មានសម្លេង)
នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានប្រាប់ឲ្យដឹងថា ៖ “ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបញ្ជាអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប តាមរយៈសារសំឡេង សម្រេចផ្អាកការជួបជុំ រួមទាំងការរៀបអាពាហ៍ពិពាហ៍ ១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥-១៦ ធ្នូ ឆ្នាំ២០២០ អនុវត្តជាបន្ទាន់ចាប់ពីពេលនេះតទៅ ។ សម្ដេចតេជោហ៊ុន សែន ក៏ស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋយើង ហើយការជួបប្រជុំលើស២០នាក់ទៅត្រូវបានផ្អាក ហើយបើ២០នាក់ ចុះក្រោម ត្រូវតែគម្លាតឲ្យបានឆ្ងាយ ហើយសម្ដេចជឿជាក់ថាប្រជាពលរដ្ឋយើងអាចធ្វើបាន ហើយត្រូវកាត់បន្ថយការចេញក្រៅផ្ទះរយ:ពេល១៥ថ្ងៃ បើមិនធ្វើដូចច្នេះយើងនឹងយឺតពេល ។ សម្តេចតេជោហ៊ុន សែន បានស្នើទៅក្រសួងអប់រំយុវជន និងកីឡា ណែនាំមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ បិទសាលារៀន បិទបវេសនកាល ហើយរយ:ពេលការរៀនបន្តសម្រាប់សិស្សថ្នាក់ទី១២ ក៏ត្រូវផ្អាកសិន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្អាករយៈពេល១៥ថ្ងៃ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់សារសំឡេង របស់សម្តេចតេជោ ខាងក្រោម នេះ ៖
អានបន្តទឹកចិត្តប្រពន្ធ! ឃើញស្វាមីឡើងប្រកួត ភរិយា កែវ រំចង់ នៅអត់ស្ងៀមទេ ធ្វើកាយវិការផង ស្រែកផង ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា និយាយថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគូពិសេសមួយ ប្រចាំខែវិច្ឆិកា ដោយកីឡាករ វង្ស ណយ ប៉ះ កីឡាករ កែវ រំចង់ នៅ សង្វៀនបាយ័ន។ ជាលទ្ធផលចុងក្រោយ ក្នុង ការប្រកួតដណ្ដើមប្រាក់លាន នេះ គឺ កីឡាករ កែវ រំចង់ បានផ្ដួលអ្នកប្រដាល់ដ៏ល្បី វង្ស ណយ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី ៤ ។ ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ថែមទៀតនោះ គឺគេឃើញ ភរិយារបស់ កែវ រំចង់ ឈ្មោះ ហម នីតា បានមកលើកទឹកចិត្តស្វាមី ដល់ សង្វៀនប្រដាល់តែម្តង ដោយនៅមិនស្ងៀមឡើយពេលឃើញ ស្វាមីកំពុងប្រកួត មានទំាងធ្វើកាយវិការផង ស្រែកផង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា សរសើរថា ៖ ប្រពន្ធល្អ, គាត់ធ្វើកាយវិការលើកកំលាំងចិត្តប្ដីគាត់, ទឹកចិត្តប្រពន្ធ គឺចង់អោយប្តីឈ្នះ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ពេលឃើញ ភរិយា កែវ រំចង់ បង្ហាញសកម្មភាពបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តកុមារាអាយុ ៧ ឆ្នាំម្នាក់ នៅច្បារអំពៅឆ្លងកូវីដ ១៩ ពីម្ដាយមីង ក្នុងព្រឹត្តិការណ៍«សហគមន៍ ២៨វិច្ឆិកា»
ប្រិយមិត្តដឹងហើយថា ប៉ុន្មានថ្ងៃនេះ មានការផ្ទុះឡើងជាខ្លាំងនូវជំងឺកូ វី ដ ដែលធ្វើអោយប្រជាពលរដ្ឋមានការព្រួបារម្ភជាខ្លាំង។ ដោយឡែក នៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះក្រសួងសុខាភិបាលបានធ្វើការចេញប្រកាសព័ត៌មានជាផ្លូវការ ចំពោះអ្នកឆ្លងកូ វី ដ ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ដោយគិតមកដល់ពេលនេះ កើនឡើង ដល់ ១៤ នាក់ហើយ ដោយព្រឹកនេះក្រសួងបានប្រកាសពីការរកឃើញករណីថ្មី ចំនួន ៨ នាក់បន្ថែមទៀត ។ ដោយនៅក្នុងនោះមាន ២ ករណីយើងបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី ២៩ វិច្ឆិកា និង ៦ ករណីថ្មីប្រកាសនៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា នេះរួចមកហើយ ។ ដោយឡែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីអ្នកឆ្លងថ្មីទាំង ៨ នាក់នោះ គឺមានកុមារាជនជាតិខ្មែរអាយុ ៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោជ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ។ បច្ចុប្បន្នកុមារារូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕ ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសទាំងស្រុងដូចខាងក្រោមនេះ៖
អានបន្តសម្តេចតេជោ ហ៊ុន សែន និងជួយប្រជាជន ក្រីក្រមួយគ្រួសារ ២មុឺនរៀល ក្នុងមួយថ្ងៃ សម្រាប់ធ្វើចត្តាឡីស័ក
នេះបើយោងទៅតាមការលើកឡើងរបស់គណនីហ្វេសប៊ុកផេកផ្លូវការ BTV Cambodia បានជូនដំណឹងឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកំណត់ការជួយសម្រាប់ប្រជាជនក្រីក្រមួយគ្រួសារ២មុឺនរៀល/ថ្ងៃ រយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក។ ទឹកប្រាក់សរុប៣០មុឺនរៀលក្នុងមួយគ្រួសារ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៨ករណីថ្មី និងគ្មានអ្នកជាសះស្បើយទេ នៅថ្ងៃទី២៩ ខែវិច្ឆិកា។ គិតត្រឹមថ្ងៃទី៣០ ខែវិចិ្ឆកា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប៣២៣នាក់ ក្នុងនោះជាសះស្បើយ៣០១នាក់ និងគ្មានករណី ស្លា.ប់ ទេ៕ ប្រភព៖ BTV Cambodia
អានបន្តអីយ៉ា! ចំថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ សួស វីសា រៀបចំកម្មវិធីតូចមួយ ជុំគ្រួសារ យ៉ាងសាមញ្ញ តែមើលទៅសប្បាយណាស់ ថែមទំាងបាន កាដូមួយនេះ ពីស្វាមី ទៀត នោះគឺ…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ជាផ្លូវការហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។ ក្រោយរៀបការ តារាចម្រៀង សួស វីសា ទទួលបានកាដូជាទីគាប់ចិត្តមួយ គឺកូនស្រីរបស់ខ្លួន ដែលបានសម្រាល នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើនសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។ កូនស្រី តារាចម្រៀងរូបនេះ មានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ មានឈ្មោះ ពីរោះទៀត គឺ ថង សាម៉ូលីណា (ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់ខួប១ឆ្នាំ របស់ តារាចម្រៀង សួស វីសា និង ស្វាមី ដោយមានកម្មវិធីតូចមួយជាលក្ខណៈគ្រួសារ មើលទៅសាមញ្ញៗ តែពោរពេញដោយស្នាមញញឹម និងក្តីរីករាយយ៉ាងខ្លាំង ជាពិសេស វីសា ទទួលបានកាដូ ទូរស័ព្ទ iPhone ស៊េរីទំនើបចុងក្រោយទៀត ពីស្វាមី។ វីសា បានភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា “យប់មិញសប្បាយលក្ខណៈគ្រួសារ អរគុណបងប្អូនទាំងអស់គ្នាសំរាប់ពាក្យជូនពរល្អៗក្នុងថ្ងៃខួបអាពាហ៏ពិពាហ៍មួយឆ្នាំរបស់ខ្ញុំ ជាពិសេសអរគុណប្តីសំលាញ់សំរាប់ការដូរ ប្រពន្ធពិតជារំភេីបណាស់ I love you my lovely husband”៕…
អានបន្ត