កក់ក្តៅណាស់! អ្នកណាមិនរំភើប បើនៅសុខៗ ស្រាប់តែ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យបែបនេះ តំាងព្រឹក ទៅកាន់ភរិយា និងក្រុមគ្រួសារ ដោយនិយាយ ថា…

នាព្រឹក ម៉ោង ៦គត់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារដ៏មានន័យប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថន័យសារនេះ គឺបង្ហាញចំពោះ ភរិយារបស់លោក គឺ លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ដោយ អ្នកឧកញ៉ា បានបញ្ជាក់ថា “សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ Grateful for my family, my source of strength & inspiration. Wishing everyone a safe & restful weekend.”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញសារនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ កូនធំៗអស់ហើយ ម្តាយនៅតែស្អាត, គោរពជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារ ជួបតែសុខភាពល្អ ជោគជ័យគ្រប់ការងារ, អ្នកឧកញ៉ា ចេះ Sweetទៀត។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីក្តីរំភើបរីករាយ ជំនួស ចំពោះ ក្រុមគ្រួសារ​ អ្នកឧកញ៉ា គិត ម៉េង ដែលពោរពេញដោយសុភមង្គលបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តឪពុក ! ឃើញ កូនស្រីទី២ កំពុងឈឺ, អាណិតខ្លោចចិត្តពេក លោក សុវណ្ណ រិទ្ធី ពោលពាក្យទំាងរំជួលចិត្ត ដ៏គួរឲ្យចាប់អារម្មណ៍ ថា…

មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីទទួលដំណឹងថា កូនស្រីទី២ របស់ខ្លួន ឈ្មោះ សុវណ្ណ បញ្ចាព័រ កំពុងឈឺ ស្រាប់តែលោកពោលពាក្យទំាងក្តី អា​ណិតខ្លោ​ចចិត្តថា “ឈឺហើយនូវញញឹមបានទៀតកូនមាស……សូមបុណ្យកុសលពុកបានសាងតាមឃុំគ្រង ថែរក្សា កូនជាទីស្រឡាញ់ ឲ្យរួចផុតជម្ងឺទាំងឡាយ ចំណែកបា​បកម្ម លោកពុក ជាអ្នកទទួលជំនួសកូនទាំងអស់….ឆាប់ជាណា៎កូនមាសឪពុក”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបជំនួស! ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ត្រូវសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ហៅឈ្មោះចំៗ និងសរសើរជាខ្លាំងដល់អ្នកទាំងពីរ រហូតពួកគាត់លើកដៃសំពះមិនឈប់… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ បានបញ្ចេញសកម្មភាពយ៉ាងសកម្មក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅខេត្ត ក្រុង ជាច្រើន ជាក់ស្តែងយប់មិញនេះ ថៅកែពេជ្រ ទ្រី ដាណា ក៏បានរៀបចំស្បៀងទាំងយប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាអស់កម្លាំង មានត្រឹមតែមីឆុងសម្រាប់ញុំា យ៉ាងណាក្តី។ ហើយនៅព្រឹកនេះផងដែរ ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ បានចូលរួមចែកអំណោយជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅខ័ណ្ឌពោធិសែនជ័យ ជាពិសេសនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ ក៏ទទួលបានការសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រាប់ថា: ទ្រី ដាណា និងស្វាមី បានធ្វើសកម្មភាពចែកអំណោយស្ទើរតែគ្រប់កន្លែងដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង ហើយកុំរិះគន់ពួកគាត់បើមិនបានជួយដូចពួកគាត់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គាត់លាយើងទាំងអស់គ្នា ជារៀងរហូតហើយ! ទិដ្ឋភាព នៃពិធីដង្ហែស​ព Chef រិទ្ធី យកទៅបូជា ឃើញហើយ ធ្វើឲ្យគ្រប់គ្នា ស្ទើរទប់ទឹកភ្នែអត់ជាប់ទេ ពិតជាស្រណោះណាស់ (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជន ក៏ដូចជាទស្សនិកជន ដែលបានតាមដាន កម្មវិធី MasterChef Khmer មានការភ្ញាក់ផ្អើល និងរ​ន្ធ​ត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer ទទួលម​រណ​ភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Chef រិទ្ធី ទទួលម​រ​ណ​ភាព កាលពី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ ដោយសារ ជំ​ងឺលើ​​សឈា​ម និងលើសសម្ពាធស្ករខ្លាំង។ នេះបើយោងតាមរយៈ ភរិយា Chef រិទ្ធី បានបញ្ជាក់ ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ កាលពី នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ គេឃើញវត្តមាន ក្រុមសមាគមចុងភៅកម្ពុជា និង ក្រុមផលិត កម្មវិធី Masterchef Khmer បានមកចូលរួមពិធីបុណ្យស​ព Chef រិទ្ធី ផងដែរ ក្នុងទឹ​កមុខដ៏ក្រៀមក្រំបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ Chef ណារ៉ា បានបញ្ជាក់ថា “សូមអរគុណដល់ក្រុមសមាគមចុងភៅកម្ពុជា ព្រមទាំង ក្រុមផលិត កម្មវិធីMasterchef Khmer ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យស​ព បងរឹទ្ធី(Chef Rithy)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ ព្រោះតែនឹកស្រណោះស្វាមីពេក គេឃើញ ភរិយារូបនេះ…

អានបន្ត

កក់ក្តៅណាស់ ! តូតា ប្រាប់ថា “ទឹកចិត្តម្តាយ មកដល់ភ្លាម បង្រៀនវិធីសាស្រ្តកូន…ធ្វើម៉េចឲ្យឆាប់សំរាលកូនភ្លាមៗ លឿនៗ, មើលគាត់ហើយ អត់សើច អត់បាន សំខាន់អត់ភ្លេចទេ រឿងពាក់គ្រឿងអលង្ការពេញខ្លួន, ឱ…អ្នកម្តាយអើយ” (មានវីដេអូ)

កាលពី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង វ័យក្មេង ម៉ាក សែនសូនីតា ហៅ តូតា បានសម្រាលកូន ដោយជោគជ័យហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន ពិសេស កូនប្រុស តារារូបនេះ មានមុខមាត់ គួរឲ្យស្រឡាញ់ និងគ្រឺតខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ •អូនឈ្មោះ ប៉ុល បូនីតតូ •កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 •វេលាម៉ោង 4:32pm •អូនមានទំងន់ 3.6kg អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលសម្រាលរួច គេឃើញ តូតា បានបង្ហោះវីដេអូជាហូរហែ ដែលបង្ហាញពីសកម្មភាពរបស់ខ្លួន មុនពេលសម្រាល មានដូចជាការ តុបតែងខ្លួន ពីការឈឺពោះ និងសកម្មភាពផ្សេងៗទៀត មើលទៅ មានទំាងកម្សត់ និងសើចសប្បាយរួមគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកនេះ នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ នេះ សូនីតា បានបង្ហោះវីដេអូមួយទៀតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ទឹកចិត្តម្តាយ មកដល់ភ្លាមបង្រៀនវិធីសាស្រ្តកូន…ធ្វើមេចអោយឆាប់សំរាលកូនភ្លាមៗលឿនៗទោះស្បួនទើបបើកបាន2លេខក៏ដោយ មើលគាត់ហើយអត់សើចអត់បាន សំខាន់អត់ភ្លេចទេរឿងពាក់គ្រឿងអលង្ការពេញខ្លួន មកមើលកូនសំរាលសោះនឹងហា៎ ឱ…អ្នកម្តាយអើយ!!!”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អុញនោះ! ពេលនេះស្ត្រីម៉េម៉ាយដ៏ស្រស់ស្អាត ដែលកែប្រែជីវិតក្រោយបែកពីប្តី ថាដូចចេញពីនរក បានឆ្លើយតបទៅអ្នករិះគ ន់គាត់ ហើយថែមទាំងបានប្រាប់ថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន សារដ៏មានន័យរបស់របស់នារីដ៏ស្រស់ស្អាតម្នាក់មានគណនីហ្វេសបុកឈ្មោះថា Jee Lin បានរៀបរាប់ថា: ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណាចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង ទី១- ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយាថល្អជាងគេ១ពិភពលោកនេះ រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្ញុំលេងគ្នាហើយ មសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ✊🏻ស្គាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាសំនេរខាងលើក៏មានអ្នករិះគន់ទៅលើអ្នកនាងខ្លាំងៗផងដែរថា ពេលមានប្តីមិញមិនធ្វើខ្លួនអោយស្តាត ទុករហូតដល់អាក្រក់បែបនេះ មិនចាំយូរនារីមេម៉ាយដ៏ស្រស់ស្អាត ក៏បានចេញវីដេអូបកស្រាយ និងឆ្លើយតបទៅពាក្យរិះគន់ទាំងនេះផងដែរនៅយប់នេះ ជាពិសេសក៏បាននិយាយរៀបរាប់លើកទឹកចិត្តដល់នារីៗមេ៉ម៉ាយទាំងអស់អោយរឹងមុំា ហើយបើពិបាកចិត្តអាចមករកគាត់ដើម្បីផ្តល់ជាយោលបល់ជាដើម ថែមទាំងជួយដូចជារកការងារអោយធ្វើជាដើម៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តុកក្តួលណាស់!​ បេក្ខជនMaster Chef ទាំង២រដូវកាលបានមកចូលរួមរំលែកទុក្ខគ្រួសារលោក រិទ្ធី ជាមួយទឹកមុខយ៉ាងក្រៀមក្រំស្តាយស្រណោះរូបលោកជាខ្លាំង

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា លោក រិទ្ធី ដែលត្រូវបានមហាជនខ្មែរគ្រប់រូបគោរពស្រឡាញ់ កោតសរសើរពីស្នាដៃធ្វើម្ហុបដ៏ល្អឥតខ្ចោះ និងបានចែក រំលែកបទពិសោធ ជាច្រើនដល់បេក្ខជន ចូលរួមប្រឡងក្នុងកម្មវិធី «Master Chef Khmer» បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងវ័យ៤៥ឆ្នាំ ដោយសារជំងឺលើសឈា ម និងលើសជាតិស្ករខ្លាំង។ ដោយឡែក បច្ចុប្បន្នស ពរបស់លោកត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងកំពុងតម្កស់នៅគេហដ្ឋាន ដែលស្ថិតនៅបុរីសែនសុខ ក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២០។ជាក់ស្តែង តាំងពីរាត្រីថ្ងៃទី២០ រហូតមកទល់នឹងពេលវេលានេះ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមបានសម្តែងក្តីសោកស្តាយរបស់ពួកគេរៀងៗខ្លួន ចំពោះការបាត់បង់ គណៈកម្មការលោក រិទ្ធី ព្រោះការបាត់បង់រូបលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រៀបនឹងបាត់បង់ធនធានមនុស្សផ្នែកចុងភៅខ្មែរមួយរូបផងដែរ។នាថ្ងៃនេះផងដែរគេសង្កេតបេក្ខជន Master Chef ទំាងរដូវកាលទី១ និងទី២ បានមកចូលរួមរំលែក ទុក្ខជាច្រើននៅគេហដ្ឋានរបស់លោក ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា។ប្រភព៖ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ផ្ទុះការសរសើរជាខ្លាំង ក្រោយតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា ស្លៀកមួយឈុតបែបនេះ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀង ដែលឈរនៅក្នុងលំដាប់លេចធ្លោ នៅក្នុងផលិតកម្មហង្សមាស ទោះនាងមានស្វាមី និងកូនក៏ដោយ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងរូបនេះកាន់តែមានសម្រស់ស្អាត រីឯការរៀបចំខ្លួននៅតែទាក់ទាញមិនថានៅក្នុងឈុតបែបទាន់សម័យ ឬ បុរាណឡើយ ។ជាក់ស្តែង គេចាប់អារម្មណ៍ឃើញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីមានស្វាមី និង កូនមក តារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្លាស់ប្តូរ ស្ទីលនៃការតែងខ្លួនដែលមានដូចជាការស្លៀកពាក់ និង ផាត់មុខ លេចធ្លោជាងមុន មិនថាចូលរួមនៅក្នុងកម្មវិធីនានា ឬ ដើរកម្សាន្តជាលក្ខណៈគ្រួសារនោះឡើយ។យ៉ាងណាមិញ ថ្មីៗនេះ មហាជនចាប់អារម្មណ៍លើសម្រស់របស់កំពូលតារាស្រីរូបនេះ នៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរមួយឈុតមើលទៅសុភាពបន្តិចក្តី តែវាបានរំលេចសម្រស់ ឱក សុគន្ធ ឱ្យស្រស់ស្អាតថែមមួយកម្រិតទៀត។ ចង់ដឹងថា អ្នកម្ដាយវ័យក្មេងរូបនេះស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ Pop ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត