ល្អខ្លាំងណាស់! គ្រួសារចិត្តធម៌ សុខចិត្តទទួលជនបរទេសដល់ទៅ២នាក់ មកស្នាក់នៅ ក្រោយត្រូវចោរឆក់កាបូប ហើយគេតាមវា យព្រោះតែ….

ការចេះជួយគ្នាទៅវិញទៅមក និងសិល្បៈក្នុងការចែករំលែក តែងតែជាទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ហើយជាក់ស្តែងថ្មីៗនេះមានគ្រួសារចិត្តធម៌ បានបង្ហោះសារនៅលើបណ្តាញសង្គម ដែលមានគណនីហ្វេសបុកឈ្មោះ Nat Thach បានរៀបរាប់ថា ពួកគាត់បានជួយដល់ជនជាតិបរទេស ២ នាក់ ម្នាក់ជាស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនជាតិអឥណ្ឌូនេស៊ី និងម្នាក់ទៀតជាប្រុស ជនជាតិអាមេរិចកាំង។ គណនីហ្វេសបុកខាងលើបានបញ្ជាក់លំអិតថា: មានជនបរទេស2នាក់ត្រូវបានចោរឆក់កាបូប ហើយបូកផ្សំភាពអត់ នឹងអត់កន្លែងស្នាក់នៅ។ ម្សិលមិញគាត់ឃ្លានខ្លាំងពេកក៏ទៅហូបបាយនៅហាងមួយហើយគ្មានលុយអោយគេក៏ត្រូវគេដេញវៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយមានប្អូនម្នាក់ក៏បានជួយហើយយកគាត់មកស្នាក់នៅផ្ទះខ្ញុំបណ្តោះអាសន្នសិនដោយសាររាល់ថ្ងៃគាត់ដេកតាមចញ្ចើមផ្លូវទេ ហើយណាមួយគ្នាអត់លុយជាប់ខ្លួនទៀត។ ឥឡូវគាត់កំពុងរកការងារធ្វើបើបងប្អូនស្គាល់កន្លែងការងារ ឬក៏សាលារៀនដែលត្រូវការគ្រូបង្រៀនជួយណែនាំផង🙏 068434800 / 016590700 លេខទូរសព្ទខ្ញុំបាទ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមអបអរសាទរ ! ទីបំផុត តារាសម្តែង ឌី សូនីតា សម្រាលកូន ដោយជោគជ័យហើយ, ឃើញភ្លាម ហ្វេនៗ បង្ហោះសារជូនពរ ព្រាត ថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង ឌី សូនីតា និង ចន អេឡិច ហ្សូរ៉ា នោះ ។ ចំណែកកាលពី ថ្ងៃទី ១៩ ខែតុលា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ សូនីតា បានបង្ហោះសារមួយ ហើយក៏បានធ្វើឲ្យហ្វេនៗ របស់ខ្លួនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយពិតជាចង់ដឹងខ្លាំងណាស់ ថារឿងនោះ ជារឿងអ្វី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលបានសន្យា នៅទីបំផុត នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ឌី សូនីតា បានទំលាយវីដេអូនេះចេញមកហើយ ព្រមទំាងភ្ជាប់សារខ្លីមួយថា “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថា នឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុក ឬក្រៅស្រុក យោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុ និងហេតុផល នៃរឿងនាងខ្ញុំ បានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុង នឹងនៅតែជាមនុស្សម្នាក់ នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃ និងជាតារាម្នាក់ ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅទីបំផុត ឌី សូនីតា សម្រាលកូនដោយជោគជ័យហើយ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នេះ។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Ma Rynet” បានបញ្ជាក់បន្ថែមថា “បេះដូង និងកែវភ្នែករបស់ Dy Sonita Congratulations dear”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ សូនីតា បានបង្ហោះសារចូលរួមអមអរសាទរថា ៖ ក្ដីសុខ ស្នាមញញឹមនៅពេលដែលយើងបានរបស់ដែលចង់បាន, សូមអបអរសាទរ…

អានបន្ត

ទឹកចិត្តល្អខ្លាំងណាស់! កញ្ញា ទេព បូព្រឹក្ស និង លោក ដេវីត ខ្នះខ្នែងខ្លាំងលើកិច្ចការសប្បុរសធម៏

អំឡុងពេលដែលបងប្អូនខ្មែរជាច្រើនគ្រួសារ​​កំពុងតែជួបនូវការលំបាក ត្រូវចាកឆ្ងាយពីផ្ទះសំបែង​ បាត់បង់ផលដំណាំ និងមានបងប្អូនជាច្រើនគ្រួសារទៀត កំពុងជួបនូវបញ្ហាស្បៀងអាហារ ហូបចុក ប្រចាំថ្ងៃនោះ ក៏មានសប្បុរសជន ជាច្រើន រូបបានធ្វើដំណើរទៅចែកស្បៀងអាហារ ជូនដល់បងប្អូន គ្រាន់បានដោះស្រាយបញ្ហាមួយគ្រា នៅពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាចម្រៀងរ៉េបលោក ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលមានឈ្មោះល្បីល្បាញ និងមានបងប្អូនជាច្រើនបានស្គាល់ ក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់បងប្អូនខ្មែរយើងផងដែរ ដោយកញ្ញា បានទិញអង្ករ ដើម្បីចែកជូនបងប្អូនដែលកំពុងតែខ្វះខាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីខេត្តបាត់ដំបង​ តារាចម្រៀងរ៉េប​ លោក ដេវីត បានបង្ហោះសារយ៉ាងខ្លី អមជាមួយនឹង ស្បៀងអាហារ ដោយលោកបានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះមកខេត្តបាត់ដំបង ដោយផ្តល់អំណោយជូនបងប្អូនដែលជួបគ្រោះជំនន់ទឹកភ្លៀងដោយតាមរយៈ ឯកឧត្តម អភិបាលបាត់ដំបង ចំនួន ២០០គ្រួសារ។ ដោយកិត្តិយស ដោយសេចក្តីស្រលាញ់ “។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

បន្ទាប់ពីចុះទៅចែកអំណោយ ជូនបងប្អូនរងគ្រោះ ដោយជំនន់ទឹកភ្លៀងផ្ទាល់ដៃហើយនោះ ស្រាប់តែកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បង្ហោះសារដ៏មានអត្ថន័យថា…

មនុស្សរាប់ម៉ឺនកំពុងតែជួយទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ពិសេសគឺបងប្អូនតាមបណ្តាខេត្ត​ បានរងគ្រោះមួយនេះយ៉ាងធ្ងន់ធ្ងរ ដោយមានអ្នកខ្លះត្រូវបាត់បង់ផ្ទះសំបែង និងបាត់បង់ដំណាំជាច្រើន ។ ជាមួយគ្នានោះផងដែរ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើន បានចុះទៅដល់ផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋ ដើម្បី ចែកស្បៀងអាហារ ដល់ពួកគាត់ ក្នុងការជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលបងប្អូនសង្កេតឃើញថា កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងមិត្តរួមអាជីពជាច្រើនទៀត ក៏បានធ្វើដំណើរទៅចែកស្បៀងផងដែរ។ កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ប្រឹងប្រែងខ្នះខ្នែងជាខ្លាំង នៅក្នុងការជួយដល់បងប្អូន​​ លុយទឹកជូនអំណោយដល់ផ្ទះរបស់បងប្អូនផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលបានឃើញកំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានទៅដល់ ភ្លាម បងប្អូនប្រជាពលរដ្ឋ នាំគ្នាមានការត្រេកអរជាខ្លាំង និងបានញញឹមស្វាគមន៍ ដល់រូបលោក នាំយកអំណោយទៅចែកជូនដល់បងប្អូន រួមមាន អង្ករ មី និងស្បៀងអាហារជាច្រើនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ លោក ព្រាប សុវត្ថិ បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងរំភើបថា “បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ បងប្អូននៅតែមានកម្លាំងចិត្ត ព្រោះពួកយើងចេះផ្តល់ការស្រលាញ់អោយគ្នា”។ លោកបានបន្ថែមទៀតថា “ពេលនេះគឺជាពេលមួយ ដែលចងចាំក្នុងបេះដូងខ្ញុំ “។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមចូលរួមសោកស្តាយផង! បន្ទាប់ពីម្តាយប្រកាសស្វែងរកកូន ១ម៉ោងមុននេះ បានទទួលដំណឹងថា ក្មួយប្រុសដែលបានបាត់ខ្លួននោះ បាន…

កាលពីម៉ោង១២​ ថ្ងៃត្រង់នេះ មានករណីបាត់កូនប្រុសម្នាក់ ដែលប្រកាសស្វែងរកដោយ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Navita Yary ដោយបានបង្ហោះសាររៀបរាប់ថា ” ខ្ញុំបាត់កូនអាយុ 3ឆ្នាំ ម៉ោងប្រហែល10 កន្លះ ពាក់អាវពណ៍ខៀវ អត់ស្លៀកខោទេ ពាក់មួកពណ៍ប្រេផះ មានបងប្អូនណាឃើញ សូមជួយផ្តល់ដំណឹងមកខ្ញុំនាងខ្ញុំជូនសាគុណ លេខទូរសព្ទនាងខ្ញុំ 071 52 4 52 52/ 012 92 63 60 បាត់នៅផ្ទះ ម្តុំវត្តលើ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានប្រកាសស្វែងរករួចមក ក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ។ ស្រាប់តដល់វេលាម៉ោង ប្រមាណជា២ជាងនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Van Vutha បានបង្ហោះសារថា “កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហេីយ​តែមួយប៉ព្រិចភ្នែកសោះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mali Sokny បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃស ពថា “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារប្អូនប្រុសចាន់ សាមុត ដែលជាមន្រ្តីរាជការនៅមន្ទីរកិច្ចការនារី ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ដោយសារល ង់ ទឹ ក នៅព្រឹកថ្ងៃទី ២២/១០/២០២០ “។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរឲ្យអាណិតណាស់! អនាគតគ្នាដឹងទៅជាយ៉ាងណាទេ អាណិតក្មួយប្រុសណាស់ ម្តាយលង់ទឹកស្លា ប់ នៅម្នាក់ឯង គ្មានផ្ទះនៅទៀត…(មានវីដេអូ)

អាណិតក្មួយប្រុសណាស់ ម្តាយលង់ទឹកស្លា ប់ នៅម្នាក់ឯង គ្មានផ្ទះនៅទៀត.. 😭 21/10/2020..ស្រ្តីម៉េមាយម្នាក់លង់ទឹកស្លា ប់ បន្សល់ទុកកូនប្រុសនៅកំព្រាររងាឯកាម្នាក់ឯង ចំណុចកើតហេតុ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះគាត់រស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានទីពឹងទៀតទេ ផ្ទះក៏គ្មាននៅដែរ គាត់មានឈ្មោះ រិទ្ធី សិលា សូមបងប្អូនខ្មែរក្នុងស្រុកក្រៅស្រុកជួយក្មេងម្នាក់នេះផង តាមរយះលេខទូរស័ព្ទ 092719394 អាខោនfacebookជាងហង្ស បាត់ដំបង។ដូច្នោះ សូមសប្បុរសជនមេត្តាជួយដល់គាត់ ផងតាមលទ្ធភាពដែលអាចធ្វើបានតិចក្ដីច្រើនក្ដី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ប្រពៃណាស់! មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានចូលបុណ្យ ស ព Chef ឬទ្ធី ជាទឹកប្រាក់ចំនួន..

ប្រិយមិត្តច្បាស់ជាចាំមិនទាន់ភ្លេចទេថានៅកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មានកម្មការនិងកំពូលចុងភៅម្នាក់នៅក្នុងកម្មវិធី Master Chef Khmer គឺលោក ស៊ូ សោភណ្ឌរិទ្ធី បានទទួលមរណភាព ដោយសារតែជំងឺលើសឈាមនិងលើសជាតិស្ករខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញចំពោះការទទួលមរណភាពរបស់កំពូលចុងភៅ សោភណ្ឌរិទ្ធី បានធ្វើឲ្យមហជនទូទាំងប្រទេសបានមានការសោកស្តាយយ៉ាងខ្លាំង ព្រោះតែបាត់បង់ធនធានមនុស្សដ៏ពូកែនិងមានសមត្ថភាពខាងផ្នែកចំអិនអាហារម្នាក់នៅក្នុងប្រទេសកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅមុនេះបន្តិចនេះបើយោងទៅតាមការបង្ហោះរបស់ កញ្ញា ជេសុីកា ដែលជាដៃគូគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ជាមួយលោក សោភណ្ឌរិទ្ធី បានរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ « សូមអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់កូនចៅ​ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល សូមអរគុណ ប៉ា ដែលបានអញ្ជេីញចូលរួម តំណាងជំនួស លោកទាំងពីរ »។​ សូមបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលជាបច្ច័យបុណ្យ ស ព លោក សោភណ្ឌរិទ្ធី ជាទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក! បទ កម្ពុជាតែមួយ របស់ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ អត្ថន័យជ្រាលជ្រៅអំពីគ្រោះធម្មជាតិនៅកម្ពុជាពេលនេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា នៅពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តជាការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាលខេត្តនាៗ បណ្តាលឲ្យរងផងប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្នែកទៀតជាច្រើន ជាពិសេសគឺជីវិតមនុស្សតែម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណៈពេលដែលរដ្ឋាភិបាល និងសប្បុរជនជាច្រើនបានចេញមុខបរិច្ចាកជាច្រើនលានដុល្លាសម្រាប់ជួយប្រជារាស្ត្រក្នុងគ្រាមានអាសន្ននេះ។ ក្នុងនោះផងដែរក៏មានតារាសិល្បះមិនតិចអ្នកទេបានចូលរួមក្នុងការជួយជាកម្លាំង និងថវិការផ្ទាល់ខ្លួន ជាពិសេសបានបញ្ចេញនៅបទចម្រៀងអំពីគ្រោះធម្មជាតិផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ Rasmey Hang Meas បានបញ្ចេញនៅបទចម្រៀងមួយបទដែលមានចំណងជើងថា “កម្ពុជាតែមួយ” ច្រៀងដោយអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណារាជ ដែលរៀបរាប់អំពីស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះផងដែរ ដែលមានអត្ថន័យល្អ ហើយច្រៀងក៏ពិរោះទៀត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ និងថាពិតជាស្រណោះណាស់ក្រោយពេលបានស្តាប់ និងមើលរួច៕ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទីបំផុត លោកបង សុវណ្ណ រិទ្ធី សឹកវិញហើយ ហើយលោកបង ប្រាប់ថា “ថ្ងៃនេះ លោកឪពុកនាំមកអុជធូប សុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្ត សៀមរាប”, ឃើញភ្លាម ហ្វេនៗ ចូល comment ថា…

កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន ក៏ដូចជាមហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលបានដំណឹងថា បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង គេឃើញ លោកបង សុវណ្ណ រិទ្ធី បានបង្ហោះសារមួយថា “ខ្ញុំសូមបួងសួងដល់ទេវតា តាមជួយការពារថែរក្សាប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នេះ គេឃើញ លោកបង សុវណ្ណ រិទ្ធី បានសឹកវិញហើយ ដោយពេលនេះ លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន បានចូល​ comment ថា ៖ សូមសុខភាពល្អ និងមានសុវត្ថិភាព តាមផ្លូវណា, ជូនពរឲ្យបងជូបតែសំណាងល្អ, សូមអោយ អ្វីៗដែលមិនល្អ សំរាប់បងអោយជៀសចេញឆ្ងាយបាត់ទៅ, សុំអោយបង និងគ្រួសារជួបតែសេចក្ដីសុខសប្បាយ និងសំណាងល្អរហូត, ហេងហេង ប្អូន សូមអោយប្អូនជួបតែសំណាងល្អ, បងប្រុសដ៏សែនល្អរបស់ប្អូនអើយ។…

អានបន្ត

ទីបំផុត! នៅព្រឹកនេះ ក្មេងស្រី ដែលបានរអិ លជើងធ្លា ក់ចូលទៅក្នុងល្បា ក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ត្រូវបានឯកឧត្តម គួច ចំរើន និងក្រុមសង្រ្គោះ រកឃើញស ពហើយ

ខេត្តព្រះសីហនុ៖ (ដំណឹងបន្ថែម) ករណីក្មេងស្រីដែលធ្លា ក់ចូលទឹកជ្រោះ រមណីយ៍ដ្ឋានក្បាលឆាយកាលពី រសៀលម្សិលមិញ សមត្ថកិច្ចនិងក្រុមង្គ្រោះបានស្វែងរកសា ក ស ពឃើញហើយ នៅម៉ោងជិត៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំបញ្ជាក់ថា ក្មេងស្រីរ ងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លា ក់ចូលទៅក្នុងល្បា ក់ថ្ម រមណីយដ្ឋានទឹកធ្លា ក់ក្បា លឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពី រសៀលថ្ងៃ២១តុលា ហើយបា ត់ខ្លួន ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៍បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការរុករកសង្គ្រោះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយផ្អាករុករកពេលយប់ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានបន្តស្វែងរក និងស្រង់យកបានសា ក ស ពក្មេងស្រីរងគ្រោះនៅជាប់ក្នុងល្បាក់ថ្ម។ ក្រោយរកឃើញសាកសព សមត្ថកិច្ចបានរៀបចំធ្វើការងារតាមនិតិវិធី មុននឹងប្រគល់ស ពជូនក្រុមគ្រួសារ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត