ទឹកចិត្តល្អណាស់! កញ្ញា ទេព បូព្រឹក្ស និងលោកដេវីត ត្រៀម អង្ករ ត្រីខ និងភេសជ្ជៈ ព្រមទាំងថវិកា រួចរាល់ហើយ ដើម្បីចែកជូនបងប្អូន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្ត…

ខណៈពេលដែលបងប្អូនខ្មែរជាច្រើនកំពុងតែជួបនូវ ទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ហើយត្រូវ ជម្លៀសខ្លួន រកកន្លែងទីទួលសុវត្ថិភាព។ នៅក្នុងនោះផងដែរ ក៏មានបងៗកងកម្លាំងជាច្រើន នៅតាមបណ្តាខេត្ត ក្រុង បានស្វះស្វែងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូន ដើម្បីសុខសុវត្ថិភាព គ្រប់គ្នា សុខសប្បាយ ទោះបីជាពួកគាត់ត្រូវលំបាក ខ្លាំងយ៉ាងណា ក៏មិនដែររអ៊ូឡើយ។ ជាក់ស្តែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារអម ជាមួយរូបភាពថា “តង់ទី ១ ស្ទីង120កេះ ចេញដំណើរទៅបាត់ដំបង នៅអង្ករ100បាវ ត្រីខ 100យួរ ទឹកប្រាក់មិនទាន់កំណត់បានទេមើលតាមជាក់ស្តែងគ្រាន់តែពួកខ្ញុំទាំងពីនាក់មានជាការត្រៀមទឹកប្រាក់ប្រហែល10000$ប៉ុណ្ណោះ។ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា G-Devith”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងសរសើរដ៏ទឹកចិត្តរបស់ប្អូនៗ ដែលបានចំណាយថវិការ ដើម្បីទិញស្បៀងជូនដល់បងប្អូនដែលរងទុក្ខ គ្រោះទឹកជំនន់។

អានបន្ត

ល្អខ្លាំងណាស់! តារាកំប្លែង អ្នកនាង ខ្ញុង និងស្វាមី បាននាំយកអំណោយទៅចែកជូន បងប្អូនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង…

ខណៈពេលដែលបងប្អូនខ្មែរជាច្រើនកំពុងតែជួបនូវ ទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ហើយត្រូវ ជម្លៀសខ្លួន រកកន្លែងទីទួលសុវត្ថិភាព។ នៅក្នុងនោះផងដែរ ក៏មានបងៗកងកម្លាំងជាច្រើន នៅតាមបណ្តាខេត្ត ក្រុង បានស្វះស្វែងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូន ដើម្បីសុខសុវត្ថិភាព គ្រប់គ្នា សុខសប្បាយ ទោះបីជាពួកគាត់ត្រូវលំបាក ខ្លាំងយ៉ាងណា ក៏មិនដែររអ៊ូឡើយ។ ដោយឡែក តារាកំប្លែង ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន គ្រប់ស្រទាប់វណ្ណៈ អ្នកនាង ខ្ញុង និងស្វាមី បានចុះចែកអំណោយ រួមមាន អង្ករ ភួយ មី ជាការជួយសម្រួលដល់ពុកម៉ែបងប្អូន ទាំងអស់គ្នា ឲ្យបានធូរស្រាលមួយគ្រា ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងចិត្តសប្បាយរីករាយ ពេលបានឃើញ អ្នកនាង និងបងប្អូនជាច្រើននាក់ទៀត យកចិត្តទុក្ខលើពួកគាត់ ហើយបាននាំយកអំណោយជូនពួកគាត់ ថែមទៀតផង ។ ទឹកចិត្តដ៏ល្អនេះ ពិតជាធ្វើឲ្យពួកគាត់រំភើប ចិត្តជាខ្លាំង៕

អានបន្ត

អីយ៉ា! ទើបកើតបានជាង១ខែសោះ អូន ប៊ែល កូនស្រី លោក ប៉ែន ចំរុង ប្រែប្លែកច្រើនណាស់ គួរឲ្យក្នាញ់ដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយ comment ថា…

មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយមើលទៅ កាល​ពី​ថ្ងៃទី​ ​២៨​ ​ខែ​វិ​ច្ឆ​កា​ ឆ្នាំ ២០១៩ កន្លងទៅ ​លោក​ ​ប៉ែន​ ​ចំរុង​ ​បានសម្រេចចិត្តចូលរោងការហើយ ដោយ​ ​ភរិយា​ របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​ ​ទាំង​អ្នក​ក្នុង​ ​និង​ ​ក្រៅ​សិល្បៈ​ ​។​ លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅជាង១ខែនេះ ភរិយា បានសម្រាលកូនស្រីម្នាក់ ដោយជោគជ័យហើយ ដោយម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។ កូនស្រី របស់ អ្នកទំាងពី មានឈ្មោះ ប៊ែល (Bell) មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ លោក ប៉ែន ចំរុង និងភរិយា បង្ហាញក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ចំពោះគ្រាប់ពេជ្រ មួយនេះ។ នៅមិនទាន់អស់ទេ ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ គេឃើញ កូនស្រី របស់អ្នកទំាងពីរ ទើបមានអាយុជាង១ខែសោះ ប្រែប្លែកគួរឲ្យក្នាញ់ខ្លាំងណាស់។ ភរិយារបស់ លោក ប៉ែន ចំរុង ដែលបានបង្ហោះរូបភាពប៉ុន្មានសន្លឹក របស់កូនស្រី នេះ បានបញ្ជាក់បន្ថែមថា “មើលធ្វើមុខ កំពុងគេង ចា​ប់អូ​នងូតទឹក កំពូលកូរ ស្រីឆ្នា​ស់ លូវថ្ពាល់ធំពេក បាត់ច្រមុះអស់ហើយ ប៉ាៗនឹកចែប៊ែលទេ ប៉ែន ចំរុង”។ ក្រោយឃើញបែបនេះ លោក ប៉ែន ចំរុង…

អានបន្ត

ទីបំផុត កូនស្រីច្បង លោកបង សុវណ្ណ រិទ្ធី បានទៅជួបលោកបងហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា រំភើបជំនួស ហើយ និយាយថា…

មហាជនភាគច្រើន ពិតជាបានជ្រាប ​ច្បាស់ហើយ ថា កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ស្រាប់តែមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន របស់លោក ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ នាថ្ងៃដដែលនេះ គេប្រទះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី ក៏បានទៅជួបលោកផ្ទាល់ផងដែរ ព្រមទំាងបញ្ជាក់សារខ្លីមួយថា “មកប្រគេនចង្ហាន់លោកបង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ភរិយា របស់លោកបង សុវណ្ណ រិទ្ធី បាននាំកូនស្រី របស់ខ្លួន ទៅជួបលោកបងហើយ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះម៉ាក់ៗ…

អានបន្ត

ឃើញហើយរំភើបចិត្តណាស់! ថ្ងៃនេះ លោកឧកញ៉ា ឌួង ឆាយ បានប្រគល់ថវិកាជាលុយសុទ្ធចំនួន ១០ មុឺនដុល្លា ទៅរាជរដ្ឋាភិបាល ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃនិងទទួលរងឥទ្ធិពលពីខ្យល់ព្យុះផងនោះ ឃើញថានៅតាមបណ្តាខេត្តនិងរាជធានីមួយចំនួននៅក្នុងប្រទេសកម្ពុជា ពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំង ផ្ទះសម្បែងនិងសម្ភារៈមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ។ ក្រោយឃើញប្រជាពលរដ្ឋជាច្រើននាក់បានរងគ្រោះដោយសារតជំនន់ទឹកភ្លៀងនេះក្នុងនោះដែរឃើញថាលោក លោកឧកញ៉ា ឌួង ឆាយ បានមានការស្វះស្វែងយ៉ាងខ្លាំងនៅក្នុងការ​ប្រកាសប្រមូលកៀងគថវិកាពីសំណាក់សប្បុរសជនដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ ហើយនៅក្នុងការជួយនេះទៀតសោត លោកឧកញ៉ា ឌួង ឆាយ និងភរិយាគឺលោកជំទាវ ដេត ម៉ាលីណា បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន១០មុឺនដុល្លាផងដែរសម្រាប់ជួយទៅដល់ជនរងគ្រោះដោយសារទឹកជំនន់ ។ ជាក់ស្តែងនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកផេករបស់​ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការបង្ហោះជូនជាដំណឹងបែបនេះថា ៖ នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ ។ សូមជួយ SHARE! នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ខ្មែរជួយខ្មែរ សង្គមដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នានៅវិថីមនុស្សធម៍ ABA 001660000 Duong Chay 015688668 ផែនការ 20,000$ ប្រមូលបាន 34,291$ \ ឌួង ឆាយ និងដេតម៉ាលីណា 100,000$ \ ក្រុមហ៊ុនព្រីនគ្រុប PRINCE Holding Group 10,000$ \ លោកឧកញ៉ា លីម លាង 4,000$ \ លោកឧកញ៉ា ឡុង​ នីរ៉ុន​ និងលោកជំទាវ យ៉ាង​ គីមលី 1,000$ \ លោកឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា 1,000$ \ ឯកឧត្តម…

អានបន្ត

ល្អខ្លាំងណាស់! អ្នកនាង ចាន់ កែវនិមល និងគ្រួសារ បានចូលរួមឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន​ បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ហើយបងៗកងកម្លាំងយើងក៏បានចុះជួយអន្តរាគមន៍ ដើម្បីជួយដល់ពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នា។ អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោកហេង ឡុង បានឲ្យដឹងថា “សូមថ្លែងអំណរគុណដល់ពិធីការនីល្បីលោកស្រី ចាន់ កែវនិមល និងស្វាមី ដែលបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង អរគុណសន្តិភាព”។ ទន្ទឹមនឹងនេះ មានបងប្អូនយើងជាច្រើន​បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕

អានបន្ត

តារាសិល្បៈខ្មែរដំបូងគេ! កញ្ញា ស៊ីន យូប៊ីន ដែលបានបរិច្ចាកទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លា សម្រាប់ជួយប្រជាជនខ្មែរព្រោះគ្រោះធម្មជាតិ….

ភ្នំពេញ៖ ដោយមើលពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅពេលនេះ ធ្វើឲ្យមហាជន ក៏ដូចជា បងប្អូនជាច្រើន ពិតជាការសោកស្តាយជាខ្លាំង ដោយបងប្អូនត្រូវចាកឆ្ងាយពីផ្ទះសំបែង ត្រូវបាត់បង់ផលដំណាំ ជាច្រើន ពិសេសមានគ្រួសារខ្លះត្រូវបាត់បង់សមាជិកគ្រួសារថែមទៀតផង។ ដើម្បីចូលរួមចំណែក នៅក្នុងការជួយដល់ពុកម៉ែ បងប្អូន នៅតាមបណ្តាខេត្ត តារាសម្តែងស្រីដ៏ឆ្នើម កញ្ញា ស៊ិន យូប៊ីន បានប្រាប់​ទៅគេហទំព័រ​ដ៏​ល្បី​ក្នុងស្រុក​ដូច្នេះ​ថា”ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ កញ្ញាបានបន្តទៀតថា “ហេតុដូចនេះ នាងខ្ញុំតំណាងឲ្យក្រុមហ៊ុនតែគុជ «Fire Tiger Cambodia» និងជាតារាសម្តែងមួយរូប សូមចូលរួមចំណែកជាមួយប្រមុខថ្នាក់ដឹកនាំ ក្នុងការជួយសង្គមដោយរួមបរិច្ចាគថវិកា ចំនួន១ម៉ឺនដុល្លារអាមេរិក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។ នាងខ្ញុំសង្ឃឹមថា ទឹកប្រាក់ទាំងនេះនឹងជួយសម្រាលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរបានក្នុងគ្រាកំពុងមានអាសន្ននេះ”។

អានបន្ត

ចូលរួមត្រេកអរផង! តារាសម្តែង ម៉ាក សែនសូនីតា សម្រាលកូនប្រុស ដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយនិងកូន

ភ្នំពេញ៖ តារាសម្តែងម៉ាក សែនសូនី ដែលបានចាប់ដៃសាងគ្រួសារយ៉ាងមានសុភមង្គល និងពោរពេញទៅដោយក្តីសុខ ជាមួយស្វាមីរបស់អ្នកនាង។ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ម៉ាក​ សែនសូនីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់តារាសម្តែងស្រីរូបនេះ​បានបង្ហោះសារថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីងអោយអូនសុំណែនាំខ្លួនផងបាទ •អូនឈ្មោះ ប៉ុល បូនីតតូ •កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 •វេលាម៉ោង 4:32pm •អូនមានទំងន់ 3.6kg” អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។ ដំណឹងដ៏ល្អនេះ បានធ្វើឲ្យមហាជន និង ក្រុមគ្រួសារពិតជាអារម្មណ៍រំភើប និងសប្បាយរីករាយ ឥតឧបមា ដែលអ្នកនាង និងកូនប្រុស មានសុខភាព ល្អ និងមានសុវត្ថិភាព ទាំងម្តាយនិងកូន។

អានបន្ត

កាន់តែអាណិត! ក្នុងទិដ្ឋភាបបុណ្យ ស ព ប្តីយំអង្គុយមុខស ពប្រពន្ធ កូន៧ឆ្នាំ យំងាកមើលរូបថតម្តាយ ក្រោយពីគាត់បាន….

ហ្វេសប៊ុក៖ ដូចប្រិយមិត្តបានជ្រាប់ហើយថា នារីម្នាក់ បានស្លា ប់ភ្លាមៗ ក្រោយពីជិះម៉ូតូធ្លា ក់លូ ខណៈកំពុងតែភ្លៀងខ្លាំង ស្របពេលមានទឹកពេញផ្លូវទៀតនោះ។ ចំពោះរឿងហេតុនេះដែរ បានកើតឡើងនៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារីជាជ ន រ ងគ្រោះ មានឈ្មោះថា​ ជា រដ្ឋា អាយុ៣៣ ឆ្នាំ ហើយទើបសម្រាលកូន បាន៧ខែតែប៉ុណ្ណោះ តែជាអកុសល ពេលនេះ ជ ន រ ងគ្រោះ ក៏បាន បា ត់ប ង់ ជី វិ ត ចោលកូនតូចរបស់ខ្លួន។

អានបន្ត

ទឹកចិត្តល្អណាស់ ! សម្តេចតេជោ ហ៊ុន សែន អរគុណ អ្នកឧកញ៉ា ហុង ពីវ ដែលបានផ្ដល់ទីតាំង ស្នាក់អាស្រ័យ បណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីតំបន់ទឹកជំនន់ (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមវេលា ម៉ោង៦:៣០ នាទី ល្ងាច នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ ថវិកា ទទួលបាន​ $6,087,700 ដុល្លារ និង 204 លានរៀល ពីសប្បុរសជន សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក នាព្រលប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ តំបន់ ដែលបងប្អូន ប្រជាពលរដ្ឋទទួលរងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយ ដើម្បីពិនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណអ្នកឧកញ៉ា ហុង ពីវ ដែលបានផ្ដល់ទីតាំងស្នាក់អាស្រ័យ បណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីតំបន់ទឹកជំនន់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត