ថៅកែហាងពេជ្រ និងស្វាមី បាននាំអំណោយ សរុបជាទឹកប្រាក់ ជាង១ម៉ឺនដុល្លារ ទៅចូលរួមជួយ ពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ថែមទំាងពោលពាក្យមួយឃ្លា ដ៏មានន័យ ថា…(មានវីដេអូ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខេត្តកំពង់ស្ពឺហើយ ព្រមទំាងនាំយកអំណោយ និងថវិកាមួយចំនួន ធំ សម្រាប់ចែកជូនពលរដ្ឋនៅទីនោះផងដែរ ប្រកបដោយចិត្តជ្រះថ្លា។ ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មកដល់ខេត្តកំពង់ស្ពឺហើយ បងប្អូន ថ្ងៃនេះ នាងខ្ញុំ ស្វាម៉ី និងម្ចាស់ដេប៉ូ បាននាំយកអំណោយ អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូន រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ត្រូវជួយគ្នា ក្នុងពេលដ៏លំបាកនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ក៏ទើបបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅមុននេះបន្តិចផងដែរ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ចែដាណា ចូលចិត្តផ្ដល់ស្នាមញញឹមអោយពួកគាត់ទាំងអស់គ្នា នៅពេលចែកអំណោយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ៖ បងឣើយថែរក្សាសុខភាពផង, លើសពីអាណិត, ស្រលាញ់បងស្រីណាស់, វីរៈនារីចិត្តមនុស្សធម៌, មិនខ្លាចលំបាកសោះ ជួយបងប្អូនយើងរហូត គួរអោយលាញ់ណាស់, ចិត្តធម៌ណាស់បងស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តៅៗ ! ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ តំបន់ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមវេលា ម៉ោង៦:៣០ នាទី ល្ងាច នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ ថវិកា ទទួលបាន​ $6,087,700 ដុល្លារ និង 204 លានរៀល ពីសប្បុរសជន សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានទៅដល់ តំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងហើយ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើល និងដឹកនាំផ្ទាល់ អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សម្តេចតេជោ ហ៊ុន សែន និងចុះទៅកាន់តំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ ដោយផ្ទាល់នាពេលបន្តិចទៀតនេះ​

ភ្នំពេញ ៖ បងប្អូនប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាប្រទេសកម្ពុជាយើង ពេលនេះបានកំពុងតែជួបគ្រោះទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ហើយពេលនេះបានកំពុងតែបង្ករការលេចលង់យ៉ាងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ក៏ដូចជារាជធានី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានកំពុងតែជួបការដោយសារគ្រោះទឹកជំនន់មួយនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនៅមុននេះបន្តិចបើយោងទៅតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេកផ្លូវការ របស់សម្តេចតេជោហ៊ុនសែន បានជូនដំណឹងឲ្យដឹងថា «​បន្តិចទៀតខ្ញុំនឹងមានវត្តមាននៅតំបន់រងគ្រោះដោយជំនន់ ទឹកភ្លៀងនៅខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ហើយការបង្ហោះសារបែបនេះទៀតសោតបានបង្ហាញឲ្យឃើញថា សម្តេចតេជោ ហ៊ុនសែន បានមានការយកចិត្តទុកដាក់ខ្លាំងទៅលើសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ និងជាកូនជាចៅរបស់សម្តេច ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងរាជធានី និងតាមបណ្តាលខេត្តទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះអីប្រទេសកម្ពុជាយើងនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់និងទទួលរងនូវចំហាយព្យុះជាច្រើនទៀតពីសំណាក់ប្រទេសជិតខាងរបស់យើង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លោកស្រីទ្រី ដាណា ដើរចែកអំណោយទាំងជើងទទេ ហើយមេឃកំពុងភ្លៀងខ្លាំងទៀត តែចែដាណា ប្រាប់ថា…

នៅថ្ងៃនេះ លោកស្រី​ ទ្រី ដាណា បានទៅដល់ខេត្តកំពង់ស្ពឺហើយ ដើម្បីយកអំណោយទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជួបនូវការលំបាក លិចលង់ ផ្ទះសំបែង បាត់បង់ផលដំណាំ ។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនទាំងអស់គ្នា លោកស្រី ទ្រី ដាណា ស្វាមី និងក្រុមការងារ បានរៀបចំស្បៀង អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា បានបង្ហោះសារថា “មកដល់ខេត្តកំពង់ស្ពឺហើយបងប្អូនថ្ងៃនេះនាងខ្ញុំ ស្វាម៉ី និងម្ចាស់ដេប៉ូ បាននាំយកអំណោយ អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ត្រូវជួយគ្នា ក្នុងពេលដ៏លំបាកនេះ”។ មេឃភ្លៀងខ្លាំងណាស់ តែចែដាណានៅតែញញឹមមិនរងារទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការ ត្រេកអរ និងរីករាយបំផុត ដែលមានមនុស្សចិត្តល្អ ចិត្តបុណ្យ បានយកអំណោយមកចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបទុក្ខលំបាកនាពេលនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយ ពិតជាស្រណោះណាស់ ! កម្លាំងជំនាញកងប្រតិបត្តិការរុករង និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ព្រមទាំងកម្លាំងចម្រុះ បាននិងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋាន នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (មានវីដេអូ)

គិតត្រឹមម៉ោង ១២:២០ នាទី ថ្ងៃត្រង់ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលថវិកា ពីសប្បុរសជន នានា ដែលបានចូលរួមចំណែក ក្នុងការជួយ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នូវទឹកប្រាក់ រហូតដល់ទៅ 5,848,000 ដុល្លារ និង 204 លានរៀល ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញទិដ្ឋភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញអារម្មណ៍ថា ៖ លិចសាហាវបង, សូមជូនពរកងកំលាំងគ្រប់ជំនាញមានសុខភាពល្អ, មេឃខ្មៅទៀតហើយ ប្រុងប្រយ័ត្នផង បងប្អូនកងកម្លាំង។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ទឹកចិត្តល្អណាស់! តារាចម្រៀងសាច់សខ្ចី កញ្ញា សុខ ពិសី បានចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង នូវចំនួនទឹកប្រាក់រហូតដល់ទៅ…

នាពេលនេះបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន​ បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ហើយបងៗកងកម្លាំងយើងក៏បានចុះជួយអន្តរាគមន៍ ដើម្បីជួយដល់ពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នា។ អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២០ បណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារឲ្យដឹងថា “សូមថ្លែងអំណរគុណដល់ កញ្ញា សុខ ពិសី តារាចម្រៀងនៅផលិតកម្មសាន់ដេ ដែលបានបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះផងដែរ មានបងប្អូនយើងជាច្រើន​បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

មើលហើយខ្លោចិត្តជំនួស! ថតបានឡានមួយគ្រឿងបានហូរតាមទឹក ឯម្ចាស់ក៏សម្រេចចេញពីឡាន ហែលអោយគេជួយ នៅខណ្ឌដង្កោ​… (មានវីដេអូ)

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលកងកម្លាំងសង្គ្រោះបន្ទាន់ និងជំនាញផ្សេងៗជាច្រើនទៀត នៅតែបន្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីសុវត្ថិភាពផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយលែកបើយោងតាមប្រភពពីហ្វេសបុកផេចរបស់បង Sorn Sopheak-ស៊ន សុភក្រ្ត បានថតជាប់នៅហេតុការណ៍រថយន្តមួយគ្រឿងអណ្តែងតាមទឹក ខណៈពេលម្ចាស់សម្រេចចិត្តចេញពីរថយន្តហើយហែលទៅអោយគេជួយ ក្នុងនោះបងប្រុសបានបញ្ជាក់ថា: ទឹកលិចនៅខណ្ឌដង្កោ​ រហូតលិចឡាន​ អណ្តែតឡាន ព្រឹកនេះអាជ្ញាធរបន្តជួយសង្គ្រោះ​ និងចែកអំណោយជូនប្រជាពលរដ្ឋ៕ សូមទស្សនាវីដេអូខាងក្រោមនេះ: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយស្តាប់បទចម្រៀងដំបូង របស់ សួស វីសា ច្រៀងពីជីវិតពិត អារម្មណ៍ពិត ជូនស្វាមី និងកូនស្រី ជាទីស្រលាញ់ ដល់ថ្នាក់ធ្វើឲ្យ អ្នកខ្លះ យំតាមហើយ ថែមទំាងថ្លែងថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ គេក៏បានឃើញ សាច់ញាតិ បងប្អូន មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើន បានមកសួរសុខទុក្ខ វីសា និងកូនស្រី ម្នាក់នេះ ដល់មន្ទីរពេទ្យ ប្រកបដោយក្តីរីករាយ ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ បានបញ្ចេញបទដំបូងរបស់ខ្លួន ច្រៀងពីជីវិតពិត ពិសេស ដើម្បីជូនស្វាមី និងកូនស្រីជាទីស្រលាញ់របស់ខ្លួន។ សួស វីសា បានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចម្រៀងមួយបទនេះ មានចំណងជើងថា “គ្រាប់ពេជ្រគ្រួសារ” ចម្រៀងនេះ ខ្ញុំច្រៀងពីជីវិតពិតរបស់ខ្ញុំ ច្រៀងចេញពីអារម្មណ៍ពិត ច្រៀងបណ្តើរ យំបណ្តើរ ជាមួយអារម្មណ៍រំភើប ព្រោះនេះជាបទចម្រៀងដំបូងបំផុត ដែលខ្ញុំធ្វើឡើងដើម្បីជូនស្វាមី និងកូនស្រី ជាទីស្រលាញ់របស់ខ្ញុំ អរគុណកូន​ Jenny ជាទីស្រឡាញ់ដែលបានចូលមកបំពេញសុភមង្គលឲ្យក្រុមគ្រួសារយើង​ !​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យថាប្តីប្រពន្ធ​ គឺមនុស្សពីរនាក់ត្រូវដើរលើផ្លូវតែមួយ ជាមួយគ្នាអស់មួយជីវិត ត្រូវរួមទាំងសុខ​ ទាំងទុក្ខ​ ទាំងសើច ទាំងយំ​ ទោះក្នុងកាល:ទេស:អ្វីក៏មិនបោះបង់គ្នា​ដែរ! និពន្ធទំនុកច្រៀងទំនុកភ្លេង ទ្រី សក្កដា ដឹកនាំសម្តែងដោយ ទ្រីសក្កដា កាត់តដោយ ចាន់បូរ៉ា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្តាប់ចប់ភ្លាម ស្រាប់តែហ្វេនៗ ជាច្រើន បានបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ចូល comment…

អានបន្ត

នេះជាទិដ្ឋភាពទឹកភ្លៀងជននៅក្នុងបុរី VIP ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះនៅសល់តែផ្ទះ សំណង់ ឯមនុស្សឆាកចេញឡើងស្ងាត់ហើយ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន៥ ដែលរងការលិចលង់ដូចជា សង្កាត់គងនយ សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់សាក់សំពៅ និងសង្កាត់ទៀន ដែលត្រូវបានទទួលរងនៅជំនន់ទឹកភ្លៀងខ្លាំងកាលពីយប់ម្សិលមិញនេះ ហើយក៏ត្រូវបានកម្លាំងរបស់រដ្ឋាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំលៀសប្រជាពលរដ្ឋជាច្រើនពាន់នាក់ចេញមកទីសុវត្តិភាពផងដែរទាំងយប់ បន្តរហូតមកដល់ពេលព្រឹកនេះទៀត។ ហើយខាងក្រោមនេះ គឺជាវិដេអូដែល ឯកឧត្តម ដួង ដារ៉ា ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើដំណើរដោយទូក ទៅមើលស្ថានភាពទឹកពិតៗ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅព្រែកជ្រៃ ម្តុំបុរី VIP ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ទឹកចិត្តល្អណាស់! ទៀងមុំ សុធាវី និង ស្វាមី ជួន សុកាន់ណារិទ្ធ បានបរិច្ចាគថវិកា ផ្ទាល់ខ្លួន ដើម្បីជួយបងប្អូនខ្មែរ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

នាពេលបច្ចុប្បន្ន​ ស្ថានភាពទឹកជំនន់​ នៅមិនទាន់មានភាពល្អប្រសើរវិញនៅឡើយទេ​ ហើយបងៗកងកម្លាំង ក៏ដូចជាអាជ្ញាធរ កំពុងតែជួយ ពួកគាត់ឲ្យទៅកាន់ទីទួលសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានឲ្យដឹងថា សូមថ្លែងអំណរគុណដល់តារាចម្រៀង ទៀងមុំ សុធាវី និង ស្វាមី ជួន សុកាន់ណារិទ្ធ ដែលបានបរិច្ចាគថវិកាចំនួន ២.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនយើងជាច្រើន​បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត