ប្រពៃណាស់! អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងគ្រាដែលកំពុងតែមានការវាយប្រហារពីជំនន់ទឹកភ្លៀងនេះ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងយ៉ាងស្វិតស្វាញ ដើម្បីជូនពួកគាត់ឲ្យបានដល់ទីទួលមានសុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ពិសេសថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមសរសើរ! ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិការទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់

ក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន បានកំពុងតែទទួលរងគ្រោះ ដោយសារតែ គ្រោះជំនន់ទឹកភ្លៀង ដែលបង្កឡើង ដោយព្យុះ ទី១៦ ឈ្មោះ ណាងកា! ក្នុងនោះដែរ ប្រទេសកម្ពុជា ក៏កំពុងតែទទួលរងគ្រោះផងដែរ ដោយខេត្តមួយចំនួន មានដូចជា ពោធិ៍សាត់ បាត់ដំបង ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែងប្រជាពលរដ្ឋរបស់យើង រស់នៅតាមបណ្ដាខេត្តខាងលើ បានកំពុងតែទទួលរងគ្រោះ លិចលង់ផ្នែកខ្លះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាព ទ្រព្យសម្បត្ដិ និងការប្រកបរបររកសុីប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ក្នុងនោះដែរ សប្បុរសជនជាច្រើន ក៏បានបរិច្ចាក នូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល ក្នុងការជួយជាស្បៀងអាហារ ជូនទៅដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ព្រោះតែគ្រោះជំនន់ទឹកភ្លៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង លោក វង្ស ណយ អតីតកាលកីឡាករប្រដាល់ ដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក៏បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅខេត្ត ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង នូវមីកញ្ចប់ (MAMA) ចំនួន៤០កេះ តាមរយៈលោក ហេង ឡុង ប្រធានសមាគមសិល្បករកម្ពុជា។ តាមរយៈ គេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖”ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិការទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្តៅៗ សូមមេត្តាជួយស៊ែរផង ! ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ បានបាក់ដោយសារទឹកហូរ, អាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “រដ្ឋបាល ខេត្តកំពង់ស្ពឺ” បានចេញ សេចក្តីជូនដំណឹងមួយបន្ទាន់ ស្តីពីការបាក់ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ។ ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ក្រោមការទទួលរងឥទ្ធិពលព្យុះជា​បន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នាពេលនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមាន បរិមាណទឹកស្តុកចំនួនប្រមាណជាង ៥លានម៉ែត្រគូប ត្រូវបានបាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្អែកតាមស្ថានភាពដូចជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទំាងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតំបន់នេះ រួមមានឃុំចំបក់ ឃុំតាំងស្យា ឃុំតំាងសំរោង ឃុំមហាសាំង និងតាមបណ្តោយដងស្ទឹងព្រែកត្នោត មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

រំភើបចិត្តជំនួស! លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បរិច្ចាគថិវិកាផ្ទាល់ខ្លួន ជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន….

ភ្នំពេញ ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបានទទួលរងនូវការ វា យ ប្រហារយ៉ាងខ្លាំងពីសំណាក់គ្រោះទឹកជំនន់ ហើយប្រជាជនកំពុងតែជួបការលំបាកជាពន់ពេក ព្រោះតែផ្ទះសម្បែងត្រូវបានលេចលង់និងខ្វះខាតខាងស្បៀងអាហារថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញក្រោយឃើញដូច្នេះ លោក ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយដែលពោពេញទៅដោយក្តីព្រួយបារម្ភបែបនេះថា ៖ « ឱទេវតាអេីយ សូមទ្រង់ប្រណីដល់មនុស្សជាតិផង ខ្ញុំសូមលេីកម្រាមដៃ១០ ប្រណំ សូមទេវតាប្រណី កុំអោយមានភ្លៀវខ្លាំងបែបនេះទៀតអី មិនថានៅតាមបណ្តាខេត្ត ក្រុងកំពុងលិចលង់ហេីយ ក្មេងៗ មនុស្សចាស់ក៏ចាប់ផ្តេីមឈឺហេីយដែរ ថ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសំបែង ស្រែចំការលិចខ្ទេចខ្ទីអស់ហើយ…តើបងប្អូនប្រជាពលរដ្ឋសង្ឃឹមអី្វ តើបានអ្វីចិញ្ចឹមជីវិតបន្តទៀត? ខ្ញុំសូមអំពាវនាវ ពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ សូមចូលរួមជួយគ្នាក្នុងគ្រាអាសន្នABA 001660000 Duong Chay ឌួង ឆាយ 100,000$ ឧកញ៉ា ឡុង និរុន 1,000$ » ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ថៅកែហាងពេជ្រ ដោះស្បែកជើង ចុះចែកអំណោយ យ៉ាងសាមញ្ញ ថែមទំាងបង្កប់សារប៉ុន្មានម៉ាត់ អានចប់ ស្ទើរស្រក់ទឹកភ្នែក ពិសេសត្រង់ពាក្យ “អាណិតពួកគាត់ណាស់ មិនដឹងថាត្រូវរកស៊ីអី បើលិចអស់ចឹង…” (មានវីដេអូ)

ដូចដែលបានសន្យា នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខេត្តបាត់ដំបងហើយ ព្រមទំាងបាននាំយកអំណោយ សរុបជាង១ម៉ឺនដុល្លារ ដើម្បីរួមចំណែក ក្នុងការជួយសម្រាលទុក្ខលំបាក ជូនបងប្អូន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី បញ្ជាក់បន្ថែមថា “នាងខ្ញុំ និងស្វាម៉ី មកដល់ខេត្តបាត់ដំបងហើយ នាំយកអំណោយ អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនលោកពូ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអរគុណដល់លោកពូអភិបាលខេត្ត ឃើញគាត់ខិតខំជួយប្រជាជន ហើយក៏អរគុណដល់កម្លាំងមានសមត្ថកិច្ច អាធ្ញាធរ ដែលបានជួយគ្នាក្នុងពេលលំបាកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រឹកមិញនេះ បានរួមដំណើរជាមួយ លោកពូ ងួន រតនៈ ទៅចែកអំណោយជូនប្រជាជនផ្ទាល់ ដោយនាងខ្ញុំបានបន្ថែម ថវិកា មួយគ្រួសារ ៥ម៉ឺនរៀលទៀត និងបានចូលបច្ច័យកសាងវត្ត 1000$ បន្ថែម។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន អាចចែករំលែក តាមលទ្ធភាព នាងខ្ញុំនឹងបន្តរហូត តាមសមត្ថភាព និងធនធាន របស់នាងខ្ញុំ។”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ លោកស្រី បានភ្ជាប់សារ និងរូបភាពប៉ុន្មានសន្លឹក អានចប់ស្ទើរទប់ទឹកភ្នែកអត់ជាប់ ដោយលោកស្រី បានសរសេរទំាងអារម្មណ៍រំជួលចិត្ត ថា “បន្ទាប់ពីប្រគល់អំណោយជូនខេត្តបាត់ដំបង នាងខ្ញុំបានចុះដល់ទីតាំងលិចទឹក អាណិតពួកគាត់ណាស់ មិនដឹងថាត្រូវរកស៊ីអី បើលិចអស់ចឹង មានតែជួយគ្នាសិន ទម្រាំគ្រោះធម្មជាតិរំលងផុតទៅ។ ផ្ទះនាងខ្ញុំក៏ធ្លាប់លិចដែរ យល់អារម្មណ៍ហ្នឹងណាស់”។…

អានបន្ត

ពុទ្ធោអើយ! បងប្អូនអ្នកស្រែ​ ដង្ហែរ ស ព លើផ្ទៃទឹកក្រោយពេលស្រុកភូមិត្រូវបានលិចលង់ដោយសារគ្រោះទឹកជំនន់(មានវិដេអូ)

ហ្វេសប៊ុក ៖ ក្រោយរងការ វា យ ប្រហារដោយទឹកជំនន់និងទឹកភ្លៀងជាបន្តបន្ទាប់ឃើញថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបានកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយគ្រោះទឹកជំនន់នេះដែរបានធ្វើឲ្យប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ងាយនិងលិចទឹកពួកគាត់កំពុងតែមានក្តីព្រួយបារម្ភខ្លាំង ពីផ្ទះសម្បែង និងសុវត្តិភាពរបស់ពួកគាត់​។ ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះឃើញថាបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានវិដេអូដង្ហែរ ស ព លើទឹកមួយត្រូវបានគេយកមកចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយតាមរយៈសកម្មភាពនៅក្នុងវិដេអូនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំង ក្រោយបានទស្សនារួច ។ ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងរាជធានី និងតាមបណ្តាលខេត្តទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះអីប្រទេសកម្ពុជាយើងនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់និងទទួលរងនូវចំហាយព្យុះជាច្រើនទៀតពីសំណាក់ប្រទេសជិតខាងរបស់យើង ៕ ចង់ដឹងថាវិដេអូនមួយនេះធ្វើឲ្យក្តុកក្តួលនៅក្នុងចិត្តខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

អានបន្ត

ទីបំផុត ភិក្ខុ ទ្បុង ចន្ថា សម្រេចចិត្ត លាចាកសិក្ខាបទ នៅថ្ងៃនេះហើយ ថែមទំាងបញ្ជាក់យ៉ាងច្បាស់ ថា…

កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃដដែលនេះ ភិក្ខុ ទ្បុង ចន្ថា ក៏បានសម្រេចលាចាកសិក្ខាបទដោយខ្លួនឯងហើយ ក្រោយបែកធ្លាយសម្លេង ជាមួយស្រ្តីម្នាក់ តាម​​បណ្តាញសង្គមហ្វេសប៊ុក ដោយសុំលាចាកសិក្ខាបទ នៅថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ។ លុះមកដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ នេះភ្លាម ស្រាប់តែមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក សាន្ត ប៊ុនធឿន បានបង្ហោះលិខិតមួយច្បាប់​ ព្រមទាំងភ្ជាប់សារខ្លីមួយថា “14/05/2020/ ដូចលោកបណ្ឌិតចាងហ្វាង និយាយមិនខុសមែន និយាយឱ្យខ្លីហើយស្រួលស្តាប់ឆាប់ចប់ ! គុណម្ចាស់ ឡុង ចន្ថា មិន សឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! ថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ណាញាតិ ញោម ! ហើយរៀនកែនូវកំហុសឆ្គងកន្លងមក ៕”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល…

អានបន្ត

មាស សុខសោភា បង្ហោះសារ បួងសួងឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះ ក្នុងពេលឆាប់ៗ

រយៈពេលប៉ុន្មានថ្ងៃនេះ មិនថានៅទីក្រុង ឬ តាមបណ្តាខេត្ត គឺមានភ្លៀងធ្លាក់ជាប់គ្នា បណ្តាលឲ្យខេត្តមួយចំនួនត្រូវ ជន់លិច ដោយសារទឹកភ្លៀង ហើយក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែស្វែងរកទីទួលមានសុវត្ថិភាពរៀងៗខ្លួន ដោយមានការជួយពីកងកម្លាំងអន្តរាគមន៍នានា នៅតាមបណ្តាខេត្ត ។ ដោយក្តីព្រួយបារម្ភ ពីសុខសុវត្ថិភាពរបស់បងប្អូន​ ដែលរងគ្រោះ ក៏មានបងប្អូនជាច្រើន សូមឲ្យបងប្អូនខ្មែរយើង ប្រុងប្រយ័ត្នខ្លួន ឲ្យបានខ្ពស់ ស្វែងរកទីទួលមានសុវត្ថិភាព និងកុំភ្លេចថែរក្សាសុខភាពផងដែរ។ ដោយឡែក​ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងសំលេងផ្អែម មាស សុខសោភា បានបង្ហោះសារបួងសួងដល់ ឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រី រូបនេះ បានបង្ហោះសារថា “នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែរកំពុងមានទឹកជំនន់ “។

អានបន្ត

តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហោះសារ សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និងសូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មានសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។​ អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ ទ្រព្យសម្បត្តិជាច្រើន និងមានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង ដើម្បីស្វែងរកទីទួលសុវត្ថិភាព។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះសារ ចូលរួមសោកស្តាយ និងសូមបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោក មេត្តាតាមថែរក្សាបងប្អូនខ្មែរឲ្យរួចផុត ពីគ្រោះភ័យនេះផង។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា “សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និង​ ប្រទេស​កម្ពុជា​ជៀស​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​ឆាប់​ៗ​ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានសុវត្តិភាពគ្រប់ៗក្រុមគ្រួសារ “។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង ថា “នាង​ខ្ញុំ សូម បួងសួង​សុំ ឲ្យ​ទេវតា​ជួយ​តាម​ថែរក្សា​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​កម្ពុជា​សូម​អោយ​បាន​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ទឹក​ជំនន់​នេះ​ផង​”។ទេវតាអេីយកូនចៅសូមអង្វរឈប់ភ្លៀងទៀតទៅកូនចៅសូមអង្វរ ហេីយសូមទេវតានឹងជួយតាមថែរក្សាប្រទេសកម្ពុជាអោយកិច្ចផុតពីគ្រោះទឹកជំនន់នេះផង”។

អានបន្ត

មិនធម្មតា! ខួបកំណើត អូន ទែន ទែន យប់មិញ សប្បាយកប់ និងប្រជុំដោយបុគ្គលល្បីៗ ជោគជ័យក្នុងវិស័យអនឡាញ ព្រមទាំងតារាជាច្រើនរូបទៀត…មានវិដេអូ

ភ្នំពេញ៖ មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះដែលទទួលបានជោគជ័យក្នុងវិស័យអនឡាញ និងពូកែវោហាស័ព្ទ អ្នកនាង​ Love Riya​ ដែលរាល់ថ្ងៃនេះ អ្នកនាង គឺជាបុគ្គលម្នាក់ ជោគជ័យខ្លាំង ខាងវិស័យអនឡាញ មានទ្រព្យសម្បត្តិយ៉ាងច្រើន មានរថយន្តទំនើបជិះ មានផ្ទះដ៏ធំស្កឹមស្កៃរស់នៅ អ្វីដែលពិសេសគឺ មានកូន ស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។ កាលពីយប់មិញនេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានរៀបចំពិធីខួបកំណើរ ជូនកូនស្រីសំណព្វចិត្ត សំណព្វបេះដូងរបស់អ្នកនាង យ៉ាងអធិកអម ជួលអគារយ៉ាងធំទូលាយ ព្រមទាំងមានការដេគ័រផ្កាយ៉ាងស្រស់ស្អាត តែម្តង។ កូនស្រីរបស់អ្នកលក់អនឡាញ រូបនេះម្នាក់ មានអាយុ១ឆ្នាំហើយ។ នៅក្នុងពិធីដ៏អធិកអម នេះ អូនទែនទែន ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនិងឈុតសំលៀកបំពាក់យ៉ាងស្រស់សោភា លេចធ្លោខ្លាំងនៅក្នុងកម្មវិធី។ អ្វីដែលកាន់តែពិសេសនោះ​ គឺមានវត្តមានអ្នកលក់អនឡាញ ដែលជោគជ័យជាច្រើនរូប បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន លោកឧកញ៉ាជំទាវ អ៊ាន សៀវម៉ី អ្នកនាង ស្រីអូន អ្នកនាង​ម៉ូលីកា និងមានវត្តមានជាច្រើនរូបទៀត។ ងាកមកមើលពីអ្នកនាង សម្រស់អ្នកនាង Love Riya ឯណេះវិញ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសំលៀកបំពាក់យ៉ាងប្រណីត ប្លែកភ្នែក អមជាមួយគ្រឿងពេជ្រ ពាក់ជ្រែកខ្លួន មានទាំងខ្សែក ចិញ្ចៀន កងដៃ និងមកុដទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកនាង Love Riya បានលែងលះជាមួយស្វាមី និងចិញ្ចឹមកូនស្រីតែម្នាក់ឯង បានយ៉ាងល្អ ហើយពេលនេះ អូន ទែន ទែន មានអាយុ១ឆ្នាំហើយ ៕

អានបន្ត