អីយ៉ា ស្ងាត់ៗ Love Riya រៀបចំកម្មវិធីខួបកំណើត ទែន ទែន នៅថ្ងៃនេះបាត់ មើលទៅការតុបតែងរោងពិធី និងការស្លៀកពាក់ ស្រស់ស្អាតដល់ហើយ (មានវីដេអូ)

ហ្វេនៗជាច្រើនរបស់ អ្នកលក់ឡេដ៏ល្បី Love Riya ពិតជាបានជ្រាបហើយ ថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅជាង១ឆ្នាំហើយនោះ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិទំាងសងខាង ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ហើយ អ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ ក្រោយរៀបការ។ ក្នុងនោះ ព្រោះតែរស់នៅ មិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរ ក៏បានចែកផ្លូវគ្នារៀងៗខ្លួន ជាផ្លូវការហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ដ៏គួរឲ្យអាណិតម្នាក់ឈ្មោះ Chheng Ariya Kelly ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។ មួយវិញទៀត ទោះជាស្ត្រីរូបនេះ រវល់ក្នុងជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ Love Riya មិនដែលភ្លេចឡើយ ក្នុងការនាំកូនស្រី ដ៏គួរឲ្យគ្រឺតម្នាក់នេះ ទៅដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។ ចំណែក នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ព្រោះតែក្តីស្រឡាញ់ ក្នុងនាមជាម្តាយ Love Riya បានរៀបចំខួបកំណើតកូនស្រីរបស់ខ្លួននៅថ្ងៃនេះហើយ មើលទៅការតុបតែងហាង និងការស្លៀកពាក់ ពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពនៃការរៀបចំពិធីនេះទំាងអស់គ្នា ៖

អានបន្ត

ចំពោះករណីមួយនេះគិតយ៉ាងមិញវិញ?! ម្ចាស់ផ្ទះត្រូវឃា ត់ខ្លួន ក្រោយគាត់រាយខ្សែភ្លើ ងការពារទ្រព្យសម្បិត្តិគាត់ ពេលចោរចូលលួចក៏ឆ ក់បា ត់ ប ង់ជី វិត ហើយពេលនេះ….

យោងតាមប្រភពព័ត៌មាន KPS BreakingNews បានឲ្យដឹងថា:បុរសម្នាក់ បានចូលលួចទ្រព្យសម្បត្តិ (មាន់) ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើ ងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដាលឱ្យឆ ក់បា ត់ប ង់ជី វិ តភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ចោរដែលឆក់ខ្សែភ្លើងស្លា ប់ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង២នៅភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ករណីនេះសមត្ថកិច្ចបានបង្កើតគណៈកម្មការ និង ពិនិត្យឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដា ច់ឆេះខ្លោ ច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆ ក់ខ្សែភ្លើងស្លា ប់ពិតប្រាកដមែន ។លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា៖ សមត្ថកិច្ចបានឃា ត់ខ្លួនម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់..!។ លោកអធិការបន្តថា៖ ការសម្រេចយ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ដោយសារក្នុងមូលដ្ឋាន ឧស្សាហ៍កើតមាន ករណីចោ រកម្ម លួចមាន់និងទ្រព្យសម្បត្តិ។ ទើបម្ចាស់ផ្ទះខាងលើ រាយខ្សែភ្លើងជុំវិញ(ទ្រុងមាន់) ភ្ជាប់ក្បាលអាំងស៊ីម៉ូទ័រ សម្រាប់ឆ ក់កណ្ដុរ ជាមួយអាគុយ ដើម្បីការពារទ្រព្យសម្បត្តិខ្លួន។ ប៉ុន្តែជាអកុសល នៅពេលកើតហេតុ…

អានបន្ត

បន្ទាប់ពីទទួលបានអំណោយពី លោកស្រី ទ្រី ដាណា និងស្វាមី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថាយបែបនេះថា…

ឯកឧត្តម ម៉ៅ ធនិន គឺជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលល្បីខាងដោះស្រាយករណីទំនាស់ជាច្រើនរបស់បងប្អូន ត្រូវបានមហាជនគោរពស្រលាញ់ និងសរសើរជាខ្លាំង ចំនែកឯលោកស្រី ទ្រី ដាណា និងស្វាមី ក៏ជាមនុស្សដែលមានចិត្តធម៌ តែងតែចែករំលែកនៅធនធានទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សទីទាល់ក្រជាដើម។ ហើយនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានរួមចំនែកដ៏ធំជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមកទទួលអំណោយទាំងនោះ និងបានពោលពាក្យថា: ក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តរបស់ ឯកឧត្តម ម៉ៅ ធនិន សប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន​ អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបេីកកិច្ចប្រជុំរៀបចំបែងចែកកម្លាំងចុះមូលដ្ឋាន ដេីម្បីស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។ ក្នុងនោះឯកឧត្តមក៏បានទទួលការឧបត្ថម្ភពីសប្បុរសជនដែលបានចូលរួមឧត្ថម្ភ។ សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖ លោកស្រី ទ្រី ដាណា និង ស្វាមី អង្ករ ចំនួន១០តោន ត្រីខកំប៉ុង ចំនួ​ន៥០កេសធំ ទឹកសុីអុីវ ចំនួន៥០០យួរ មី ចំនួន៦០កេសធំ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ថវិកា ចំនួន៦លានរៀល អង្ករ ចំនួន២០តោន មី ចំនួន១៥០កេសធំ ត្រីខកំប៉ុង ចំនួន៥០កេសធំ ក្នុងនោះឯកឧត្តម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

អានបន្ត

គួរឲ្យណិតខ្លាំងណាស់! ប្តីយំបោកខ្លួន ខណៈដែលទឹកជំនន់គួចយកប្រពន្ធ និងកូនក្នុងផ្ទៃយកទៅបាត់ ក្នុងពេល…(មានវីដេអូ)

ប្រិយមិត្តបានដឹងហើយថា គ្រោះទឹកជំនន់មើលមិនឃើញនោះទេ​ ហើយវាតែងតែកើតឡើងស្ទើរតែគ្រប់ប្រទេស នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២០ នេះ នៅប្រទេសវៀតណាម បានជួបគ្រោះទឹកជំនន់ ដែលធ្វើឲ្យប្តីយំបោកខ្លួនបានត្រឹមឈមើលប្រពន្ធ ខណៈដែលប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីជូនទៅសម្រាលកូននៅពេទ្យតែត្រូវជួបគ្រោះអកុសលត្រូវជួបខ្យល់ទឹករលកវាយក្រឡាប់ទូក គួចនាំប្រពន្ធនិងកូនក្នុងផ្ទៃទៅបាត់។ ហេតុការណ៍នេះកើតឡើងនៅ​ស្រុក Phong Dien នៃ​ខេត្ត Thua Thien Hue ប្រទេសវៀតណាម បាន​បញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​លិច​ទូក​មួយ​បាន​កើត​មាន​ឡើង បណ្ដាល​ឲ្យ​ស្ត្រី​រៀប​នឹង​ឆ្លង​ទន្លេ​ម្នាក់ ត្រូវ​បាន​ទឹក​ហូរ​យក​ទៅ ។ចំណែកបុរសជាប្តី ខំប្រឹងយំស្រែកសុំអង្វរឱ្យប្រពន្ធ​ដែលមានកូនក្នុងផ្ទៃ​ត្រលប់មក​វិញគួរឱ្យសង្វេគ អាជ្ញាធរបានព្យាយាមចុះជួយសង្គ្រោះ ដោយរកឃើញហើយ ប៉ុន្តែនាងបានស្លាប់បាត់បង់ជីវិតទាំងកូនក្នុងផ្ទៃ។ តាមសម្តីអ្នករស់នៅម្តុំនឹងបានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៨ ព្រឹក​មិញ​នេះ ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាល​កូន ។ ធ្វើ​ដំណើរ​ទើប​តែ​បាន​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ផ្ទះ​នាង បែរ​ជា​ជួប​អកុសល​ក្រឡាប់​ទូក បណ្ដាល​ឲ្យ​រូប​នាង​ត្រូវ​បាន​ទឹក​ហូរ​យក​ទៅ ។ ភ្លាមៗ មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ ប៉ុន្តែ​ដោយ​សារ​តែ​ទឹក​ជំនន់​ហូរ​ខ្លាំង​ពេក ទើប​មិន​អាច​ជួយ​បាន​ឡើយ៕

អានបន្ត

ប្រពៃណាស់! កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចូលរួមឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ភ្នំពេញ៖ កំពូលតារាចម្រៀងសំលេងធ្ងន់ និងជាIdol របស់បងប្អូនទូទាំងប្រទេស លោក ព្រាប​ សុវត្ថិ ដែលទទួលបានការគាំទ្រយ៉ាងច្រើន កុះករ និងមានហ្វេន គោរពស្រលាញ់ ជាច្រើននោះ បានចូលរួមឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា “សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ជាអនេក និងអរគុណដល់បងប្អូន ខ្មែរយើង ដែលបានជួយដល់ជនរងគ្រោះ​ដោយសារតែទឹកជំនន់ទឹកភ្លៀងផងដែរ៕

អានបន្ត

ល្អខ្លាំងណាស់! កងកម្លាំង​វរសេនា​តូច​លេខ​៥៣៣​ កងពលតូច​ថ្មើរជើងលេខ ៥៣ ជួយស្រង់ យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹក នៅស្រុកបវេល បានមកវិញហើយ…មានវិដេអូ

ដូចដែលបងប្អូនមួយចំនួនបានទស្សនាវីដេអូរបស់ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rayno Ty O រួចមកហើយ ពីសកម្មភាពដែលគាត់បានថតវិដេអូ ជាប់មនុស្សម្នាក់កំពុងតែជិះម៉ូតូឆ្លងកាត់ផ្លូវ ហើយក៏ត្រូវទឹកហូរ បណ្តាលឲ្យដួល ហើយក៏បានធ្លាក់ម៉ូតូទៅបាត់ តែសំណាងល្អ ម្ចាស់ម៉ូតូគាត់ចាប់តោងវ័ល្លឈើ ទើបគាត់មិនអី។ បន្ទាប់ពីកើតហេតុការណ៍ហើយនោះ កងកម្លាំងយើង ក៏បានចុះទៅដល់ទីតាំង ដើម្បីជួយដល់ជនរងគ្រោះ ក្នុងការស្រង់យកម៉ូតូរបស់គាត់​មកវិញផងដែរ។ ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Phearum បានឲ្យដឹងថា “ថ្ងៃទី១២ តុលា​ ២០២០ កងកម្លាំង​វរសេនា​តូច​លេខ​៥៣៣​ កងពលតូច​ថ្មើរជើងលេខ ៥៣ ជួយស្រង់យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹកនៅអូរខ្ចុះ ស្រុកបវេល ខេត្តបាត់ដំបង។ សូមបងប្អូនធ្វើដំណើររក្សាការប្រុងប្រយ័ត្ន។

អានបន្ត

ត្រេកអរខ្លាំងណាស់! នារីចិត្តធម៍២នាក់នេះ ក្នុងម្នាក់ៗបានត្រៀមថវិកាមិនក្រោម ៥មុឺនដុល្លារទេដើម្បីជួយទៅដល់ ជនរងគ្រោះដោយសារទឹកជំនន់

ដូចដែលប្រិយមិត្តបានជ្រាបហើយថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលរងនូវការលិចលង់យ៉ាងខ្លាំងពីសំណាក់ទឹកជំនន់ ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឥតឈប់ឈរជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកំពុងលិចទឹកបានជួបនិងការលំបាកយ៉ាងខ្លាំង ព្រោះផ្ទះសម្បែងត្រូវលេចលង់អស់គ្មានសល់ ។ ចំពោះបញ្ហាគ្រោះទឹកជំនន់នេះកម្លាំងអជ្ញាធរនៅតាមតំបន់ខេត្តកំពុងតែស្វះស្វែងដុតដៃដុតជើងនាំគ្នាជួយជម្លៀសនិងសង្គ្រោះប្រជាពលរដ្ឋចេញពីកន្លែងលេចទឹកឲ្យមកកន្លែងទីទួលសុវត្តិភាពផងដែរ ។ យ៉ាងណាមិញបន្ទាប់ពីជម្លៀសខ្លួនពីក្នុងទឹករួចឃើញថាប្រជាពលរដ្ឋកំពុងតែជួបការលំបាកដោយសារតែខ្វះស្បៀងហូបចុកគ្រប់គ្រាន់នេះជាហេតុដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុតប្រសិនបើទឹកមិនព្រមស្រក ហើយមេឃនៅតែបន្តភ្លៀងជារៀងរាល់ថ្ងៃទៀត ។ ​ក្រោយឃើញដូច្នេះហើយធ្វើឲ្យនារីចិត្តធម៍ពីរនាក់មិនអាចនៅស្ងៀមបានទេ ហើយនារីទាំងពីរនាក់នេះជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយគឺអ្នក ស្រី ទ្រី ដាណា និងម្នាក់ទៀតគឺ ស្រី អូន សម្រស់ធម្មជាតិ ដោយពេលនេះអ្នកទាំងពីរបានត្រៀមថវិកាជាច្រើននៅក្នុងដៃដោយអ្នកស្រី ទ្រី ដាណា បានត្រៀមថវិកា 10,0000$ទៅ20,0000$ ហើយចំណែក ស្រី អូន សម្រស់ធម្មជាតិបានត្រៀម 50000$ ហើយថវិកាទាំងអស់នេះ ត្រូវបានម្ចាស់ខ្លួនបញ្ជាក់ហើយថា គឺត្រៀមសម្រាប់ជួយទៅដល់បងប្អូនទាំងឡាយដែលកំពុងតែជួបការលំបាកដោយសារគ្រោះទឹកជំនន់៕

អានបន្ត

រំភើបចិត្តជំនួស! អ្នកស្រី ទ្រី ដាណា ត្រៀមថវិកាចំនួន100,000ដុល្លារ ទៅ200,000ដុល្លារ ដើម្បីជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក NNP បាននាំយកស្បៀងអាហារ រួមនឹងថវិកាមួយចំនួនធំ ចុះទៅជួយបងប្អូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ដែលកំពុងទទួលរងគ្រោះ ដោយសារតែជំនន់ទឹកភ្លៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល លោកស្រី ទ្រី ដាណា រួមនឹងស្វាមី ក៏បានត្រៀមនូវថវិកាមួយចំនួនធំ ក្នុងការទុកជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ដោយសារតែជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តនានា ផងដែរ។ លោកស្រី ទ្រី ដាណា បានលើកឡើងឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នាងខ្ញុំ និងត្រៀមថវិកាចំនួន ១០០,០០០ ទៅ ២០០,០០០ដុល្លារ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ ហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយ សម្រាប់ថ្ងៃនេះ។ ហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបងទៀត ហើយក៏បន្តទៅគ្រប់កន្លែងដែលមានគ្រោះនេះផងដែរ។ បើទោះជាពួកខ្ញុំទាំងពីរមានការហត់ និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារក្តីអាណិត និងការស្រឡាញ់បងប្អូនទាំងអស់គ្នា ពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូន ទោះតិចឬមួយក៏ច្រើន ក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ល្អខ្លាំងណាស់! បងស្រីអូន សម្រស់ធម្មជាតិ ត្រៀមថវិការជាច្រើនជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលមានចំនួនរហូតដល់ទៅ….

ដោយឃើញស្ថានភាពគ្រោះធម្មជាតិបានវាយប្រហា រដល់តំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា នៅមុននេះបន្តិច បងស្រីចិត្តធម៌ ស្រីអូន សម្រស់ធម្មជាតិ បានត្រៀមថវិការជាច្រើនដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយលោកស្រី បានរៀបរាប់ថា: ត្រៀមថវិការ 50000ដុល្លា សំរាប់ទិញស្បៀងចែកអំណោយជូនបងប្អូនដែររងគ្រោះដោយសារជំនន់ទឹកភ្លៀង🙏🏻 ស្អែកចេញដំណេីរទៅខេត្តហេីយសង្ឃឹមថាបានជួយយាយតាពូមីងបានខ្លះ🙏🏻សូមបួងសួងអោយប្រទេសកម្ពុជាយេីងរួចផុតពីគ្រោះនេះឆាប់ៗ😭🙏🏻អាណិតបងប្អូនយេីងណាស់គ្រាន់តែឃេីញរូបភាពខ្លោចចិត្តណាស់😭🙏🏻សូមអរគុណបងៗខាងអាជ្ញាធរ និង បងៗកងកំលាំងដែលចំណាយកំលាំងនិងបេះដូងជួយដោយមិនខ្លាចនឿយហត់🙏🏻៕

អានបន្ត

ប្រពៃណាស់! លោកឧកញ៉ា ឡេង ប្រុស បងបង្កើតលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧបត្ថម្ភទឹកប្រាក់ ដល់បងៗអាជ្ញាធរ ដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន…

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្ត​ និងក្រុង បានរងគ្រោះដោយសារតែ ជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យបងប្អូននៅតាមបណ្តាខេត្តមួយចំនួនត្រូវ ចាកចេញពីផ្ទះដើម្បីស្វែងរកទីទួលសុវត្ថិភាព ដោយមានការជួយសង្គ្រោះពីបងៗកងកម្លាំងអន្តរាគមន៍ បានជួយដល់បងប្អូនឲ្យរួចផុតពីការលំបាក។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុងបានឲ្យដឹងថា “សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។ សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព”។

អានបន្ត