ជួយស៊ែរម្នាក់មួយផង! ដើម្បីចូលរួមដោះស្រាយ ការកកស្ទះសំរាម ពេលនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើស តៃកុងគ្រឿងចក្រសាស័រចូកសំរាម ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ 400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ និង កម្មករដើរតាមសាស័រ ចំនួន300នាក់ ប្រាក់ខែ ទទួលបាន…

មហាជនជាច្រើន ពិតជាបានជ្រាប ហើយថា កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាពចូលរួមដោយស្រាយបញ្ហាសំរាមនៅក្នុងទីក្រុង ព្រមទំាងបានបញ្ជាក់ឲ្យថា “ចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប. បានដាក់កម្លាំងក្រុមគ្រឿងចក្រ បន្តធ្វើការទាំងយប់ ហើយសូមអរគុណក្រុមការងារដែលបន្តធ្វើការទាំងយប់”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញលោក បានធ្វើការប្រកាសស្វែងរក តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម កម្មករដើរតាមសាស័រ និង ជួលឡានប៉ែនបន្ទាន់ ។ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់បន្ថែមថា “ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់ វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ -ត្រូវការជួលឡានប៉ែនបន្ទាន់ វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ មួយថ្ងៃធ្វើការ10ម៉ោង 80គ្រឿងបន្ទាន់ ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម 0963360486 069341888 0968018853 0965760516″។ ដូចនេះសូមបងប្អូនទំាងឡាយ ដែលបានទទួលដំណឹងនេះហើយ ជួយស៊ែរផង ដើម្បីឲ្យអ្នក ដែលមានបំណងចង់ធ្វើការ បានដឹង៕

អានបន្ត

ខេត្តបាត់ដំបងប្រកាសផ្អាកបណ្តោះអាសន្នចំពោះរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្ត….

ខេត្តបាត់ដំបង៖ នៅថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ១០ – ១១ ខែតុលា ឆ្នាំ២០២០ សកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង លោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំ មន្រ្តី ជំនាញចុះ ត្រួតពិនិត្យ និងតាមដាន លើកំណាត់ផ្លូវជាតិ ,ផ្លូវខេត្ត និងផ្លូវក្នុងក្រុង ដែលត្រូវបានបំផ្លាញកាត់ផ្តាច់ផ្លូវ និងរងការខូចខាតធ្ងន់ធ្ងរលិចជន់ជោដោយជំនន់ទឹកភ្លៀង ។ ហើយមុននេះបន្តិចបើយោងតាមសេចក្តីប្រកាសដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ ដំបង បានអោយដឹងថាដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងសូមធ្វើការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវ ជាតិ ទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយមានការជួសជុលរួចរាល់៕

អានបន្ត

អីយ៉ា ឆ្លៀតពេលទំនេរ លោក ជា វិបុល នាំ ភរិយា ទៅសួរសុខទុក្ខ កូនស្រី សួស វីសា ដល់មន្ទីរពេទ្យ ថែមទំាងសរសើរ អូន ជេននី ថា…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ សមាជិកថ្មីនៃក្រុមគ្រួសារ សួស វីសា និង លោកថមមី នេះ មានឈ្មោះ ថង សាម៉ូលីណា ហៅ ជេននី (Jenny) កើតនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ០៩:០៩ ព្រឹក កើតក្នុង ឆ្នាំជូត (តំណាងសត្វកណ្តុរមាស)។ ឆ្លៀតក្នុងឱកាស ដ៏រីករាយបំផុតនេះ គេក៏បានឃើញ តារាចម្រៀង នី រតនា និងភរិយា, ពិធីការិនី ដ៏ល្បី ចាន់ កែវនិមល, ពិធីការិនីកញ្ញា ប៉ែន ស្រីពេជ្រ ក៏បានទៅសួរសុខទុក្ខ សួស វីសា និងកូនស្រី ទើបកើតនេះដល់មន្ទីរពេទ្យផងដែរ ដោយម្នាក់ៗបានបង្ហាញនូវភាពស្និតស្នាលយ៉ាងខ្លាំង ហាកដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។ នៅមិនទាន់អស់ទេ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះផងដែរ គេប្រទះឃើញ ពិធីករដ៏ល្បី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ក៏បានទៅសួរសុខទុក្ខ តារាចម្រៀងរូបនេះផងដែរ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ថាមកមើលក្មួយស្រី…

អានបន្ត

ហួសចិត្តណាស់! ទឹកកំពុងលិចផ្លូវ ឡានមួយបើកលឿនខ្លាំង សាចទឹកដាក់លោកសង្ឃគង់លើកង់បី សើមជោគ បានត្រឹមថាចប់ហើយអាត្មា… (មានវីដេអូ)

ភ្លៀងនៅតែបន្តធ្លាក់ជាខ្លាំងនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាគិតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ហើយអ្វីដែលហួសចិត្តនោះ គឺអ្នកបើកបររថយន្តមួយគ្រឿង បានធ្វើឲ្យមហាជនរិះគ ន់យ៉ាងខ្លាំង ក្រោយពីគណនីហ្វេសបុកមួយឈ្មោះ RiTh Tøch បានចែករំលែកវីដេអូមួយ បង្ហាញអំពីល្បឿនហួសហេតុរបស់អ្នកបើកបររថយន្តមួយគ្រឿង នៅលើផ្លូវកំពុងតែមានទឹកលិច រហូតធ្វើឲ្យទឹកសាចទៅលើកង់បីដែលមានព្រះសង្ឃកំពុងគង់ធ្វើដំណើរជាមួយ រហូតធ្វើឲ្យសើមជោគ រហូតព្រះសង្ឃបានត្រឹមមានពោលថា ចប់ម៉ងអាត្មាចប់ម៉ង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

អានបន្ត

សមត្ថកិច្ចបានបំបែកសំណុំរឿងជន ស ង្ស័ យ ជាឃា ត ក រ ២នាក់ បានស ម្លា ប់ មិត្ដភក្តិរបស់ខ្លួន កាលពីជិត៨ខែមុន ព្រោះដោយសារតែមូលហេតុ

កណ្តាល៖ នៅថ្ងៃទីសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ នាំខ្លួនជនស ង្ស័ យ ពីរនាក់ ពាក់ព័ន្ធ ក រ ណី ឃា ត កម្ម កាលពីជិត៨ខែមុន ធ្វើត្រាប់ពីសកម្មភាព ស ម្លា​ ប់ មិត្តភក្តិខ្លួន នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។​ នេះ​បេីយោងតាម​ប្រភព​ព័ត៌មាន​ចេញពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​របស់​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ នា​ថ្ងៃ​ទី​១០​ ខែ​តុលា​ ម្សិលមិញ​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥.៤០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ មន្ត្រីជំនាញបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការឃា​ ត់​ ខ្លួនជនស​ ង្ស័ យ ម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ…

អានបន្ត

លោកអភិបាលខេត្តពោធិ៍សាត់ កំពុងល្បីរន្ទឺខ្លាំងដោះស្រាយទំនាស់ ប្រៀបដូចទៅនឹងប៉ាវចិន

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមិនត្រឹមតែនៅក្នុងខេត្តដែលលោកដឹកនាំនោះទេ គឺនៅទូទាំងប្រទេសកម្ពុជាគេបានស្គាល់ឈ្មោះ និង ដឹងពីសមត្ថភាពដ៏ពូកែរបស់លោកក្នុងការដឹកនាំ ពិសេសនោះគឺការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ជារៀងរាល់សប្ដាហ៍ថ្នាក់ដឹកនាំពោរពេញដោយចំណេះវិជ្ជាដ៏ជ្រៅជ្រះរូបនេះ តែងតែដោះស្រាយទំនាស់គ្រប់បញ្ហារាប់រយជំពូកមិនថាទំនាស់ដីធ្លី ទំនាស់គ្រួសារ ការដណ្ដើមទ្រព្យដីធ្លី ផ្ទះសម្បែង គឺលោកអាចរកដំណោះស្រាយដ៏សមប្រកបគួរឱ្យកោតសរសើរ ។ ចំណុចដែលធ្វើឱ្យមហាជនពេញចិត្តបំផុត គឺឯកឧត្ដម ម៉ៅ ធនិន តែងបញ្ចប់បញ្ហាដោយមិនបន្សល់ទុកឱ្យភាគីណាម្នាក់ចាញ់ដោយទឹកភ្នែកនោះទេ គឺមានតែស្នាមញញឹមយល់ព្រមឯកភាពដោយរីករាយចំពោះដំណោះស្រាយនោះ ។ មិនត្រឹមតែជាអ្នកផ្ដល់នូវដំបូន្មានដ៏ល្អប្រកបដោយឧត្ដមគតិដ៏ខ្ពង់ខ្ពស់នោះទេ គឺលោកថែមទាំងពូកែផ្នែកចិត្តសាស្ត្រអាចមើលដឹងពីធាតុពិតនៅក្នុងខ្លួនអ្នកកំពុងមានទំនាស់ថាតើនរណាជាមនុស្សស្មោះត្រង់ និងអ្នកណាជាមនុស្សមានល្បិចលាក់បង្កប់នៅក្នុងចិត្ត ដែលលោកអាចមើលដឹងតាមក្រសែភ្នែកដ៏មុតស្រួចរបស់លោក ។ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកដែលបង្កបញ្ហាពិតប្រាកដមិនអាចគេចវេស មិនអាចដោះសារនូវទង្វើដែលខ្លួនបានប្រព្រឹត្តិឡើយ ។ លោកអភិបាលតែងបានផ្ដល់នូវឱវាទល្អៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យគូបដិបក្សទាំងសងខាងបន្ទន់ចិត្តបន្ទន់កាយរៀងៗខ្លួន រហូតអាចឈានទៅដល់ការបញ្ចប់ទំនាស់ដោយមិនឱ្យភាគីណាមួយថ្នាំងថ្នាក់ចិត្តនោះឡើយ ។ ជាក់ស្ដែងមហាជនប្រហែលជាចាំមិនភ្លេចឡើយករណីលោកអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយបញ្ហាជូនលោកយាយម្នាក់ ដែលត្រូវកូនប្រុសបង្កើតប្រើអំពើហិង្សា ដល់ថ្នាក់ចង់សម្លាប់ម្ដាយ ព្រម​ទាំងជេរប្រមាណម្ដាយសព្វសារពើរ ចុងក្រោយកូនប្រុស និងកូនប្រសារស្រីបានលុតជង្គង់សំពះម្ដាយដល់បាតជើង ដែលធ្វើឱ្យមហាជនរំភើបដល់ថ្នាក់ទឹកភ្នែក ។ អ្វីដែលធ្វើឱ្យមហាជនទះដៃអបអរកងរំពងនោះ គឺលោកយាយដែលបានអះអាងថា មិនព្រមលើកលែងទោសឱ្យកូនប្រុសនោះ ចុងក្រោយនៅតែមិនអាចឈ្នះឥទ្ធិពលនៃពាក្យពេចន៍ល្អៗរកអ្វីប្រៀបមិនបានរបស់លោកអភិបាលខេត្ត ។ ចំណែកឯកូនប្រុសដែលរមិលគុណ ហ៊ានលើកដៃវាយម្ដាយនោះ បានដឹងកំហុសរបស់ខ្លួន លុតក្រាបសំពះម្ដាយជាមួយនឹងប្រពន្ធរបស់ខ្លួន ។ ដោយសារតែគុណធម៌ ការដោះស្រាយទំនាស់ដោយមិនលម្អៀង ថែមទាំងបានផ្ដល់នូវឱវាទល្អៗនោះ បានធ្វើឱ្យប្រជាជនពេញចិត្ត និងគោរពបំផុតចំពោះ ឯកឧត្ដម ម៉ៅ ធនិន រហូតដល់ប្រជាជនបានប្រៀបប្រដូចលោកទៅនឹងព្រះមកប្រោសសត្វលោក ហើយខ្លះទៀតបានចាត់ទុកលោកដូចជាប៉ាវចិន ឬ តុលាការមុខដែក ប៉ាវ ជីងធាន យ៉ាងដូច្នោះដែរ​ ៕

អានបន្ត

គួរឲ្យស្រលាញ់ដល់ហើយ! កើតមិនទាន់បាន២ថ្ងៃផង អូន ជេននី កូនស្រី សួស វីសា ប្រែប្លែកច្រើនដល់ហើយ ពិសេសមុខដូចម៉ាក់ៗទៀត សូម្បីតែ ថមមី ក៏និយាយដែរថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗ ជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ លោក ថមមី ដែលត្រូវជាស្វាមីរបស់ វីសា បានបង្ហោះរូបភាព ជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ថមមី បានបង្ហោះវីដេអូមួយទៀត ពីកូនស្រី របស់ខ្លួនមើលទៅប្រែប្លែកជាច្រើនណាស់ ពិសេសមុខដូច សួស វីសា តែម្តង ។ លោក ថមមី បញ្ជាក់បន្ថែម “ថ្ងៃនេះ ម៉ាក់ អូន Jenny…

អានបន្ត

ខូចិត្តជំនួស! ខួបកំណើត ឆន សុវណ្ណារាជ ឆ្នាំនេះទទួលបានពាក្យរិះគន់ច្រើនជាងពាក្យជូនពរព្រោះតែ…(មានវិដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថានៅកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ គេបានឃើញថាគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងលោក ឆន សុវណ្ណារាជ ក្នុងនោះដែរឃើញថាខួបកំណើតរបស់តារាប្រុសរូបនេះគឺមិនខុសពីឆ្នាំមុនៗទេ គឺលោកតែងតែទទួលបានការពញ្ញាក់អារម្មណ៍ពីសំណាក់ហ្វេនៗរបស់លោកមិត្តភក្តិនិងក្រុមគ្រួសារជាដើម ។ យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតលោក ឆន សុវណ្ណារាជ គេបានចាប់អារម្មណ៍ឃើញថាលោក ទទួលបានការដូច្រើនណាស់ពីសំណាក់អ្នកចូលរួម កាន់តែពិសេសជាងនេះទៅទៀតគឺតារាប្រុសរូបនេះទទួលបានកាដូជាទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ។ ជាក់ស្តែងក្រោយទទួលបានកាដូមួយនេះរួចលោក ឆន សុវណ្ណារាជ ក៏បានបង្ហោះសារបែបនេះថា« រំភើបពេកអត់ដឹងនិយាយថា ម៉េច អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស 10000មុឺនដុល្លាចិញ្ជៀនពេកមួយវង់ វាមិនច្រើនសំរាប់អ្នកខ្លះតែវាមានន័យណាស់សំរាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you ខួបកំណើតមានន័យ» ប៉ុន្តែការបង្ហោះរបស់លោកបានប្រើពាក្យមួយហាក់បីធ្វើឲ្យទើសចិត្តដល់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ទើបភ្លាមនោះលោកត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ។ ទន្ទឹមនិងនេះដែបន្ទាប់ពីត្រូវបានមហាជនរិះគន់ឡើងកក្រើកពេញហ្វេសប៊ុករួចធ្វើឲ្យលោក ឆន សុវណ្ណារាជ ទប់អារម្មណ៍មិនបានក៏សម្រចចិត្តបង្ហោះសារមួយបន្ថែមទៀតថា « បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឱ្យតម្លៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស» ៕

អានបន្ត

សូមចូលរួមសោកស្តាយនឹងរំលែកទុក្ខផង! អតិតសិល្បៈការិនីម្នាក់ ត្រូវបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ

ព័ត៍មានបឋម៖ ពិតជាដំណឹងដ៏សែនរន្ធ ត់ ចិត្តជាទីបំផុត ដែលកាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នារីដ៏ស្រស់សោភាម្នាក់ (ពុំទាន់ស្គាល់អត្ដសញ្ញាណ) ជាអតីតសិល្បការិនី សម្ដែងរបាំ នៅខេត្តសៀមរាប បានទទួលមរណភាព ទាំងវ័យក្មេង ព្រោះដោយសារតែគ្រោះធម្មជាតិ រលំផ្ទះសង្កត់ពីលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ជ្រះថ្លាណាស់ ! លោកបង សុវណ្ណ រិទ្ធី ប្រាប់ថា “ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៌ ចូលស្ដាប់ធម៌ អោយបានច្រើន នោះញាតិញោមនឹងទទួលបានចិត្តជ្រះថ្លា ព្រោះមានតែសេចក្ដីស្ងប់ទេ ទើបអាចជួយអ្នករួចផុតពី…”

កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលខាងលើនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ស្រាប់តែមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ ក្នុងនោះ គេប្រទះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី បានទៅជួបលោកផ្ទាល់ហើយ ព្រមទំាងបញ្ជាក់សារខ្លីមួយថា “មកប្រគេនចង្ហាន់លោកបង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ គេឃើញ ហ្វេសប៊ុកផេក លោកបង សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹកទៀតហើយ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៌…

អានបន្ត