អីយ៉ា! លេចមុខ នី រតនា, ចាន់ កែវនិមល និង ប៉ែន ស្រីពេជ្រ ទៅសួរសុខទុក្ខ កូនស្រី សួស វីសា ដល់មន្ទីរពេទ្យ ថែមទំាងដាក់ម្នាក់១ម៉ាត់ គួរឲ្យចាប់អារម្មណ៍ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ហ្វេនជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ ថមមី ដែលត្រូវជាស្វាមី សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។ ចំណែក នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារាចម្រៀង នី រតនា និងភរិយា, ពិធីការិនី ដ៏ល្បី ចាន់ កែវនិមល, ពិធីការិនីកញ្ញា ប៉ែន ស្រីពេជ្រ ថែមទំាងដាក់ម្នាក់១ម៉ាត់ គួរឲ្យចាប់អារម្មណ៍ ថា ៖ – តារាចម្រៀង…

អានបន្ត

បន្ទាប់ពីត្រូវគេជេរច្រើនពេក ស្រាប់តែរ្តីអាជីវករលក់ក្តាមនៅផ្សារលើ ក្រុងព្រះសីហនុ ​ចេញមុខបកស្រាយ និងច្រានចោលការចោទប្រកាន់រឿងលួចប្តូរក្តាមអន់ៗឲ្យអតិថិជន(មានវីដេអូ)

(ព្រះសីហនុ)៖ ស្រ្តីអាជីវកររកស៊ីលក់ក្តាមនៅផ្សារលើ ក្រុង-ខេត្តព្រះសីហនុ បានចេញមកបកស្រាយ និងច្រានចោលទាំងឡាយចំពោះការចោទប្រកាន់របស់អតិថិជន ដែលបានចោទគាត់ថា បានលួចប្តូរក្តាមអន់ៗនៅពេលដែលអ្នកទិញទុកឲ្យស្រុះ។ ការចេញមកបកស្រាយនេះ បានកើតមានឡើងក្រោយពីមានបុរសម្នាក់ និងក្រុមគ្រួសារ បានទៅទិញក្តាមនៅផ្សារលើក្រុងព្រះសីហនុ និងថាស្រ្តីអាជីវករលក់ក្តាមលួចប្តូរក្តាមអាអន់ៗឲ្យគាត់ នៅពេលដែលគាត់បានទុកឲ្យស្រុះ ដោយជាប់ទៅទិញទំនិញផ្សេងទៀត។ វីដេអូឈ្លោះទាស់គ្នាផ្អើលពេញផ្សារលើ ក្រុងព្រះសីហនុនេះ ត្រូវបានគេចែកចាយតាមសង្គម Facebook យ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងមានការបញ្ចេញមតិយោបល់ផ្សេងៗ ដោយអ្នកខ្លះគាំទ្រអ្នកទិញ និងអ្នកខ្លះទៀតការពារអ្នកលក់។ ក្រោយមានហេតុការណ៍បែបនេះ និងត្រូវបានគេចែកចាយវីដេអូតាមបណ្តាញសង្គមបែបនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំម​ន្រ្តីភ្លាមៗ​ សហការជាមួយប្រធានផ្សារ អញ្ជើញស្រ្តីអាជីវករ និងអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាំងនោះ មកសួរនាំ និងធ្វើការបកស្រាយឡើងវិញពីដំណើរឿង។ តាមស្រ្តីរូបនេះបកស្រាយ បានឲ្យដឹងថា អតិថិជនដែលទិញក្តាមគាត់នោះ គឺច្រឡំយកថង់ក្តាមផ្សេង មិនមែនជាក្តាមដែលគាត់ទិញនោះឡើយ ហើយរហូតម៉ោង ២រសៀលថ្ងៃដដែល ទើបអតិថិជនរូបនោះត្រឡប់មកវិញ ដើម្បីរករឿងតែម្តង។ ខាងក្រោមនេះជាការបកស្រាយរបស់ស្រ្តីអាជីវករ និងអ្នកលក់ដូរក្បែរគ្នា៖ ប្រភព៖ freshnewsasia

អានបន្ត

ក្រោយបួសជាសង្ឃ, ទីបំផុត ភរិយា លោកបង សុវណ្ណ រិទ្ធី បានទៅជួប លោកបង ហើយ ថែមទំាងពោលពាក្យមួយឃ្លា យ៉ាងខ្លីថា…

កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ស្រាប់តែមកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹក ព្រមទំាងភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យថា ៖ “ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក”។ លោកបានស៊ែរផុសមួយទៀតរបស់ប្អូនប្រុសរបស់លោក ក្នុងថ្ងៃនេះដែរ ហើយបន្ថែមថា “ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ រីឯនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេប្រះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី…

អានបន្ត

ពិតជាសំណាងមែន! កងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះស្ត្រីដែលកំពុងសម្រាលកូនដំបូងនៅលើផ្ទះ ដែលរងការលិចលង់ ដោយជំនន់ទឹកភ្លៀង បានដោយជោគជ័យ

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូន ដំបូងនៅផ្ទះ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះ កំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានបង្ហោះសារឲ្យដឹងថា “នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅផ្ទះគាត់ដោយគ្មានគ្រួពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្រោយពីកម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមកក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ដោយសុវត្ថិភាព “។

អានបន្ត

ស្ងាត់ៗ លោក សុវណ្ណ រិទ្ធី បានសម្រេចបួសជាសង្ឃហើយ ដោយបានភ្ជាប់ជាមួយសារថា….

ដូចប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីទទួលបានសេរីភាពពេញលេញវិញ លោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន TVFB បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជនក្នងប្រទេស ជាពិសេសលោកក៏បានចំណាយពេលវេលាយ៉ាងច្រើនដើរលំហែរខួរក្បាលជាមួយសមាជិកគ្រួសាររបស់លោកឡើងវិញផងដែរ។ ដោយលែកនៅមុននេះបន្តិច មានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយពីលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក កំពុងតែបួសសងគុណឪពុកអ្នកម្តាយរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺ ឪពុក និងសមាជិកគ្រួសាររបស់លោកទាំងអស់ក៏បានបួសដូចរូបលោកផងដែរ៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

អានបន្ត

ក្តីសុខដល់ហើយ! អីយ៉ា ឃើញមុខ និងកាយវិការ កូនស្រី គួរឲ្យគ្រឺតពេក ដល់ថ្នាក់ ថមមី ដាក់ប៉ុន្មានម៉ាត់ យ៉ាងខ្លី ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។ ក្រោយមក នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ សួស វីសា បានសម្រាលកូនស្រីរបស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) គួរឲ្យស្រឡាញ់ដល់ហើយ។ ថមមី ដែលត្រូវជាស្វាមី សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។ នៅមិនទាន់អស់ទេ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ព្រោះតែគ្រឺតកូនស្រី របស់ខ្លួនពេក…

អានបន្ត

មើលទៅមានក្តីសុខដល់ហើយ! ខួបកំណើតឆ្នាំនេះ សុខ ស្រីនាង រៀបចំជាលក្ខណៈគ្រួសារ តែពោរពេញទៅដោយក្តីសុខ និងភាពកក់ក្តៅខ្លាំងណាស់…

ភ្នំពេញ៖ នៅក្នុងថ្ងៃខួបកំណើត តារាចម្រៀង សុខ ស្រីនាង បានរៀបចំពិធីសាមញ្ញ យ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូននៅក្នុងរង្វង់គ្រួសារប៉ុណ្ណោះ ដោយម្នាក់ពិតជាស្រស់ស្អាត និងមានសប្បាយរីករាយ ពេលបានរៀបចំខួបកំណើត ជូនមនុស្សនៅក្នុងគ្រួសារ ទោះបីជាមិនមែនជាលក្ខណៈធំដុំ តែពោលពេញទៅដោយក្តីស្រលាញ់ មិនអាចកាត់ថ្លៃបាន។ ជាក់ស្តែង នៅក្នុងថ្ងៃខួបកំណើតដ៏រីករាយ និងជាថ្ងៃដែលលោកមានគុណបានផ្តល់កំណើតដល់កូនស្រីម្នាក់ សុខ ស្រីនាង បានទទួលពាក្យជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ ក៏ដូចជាហ្វេនៗផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍ថា “មិន​ចង់​បាន​អ្វី​ច្រើន​ទេ ក្រៅ​ពីស្នាម​ញញឹម​បែបនេះ ​ស្រលាញ់​អ្នក​មិនមែន​តែ​ថ្ងៃនេះ ​តែ​ជារៀង​រហូតទៅ​ អរគុណ​សម្រាប់​ការគាំទ្រ ​អរគុណ​ចំពោះ​ក្រី​ស្រលាញ់​ Love you all in my heart។ អរគុណ​ចំពោះ​ក្តី​ស្រលាញ់​ពី មនុស្សជាទីស្រលាញ់​ទាំងអស់​គ្នា​”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និង រំភើប អមជាមួយសារជូនពរថា “appy Birthday to you my queen Sok Sreyneang សូមជូនពរបងសុខភាពល្អ ការងារកាន់តែច្រើន សម្រេចបានគ្រប់បំណងប្រាថ្នាដែលបងចង់បាន”និង ជួនពរសុខភាពល្អ ពេញមួយជីវិតសម្រេចកិច្ចអ្វីៗបានដូចបំណងប្រាថ្នា ហេងៗ” ព្រមជាមួយសារជាច្រើនទៀតរបស់បងប្អូនបានចូលរួមជូនពរ៕

អានបន្ត

មិនធម្មតា! ស្ងាត់ៗ លោកជំទាវឧញ៉ា ស្រី ណារួម (ម៉ែរួយ) ធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះ របស់ខ្លួន នៅថ្ងៃនេះបាត់ មើលទៅ ពិតជាអធិកអធមណាស់ រឹតតែពិសេសនោះ គឺ…(មានវីដេអូ)

នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកជំទាវឧញ៉ា ស្រី ណារួម (ម៉ែរួយ) ដែលជា អគ្គនាយិកា ក្រុមហ៊ុន Rouy Infinity Co., Ltd. បានធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ខ្លួន ហើយ មើលទៅពិតជាអធិកអធមខ្លាំងណាស់ ជាពិសេសមានការចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។ ក្នុងនោះ គេក៏បានឃើញ គេក៏បានឃើញ ហ្វេសប៊ុកឈ្មោះ “Moth Samdy” ក៏បានធ្វើការ Live នៃពិធីនេះផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ឲ្យដឹងថា “ពិធីបញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះនិងចម្រើនអាយុវឌ្ឍនៈមង្គល លោកជំទាវឧញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co., Ltd”។ ក្រោយឃើញភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមសម្តែងការអបអរសាទរ ហើយក៏មានអ្នកខ្លះទៀត បានបង្ហាញអារម្មណ៍ថា ៖ អបអរសាទរ ម៉ែ, ជូនពរជំទាវម៉ែ ទទួលជោគជ័យគ្រប់មុខជំនួញ សុខភាពល្អ, ថ្ងៃនេះថ្ងៃល្អ ហេងៗ, ម៉ែ សំណព្វចិត្ត រំភើបណាស់។ ហើយក៏នៅមានពាក្យជូនពរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព ទូទៅ នៃទិដ្ឋភាពនេះទំាងអស់គ្នា ៖

អានបន្ត

មើលកូននឹងប៉ាគេផង! ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង វណ្ណា ស័ក្ត ច្រៀងជាមួយ កូនស្រី ជាលើកដំបូង ដល់ថ្នាក់ធ្វើឲ្យ អ្នកខ្លះ យល់ច្រឡំ ថាជា…(មានវីដែអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា វណ្ណ ណាណា គឺជាអតីតបេក្ខនារី ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៨ ដោយកាលនោះ វណ្ណ ណាណា មានអាយុត្រឹមតែ១៤ឆ្នាំ ប៉ុណ្ណោះ ហើយក៏បានលើកយកបទ “បឹងហ្គាវ៉ាន់សូឡូ”។ បើទោះ អ្នកខេត្តកណ្តាលរូបនេះ មិនបានទទួលពានរង្វាន់ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ ក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនដដែលមកដល់សព្វថ្ងៃនេះ។ ចំណែក លោក វណ្ណា ស័ក្ត ជាតារាចម្រៀងដ៏ល្បីមួយរូប ហើយក៏ត្រូវជាកូនប្រុស របស់តារាចម្រៀង អាយ៉ៃ ជើងចាស់ ណយ សំណាង ផងដែរ។ ស្រាប់តែ មកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកផេក “Pnn-Tv Cambodia” បានបង្ហោះវីដេអូដ៏គួរឲ្យចាប់មួយ ដោយគេឃើញ តារាចម្រៀង វណ្ណា ស័ក្ត បានបកស្រាយចម្រៀងមួយបទ យ៉ាងពីរោះ ជាមួយកូនស្រីរបស់ខ្លួន គឺ កញ្ញា វណ្ណ ណាណា ជាលើកដំបូង។ ហ្វេសប៊ុកដដែលបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរថា “ពេលស្រវឹងទើបដឹងថានឹកអូន-លោក វណ្ណា ស័ក្ត ft កញ្ញា វណ្ណ ណាណា ប៉ាកូនមួយគូនេះ បើមិនប្រាប់ថាជាប៉ាកូន អាចច្រឡំថាជាគូស្នេហ៍បាន ថែមទាំងចូលតួបានល្អទៀត”។ ហ្វេសប៊ុកនេះបានបន្ថែមថា “បើមើលសម្រស់លោក វណ្ណា ស័ក្ត វិញមិនដឹងទេថា មានកូនស្រីធំប៉ិនខ្លួន បែបនេះ មើលទៅដូចជាបងប្អូនច្រើនជាង”។ ក្រោយស្តាប់ចម្រៀងនេះចប់ភ្លាម ហ្វេនៗជាច្រើន របស់ តារាចម្រៀង…

អានបន្ត

ខានឃើញយូរឥឡូវកំលោះបាត់! អីយ៉ា ខានឃើញយូរ កូនប្រុស នាយ ចយ ប្រែធំលឿនណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ហើយនិយាយថា…

អ្នកគំាទ្រភាគច្រើន ច្បាស់ជាជ្រាបហើយមើលទៅ នាយ ​សែ ភិន ហៅ នាយ​ ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដោយមានការចូលរួមពីសំណាក់ ​​សិល្បករ​-​ការិនី​រួម​អាជីព​ដូចជា នាយ​ក្រឹម នាយ​ព្រែក យាយ​ យ៉យ យាយ អឿន កាតុ នាយ ចាបចៀន ស្រីលាភ ប្រិមប្រិយ ពៅពៅ​ និងលោក ​អ៊ឹម ជីវ៉ា ព្រមទាំង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើនកុះករ។ ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ​ឈ្មោះ ភិច ណាឃីន មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ភរិយា នាយ ចយ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីកូនប្រុសរបស់ខ្លួន មើលទៅធំលឿនណាស់ មានអាយុ ១ឆ្នាំ ២៥ ថ្ងៃហើយ ជាពិសេសមានមុខមាត់ គួរឲ្យគ្រឺតណាស់ និងមានកែវភ្នែកធំៗស្អាតទៀតផង។ ភរិយា រូបនេះ បានបញ្ជាក់បន្ថែមថា “រាត្រីសួរស្តី អ៊ុំ ពូ មីង ទាំងអស់គ្នា មាននឹកអូនណាឃីនអត់អ៊ុំ ពូ មីង អូនណាឃីន នឹកអ៊ុំ ពូ មីង ណាស់ សូមសុបិន្តល្អទាំងអស់គ្នាណា…

អានបន្ត