ជួយស៊ែរលើកទឹកចិត្តលោកគ្រូម្នាក់មួយផង! ផ្ទុះការសរសើរលោកគ្រូប្រវត្តិវិទ្យាមួយរូបនេះ មានលក្ខណៈបង្រៀនងាយយល់ ងាយចងចាំ កូនសិស្សណាក៏ពេញចិត្ត ហើយពិសេសគឺ…

នៅមុននេះបន្តិច យោងតាមគណនីហ្វេសបុកឈ្មោះ ប៊ុនធឿន ស្រីស្រស់ បានចែករំលែកនៅលោកគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ដែលមានលក្ខណៈពិសេសធ្វើឲ្យសិស្សៗសរសើរមិនដាច់ពីមាត់ ដោយគណនីហ្វេសបុកនេះបានរៀបរាប់លំអិតថា: 💗គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាង💗 សមត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាំនឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។ រៀនជាមួយគាត់ ខ្លី ខ្លឹម ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ២ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដងការចងចាំគាត់ខ្ពស់ រាល់ការបរិច្ឆេទគ្មានខុសមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូលាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញចួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះរស់មិនឃ្លាតជាតិសាសនា(រូបភាព)។ 💗 អ្នកស្រឡាញ់លោកគ្រូ Share មួយទៅ🥰៕

អានបន្ត

ពិតជាក្មេងល្អមែន! ឃើញលោកតា លោកយាយ បងប្អូនខ្មែរ កំពុងតែជួបការលំបាក ដោយសារតែទឹកជំនន់ ស្រាប់តែឡុង លីគ័ង្គ បង្ហោះសារដោយក្តីព្រួយបារម្ភថា…

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន ហើយមានរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏កាន់តែសង្ហាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏មានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនទៀតផង។ ជាក់ស្តែងនៅថ្ងៃនេះ បន្ទាប់ពីបានឃើញ លោកយាយម្នាក់ គាត់ខ្យល់គរ ដោយសារតែទឹកជំនន់ ជន់លិចផ្ទះសំបែងផងនោះ ក្មេងប្រុសរូបនេះ ក៏បានបង្ហោះសារសូមឲ្យបងប្អូន មេត្តាប្រុងប្រយ័ត្នពីសុវត្ថិភាព​ ឲ្យបានខ្ពស់។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ឡុង លីគ័ង្គ បានបង្ហោះសារថា “សូមបង្កេីនការប្រុងប្រយ័ត្នអោយបានខ្ពស់ ។ សូមអរគុណដល់បងៗពូៗកងកម្លាំងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ចុះជួយបងប្អូនប្រជាពលរដ្ធ រងគ្រោះ ជំនន់ទឹកភ្លៀងក្នុងស្រុកសំពៅលូន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ។

អានបន្ត

ខានឃើញយូរឥឡូវកំលោះបាត់! នៅចាំ សាលិ បានទេស្ងាត់ៗឡើងច្រៀងបទ ចិន មួយបទកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងត្រង់… (មានវិដេអូ)

ភ្នំពេញ៖ ជឿជាក់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ច្បស់ជាបានជ្រាបយ៉ាងច្បាស់ អំពីកុមារាកម្ពុជាមួយរូប ឈ្មោះថា ធុច សាលិ ដែលមានសមត្ថភាពពិសេស អាចនិយាយបានរហូតដល់ទៅ១៥ភាសា ធ្វើឲ្យផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ ដោយសារតែ ធុច សាលិ មានភាពវ័យឆ្លាត និងមានទេពកោសល្យពិសេសផងនោះ ទីបំផុតរូបគេ ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលា ដ៏ល្បីមួយ នៅប្រទេសចិនភ្លាមៗ ក្រោមការជួយឧបត្ថម្ភពីសាលាអន្ដរជាតិមួយ។ ជាក់ស្តែងថ្មីៗនេះ សាលិ បានឡើងកម្មពិធី ពេញចិត្តអត់ហើយបានធ្វើការបកស្រាយបទចម្រៀងជាភាសាចិនមួយបទបានយ៉ាងពិរោះ បើទោះបីជាពេលនេះសម្លេងរបស់ប្អូនប្រុស សាលិ ហាក់បីមានការប្រែប្រួលមកជាមនុស្សពេញវ័យក៏ដោយ ប៉ុន្តែប្អូនមិនបានធ្វើឲ្យប្រិយមិត្តខកចិត្តចំពោះការចម្រៀងរបស់ប្អូនប្រុសឡើយ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

អានបន្ត

គួរឲ្យអាណិតណាស់! លោកយាយចំណាស់ម្នាក់ ខ្យល់គរបាត់ស្មារតី ពេលឃើញទឹកជំនន់ឡើងខ្លាំងពេក ត្រូវបានកងកម្លាំងជួយសង្រ្គោះបានដោយជោគជ័យ

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យោធភូមិភាគទី៥ បានឲ្យដឹងថា “នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ វរសេនាតូច៥៣៣ បានចុះជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងឃុំបួរ ស្រុកភ្នំព្រឹកទាំងមូល ក្នុងនោះផងដែរកងកម្លាំងក៏បានជួយសង្រ្គោះលោកយាយម្នាក់ដែលបានខ្យល់គរដោយសារជំនន់ឡើងខ្លាំងនឹងជួយសង្រ្គោះបានដោយជោគជ័យ” ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយ ដែលត្រូវទឹកជំនន់ ជនលិច បណ្តាលឲ្យរងការខូចខាត និងត្រូវចាកចេញពីផ្ទះសំបែង បែបនេះ។ សូមឲ្យបងប្អូនថែរក្សាសុខភាព និងមានសុវត្ថិភាពគ្រប់ៗគ្នាផងដែរ៕

អានបន្ត

សូមសរសើរ! ព្រះសង្ឃជនជាតិអាល្លឺម៉ង់គង់នៅវត្តមួយខេត្តកំពង់ស្ពឺ កាន់វិន័យខ្លាំ ងរហូតផ្ទុះការសរសើរពេញហ្វេសប៊ុក

ខេត្តកំពង់ស្ពឺ ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Chan Neang បានបង្ហោះរូបភាពរបស់ ព្រះសង្ឃមួយអង្គដែលកំពុងអង្គុយសមាធិ ដែលព្រះអង្គនោះគឺជន​ជាតិតិអាល្លឺម៉ង់ បច្ចុប្បន្នព្រះអង្គគង់នៅ ឃុំចង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមប្រភពខាងលើបានប្រកាលដំណឹងដល់អ្នកចិត្តធ្វើបុណ្បាអោយជ្រាបជាដំ ណឹ ងថា៖ “ខ្ញុំចង់ជម្រាបដល់បងប្អូនដែលគាត់ចូលចិត្តធ្វើបុណ្យជាមួយនឹងលោកព្រះសង្ឃទ្រុ​ងគោនៅស្រុកខ្ញុំនោះជាជនជាតិអាល្លឺម៉ង់លោកកាន់វិន័យនឹងខ្លាំងណាស់គ្មានអង្គណាអា​ចធ្វើបានដូចលោកទេសូម្បីតែបច្ច័យដែលពុទ្ធបរិស័ទប្រគេនក៏លោកមិន ទទួលតែលោកមិនចូលចិត្តនិយាយច្រើនទេខ្ញុំបានទៅសួរលោកទៅលោកលោកមានសង្ឃដីកាថាមកខ្ញុំលោកមិនសូវចេះខ្មែរទេតែខ្ញុំអាចស្ដាប់បានមានសំណាងខ្លាំងណាស់ដែលបា​ន​ជួបនឹងព្រះសង្ឃដែលមានកាន់នូវវិន័យព្រះពុទ្ធតឹងតែងខ្លាំងណាស់បងប្អូនគួរឲ្យគោ​រព​”៕

អានបន្ត

ខេត្តចំនួនពីរ បានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះ ប្រជាពលរដ្ឋមួយចំនួន រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ពេលនេះ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងជួយសង្គ្រោះ…

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ខេត្តចំនួនពីរបានទទួលរងឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យផ្ទះ ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តមួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ។ ក្នុងនោះ មើលយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានបញ្ជាក់ឲ្យដឹងថា ៖ “(បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។ អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា លើកទី១ហើយ ឃើញ ពេជ្រ ថៃ ប៉ះ នាយ ក្រឹម ដោយ ផ្តោះផ្តងគ្នា ប៉ុន្មានម៉ាត់នេះ ធ្វើឲ្យហ្វេនៗ ផ្ទុះសំណើចទៀតហើយ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូមួយ ពីសកម្មភាព ឈុតក្រៅឆាក ថត MV បទ “កឋិនគ្រប់វត្ត” ច្រៀងដោយ ពេជ្រ សោភា និង ឆន សុវណ្ណរាជ មើលទៅរំភើប និងសប្បាយដល់ហើយ ដោយមានការចូលរួមពីសំណាក់សុទ្ធតែតារាល្បីៗជាច្រើនដួង ក៏មានមុខក្នុង​ MV នេះផងដែរ។ ក្នុងនោះមានដូចជា ពេជ្រ ថៃ, នាយ ក្រឹម, នាយ កុយ, ភរិយា នាយក្រឹម (ស្រីលាភ), ឡុង លីងគ័ង្គ, ពេជ្រ សោភា, ឆន សុវណ្ណរាជ, សំ សុវណ្ណារ៉ាក់ រួមនិងតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ក្រោយទស្សនាឈុតក្រៅឆាកនេះចប់ភ្លាម ហ្វេនៗជាច្រើន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត បានចូល comment ថា ៖ ចង់មើលខ្លាំងណាស់បង, មើលទៅពិតជាសប្បាយមែនបង, ល្អណាស់ ផលិតកម្ម ហង្សមាស ពិតជាល្អមែន សំរាប់ក្មេងជំនាន់ ក្រោយ យកគំរូតាម ហើយនិងស្គាល់នូវបុណ្យជាតិរបស់ខ្លួន, សប្បាយៗស្រឡាញ់គាំទ្រ និងលើកតម្កើង។ ឆ្លៀតក្នុងឱកាស​ កំពុងថតនោះ គេប្រទះឃើញ ពេជ្រ ថៃ ប៉ះ នាយ ក្រឹម ដោយផ្តោះផ្តង សំដីគ្នា ប៉ុន្មានម៉ាត់ ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះសំណើចយ៉ាងខ្លាំង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះសូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អុញមិចចឹង! ក្រោយឃើញលោក សុវណ្ណ រិទ្ធី បង្ហោះរូបដើរលេងជាមួយបងប្អូនសាច់ញាតិ ប៉ុន្តែគ្មានវត្តមានប្រពន្ធកូន អ្នកគំាទ្រផ្ទុះការងឿងឆ្ងល់ក៌ខំមិនសួរថា…

ភ្នំពេញ៖សូមរំលឹកឡើងវិញថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃ ប៉ុណ្ណោះ សល់ប៉ុន្មានព្យួរជាធម្មតា ។ ដូច្នេះ មានន័យថា លោក សុវណ្ណ រិទ្ធី នឹងត្រូវដោះលែងអោយមានសេរីភាពឡើងវិញ ប្រសិនបើគ្មានជាប់បណ្តឹងណាផ្សេងទៀតទេ ។យ៉ាងណាមិញ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០​នេះ​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​រូប​ថត​ជាច្រើន​សន្លឹក​ជួប​ជុំ​គ្រួសារ​សាច់​ញាតិ​បងប្អូន​យ៉ាង​សប្បាយ​រីករាយ​ ក្រោយ​តុលា​សម្រេច​ដោះ​លែងលោក​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​​ ៥ ខែតុលា​ ឆ្នាំ២០ ២០ កន្លង​ទៅ​ថ្មីៗ​នេះ។ លោក​ សុវណ្ណ រិទ្ធី បាន​បង្ហោះ​រូប​ថត​​អម​ជាមួយ​សំណេរ​ខ្លី​តែ​មាន​អត្ថន័យ​ថា៖” ស្នាម​ញញឹម​គ្រួសារ​ខ្ញុំ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ” ។ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ចូល​ទៅ​ like Comment និង​ ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​នាក់ ជាមួយ​​ពាក្យ​ពេចន៍​ជូន​ពរ​ និង​សេចក្ដី​នឹករលឹក​ដែល​ពួក​គេ​មិន​បាន​ជួប​លោក​អស់​រយៈ​ពេល​ជាច្រើន​ខែមកនេះ។ ស្រប​ពេល​​លោក​ សុវណ្ណ រិទ្ធី បង្ហោះ​រូប​ថត​សប្បាយ​រីករាយ​ជួបជុំ​គ្រួសារ​ក៏មាន​ហ្វេន​ៗ​ដែល​ស្រឡាញ់​គាំទ្រ​លោក​មួយ​ចំនួន​បាន​ចូល​ទៅ​ខមមិន​សួរ​សំនួរ​ថា៖”ណាប្រពន្ធកូនបង នាំគាត់ដើលំហែរ​ផងកុំឲ្យ​គាត់គិតច្រើន ពេល ជួបទុក្ខ​លំបាកមានគាត់នឹងហើយ​ដែល​បារម្ភពីស្វាមីខ្លាំងជាងអ្នកណាទាំងអស់។ មានមនុស្សស្រី ៣​នាក់កំពុងចាំបង តើបងទៅ​ជួបគាត់ឬនៅ ? បង​មិចបាន​គ្មាន​វត្តមាន​ប្រពន្ធ​កូនបង​ចឹង​”។ ទោះបី​ជាមាន​ការ​ចោទ​សំនួរ​សួរ​លោក សុវណ្ណ រិទ្ធី នៅ​លើ​ហ្វេសប៊ុក​ក្ដី​ក៏​លោក មិន​បាន​ឆ្លើយ​តប​ដែរ​​គឺ លោក​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល​សង្ឃឹម​ថា​លោក នឹង​ចេញ​មុខ​បក​ស្រាយ​ឲ្យ​មហាជន​បាន​ដឹង​ក្នុង​ពេល​ឆាប់ៗ​នេះ​ផងចុះ៕

អានបន្ត

លោកស្រី ទ្រី ដាណា លួចញញឹមក្នុងចិត្ត ពេលបានលឺចំលើយរបស់ក្មេងម្នាក់ ថា ធំឡើង ចង់ដូចមីង ដាណា

នាពេលបច្ចុប្បន្ន មិនថាចាស់ ឬ ក៏ក្មេង​ គ្រប់គ្នាសុទ្ធតែបានស្គាល់ លោកស្រី ទ្រី ដាណា យ៉ាងច្បាស់ ដោយលោកស្រី គឺជាម្ចាស់ហាងមាស និងពេជ្រ ដ៏ធំនៅភ្នំពេញ ព្រមទាំងជាម្ចាស់ ប្រេនដ៏ល្បីឈ្មោះ NNP ដែលមានឈ្មោះល្បី ទៅដល់ទីណា កន្លែងណា ក៏មានតែអ្នកស្គាល់ គ្រប់ៗគ្នា។ អ្វីដែលធ្វើឲ្យបងប្អូនកាន់តែស្គាល់លោកស្រីកាន់តែច្បាស់ជាងនេះទៅទៀតនោះ គឺ លោកស្រី ជាបុគ្គលចិត្តធម៏ម្នាក់ ដើរជួយបងប្អូនប្រជាជន ទីទាល់ក្រ គ្រប់ទីកន្លែង ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូន។ ដោយឡែកនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “សួរពួកគាត់ថា ធំឡើងចង់ធ្វើអី?​ ភាគច្រើនពួកគាត់សើច ហើយថាអត់ទាន់ដឹងទេមីង តែក្មេងម្នាក់នោះ ឆ្លើយថាខ្ញុំចង់ដូចមីង ដាណា សួរថាម៉េចចឹង គាត់ថា មីងស្អាត ធម្មតាទេ ក្មេងៗប៉ុណ្ណឹង មិនទាន់មានគោលដៅជីវិត គាត់ដឹងត្រឹមក្រោកឡើង រៀបចំទៅរៀនជួបមិត្តភក្តិសប្បាយ ពេលរៀនចង់ ចង់លេងលឿនៗ លឺស្នូរជួង ក៏នាំគ្នាហោរសើច ដូចតែខ្ញុំពីក្មេងដែរហ្នឹង។ តែយើងជាអ្នកដើរមុន ត្រូវបង្ហាញផ្លូវពួកគាត់ ប្រាប់គាត់ឱ្យចំរៀន ប្រាប់គាត់ឱ្យគិតពីចំណូលចិត្តខ្លួនឯងឱ្យហើយ។ ម្ដាយឪពុក មិនត្រូវបង្ខំកូនឱ្យធ្វើអីតាមខ្លួននឹកឃើញទេ ត្រូវមើលគាត់តាំងពីតូចៗ ថាគាត់ស្រលាញ់អីវិញ។ ពេលគាត់មានចំណូលចិត្ត គាត់នឹងខំប្រឹងដើម្បីធ្វើវា តែមុននឹងធ្វើវាបាន ត្រូវខំរៀនមានចំណេះជាប់ខ្លួនសិន។ ទ្រាំលំបាក ប៉ុន្មានឆ្នាំនៃការរៀនសូត្ររបស់គាត់ តែនៅពេលគាត់ចប់ យើងមិនពិបាកទៀតទេ ព្រោះគាត់អាចមានលំនឹងជីវិត។ តែបើគាត់គ្មានចំណេះជាប់ខ្លួន ថ្ងៃក្រោយយើងនឹងមើលគាត់លំបាកពេញមួយជីវិត។ អ្នកខ្លះចង់រកស៊ី តែមុនចេញរកស៊ី ក៏ត្រូវរៀនសូត្រខ្លះសិនដែរ កុំបង្ខំគាត់ឱ្យប្រឹងរៀន ប្រឹងធ្វើការ តែលើកទឹកចិត្តគាត់ ឱ្យចំរៀន មានចំណេះ រកស៊ីស្រួល។ ពេលចេះដឹង ទោះធ្វើការងារប្រើកម្លាំង ក៏ឆ្លាតជាងគេ ចេះកែច្នៃ ចេះដឹងថាធ្វើបែបណាស្រាលកម្លាំង។ ត្រូវប្រាប់កូនថា ពេលប្រឹងរៀនចេះ…

អានបន្ត

ចូលរួមត្រេកអរផង! ទីបំផុត សួស វីសា បានសម្រាលកូនស្រី ដោយជោគជ័យហើយ មើលទៅមុខ ជេននី គួរឲ្យស្រឡាញ់ណាស់ ធ្វើឲ្យប៉ាៗ រំភើបចិត្តពេក ក៏និយាយថា…

មហាជនជាច្រើន ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។ ក្រោយរៀបការ វីសា មានកាដូដ៏ពិសេសមួយសម្រាប់ស្វាមី របស់ខ្លួន គឺ កំពុងតែពពោះកូនស្រីម្នាក់ ដែលត្រៀមសម្រាលនៅថ្ងៃនេះតែម្តង។ លុះមកដល់ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង សួស វីសា បានរៀបចំពិធីសូត្រមន្ត លើករាសី នៅផ្ទះ ដើម្បីត្រៀមទទួលសមាជិកថ្មី កូនស្រី របស់ខ្លួន ឈ្មោះ ជេននី មើលទៅម្នាក់ៗ មានទឹកមុខសប្បាយរីករាយខ្លាំងណាស់។ ចំណែកម្សិលមិញ នាថ្ងៃទី ០៨ ខែតុលា ឆ្នា ២០២០ លោក ថមមី ដែលត្រូវជាស្វាមី សួស វីសា បាននាំភរិយារបស់ខ្លួន មកដល់មន្ទីរពេទ្យហើយ ព្រមទំាងបានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖ “សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាដំណឹង ល្ងាចថ្ងៃនេះខ្ញុំ និងភរិយារួមទាំងកូនក្នុងផ្ទៃម៉ាក់ៗ បានមកសម្រាកនៅមន្ទីពេទ្យរួចរាល់ហើយ ត្រៀមធ្វើការសម្រាល នៅព្រឹកស្អែកនេះហើយ សូមទេវតា និងកុសលផលបុណ្យ ដែលខ្ញុំ និងគ្រួសារបានសាង សូមតាមជួយថែរក្សាម្តាយ និងកូនអោយទទួលបានជោគជ័យល្អ ក្នុងការសម្រាល ដោយការវះកាត់ផង នៅព្រឹកស្អែកនេះ ថ្ងៃទី 09 ខែ10 ឆ្នាំ2020។ សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក បន្តិចទៀតអោយភរិយាខ្ញុំឡាយផេកផ្ទាល់ ដើម្បីជជែកលេងជាមួយបងប្អូន…

អានបន្ត