ទីបំផុត តារាចម្រៀង សួស វីសា បានមកដល់មន្ទីរពេទ្យហើយ ដើម្បីត្រៀមសម្រាល នៅថ្ងៃស្អែកនេះ ហើយ ថមមី បានបញ្ជាក់រឿងមួយឲ្យហ្វេនៗ បានដឹង ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង សួស វីសា បានរៀបចំពិធីសូត្រមន្ត លើករាសី នៅផ្ទះ ដើម្បីត្រៀមទទួលសមាជិកថ្មី កូនស្រី របស់ខ្លួន ឈ្មោះ ជេននី ដែលនឹងសម្រាលនាព្រឹកថ្ងៃស្អែកនេះហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នា ២០២០ លោក ថមមី ដែលត្រូវជាស្វាមី សួស វីសា បាននាំភរិយារបស់ខ្លួន មកដល់មន្ទីរពេទ្យហើយ ព្រមទំាងបានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖ “សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាដំណឹង ល្ងាចថ្ងៃនេះខ្ញុំ និងភរិយារួមទាំងកូនក្នុងផ្ទៃម៉ាក់ៗ បានមកសម្រាកនៅមន្ទីពេទ្យរួចរាល់ហើយ ត្រៀមធ្វើការសម្រាល នៅព្រឹកស្អែកនេះហើយ សូមទេវតា និងកុសលផលបុណ្យ ដែលខ្ញុំ និងគ្រួសារបានសាង សូមតាមជួយថែរក្សាម្តាយ និងកូនអោយទទួលបានជោគជ័យល្អ ក្នុងការសម្រាល ដោយការវះកាត់ផង នៅព្រឹកស្អែកនេះ ថ្ងៃទី 09 ខែ10 ឆ្នាំ2020។ សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក បន្តិចទៀតអោយភរិយាខ្ញុំឡាយផេកផ្ទាល់ ដើម្បីជជែកលេងជាមួយបងប្អូន និងសុំកំលាំងចិត្តពីបងប្អូនប្រិយមិត្តទាំងអស់គ្នា រងចាំតាមដាន និងជូនពរផងណា អរគុណទុកជាមុនបងប្អូន”៕

អានបន្ត

បន្ទាប់ពីបានឃើញលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែង ស្រាប់តែអ្នកនាង កាកា ពោលពាក្យចាក់ដោតបែបនេះទៅកាន់លោកថា.

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ ជាក់ស្តែងក្រោយឃើញលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាពវិញស្រាប់តែ កាកា បានបង្ហោះសារពោលពាក្យបែបនេះទៅកាន់លោក សុវណ្ណ រិទ្ធី ថា ៖ « ប្អូននឹងក្រុមគ្រួសារសូមចូលរួមអបអរ ការវិលត្រឡប់មកវិញរបស់បងប្រុស Sovann Rithy ខ្ញុំជឿថាបងប្អូនមហាជនទាំងអស់គ្នាប្រាកដជានឹកTVFB និងគ្រប់ទង្វើល្អនិងព័ត៌មានល្អៗរបស់ក្រុមTVFB ដូចជាខ្ញុំដែរ ជាពិសេសពួកយើងតែងតែបួងសួង ចង់ឃើញក្រុមគ្រួសាររបស់បងជួបជុំគ្នាវិញនឹងរស់ដោយមានសុភមង្គលដូចដើម គេងចាំមើលប៉ុន្មានថ្ងៃហើយតែមិនទាន់ឃើញបងផុសសោះ ជាពិសេសចង់ឃើញប៉ាប៉ាជួបជាមួយនឹងក្មួយបញ្ចពណ៌ ព្រោះហ្វេនអ្នកគាំទ្របងទាំងអស់គ្នាពិតជាអាណិតក្មួយស្រីណាស់ ហើយតែងតែលើកទឹកចិត្តប្រពន្ធបងនិងកូនៗរហូតពេលដែលបងមិននៅ អារម្មណ៍គេអារម្មណ៍យើងជាស្រីជាប្រពន្ធជាម្ដាយដូចគ្នា ខ្ញុំពិតជាសរសើរប្រពន្ធរបស់គាត់មែន ខ្ញុំកើតក្រោយប្រពន្ធគាត់ពីរថ្ងៃមានទាំងប្ដីនិងគ្រួសារខ្ញុំនៅថាពិបាក ចុះទំរាំគាត់ម្នាក់ឯង មែនទេអ្នកទាំងអស់គ្នាអ្នកណាគេគិតដូចខ្ញុំខ្លះ? សូមឱ្យបងជួបតែរឿងល្អៗពីពេលនេះតទៅ » ៕

អានបន្ត

ពុទ្ធោអើយ! ប្រើញញួរ ដើម្បីពួនសម្ងំចាំវា យមិត្តរួមការងាររហូតស្លា ប់ចោលប្រពន្ធកូនយ៉ាងគួរអោយសង្វេគ (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបុរសជាកម្មករហាងនំម្នាក់ ត្រូវបានកម្មករហាងនំដូចគ្នាយកញញួរ​មក វា យ ក្បា ល បណ្តាល​ឲ្យរ ង រ បួ ស ធ្ង ន់រហូតដល់ស្លា ប់ចោល កូនប្រុស​ដែលកំពុងពរនៅដៃគួរឲ្យអាណិតជាបំផុត ឯកូនប្រុសមិនមានរបួសអ្វីធ្ងន់ធ្ងទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧​និង ៥៨នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុច​ហាង​លក់នំយីហោផ្ទះនំខេក​ ទីតាំងលេខ ៧៥២​ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរកម្មករហាងនំទីលំនៅ​ភូមិ​កោះ​រះ ឃុំកោះ​រះ​លើ​ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ (រត់គេចខ្លួន)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក សា ក ស ព​ឈ្មោះ ហន ចាន់រស្មី ភេទប្រុស​ អាយុ ៣០ឆ្នាំ មុខរបរកម្មករ​ហាង​នំទីលំនៅ​ភូមិ​អណ្តូងទឹក​ ឃុំ​អណ្តូងទឹក​ ស្រុកបុទុមសាគរ​ ខេត្តកោះកុង​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ស្លា ក ស្នា ម​នៅ​លើ​ខ្លួនស ព៖​ ស្នាមជាំហើមពោរដាច់ រ យះ​ទួក សា ច់នៅ​ក្បាល​ខាងក្រោយចំនួន ២កន្លែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ជាកម្មករធ្វើនំបានអោយដឹងថា នៅម៉ោង០៧:០០​នាទី​ ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ ២០២០ រូបគេ​បានចូលក្នុង​បន្ទប់កាត់​នំតែម្នាក់ឯង លុះនៅម៉ោង​កើតហេតុ​ខាងលើ​ រូបគេ​បានឮ​សំលេងកូនប្រុស​ជនរងគ្រោះស្រែកយំខ្ញុំក៏អើត​មើលតាមបង្អួច ឃើញជនសង្ស័យ​កំពុង​យកញញួរ​វា យ​ក្បាល​ជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញ​ទៅ​បាត់ ហើយរងគ្រោះត្រូវបានដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្រោយមកទើបដឹងថាស្លាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ យោងតាមកាំមេរ៉ាសុវត្ថិភាពបង្ហាញថា វេលា​ម៉ោង​០៧:៥៨​នាទី ថ្ងៃទី០៧ ខែតុលា​ ឆ្នាំ​២០២០​ ជន​រង​គ្រោះ​បានពរកូនប្រុសដើរចុះ​តាម​ជណ្តើរ​មក​ដល់​ខាងក្រោម​ ស្រាប់តែជនសង្ស័យ​បាន​ស្ទុះ​ទាញ​ញញួរ​មក​វាយ​ក្បាល​ជន​រង​គ្រោះពីក្រោយ​…

អានបន្ត

អ្នកជិតខាងអើយ! គ្នាកំពុងតែទួបទុក្ខធំ ដោយរៀបចំពិធីបុណ្យ ស ព ឪពុក តែអ្នកជិតខាងមិនចេះយោគយល់សោះ ក៍បានមកបន្ថែមទុក្ខឲ្យគ្នាថែមទៀត

កាលពីថ្ងៃ​ទី០៧​ ខែ​តុលា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ឃ្លីប​វីដេអូ​មួយត្រូវបាន​ទទួលការ​ចាប់​អារម្មណ៍​​ពី​មហាជន​អ្នក​ប្រេី​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រេីន​ ខណៈ​ដែល​ក្រុម​គ្រួសារ​មួយកំពុងមាន​ទុក្ខ​ជាទំងន់​ដោយ​សមាជិក​​គ្រួសារ​បាន​ទទួល​មរណភាព​ និង​កំពុង​តែ​រៀប​ចំប្រារ​ព្ធពិធី​បុណ្យ ស ព ​ទៅតាម​ប្រពៃណី​នៅមុខ​ផ្ទះ​នោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ស្រាប់​តែមាន​អ្នក​ជិត​ខាងម្នាក់បាន​ចេញមក​ នឹងបាន​និយាយ​ទៅកាន់ភាគីខាង​រោងបុណ្យ​ទាក់ទង​ទៅនឹង​បញ្ហា​ខ្សែ ​ភ្លើ ង ព្រោះគាត់ខ្លាចប៉ះពាល់ នៅពេលបូជា ស ព ​រហូត​ដល់ដំឡេីង​សរសៃ​ ក ដាក់គ្នា​ ដែល ប ង្ក ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះផងដែរ។ ក្នុង​នោះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sëäv Fäng​ ដែល​ត្រូវ​ជាកូន​របស់​ ស​ ព​ ដែលបាន​ទទួល​មរណភាព​ខាងលេី​នេះ​ បន្ទាប់​ពី​បាន​បង្ហោះ​នូវ​ទិដ្ឋភាព​ឃ្លីប​វីដេអូ​នេះរួចមកក៏បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ហួសចិត្តសុំស៊ែរម្នាក់មួយផង​ បងប្អូន​ក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខគាត់នៅបន្ថែមទុក្ខមកអោយពួកខ្ញុំទៀត​ ចិត្តមនុស្សពិតជា​ចង្អៀត​ចង្អល់​មែន»។ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មតិ​មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ការ​ហួស​ចិត្ត​ជាខ្លាំង​ ដែលមិនគួរណាមកមានទំនា ស់ ជាមួយគ្នាក្នុងពេលដែល​ពិធី​បុណ្យ​កំពុង​តែ​ប្រារព្ធ​ឡេីង​បែ​ប​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លោក សុវណ្ណ រិទ្ធី ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក្រោយលោកបានបង្ហោះរូបភាពមួយសន្លឹករួមទាំភ្ជាប់សារថា…

ភ្នំពេញ ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ ក្រោយទទួលបានដំណឹងថាលោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាពឡើងវិញឃើញថាមានហ្វេនៗក៏ដូចជាមហាជនជាច្រើនបានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះដំណឹងដ៏សែនរំភើបមួយនេះ ហើយនៅមុនេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះសារមួយឃ្លាបែបនេះថា « ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក» ដែលការបង្ហោះបែបនេះគឺបញ្ជាក់ថាលោក ពិតជាមានសិទ្ធសេរីភាព និងទទួលបានការដោះលែងឲ្យមករស់នៅជួបជុំក្រុមគ្រួសារវិញហើយ ។ គួររំលឹកផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕

អានបន្ត

ដឹងតែកក្រើកទៀតហើយ ! គ្រាន់តែមើលឈុតក្រៅឆាក ថត MV បទ “កឋិនគ្រប់វត្ត” ច្រៀងដោយ ពេជ្រ សោភា និង ឆន សុវណ្ណរាជ មើលទៅរំភើប និងសប្បាយដល់ហើយ ធ្វើឲ្យហ្វេន នាំគ្នានិយាយថា… (មានវីដេអូ)

នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូមួយ ពីសកម្មភាព ឈុតក្រៅឆាក ថត MV បទ “កឋិនគ្រប់វត្ត” ច្រៀងដោយ ពេជ្រ សោភា និង ឆន សុវណ្ណរាជ មើលទៅរំភើប និងសប្បាយដល់ហើយ ដោយមានការចូលរួមពីសំណាក់សុទ្ធតែតារាល្បីៗជាច្រើនដួង ក៏មានមុខក្នុង​ MV នេះផងដែរ។ ក្នុងនោះមានដូចជា ពេជ្រ ថៃ, នាយ ក្រឹម, នាយ កុយ, ភរិយា នាយក្រឹម (ស្រីលាភ), ឡុង លីងគ័ង្គ, ពេជ្រ សោភា, ឆន សុវណ្ណរាជ, សំ សុវណ្ណារ៉ាក់ រួមនិងតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ក្រោយទស្សនាឈុតក្រៅឆាកនេះចប់ភ្លាម ហ្វេនៗជាច្រើន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត បានចូល comment ថា ៖ ចង់មើលខ្លាំងណាស់បង, មើលទៅពិតជាសប្បាយមែនបង, ល្អណាស់ ផលិតកម្ម ហង្សមាស ពិតជាល្អមែន សំរាប់ក្មេងជំនាន់ ក្រោយ យកគំរូតាម ហើយនិងស្គាល់នូវបុណ្យជាតិរបស់ខ្លួន, សប្បាយៗស្រឡាញ់គាំទ្រ និងលើកតម្កើង។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាឈុតក្រៅឆាកបទ “កឋិនគ្រប់វត្ត” ទំាងអស់គ្នា ៖

អានបន្ត

អីយ៉ា! សួស វីហ្សា រៀបចំពិធីសូត្រមន្តលេីករាសីនៅផ្ទះ ដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី (ជេននី) នៅថ្ងៃ…

ភ្នំពេញ៖ តាំងពីចាប់ដៃសាងគ្រួសារមក តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងលោក ថម មី កាន់តែមានសុភមង្គល និងមានសេចក្តីសុខ ព្រមទាំងមានចំណងដៃ កូនស្រីម្នាក់ ដែលកំពុងតែពរពោះ និងកាន់តែកៀកថ្ងៃសម្រាលមែនទែនហើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗរបស់អ្នកនាង កោតសរសើរយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅផ្ទះតារាចម្រៀងស្រីរូបនេះ បានរៀបចំពិធី សូត្រមន្ត លេីករាសីនៅផ្ទះដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី(ជេននី)ដែលគាត់នឹងត្រូវសំរាលនៅថ្ងៃទី09ខានស្អែកនេះហេីយ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានឲ្យដឹងថា ៖ រសៀលថ្ងៃពុធនេះ នាងខ្ញុំនឹងក្រុមគ្រួសារបានរៀបចំធ្វេីពិធីសូត្រមន្តលេីករាសីនៅផ្ទះដេីម្បីត្រៀមទទួលសមាជិកថ្មីកូនស្រី(ជេននី)ដែលគាត់នឹងត្រូវសំរាលនៅថ្ងៃទី09ខានស្អែកនេះហេីយ ហេីយក៏សុំសេចក្តីសុខសេចក្តីសប្បាយ សុំលាភសុំជយ័ជាពិសេសសុំអោយវត្ថុសក្តិសិទ្ធនឹងទេវត្តាគ្រប់ទិសទីមកតាមបីបាច់ថែរក្សាក្រុមគ្រួសាររបស់យេីងអោយជួបតែសេចក្តីសុខចំរេីននឹងឈ្នះអស់មារទាំងឡាយទាំងពួង.. សូមជូនបុណ្យដល់បងប្អូនអុំពូមីងទាំងអស់គ្នាផង ដោយក្តីគោរពពីនាងខ្ញុំ វីសា “។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរ និងសូមឲ្យអ្នកនាង និងកូន មានសុវត្ថិភាព មានសុខភាពល្អផងដែរ៕

អានបន្ត

ចាក់ដោត! កាកា អូស្រ្តាលី សូមសរសើរស្រីខ្លះ ប្ដីលួចមានស្រី តែផុសរូបប្ដីប្រពន្ធកូនធ្វើដូចគ្មានរឿងអីកើតឡើង ទាំងបេះដូងខ្លួនឯងស្ទើរតែ…

ជឿជាក់ថា មានបងប្អូនជាច្រើនប្រាដកជាបានស្គាល់ ប្អូនស្រី កាកា​​ រួចមកហើយ​ ដែលជាទូទៅ គឺប្អូនស្រី តែងតែចូលរួមបញ្ចេញមតិ លើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងបញ្ហា ជាច្រើនដូចជា​ការរិះគន់បែបស្ថាបនា​ ការនិយាយរឿងរៀនសូត្រ និងបញ្ហាក្នុងសង្គមជាច្រើនទៀត ប្អូនស្រី តែងតែធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេស របស់ប្អូនស្រីផ្ទាល់។ ដោយឡែកកាលពីយប់មិញនេះ ប្អូនស្រី កាកា​ អូស្រ្តាលី ក៏បានបង្ហោះថា “ខ្ញុំដឹងថាពេលដែលខ្ញុំផុសរូបនេះហើយប្រាកដជាមានបងប្អូនខំមិនថា ផាត់មុខអញ្ចឹងស្អាតណាស់អូន ស្អាតណាស់អាយដល ពូកែផាត់មុខណាស់បង។ នេះឯងអ្វីដែលគេហៅថារូបភាពក្នុងបណ្ដាញសង្គម គ្មានអ្នកណាចង់បង្ហាញរូបភាពអាក្រក់របស់ខ្លួនឯងទេ ព្រោះសង្គមមិនដែលឲ្យតម្លៃទៅលើអ្វីដែលមិនស្អាត។ អញ្ចឹងឯងបានយូរៗទៅជីវិតម្នាក់ៗ ប្រៀបបានដូចជាការសម្ដែងនៅក្នុងរឿងអញ្ចឹង បើមិននិយាយមិនឲ្យឃើញមានអ្នកណាទៅដឹង ថាការពិតជីវិតក្រៅឆាករបស់ម្នាក់ៗវាយ៉ាងម៉េច.. សរសើរស្រីខ្លះប្ដីលួចមានស្រី តែផុសរូបប្ដីប្រពន្ធកូនធ្វើដូចគ្មានរឿងអីកើតឡើង ទាំងបេះដូងខ្លួនឯងស្ទើរតែក្អួតឈា មទៅហើយ។ បើរឿងខ្ញុំវិញ រំលុងពេលដែលខ្ញុំពពោះខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបាន តែងខ្លួនស្អាតស្ទើរតែរាល់ថ្ងៃ បានញ៉ាំរបស់ឆ្ងាញ់ៗ មើលថែសុខភាពខ្លួនឯងនិងកូនយ៉ាងពេញលេញ បន្ទាប់ពីកើតកូនហើយសុខភាពក៏ដុនដាបលេងដូចមុន ថាពីមុនទៅមានជំងឺប្រចាំកាយហ្នឹងតាំងពីអាយុ១៦ឆ្នាំ ដែលតែងតែធ្វើទុក្ខរ៉ាំរ៉ៃប៉ុន្តែអាចទ្រាំបាន តែដល់ពេលឥឡូវបន្ទាប់ពីមានកូនហើយវាបែរជាធ្វើទុក្ខទ្វេដង ចេញចូលពេទ្យដូចផ្ទះទី២ យកឈាមម្ដងៗសោះអស់ហើយដៃ សូម្បីតែចង់ប្រាប់ប្ដីឲ្យយល់ក៏គាត់ជួយអីមិនកើត ។ រឿងចង់ស្អាតគឺជារឿងធម្មតាសម្រាប់មនុស្សស្រីគ្រប់រូប ប៉ុន្តែសម្រាប់ខ្ញុំថ្ងៃណាដែលខ្ញុំមានកម្លាំងតែងខ្លួនស្អាត វាដូចជាឱកាសខ្មោចឲ្យអញ្ចឹង ព្រោះជាទូទៅសាច់ឈាមខ្ញុំមើលមិនយល់ ចង់លាបអីក៏មិនចូលដែរ សក់ជ្រុះហើមមុខហើមមាត់ស្លេកស្លក់អស់កម្លាំងចាញ់រងា ឡាយវីដេអូមិនតែងខ្លួនគេសួរប៉ុណ្ណឹងហើយ ទំរាំនឹងដើរចេញទៅក្រៅគេសួរយ៉ាងណាទៀតទៅ? ពីក្រោយរូបភាពរបស់មនុស្សម្នាក់ៗ តែងតែមានសាច់រឿងបង្កប់ ហើយនិយាយនេះមិនមែនចង់បានការអាណិតទេ គ្រាន់តែចង់ប្រាប់ថាកុំមើលងាយមនុស្សពិសំបកខាងក្រៅ ព្រោះយើងមិនដឹងថាផ្ទៃក្នុងរបស់គេយ៉ាងម៉េចទេ សម្រាប់ខ្ញុំពេលនេះសុំត្រឹមមានពេលវេលាព្យាបាលខ្លួនឯងនិងនៅក្បែរកូន អ្នកណាមិនយល់មិនបាច់ចង់យល់ទេ ព្រោះរូបភាពក្នុងបណ្ដាញសង្គមបញ្ជាក់ប្រាប់អ្នកហើយថាខ្ញុំមិនអី ខ្ញុំសើចខ្ញុំរាំខ្ញុំច្រៀងនិយាយកំប្លែងបាន ខ្ញុំមិនអីទេ! រាត្រីសួស្ដីអ្នកទាំងអស់គ្នា គ្រាន់តែសរសេរលេងទាន់អាចនៅរៀបរាប់បាន ទៅគេងឱបប្រុសតូចសិនហើយក្រែងលោធូរស្បើយមានកម្លាំងចិត្ត។

អានបន្ត

ឧត្តមសេនីយ៍ ទី ចំរើនកុសល បង្ហោះសារ ដាក់ចំៗ ទៅលើនគរបាលអន្តរាគមន៍ ដែលតែងតែឃាត់យានយន្ដពលរដ្ឋដោយឯកឯង ថា…

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារពាក់ព័ន្ធ ទៅនឹងនគរបាលអន្តរាគមន៍ដែលតែងតែចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ លោកបានបង្ហោះសារថា “តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។ នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ។ តើនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេលចុះប្រតិបត្តិការតាមគោលដៅជាមួយនគរបាលចរាចរណ៍ម្តងៗ? តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណាដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្ សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។ យ៉ាងណាមុិញនគរបាលអន្តរាគមន៍ត្រូវឈរចំងាយ(៥០ម៉ែត្រ)ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។ កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង។សូមអរគុណ !”។

អានបន្ត

អុញនោះ! កញ្ញា សូ ដានីតា ឆេះដុំ ទៅនឹងអ្នកបង្ខូចឈ្មោះរបស់នាង ព្រោះតែរឿង (មានវីដេអូ)

តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សូ ដានីតា កំពុងតែមានភាពមមាញឹកនឹងការងារសិល្បៈសម្ដែងនៅក្នុ្ងងខ្សែភាពយន្តជាច្រើន ជាពិសេសនោះ នាងក៏ ទទួលបាននូវការគាំទ្រពីសំណាក់ហ្វេនៗ ជាមួយនឹងទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត ក្មេងជាងវ័យ ដែលធ្វើឲ្យនាងមាន ឈ្មោះបោះសម្លេងកាន់ខ្លាំងឡើង។ ដោយឡែកមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងបានបង្ហោះខឹងសម្បារយ៉ាងខ្លាំងទៅអ្នក Chanel Youtube មួយបានបង្ហោះបង្ខូចឈ្មោះរបស់នាងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះដែរអ្នកនាងបានបង្ហោះថា៖ «បើសរសេរចំណងជើងល្អតិច វាប្រកាចលោកឯងងាប់មែនលោក ? ខ្ញុំសូមអោយអ្នកសារពត៍មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ រឺសូមប្តូរចំណងជើងចេញជាបន្ទាន់ រឿងដែរអ្នកឯងសរសេរចេញភ្លេច !!! បើមិនចុឹងខ្ញុំសូមប្តឹងអ្នកសារពត៍មានម្នាក់នេះ ! ដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? , ចុឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើទី១នោះអោយឃើញ (ហើយជាប្រុសក្មេងផង ) ! បើមិនចេញមុខបកស្រាយទេ ខ្ញុំសូមប្តឹងសារពត៍មានម្នាក់នេះ ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងខ្ញុំ ! ខ្ញុំជំរាបថា ខ្ញុំភ្ជាប់ពាក្យខ្ញុំអត់លាក់ទេ ខ្ញុំជាអ្នកប្រាប់អ្នកសារពត៍មានដោយខ្លួនឯង !» ។ បន្ទាប់មកនាងបន្តទៀតថា៖ «បើសរសេរចំណងជើងអោយល្អតិច វាប្រកាច់លោកឯងងាប់មែនលោក ? ខ្ញុំសូមអោយអ្នកសារពត៍មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ រឺសូមប្តូរចំណងជើងចេញជាបន្ទាន់ រឿងដែរអ្នកឯងសរសេរចេញភ្លេច !!! បើមិនចុឹងខ្ញុំសូមប្តឹងអ្នកសារពត៍មានម្នាក់នេះ ! (qដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? , ចុឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើទី១នោះអោយឃើញ (ហើយជាប្រុសក្មេងផង ) ! បើមិនចេញមុខបកស្រាយទេ ខ្ញុំសូមប្តឹងសារពត៍មានម្នាក់នេះ ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះ ! ខ្ញុំជំរាបថា ខ្ញុំភ្ជាប់ពាក្យខ្ញុំអត់លាក់ទេ ខ្ញុំជាអ្នកប្រាប់អ្នកសារពត៍មានដោយខ្លួនឯង !» ហើយថា៖ «អ្នកឯងជាអ្នកសារពត៍មាន អ្នកឯងចង់និយាយអី សរសេរអីក៏បាន ព្រោះចង់បានគេចូលមើលច្រើនអានច្រើន តែអ្នកឯងមានគិតពីអារម្មណ៍របស់មនុស្សដែរអ្នកឯងសរសេរ រឺ…

អានបន្ត