ជូរពរឲ្យឆាប់ជាសះស្បើយ! ទីបំផុត ប្អូនប្រុសដែលមានជំងឺជើងធំ១ចំហៀង មកដល់ពេទ្យកាល់ម៉ែត្រ ដើម្បីព្យាបាល

យោងតាមគណនីហ្វេសប៊ុក របស់ អ្នកនាង ទ្រី ដាណា បានសរសេរនឹងថតរូបក្មេងម្នាក់មើលទៅគួរអោយអាណិតខ្លាំងណាស់ ពេលដែលឃើញហើយសរសេរថា៖មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើង កាន់តែធំៗទៅ 😢😢😢 លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថាគាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068439492។ ដោយឡែកថ្ងៃនេះដែលអ្នកនាង ទ្រី ដាណា បានបង្ហោះថា៖ «គាត់បានមកដល់ពេទ្យកាល់ម៉ែត្រហើយ😊😊😊 អរគុណ គ្រូពេទ្យយកចិត្តទុកដាក់ ជួសឈាមគាត់ទៅពិនិត្យ ស្កេនមើល ដើម្បីវិភាគរកវិធីព្យាបាល សង្ឃឹមថាមានដំណឹងល្អ ស្អែកនេះដឹងលទ្ធផលហើយ។ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល សង្ឃឹមថាអាចធូរខ្លះ » ។

អានបន្ត

ចូលរួមត្រេកអរផង! អតីតបេក្ខភាព X-factor កញ្ញាលៀង ចាន់ឡា ស្ងាត់ៗតរូប Pre-Wedding ជាមួយគូដណ្តឹងដើម្បីចូលរោងការឆាប់ៗនេះហើយដែលស្ថិតនៅឯ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អតីតបេក្ខភាព X-factor ហើយយ៉ាងណាមិញ បន្ទាប់ពី មាន​អ្នក​ជួយ​កែ​សម្ផស្ស​ដល់​នាង ហើយ​នៅ​ថ្ងៃ​នេះ នាង​ថែម​ទាំង​ទទួល​បាន​ការ​ផាត់​មុខ តុប​តែង​ខ្លួន ព្រម​ទាំង​ស្លៀក​ពាក់​ឈុត​បុរាណ ដែល​មើល​ទៅ​ប្ដូរ​សឹង ១៨០​ដឺក្រេ។ ​ដោយឡែក ក្រោ យ ពីឆ្លងកាត់រឿងជាច្រើនមកនេះ ឃើញថាអតីតបេក្ខភាព X Factor ប្អូនស្រី លៀង ចាន់ឡា បានប្រែផ្លាស់ប្តូរខ្លាំងត្រឹមរយៈពេល ដ៏ខ្លី ក្រោយការងារសិល្បៈកាន់តែរីកចម្រើន រីឯរូបសម្រស់ក៏កាន់តែស្អាត ក្រោយបានអ្នកចិត្តធម៌ជួយកែជូនដោយមិនគិតលុ យ។ក្នុងនោះដែរ មិនត្រឹមតែប៉ុណ្ណោះ ឃើញថាមួយរយៈពេលនេះ នាងក៏ទទួលបានការគាំទ្រពីបណ្តាហ្វេនៗជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺថាសម្រស់របស់នាងក៏កាន់តែស្អាតប្លែក ក្រោយបានធ្វើការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ប្លែកៗរាល់ពេលឡើងកម្មវិធីម្តងៗ។ អ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះ នៅមុននេះបន្តិច យោងតាមផេករបស់ Win Sam angka & Salon is live now. បានបង្ហោះវីដេអូរួមទំាង Cation ផងដែរថា កញ្ញាចាន់ទ្បានឹងគូដណ្ដឹង ថតព្រីវីតឌីងត្រូវចូលរោងការក្នុងពេលឆាប់ឆាប់(កំពតខល លីង) វីនសំអា ងការ010509666 099509666ទីតាំង បូរីប៉េង ហួត60m ផ្លូវលេខ4 ផ្ទះលេខ60 ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

អានបន្ត

អីយ៉ា ឆ្លៀតពេលទំនេរ ឱក សុគន្ធកញ្ញា និងស្វាមី នាំឆលី ទៅលេងកន្លែងកម្សាន្តទើបបើកសម្ពោធ មួយនេះបាត់ មើលទៅសប្បាយដល់ហើយ ថែមទំាងប្រាប់ថា…

គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល គេសង្កេតឃើញថា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ និងស្វាមី បាននាំ ឆលី ទៅលេងកន្លែងមួយទៀតហើយ មើលទៅពោរពេញដោយក្តីរីករាយជាខ្លាំង ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ទំរាំបាន​ប៉ុន្មាន​ប៉ុស្តិ៍​នេះចង់ខ្យល់ ថ្ងៃ​សម្រាកមកលេងទាំងអស់គ្នាណា..មជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងសារមួយនេះភ្លាម ហ្វេនៗ ក៏បានចូល comment ថា ៖

អានបន្ត

សូមជួយរួមសោកស្តាយផង! ឯកឧត្ដម​ ភឿង សុភ័ណ្ឌ​ ទីប្រឹក្សាក្រសួងដែនដី​ និងជាសាស្ត្រាចារ្យ​ស្ថាបត្យកម្ម​ដ៏ឆ្នេីម​ បាន​ទទួល​មរណភាព​ដោយ​សារ​តែ

ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ និង​សោកសៅ​ជាទី​បំផុត​ ដែលកាលពី​វេលា​ម៉ោង​០៨​ នាទី​យប់​ ថ្ងៃ​ទី០៥​ ខែ​តុលា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ឯកឧត្ដម​ ភឿង សុភ័ណ្ឌ ទីប្រឹក្សាក្រសួងដែនដី និងជាអតីតអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ​ ដោយ​រោគាពាធ​ (លេីសឈាម)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម​ជម្រាប​ថា​ ចំពោះ​ពិធី​បុណ្យ​ ស​ ព​ របស់​ឯកឧត្ដម​ ភឿង សុភ័ណ្ឌ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅវត្ត​ចង្រ្កានតា​ព្រហ្ម​ស្ទឹងមានជ័យ​ (ហៅវត្ត​ស្ទឹងមានជ័យ​)​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ចាប់​ពីព្រឹក​ថ្ងៃ​ទី០៧​-០៨​ ខែ​តុលា​ ឆ្នាំ​២០២០។ ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ 010 414 118/ 092 834 292។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​ដ៏ក្រៀមក្រំខាងលេីនេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បាន​សម្តែង​នូវ​ការ​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការបាត់បង់នូវ​សាស្ត្រាចារ្យ​ស្ថាបត្យកម្ម​ដ៏ឆ្នេីមមួយរូប។ សូម​វិញ្ញាណក្ខន្ធ​របស់​ ឯកឧត្ដម​ ភឿង សុភ័ណ្ឌ​ បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ហួសហេតុពេកហើយ!! សណ្ឋាគារមួយនៅក្រុងព្រះសីហនុ យករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧តាំងលើរបងចេញចូល ត្រូវ…

ជារឿងគួរឱ្យហួសចិត្តចំពោះសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ដែលយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះមហាវីរក្សត្រជាទីសក្ការរបស់ប្រជាជាតិកម្ពុជា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ មន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះថានេតឈ័រ ឡាយហ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(Nature Life Hotel) មានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្ត្រីដដែលបានបន្តថា បន្ទាប់ដឹងអំពីព័ត៌មាននេះលោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុះទៅសម្របសម្រួលឱ្យម្ចាស់សណ្ឋាគារដករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ចេញពីរបងទៅតម្កល់ទុក ឬដាក់តាំងបង្ហាញភ្ញៀវទេសចរឱ្យបានសមរម្យនៅផ្នែកខាងក្នុងសណ្ឋាគារវិញ ដើម្បីរក្សាឱ្យបាននូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។ ក្រោយទទួលបានការណែនាំ និ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងសម្របសម្រួលពីក្រុមមន្ត្រីខាងលើហើយ ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ក៏បានសុំការអភ័យទោសនិងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមមន្ត្រី ព្រមទាំងបានសន្យាថាមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ដូច្នេះទៀតឡើយ៕

អានបន្ត

រំភើបចិត្តជំនួស! ក្រោយយុវជន ដែលមានជំងឺចម្លែកដុះសាច់នៅជើងយ៉ាងធំ ត្រូវសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថមជាទឹកប្រាក់ដល់ទៅ… និង…

បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្នាក់នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលនៃការពិភាក្សានិងការសម្រេចព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន លី សុថេត ត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យការព្យាបាលទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។​សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន ៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះរុញសម្រាប់ជនពិការ​ ១គ្រឿង​ និងថវិកា ១០លានរៀល៕

អានបន្ត

ចិត្តល្អខ្លាំងណាស់! លោកយាយ ដឹកដៃចៅ ដើរលក់របស់ញុំាតាមផ្លូវ ក្រោមដំណក់ទឹកភ្លៀង, ឃើញអាណិតពេក ថៅកែហាងពេជ្រ បានជួបសួរសុខទុក្ខ, ចុងក្រោយ លោកស្រី បានជូនថវិកា លោកយាយ ដល់ទៅ…(មានវីដេអូ)

មហាជនភាគច្រើន ក៏ដូចជាបងប្អូនអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញ ដែលកំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន សឹងតែមិនគូរឲ្យជឿ និងនឹកស្មានដល់។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេទទួលស្គាល់ថា ជាស្ត្រីដ៏ស្រស់ស្អាត និងមានចិត្តសប្បុរសធម៌ផងដែរ តាមទង្វើរ ដែលថៅកែហាងពេជ្រ រូបនេះ តែងតែជួយ អ្នកត្រូវការចាំបាច់ មិនដែលដាច់ឡើយ ដោយទំាងនេះ កើតចេញពីក្តីអាណិត ស្រឡាញ់ ពីបេះដូងរបស់លោកស្រី ពិតៗ។ ជាក់ស្តែង នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ លោកស្រី ក៏បានជួបលោកយាយម្នាក់ ដោយចៃដន្យតាមផ្លូវ កំពុងតែដឹកដៃចៅប្រុស ដើរលក់ចំណីអាហារតាមផ្លូវ ក្រោមដំណក់ទឹកភ្លៀង ឃើញហើយ អាណិតពេក លោកស្រី ក៏បានជួបសួរសុខទុក្ខ ហើយក៏បានជូនថវិកាចំនួន ១០០ដុល្លារ និងថែមលុយខ្មែរ ដល់ទៅ ៤០ម៉ឺនរៀល ទៀត សម្រាប់លោកយាយ ទុកទិញរបស់ឆ្ងាញ់ៗពិសា។ លោកស្រី បញ្ជាក់សារខ្លីមួយថា “អាណិតលោកយាយខ្លាំងណាស់ កណ្ដាលភ្លៀង នាំចៅដើរលក់”។ ក្រោយមើលវីដេអូនេះចប់ភ្លាម ហ្វេនៗរបស់ ថៅកែហាងពេជ្រ រូបនេះបានចូល comment ថា ៖ បានបុណ្យច្រើនណាស់, យាយគេយាយយើង, មើលហើយរំភើបណាស់, ទឹកចិត្ដបងស្រីល្អណាស់, ស្អាតហើយចិត្តល្អទៀតបងស្រី, អំពើល្អមិនចេះសាបសូន្យឡើយ ទេវតាតាមថែរក្សាបងស្រី រហូតគ្រប់ទីកន្លែងទាំងអស់, ជាតិនេះមិនចង់បានអ្វីពីបងទេ សុំត្រឹមបានថតរូបជាមួយបង ក៏អស់ចិត្តដែរ, ទឹកចិត្តរបស់បងស្រី ឃើញហើយទប់ទឹកភ្នែកមិនបាន, អំពើល្អរបស់នាង ចេញពីបេះដូងពិតៗ មិនសាបសូន្យទេ, ខ្ញុំមើលវីដេអូបងមួយៗ ខ្ញុំរំភើបជំនួស។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ…

អានបន្ត

ក្រោយឃើញទង្វើរមួយនេះ របស់លោកស្រី ទ្រី ដាណា ភ្លាម ស្រាប់តែលោក ផែង វណ្ណៈ បង្ហោះសារបែបនេះភ្លែត ថា…

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា ជាម្ចាស់ហាងមាស​ និងពេជ្រ ដ៏ល្បីឈ្មោះ មួយរូប ហើយលោកស្រី ក៏ជាម្ចាស់ប្រេន គ្រឿងសម្អាងដ៏ល្បីឈ្មោះ ម៉ាក NNP ផងដែរ។ រាល់ថ្ងៃនេះ លោកស្រី ទ្រី ដាណា​ និងស្វាមី បានជួយដល់ជនទីទាល់ក្រ ជាច្រើន មិនថានៅទីណា កន្លែងណា ឲ្យតែលោកស្រី និងស្វាមី បានជួប គឺលោកស្រី តែងតែចុះជួយ សុខទុក្ខ និងជូនជាថវិការដល់ពួកគាត់ផងដែរ។ ព្រោះតែទង្វើរដ៏ល្អ របស់លោកស្រី និងស្វាមីដូចនេះ ទើបធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ គោរព ស្រលាញ់ និងកោតសរសើរដល់លោកស្រី ជាខ្លាំង​ ។ ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ ដែលជាបុគ្គលដ៏ល្បីឈ្មោះម្នាក់ ក្នុងការជួយដល់ ជនទីទាល់ក្រ ជួបនូវរឿងអយុត្តិធម៏ គឺលោក តែងតែជួយដោយគ្មានចិត្តអល់អែកអ្វីឡើយ។ ដោយឡែកនៅថ្ងៃម្សិលមិញនេះ លោកផែង វណ្ណៈ បានឃើញនូវទង្វើរដ៏ល្អរបស់លោកស្រី ទ្រី ដាណា បានទៅជួយដល់បងស្រីម្នាក់ មានជំងឺធ្ងន់ ធ្ងរនោះ ស្រាប់តែលោក ផែង វណ្ណៈ លើកឡើងថា ៖ ពិតជាប្រពៃណាស់​សូមគាំទ្រ​ប្អូន​ស្រី​ ទ្រី​ ដាណា​ និង​ គ្រួសារ​ ដែល​បានឧបត្ថម្ភ​ថវិកា​ ២០០០​ ដុល្លារ​ និង​ អំណោយ​មួយចំនួន​ទៀត​ដល់​ប្អូន​ស្រី​ក្រីក្រ​ម្នាក់​ដែល​មានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ​រស់នៅ​ស្រុក​ ព្រះស្ដេច​ ខេត្ត​ ព្រៃ​វែង​ ។ អំពើ​ល្អ​របស់​ប្អូន​ស្រី​ និង​ ក្រុមគ្រួសារ​ មិនសាបសូន្យទេ​ សូមជូនពរ​ប្អូន​ស្រី​ ទទួល​បាន​ជោគជ័យ​ក្នុង​មុខជំនួញ​ជាពិសេស​ មាន​ អតិថិជន​គាំទ្រ​កាន់​តែ​ច្រើន​ “។

អានបន្ត

មិនធម្មតា! ក្រោយឃើញ ចែកា ស្លៀកមួយឈុតនេះ ពិតជាស្អាតណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ព្រឺត ហើយលាន់មាត់ ថា…

មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អតីតតារាចម្រៀងស្រីប្រចាំប្រលិតកម្ម Rock អឿន ម៉ូលីកា ហៅ ចែកា បានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ អ្នកខ្លះថាកាត់ទៅរកប៉ាៗរបស់គេ មិនត្រឹមតែប៉ុំណ្ណោះ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ។ ក្រោយទទួលបានកាដូពិសេសនេះ និងស្របពេលដែលមុខជំនួញរបស់ខ្លួនកំពុងតែជោគជ័យខ្លាំងផងនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ចែកា បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន មើលទៅពិតជាធំ និងស្អាតណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាសរសើរថា ៖ “មានសេចក្តីសុខណាស់ ចែកា, អួយស្អាតណាស់ចែកា, ជូនពរសំណាងល្អៗ, និយាយបានត្រឹមត្រូវចែកា, ជូនពរហេងៗៗបង, ចែនៅក្មេង រកលុយអោយបានច្រើនៗ កុំទៅខ្វល់សំដីអ្នកដទៃណាចែ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរការខិតខំ ប្រឹងប្រែង របស់ ចែកា ដែលជោគជ័យ រហូតមកដល់ថ្ងៃនេះ”។ ក្រោយឃើញបែបនេះ ភ្លាម ម្នាក់ៗលាន់មាត់ថា ៖ ស្អាតណាស់ចែកា, សមណាស់បង, ថតនៅណាចែ ស្អាតខ្លាំងណាស់, ដូចគំនូរចែ, ស្អាតណាស់អ្នកណាថាមិនស្អាត, ថតបែបហ្នឹងអស់ប៉ុន្មានដែរបង, ស្អាតប្លែកហ្មងចែ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ថា ចែកា ស្លៀកមួយឈុតនេះសមណាស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតខាងក្រោមនេះ ៖

អានបន្ត

មិនធម្មតា!!! នារីវ័យក្មេងម្នាក់ជាប់សាច់ឈាមនឹង ខេមរៈ សិរីមន្ត សំឡេងស្រដៀង ខេមរៈ ស្រីពៅ សឹង ៩០% (មានវីដេអូ)

ភ្នំពេញ​ ៖ ជាការពិតណាស់ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះចម្រៀង Cover មួយបទនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក បកស្រាយដោយកញ្ញា អ៊ិត ជូលីណា ក្រោយចំណងជើង «ទូរស័ព្ទផ្ដាច់ស្នេហ៍» ដែលមានទឹកដមសំឡេងស្រដៀងគ្នាខ្លាំងទៅនឹងម្ចាស់ដើម គឺកញ្ញា ខេមរៈ ស្រីពៅ ។ ជាក់ស្ដែងអ្នកគាំទ្រដែលធ្លាប់បានស្គាល់ និង ស្ដាប់បទចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ពីមុនមក មានការភ្ញាក់ផ្អើល និង បាននាំគ្នាបញ្ចេញយោបល់ស្រដៀងៗគ្នាទៅលើផុសរបស់លោក ខេមរៈ សិរីមន្ត ថា ទាំងសំឡេង ទាំងស្ទីលនៃការច្រៀងរបស់ កញ្ញា អ៊ិត ជូលីណា ប្រហែលប្រហែលនឹងម្ចាស់ដើមសឹងតែ ៩០ ភាគរយទៅហើយ ។ ដោយឡែករឿងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ កញ្ញា អ៊ិត ជូលីណា មានជាប់ឈាមជ័រនឹងគ្រួសាររបស់លោក ខេមរៈ សិរីមន្ត ដែរ ពោលគឺជាបងប្អូនជីទួតមួយនឹងគ្នា ។ សូមទស្សនាចម្រៀង Cover របស់កញ្ញា អ៊ិត ជូលីណា៕ប្រភ ព៖popular

អានបន្ត