អីយ៉ា កំពុងតែហូបស៊ុប ស្រាប់តែ អ៊ឹម ជីវ៉ា បានជួប ថៅកែហាងពេជ្រ និងស្វាមី, មានអី ចុងក្រោយ លោកស្រី បានធ្វើរឿងមួយនេះ ជូនទៀត នោះគឺ…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក បង្ហាញពីក្តីរំភើប រីករាយ ក្រោយបានជួប លោកស្រី ទ្រី ដាណា និងស្វាមី នៅហាងស៊ុប មួយកន្លែង។ រឹតតែពិសេសថែមទៀតនោះ លោកស្រី បានធ្វើរឿងមួយនេះជូនទៀត។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “ល្ងាចនេះមកហូបស៊ុបខ្មងគោ បានជួប បងស្រី ទ្រី ដាណា និងស្វាមី គាត់បានប៉ាវស៊ុបដល់ប្អូន ហើយឧបត្ថម្ភ ដល់ប្អូនចំនួន 500$ សំរាប់ការចុះជួយ ដល់សិល្បករ ក្រីក្រ ដែលខ្វះខាត ។ សូមជូនពរ បងស្រី មានសុខភាពល្អ ជោគជ័យ គ្រប់កិច្ចការងារ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា”។ ក្រោយឃើញ បែបនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួស ហើយមានអ្នកខ្លះទៀត comment ថា ៖ ចៃដន្យអីយ៉ាងនេះ អបអរផង, ហេងហ្មង បង ព្រមទាំងនៅមាន ការលើកឡើងមួយចំនួនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់លោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែជួយឧបត្ថម្ភ អ្នកខ្វះខាត ជាញឹកញាប់មិនដែលដាច់ឡើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

សូមចូលរួមសោកស្តាយនិងរំលែកទុក្ខផង! ប្អូនប្រុស ឆេង​ ប្រសិទ្ធ និងក្រុមគ្រួសារកំពុងជួបទុក្ខធំព្រោះតែសមាជិកគ្រួសារម្នាក់បានទទួលមរណភាពហើយត្រូវជា…

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាអតីតបេក្ខភាពការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសឆេង ប្រសិទ្ធ កាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ស្របពេលដែលតារាវ័យក្មេងរូបនេះតែងតែលេចមុខរាល់កម្មវិធីជាច្រើន។ ជាក់ស្តែងនៅក្នុងពេលនេះប្អូនប្រុស ឆេង ប្រសិទ្ធ បានកំពុងតែជួបទុក្ខជាទម្ងន់បន្ទាប់ពីលោកតារបស់ខ្លួនបានទទួលមរណភាព ប៉ុន្តែប្អូនប្រុសមិនបានបញ្ជាក់ទេថាលោកតារបស់ខ្លួនទទួលមរណភាពព្រោះតែមូលហេតុអ្វី ប្រសិទ្ធ គ្រាន់តែបង្ហោះរូបភាពរបស់លោកតាមួយសន្លឹកហើយភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា « RIP Grandpa » ។ គ្រាន់តែឃើញបែបនេះភ្លាមបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររបស់ ប្រសិទ្ធ បានចូលរួមរំលែកទុក្ខនិងសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំងទៅកាន់ ប្រសិទ្ធ និងក្រុមគ្រួសារ ដែលកំពុងតែជួបទុក្ខដោយសារតែបាត់បង់សមាជិកគ្រួសារដ៏ល្អបែបនេះ ៕

អានបន្ត

ជាការពិតទេ?! ក្រោយប្តីមានសេរីភាពវិញហើយ បែរជាប្រពន្ធលោក សុវណ្ណរិទ្ធី បង្ហោះសារបន្ទោសខ្លួនឯងថាជា…

ភ្នំពេញ ជឿជាក់ថាប្រិយមិត្តថាប្រិយមិត្តពិតជាស្គាល់ លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដែលត្រូវបានតុលាការសម្រេចដាក់ពន្ធនា គារកំណត់រយៈពេល ១៨ ខែ ប៉ុន្តែទោសនោះត្រូវអនុវត្ដន៍ត្រឹមតែ ៥ ខែ និង ២៨ ថ្ងៃប៉ុណ្ណោះ ទោស សល់ប៉ុន្មានត្រូវព្យូរ ។ នេះមានន័យថា បើគិតចាប់ពីថ្ងៃចាប់ខ្លួន និង ឃុំក្នុងពន្ធនាគារ គឺ ត្រូវមានសេរីភាពនៅថ្ងៃទី ៥ ខែតុលា ២០២០ នេះតែម្ដង ។គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០ ២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការកាត់ទោស និង ប្រកាសសាលក្រម លោក សុវណ្ឌ រិទ្ធី អតីតចាងហ្វាងសារព័ត៌មាន TVFB បន្ទាប់ពីចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធ នាគារអស់មួយរយៈ ។ យ៉ាងណាមិញម្សិលមិញនេះមហាជនបានចូលរួមអបអរសារទរ ចំពោះគ្រួសារលោកផងដែរ ចំនែក ថ្ងៃនេះ វិញបើ ក្រលេកទៅមើលគណនី្យហ្វេសប៊ុករបស់ភរិយា លោកបានបង្ហោះសារមួយថា នាមជាភរិយាគ្រាន់តែប្ដីត្រលប់មកវិញក៏មិនដឹងថានៅទីណាផង……….ខ្ញុំជាប្រពន្ធមិនល្អហើយទើបមិនដឹងសុខទុកយ៉ាងណាខំចាំមើលផ្លូវគ្រប់យ៉ាងមកពីខ្ញុំចង្រៃហើយទើបបែបនេះ

អានបន្ត

ជួយស៊ែរម្នាក់មួយផង! លោក K01 ប្រកាសស្វែងរកភរិយាតៃកុងឡាន ដែលកំពុងពរពោះជិតគ្រប់ខែជាបន្ទាន់ ក្នុងគោលបំណងដើម្បី

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ ថ្ងៃ​ទី០៣​ ខែ​តុលា​ ឆ្នាំ​២០២០​ មានការ​ភ្ញាក់​ផ្អើល​ពី​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រេីន​ ​ទាក់ទង​នឹង​ឃ្លីប​វីដេអូ​មួយដែលរថយន្តដឹកដី បានបេីក បុ ក យុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ​ប៊េីងដូច​ក្រដាស​ ​បណ្តាល​ឲ្យ​រង​ រ បួ ស​ ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ​កេីតឡេីងស្ថិតនៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ តាមវីដេអូឃ្លីប ថតបានស្ដែងៗដោយបងប្អូនរបស់ ជន​ រង​ គ្រោះ ផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ បានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក គឺមានយុវជនមួយក្រុមឈរជុំគ្នានៅលេីផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវគឺមិនបាន​គេចចេញនោះទេ​ ទេីប​បានជា​បណ្តាល​ឲ្យ ​បុ ក តែម្តង។ បន្ទាប់​ពី​ឃ្លីប​វីដេអូ​ខាងលេី​នេះបានមានការ​ស៊ែរ​ចែក​រំលែក​យ៉ាង​ព្រោងព្រាត​ និងមានការ​បញ្ចេញ​ជាមតិយោបល់ពី​មហាជន​ជាច្រេីនរួចមក​ រំលងបាន​មួយថ្ងៃ​ នៅ​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ តៃកុង​ឡាន​រថយន្ត​នេះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បានហេីយ​ ដេីម្បី​ធ្វើការសួរនាំ​ និងចាត់ការទៅតាមផ្លូវច្បាប់។ ទន្ទឹម​នឹង​​នេះ​ អ្វីដែលគួរឲ្យ​អាណិត​អាសូរ​ជាខ្លាំង​នោះ​ គឺប្រពន្ធ​របស់​តៃកុង​រថយន្តបែនដឹកដីខាងលេី​មិន​ត្រឹម​តែមាន​កូនតូចនៅក្នុង​បន្ទុក​គ្រួសារ​នោះទេ​ ថែម​ទាំង​កំពុង​តែពរពោះគ្រប់ខែទៀតផង។ យ៉ាង​ណា​មិញ​ ដោយ​មេីល​ឃេីញ​ពី​ទុក្ខ​លំបាក​ លោក​ K01 បាន​ធ្វើ​ការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖«តោះបងប្អូន ជួយស៊ែរម្នាក់មួយ ខ្ញុំត្រូវការរកទីតាំង នឹងគ្រួសារគាត់ជាបន្ទាន់ ខ្ញុំនឹងប្រកាសរកជំនួយជួយគាត់ មើលទៅគួរអោយអាណិតខ្លាំងណាស់»។

អានបន្ត

ស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយផង! កញ្ញា បុស្បា ប៉ាន់ បង្កើតស្នាដៃថ្មីសម្រាប់ជាតិខ្មែរ ដោយជាប់លេខ១ លើការប្រកួតតែងនិពន្ធ នៅអាមេរិក…

ពិតជាភ្ញាក់ផ្អើល និងមោទនភាពដែលអតីតសិល្បករពីកម្ពុជា កញ្ញា បុស្បា ប៉ាន់ ទទួលបានចំណាត់លេខ១លើការប្រកួតតែងនិពន្ធបទចម្រៀងមួយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។បុស្បា ប៉ាន់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី និងនិពន្ធនាសាកលវិទ្យាល័យ The New England Conservatoryនារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយពេលនេះនាងបាននិងកំពុងបន្តការសិក្សាលើថ្នាក់បណ្ឌិតលើជំនាញមួយនេះបន្ថែមទៀតទៀតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។កាន់តែធ្វើឲ្យគេចាប់អារម្មណ៍គឺក្រោយពីនាងបានដាក់ពាក្យចូលរួមប្រកួតនិពន្ធបទភ្លេងមួយដែលរៀបចំដោយវិទ្យាស្ថានតន្រ្តីអាស៊ីថ្មី – អាស៊ីអាមេរិច (AANMI)។ តាមការប្រកាសលទ្ធផលនាងទទួលបានជ័យជម្នះ ក្នុងចំណាត់ថ្នាក់កំពូលគេក្នុងចំណោមបេក្ខជនជាច្រើនរូប។ ជាមោទភាពសម្រាប់ប្រទេសផងដែរដែលមានធនធានមនុស្សដ៏កម្រនិងលើកដំបូងបំផុតមិនធ្លាប់មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ដែរថាបុស្បា ប៉ាន់ ដែលគេស្គាល់ថាជាក្មួយស្រីបង្កើតរបស់សម្មិទ្ធករភាពយន្តដ៏ល្បីល្បាញលើឆាកអន្តរជាតិ។ ១០ ឆ្នាំមុនក្នុងគ្រាកុមារនាងធ្លាប់ធ្វើឲ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិជាច្រើនពិសេសកម្មវិធីតន្ត្រីមួយដ៏ធំនៅមុខប្រាសាទបាយ័ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានទទួលអាហារូបករណ៍ និងចេញទៅសិក្សានៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ ២០១៣។ មុនពេលបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកនាងធ្លាប់លើកឡើងថានឹងវិលមកកាន់ទឹកដីកំណើតជាថ្មីដើម្បីចូលរួមបណ្តុះបណ្តាលធមធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។ ឆ្នាំនេះនាងមានវ័យ២១ឆ្នាំហើយ និងកំពុងរស់នៅជួបជុំក្រុមគ្រួសារនៅទីនោះរួមទាំងប្អូនប្រុសបង្កើតនាងដែលមាននិស្ស័យលើការលេងឧករណ៍តន្ត្រីផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ nkdnews

អានបន្ត

ចិត្តល្អខ្លាំងណាស់! លោក​ស្រី​ ទ្រី​ ដាណា​ ចុះ​ចែក​សម្ភារៈ​សិក្សា​ដល់​ក្មេង​ៗ​សិស្សានុសិស្ស​​ និង​ជូន​ថវិកា​ដល់លោកគ្រូ អ្នកគ្រូ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ សរុប​ចំនួន​​

នៅព្រឹក​នេះ​ដែរ​ ថ្ងៃ​ទី០៦​ ខែ​តុលា​​ ឆ្នាំ​២០២០​ លោក​ស្រី​ ទ្រី​ ដាណា​ ម្ចាស់​ហាង​ពេជ្រ​ដ៏មាន​ឈ្មោះ​ល្បី​ និងជា​អគ្គនាយិកា​ក្រុមហ៊ុន​នាំចូល​​ និង​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិត​គ្រឿង​សម្អាង​ម៉ាក​ N N P​​ បាន​ចូលរួមចែក​សម្ភារៈ​សិក្សា​ដល់​ក្មេង​ៗសិស្សានុសិស្ស​ចំនួន​ ៣៣៥នាក់​ និង​ជូនជា​ថវិកា​ដល់លោកគ្រូ អ្នកគ្រូ លោកនាយកសាលា អាជ្ញាធរ បងៗកងកម្លាំង​ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ ព្រមទាំងបាន​ជួយសង់ដំបូលប្រក់ដល់​សាលារៀន​ថែម​ទាំង​ផង។ ​ក្នុង​នោះដែរ​ លោកស្រី​ ទ្រី​ ដាណា​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងនៅ​លេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ឃើញក្មេងៗខំប្រឹងរៀន ពិតជាសប្បាយចិត្តណាស់ ថ្ងៃនេះ នាងខ្ញុំបានចែកកាតាប កាបូប សម្ភារៈសិក្សាគ្រប់មុខដល់ក្មេងៗ ៣៣៥នាក់ នៅសាលាបឋមសិក្សាដំណាក់ស្មាច់ នៅស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ។ នាងខ្ញុំបានចំណាយថវិកាទិញកាតាប កាបូប និងសម្ភារៈអស់ជាង ២៤០០ដុល្លារ ហើយថែមថវិកាម្នាក់ ២ម៉ឺនរៀល សរុប 1675$។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំក៏បានជួយសង់ដំបូលប្រក់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងសាលាអស់ថវិកា 1040$។ ក្រៅពីនេះ នាងខ្ញុំបានជូនថវិកាលោកគ្រូ អ្នកគ្រូ លោកនាយកសាលា អាជ្ញាធរ និងបងៗកងកម្លាំង ព្រមទាំងចាស់ៗដែលគាត់មកស្វាគមន៍នាងខ្ញុំផងដែរ សរុបទៅចំណាយអស់ប្រហែលជាង 6000$ តែបានប្ដូរមកវិញនូវអារម្មណ៍រំភើប សប្បាយខ្លាំងណាស់។ សូមប្អូនៗខំប្រឹងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏ល្អ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមត្រេកអរផង! លោក រិន សាវ៉េត ទទួលបានសមាជិកថ្មីម្នាក់ កូនប្រុសមុខគួរឲ្យក្នាញ់ នៅព្រឹកនេះ

កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​សម្រេច​ចូល​រោងការ​ជាមួយ​ស្ត្រី​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ ។ តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក រិន សាវ៉េត ក្រោយរៀបការជាមួយភរិយាថ្មីរួច គេសង្កេតឃើញតារាប្រុសរូបនេះ កាន់តែមានក្ដីសុខខ្លាំងជាងមុនទ្វេដង ជាពិសេស លោកតែងតែបង្ហាញពីសកម្មភាពឯកជនជាមួយភរិយា និងកូនៗលើបណ្ដាញសង្គមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែយកចិត្តទុកដាក់លើភរិយា និងកូនៗបានយ៉ាងល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណាក្ដី។ ក្នុងនោះដែរ បន្ទាប់ពីរៀបការអស់ជាច្រើនខែកន្លងមកនេះ ភរិយាក្រោយលោក រិន សាវ៉េត ក៏មានផ្ទៃពោះ ដែលធ្វើឲ្យតារារូបនេះ កាន់តែផ្ដល់ភាពកក់ក្ដៅ និងការថ្នាក់ថ្នមដល់ប្រពន្ធលើសដើម។ លើសពីនេះទៅទៀត លោកក៏ឧស្សាហ៍ជួយច្របាច់ដៃជើងជូនភរិយា មិនប្រកាន់ខ្លួននោះឡើយ បើតាមការបង្ហោះរបស់ភរិយាជាច្រើនលើកកន្លងមកនេះ។ ជាក់ស្ដែង មុននេះបន្តិច តារាចម្រៀងជើងចាស់រូបនេះ បានបង្ហោះរូបកូនប្រុសទើបនឹងកើត ដែលមានសុខភាពល្អម្នាក់ផងដែរ។ ដោយមើលទៅកូនប្រុសតារារូបនេះ មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ខ្លាំង ដែលទារករូបនេះ មានច្រមុះស្រួចតាំងតែពីក្មេងតែម្ដង។ ម្យ៉ាងវិញទៀត ក្រោយមហាជនជាច្រើនបានដឹងថា ភរិយាក្រោយលោក រិន សាវ៉េតសម្រាលបានកូនប្រុសដោយជោគជ័យ ពួកគេបានសម្ដែងនៅអារម្មណ៍ជួយអបអរសាទរដល់តារារូបនេះគ្រប់ៗគ្នាតែម្ដង៕

អានបន្ត

យុវជនដែលកើតជម្ងឺចម្លែក ប្រាប់ថា គាត់អរចង់ហោះ ពេលលោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួយប្អូនដល់ផ្ទះ ព្រោះថា…

ដូចដែរបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រី គឺជាម្ចាស់ហាង លក់មាស និងេពេជ្រ​ ព្រមទាំងជាម្ចាស់ប្រេន NNP ផងដែរ ។ ជាក់ស្តែង លោកស្រី​ទ្រី ដាណា បានបង្ហោះសារថា “មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថាគាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068439492″។ ដោយឡែកកាលពីថ្ងៃបើយើងងាកទៅមើល លើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុសវិញ បានបង្ហោះសារថា “ថ្ងៃនេះខ្ញុំពិតជាមានចិត្តរំភើព ហើយរីករាយខ្លាំងណាស់ ដែលបង ទ្រី ដាណា Dana Try និង ស្វាមី របស់គាត់បានចុះយក អំណោយ និង ថវិការ ផ្ទាល់ខ្លួនមកជួយដល់ខ្ញុំបាទ ( ហើយនៅក្នុងចិត្តរបស់ខ្ញុំក៏មិនដែលនឹកស្មានដល់ដែរថា អ្នកដែរចុះមកជួយខ្ញុំដល់ផ្ទះនោះគឺជា បងស្រី ទ្រី ដាណា Dana Try និង ស្វាមី បងទេ។ គ្រាន់តែខ្ញុំឃើញ បង ភ្លាម អារម្មណ៍ខ្ញុំចង់ហោះ ព្រោះរកនិយាយអ្វីមិនចេញទេ។ ព្រោះអី ប៉ា គាត់គ្រាន់តែប្រាប់ខ្ញុំ…

អានបន្ត

ស្រស់ល្អណាស់ គួរឲ្យចង់ញុំា ! ព្រះសង្ឃគង់នៅ វត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិ ច្រើនមុខ ឆាន់មិនអស់ ក៏យកចែកជូន ញោមញាតិជួយពិសា, គ្រប់គ្នាឃើញ ក៏រំភើប ហើយ comment ថា…

កាលពីពេលកន្លងទៅ គេប្រទះឃើញ ព្រះសង្ឃគង់នៅ វត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិ មានដូចជា ស្ពៃ ទ្រាប់ ចេក ពោត ប៉េង​ប៉ោះ ខ្នុរ ស្លឹកគ្រៃ ល្ពៅ ដូងក្រអូប ព្រលិត រំចង់ ស្វាយ ជម្ពូ និងបន្លែងផ្លែឈើជាច្រើនទៀត ដែលសុទ្ធតែជាដំណាំប្រើជីធម្មជាតិ សម្រាប់អាហារប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាព អាចចែករំលែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត បានខ្លះទៀតផង។ វត្តសិរិសាគរ ដូនស្ដើង មានទីតំាងស្ថិតនៅ ខេត្តព្រៃវែង ដែលមាន ព្រះតេជគុណ អ៊ឹម ទៀង ជាព្រះគ្រូចៅអធិការវត្ត។ ជាក់ស្តែងនៅព្រឹកមិញនេះទៀត នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផ្លូវការ ឈ្មោះ “វត្តសិរិសាគរ ដូនស្ដើង” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាព ព្រះតេជគុណ អ៊ឹម ទៀង ចែកបន្លែជូន ញោមញាតិ ហើយព្រះអង្គក៏បានបញ្ជាក់តាមរយៈសារខ្លីមួយថា “បន្លែយើងមានគ្រប់មុខ ឆាន់មិនអស់ទេ ជូនញោមញាត ជួយពិសាផង”។ ក្រោយឃើញសកម្មភាពដ៏ប្រពៃ របស់ ព្រះតេជគុណ រួចមក គ្រប់គ្នា បានចូល comment ថា ៖ សាធុ សាធុ សាធុ ពិតជាប្រសើរណាស់ លោកម្ចាស់, ចៅអធិការគ្រប់វត្តទាំងអស់ គួរតែយកគំរូតាម ដីក៏ទំនេរ ស្រះទឹកក៏មាន គ្រាន់តែចំណាយកម្លាំងខ្លះ ចាត់ទុកជាការហាត់ប្រាណទៅ ពាក្យចាស់ពោលថា “រពឹសដៃផ្ទៃឆ្អែត”, បន្លែបានផលច្រើនណាស់លោកម្ចាស់, ស្រស់ល្អណាស់ លោកឪម្ចាស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពជាច្រើនសន្លឹក ពីសកម្មភាព…

អានបន្ត

អានរួច រំភើបជំនួស ! ក្រោយឃើញ ថៅកែហាងពេជ្រ ធ្វើរឿងនេះ, ទប់អារម្មណ៍អត់ជាប់ នាយ ពាក់មី ទំលាយពាក្យប៉ុន្មានម៉ាត់ ចេញពីចិត្ត ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះប្អូនប្រុសម្នាក់ មើលទៅពិតជាគួរឲ្យអាណិតខ្លោចចិត្តណាស់ ដែលកើតជំងឺចម្លែកម្យ៉ាង ធ្វើឲ្យជើងម្ខាងឡើងធំខុសធម្មតា កើតក្តីអាណិតខ្លោចចិត្ត លោកស្រី ក៏បានជូនថវិកា ចំនួន ២០០០ដុល្លារ សម្រាប់ទុកអោយប្អូនប្រុសដ៏គួរឲ្យអាណិតនេះយកទៅព្យាបាល។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់បន្ថែមថា “មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ ឮឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថា គាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068439492។”។ ក្រោយឃើញទង្វើរដ៏ប្រពៃមួយនេះ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ គេឃើញ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានបង្ហាញអារម្មណ៍ពិតមួយ ចំពោះ លោកស្រី ទ្រី ដាណា ដោយពោលពាក្យ ចំៗ ដ៏គួរឲ្យចាប់អារម្មណ ថា “(​មានអ្នកខ្លះ​ ថាគាត់សម្តែង​ចង់ល្បី ឬ​ ប្រម៉ូតអាជីវកម្មគាត់​)​ សំរាប់ខ្ញុំ​ ខ្ញុំគិតថា​ ទោះគាត់ចង់ល្បី​ ឬ​ ចង់ប្រម៉ូតអាជីវកម្មគាត់​ ឬ​ គាត់ធ្វើដោយបេះដូងពិត​ តែគាត់បាននាំធ្វើអោយ​…

អានបន្ត