អីយ៉ា! បទ “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ច្រៀង ដោយ វី ឌីណែត និង និពន្ធ ដោយ Tho Meet ចេញហើយ ពិតជាពីរោះប្លែក ថែមទាំងកំសត់ទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ រំភើបពេក ក៏និយាយថា…(មានវីដេអូ)

កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 បានឈានដល់ វគ្គផ្តាច់ព្រ័ត្រហើយ។ នៅទីបំផុត អ្វីដែលបានធ្វើឲ្យហ្វេនៗជាច្រើន ពេញចិត្ត រំភើប យ៉ាងខ្លាំងនោះ គឺពានរង្វាន់ ក្នុងកម្មវិធីនេះ គឺបានទៅលើ តារាចម្រៀង វី ឌីណែត ហើយ ដែលត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី។ ក្នុងនោះ គេឃើញ អ្នកគាំទ្រជាច្រើន បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ហើយនាំគ្នា ចូល comment ថា ៖ ពិតជាស័ក្តិសមណាស់ ដែលគាត់បានទទួលពានមួយនេះ ព្រោះសំឡេងគាត់ អាចបត់បែនបានគ្រប់កាលៈទេសៈ, ពីហ្វេនតាក់ម៉ា អបអរសាទ បង វី ឌីណែត, ពេញចិត្តណាស់, ពេញចិត្តណាស់ ការផ្ញើសារ ពិតជាមិនខកបំណងទេ លើកនេះ Idol បង វី ឌីណែត លើកពាន, បងវីឌីណែតគាត់ធ្វើបានហើយ។ រឹតតែពិសេសថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ តារាចម្រៀង វី ឌីណែត បានចេញមួយបទទៀតហើយ ក្រោមចំណងជើង “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ដែលជាការ និពន្ធទំនុកច្រៀង, Melody, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ Tho Meet។ ចេញមិនទាន់បានប៉ុន្មានផង…

អានបន្ត

សូមជួយស៊ែរផង!! ព្រះតេជព្រះគុណគ្រូ ៥ អង្គ មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានលើកស្ទួយព្រះពុទ្ធសាសនា អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ…

នៅព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ ។ វិស័យព្រះពុទ្ធសាសនាចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យអង្គរ និងមកដល់បច្ចុប្បន្ននេះ ។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិតរបស់ប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើរល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា មិនបៀតបៀតជីវិតគេ ប្រកាន់យកនូវភាពស្មោះត្រង់ សុច្ចរិតទៀងត្រង់។ ព្រះសង្ឃ គឺជាបុព្វជិតនៅក្នុងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ បណ្ដុះនៅអំពើល្អក្នុងសង្គម ដឹកនាំសត្វលោកទៅកាន់ផ្លូវល្អ ឱ្យរស់នៅប្រកបដោយក្ដីសុខ សេចក្ដីស្ងប់នៅក្នុងផ្លូវចិត្ត រំលត់អំពើបាប ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ព្រះគុណម្ចាស់គ្រូ ៥ ព្រះអង្គជាព្រះសង្ឃដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានស្នាដៃល្អលើកស្ទួយព្រះពុទ្ធសាសនា និងថែមទាំងបានដើរតួនាទីជាគ្រូបាអាចារ្យអប់រំ ណែនាំ ផ្សព្វផ្សាយធម៌ ធ្វើឱ្យពុទ្ធសាសនិកជនដឌែលបានស្ដាប់ព្រះធម៌ហើយ បានធូរស្បើយពីទុក្ខកង្វល់ទាំងឡាយ ។ ក្នុងនោះរួមមាន៖ ១. ព្រះតេជព្រះគុណ គូ សុភាព ២. ព្រះតេជព្រះគុណ សាន សុជា ៣. ព្រះតេជព្រះគុណ ហាក់ សៀងហៃ ៤. ព្រះតេជព្រះគុណ ជួន កក្កដា ៥. ព្រះតេជព្រះគុណ សាន ភារ៉េត

អានបន្ត

សូមចូលរួមសោកស្តាយផង! លោកអនុសេនីយ៍ត្រី សៀន ខុន មេបញ្ជាការរង មូលដ្ឋាន កង រាជ អា វុ ធ ហត្ថ ស្រុកសំពៅលូន ត្រូវបានទទួលមរណភាព ដោយសារតែ

ជាក់ស្ដែង កាលពីម្សិលមិញនេះ វេលាម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មេបញ្ជាការរង កង រាជ អា វុ ធ ហត្ថ ស្រុកសំពៅលូន ខេត្ដបាត់ដំបង លោក សៀន ខុន បានជួបរឿងអកុសល រហូតបាត់បង់ជីវិត ព្រោះដោយសារតែ ជួបគ្រោះ ថ្នាក់ ចរាចរណ៍ ទើបឆក់យកជីវិតរបស់គាត់ទៅ យ៉ាងលឿនរហ័សបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Sam Channa ត្រូវជាមិត្ដភក្ដិ នៃ ស ព បានបង្ហោះសារមួយឃ្លាថា៖”សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួសារ ស ព ផង គាត់ជាមិត្តភក្កិដ៏ល្អរបស់ខ្ញុំ មិនគួរណាមកជួបគ្រោះថ្នាក់បែបនេះសោះ ពេលនេះកង រាជ អា វុ ធ ហត្ថ ខេត្តបាត់ដំបង បានបាត់បង់មិត្តរួម អា វុ ធ ម្នាក់ទៀតហើយ គឺលោកអនុសេនីយ៍ត្រី សៀន ខុន មេបញ្ជាការរង មូលដ្ឋាន កង រាជ អា វុ ធ ហត្ថ ស្រុកសំពៅលូន ខ្ញុំសោកស្តាយគាត់ខ្លាំងណាស់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមត្រេកអរផង! អែន ជី សម្រាលកូនដោយជោគជ័យ មានសុវត្ថិភាព ទាំងម្តាយ និងកូន

ភ្នំពេញ៖ អ្នកនាង អែន​ ជី បានចាប់ដៃសាងគ្រួសារ យ៉ាងមានសុភមង្គល និងមានជីវិតដ៏ប្រសើរ ដែលនារីគ្រប់រូប ប្រាថ្នាចង់បាន ព្រោះតែក្តីចំណងស្នេហ៍មួយនេះ កាន់តែធ្វើឲ្យអ្នកនាងកាន់តែមានសុភមង្គល ទ្វេរដង ពេលបានដឹងថាខ្លួនមានផ្ទៃ ហើយពេលនេះ អ្នកនាង ក៏បានសម្រាលកូន ដោយជោគជ័យ និងមានសុវត្ថិភាព។ ដោយឡែកនៅថ្ងៃនេះ អែន ជី បានបង្ហោះសារដ៏រំភើប ក្រោយពេលទទួលបានសមាជិកថ្មីដ៏គួរឲ្យក្នាញ់ម្នាក់ ។ អ្នកនាង បានបង្ហោះសារថា “𝙒𝙚𝙡𝙘𝙤𝙢𝙚 ម្ចាស់ជីវិតម៉ាក់ អ្នកទាំង២ជាកម្លាំងចិត្តដ៏អស្ចារ្យរបស់ខ្ញុំ អារម្មណ៍ឈឺនិងអារម្មណ៍លំបាកក្នុងខ្លួនប្រែក្លាយជាអារម្មណ៍រំភេីបរីករាយពេលដែលមាននាក់ទាំង២នៅក្បែរ អូនឈ្មោះគង់ វិរះអុីដេន កេីតថ្ងៃអាទិត្យ ខែតុលា ឆ្នាំ2020 ទំងន់ស្តង់ដារ 3.52g”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបចិត្តបំផុត ពេលបានឃើញអ្នកនាង និងកូនមានសុខភាព និងមានសុវត្ថិភាព៕

អានបន្ត

ចំពោះករណីនេះយល់យ៉ាងណាដែរ?! ទីបំផុតឃាត់ខ្លួនបុរសជាអ្នកបើកឡានដឹកដី បុ កយុវជនដែលឈឌឺនៅលើផ្លូវជាតិហើយ ដោយបញ្ហានេះចុងក្រោយគឺ…

ដូចប្រិយមិត្តបានជ្រាបមកហើយថា កាលពីម្សិលមិញមានមហាជនជាច្រើន បានហួសចិត្តទៅលើករណី យុវជនមួយក្រុម មិនដឹងជាមានការងារអ្វីទេ បែជានាំគ្នាទៅយកនៅលើផ្លូវជាតិដែលមានទំហំតូច លុះដល់ពេលរថយន្តបើកមកដល់ ស្រាប់តែម្នាក់ក្នុងចំណោមជាច្រើននាក់ ដែលឈរនៅលើផ្លូវនោះ គេចមិនទាន់ ត្រូវថយន្តបុ កមួយចំហឹងតែម្តង ក្នុងនោះមហាជនក៏បានបញ្ចេញមតិខុសៗគ្នា ដោយភាគច្រើនគឺស្តីបន្ទោសទៅលើយុវជនដែលឈលើផ្លូវជាតិតែម្តង។ យ៉ាងណានៅថ្ងៃនេះផងដែរ បើយោងតាមហ្វេសបុកផេច KPS BreakingNews បានឲ្យដឹងលំអិតថា: ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃា ត់ខ្លួនបុរស ដែលបើករថយន្តដឹកដីបុ កយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤-១០-២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។ អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដីបុ កយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ។ ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យបា ត់បង់ជី វិ តទេតែរបួ សធ្ងន់។ ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល។ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃា ត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អានបន្ត

ចិត្តល្អខ្លាំងណាស់! ថៅកែហាងពេជ្រ និងស្វាមី ជួបស្ត្រីមានផ្ទៃពោះម្នាក់ ដើររុញរទះលក់ការ៉េម តាមផ្លូវ ហើយចូលបា​ញ់កាំភ្លើង ដូរយករង្វាន់ ម៉ាសប្បាយ, ចុងក្រោយធ្វើរឿងមួយ ដល់ថ្នាក់ស្ត្រីរូបនេះ រំភើបឡើងស្រក់ទឹកភ្នែក នោះគឺ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញមួយចំនួនទៀត បានប្រទះឃើញ ស្ត្រីមេម៉ាយម្នាក់ មានកូន២នាក់ ជិះរឺម៉កម៉ូតូ លក់អាវជជុះ កំពុងតែរបូតច្រវ៉ាក់ម៉ូតូ តាមផ្លូវ។ ក្រោយពីបានសួរនាំ ដឹងរឿងមួយចំនួនទៀត កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់ស្ត្រីរូបនេះជាខ្លាំង ថៅកែហាងពេជ្រ បានជូនថវិកាដល់ទៅ ៤៥០ ដុល្លារ ឯណោះ (៣០០ដុល្លារ សម្រាប់ធ្វើដើមទុនរកស៊ីបន្ថែម, ៥០ ដុល្លារ ជូនកូនប្រុសស្ត្រីរូបនេះ និង ១០០ ដុល្លារ ទៀត សម្រាប់ទុកធ្វើម៉ូតូ)។ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយបញ្ជាក់បន្ថែមថា “មកស្រុកជលគិរី កំពុងជិះឡានតាមផ្លូវស្ងាត់ដាច់ស្រយាល ស្រាប់តែឃើញគាត់នេះកណ្ដាលថ្ងៃក្ដៅចែស គិតថាប្រហែលគាត់មានបញ្ហាអីក៏ឈប់សួរគាត់ បានដឹងថាម៉ូតូធ្លាក់ច្រវ៉ាក់ ហើយអត់មានអ្នកជួយ មានតែកូនរុញដាក់អត់រួច។ គាត់លក់ខោអាវតាមរទេះ ជាមួយកូនប្រុសនេះអ្នកដឹក ហើយមានកូនតូចនៅដៃទៀត។ មិនហ៊ានសួរគាត់ច្រើន គាត់ថាបែកគ្នាជាមួយប្ដីហើយ ទាំងកូននៅតូច តែមិនដឹងមានរឿងអីទេ។ ម៉ូតូនេះ ខ្ចីបងប្អូន ឱ្យកូនដឹកដើរលក់ ពិតជាគួរឱ្យអាណិតមែន។ ខ្ញុំឱ្យគ្នាខ្ញុំជួយរុញ ជួយដាក់ច្រវ៉ាក់វិញ ដើម្បីបន្តដំណើរទៅមុខ ហើយក៏ជួយលុយគាត់ 450$ ដើម្បីជួសជុលម៉ូតូ សង្ឃឹមថាអាចបានស្រួលជាងនេះ។ ឃើញចឹងៗអី ស្រណោះកាលលក់ខោអាវមុខរោងចក្រណាស់ ភ្លៀងមកម្ដងៗទប់ឆ័ត្រសឹងមិនជាប់ បានបងៗនៅរោងចក្រជួយ”។ ក្នុងថ្ងៃនេះដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានជួបស្ត្រីម្នាក់ទៀត ដែលមានមុខរបរ ដើរ លក់ការ៉េម និងបាញ់កំាភ្លើងដូរយករង្វាន់។ ក្រោយពីលេងកម្សាន្តយ៉ាងសប្បាយរួច ស្រាប់តែ លោកស្រី ទើប ដឹងថាស្ត្រីរូបនេះ កំពុងតែមានផ្ទៃពោះ កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់ស្ត្រីនេះពេក…

អានបន្ត

ក្តុកក្តួលណាស់! ក្រោយឪពុក បា ញ់ម្តាយ និងបា ញ់ខ្លួនឯងតាមក្រោយ កូនស្រី ស្លុតចិត្តបានត្រឹមបង្ហោះសារដ៏ក្រៀមក្រំថា….

សមត្ថកិច្ចនគរបាយលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់នូវព័ត៌មានលម្អិតពាក់ព័ន្ធករណីប្តីបា ញ់ប្រពន្ធហើយបា ញ់ខ្លួនឯងរហូតបាត់ប ង់ជី វិ តទាំងពីរនាក់ នៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ថា កើតឡើងដោយសារអំណាចនៃភ្លើងប្រច័ណ្ឌ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនស ង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនាយរងផ្នែកបច្ចេកទេស និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ បានបា ត់បង់ជី វិ តដោយត្រូវគ្រា ប់កាំភ្លើ ង០១គ្រា ប់ចំក្បា លចំហៀងខាងស្តាំធ្លា យទៅខាងឆ្វេង។ ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីដា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ បានបា ត់បង់ជី វិ ត ដោយត្រូវគ្រា ប់កាំភ្លើ ង០២គ្រាប់ ត្រូវចំប្រអ ប់ទ្រូ ងខាងស្តាំធ្លា យមកប្រអប់ទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងត្រូវចំក្រោមផ្ចិតធ្លា យមកកណ្តាលខ្នងចំនួន០១កន្លែង។ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមានអាវុធខ្លី០១ដើម ម៉ាកឡុកចិន CF92 ពណ៌ខ្មៅ លេខ 00249109236 បង់ចំនួន០១ គ្រា…

អានបន្ត

ឈឺចិត្តជំនួស! នារីម្នាក់ ទម្លាយការពិតអំពីបុរសម្នាក់ទាំងសង្ហារ រៀនបានខ្ពង់ខ្ពស់ ធ្វើឲ្យនាងមានផ្ទៃពោះហើយ រត់ចោលនាង មិនសួរនាំអីមួយមាត់ ហើយពេលនេះនាងប្រកាសថា…

យោងតាមគណនីហ្វេសបុកមួយឈ្មោះ Phorn Sokkhe ដែលជានារីម្នាក់ដែលមានរូបឆោមល្អ បានបង្ហោះសារទម្លា យនៅបញ្ហាក្នុងចិត្តរបស់ខ្លួនថា: ខ្ញុំព្យាយាមនិយាយស្រួលជាមួយអ្នកនឹងទុកពេលអោយ2 ខែហេីយ🙂 ខ្ញុំអោយដោះស្រាយជាមួយខ្ញុំអោយរួចអ្វីៗនឹងល្អទាំងអស់គ្នា តែអ្នកមិនតបមិននិយាយជាមួយខ្ញុំសូម្បី1 ម៉ាត់ ខ្ញុំមិនទាមទារអោយអ្នកចិញ្ចឹមកូនរឺក៏អោយទទួលស្គាល់កូនទេ 👍ខ្ញុំមិនអោយកូនស្គាល់មុខអ្នកទេកុំភយ័ តែខ្ញុំអោយអ្នកដោះស្រាយរឿងបំណុលអោយរួច ខ្ញុំអោយអ្នកទៅដោយស្រួលហេីយ ក៏ខ្ញុំគ្មានថ្ងៃទទួលយកអ្នកមកធ្វេីជាឳពុករបស់កូនខ្ញុំវិញដែរ ព្រោះលោកមានសម្ថភាពបង្កេីតកូនចោលតែ គ្មានសម្ថភាពធ្វេីជាឳពុកគេទេ👍អ្នកឯងទៅចោលខ្ញុំទាំងដែរខ្ញុំពោះ​ធំ​ជិតគ្រប់ខែ 😪នៅផ្ទះម្នាក់ឯងទាំងដែរខ្លួនឯងពោះធំ ដោយគ្មានសួរសុខទុកមួយម៉ាត់ទាំងដែរកូនក្នុងពោះជាឈាមរបស់អ្នកឯង អ្នកគិតថាអ្នកឯងអស្ចារ្យមែនគិតថាចង់ដេីរបង្កេីតកូនចោលតាមអំពេីចិត្តចឹងមែន 🙂👍 បញ្ជាក់ ខ្ញុំមិនបានរៀបការពេញច្បាប់ទេ😊 រៀនបានខ្ពង់ខ្ពស់ណាស់មិនសមចរិតបែបនឹងទេ Share អោយលោកម្នាក់នឹងបានឃេីញផងក្រែងមិនដឹង🙏 បេីថាបានឃេីញហេីយដោះស្រាយខ្ញុំលុបវិញបេីមិនដោះស្រាយជាមួយខ្ញុំទេ ចាំជួបគ្នានៅABC បន្តចុះ☺️👌។ ដំបូងគ្មានអ្នកណាប្រាប់យេីងថាគេមានប្រពន្ធទេ បេីយេីងដឹងក៏មិនបានអោយមានថ្ងៃនេះដែរ🙂 គ្រប់យ៉ាងខ្ញុំក៏ទទួលថាខ្ញុំខុស ខ្ញុំមិនបានថាខ្ញុំត្រូវទេ🙂 មានតែខ្ញុំនឹងម្នាក់ប្រុសនឹងទេទេីបដឹងច្បាស់ 😊៕

អានបន្ត

ប្រពៃណាស់! ជួបចៃដន្យ ស្ត្រីមេម៉ាយ មានកូន២នាក់ តាមផ្លូវ រកស៊ីលក់ខោអាវជជុះ កំពុងរបូតច្រវ៉ាក់ម៉ូតូ, ក្រោយសួរនាំដឹងរឿង កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ សម្រេចជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញមួយចំនួនទៀត បានប្រទះឃើញ ស្ត្រីមេម៉ាយម្នាក់ មានកូន២នាក់ ជិះរឺម៉កម៉ូតូ លក់អាវជជុះ កំពុងតែរបូតច្រវ៉ាក់ម៉ូតូ តាមផ្លូវ។ ក្រោយពីបានសួរនាំ ដឹងរឿងមួយចំនួនទៀត កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់ស្ត្រីរូបនេះជាខ្លាំង ថៅកែហាងពេជ្រ បានជូនថវិកាដល់ទៅ ៤៥០ ដុល្លារ ឯណោះ (៣០០ដុល្លារ សម្រាប់ធ្វើដើមទុនរកស៊ីបន្ថែម, ៥០ ដុល្លារ ជូនកូនប្រុសស្ត្រីរូបនេះ និង ១០០ ដុល្លារ ទៀត សម្រាប់ទុកធ្វើម៉ូតូ)។ លោកស្រី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា “ជួបចៃដន្យ នៅកំពង់ឆ្នាំង អាណិតខ្លោចចិត្ត”។ ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ស្រលាញ់បងដាណាពេញបេះដូង, អូនស្អាតហើយ ចិត្តល្អ ចិត្តបុណ្យទៀត, បងដាណាជួបកន្លែងណាជួយកន្លែងនិងសូមបងសំណាងល្អ, និយាយទៅ អ៊ី ទ្រី ដាណា គាត់អោយលុយទៅបុគ្គលណា ក៏ដោយ គឺគាត់តែងតែនិយាយថា យកទៅធ្វើដើមទុនរកស៊ីទាំងអស់, ជាតិជាអ្នកមានហើយ ចិត្តល្អ គឺឃើញតែបង១នេះ ហើយកម្រមានណាស់បងល្អទាំងរូប ទាំងចរឹត អ្នកមានខ្លះ មើលងាយអ្នកក្រណាស់ មែនដូចបងទេ។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់លោកស្រី ដែលតែងតែជួយ អ្នកខំតស៊ូ បែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ពិតជាល្អខ្លាំងណាស់! លែងលំបាកហើយទៀតហើយ បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្ត

យោងតាមហ្វេសបុកផេចផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា Apsara Authority បានជូនដំណឹងថា: បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្តនៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ​ និងបំពាក់ទៅដោយសម្ភារ​បរិក្ខារ​ទំនេីប​ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន​ Green Angkor Culture PLC. មានបន្ទប់ស្រី​ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២​ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ​ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់​ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព​ បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ​ បេតិកភណ្ឌពិភពលោក​។បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ​ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍​ក្នុងរមណីយដ្ឋាន​អង្គរ៕

អានបន្ត