ពុទ្ធោអើយ អាណិតប្រពន្ធគាត់ណាស់! ប្រពន្ធយំរៀបរាប់ឡើងទន់ខ្លួន មុនស ពប្ដីត្រូវបូជា​ចោល​ប្រពន្ធកូនដោយសារតែ (មានវីដេអូ)

ភ្នំពេញ​ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣៥នាទី នៅម្ដុំចម្ការកៅស៊ូ ចំណុចផ្លូវជាតិលេខ ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការ ខេត្តកំពង់ចាម មានករណីជនសង្ស័យមិនស្គាល់​អត្ដសញ្ញាណ បានយក​ដុំថ្មគប់ទៅលើ​រថយន្ដរបស់ឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំជាតិខ្មែរ ទីលំនៅភូមិ​សាលា​វិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយជនរងគ្រោះបាន​កំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅ​ទៅផ្ទះវិញនៅកំពង់ធំ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ​ទៅចំដើមទ្រូងម្ដុំចុង​ដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្ត​រេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើម​កៅស៊ូ បន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន​បានចុះដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជន​រងគ្រោះមក​មន្ទីពេទ្យបង្អែក​ស្រុកចំការលើ តែជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីពេទ្យ។ ចំពោះ​សាកសព បាន​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជ​អាជ្ញារង អមសាលាដំបូង ខេត្ដកំពង់ចាម ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានចង​ក្រងសំណុំ​រឿងតាមនិតីវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ការស្លាប់របស់ជនស្លូតត្រង់ គ្មានកំហុសបែបនេះ បានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភ័ក្ដជន​រងគ្រោះជាច្រើននាក់ សោកស្ដាយពន់ពេក និងងឿងឆ្ងល់ផងថា តើជនដៃដល់ធ្វើបែប​នេះ ដើម្បីផលប្រយោជន៍អ្វីទៅ? អ្នកដែលរង​ការ​ឈឺចាប់ខ្លាំងជាងគេបំផុតពេលនេះ គឺភរិយាជនរងគ្រោះ នាងបានស្រែកយំឮៗ ក្រោយទទួលដំណឹង​អកុសល​មួយនេះ កើតឡើងចំពោះ​ស្វាមីខ្លួនភ្លាមៗដូច្នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិត្តភ័ក្ដិជិតដិតម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ជាង ម៉ារីន បានសរសេររៀប​រាប់ភ្ជាប់ខ្លឹមសារ ពីការ​តស៊ូរបស់​ជនរងគ្រោះ ដើម្បីប្រពន្ធកូនថា៖ «ប្អូនប្រុសទើបតែនិយាយប្រាប់​បងសោះថា រាល់ថ្ងៃនេះ ប្អូនពិត​ជាពិបាក និងហត់ខ្លាំងណាស់។ ប្អូនបាននិយាយប្រាប់រឿងការងាររបស់ប្អូនមកប្រាប់បងថា បើប្អូន​ខំប្រឹងរក​លុយបានសល់ច្រើនខ្លះហើយ ប្អូនឈប់ និងប្តូរមុខរបបផ្សេង មិនសូវពិបាក និងហត់​អីចឹងទៀត ហើយ និងបានរស់នៅជុំគ្នា​ជាមួយប្រពន្ធនិងកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្អូនថាទៅឆ្ងាយហើយត្រលប់មកវិញ លាងសំអាតឡាន និងបើខូចឡាន ភាគច្រើនប្អូនធ្វើដោយខ្លួនឯងទៀត បងទើបតែយល់ពីទុកលំបាករបស់ប្អូនឯងសោះ បំណងការងាររបស់ប្អូនឯង ដែលប្អូនប្រាប់បងនោះ វានឹង​ពិបាក​សំរាប់គេ ប៉ុន្តែវានឹងមិនពិបាកសំរាប់ប្អូនទៀតទេ។ បងសោកស្តាយប្អូន និងបំណងការងារ​របស់ប្អូន​ឯងខ្លាំងណាស់…

អានបន្ត

រំភើបចិត្តជំនួស! ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃបានទទួលរថយន្ដ Mazda CX9 មួយគ្រឿងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប្រិយមិត្តយោងតាមអខោនហ្វេសប៊ុកមានឈ្មោះ ‎Ly Sovanduong‎ បានបង្ហោះយ៉ាងដូច្នេះថា៖ សូមអបអរសាទរលោកបង Reahul Komarដែល​ត្រូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេននូវរថយន្ដ Mazda CX9 មួយគ្រឿងសម្រា​ប់ប្រើប្រាស់ក្នុងការធ្វើដំណើរបំពេញបេសកម្មជូនជាតិ សាសនា ព្រះមហាក្សត្រ​និងសង្គម​របស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា​(ពអក) ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ព្រះអង្គជាព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ ជំនាញ ហើយអ្វីដែលកាន់តែពិសេសនោះជាញឹកញាប់គេតែងឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។ ស្របជាមួយគ្នានេះដែរ ព្រះអង្គគឺជាព្រះសង្ឃមួយព្រះអង្គដែលមានទឹកព្រះទ័យជ្រះថ្លាក្នុងការចែករំលែក ដោយបានចាក់ឡាយជាវីឌីអូលើបណ្តាញសង្គម Facebook បង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា។ គួរជម្រាបផងដែរថា បច្ចុប្បន្នព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

អានបន្ត

ជូនពរឲ្យឆាប់ជាសះស្បើយ! លោក អៀង ស៊ីធុល បានប្រាប់ថា ខណៈពេលនេះ លោកមិនទាន់មានការ វះកា ត់ទេ តែត្រូវតាមដាន និងព្យបាលនៅផ្ទះមួយរយៈសិន

ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាដកជាបានស្គាល់ តារាចម្រៀងផ្នែកយីកេនិងល្ខោនបាសាក់ដ៏ល្បីឈ្មោះ លោកអៀង ស៊ី ធុល បានធ្លា ក់ខ្លួនឈឺ រហូតដល់ចូលមន្ទីរពេទ្យភ្លាមៗ ព្រោះតែការឈឺចុកចាប់ឈួល ហើយប្រមាត់ហើមឡើងខ្លាំង ទើបត្រូវ បញ្ជូនទៅបន្ទប់ស ង្រ្គោះបន្ទាប់។​ បន្ទាប់ពីលឺដំណឹងរបស់លោកភ្លាម ធ្វើឲ្យបងប្អូនមហាជន និងអ្នកគាំទ្រ ពិសេសមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមជូនពរឲ្យលោកឆាប់ជាសះស្បើយឡើងវិញ។ បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យហើយនោះ លោកក៏បានប្រាប់ពីអាការៈ ព្រមជាមួយសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវ លោកស្រី លោកគ្រូអ្នកគ្រូ មិត្តភក្ត័ បងប្អូនកូនក្មួយទាំងអស់ ក្នុង និងក្រៅប្រទេស ដែលបានផ្ញើរសារសួរពីអាការៈរោ គ សុខទុក្ខដល់សុខភាពខ្ញុំ មិនទាន់មានការវះ កា ត់ទេ តែត្រូវតាមដាន និងព្យបាលនៅផ្ទះ១ រយៈសិន”។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន សូមឲ្យលោកឆាប់ជាសះស្បើយ និងមានសុខភាព ព្រោះថាបងប្អូនទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស ពិតជាព្រួយបារម្ភ និងគោរពស្រលាញ់លោកខ្លាំងណាស់ ៕

អានបន្ត

អានចប់ រំជួលចិត្តតាម ! អេនឌី (Andy) សញ្ជាតិអូស្រ្តាលី កាត់អាមេរិចកាំង ធ្លាប់ធ្វើការច្រើនឆ្នាំ នៅក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយ នៅអូស្រ្តាលី, ពេលឈប់សំរាកការងារ អេនឌី បានមកកម្ពុជា ដោយបានជួប និងស្រឡាញ់នារីខ្មែរម្នាក់ យ៉ាងងប់ងល់, នៅទីបំផុត…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វសប៊ុកម្នាក់ឈ្មោះ “ស្ទីវិន សាន់” បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថ្លែងពីបុរសជាជនបរទេសដ៏កំសត់ម្នាក់។ ម្ចាស់ហ្វេសប៊ុក ដដែលនេះ បានរៀបរាប់រឿងរ៉ាវខ្លះថា ៖ “30.09.2020-SUN-អេនឌី (Andy) រសៀលថ្ងៃនេះ នៅពេលខ្ញុំដើរទៅទទួលជំទាវតូចពីសាលារៀន ខ្ញុំប្រទះបុរសបរទេសវ័យចំណាស់មួយរូបកំពុងអង្គុយលើចិញ្ចើមផ្លូវនៅទល់មុខសាលាខណ្ឌដូនពេញ ដោយមានពាក់តែស្បែកជើងម្ខាងខាងឆ្វេង រីឯជើងស្តាំពាក់ស្រោមជើងខ្មៅ និងរុំដោយស្បោងប្លាស្ទីក។ ខ្ញុំដើរហួស។ ពេលត្រឡប់មកពីសាលារៀនវិញ ខ្ញុំឃើញបុរសរូបនោះអង្គុយនៅកន្លែងដដែល។ ខ្ញុំដើរសំដៅ ហើយសួរសំណួរមួយចំនួនទៅគាត់ ស្របពេលជំទាវតូចទំនងភ្ញាក់ផ្អើល ព្រោះឈរនៅឆ្ងាយបន្តិច។ មួយសន្ទុះទើបជំទាវតូចក្លាហានខិតចូលជិត និងថតរូប។ អេនឌី (Andy) សញ្ជាតិអូស្រ្តាលីកាត់អាមេរិចកាំង មានជំនាញខាងអេឡិចត្រូនិច និងធ្លាប់ធ្វើការច្រើនឆ្នាំនៅក្រុមហ៊ុនទូរស័ព្ទធំមួយនៅអូស្រ្តាលី។ ពេលឈប់សំរាកការងារប្រចាំឆ្នាំ អេនឌីបានមកកម្ពុជាដោយបានជួប និងស្រឡាញ់នារីខ្មែរម្នាក់ យ៉ាងងប់ងល់ រហូតលះបង់ទឹកដីកំណើត ដើម្បីរស់នៅជាមួយមនុស្សជាទីស្នេហា។ ទីបំផុត របររកស៊ីនៅកម្ពុជាដួលរលំ ស្នេហាក៏បែកបាក់ នាំអោយអេនឌីខូ​ចចិ​ត្ត ដើរគ្មានគោលដៅ ក្លាយជាជនអនាថា។ អេនឌីសម្រេចចិត្តស្លាប់លើទឹកដីកំណើតស្នេហារបស់គាត់នៅកម្ពុជា។ ដោយក្តីមេត្តា ខ្ញុំបានផ្តល់ថវិកាទៅអេនឌី សំរាប់ទិញស្បែកជើង។ ប៉ុន្តែ អេនឌីបដិសេធ ដោយបញ្ជាក់ថា គាត់មិនមែនជាស្មូម ឬអ្នកសូមទាន។ ខ្ញុំសម្រេចចិត្តទិញស្បែកជើងអោយអេនឌីតែម្តង។ ខ្ញុំប្រាប់អេនឌី រង់ចាំ៣០នាទី។ – អេនឌី : ខ្ញុំអាចស្នើសុំអ្នកមួយចំណុចបានទេ? – បាទ និយាយមកចុះ ប្រសិនបើខ្ញុំអាចធ្វើបាន! – អេនឌី : សូមមេត្តាកុំយកស្បែកជើងពណ៌ផ្កាឈូក (Pink colour) – យល់ព្រម ខ្ញុំចេញទៅយកឡាន និងទៅទិញស្បែកជើងតាមគំរូដែលខ្ញុំបានហែកក្រដាស់សៀវភៅរបស់កូនមួយសន្លឹកគូរពុម្ពទំហំបាតស្បែកជើងរបស់អេនឌី។ ៣០នាទីយើងវិលត្រឡប់មកវិញតាមសន្យាជាមួយស្បែកជើងពីរគូ ស្រោមជើងពីរគូ ដើម្បីជាជម្រើសសំរាប់អេនឌី និងម៉ាស់ក្រណាត់ពាក់មុខមួយកញ្ចប់ នំប្រអប់ ចំណីកំប៉ុងមួយចំនួន រួមជាមួយទឹកផ្លែឈើ។ អេនឌីស្រវាយកស្បែកជើងមកពាក់ភ្លាមៗ ជាមួយស្នាមញញឹមពេញចិត្ត ចេញធ្មេញដែលខកខានដុសសម្អាតច្រើនខែ…

អានបន្ត

ចាក់ដោត! លោក ​​ដួង​ សុខ​គា បញ្ជាក់ចំៗថា “បើកូនខ្មែរ 50% ហ៊ានលើកដៃថា ស្អប់សិល្បៈអាយ៉ៃ ឬ ធុញតែមួយម៉ាត់នោះ ខ្ញុំអាចនឹងឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតខ្ញុំ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ លោក ​​ដួង​ សុខ​គា អ្នក​សិល្បៈ​ពហុ​ជំនាញ​ម្នាក់ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងចាក់ដោតមួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយលោក​នឹងអាចឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតរូបលោកដាច់ខ្យល់ស្លា​ប់ បើសិនជាកូនខ្មែរ ៥០ភាគរយ ហ៊ានធ្វើបែបនេះ។ លោកបញ្ជាក់យ៉ាងច្បាស់ថា ៖ “បើកូនខ្មែរ 50% ហ៊ានលើកដៃថា ស្អប់សិល្បៈអាយ៉ៃ ឬ ធុញតែមួយម៉ាត់ នោះខ្ញុំអាចនឹងឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតខ្ញុំ ដាច់ខ្យល់ស្លា​ប់! សូមកុំឲ្យអ្នកទ្រទ្រង់សិល្បៈមួយនេះថោ​កខ្លួន! សិល្បៈអាយ៉ៃជារបស់ខ្មែរ។ លោកអ្នកអាចចាប់ចុងចួនជាមួយខ្ញុំឆ្លងឆ្លើយលេងបាន មុននឹងអ្នកថាធុញ។ បើឈ្នះខ្ញុំ ខ្ញុំអាចថាឲ្យអ្នកស្អប់ ឬ មើលងាយ អាយ៉ៃបាន ក៏ប៉ុន្តែបើចាញ់ខ្ញុំវិញ អ្នកគ្មានសិទ្ធិ ប្រមាថដូនតាយើងទេ។ អ្នកមុននឹងចូលទៅក្នុងដី សងព្រះធរណីវិញ អ្នកត្រូវថ្វាយបង្គំសុំទោសតាយ៉ៃ សិន។ ខ្ញុំចង់បញ្ជាក់ថា យើងខ្ញុំខំណាស់ ខ្លាចបាត់ទម្រង់មួយនេះ!”៕

អានបន្ត

ខានឃើញយូរ សេន រ៉ានុត នៅតែក្មេង និងសង្ហាដដែល ថែមទំាងដាក់មួយបទទៀតហើយ “បងល្ងង់មែនទេ” ពីរោះណាស់ សូម្បីតែហ្វេនៗក៏និយាយដែរ ថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជានៅចាំច្បាស់ តារាចម្រៀង ប្រុសម្នាក់ឈ្មោះ សេន រ៉ានុត នោះ។ រាល់បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល កាន់តែស្តាប់កាន់តែពីរោះជាប់ចិត្ត មិនជិនណាយឡើយ។ បើទោះបីជាលោក ឃ្លាតឆ្ងាយពីសិល្បៈ និងទៅរស់នៅសហរដ្ឋអាមេរិក ប្រហែល១០ឆ្នាំមកហើយក្តី លោក ហាក់មិនទាន់ដាច់អាល័យក្នុងវិស័យចម្រៀងនេះនៅឡើយទេ ជាក់ស្តែងកាលពីពេលកន្លងទៅ លោកបានបញ្ចេញបទចម្រៀងជាហូរហែផងដែរ សុទ្ធសឹងតែជាបទពីរោះៗ ត្រូវចិត្តអ្នកគាំទ្រជាខ្លាំង។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “បងល្ងង់មែនទេ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ឡុង សំណាង និង និពន្ធបទភ្លេង ដោយ ផល វឌ្ឍនះ។ ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន លាន់មាត់ ថា ៖ សែនពីរោះidol, Idol ចិត្តខ្លែង, sound great, សម្លេងនៅតែពីរោះ, ឆ្ងល់អាយដលខ្ញុំ អត់គិតចង់ចាស់តិចទេឬ ខ្ញុំស្ដាប់បទបងតាំងពីខ្ញុំនៅក្មេង ឥឡូវខ្ញុំចាស់បាត់ហើយ បងនៅក្មេង ហើយសង្ហាលើសមុនទៀត, សម្លេងផ្អែមស្រទន់ពិរោះណាស់អាយដល, សម្លេងផ្អែមស្រទន់ ពីរោះណាស់អាយដល, ពីរោះហើយ មានន័យល្អណាស់។ ហើយក៏នៅមានពាក្យសរសើរពីទឹកដមសំនៀង និងរូបសម្រស់ តារារូបនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ សេន រ៉ានុត បកស្រាយបទនេះទំាងអស់គ្នា ៖

អានបន្ត

សូមចូលរួមសោកស្តាយផង! ប្អូនស្រីសំលាញ់អេីយ​ លឿនពេកហេីយអូន​ បងទទួលយកមិនបានទេ​ ហេតុអីទេវតាចិត្តអាក្រក់មកបំបែក យកប្អូនខ្ញុំទៅ​ ប្អូនខ្ញុំខុសអី​

អាយុសង្ខាររបស់មនុស្សមិនទៀងទាត់នោះទេ មិនដឹងថា រស់នៅបានដល់ពេលណា វេលាណា ម៉ោង ហើយនិងត្រូវចាកចេញ នៅពេលណាដូចគ្នា ព្រោះតែអ្វីៗ ត្រូវបានកំណត់រួចមកហើយ ហើយក៏គ្មានអ្នកណាម្នាក់អាចគេចផុត ពីរឿងទុក្ខសោកមួយនេះបានដែរ។ តែអ្វីដែលឈឺចាប់នៅពេលនេះ គឺជាការបាត់បង់ មិនអាចនឹកស្មានដល់ ដោយសារតែប្អូនស្រី ម្នាក់បានលាចាកលោកទាំងវ័យក្មេង និងគួរឲ្យស្រលាញ់ ដោយមិនដឹងពុលអ្វីឲ្យប្រាកដ។ អាយុសង្ខាររបស់មនុស្សមិនទៀងទាត់នោះទេ មិនដឹងថា រស់នៅបានដល់ពេលណា វេលាណា ម៉ោង ហើយនិងត្រូវចាកចេញ នៅពេលណាដូចគ្នា ព្រោះតែអ្វីៗ ត្រូវបានកំណត់រួចមកហើយ ហើយក៏គ្មានអ្នកណាម្នាក់អាចគេចផុត ពីរឿងទុក្ខសោកមួយនេះបានដែរ។ តែអ្វីដែលឈឺចាប់នៅពេលនេះ គឺជាការបាត់បង់ មិនអាចនឹកស្មានដល់ ដោយសារតែប្អូនស្រី ម្នាក់បានលាចាកលោកទាំងវ័យក្មេង និងគួរឲ្យស្រលាញ់ ដោយមិនដឹងពុលអ្វីឲ្យប្រាកដ។ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ah Lin គាត់បានបង្ហោះសារថា “អូនឯងគេងយូរមេសភ្ញាក់លេីងមកអូនឯងថាជួយមេីលក្មួយហ៎​ ចឹងស្អែកចែទៅពេទ្យហេីយអូនឯងក្រោកមកកុំដេកយូរពេកណា​ អូនឯងប្រាប់ចែថាប្រលងជាប់ចង់បានទូរសព្ទ័ថ្មីចែនិងហ៊ាព្រមអោយតាស​ អូនក្រោកមកណាមិចបានគេងយូរអត់ព្រមក្រោកចឹង”។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “អូនឯងចិត្តអាក្រក់ណាស់ទៅអត់មានលាបងទេ​ អត់ចាំជួបបងសិនទេដាច់ចិត្តមេសអូន​ “។ អូនក្រោកមកបំពេញក្តីស្រមៃអូនវិញភ្លាមលឺអត់​ លឺចែហៅអត់​ អូនឯងសន្យាមួយចែហេីយមិចមិនគោរពសន្យាចឹង​ ក្មេងល្អរបស់ចែក្រោកមកណាចែសូមអង្វរក្រោកមក​ អោយចែធ្វេីក៏ចែព្រមដែរ​ ខែក្រោយដល់ខួបកំណេីតអូនឯងហេីយចែទិញនាឡិកាទុកស៊ុប្រាយ​ ហេីយអូនឯងថាស្រលាញ់ចង់បាននោះអី​ អូនឯងថាយេីងពាក់អោយដូចគ្នាហ៎​ ក្រោកមកវិញមកអូន​ អូនឯងគេងចឹងផ្ទះយេីងស្ងាត់ហាដឹងអត់​”។ ម្ចាស់ហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា “ជិតដល់ម៉ោងរៀនលូវហេីយអូនក្រោកមកណា​ អូនគេងយូរណាស់ហេីយក្រោកឡេីង​ ហេីយក៏ជិតដល់ពេលមេីលក្មួយដែរអូន​ អូនឯងថាជួយបង្ហាត់អូនប៊យលេងបាល់ ជូនក្មួយទៅរៀននោះអី​ តិចទៀតចែទៅពេទ្យហេីយ​ យ៉ាងយូរ២​ ៣​ ថ្ងៃទៀតបានក្មួយ១ហេីយ មិចអូនឯងអត់ចាំមេីលមុខក្មួយសិនចឹងអូន​ ប្អូនស្រីសំលាញ់អេីយ​ លឿនពេកហេីយអូន​ បងទទួលយកមិនបានទេ​ ហេតុអីទេវតាចិត្តអាក្រក់មកបំបែប​ យកប្អូនខ្ញុំទៅ​ ប្អូនខ្ញុំខុសអី​។ សូមអោយ​អូនមកនៅជាមួយបង​ វិញមកអូន​ធ្វេីជាកូនរបស់បងវិញ​ ហេីយសូមអោយអូនអាយុវែងកុំអោយដូចជាតិនេះទៀត Love u my girl “។​ អូនហាដល់ម៉ោងរៀនហេីយ​ ងេីបឡេីង​ ទៅរៀនគេងយូរពេកទៅរៀនអត់ទាន់ហួសម៉ោងលូវហេីយ​ លឺហេស​ លឺចែហៅអត់​ អត់ឆ្លេីយសោះចឹងហាស​ លូវឬកធំណាស់ចែហៅលែងឆ្លេីយហេីយហី​…

អានបន្ត