គួរឲ្យអាណិតគាត់ណស់! លោក អៀង ស៊ីធុល ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ហើយថែមទាំងត្រូវវះកា ត់ទៀត ក្រោយពីមានបញ្ហា….

ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ លោក អៀង ស៊ីធុល ដែលជាតារាចម្រៀងផ្នែកយីកេនិងល្ខោនបាសាក់ដ៏ល្បីល្បាញតាំងពីទសវត្សន៍ឆ្នាំ ៧០ មកនោះ បានធ្លា ក់ខ្លួនឈឺរហូតចូលមន្ទីរពេទ្យវះកា ត់ភ្លាមៗ បង្កការព្រួយបារម្ភជាខ្លាំងដល់សាច់ញាតិនិងអ្នកគាំទ្រ។ ជាក់ស្តែងយោងតាមគណនីហ្វេសបុករបស់ លោក អៀង ស៊ីធុល បានរៀបរាប់ថា: ថ្ងៃទី 27 ខែ9 ឆ្នាំ2020 វេលាម៉ោង 10:30am នៅ Lowell General Hospital Lowell Massachusetts USA នឹងធ្វើការ surgery gallbladder (វះកាត់ថង់ប្រម៉ាត់) ដោយសារខ្ញុំមានអាការៈឈឺចុ កឈួល ហើយប្រមាត់ហើមឡើងខ្លាំង។ អរគុណបងប្អូនកូនក្មួយ អ៊ំពូមីង ដែលបានជូនពរ និងបារម្ភពីសុខទុក្ខរបស់ខ្ញុំ។ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិន សូមឲ្យលោកបានធូស្រាល និងឆាប់វិលត្រលប់មកចូលរួមក្នុងសិល្បៈបន្តទៀត៕

អានបន្ត

មហាជនផ្ទុះសំណើចជាខ្លាំង ក្រោយឃើញ សុភ័ក្រ្ត កុសុម៉ា សម្តែងមួយឈុតនេះចូលតួបានល្អណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់មហាជនពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ពិធិការិនីពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។ដោយឡែក កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា។ក្នុងនោះដែរ កាលពីពេលថ្មីៗ ទើបកន្លងផុតទៅនេះ កុសុម៉ា បានសម្តែងមួយឈុតទៀតហើយ អមដោយបទចម្រៀង “សង្ស័យ” ដែលជាសំនៀងដើម កញ្ញា រ៉េត ស៊ូហ្សាណា។យ៉ាងណាមិញ ពិធីការិនី រូបនេះ ពិតជាពូកែ លេងទឹកមុខ និងកាយវិការខ្លាំងណាស់ ក្នុងបទចម្រៀងមួយបទនេះ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ទប់សំណើចលែងជាប់ហើយ សើចតាំងពីដើមរហូតដល់ចប់ រហូតដល់ថ្នាក់ អ្នកខ្លះបានចូល comment ថា ៖ អរគុណបង ដែលធ្វើអោយខ្ញុំញញឹមបាន, សមម្លេសអូន, ដូចយាយចាស់មែនទែន អ៊ីចឹង, សំដែងសមណាស់បងដូចចាស់សុទ្ធសាតតែម្ដង, សើចចុកពោះ តំាងពីដើមរហូតដល់ចប់។តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

អានបន្ត

បើកបង្ហាញមុខមាត់បច្ចុប្បន្នតួអង្គរឿងមរណៈមាតា​ ស្រស់ស្អាតសង្ហាមិនចាញ់នៅពីក្មេងឡើយ តែសព្វថ្ងែនេះលោកមាន….

ប្រិយមិត្តខ្លះប្រហែលជាបានទស្សនារឿងភាពយន្តខ្មែរជាច្រើនដែលបានចាក់ផ្សាយក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរឿង ព្រះលក្ខសិនវង្ស នាងព្រាហ្មកេសរ និងរឿងមរណៈមាតា​ មានតួអង្គសំខាន់ម្នាក់ដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន ឈ្មោះ ឈួន ច័ន្ទរដ្ឋា ដែលជាតួអង្គសំខាន់ តែងតែដើរតួជាព្រះរាជបុត្រតូច​ ក្នុងអំឡុងពេលនោះ មហាជនជាច្រើនកោតសរសើរចំពោះទេព្យកោសល្យនៃការសម្ដែងរបស់រូបគាត់ មិនថាតួអង្គបែបណាក៏គាត់អាចធ្វើបានយ៉ាងរលូត។ ជាក់ស្តែង ក្រោយផ្អាកពីការងារសិល្បៈរួចមក លោកបានរៀបការ និងសាងជីវិតគ្រួសារយ៉ាងមានក្តីសុខ ដោយបច្ចប្បន្ននេះ លោករូបមានប្រពន្ធ និងកូនដែលមានមុខមាត់គួរឲ្យក្នាញ់មិនចាញ់រូបលោកកាលពីក្មេងឡើយ។ ចំពោះជីវិតប្តីប្រពន្ធរូបនេះ ហាក់បីដូចជាសប្បាយរីករាយគ្រប់ពេល ព្រោះរូបភាពដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកសុទ្ធតែផ្តល់ស្នាមញញឹមគ្រប់ពេល និងគ្រប់ទីកន្លែងដែលពួកគាត់បានទៅដើរលេង។ ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏បានស្រាវជ្រាវឃើញតារាវ័យក្មេងរូបនេះកាលបីជាង១០ឆ្នាំកន្លងទៅ ក្នុងនោះគាត់បានបង្ហោះថា “ជឿថាមានមនុស្សមិនតិចទេចង់ស្គាល់គាត់ពេលបច្ចុប្បន្ន ទីបំផុតរកគាត់ឃើញហើយ ព្រះរាជកុមារជាទីស្រឡាញ់ក្នុងក្ដីស្រម៉ៃអ្នកទាំងអស់គ្នាកាលពីតូចដ៏ល្បីក្នុងរឿង (មរណមាតា , ព្រះលក្ខសិនវង្សនាងព្រាហ្មកេសរ…….ល) ពេលនេះគាត់មានប្រពន្ធរួចហើយថែមទាំងស្រស់ស្អាតនឹងកូនម្នាក់ទៀតផង សូមប្ដូរយុទ្ធសាស្ដ្ររងចាំបន្ដ Crush ទៅកាន់កូនរបស់គាត់វិញទៅព្រោះប្អូនមើលទៅក៏ជិតធំដែរភារកិច្ចតាមរកអស់ពេល3ខែត្រូវបានបញ្ជប់”៕

អានបន្ត

សមាគម​សិល្បករ​ខ្មែរ សម្ដែង​ការសោកស្ដាយ ដែល​ប៉ូលិស​កសាង​សំណុំរឿង​កូន​នាយ​ក្ដិ​ប មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ

ភ្នំពេញ ៖ លោក​ហេង ឡុង ក្នុងនាម​ក្រុមគ្រួសារ​ជ ន រ ងគ្រោះ និង​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ប៉ូលិស​ កសាង​សំណុំរឿង​កូន​នាយ​ក្ដិ​ប ដែល​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ​នា​ព្រឹក​នេះ​។​ លោក​ហេង ឡុង បានបញ្ជាក់​ដូច្នេះ​ថា ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​លោក លី សុខ​លេង ជា​ចៅក្រម​ជំនុំជម្រះ នឹងធ្វើ​ការប្រកាស​សាលក្រម ករណី​គ្រោះ ថ្នាក់ ​ច រា ចរណ៍ ដែលមាន​ក្រុមគ្រួសារ​នាយ ក្តិ​ប ជាដើម​បណ្តឹង (​ជ ន រងគ្រោះ ចឹក ចាន់​ក្តី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០)​។ លោក​បញ្ជាក់​ទៀត​ថា ក្នុងនាម​ក្រុម​គ្រួសារ​ជ ន រងគ្រោះ និង​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​តុលាការ ដែល​បាន​យកចិត្តទុកដាក់​ករណី​ក្រុម​គ្រួសារ​នាយ ក្តិ​ប ខ្ញុំបាទ​សង្ឃឹមថា យុត្តិធម៌ នឹងមាន​សម្រាប់​គ្រួសារ​ជ ន រងគ្រោះ។ ជាមួយ​គ្នា​នេះ លោក​ហេង ឡុង បាន​សម្ដែង​ការ​សោកស្ដាយ​ថា «​ខ្ញុំ​មានការ​សោកស្ដាយ​ដែល​ទទួល​ដំណឹង​ថា ប៉ូលិស​កសាង​សំណុំរឿង​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ អំពី​អ្វី​ដែល​ខ្លួន​សរសេរ ចំណែក​ឯ​ជន​បង្ក​នៅ​មាន​សេរីភាព​នៅឡើយ​ រីឯ​សំណង​ទៀតសោត ក៏​មិន​ទាន់​បាន​ដោះស្រាយ​គ្នា​នៅឡើយ»។ លោក​ហេង ឡុង បានបញ្ជាក់​ជា​ចុងក្រោយ ក្នុង​សំណេរ​នេះ​ថា «សមាគម នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុក​ចំពោះ​ករណីនេះ និង​ស្នើ​សូម​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានាថា ជនរងគ្រោះ នឹង​ទទួលបាន​សំណង​តាមច្បាប់ ព្រោះ​ក្រុមគ្រួសារ​នាយ ក្តិ​ប កំពុង​ជួប​ការលំបាក​ផ្នែក​ជីវភាព​ណាស់ រីឯ​នាយ ក្តិ​ប ទៀតសោត​ក៏​កំពុងមាន​ជំងឺ ចំណែកឯ​កង់​បី​ឥណ្ឌា ដែល​រងគ្រោះ​ទៀត ក៏​ជា​កង់​បី​ដែល​បង់​រំលស់ ហើយ​បច្ចុប្បន្ន​នេះ​ខូចខាត​អស់​ទៅហើយ​។ អរគុណ​សន្តិភាព»។ គួរ​បញ្ជាក់ថា កូនប្រុស​របស់​នាយ​ក្ដិ​ប ឈ្មោះ​ចឹក ចាន់​ក្តី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត…

អានបន្ត

សង្វេគខ្លាំងណាស់! ទិដ្ឋភាពពិធីបុណ្យ ស ព​ អ្នករត់ PassAapp ដែលទទួលមរណភាព ក្នុងហេតុការផ្ទុះ អា វុ ធ នៅខេត្តព្រះសីហនុ

ប្រិយមិត្ដមួយចំនួនធំ ប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ​ឆ្នាំ​២០២០ មានហេតុការណ៍​ផ្ទុះ​អា វុ ធ ​មួយបានកើតឡើង ស្ថិត​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​២ ​ក្រុង​និង​ខេត្ត​ព្រះសីហនុ​ ដែលបាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ ជាអ្នករត់ តុ តុ (ម៉ូតូកង់៣ឥណ្ឌា)​ ស្លា ប់ បាត់ បង់ ជីវិត និង​៣​នាក់​ផ្សេងទៀត ទទួល​រង ​រ បួ ស​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទិដ្ឋភាពពិធីបុណ្យ ស ព ជន រង គ្រោះ ខាងលើ បានប្រារព្ធធ្វើឡើង ក្រោមទិដ្ឋភាពសោកសង្រេងជាទីបំផុត ស្ទើរតែមិនអាចទទួលយកបាន។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ព្រះភិក្ខុ ទេព សុីណា ហៅផាន មានសង្ឃដីកាឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុត ជាមួយគ្រួសារ ស ព ដែលត្រូវបាត់បង់ លោក ហែន រិទ្ឋ អាយុ ៤៩ឆ្នាំ កំណើត នៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានហេតុការណ៍ ករណី បា ញ់គ្នា នៅកំពងសោម ខេត្តព្រះសីហនុ បែរជាមកត្រូវគាត់ជា អ្នករត់ផាសអាប់ ដែលមិនដឹងអីសោះ ឥឡូវប្រារព្ធពិធីបុណ្យ ស ព នៅវត្តសំរោង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

នៅតែក្មេងដដែល ! តារាចម្រៀង សុគន្ធ និសា តែងខ្លួនមួយឈុតនេះ ស្អាតទាក់ភ្នែកខ្លាំងពេក ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ទប់អារម្មណ៍លែងជាប់ ក៏នាំគ្នា comment ថា….(មានវីដេអូ)

កាលពីយប់មិញ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 បានឈានដល់ វគ្គផ្តាច់ព្រ័ត្រហើយ។ នៅទីបំផុត អ្វីដែលបានធ្វើឲ្យហ្វេនៗជាច្រើន ពេញចិត្ត រំភើប យ៉ាងខ្លាំងនោះ គឺពានរង្វាន់ ក្នុងកម្មវិធីនេះ គឺបានទៅលើ តារាចម្រៀង វី ឌីណែត ហើយ ដែលត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី។ ក្នុងនោះ គេឃើញ អ្នកគាំទ្រជាច្រើន បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ហើយនាំគ្នា ចូល comment ថា ៖ ពិតជាស័ក្តិសមណាស់ ដែលគាត់បានទទួលពានមួយនេះ ព្រោះសំឡេងគាត់ អាចបត់បែនបានគ្រប់កាលៈទេសៈ, ពីហ្វេនតាក់ម៉ា អបអរសាទ បង វី ឌីណែត, ពេញចិត្តណាស់, ពេញចិត្តណាស់ ការផ្ញើសារ ពិតជាមិនខកបំណងទេ លើកនេះ Idol បង វី ឌីណែត លើកពាន, បងវីឌីណែតគាត់ធ្វេីបានហេីយ។ ឆ្លៀតក្នុងឱកាស​ ដ៏ អធឹកអធម នេះ គេបានឃើញ តារាចម្រៀង សម្លេងផ្អែមស្រទន់ គឺ អ្នកនាង សុគន្ធ និសា ក៏មានវត្តមានជាតារាកិត្តិយស ឡើងបកស្រាយចម្រៀង ជាមួយបេក្ខនារី តាក់ ម៉ា ប្រឡងក្នុងកម្មវិធីនេះផងដែរ អមដោយការតុបតែងខ្លួន និងស្លៀកពាក់យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នា លាន់មាត់ថា ៖…

អានបន្ត

តារាកំប្លែងអ្នកនាង គ្រត៖ មិនមែនមួយថ្ងៃគឺមួយជីវិត! រយៈពេល៣១ឆ្នាំ ជីវិតប្ដីប្រពន្ធ តារាកំប្លែង គ្រត នៅតែផ្អែមល្ហែម

ភ្នំពេញ៖​ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង គ្រត នៅតែមានការគាំទ្រ និងទទួលបានការគោរស្រលាញ់ពីហ្វេនៗជាច្រើន ជាមួយនឹងវោហាស័ព្ទ ពាក្យសម្ដីចាក់ទឹកមិនលិច ដែលតែងតែផ្ដល់ជាសំណើច និងភាពរីករាយជូនទៅដល់ទស្សនិកជន ផងដែរ។ ជាក់ស្ដែង បើងាកមកមើកពីជីវិតឯកជន តារាកំប្លែងរូបនេះវិញ ឃើញថា ពិតជាមានក្ដីសុខ និងសុភមង្គលយ៉ាងខ្លាំង ដែលមានការរស់នៅយ៉ាងចុះស​ម្រុងជាមួយនឹងស្វាមី និងកូនៗ យ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង គ្រត ក៏បានបង្ហោះរូបភាព ២ សន្លឹក ដែលជារូបភាពកាលពីច្រើនឆ្នាំមុន រវាងនាងនិងស្វាមី និងរូបភាពនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង បើកបង្ហាញពីជីវិតប្ដីប្រពន្ធដ៏ស្មោះស្ម័គ្រ ដែលបានរួមរស់ ឆ្លងកាត់ឧបសគ្គជាច្រើន អស់រយៈពេល ៣១ ឆ្នាំ ថែមទៀតផង។ នៅក្នុងនោះដែរ អ្នកនាង គ្រត បានសរសេរថា៖ ១៩៨៩​-២០២០​ សរុប​ ៣១ឆ្នាំ​ហើយ​ ដែល​កាន់​ដៃ​គ្នា​មក​ដល់​ពេល​នេះ។ បន្ទាប់ពីបានឃើញ ពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គល បែបនេះហើយ ក៏មានហ្វេនៗជាច្រើន ចូលរួមសម្ដែងក្ដីត្រេកអរ និងជូនពរឲ្យ អ្នកនាង និងស្វាមី កាន់តែមានក្ដីសុខខ្លាំងឡើង និងនៅតែកាន់តែដៃគ្នាបែបនេះ រហូតទៅ៕ សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

ថាមែនៗ ក្រោយផ្ទុះរឿង ដេវីត ពាក់នាឡិកាតម្លៃខ្ទង់លានដុល្លារ ស្រាប់តែសាម៊ីខ្លួនថាជា….

កាលពីពេលថ្មីៗនេះស្រាប់តែមានផេកហ៊្វេសបុកមួយបានធ្វើការបង្ហោះរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងតារាចម្រៀងរេបស្រុកខ្មែររឿងពាក់នាឡិកាតម្លៃខ្ទង់លានដុល្លារយ៉ាងដូច្នេះ ថា៖«តារារ៉េបជនជាតិខ្មែរ G-Devith ថ្មីៗនេះត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃម៉ូត @Richardmille Iced out Model R M 11 03 ខ្សែពណ៌ក្រហមហើយមានតម្លៃជាង ២_______ ដុល្លារ សាកទាយតម្លៃទាំងអស់គ្នាមើល🤔🤔.( ENGLISH below) The Cambodian rapper G-Devith, was recently spotted wearing a @Richardmille Watch Iced out Model RM 11 03 in red strap, and the price is going for $2_______ , Guess the prices 🤔» ភ្លាមៗនោះធ្វើអោយអ្នក លេងបណ្តាញសង្គមផ្ទុះការវែកញែកពេញហ្នឹងតែម្តង រហូតដល់ថ្នាក់ម្ចាស់សាម៊ីខ្លួនចេញមុខបកស្រាយយ៉ាងដូច្នេះថា៖«របស់ខ្ញុំ fake ផ្សារថ្មីទេបង គ្រាន់តែ costum ដាំពេជ្រលើក្បាលនាឡិកានៅ Seng Chenda 😅fake ថា fake អត់មានបន្លំធ្វើ originalហើយពាក់live រាល់ថ្ងៃទេយាយ 😅»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

អានបន្ត

អុញនោះ! ឃើញគេមើលងាយអ្នកស្រែមានលុយទិញពេជ្រ ស្រាប់តែ អ្នកស្រី ទ្រី ដាណា ចេញវិដេអូ ប្រលះចំៗ និងឌឺដង ជំនួនអ្នកស្រែថា (មានវិដេអូ)

ភ្នំពេញ ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់មិនខានបើនិយាយពីអ្នកស្រី ទ្រី ដាណា ដែរអ្នកស្រីគឺជាម្ចាស់ហាងពេជ្រធំមួយកន្លែងនៅព្រែកភ្នៅ លើសពីនេះទៅទៀតអ្នកស្រី ទ្រី ដាណា ក៏ជាម្ចាស់ក្រុមហ៊ុន នាំចូលគ្រឿងសម្អាងផ្តាច់មុខមួយនៅស្រុកខ្មែរផងដែរ ហើយអ្នកស្រីមានតំណាងចែកចាយរាប់មុឺននាក់រួចមកហើយនៅក្នុងពេលបច្ចុប្បន្ននេះ ។ យ៉ាងណាមិញទម្រាំតែអាជីវកម្មរបស់អ្នកស្រី ដំណើរការទៅយ៉ាងរលូនគឺអ្នកស្រីបានជួបព្យុះភ្លៀងមិនតិចទេ តួរយ៉ាងដូចជាពេលថ្មីៗនេះអញ្ចឹង អ្នកស្រី ទ្រី ដាណា ត្រូវបានបុគ្គលមួយចំនួនចោទប្រកាន់អ្នកស្រីថា អ្នកស្រីលក់ពេជ្រក្លែងក្លាយតម្លៃរាប់លានដុល្លាទៅឲ្យភ្ញៀវ ហើយថាអ្នកស្រីជាមនុស្សបោកប្រាស់ ធ្វើឲ្យអ្នកស្រី ទ្រាំ ដោយទ្រាំមិនបានថ្មីៗនេះអ្នកស្រី​ក៏បានចេញ វិដេអូឆ្លើយតបទៅកាន់តែជនដែលបានចោទប្រកាន់អ្នកស្រីយ៉ាងក្បោះក្បាយផងដែរ ។ ក្រោយស្ងាត់ទៅមួយរយៈហើយប៉ុន្តែថ្មីៗនេះបានមានការភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីមានបុគ្គលម្នាក់បានចូលខមមិននៅក្នុងផេកអ្នកស្រីបែបនេះថា «​តម្លៃ​សុទ្ធតែ​រាប់លាន តែ​ឃើញ​សុទ្ធតែ​អ្នកស្រី​ទៅ​ទិញ​»​ ហើយការប្រើពាក្យសម្តីបែបនេះគឺមិនដឹងថាបុគ្គលម្នាក់នោះចង់មានន័យយ៉ាងណានោះទេ ប៉ុន្តែអ្នកស្រី ទ្រី​ ដាណា គិតថាការប្រើពាក្យសម្តីបែបនេះគឺជាការមើលងាយមកដល់អ្នកស្រែយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកស្រី ទ្រាំ មិនបានទើបអ្នកស្រីឆ្លើយតបទៅកាន់បុគ្គលម្នាក់នោះថា​ « «​អ្នកស្រែ​ហ្នឹង​អត់លុយ​ទិញ​មែន ហើយ​យើង​អ្នកក្រុង​ហ្នឹង យើង​មាន​លុយ​មក​ទិញ​ហាង​ពេជ្រ​ខ្ញុំ​បាន​១​ម៉ឺន​ដុល្លារ​នៅ ទិញ​បាន​១​ជី​នៅ​ហាង​ខ្ញុំ​នៅ​»​។​ អ្នកស្រីបានបន្តឲ្យដឹងទៀតថា​ «​ចាស​អ្នកស្រែ​ដែល​ចូល​ទិញ នៅ​កន្លែង​ហាង​ពេជ្រ​ខ្ញុំ​ហ្នឹង​គេ​មាន​លុយរាប់​ម៉ឺន​ដុល្លារ រាប់សែន​ដុល្លារ មក​ទិញ​ខ្ញុំ ចាស​កុំ​មើលងាយ​អ្នកស្រែ រាល់ថ្ងៃ​ហ្នឹង អ្នកស្រែ​ហ្នឹង​អន់​ខ្លាំង​ជាង​យើង​មែន ហើយ​យើង​នៅ​កន្លែង​ណា យើង​មកពី​ប្រភព​ណា​ដឹង​ច្បាស់​ទេ ហេតុ​អីយើ​ង​ត្រូវ​មើលងាយ​អ្នកស្រែ​»​ និងនៅមានពាក្យមួយចំនួនទៀតផងដែរ ។ ជាមួយគ្នានេះដែរ មូលហេតុដែលអ្នកស្រី បានពោលពាក្យខាងលើនេះគឺអ្នកស្រីបានកំពុងតែបង្ហាញថាអ្នកស្រីពិតជាមិនគាំទ្រទេ ចំពោះការមើលងាយ និងរើសអើយទៅលើអ្នកស្រែ និងចេះផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកព្រោះជាមនុស្សដូចគ្នា ហើយសង្ឃឹមថាបុគ្គលដែលមើលងាយអ្នកស្រែនោះនិងភ្លឺភ្នែក ហើយលើកក្រោយសូមបញ្ឍប់រាល់ការមើលងាយទាំងឡាយមកលើអ្នកស្រែទៀត ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

អានបន្ត

ផ្ទុះការសរសើរ!​ ដោយសារតែលោក ព្រាប សុវត្ថិ និយាយបែបនេះជាមួយកូនប្រុស ក្នុងអំឡុងពេលបង្រៀនកូនចាប់ក្តាមស្រែ(មានវិដេអូ)

ភ្នំពេញ ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបរួចមកហើយថានៅក្នុងពេលបច្ចុប្បន្ននេះកំពូលតារាចម្រៀងជើងចាស់ម្នាក់គឺលោក ព្រាប សុវត្ថិ ដែលសព្វថ្ងៃនេះលោកកំពុងតែប្រកបអាជីបជាអ្នកចម្រៀងពេញសិទ្ធប្រចាំផលិតកម្ម Galaxy Navatra ក្រោយរូបលោកបានសម្រេចចិត្តចាកចេញពីផលិតកម្មចាស់របស់ខ្លួនគឺផលិតកម្មស្មីហង្សមាស​ ជាផលិតកម្មធំមួយនៅក្នុងប្រទេសកម្ពុជា ។ លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងម្នាក់ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ហើយដោយសារតែការគាំទ្របូកផ្សំជាមួយនិង ទេពកោសល សមត្ថភាពប្រើប្រាស់សំម្លេងបានយ៉ាងល្អនោះ ទើបធ្វើឲ្យតារាប្រុសរូបនេះនៅតែបន្តល្បីឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្បៈ ។ ដោយឡែកបើយើក្រលេកមកមើលគ្រួសារដ៏កក់ក្តៅរបស់លោក ព្រាប សុវត្ថិ វិញឃើញថាពិតជាមានក្តីសុខខ្លាំងណាស់ សព្វថ្ងៃលោក ព្រាប សុវត្ថិ មានកូនប្រុសចំនួន៣ នាក់ ក្នុងនោះរួមមាន សុវត្ថិ មុន្នី​វណ្ណ , សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សិរីវុឌ្ឍ ហើយកូនប្រុសទាំង៣ របស់លោកគឺសុទ្ធតែជាអ្នកចម្រៀងទាំងអស់ ហើយសព្វថ្ងៃពួកគេទាំង៣នាក់គឺជាតារាចម្រៀងពេញសិទ្ធប្រចាំផលិតកម្មរស្មីហង្សមាស ផងដែរ ។ យា៉ងណាមិញថ្មីៗនេះលោក ព្រាប សុវត្ថិ បានធ្វើឲ្យមហាជននិងអ្នកគាំទ្ររបស់ខ្លួនជាច្រើនបានសម្តែងការស្ងើចសរសើរយ៉ាងខ្លាំងទៅកាន់រូបលោក ក្រោយមានវិដេអូមួយឃ្លីប ដែលបង្ហោះដោយកូនប្រុសរបស់លោកផ្ទាល់និងមានការចែករំលែករាប់ពាន់នាក់រួចមកហើយ និងតាមរយៈវិដេអូខ្លីនោះដែរ បង្ហាញឲ្យមហាជនឃើងថា ៖ លោក​ព្រាប សុវត្ថិ បង្រៀន​កូនចាប់​ក្ដាម ហើយលោកក៏បានពោលពាក្យបែបនេះដាក់កូនប្រុសថា «​តិច​ប៉ះ​ដង្កៀប​វា ប្រយ័ត្ន​វា​ខាំ ​លោក​ពុក​អត់​ដឹង​ទេ​ណា» ក្រោយមកកូនប្រុសច្បងរបស់លោកក៏បានឆ្លើយទៅកាន់លោកវិញថា« បាទ ពុក »។

អានបន្ត