ពិតជាល្អខ្លាំងណាស់! អភិបាលស្រុកបន្ទាយស្រី ប្រាប់ថា “សត្វប្រវឹក ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញ នៅក្នុងតំបន់អភិរក្ស នៃសហគមន៍ទេសចរណ៍ បឹងឈូក ស្រុកបន្ទាយស្រី”

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងថា ” “សត្វប្រវឹក” ជិត៤០០ក្បាល ត្រូវបានលែ​ង ឱ្យមានសេរីភាពឡើ​ងវិ​ញ នៅក្នុងតំ​ប​ន់អ​ភិរ​ក្ស នៃស​ហគម​ន៍ទេស​ចរណ៍ បឹង​ឈូ​ក ស្រុកបន្ទាយស្រី។ ឆ្លៀតពេ​លចុង​សប្តា​ហ៍ នាំកូនតូ​ច​ៗ មកចូលរួម និងបានឃើញ ការលែ​ងស​ត្វប្រ​វឹក ដែលត្រូវបានរឹប​អូស និងស​ង្គ្រោះ ពី​ការជួញដូរ​ ស​ត្វព្រៃខុ​សច្បា​ប់ ដោ​យមានការចូលរួមពីលោក ម៉ុ​ង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀ​មរា​ប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។ ដោយ​ហេ​តុតែបឹងឈូក មា​នតំប​ន់ព្រៃក្បា​លជ​ប់លិចទឹក ដែលតែងតែ មាន​ស​ត្វស្លា​បចុះ និងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះ មា​នការ​គ្រប់គ្រង​ល្អ និង​ប្តេជ្ញាខ្ព​ស់លើការងារអភិរក្ស ជីវៈចម្រុះ តំបន់នេះ​មានលក្ខណៈសម្បត្តិស​មស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអា​ចនឹងបង្កើតភាពទាក់ទាញ ខាងផ្នែកទេសចរណ៍ សម្រាប់អ្នកស្រលាញ់សត្វស្លា​ប នាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក។”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ក្នុងផុស របស់ អភិបាលស្រុកបន្ទាយស្រី ថា ៖ មេីល​ទៅ​វារីករាយណាស់​ ពេល​ដែល​មាន​សេរីភាព, ជាគំរូដ៏ល្អដល់កូនៗ របស់បងប្រុស​ និងប្រជាជនទូទៅ, ពិតជាល្អណាស់, ប្រជាពលរដ្ឋ​ ស្រុកបន្ទាយស្រី ពិតជាមានសំណាងណាស់​ ដែលបានបង មកដឹកនាំ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មហាជន សរសើរ ពិធីការិនី ចាន់ កែវនិមល រឿងមួយ ក្នុងកម្មវិធី I Am A Singer Cambodia វគ្គផ្តាច់ព្រ័ត្រ យប់មិញ ដែលមានអ្នកខ្លះ ពិតជាចង់ដឹង នោះគឺ…

កាលពីយប់មិញ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 បានឈានដល់ វគ្គផ្តាច់ព្រ័ត្រហើយ។ នៅទីបំផុត អ្វីដែលបានធ្វើឲ្យហ្វេនៗជាច្រើន ពេញចិត្ត រំភើប យ៉ាងខ្លាំងនោះ គឺពានរង្វាន់ ក្នុងកម្មវិធីនេះ គឺបានទៅលើ តារាចម្រៀង វី ឌីណែត ហើយ ដែលត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី។ ក្នុងនោះ គេឃើញ អ្នកគាំទ្រជាច្រើន បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ហើយនាំគ្នា ចូល comment ថា ៖ ពិតជាស័ក្តិសមណាស់ ដែលគាត់បានទទួលពានមួយនេះ ព្រោះសំឡេងគាត់ អាចបត់បែនបានគ្រប់កាលៈទេសៈ, ពីហ្វេនតាក់ម៉ា អបអរសាទ បង វី ឌីណែត, ពេញចិត្តណាស់, ពេញចិត្តណាស់ ការផ្ញើសារ ពិតជាមិនខកបំណងទេ លើកនេះ Idol បង វី ឌីណែត លើកពាន, បងវីឌីណែតគាត់ធ្វេីបានហេីយ។ មានរឿងមួយទៀត ដែលមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ពិធីការិនី ដ៏ល្បី ចាន់ កែវនិមល ក្រឡាច់ជើងដួលលើឆាក ក្នុងកម្មវិធីនេះ។ ក្នុងនោះមានហ្វេនម្នាក់ បានចូល comment ក្នុងផុសមួយ ដោយសរសើរ ពិធីការិនីរូបនេះថា “សរសើរបងដួលហើយ ងើបមកនិយាយធ្វើដូចធម្មតា ហើយមានត្រូវរបួសអីអត់បង យប់មិញ” ភ្លាមៗ និមល បានឆ្លើយតបវិញថា “អត់អីណាអូន…

អានបន្ត

មិត្ត​រួមការងារ​ជាមួយ​គ្នា​បានតែមួយ​ថ្ងៃ​ បន្ទាប់​មកក៏បែកគ្នា២ឆ្នាំ​មិនដែលបាន​ទាក់ទង​គ្នា​សោះ ស្រាប់​តែក្លាយជា​គូ​ដណ្ដឹង​នឹង​គ្នា​ ដោយ​សារ​តែ​

ពេលខ្លះ​មនុស្ស​ពីរនាក់មិនដែលស្គាល់គ្នាសោះ​ បែរជា​អាចក្លាយជាប្តីប្រពន្ធ​ និងអាចរួមរស់ជាមួយគ្នាដល់ចាស់សក់ស្កូវផងដែរ​ តេីវាជារឿងដែល​ចៃដន្យ​ ឬក៏​ជា​និស្ស័យ​? ដោយ​ឡែក​ ក្រឡេក​មក​ចាប់​អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ដែលអ្នកទាំងពីរពិតជាមាន​និស្ស័យ​ជាមួយ​គ្នា​ណាស់​ ទេីប​បានជាបណ្តាល​ឲ្យ​មកជួបគ្នា​ ទាំងដែលកាល​ពីមុននោះ​ អ្នក​ទាំង​ពីរ​គឺជា​មិត្ត​រួមការងារ​ជាមួយ​គ្នា​បានតែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​មកក៏បានបែកគ្នាដល់ទៅ២ឆ្នាំដែលមិនមានទំនាក់ទំនងទាល់តែសោះ​នោះ​ បែរ​ជា​អាច​មកជួបគ្នា​វិញ​ ហេីយ​កាន់តែ​ពិសេស​នោះថែម​ទាំង​ក្លាយ​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ទៀត​ផង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ខាង​ស្រី​ដែលមាន​ឈ្មោះ​ Sokunthea He​ បាន​សរសេរ​រៀបរាប់​ពីដំណេីររឿងរបស់ខ្លួនជាមួយ​គូ​ដណ្ដឹង​​ ដោយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖«ជឿលើនិស្ស័យទេ ទៅធ្វើការជួបគាត់តែមួយថ្ងៃ ហើយក៍ឈប់ពីការងារនោះវិញ បែកគ្នា2ឆ្នាំកុំថាឡើយឆាត like រូបភាពក៍មិនដែរផង តែថ្ងៃមួយខាងស្រី reply story គាត់ ចុះឡើងៗក៍មានថ្ងៃនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្វីដែលពិសេសនោះគឺថាគាត់បាននិយាយថាគាត់ត្រូវការអ្នកច្បាស់លា់ស់ ហើយខាងស្រីនេះមិនជឿទេ (ដឹងក្នុងចិត្តគិតមិចទេ មិនជឿគាត់សោះ) ហើយក៍និយាយឌឺគាត់ថា បើច្បាស់មែន បងចូលស្តីដណ្តឹងអូនទៅ មានណាគាត់មែនទែន។ អូនអរគុណដែលបងផ្តល់តំលៃអោយអូន ហើយច្បាស់លាស់នេះបានគេហៅថា ច្បាស់លាស់ អរគុណម៉ាក់ប៉ាទាំងសងខាង អ៊ុំប្រុស អ៊ុំស្រី បងប្រុស បងស្រី ដែលអោយពួកយើងមានថ្ងៃនេះ​ ហើយក៍អរគុណដែលបាន បងប្អូនទាំងសងខាងចូលរួមជាភ្ញៀវកិត្តិយសនៅថ្ងៃនេះ 27.09.2020 save my day»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ក្រោយពិធីករលោក ជា វិបុល សម្រេចចិត្តបួសជាព្រះសង្ឃហើយ ស្រាប់តែ ភិក្ខុ គូ សុភាព មានដីកាថា…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថាលោក ជា វិបុល គឺជាពិធីករ​ដ៏​ល្បី​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស និងជាពិធីករជួរមុខម្នាក់នៅក្នុងប្រទេសកម្ពុជា ព្រោះរាល់កម្មវិធីតូចធំគឺលោក ជា វិបុល តែងតែមានវត្តមានជានិច្ចហើយលោកទទួលបានជោគជ័យខ្លាំងណាស់នៅក្នុងអាជីបដែលលោកកំពុងតែប្រកបរាល់ថ្ងៃនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអ្នកនាង គង់ សុជាតិ បានបង្ហោះរូបថតនិងថែមទាំងបានភ្ជាប់មកជាមួយនិសារមួយឃ្លាបែបនេះផងដែរថា ៖ «​សូម​អោយ​សទ្ធា​បុណ្យ​នៃ​ការ​បួស​របស់​លោក​បង បានជា​ផល​បុណ្យ​អោយ​បានជា​កុសល​ដ៏​ថ្លាថ្លៃ និង​បានជា​ការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​»​។​ ជាមួយគ្នានេះដែរយើងនៅមិនទាន់ដឹងទេថាលោកបង ជា វិបុល បួសក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានខែនោះទេ ប៉ុន្តែការបួសនេះគឺក្រោមន័យ តបស្នង និងសងគុណទៅដល់លោកឪពុកនិងអ្នកម្តាយរបស់លោកបង ព្រោះពួកគាត់ជាអ្នកមានគុណដែលបង្កើតលោកបងមក និងឲ្យឃើញពន្លឺថ្ងៃ ហើយជាពិសេសនោះគឺជាព្រះរស់របស់លោកបង ជា វិបុល ថែមទៀតផង ។ ក្រោយពី លោកបង ជា វិបុល សម្រេចចិត្តបួសជាព្រះសង្ឃហើយ ស្រាប់តែ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានដីកាថា “ពិធី​ករ​ទូរទស្សន៍​ហង្សមាស​ លោក​ ជា​ វិបុល​ មាន​សទ្ធា​បួស​រយៈពេល​ខ្លី​ ដេីម្បី​ឈ្វេងយល់​ពី​ព្រះ​ពុទ្ធសាសនា​បន្ថែម” បន្ថែមពីនេះទៀត មហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកសាទរចំពោះការបួសនេះ និងបានសរសេរសារថា “ការស្តាប់នូវព្រះធម័ទេសនា រាល់ថ្ងៃឲខ្ញុំករុណា មានសេចក្តីសុខផ្លូវចិត្តណាស់ ធ្វើឲករុណាខ្ញុំ បានឈប់ហូបស្រា មិនសម្លា ប់សត្វ មិនមើលងាយអ្នកដ៏ទៃ ចិត្តពោពេញដោយសេចក្តីមេត្តាធម័ នឹងចេះអប់រំក្រុមគ្រួសារឲយល់ដឹងពីការរាបបាត្រ រាល់ព្រឹកទៀត ខ្ញុំសូមឲសាសនា ព្រះពុទ្ធ សុះសាយពេញផែនដី នឹងមនុស្សគ្រប់រូបចេះធ្វើបុណ្យនឹងធ្វើទាន់បានគ្រប់គ្នាឲឆាប់រួចពីវាលវត្តនេះផង មានតែខំធ្វើបុណ្យទេទើបអាចជួយយើងឲឆាប់ផុតពីការកើតស្លាប់នេះបាន​”៕

អានបន្ត

អាណិតណាស់! ពិធីការិនី កែវ ចាន់និមល រអិលដួល លើឆាក I Am a Singer Cambodia ពេលកំពុងឡាយផ្ទាល់…មានវិដេអូ

ភ្នំពេញ៖ ពិធីការិនីដ៏ល្បីឈ្មោះនិងពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់និមល​ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ។ ក្រៅពីអាជីពជាពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ហើយនោះ អ្នកនាង កែវ ចាន់និមល ក៏មានមុខជំនួញជាច្រើនទៀតនៅក្នុងដៃ ។ មុខជំនាញរបស់អ្នកនាង ដែលមានការគ្រប់គ្រងដោយ ស្វាមី និងអ្នកនាងនោះ កាន់តែរីកចំរើន គួរឲ្យកត់សំគាល់ ដោយអ្នកនាង​ បានពង្រីកជាច្រើនសាខា។ យ៉ាងណាមិញ កាលពីយប់មិញនេះ​ គឺជាកម្មវិធី I Am a Singer Cambodia រដូវកាលទី២ គឺជាវគ្គផ្ដាច់ព្រ័ត្រ ។ ដោយឡែកនៅក្នុងវិដេអូលំដាប់ពិភពលោក I Am a Singer Cambodia រដូវកាលទី២នេះ បានស្វែងរក ឃើញម្ចាស់ពានហើយ នោះគឺបានទៅកញ្ញា​ វី ឌីណែត។ អ្វីដែលគួរឲ្យកត់សំគាល់ និងមានការព្រួយបារម្ភយ៉ាងខ្លាំងនាយប់នោះ គឺពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ស្រាប់តែរអិលដួល ប្រហែលមកពីស្បែកជើង ឬ មួយមកពីរ៉ូបរបស់អ្នកនាង តឹង និងវែងពេក ទើបធ្វើឲ្យពិធីការិនីរូបនេះ រអិលជើង បាត់ជំហរ ក៏ដួលតែម្តង។ ជាមួយគ្នានោះផងដែរ មហាជនជាច្រើន ពិតជាព្រួយបារម្ភ និងប្រហោងពោះគ្រប់គ្នា ពេលបានឃើញទិដ្ឋភាពបែបនេះ។ តែយ៉ាងណា ក៏អ្នកនាង នៅតែបន្តកម្មវិធីបានធម្មតា ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្រាយ រហូតដល់ពេលបញ្ចប់កម្មវិធី៕

អានបន្ត

ទីបំផុត Miss Grand កំពង់ធំ កញ្ញា សេង រដ្ឋា បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020 ហើយ ពិតជាស័ក្តិសមមែន ស្អាតហើយ ពូកែទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធីការប្រកួត Miss Grand Cambodia 2020 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។ កម្មវិធីនេះ បានរៀបចំធ្វើឡើងនៅឯ ដឹ ព្រេមៀ សេនធ័រ សែនសុខ (The Premier Center Sen Sok) ទល់មុខផ្សាទំនើបអ៊ីអន២ វេលាចាប់ពីម៉ោង ១៩ និង៣០ នាទីយប់ ដល់ ម៉ោង ២៣ និង ៣០ នាទីយប់។ នៅទីបំផុត បានស្វែងរកឃើញហើយ ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីនេះ គឺបានទៅលើ កញ្ញា សេង រដ្ឋា។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក “Miss Grand Cambodia” បានបញ្ជាក់បន្ថែមថា “សូមចូលរួមអបអសាទរដល់ Miss Grand កំពង់ធំ កញ្ញា សេង រដ្ឋា បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020″។ ក្រោយឃើញបែបនេះភ្លាម ទស្សនិកជនទូទៅ នៅក្នុងបណ្តញសង្គមហ្វេសប៊ុក បង្ហាញអារម្មណ៍ថា ៖ ថាហើយមិនខុសទេ ស្អាតពីធម្មជាតិហើយពូកែទៀត, សប្បាយចិត្ដណាស់ សំណព្វចិត្ដជាប់ហើយ, ដូចខ្ញុំទាយមិនខុសតាំងពីដើម, ខ្ញុំទាយតាំងពីដំបូងថាកំពង់ធំបានម្កុដ, អបអរសាទរ​ ដល់គាត់​ គាត់​ស័ក្តិសម​ហើយ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ក្តៅៗ! ទីបំផុតសាច់ញាតិរបស់ជ នរងគ្រោះ បានទម្លាយមុខមាត់ជន ស ង្ស័ យដែលបា ញ់បងប្អូនខ្លួនរហូតដល់បាត់បង់ជីវិតភ្លាមៗហើយដោយបានគាត់បានរៀបរាប់យ៉ាងក្តុកក្តួលថា (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាល​ពី​ម៉ោង​ប្រមាណជា១០យប់​ ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​ មាន​ ​ក​ រ​ ណី​ ដ៏​រ​ ន្ធត់​មួយ​ដែល​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ជិត​ខាង​បា​ ញ់​ មួយគ្រា​ ប់​បណ្តាល​ឲ្យ​បា​ ត់​ បង់​ ​ជីវិត​ភ្លាមៗ​នៅមុខផ្ទះរបស់ខ្លួន​ ដែលហេតុ​ការ​ណ៏នេះបង្កឲ្យមានការ​ភ្ញាក់​ផ្អើល​នៅ​ចំណុច​ក្បែរ​សាលា​បឋមសិក្សា​ទួល​គោក​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក​។ក្នុងនោះដែរ សូម​ជម្រាប​ថា​ ជន​ រង​ គ្រោះ​មានឈ្មោះ​ សុខ​ សុកេន​ អាយុ​ជាង​ ៣០ឆ្នាំ​ មុខរបរ​ ជាជាងកាត់​សក់។ ក្រោយ​ពេលកេីត​ហេតុ​ ជន​ ដៃដល់បាន​រត់គេចខ្លួនបាត់​ស្រមោលតែម្តង។ ចំពោះ​មូលហេតុ​ដែលឈានដល់ការបា​ ញ់សម្លា​ ប់​ជន​ រង​ គ្រោះ​ ខាងលេី​បណ្តាល​ឲ្យ​ស្លា​ ប់​ ភ្លាម​ៗ​ចោល​ប្រពន្ធ​ និង​កូនតូចៗក្នុង​បន្ទុកនេះ​នៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ដឹងនៅ​ឡេីយនោះទេ។យ៉ាងណាមិញ ក​ រ​ ណីខាងលេី​ សមត្ថកិច្ច​ក៏បានចុះមកដល់ទីតាំងកេីតហេតុភ្លាមៗ​ និងបេីកការ​ស៊េីប​អង្កេត​ ក៏ដូចជា​ស្រាវជ្រាវរឿងហេតុ​ឃាត​ កម្ម​នេះទៅតាម​ជំនាញ​របស់ខ្លួន​ ដេីម្បី​តាម​ចាប់​ជន​ ដៃ​ ដល់​ យកមក​ផ្តន្ទា​ទោសតាមផ្លូវច្បាប់។ ព័ត៌មាន​បន្ថែមយ៉ាងណានោះ​​ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត​។ យ៉ាងណាមិញ ក្រោយពីមានរឿងហេតុបា ញ់រហូតបាត់ប ង់ជី វិ ត បុរសម្នាក់ជាជាងកាត់សក់ និងចាក់សាក់ កាលពីយប់ម្សិលមីញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅម្តុំសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានព័ត៌មានបឋមពិសាច់ញាតិបងប្អូនរបស់ជនរ ងគ្រោះ បានចេញមកបង្ហាញនៅមុខជ នសង្ស័យម្នាក់ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Ly Tharey ដោយសាច់ញាតិរបស់ជនរ ងគ្រោះ បានសរសេរថា: បុគ្គលរូបនេះគឺជាជនដៃដ ល់បា ញ់មនុស្សនៅវេលាម៉ោង ១០ ថ្ងៃ២៦ កញ្ញា ២០២០ ជនដែដ…

អានបន្ត

គ្មានអ្នកណាល្អគ្រប់១០នោះទេ! ស្រី​អូន បានសម្រេច​បំណង​ក្លាយ​ជា​ម្ដាយ​ទី​២​របស់​ក្មេង​រងគ្រោះ​រាប់​រយ​នាក់ តែ​សោកស្ដាយ​នូវ​រឿង​មួយ​

អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន បាន​ស្គាល់​រួចមកហើយ​នូវ​ស្រីអូន សម្រស់​ធម្មជាតិ ដែលជា​ស្ត្រី​មួយរូប​មានចិត្ត​សប្បុរសធម៌ ជួយ​កិច្ចការងារ​សង្គម ទទួល​ចិញ្ចឹម​កុមារ ចាស់​ជរា​ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត។ ស្ត្រី​អូន ធ្លាប់​បញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ពេល​កន្លងមក​ថា រហូត​មក​ទល់នឹង​ពេលនេះ ខ្លួន​មានកូន​ចិញ្ចឹម​សរុប​ជិត​២០០​នាក់​ហើយ ព្រមទាំង​ចាស់ជរា​ប្រហែល​២០​នាក់​។ ទោះជា​បែបនេះ​ក្ដី​ស្រីអូន ក៏​ទទួលស្គាល់ថា​ខ្លួនឯង​មិនល្អ​គ្រប់​១០​នោះទេ ដោយសារតែ​គ្មាន​ពេលវេលា​សម្រាប់​កូន​ចិញ្ចឹម និង​កូនបង្កើត​របស់ខ្លួន។ ជាក់ស្ដែង​នៅ​មុន​នេះ​បន្តិច ស្រីអូន​ បាន​បង្ហោះ​រូប​ខ្លួនឯង​មួយ​សន្លឹក រួច​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​ថ្ងៃនេះ ផ្ញើ​ថវិកា​​អោយ​កូនៗ​រងគ្រោះ​ដែល​ត្រូវ​ចិញ្ចឹម​10000$​ថែម​ ខ្ញុំ​មិនដែល​ធ្លាប់​គិត​ថា ក្ដី​ស្រមៃ​របស់ខ្ញុំ​បានសម្រេច​ដូច​ចឹ​ង​ទេ ក្លាយ​ជា​ម្ដាយ​ទី​២​របស់​ក្មេងរងគ្រោះ​រាប់រយ​នាក់ បាន​ជួយសង្គ្រោះ បានផ្ដល់​ក្ដី​ស្រលាញ់​ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​អោយ​កូនៗ​រងគ្រោះ​និង​កូនបង្កើត​របស់ខ្លួន​ឯង​ទេ​ ពិតណាស់​មនុស្ស​យើង​គ្រប់គ្នា​គ្មាន​អ្នកណា​ល្អ​គ្រប់​ដប់​ទេ ខ្ញុំ​ចង់​ធ្វើជា​ម្ដាយ​ល្អ​ណាស់​ តែ​ខ្ញុំ​មានតែ​លុយ​ចិញ្ចឹម​កូន​ គ្មាន​ពេលវេលា​អោយ​កូន»។ តាមរយៈ​សំណេរ និង​រូបភាព​នេះ អ្នកគាំទ្រ បាន​លើកឡើង​ដូច្នេះ​ថា «​ល្អ​ណាស់​អូន​បង​ចូលចិត្ត​អំពើ​មនុស្សធម៌​របស់​អូន​ណាស់​សង្ឃឹមថា ​ទេវតា​តាម​ថែ​អូន​រហូត​»​។ «​ម្ដាយ​គ្រប់រូប​បាន​ត្រឹម​លុយ​ចិញ្ចឹម​កូន​ទេ ខ្វះ​ការ​កក់ក្ដៅ​»​។ «​អំពើ​ល្អ​ នឹង​ជួយ​ថែ​នាក់​រហូត​»​។ «​ទឹកចិត្ត​ប្រពៃ​ណាស់​អូន សែន​ស្រលាញ់​»​។ «​បង​ពិតជា​មនុស្ស​ល្អ​កម្រ​មាន​មែន​»​។ «​ស្អាត​ហើយ​ចិត្ត​ទៀត​សូម​បាន​ម៉ាក់​ផល»។ គួរ​បញ្ជាក់​ថា ​មុន​នឹង​បង្ហោះ​សារ​ខាងលើ​នេះ ​ស្រី​អូន ​បាន​បង្ហោះ​រូប​ថត​ក្មេង​រងគ្រោះ​ជា​ច្រើន​សន្លឹក​អម​ដោយ​ការ​សរសេរ​រៀបរាប់​ថា «ថ្ងៃនេះ​ជូន​10000$​ជាកា​ដូរ​ដល់​កូនៗ​រងគ្រោះ​100​នាក់​ជាង​ ពួកគាត់​ជា​ក្មេងស្រី​ ដែល​រងគ្រោះ​ដោយ​ការ​រំ លោភបំពាន ​និង​ជួញ ដូរ ខ្លះ​ត្រូវ​ឪពុក​​បង្កើត​រំ លោភ ខ្លះ​ជីតា ខ្លះ​ត្រូវ​ជន​ល្មើស​រំ លោភ​ហិ ង្សា ខ្លះ​ត្រូវ​ម្ដាយ​លក់ដូរ​តាំងពី​អាយុ​3​ឆ្នាំ​សុំទោស​កូនៗ​ម៉ាក់​រវល់​មិនបាន​ទៅលេង​កូនៗ​តែ​បេះដូង​ម៉ាក់​នៅ​ជាមួយ​កូនៗ​គ្រប់ពេល​ជូន​បុណ្យ​ផង​បងប្អូន​ Afesip Cambodia៕​

អានបន្ត

ថាមែនៗ! ក្រោយពី​​តារា​ចម្រៀង​ ឌី​ណែ​ត ក្លាយ​ជា​ម្ចាស់​ពាន​l Am a singer Cambodia ស្រាប់តែមានការវែកញែកជាច្រើនថា (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារា​ចម្រៀង​អាជីប វី ឌី​ណែ​ត បាន​ក្លាយ​ជា​ម្ចាស់​ពាន l Am a singer Cambodia​ហើយ ក្រោយពី​ឆ្លងកាត់​ការ​បោះឆ្នោត​ទាំង​៣​ដំណាក់កាល ហើយ​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ។ ប៉ុន្តែ​ក៏​មាន​មតិ​ស្រប​ និង​មតិ​ផ្ទុយ​ ជុំវិញ​លទ្ធផល​នេះ​ ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផងដែរ។ ដោយឡែក យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​l Am a singer Cambodia​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​បង្ហោះ​សារ​នៅ​មុននេះ​បន្តិច ភ្ជាប់​ជាមួយ​ភាគរយ​លទ្ធផល​ដូច្នេះ​ថា «​នេះ​ជា​លទ្ធផល​សរុប​ទាំងបី​ដំណាក់កាល (​ស្មើ​300%) សម្រាប់​ជុំ​ផ្តាច់ព្រ័ត្រ​»​។​ក្នុងនោះដែរ យោងតាម​រូបភាព​ខាងលើ​ឃើញថា ក្នុងចំណោម​តារាចម្រៀង​អាជីព​ទាំង​៧​រូបនោះ កញ្ញា​តាក់​ម៉ា ទទួលបាន​ចំនួន​៥៩.០២​ភាគរយ​, សំ សុវណ្ណ​រ៉ា​ក់ ទទួលបាន​ចំនួន​១៥.៥៣​ភាគរយ​, ឈី​ន រតនៈ ទទួលបាន​ចំនួន​៦៩.៥៤​ភាគរយ​, ប៉ាច គីម​មួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលបាន​ចំនួន​២០.៨៥​ភាគរយ​, គង់ ចំរើន ទទួលបាន​ចំនួន​៩.៣៨​ភាគរយ​, វី ឌី​ណែ​ត ទទួលបាន​ចំនួន​រហូតដល់​៩២.២៥​ភាគរយ , ឃុន វុត្ថា​៣៣.៤៣​ភាគរយ​។​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​ វី ឌី​ណេ​ត នេះ បើ​មើល​នៅ​លើ​ខំ​មិន​ក្រោម​ការ​ផុស​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក l Am a singer Cambodia​ឃើញថា មាន​មតិ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរសាទរ និង​មួយចំនួនទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​អបអរសាទរ​នោះ​ឡើយ។ចំពោះ​មតិ​មិន​ពេញចិត្ត​នោះ បានលើកឡើង​ដូច្នេះ​ថា «​ជឿ អត់​បងប្អូន​ជឿ​អត់​? មិន​សក្ដិ​សម​ទាល់តែសោះ អ្នក​គាំទ្រ​បង ឈី​ន រតនៈ ច្រើនណាស់ តែ​ហេតុអ្វី​ក៏​មិនមែនជា​គាត់ ទៅវិញ សុំ​ខ្លាច​ហើយ​!»​។ «​ហេតុអ្វី​មិនមែនជា​បងស្រី ឈិន រត​នៈ តែ​មិន​អី​ទេ​ស៊ូៗ​រដូវ​កាល​ទី​3​ជារ​បស់បង​ហើយ​»​។ «​មិនគួរ​អោយ​ជឿ​ទេ​រត​នៈ​មិនមែន​69.54%​ទេ​»​។ «​លទ្ធផល​ចេញ​មក​ដូច​ហួសហេតុ​ពេក​ហើយ​»​។​ចំពោះ​មតិ​ពេញចិត្ត ចំពោះ​លទ្ធផល​នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​លើកឡើងថា «​ពេញចិត្ត​សមត្ថភាព​គាត់​ គាត់​ច្រៀង​ពីរោះ​ហើយ​បត់បែន​បានល្អ ត្រូវ​គ្រប់​តង់ អរគុណ​ដែល​ក្ដី​ស្រមៃ​គាត់​បាន​ជោគជ័យ​ក្លាយជា​កាពិ​ត​»​។ «​ពិតជា​សក្ដិសម​ណាស់ ​ដែល​គាត់​បានទទួល​ពាន​មួយ​នេះ​ ព្រោះ​សំឡេង​គាត់​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​»​។ «​ខ្ញុំ​ពេញចិត្ត​នូវ​លទ្ធផល​ជោគជ័យ​របស់គាត់…

អានបន្ត

មុខដូចប៉ាៗដល់ហើយ! ទើបកើតថ្ងៃមុនសោះ អូនភឺល កូនស្រីពៅ ឧកញ៉ា ឌួង ឆាយ ធំលឿនណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ហើយ comment ថា…(មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយភរិយា របស់ ឧកញ៉ា ឌួង ឆាយ សម្រាលបានកូនស្រីម្នាក់ទៀតហើយ ឈ្មោះ ឌួង រាជនីគុជ (Duong Reachnikuch ) ហៅ អូនភឺល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសសិង្ហបុរី។ សព្វថ្ងៃ សរុបទំាងអស់ លោក ឧកញ៉ា និងភរិយា មានកូនទំាងអស់ ៣នាក់ (ប្រុស២ ស្រី១)។ ខានឃើញយូរ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយ ពីរនាក់កូនស្រី សំណព្វចិត្ត នៅក្នុងរថយន្ត មើលទៅ អូនភឺល ធំលឿនណាស់ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗរបស់លោក នៅក្នុងហ្វេសប៊ុក នាំគ្នា ភ្ញាក់ផ្អើល ហើយ comment ថា ៖ ធំលឿនណាស់ cute គួរអោយស្រលាញ់ មុខដូចប៉ាៗបេះដាក់, ទើបកើត​ថ្ងៃ​មុន​សោះ ធំ​ដល់​ហើយ, សំខាន់សក់ស្លូត ដូចម៉ាក់ៗ អ៊ីចឹង ពេលវែងទៅ, កូនស្រីបងអាយុប៉ុន្មានខែហើយបងមុខដូចបងប្រុសណាស់, មុខដូចប៉ាៗណាស់, ចៅស្រីតាស្អាតណាស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ អូនភឺល ទំាងអស់គ្នា ខាងក្រោមនេះ ៖

អានបន្ត