អីយ៉ា! អ្នកនាងគង់ ច័ន្ទ​ស្រី​មុំ អង្អែល​ពោះ​ តូ​តា ក្រែង​បាន​កូន​មួយ​ទៀត ស្រាប់​តែ​មាន សូ​នី​តា ដាក់​មួយម៉ាត់ថា (មានវីដេអូ)

ភ្នំពេញ​៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា ពេលនេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​អ្នកនាង​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​និង​កំពុង​ពពោះ ជិត​ឆ្លងទន្លេ​ទៅ​ហើយ ហើយ​កាលពី​ម្សិលមិញ​នេះ អ្នកនាង​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​3Fun ដែល​មាន​អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ​ជា​ពិធីការិនី ផងដែរ​។​អ្វី​ជាការ​កត់សម្គាល់​នោះ ក្នុង​កម្មវិធី​នោះ ពួកគេ​ក៏បាន​ថតរូប​ជាមួយគ្នា​ជាច្រើន​ផងដែរ ក្នុងនោះ មាន​រូបថត​២​សន្លឹក គេ​សង្កេតឃើញ​អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ បាន​យកដៃ​អង្អែល​ពោះ​​តារា​សម្ដែង​តូ​តា ហើយ​ពោល​ពាក្យ​បង្ហាញ​ទំនោរ​ចង់បាន​កូន​មួយទៀត។ដោយឡែក អ្នកនាងគង់ ច័ន្ទ​ស្រីមុំ បាន​បង្ហោះ​សារ​អមដោយ​រូបភាព​ទាំងនោះ នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​នៅថ្ងៃនេះ​ថា «​ម៉ាក់​មុំ អង្អែល​ពោះ​ម៉ា​កតា ក្រែង​ឆ្លង​មួយទៀត នឹង​គេ​គ្រាន់​ទុក​ឲ្យ​ចែ​ម៉ូ ប្រលែង​លេង​»​។ ភ្លាម​នោះ ស្រាប់តែ​តារា​សម្ដែង​មាន សូ​នី​តា ចូលទៅ​ខំ​មិន​ភ្លែត​នូវ​ពាក្យពេចន៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា «​អង្អែល​ពោះ​អូន អត់​ឆ្លង​កូន​ទេ ទាល់តែ​ទៅ​ប្រលែង​លេង​ជាមួយ​ប្ដី​ហ៎​»​។​បើ​ក្រឡេក​ទៅ​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ​វិញ មុន​ចូលរួម​កម្មវិធី​នោះ អ្នកនាង បាន​បង្ហោះ​រូបភាព​នៃ​ការ​តុបតែង​ខ្លួន​ដ៏​ប្លែក ជាមួយ​នឹង​សារ​បែបនេះ​ថា «​កុំ​ភ្លេច​ជួប​អ៊ី​សក់​បៃតង​នៅ​សប្ដាហ៍​នេះ​ជាមួយ 3Fun »​។យ៉ាងណាមិញ ក្រោយមកទៀត​នៅ​ថ្ងៃ​ដដែល អ្នកនាង​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ការ​តុបតែង​ខ្លួន​ប្លែក​ស្រដៀង​ទៅ​នឹង​Lady Gaga អម​ដោយសារ​បែបនេះ​ថា «​អ៊ី​សក់​បៃតង​នេះ​ម៉ាក់ ចែ​ម៉ូ​ទេ​ណា តិច​ច្រឡំ lady Gaga រឺ Taylor swift ទៅ​???សរុបមក​បាន​មើល​ល 3Fun ហើយ​នៅ​ចា៎​? រ៉ូ​ប​ម៉ា​មី​ច្នៃ​ដោយ​ Bopha Fashion Design»៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ហ្វេសប៊ុក

អានបន្ត

នៅចំាគាត់អត់? ទីបំផុត បទដំបូងរបស់ ម្ចាស់ពាន Cambodian Idol Junior ភឿន សុភាព ចេញហើយ ពីរោះរណ្តំណាស់ លោកអើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត ហើយនិយាយ ថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ប្អូនប្រុស ភឿន សុភាព នោះ ដែលជា ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី ទស្សនិកជន ក្នុងចំណោម ជើងខ្លាំងជាច្រើនរូប។ ប្រជា​ប្រិយរបស់ សុភាព នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ តាមរយៈការបកស្រាយចម្រៀងរបស់ម្ចាស់ជ័យលាភីរូបនេះ កាលពីពេលកន្លងទៅ។ នៅទីបំផុត បទដំបូង របស់ ម្ចាស់ពាន រង្វាន់រូបនេះ បានចេញផ្លូវការហើយ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ក្រោមចំណងជើងថា “ម្ចាស់ក្សត្រិយ៍” ដែលជាការ និពន្ធទំនុកច្រៀង ដោយ នី សុគន្ធា, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ មាស សុគន្ធ។ ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន ភ្ញាក់ព្រឺត ហើយលាន់មាត់ថា ៖ ពីរោះណាស់ សម្លេងផ្អែមស្រទន់, រង់ចាំយូរហើយ ពីរោះណាស់, សម្លេងគាត់ផ្អែមណាស់ ធ្លាក់ក្នុងអន្លង់សម្លេងគាត់ហើយ, ទន្ទឹងចាំយូរណាស់ idol ពីរោះអន្លុងអន្លោចណាស់, សំឡេងស្រទន់ ល្អណាស់។ ព្រមទំាងនៅមានពាក្យសរសើរពេញៗមាត់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យហ្វេនៗចាំយូរ សូមស្តាប់ទំាងអស់គ្នា ៖

អានបន្ត

ស្ដាប់ហើយគួរឲ្យអាណិតណាស់! តារាសម្តែង​ នី មុន្នីនាថ ថានាងចង់ក្លាយជា​ តារាល្អម្នាក់ មិនចង់មានរឿងអាស្រូវទេ ប៉ុន្តែគេចមិនផុតព្រោះតែ…(មានវីដេអូ)

ភ្នំពេញ ៖ បើនិយាយពីតារាសម្តែ នី មុន្នីនាថ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថានាងគឺជាតារាសម្តែស្រីជួរមុខម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនផងដែរ បច្ចុប្បន្នតារាសម្តែងស្រីរូបនេះបានកំពុងតែមានទីផ្សារខ្លាំងនៅក្នុងអាជីបជាតារាសម្តែងរបស់ខ្លួន បើទោះបីជាកំពុងស្ថិតនៅក្នុងអំឡុងពេលសម័យកូវីដ១៩ នេះក៏ដោយ ។ នៅពីក្រោយភាពជោគជ័យតារាសម្តែងស្រីរូបនេះក៏ធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវជាច្រើននៅក្នុងជីវិត ហើយថ្មីៗនេះនាងក៏បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនឲ្យមហាជនបានដឹងតាមរយៈការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី 3 fun ថា ៖ ក្នុងនាមនាងជាតារាសម្តែងម្នាក់ នាងក៏ចង់ក្លាយជាតារាគម្រូដូចជាតារាផ្សេងៗមួយចំនួនដែលមិនធ្លាប់មានរឿងអាស្រូវនៅក្នុងវិស័យសិល្បៈម្នាក់ដែរប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ដែលរូបនាងមិនអាចជៀសបាន ។ នាងបានបន្តឲ្យដឹងទៀតថា « អ្នកណាក៏ចង់មានក្តីសុខដែរ ខ្ញុំធ្លាប់ទាំងបាកទឹកចិត្តខ្លាំង ដោយសារតែមានបញ្ហាជាមួយនិងគូដណ្តឹងរបស់នាង នៅកាលនោះ ហើយទម្រាំតែនាងប្រឹងប្រែង និងខិតខំស្រោចស្រង់ឲ្យបានល្អប្រសើឡើងវិញ តារាសម្តែងរូបនេះក៏ជួបការលំបាកច្រើនមិនតិចដែរ ហើយណាមួយនាងជាមេគ្រួសារ អញ្ចឹងហើយទើបនាងគិតថាមានតែខ្លួនឯងទេដែលប្រឹងជួយខ្លួនឯងឲ្យងើបមកវិញបាន » ទាំងអស់នេះជាការដកស្រង់ចេញពីសម្តីរបស់តារាសម្តែង នី មុន្នីនាថ​ ផ្ទាល់ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ជិតដល់ថ្ងៃសម្រាល, Tommy និង សួស វីសា នាំគ្នា ទៅទិញកាដូមួយនេះ ត្រៀមសម្រាប់កូនស្រី របស់ខ្លួន បាត់ មើលទៅស្អាត និងគួរឲ្យចាប់អារម្មណ៍ណាស់​ នោះគឺជា…

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅនេះ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។ សួស វីសា ពិតជានារីម្នាក់ ដែលមានសំណាងខ្លាំងណាស់ ដោយមានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ ដល់ថ្នាក់ធ្វើឲ្យមានអ្នកខ្លះ បង្ហាញក្តីរំភើបជំនួស តារាចម្រៀងស្រីម្នាក់នេះថែមទៀតផង។ រឹតតែពិសេសថែមទៀតនោះ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ Tommy បាននាំភរិយា ទៅទិញគ្រឿងអលង្ការ សម្រាប់កូនស្រី របស់ខ្លួន។ Tommy បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះទំនេរ នាំម៉ាក់ៗ មកទិញកាដូពិសេស ត្រៀមសម្រាប់កូនស្រីសំលាញ់ Jenny ម្តាយគេគ្រាន់តែទិញគ្រឿងអោយកូនក៏សប្បាយចិត្តខ្លាំង ចុះបើបានឃើញមុខកូនទៀត មិនដឹងជាសប្បាយចិត្តប៉ុណ្ណា (កូនមាសកូនពេជ្រ) អូនកើតឆ្នាំជូត តំណាងសត្វកណ្តុរតូច សំខាន់ម៉ាក់ៗយំទារដែរ អ៊ីចឹងទិញទាំងអស់គ្នាហ្មងទៅ អំបិលហើយខ្ញុំ”៕

អានបន្ត

សង្វេគខ្លាំងណាស់! ចប់ការងារក្នុងចំការ ជិះគោរយន្តត្រលប់មកផ្ទះពីរនាក់ប្តីប្រពន្ធ ថាបានសម្រាកញុំាបាយជុំគ្រួសារ បែរជាជួបរឿងនឹកស្មានមិនដល់ រហូត….

(កំពង់ធំ)៖ ស្ត្រីជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើដំណើរ ចេញពីចំការត្រឡប់មកផ្ទះវិញក៏ត្រូវដើមឈើដួលរលំសង្ក ត់ លើស្លា ប់ប្រពន្ធ រីឯប្ដីរងរបួ សធ្ង ន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទា ន់។ ហេតុការណ៍គួរឱ្យសង្វេគនេះ បានកើតឡើនៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នៅត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពីរអ្នកប្តីប្រពន្ធបានធ្វើដំណើរដោយគោយន្តកន្ត្រៃយ៍ចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើក៏ត្រូវដើមឈើដួលរលំសង្ក​ ត់លើប្រពន្ធស្លាប់ភ្លាមៗ ប្ដីរ ងរបួ សធ្ង ន់ដោយបាក់ដៃជាច្រើនកំណាត់ ។ សូមបញ្ជាក់ថា៖ ចំពោះហេតុការ ណ៍ដែលបានកើតឡើងខាងលើនេះ ដោយមានជ នល្មើ សបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវឈ្លាតពេលខណ:ដែលលោក សង សុផល ប្រធានក្រុមបរិស្ថានដែលឈរជើងនៅចំណុចអូរដៃជ្រៃបានដឹកនាំកម្លាំងចុះល្បាតនៅកន្លែងផ្សេង ៗ ។ ក្រោយកើតហេតុលោក ហាក់ សារ៉ាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងល្វា នឹងលោក ជឹម គឹមហួន បានចុះមកធ្វើកំណត់ហេតុនឹងប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ៕ ប្រភព៖ ស្ទឹងសែនប៉ុស្តិ៍

អានបន្ត

មិនធម្មតា! ស្ងាត់ៗ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ កាដូ ផ្ទះ១ល្វែង និងកញ្ចប់ថវិកា ជូនអ្នកនិពន្ធបទភ្លេងដ៏ល្បី Tempo Tris បាត់ ដល់ថ្នាក់ ធ្វើឲ្យអ្នកគាំទ្រ រំភើបជំនួស ហើយថ្លែង ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផលិតកម្ម Galaxy Navatra បានបង្ហោះសារ និងរូបភាព ដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលប្រាប់ឲ្យដឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានជូនកាដូ ផ្ទះមួយល្វែង និងកញ្ចប់ថវិកាមួយចំនួន ជូន អ្នកនិពន្ធបទភ្លេង Tempo Tris។ ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់បន្ថែមថា “អរគុណ សម្រាប់កុងត្រា រួមដំណើរដ៏វែងឆ្ងាយ ជាមួយក្រុមហ៊ុនទៀត កាដូ ផ្ទះ១ល្វែងដ៏កក់ក្តៅ និងកញ្ចប់ថវិកា មួយចំនួន សម្រាប់ប្អូននាពេលនេះ គឺជាការលើកទឹកចិត្ត សម្រាប់បងប្អូន ដែលតែងខិតខំ សម្រាប់ក្រុមហ៊ុន កន្លងមក ជូនពរប្អូន កាន់តែជោគជ័យ ក្នុងជីវិតកាន់តែខ្លាំងទៀត និងអរគុណជាពិសេស ដល់លោកអគ្គនាយកក្រុមហ៊ុន Galaxy Navatra លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលោកតែងតែគាំទ្រ និងមានចិត្ត លើកស្ទួយ ផ្តល់តម្លៃ ដល់អ្នកនិពន្ធបទភ្លេង ដែលជំនាញៗ នាពេលនេះ។ #TempoTris #អ្នកនិពន្ធបទចម្រៀងចាប់ផ្តើមមានតម្លៃខ្លាំងហើយ #សិល្បៈមានតម្លៃ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រ លោក TempoTris បានបង្ហាញក្តីរំភើបជំនួស ហើយថ្លែងថា ៖ Tempo គាត់ធ្វើភ្លេងល្អណាស់, សែនស្រឡាញ់ idol, អស្ចារ្យមែន, ឧកញ៉ា ឡេង​ ណាវ៉ាត្រា​ លោកកើតចេញពីត្រកូលកសិករ​ ធ្លាប់កំសត់កម្រ​ តស៊ូលំបាកគ្រប់បែបយ៉ាង​ ដូចច្នេះហើយ បានជាលោក​ដឹងពីទុក្ខលំបាកគ្នា ទៅវិញ ទៅមក, កាឡាក់ស៊ីល្អពេកហើយ ទើបតែឃើញផលិតកម្មមួយហ្នឹងទេ ក្នុងស្រុកខ្មែរ ដែលយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួន ពិសេស គឺតម្លៃស្នាដៃអ្នកនិពន្ធ នេះទើបហៅថាអ្នកដឹកនាំ មានភាពជាម្ចាស់ការ…

អានបន្ត

នៅទីបំផុត! ទីបំផុត! បុរស ជនជាតិហុងគ្រី ដែលរត់គេចវេសពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញវិញហើយ និងបាន….

អធិការដ្ឋាននគរបាលក្រុងសៀមរាបសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋបានធ្វើកិច្ចសហការផ្ដល់ព័ត៌មានពីបុរស ជនជាតិហុងគ្រី ដែលយើងសង្ស័យថាមានភាពវិជ្ជមានផ្ទុកមេរោគកូវីត១៩ ហើយត្រូវបានគេចវេសពីកន្លែងចត្តាឡីស័ករបស់សុខាភិបាលខេត្តមកសម្ងំនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់ តែប៉ុន្មានថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុង ប៉ុស្ដិ៍រដ្ឋបាល និងខេត្ត អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខិតខំស្រាវជ្រាវស្វែងរកនិងទទួលប្រភពព័ត៌មានពីពលរដ្ឋល្អចូលរួមសហការទើបៈនៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះកម្លាំងអធិការនគរបាលក្រុងសៀមរាបសហការកំលាំងផែនអន្តោប្រវេសន៍និងក្រុមគ្រូពេទ្យខេត្តសៀមរាប បានស្រាវជ្រាវរកឃើញបរុសជនជាតិ ហុងគ្រីនេះ ស្ថិតនៅផ្ទះជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរ០១នាក់។បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកឡានពេទ្យមកទទួលបុរសជនជាតិហុងគ្រី និងស្ត្រីខ្មែរម្នាក់ដែលនៅជាមួយទៅនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជូនជ្រាបជាសេចក្តីរាយការណ៍និងសូមអរគុណ៕

អានបន្ត

ឆេះដុំបាត់! លោកស្រី ទ្រី ដាណា ចេញវីដេអូក្តៅចិត្តទាំងយប់ ព្រលះអ្នកថាលោកស្រីលក់ពេជ្រក្លែងក្លាយ មាសកាឡៃ ដោយលោកស្រីបានបោះសម្តីធ្ងន់ៗទៅថា… (មានវីដេអូ)

ភ្នំពេញ ៖ បើនិយាយពីអ្នកស្រី ទ្រី ដាណា​ បងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន ដែលអ្នកស្រីគឺជាម្ចាស់ក្រុមហ៊ុនធំមួយដែលនាំចូលគ្រឿងសម្អាងពីក្រៅប្រទេស ហើយផលិតផលដែលអ្នកស្រីនាំចូលនោះមានឈ្មោះថា NNP ដែលពេលនេះកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់មហាជន មិនត្រែប៉ុណ្ណោះទេអ្នកស្រី ថែមទាំងមានតំណាងចែកចាយរាប់មុឺននាក់នៅក្នុងប្រទេសកម្ពុជាផងដែរ ។ លើសពីនេះទៅទៀតអ្នកស្រីក៏ជាម្ចាស់ហាងពេជ្រដ៏ធំមួយកន្លែងនៅព្រែកភ្នៅ ហើយនិងមានមុខជំនួញនៅក្នុងដៃជាច្រើនទៀតដែលអ្នកស្រីកំពុងគ្រប់គ្រងផងដែរ ក្រោយពីទទួលភាពជោគជ័យខ្លាំងទាំងក្នុងមុខជំនួញនិងជីវិតឯកជនឃើញថាអ្នកស្រី ទ្រី ដាណា បានតែងតែចែករំលែកក្តីស្រឡាញ់និងក្តីសណ្តោះប្រណៃ ក្តៅអាណិតមេត្តាទៅដល់មនុស្សជំវិញខ្លួនតាមរតៈការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ជួយមន្ទីពេទ្យ ជួយកសាងសាលារៀន និងជួយរាល់ការងារនៅក្នុងសង្គមជាច្រើនទៀតផងដែរ ។ យ៉ាងណាមិញថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឯណ្ណេះវិញគឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអ្នកស្រី ទ្រី ដាណា បាន​ធ្វើការឡាយវិដេអូបកស្រាយមួយជូនទៅកាន់បុគ្គលមួយចំនួនដែលចោទប្រកាន់ថាអ្នកស្រីលក់ពេជ្រ ក្លែងក្លាយ ក្នុងតម្លៃរាប់លាន ដុល្លារ ទៅឲ្យភ្ញៀវ ដែលការចោទប្រកាន់មួយនេះធ្វើឲ្យអ្នកស្រី​ ទ្រី ដាណា ខឹងខ្លាំងមិនអាចទប់អារម្មណ៍បានទេ ៕ តោះដើម្បីចង់ជ្រាបកាន់តែច្បាស់ថាអ្នកស្រី ទ្រី ដាណា បកស្រាយយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

អានបន្ត

ជួយប្រាប់គាត់ផង ថាតើគួរយកទៅព្រលែងឯណា!! កំពុងញុំាអាហារជុំគ្រួសារ ស្រាប់តែ ឧកញ៉ា អ៊ាន សៀវម៉ី ប្រទះឃើញ សត្វពង្រូល មួយក្បាល នៅមុខផ្ទះ មើលទៅ ស្លូត ចេះ និងគួរឲ្យស្រឡាញ់ណាស់…(មានវីដេអូ)

កាលពី ព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជំនួញ ដ៏ល្បីល្បាញម្នាក់ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់ និងស្វាមី បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន យ៉ាងអធិកអធមបំផុត ស្ទើរមិនគួរឲ្យជឿ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ពោរពេញដោយក្តីសប្បាយរីករាយ និងត្រេកអរ គ្រប់ៗគ្នា។ បើតាមការបញ្ជាក់របស់លោកជំទាវ ប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ភូមិគ្រឹះមួយនេះ ចំណាយទឹកប្រាក់រហូតដល់ទៅជាង៥លានដុល្លារ សហរដ្ឋអាមេរិច។ ក្រៅពីមុខជំនួញ ដែលកំពុងទទួលបានជោគជ័យ ឧកញ៉ា ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែជួយអ្នកខ្វះខាត និងអ្នកត្រូវការចាំបាច់ ជាហូរហែ មិនដែលខានឡើយ។ ចំណែក នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោងជាង២ ទៀបភ្លឺ ខណៈ ឧកញ៉ា កំពុងញុំាអាហារជុំគ្រួសារ ស្រាប់តែឃើញ សត្វពង្រូល មួយក្បាល នៅមុខផ្ទះ មើលទៅពិតជាស្លូត ចេះ និងគួរឲ្យស្រឡាញ់ណាស់។ ក្នុងនោះ ឧកញ៉ា អ៊ាន សៀវម៉ី បានប្រាប់ថា “ឥឡូវនេះ ខ្ញុំចង់យកទៅព្រលែង ប៉ុន្តែនាងខ្ញុំមិនដឹងថាត្រូវព្រលែងនៅឯណាទេ អ៊ីចឹងបើសិនជាបងប្អូនទំាងអស់គ្នាបានដឹង ជួយប្រាប់នាងខ្ញុំផងណា…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

សូមសរសើរ! កូនខ្មែរនៅកូរ៉េ យកឈ្នះ​ជាតិសាសន៍ដទៃ​ពីការប្រឡង​ចម្រៀង​ក្នុងកម្មវិធីមួយ…

យោងតាមគណនីហ្វេសប៊ុកផេក ខ្មែរនៅកូរ៉េ-Khmer in Korea បានបង្ហោះវីដេអូមួយបង្ហាញពីកូនខ្មែរម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចូលរួម​​ប្រឡង​ចម្រៀង​នៅក្នុង​កម្មវិធីមួយ នៅក្នុងប្រទេសកូរ៉េ ហើយថែមទាំង​ទទួលបានជ័យលាភី​ពីការប្រកួតថែមទៀតផង។ តាមគណនីហ្វេសប៊ុកខាងលើបានឱ្យដឹងថា សម្រាប់​ប្រាក់​រង្វាន់ដែលស្រ្តីខ្មែរ រៀបការជាមួយស្វាមីកូរ៉េរូបនេះ​ទទួលបានគឺ 1,500,000 វ៉ុន ។ តាមរយៈវីដេអូនេះ បានសបញ្ជាក់ឱ្យឃើញថា មិនថាទៅដល់ទីណានោះទេ ប្រជាជនខ្មែរតែងតែមានការ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​បង្ហាញសមត្ថភាព​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងកម្មវិធីនានា និងអាច​តស៊ូយកឈ្នះជាតិសាសន៍ដទៃបាន មិនចាញ់ប្រជាជនប្រទេស​គេ​ឡើយ។ ជាក់ស្ដែងដូចជាស្រ្តីខ្មែរដែលមានស្វាមីជាជនជាតិកូរ៉េរូបនេះអ៊ីចឹង គាត់បាននាំយកឈ្មោះប្រទេសកម្ពុជាទៅលើឆាកប្រទេសកូរ៉េ តាមរយៈ​ការទទួល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជ័យ​លាភី និងប្រកាសឈ្មោះប្រទេសខ្មែរយើងនៅលើឆាកថា Winner is Cambodia! ស្ដាប់លឺ​ហើយ​ពិតជា​មាន​មោទនភាព និងគួរឱ្យ​ស្ងប់ស្ងែងខ្លាំងបំផុត។ តោះ សូមទស្សនាវីដេអូនៃការប្រកួតរបស់កូនខ្មែរ នៅប្រទេសកូរ៉េដូចខាងក្រោម៖

អានបន្ត