សូមចូលរួមសោកស្តាយផង! កូនប្រុសកំពុងពេញស្រលាញ់ បានស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺមួយនេះ…

ជីវិតរបស់មនុស្សយើងម្នាក់ៗ គ្រាន់អ្វីទៀងទាត់នោះទេ ព្រោះថា​ថ្ងៃណាម្នាក់ យើងក៏គេចមិនផុតពី សេចក្តីមរណា ដូចតែគ្នា ។ ច្បាប់នៃធម្មជាតិ បានកំណត់អ្វីគ្រប់យ៉ាងមកហើយ។ តួយ៉ាងដូចជាក្មេងប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមានឈ្មោះថា លឹមហ៊ាង កាំងហូរ ដែលជាក្មេងប្រុសម្នាក់ដ៏សែនល្អ ឆ្លាត តែបែរជាមកត្រូវអស់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺ គ្រុនឈា ម។ ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា LoLomh Heang បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែក ថាកូនប្រុសជាទីស្រលាញ់ បានលាចាកលោកទៅ ទាំងវ័យក្មេង​បែបនេះ ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានឲ្យដឹងថា “សូមឲ្យវិញ្ញាណខណ្ឌកូនទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ជាតិក្រោយសូមឲ្យកូនមានអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាកូនណា”។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្ថែមទៀតថា “យើងខ្ញុំត្រូវជាឪពុកម្ដាយនៃស ពកូននាម លឹមហ៊ាង កាំងហូរ សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកូនដែលបានទទួលមរណ ភាពនៅថ្ងៃព្រហស្បតិ៍ទី២៤ខែកញ្ញាឆ្នាំ២០២០ ដោយរោគាពាធ។ (ស ពកូនប្រុស នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តហុងឡាំង នៅទី ២៦/0៩/២០២០ នៅវេលាម៉ោង ៨:៣០ព្រឹក)”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ​ និងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះ ក្រុមគ្រួសារនៃស ពដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ ទាំងវ័យក្មេងបែបនេះ៕

អានបន្ត

នោះៗ! ផ្ទុះការសង្ស័យយ៉ាងខ្លាំង ក្រោយឃើញ ឆន សុវណ្ណារាជ បង្ហាញមុខ នារីដ៏ស្រស់ស្អាត ម្នាក់នេះ ដល់ថ្នាក់ ហ្វេនៗ ដាច់ចិត្ត comment និងសួរថា…

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ម្នាក់នេះជាក់ជាមិនខាន គឺលោក ឆន សុវណ្ណារាជ។ បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ ហើយគេក៏តែងតែឭគេយកទៅច្រៀង តាមកម្មវិធីផ្សេងៗ មិនដែលដាច់ផងដែរ។ បទពីរោះៗ របស់តារាចម្រៀងរូបនេះ មានដូចជាបទ ៖ យំប្រាប់មេឃ, ទីក្រុងគ្មានមេឃ, ធ្វើម្តេចបើបងនៅនឹកអូន, ផ្តល់កម្លាំងចិត្តឲ្យខ្លួន​ឯង, ១ខែ ១០ថ្ងៃ, ពេលពិបាកចិត្តខ្ញុំចង់ផឹក, អារម្មណ៍ពេលខូចចិត្ត ព្រមទំាងនៅមានបទជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ចំណែកនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើពិធីបើកសម្ពោធក្រុមហ៊ុនថ្មី ផ្ទាល់ខ្លួន បាត់ ឈ្មោះ “រាជ ស្គីនឃែរ ត្រេឌីង ឯ.ក” ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន សម្តែងក្តីត្រេកអរ និងចូលរួមអបអរសាទរ យ៉ាងច្រើន។ នៅមិនទាន់អស់ឡើយ ស្រាប់តែថ្មីៗនេះទៀត តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញបង្ហោះរូបភាព ជាមួយនារីដ៏ស្រស់ស្អាត ម្នាក់ ជាញឹកញាប់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ជាច្រើន ដាច់ចិត្តសួរ និង comment ថា ៖ “សមគ្នាណាស់បង, ប្អូនទាំងពីរសមគ្នាណាស់, ស្អាតណាស់ប្អូន ស្អាតទាំងពីរ, គួរអោយស្រលាញ់ម្លេស, សង្សារមែនបង?, ដូចកូរ៉េអ៊ីចឹង, ដូចការសង្ស័យមែន, ណាគេនឹងពូរាជ?”។ មកដល់ពេលនេះ គេមិនទាន់ឃើញ លោក ឆន សុវណ្ណារាជ ឆ្លើយតបនៅឡើយទេ ចំពោះសំនួរខាងលើ ថាតើ លោក និងនារីម្នាក់នេះ ត្រូវជាអ្វីនឹងគ្នា។ ដូចនេះមានតែរងចាំចម្លើយ របស់លោកទេ ទើបអាចបញ្ជាក់ការពិតបាន។ តោះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពស្អាតៗ…

អានបន្ត

នោះៗ! លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ថា ខ្ញុំកំពុងចង់ដឹងថា គេអាងខ្នងខាងណា បានហ៊ានធ្វើបែបនេះដាក់រាស្រ្តនោះ បើដឹងថាធ្វើខុសមែននោះ នឹងមិនទុកទេ…

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថា កាលពីយប់មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបងស្រីបង្កើត និងក្មួយស្រី របស់តារាចម្រៀង លោក សែម សង្វាត​ ត្រូវបានអ្នកជិតខាង យកសោរមកចាក់របងផ្ទះរបស់គាត់ ជាហេតុធ្វើឲ្យម្ចាស់ផ្ទះ ភ័យតក់ស្លុតយ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ វេលាម៉ោង ៨និង០០នាទី។ ក្រោយពីបានឃើញហេតុការណ៍នេះហើយនោះ លោកជំទាវ ហ៊ុន ស៊ីណាត មានការហួសចិត្តយ៉ាងខ្លាំង ព្រមទាំងភ្ជាប់ជាសារយ៉ាងខ្លីថា “អាជ្ញាធរអន់ពេកហើយ ធ្វេីអោយអា អ្នកមានលុយខ្លាំងជាងច្បាប់នោះ សូមឲ្យអាជ្ញាធរទៅមើលថាតើអា មួយណាក៏វាខ្លាំងហ៊ានធ្វើបែបនេះ ឬក៏ខ្លាចអំណាចនរណាម្នាក់បានជាអាជ្ញាធរមិនហ៊ានធ្វើនោះ??។ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះហើយ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន ថា “ហេតុតែគេមានខ្នងស៊ីម៉ង់”។ ភ្លាមនោះលោកជំទាវ បានឆ្លើយតបវិញថា “ចាសមនុស្សសម័យបច្ចេកវិជ្ជាទេីបនេះអាព ពួក ខ្នងសុីម៉ង់​ ឬខ្នងដែកថែបក៏មិនបានដែរ​ ខ្ញុំកំពង់ចង់ដឹងថាខ្នងខាងណា​ យកខ្នងគេទៅធ្វេីបា បរាស្ត្រចា ប់ដា ក់គុ កឲ្យអស់កុំទុក​ បេីវាធ្វេីខុសនោះ”​ ៕

អានបន្ត

គួរឲ្យអាណិតណាស់! បងស្រីបង្កើតរបស់ លោក សែម សង្វាត ត្រូវអ្នកជិតខាង ចាក់សោរជាប់នៅក្នុងផ្ទះ មិនអាចទៅណារួច ហើយពេលសួរនាំទើបដឹងថា… (មានវីដេអូ)

ប្រិយមិត្តចាស់ៗប្រាកដជាចាំច្បាស់​តារាចម្រៀងជើងចាស់ឆ្នាំ២០០០ គឺលោកសែម សង្វាត បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ តែបានលេចឃើញមុខមកវិញ ក្នុងជីវភាពលំបាក ហើយមានស្ថានភាពជំងឺប្រចាំកាយទៀត ធ្វើឲ្យមហាជន និងតារាៗរួមអាជិបមានការអាណិត និងបានផ្តល់កម្លាំងចិត្ត និងជំរុញអោយលោកចូលច្រៀងឡើងវិញផងដែរ។ យ៉ាងណាកាលពីយប់មិញនេះ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកសែម សង្វាត បានទាក់ទងទៅសមត្ថកិច្ចដើម្បីអោយជួយបងស្រីបង្កើត និងក្មួយស្រីរបស់លោក ដែលត្រូវអ្នកជិតខាង ចាក់សោរទ្វារ មិនអោយចេញទៅណារួច ជាក់ស្តែងសមត្ថកិច្ចក៏បានសម្រេចចិត្តកាត់សោរទ្វារនោះចេញផងដែរ ដោយហេតុការណ៍នេះបានកើតឡើងនៅសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​០៩៖៣០នាទីយប់​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២០៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

អានបន្ត

សូមបងប្អូនជួយគាត់ផង! ប្អូនប្រុស ប្រាក់ សុផាន់ណា មានជម្ងឺគ្រួសក្នុងតម្រងនោមនិងរលាកតម្រងនោម​ធ្ងន់ធ្ងរ​ កំពុងតែមានការខ្វះខាតយ៉ាងខ្លាំង

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យុវជនជួយ ប្រជាជនកម្ពុជា បានបង្ហោះសារ សូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ប្អូនប្រុស ប្រាក់ សុផាន់ណា ផង ពេលនេះគាត់មានជំងឺ គ្រួសតំរងនោម ហើយត្រូវការប្រាក់ដើម្បីធ្វើការវះកាត់ គ្រួសក្នុងតម្រងនោមនិងរលាកប្លោកនោមរាងធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “សួស្ដី​មិត្ត​ភក្តិ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ទាំងអស់គ្នា​! ! ! ខ្ញុំតំណាងអោយបងប្រុស ប្រាក់ សុផាន់ណា ពេលនេះបងប្រុស Brak Sophanna មានជម្ងឺគ្រួសក្នុងតម្រងនោមនិងរលាកតម្រងនោម​ធ្ងន់ធ្ងរ​ គាត់ត្រូវវះកាត់នៅថ្ងៃស្អែកនេះហេីយគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ បើបងប្អូនមានបំណងជួយឧបត្ថម្ភអាចទាក់ទងគាត់ផ្ទាល់តាមរយៈ។ លេខទូរស័ព្ទរបស់បងប្រុសផ្ទាល់ : 010 93 50 81 តាមរយះខ្ញុំ បាទ 093633500: ABA : 000517255: Keo nimith ខ្មែរជួយខ្មែរ”។ សូមមេត្តាបងប្អូនជួយដល់ ប្អូនប្រុសផង ដើម្បីបានវះកាត់ ផង។ ប្អូនប្រុស ប្រាក់ សុផាន់ណា បានបង្ហោះសារថា “ខ្ញុំបានគេងលក់ជាច្រើនម៉ោងអត់អាហារមួយថ្ងៃពេញបន្ទាប់ពីត្រូវថ្នាំសន្លប់រួច ឥលូវនៅតែបន្តរងចាំគ្រូពេទ្យព្យាបាលបន្តទៀត ខ្ញុំសង្ឃឹមថាខ្ញុំនិងបានជាសះស្បើយឆាប់ អរគុណពុកម៉ែបងប្អូនដែលតែងតែបារម្ភនិងជួយទាំងថវិកាផ្ទាល់ខ្លួន ទាំងចិត្ត ទាំង ការអធិស្ធាន ទាំងការជូនពរ”។

អានបន្ត