ក្រោយជួប ថៅកែហាងពេជ្រ និងស្វាមី បានមកលេងដល់ផ្ទះ ស្រាប់តែ ឧកញ៉ា ឌួង ឆាយ ទំលាយពាក្យពិត ដ៏គួរឲ្យចាប់អារម្មណ៍ ចេញពីក្នុងចិត្ត ថា…

នា ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅលេងដល់ផ្ទះ ឧកញ៉ា ឌួង ឆាយ និងភរិយា មើលទៅពិតជាពោរពេញដោយក្តីសប្បាយ រីករាយ និងស្និតស្នាល យ៉ាងខ្លាំង។ ក្នុងនោះ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារបង្ហាញពីអារម្មណ៍ ក្នុងចិត្តថា ៖ “ថ្ងៃនេះមកលេងផ្ទះហ៊ា និងចែ ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់ នៅតែស្អាត ហើយក្មេងដដែល អរគុណហ៊ា និងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹក ដែលលោក និងភរិយាយ បានថតរូបជុំគ្នា ជាមួយ លោកស្រី ទ្រី ដាណា និងស្វាមី ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាថា ៖ “បងម៉ៅ និងដាណា មកលេងផ្ទះ ដូចខ្ញុំតែងតែនិយាយចឹង មនុស្សដែលមានការតស៊ូអត់ធ្មត់ និងមានភាពស្មោះត្រង់ គឺគង់តែងទទួលបានជោគជ័យ និងមានអ្នកស្រលាញ់រាប់អាន។ ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញពួកគាត់ជោគជ័យ និងចេះចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គម។ ខ្ញុំចង់ឃើញពូមីងបងប្អូនចូលរួមជួយសង្គមតាមលទ្ធភាព និងសមត្ថភាព (ការជួយសង្គមមិនមែនសំដៅលើតែប្រាក់នោះទេ អាចជាការចូលរួមដោយលះបង់កំលាំងកាយចិត្ត ក្នុងការងារស្ម័គ្រចិត្ត) បុគ្គលមួយចំនួនតូច មានមាសប្រាក់ហូរហៀរ ប៉ុន្តែមិនខ្វាយខ្វល់ជួយដល់សង្គមជាតិទាល់តែសោះ”៕

អានបន្ត

អុញនោះ! បន្ទាប់ពីបានឃើញខាងស្រីដូចជាមានចិត្តមិនទាន់ដាច់នឹងខាងប្រុស មានអីស្រាប់តែ នាយ ពាក់មី ដាក់មួយមាត់មកធ្វើឲ្យ ហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា…

ភ្នំពេញ៖ ដូចដែរប្រិមិត្តប្រាកដជាបានជ្រាបរួចមកហើយថា ខណៈពេលដែលអតីតសង្សារ ដែលមានរហសនាមជើង រន្ទះ កណ្ដាប់ ដៃ ដែក ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងរ ង ចាំបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់ទៀត ពីបទ ហឹ ង្សា។ ដោយឡែកយើងក្រលេកមកមើលនារី រ ង គ្រោះ ជាអតីតសង្សារ ក៏នៅតែចិត្តមិនដា ច់ ហេតុតែធ្លាប់តែមានអនុស្សាវរីយ៍ជាមួយសង្សារដែលធ្វើបា ប ខ្លួន នៅតែទៅអើតដល់ក្នុងកន្លែងឃុំខ្លួនទៀតផង ហើយនេះក៏ធ្វើឲ្យមហាជននៅតែឆ្ងល់ហេតុអ្វីក៏នៅតែទ្រាំ និងផ្តល់តម្លៃដល់បុរសបែបនេះទៀត។ យ៉ាណាមិញ កាលពីម្សិលមិញ គឺកញ្ញាដែលត្រូវអតីតសង្សារ វា យ ធ្វើបា ប បានបញ្ជាក់ហើយថា កញ្ញានិងមិនយកបុរសនោះធ្វើជាសង្សារទៀតទេ គឺឆ្អែតហើយ ទម្រាំតែបុរសនោះចេញពីគុ ក គឺកញ្ញាអាចនិងរៀបការជាមួយបុរសផ្សេងរួចបាត់ហើយ កាលដែលនៅធ្វើល្អ គឺត្រឹមតែជាមនុស្សដែលធ្លាប់ស្រលាញ់គ្នាប៉ុន្នោះ។ ដោយឃើញរឿងរា៉វស្នេហាខាងលើនេះហាក់បីដូជាមានការ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្តជាខ្លាំង។ រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញ នាយ ពាក់ មី ដែលជាតារាកំប្លែងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញមិត្តបែបនេះថា៖ “ប្តីប្រពន្ធគេឈ្លោះគ្នា ឈប់កាន់ជេីងម្ខាងៗ រួចវែកញ៉ែកខុសត្រូវទៀតហេីយ ខ្លាចពេលគេត្រូវគ្នាវិញឯងនេះឆ្កែសុទ្ធ”។ ប្រិយមិត្តចង់ជ្រាប់ច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

មួយបទនេះអេមណាស់! ឡុង លីងគ័ង្គ ដាក់ម៉ាបទនេះ ធ្វើឲ្យគ្រប់គ្នានឹកឃើញរឿង កាលពីក្មេងវ័យ ហើយនាំគ្នា រៀបរាប់ ថា…(មានវីដេអូ)

ឡុង លីងគ័ង្គ គឺជាអតីតបេក្ខជនធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយប្អូនប្រុសម្នាក់នេះនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ របស់ អ្នកខេត្តតាកែវ រូបនេះ។ ចំណែក នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ តារាដ៏មានប្រជាប្រិយរូបនេះ មានបទចម្រៀងមួយបទទៀតហើយ សម្រាប់បំរើអារម្មណ៍ ដល់ អ្នកគាំទ្ររបស់ខ្លួន ក្រោមចំណងជើងថា “នឹកកាលពីក្មេង” ដែលជាការ និពន្ធទំនុកច្រៀង ដោយ លី ស៊ីនហួន, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ចក់។ មួយបទនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ លីងគ័ង្គ ពេញចិត្តជាខ្លាំង ហើយលាន់មាត់ថា ៖ អ្នកណាខ្លះធ្លាប់លេ​ងបែបនេះ? នឹកកាលពីក្មេងណាស់, កាលហ្នឹងសប្បាយណាស់, សុទ្ធតែល្បែ​ង ដែលខ្ញុំធ្លាប់លេ​ង​ លេ​ងឈូស​ បា​ញ់ខ្លី​ បា​ញ់ក្បាលមឿង​ បា​ញ់ហ៊ុយ​ បា​យខុំ​ លោតកៅស៊ូ​ លេងលោ​តទឹកលើដើមឈើ បាញ់កាំភ្លួស​ លេងហឹង​ សប្បាយខ្លាំង​ ក្មេងសម័យឥឡូវគ្មានវាសនាបានលេងទេ។ ព្រមទំាងបង្ហាញពីការនឹកឃើញរឿងជាច្រើនទៀត កាលនៅក្មេង ក្រោយស្តាប់ ចម្រៀងមួយបទនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនា MV បទ “នឹកកាលពីក្មេង” ទំាងអស់គ្នា ៖

អានបន្ត

សូមអធ្យាស្រ័យដល់ម្ចាស់រូបផង! សុំយោបល់ចេញពីអារម្មណ៍ពិត មួយនាក់មួយម៉ាត់មក ម្តងនេះនារីជាអតីតសង្សារមកអើតដល់កន្លែងឃុំ ឃាំ ងតែម្តង…

ហ្វេសប៊ុក៖ ស្របពេលដែលអតីតសង្សារ ដែលមានរហសនាមថាជើង រន្ទះ កណ្ដាប់ដៃដែក ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងរងចាំបន្តនិតិវិធីចាត់ការតាមផ្លូវច្បា់ទៀងពីបទ ហឹ ង្សា។ ដោយឡែកយើងក្រលេកមកមើលនារី​រ ង គ្រោះ ដែលជាអតីតសង្សារក៏នៅតែចិត្តមិនដាច់ ព្រោះតែធ្លាប់មាន​អនុស្សាវរីយ៍ជាមួយសង្សារដែលធ្វើបា ប ខ្លួន នៅតែទៅអើតដល់ក្នុងកន្លែងឃុំខ្លួនទៀតផង ហើយនេះក៏ធ្វើឲ្យមហាជននៅតែឆ្ងល់ថាហេតុធ្វីក៏នៅតែទ្រាំ និងផ្តល់តម្លៃដល់បុរសបែបនេះទៀត។ យ៉ាងណាមិញ កាលពីម្សិលមិញ គឺកញ្ញាដែលត្រូវអតីតសង្សារវា យ ធ្វើ បា ប បានបញ្ជាក់ហើយថា កញ្ញានិងមិនយកបុរសនេះធ្វើជាសង្សារទៀតទេ គឺឆ្អែតហើយ ទម្រាំតែបុរសនោះចេញពីគុ ក គឺកញ្ញាអាចនិងរៀបការជាមួយបុរសផ្សេងរួចបាត់ទៅហើយ កាលដែលនៅធ្វើល្អ គឺត្រឹមតែជាមនុស្សដែលធ្លាប់ស្រលាញ់គ្នាប៉ុន្នោះ។ ប្រិយមិត្តចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕

អានបន្ត

ស្ងាត់ៗ ថៅកែហាងពេជ្រ និងស្វាមី បានទៅលេង ឧកញ៉ា ឌួង ឆាយ និងភរិយា ដល់ផ្ទះ ថែមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លា ថា…

នៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅលេងដល់ផ្ទះ ឧកញ៉ា ឌួង ឆាយ និងភរិយា មើលទៅពិតជាពោរពេញដោយក្តីសប្បាយ រីករាយ និងស្និតស្នាល យ៉ាងខ្លាំង។ ក្នុងនោះ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារបង្ហាញពីអារម្មណ៍ ក្នុងចិត្តថា ៖ “ថ្ងៃនេះមកលេងផ្ទះហ៊ានឹងចែ ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់ នៅតែស្អាត ហើយក្មេងដដែល អរគុណហ៊ា និងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ចែស្អាតណាស់, ស្រឡាញ់បងទាំងពីរ, ជួបជុំគ្នារីករាយសប្បាយចិត្ត, សុទ្ធតែidolខ្ញុំ ស្រលាញ់ណាស់, សុទ្ធតែអ្នកចិត្តបុណ្យគួរអោយគោរពស្រលាញ់ណាស់, ស្រលាញ់ទាំងពីរគ្រួសារពេញបេះដូង ទាំងពីរគ្រួសារនេះ គ្មានកន្លែងទាស់ទេ អ្នកចិត្តធម៌ ជួបអ្នកចិត្តធម៌ហើយ។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញគ្រួសារទំាងពីរបានជួបគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

តារាសម្តែងជើងចាស់លោក ជា សំណាង មើលទៅកក់ក្ដៅ មានក្ដីសុខណាស់ក្នុងរង្វង់គ្រួសារតូចមួយនេះក្រោយទទួលបានកូនមួយរួចមក

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា តារាសម្តែងដទៃលោក ជា សំណាង កម្រនឹងបើកបង្ហាញពីជីវិតគ្រួសាររបស់លោកជាសាធារណៈណាស់។ បើគិតមកដល់ពេលនេះលោក ជា សំណាង រៀបការបានជិតមួយឆ្នាំ ហើយក៏ទទួលបានកូនស្រីមួយ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ដូចលោកបេះដាក់តែម្តង។ដោយឡែក បើទោះមានវ័យជ្រេបន្តិចក្តី តែលោក ជា សំណាង នៅតែមានទីផ្សារការងារខ្ពស់ ដោយលោកលេចមុខនៅក្នុងរឿងជាច្រើនដោយក្តោបតំណែងជាតួឪពុកនាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍ ចាប់តាំងពីរៀបការ រហូតមកដល់ពេលនេះ គេមិនដែលបានឃើញតារាសម្តែងជើងចាស់រូបនេះ បង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងជីវិតគូរបស់លោកជាសាធារណៈលើបណ្តាញសង្គមឡើយ។ អ្វីដែលប្លែក ថ្មីៗនេះគេបានឃើញរូបភាពរបស់លោក ជា សំណាង និង ភរិយា រួមទាំងកូនស្រី មើលទៅមានក្ដីសុខយ៉ាងខ្លាំង។ ក្នុងនោះ ក៏មានការសរស់ើរថាលោក ជា សំណាង និង ភរិយា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ទោះបីមានគម្លាតអាយុខុសគ្នាជាច្រើនឆ្នាំក៏ដោយ។ក្នុងនោះដែរ ភរិយារបស់ លោក ជា សំណាង ក៏មិននៅឆ្ងាយពីអាជីពសិល្បៈដែរ អ្នកនាងគឺជាតារាម៉ូដែល និងតារាសម្ដែងផងដែរ។ បន្ទាប់ពីសម្រាលកូនរឹងដៃរឹងជើង នាងក៏បានត្រលប់មកចាប់អាជីពសម្តែងជាថ្មីម្តងទៀត៕ប្រភព៖ហ្វេសប៊ុក

អានបន្ត

អីយ៉ា! ស្ងាត់ៗ ឌីជេ ណាណា សម្រាលកូនបាន ៥ ថ្ងៃបាត់ ហើយកូនមុខឡើង គួរឲ្យក្នាញ់ខ្លាំងណាស់ (មានវិដេអូ)

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាងបើនិយាយពី ឌីជេ ណាណា ដែលគ្រប់គ្នាហៅនាងថាជាឌីជេស្រីពូកែវោហាស័ព្ទ និងជាសិល្បៈការិនីដ៏មានកេរ្ដិ៍ឈ្មោះល្បីមួយរូបផងដែរឲ្យតែមានកម្មវិធីតូចធំគឺតែងតែមានវត្តមានរបស់នាងទៅចូលរួមជានិច្ច ។ យ៉ាងណាមិញក្រោយពេលរៀបការរួចគេឃើញថា ឌីជេស្រីរូបនេះក៏បានមានផ្ទៃពោះហើយនេះគឺជាការដូដ៏ធំបំផុតសម្រាប់ជីវិតនាងជាមួយនិងស្វាមី បន្ទាប់ពីនាងមានផ្ទៃពោះគឺឃើញថាជីវិតគ្រួសាររបស់នាងគឺពិតជាមានសុភមង្គលខ្លាំង ហើយអ្វីកាន់តែពិសេសនោះគឺ ស្វាមីរបស់តែងតែមើលថែ យកចិត្តទុកដាក់ និងតែងតែយល់ចិត្តនាងគ្រប់ពេល ។ ដោយឡែកបន្ទាប់ពីបានពរពោះអស់រយៈពេលជាច្រើនខែកន្លងមកឃើញថាមុននេះបន្តិច ស្រាប់តែ ឌីជេ ណាណា បានបើកបង្ហាញមុខកូនប្រុសរបស់នាងឲ្យមហាជនឃើញជាលើកដំបូងតាមរយៈវិដេអូឃ្លីបមួយ ហើយប្រុសរបស់នាងបានកើតនៅកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ បើគិតមកដល់ពេលនេះគឺមានអាយុ ៥ ថ្ងៃហើយ ។ សូមបញ្ជាក់ផងដែរថាចំពោះការមិនបានបង្ហាញមុខកូនទៅឲ្យមហាជនឃើញភ្លាមគឺដោយសារតែនាងកំពុងរៀនពីរបៀបមើលថែកូន និងបំបៅដោះកូនផងដែរ។ តោះចង់ដឹងថាគ្រួសារតូចមួយនេះពិតជាមានក្តីសុខខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា​៖

អានបន្ត

សូមសរសើរ! តារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា សុខចិត្តទៅកោសក់របស់ខ្លួនដោយសារតែរឿងមួយនេះ

ភ្នំពេញ ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានជ្រាបរួចជាមិនខានថាថ្មីៗនេះ​តារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា មួយរយៈក្រោយមកនេះឃើញថាហាក់បីមានការស្ងប់ស្ងាត់ខ្លាំងណាស់នៅក្នុងវិស័យសិល្បៈព្រោះតែតារាស្រីរូបនេះបានធ្វើការបដិសេធនិងច្រានចោលរាល់ការទៅចូលរួមនៅក្នុងកម្មវិធីសិល្បៈតូចធំទាំងអស់ ។ យ៉ាងណាមិញជុំវិញរឿងបាត់មុខតារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា ឃើញថាមានហ្វេនៗជាច្រើនបាននាំគ្នាមានការងើយឆ្ងល់ថាតើតារាស្រីរូបនេះមានបញ្ហាអ្វីនៅពីក្រោយខ្នងទើបនាងស្ងាត់ពីសិល្បៈបែបនេះ ក្រោយឃើញអ្នកគាំទ្ររបស់ខ្លួនចេះតែងើយឆ្ងល់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទប់ចិត្តមិនបានទើបតារាស្រីរូបនេះទម្លាយពីមូលហេតុដែលនាងបានស្ងាត់ពីសិល្បៈទៅដល់ទស្សនិកជឲ្យដឹងបែបនេះថា៖ «សុំទោសផងបងប្អូន មួយរយៈនេះ ខ្ញុំតែងតែបដិសេធ រាល់កម្មវិធី មិនថាតន្ត្រីចម្រៀង ឬកម្មវិធីផ្សេងៗ ដោយសារខ្ញុំបួសសងគុណម្តាយ និយាយរួមក្បាលត្រង៉ោល នេះគឺជាមូលហេតុដែលខ្ញុំមិនចង់ចេញក្រៅ ចាំសក់ខ្ញុំដុះវិញសិន ហេីយក៏គ្មានប្រធានក្រុមក្នុងវង់តន្ត្រីណាមួយដកខ្ញុំចេញពីក្រុមដូចពាក្យចចាមអារ៉ាមនោះដែរ ដូច្នេះសូមកុំមានការយល់ច្រឡំ» ។ ទន្ទឹមនិងនេះដែរក្រោយដឹងពីមូលហេតុដែលធ្វើឲ្យតារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា បានស្ងាត់ពីសិល្បៈបែបនេះរួចឃើញថាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសម្តែអារម្មណ៍ស្ងប់ស្ងែងទៅដលើរូបនាងយ៉ាងខ្លាំង ហើយថែមទាំងមានការកោតសរសើរទឹកចិត្តរបស់នាងថា ពិតជាគំរូល្អខ្លាំងណាស់ដែលនាងបានហ៊ានលះបង់កោសក់ដ៏ស្រស់ស្អាតរបស់នាងដើម្បីបួសសងគុនម្តាយ ។ ហើយរយៈពេលដែលតារាស្រីរូបនេះបួសសងគុណម្តាយគឺមានរហូតទៅដល់២ខែឯណ្ណោះ ហើយនេះគឺជាទង្វើមួយដែលពិតជាល្អប្រពៃខ្លាំងណាស់ព្រោះមិនងាយបានឃើញនារីៗនៅក្នុងសម័យនេះហ៊ានធ្វើដូច្នេះទេ ៕

អានបន្ត

មើលទៅស្រស់ស្អាតណាស់! មានបងប្អូនណាទាយត្រូវទេថារូបថត ចែ ទ្រី ដាណា ថតនេះនៅឆ្នាំប៉ុន្មានដែរ?

មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានរបស់លោកស្រី ទ្រី ដាណា ដែលលោកជាបុគ្គលម្នាក់ មានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រ ជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះរូបភាពរបស់លោកស្រី កាលពីវ័យជំទង់ ដើម្បីឲ្យបងប្អូនបានស្គាល់ និងបានឃើញថា សម្រស់របស់លោកស្រី ស្រស់ស្អាតកម្រិតណា ។ លោកស្រីបានភ្ជាប់ជាមួយសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយបានសរសេរថា “មានបងប្អូនណាទាយត្រូវទេថារូបថតខ្ញុំថតនេះនៅឆ្នាំប៉ុន្មានដែរ?”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនបានចូលមកខមិន និងសរសើរពីរូបសម្រស់របស់លោកស្រី កាលពីមុន និងឥឡូវ គឺនៅតែស្រស់ស្អាតដដែល គ្មានប្រែប្រួលអ្វីបន្តិចសោះ ។ និងមានអ្នកខ្លះទៀតបានខមិនថា “រាងចែដាណាតូចណាស់រូបនឹងយូហើយតែមិនដឹងឆ្នាំពីពាន់ប៉ុន្មានទាយមិនត្រូវទេបងសំណព្វចិត្តអើយ”។

អានបន្ត

អុញនោះ! តារាកំប្លែង នីឡា ប៉ះសម្តីជាមួយបុរសម្នាក់ ក្រោយនិយាយប៉ះពាល់រឿងមួយដ៏សំខាន់នេះ ហើយចុងក្រោយក៏….

កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា នីឡា ដែលជាតារាកំប្លែងស្រីដ៏ស្រស់ស្អាត បានស៊ែរនៅសារពីគេមួយដែលមានអត្ថន័យថា: មានកូន អត់បានការខុសដែលមែន??? ប្រសិនបើអ្នកជាអ្នកចិញ្ចិមបីបាច់ខ្ញុំ អោយបាយខ្ញុំស៊ី អោយលុយខ្ញុំចាយ ចាំអ្នកមកថាអោយខ្ញុំ 😊 តែសុំប្រាប់ថាម្តាយ ឱពុកខ្ញុំគាត់មិនថាទេអោយតែខ្ញុំរស់នៅមានសុភមង្គល រស់នៅជាមួយមនុស្សល្អ អោយតម្លៃខ្ញុំ គាត់សប្បាយចិត្តណាស់ហើយទោះមិនបានការក្តី ❤️❤️❤️ តែអ្នកក្នុងថានៈអ្វីហ៊ានមកនិយាយខ្ញុំ ខ្ញុំអត់បានទៅសុំបាយអ្នកស៊ីផងហ្នឹង ???😩 ស្រាប់តែក្រោយមក ក៏មានគណនីហ្វេសបុកមួយបានខមិនបែបនេះទៅកាន់ កញ្ញា នីឡា ថា: តើទំនៀមម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់នៅឯណា? ក្នុងនាមជាអ្នកសិល្បះបែរជាគាំទ្ររឿងបែបនេះវិញ? តើតាវិចទ័រមានអារម្មណ៍យ៉ាងណាដែលឃើញកូនស្រីរបស់ខ្លួនពេញចិត្តទង្វើបែបនេះ? ខ្មែរយើងគួរអោយអាសូរណាស់ 🥴🥴🥴។ មិនចាំយូ ស្រាប់តែ កញ្ញា នីឡា តបវិញទាំងអារម្មណ៍មិនល្អថា: គ្រាន់តែស៊ែរលើកទឹកចិត្តហេតុអីក៏អ្នកឯងមកត្រូវថាអោយខ្ញុំ លោកឯងធ្វើខ្លួនឯងអោយល្អសិនទៅចាំមកចេះថាអោយអ្នកដទៃ??ខ្មែរយើងគួរអោយអាសូរណាស់ដែលមួយថ្ងៃៗដើរតែទើសគេ😢។ មិនទាន់អស់ចិត្ត ស្រាប់តែគណនីនោះបន្តទៀតថា: ពូសូមបកស្រាយជូនក្មួយចុះ ១- ក្នុងនាមជាអ្នកសិល្បះតិចឬច្រើនតែងតែមានឥទ្ធិពលដល់អ្នកគាំទ្រឬសារធារណៈជនតាមរយៈគំនិតនិងមតិយោបល់របស់ខ្លួន។ អ្វីដែលពូមិនចង់ឃើញនោះគឺមានអ្នកយកគម្រូតាម។ ២- សម្រាប់ក្មួយគិតថាពូទើសដែលចេះឈឺឆ្អាលរឿងគេប៉ុន្តែពូសូមជូនពាក្យសមួយឃ្លាថា វប្បធម៌រលត់ជាតិរលាយ។ សង្ឃឹមថាក្មួយនឹងយល់។ ៣- ការយកប៉ារបស់ក្មួយមកចូលក្នុងនេះ គឺចង់អោយក្មួយយល់កាន់តែច្បាស់ពីទឹកចិត្តឪពុកម្តាយដែលមិនចង់ឃើញកូនដើរខុសគន្លង។ ៤- ក្មួយនៅក្មេងណាស់ នៅពេលដែលក្មួយមានកូន ក្មួយនឹងយល់អារម្មណ៍នេះ។ បន្ទាប់មក ស្រាប់តែ កញ្ញា នីឡា តបវិញទៀតថា: តើឳរបស់លោកឯងមានអារម្មណ៍យ៉ាងណាដែរតែឃើញកូនខ្លួនឯងចូលចិត្តលូកដៃរឿងគេ??? បើស្អប់ខ្ញុំអូសចេញហើយកុំមកចេះយកឈ្មោះឪពុកមកនិយាយ តែក៏គេមិនភ្លេចរឿងប្រពៃណីដែរ ហើយខ្ញុំសូមនិយាយប្រាប់វិញខ្ញុំពេញចិត្តនៅអ្វីត្រង់ថាគាត់ហ៊ានលះបង់មុនមាត់នឹងអោយគេជេស្ដីតាមចិត្តដោយសារក្មេងម្នាក់ដែលនៅក្នុងពោះគាត់ ការគិតរបស់ម្នាក់ៗផ្សេងៗគ្នា ចឹងពូកុំនិយាយល្អជាង។ ក្រោយពីទទួលបាន សារដ៏វែងរបស់ នីឡា មកគណនីហ្វេសបុកមិនស្ងាត់មាត់ និងបានតយ៉ាងខ្លីថា បាទអរគុណច្រើន៕ មួយទល់មួយ សុំតិចទៀតកុំថាខ្ញុំក្មេងឈ្លើយណាពូ ពូឯងចាស់ភ្លើ នៅមិននៅអោយក្មេងជេ ….ខែបុណ្យខែទានផងនីឡាអើយតិចបាបទៅពេលជេចាស់ចឹង😆😒 ខ្ញុំបាននិយាយថាខ្ញុំនៅក្មេង..តែពេលខ្លះក្ដីសុខរបស់គេហេតុអីខ្ញុំជួយត្រេកអរនឹងគេមិនបាន ខ្លះគេមានកូនមុនការ

អានបន្ត