គួរឲ្យខ្នាញ់ដល់ហើយ! អាយុទើប ៦ ខែសោះ តែគួរឲ្យក្នាញ់ខ្លាំងណាស់ ហើយលោក នី រតនា ដល់ពេលស្រឡាញ់កូនពេក ស្រាប់តែនិយាយបែបនេះដាក់កូន…

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថាលោក នី រតនា គឺជាតារាចម្រៀងប្រុសម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងប្រទេសនិងក្រៅប្រទេស លោក នី រតនា គឺជាតារាចម្រៀងប្រុសជួរមុខម្នាក់របស់ផលិតកម្មរស្មីហង្សមាស ហើយបច្ចុប្បន្នលោកកំពុងតែទទួលបានភាពជោគជ័យខ្លាំងណាស់នៅក្នុងអាជីបជាតារាចម្រៀងរបស់ខ្លួន។ ដោយឡែកលោក នី រតនា មិនត្រឹមតែជោគជ័យនៅក្នុងវិស័យសិល្បះតែមួយមុខទេតែបើយើងក្រលេកទៅមើលជីវិតឯកជនរបស់លោកវិញក៏មានសុភមង្គលមិនណយដែរ ក្រោយពេលលោកចាប់ដៃគ្នាជាគូជីវិតជាមួយនិងភរិយារបស់លោកគឺអ្នកនាង ហេង សុវណ្ណភក្តិណា ដែលជាកូនស្រីរបស់អ្នកជំនួញរួចមកឃើញថាជីវិតរបស់លោកជាមួយនិងភរិយាគឺពិតជាមានសេចក្តីសុខយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ យ៉ាងណាមិញក្រោយពេលអ្នកទាំងពីរបានរៀបការជាមួយគ្នាមិនបានប៉ុន្មានផងស្រាប់តែអ្នកទាំងពីបានទទួលកាដូដ៏មានតម្លៃមួយនោះគឺចំណងដៃកូនស្រីម្នាក់ហើយកូនស្រីរបស់អ្នកទាំងពីរមានឈ្មោះថា នី​វណ្ណ មែ​ល​ឡា​នី ហៅ មែ​ល ( MEL ) កើត​ថ្ងៃ​សុក្រ ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:៤២ នាទី​ព្រឹក ​ ​ដោយ​គិត​រហូត​មក​ដល់​ពេល​នេះ មាន​អាយុ​​​៦​ខែ​កន្លះ​ទៅ​ហើយ។ ថ្វីត្បិតតែ អូន មែល មានអាយុទើបតែ ៦ ខែកន្លះក្តីប៉ុន្តែបើនិយាយពីរូបរាងរបស់អូន មែល វិញគឺជាមានសាច់ឡើងទ្រលុកទ្រលន់ឡើងគួរក្នាញ់តែម្តង បើនិយាយពីទម្រង់មុខវិញគឺឡើង ខ្យូត ដូចជាក្រមុំទៅហើយ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺប៉ាៗរបស់អូន មែល ក៏លាន់មាត់បែបនេះផងដែរថា «កូនមែលពាក់​បូ​ម៉ាមី​ត្រូវ​ហើយ​ 6 ខែ​កន្លះ​សោះ»៕

អានបន្ត

រំភើបចិត្តជំនួស! លោក ផែង វណ្ណៈ បាននាំយកថវិកា របស់សប្បុរសជន ទៅប្រគល់ជូន ឪពុក​បង្កេីត​ របស់ក្មេងស្រី​ ភាព​ ស្រី​ណុច​ ដែលរលាកទឹកក្ដៅ​ស្ងោរនំ​អន្សម ​នូវទឹកប្រាក់ចំនួន…

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា “ដោយ​មានក្ដី​អាណិត​អាសូរ​ក្មេងស្រី​ឈ្មោះ​ ភាព​ ស្រីណុច​ អាយុ​ ២​ ឆ្នាំ​ រស់នៅ​ ភូមិ​ ចំការសំរោង​ សង្កាត់​ស្លាកែត​ ក្រុង​ បាត់ដំបង​ ខេត្ត​បាត់ដំបង​ រងរបួសធ្ងន់ធ្ងរ​ដោយសាររលាកទឹកក្ដៅ​ស្ងោរនំ​អន្សម​កាល​ពី​ល្ងាចថ្ងៃទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នៅ​រសៀលថ្ងៃទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ខ្ញុំបាននាំ​យកថវិកាសប្បុរសជន​សរុបចំនួន​ ១៤​លាន​និង​ ១សែនរៀល​ ស្មេីនឹង​ ៣៥២៥​ ដុល្លារ​ ទៅ​ប្រគល់ជូន​លោក​ ឈឹម​ សុភាព​ ឪពុក​បង្កេីត​ របស់ក្មេងស្រី​ ភាព​ ស្រី​ណុច​ នៅ​មុខ​មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​ ខេត្តសៀមរាប​ ។ ក្មួយស្រី​កំពុងស្ថិតនៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពី​ក្រុមគ្រូពេទ្យ​ ។ ថ្ងៃនេះ​ក្មួយស្រី​បានធូរស្រាលខ្លះហេីយ​ ។ សប្បុរសជន​ដែល​បានចូលរួម​ជួយឧបត្ថម្ភ​ ក្មួយស្រី​ រលាកទឹកខ្ទះស្ងោរ​អន្សម​ ៖ ១-​ ឯកឧត្តម​ ជាម​ ច័ន្ទ​សោភ័ណ្ឌ​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ១លានរៀល​ ២-​ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្ត​ព្រះសីហនុ​ និង​ លោកស្រី​ ឧបត្ថម្ភ​ ៥០​ ម៉ឺន​រៀល​ ៣-​ លោក​ ផែង​ វណ្ណៈ​ និង​ មិត្តភ័ក្ដិ​ ឧបត្ថម្ភ​ ៨​ លានរៀល​ ​ ៤-​ លោកឧកញ៉ា​ លី​ សុភ័ក្ដ្រ​ និង​…

អានបន្ត

នៅទីបំផុត នារី ដែលត្រូវស​ង្សារវា​យឡើ​​ងហើ​​ម​ពេ​ញមុខ ចេញវីដេអូ Live រឿងមួយ ដែលគ្រប់គ្នា កំពុងចង់ដឹងហើយ ដោយបញ្ជាក់យ៉ាងច្បាស់ ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា “បុរសម្នាក់ដែលប​ង្កហឹ​ង្សា លេីស​ង្សារ របស់ខ្លួន ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាល ភ្នំពេញថ្មី ធ្វេីការឃា​ត់ខ្លួនបានហេីយ​ នៅថ្ងៃទី ២០​ ខែកញ្ញា​ ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករ​ណីហឹ​​ង្សា ដោ​​យចេ​​តនា (ប្រើ​ដៃ​វា​យឲ្យរ​បួ​ស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្ក​ដោ​យជ​នសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០ វេលាម៉ោង ០១ និង៣០ នាទី រំលងអធ្រាត ។ ជនស​ង្ស័​យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើ​ដៃ​វា​យភ្នែក ជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។”។ នារីរូបនេះ ត្រូវបានគេស្គាល់ថា មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងមានចំណេះដឹងខ្ពស់ទៀតផង។ ស្រាប់តែមកព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ គេឃើញ នារីរ​ង​គ្រោះ…

អានបន្ត

មិនធម្មតា! កូនក្រមុំ អាយុ៦៧ ចាប់ដៃសាងគ្រួសារ​ជាមួយ កូនកំលោះ អាយុ៨៧ រៀបការយ៉ាងអធិកអធម នៅខេត្ត…មានវិដេអូ

ជីវិតគូរ ឬ ចំណងអាពាហ៍ពិពាហ៍ វាពិតជាមានតំលៃណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថា ស្រី ឬ ប្រុស គឺសុទ្ធតែចង់បានគ្រួសារមួយដ៏ក្តៅ សម្រាប់ការមើលថែជីវិតមួយនេះ នៅក្នុងអំឡុងពេលមានជីវិត។ តែមុនពេលសម្រេចចិត្តរៀបការសាងគ្រួសារ យើងក៏ត្រូវ គិតឲ្យល្អិតល្អន់ មុនពេលដឹកដៃនរណាម្នាក់ចូលរោងការ សាងគ្រួសារជាមួយគ្នា។ ម្យ៉ាងវិញទៀត ការសាងគ្រួសារមួយដែលល្អ គឺមនុស្សពីរនាក់ត្រូវយល់ចិត្តគ្នាឲ្យបានច្រើន ទោះបីជាត្រូវរង់ចាំយូរបន្តិចក៏មិនថ្មី ព្រោះថា គ្មាននរណម្នាក់ចង់រៀបការហើយ បែរជាត្រូវមកជួបរឿងរ៉ាវមិនចេះចប់នោះ។ តួយ៉ាង ដូចជាជីវិតគូររបស់ លោកពូ និងអ្នកមីង មួយគួរនេះអញ្ចឹង គឺគាត់ បានរៀបចំពិធិមង្គលការយ៉ាងអធិកអធម និងមានភ្ញៀវកិត្តយសជាច្រើន បានអញ្ជើញអបអរសាទរ និងជីវិតគូររបស់គាត់ទាំងពីរនាក់ ដែលបានសម្រេចចិត្តចាប់ដៃគ្នា ដើម្បីសាងគ្រួសារ ទោះបីជាអាយុរបស់ពួកគាត់វ័យចំណាស់បន្តិចមែន តែគាត់បានសម្រេចចិត្តបន្ត ការមើលថែគ្នា រហូតដល់ចាស់កោងខ្នង ដោយមិនរុញរាចិត្តឡើយ។ ចំណងអាពាហ៍ពិពាហ៍មួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះវិដេអូ នៅក្នុងថ្ងៃមង្គលការរបស់ពួកគាត់ ដោយបានរៀបរាប់ឲ្យដឹងថា “កូនកម្លោះអាយុ៨៧ កូនក្រមុំអាយុ៦៧(កំពត)”។ ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលមានឈ្មោះ Chhim Nhel បានបង្ហោះសារបន្ថែមទៀតថា “កូនប្រសារដណ្ដឹងប្រពន្ឌជូនឪពុកក្មេក”។ លោកបានបន្ថែមទៀតថា “ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត”។

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក ខេម បញ្ចេញបទចម្រៀងថ្មី “ស្រែង៉ោង” អត់ទាំងសម្រស់ ស្លៀកពាក់មិនសុីវិល័យដូចគេ តើនរណាគេមើលឃើញទៅ…មានវិដេអូ

តារាចម្រៀងសំលេងស្អក និងមានតារាចម្រៀងមួយរូប ដែលមានរូបរាងស្រស់សង្ហារ លោក ខេម បានផ្លាស់ប្តូរទ្រនំហើយ ដោយពេលនេះ លោកបានទៅរស់នៅជាមួយគ្រួសារ Galaxy Navatra និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលរូបលោកបានចេញបទ ផ្ទុះៗជាបន្តបន្ទាប់ ព្រោះតែទឹកដមសំលេងរបស់លោក បានធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ និងស្តាប់ទៅពិតជាជក់ចិត្តណាស់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកបានចេញបទចម្រៀងជាច្រើន នៅក្នុងផលិតកម្ម Galaxy Navatra រួមមានបទ នឹកពេលណាយំពេលនោះ ចង់សុំ FIWI ជូនដំណើរអូនឡើងផ្លូវ Highway នឹកស្រណោះ ចែមានខ្សែប្រេតទេ និងបទចម្រៀងជាច្រើនបទទៀត។ ដោយឡែកនៅថ្ងៃនេះ ផលិតកម្ម​ Galaxy Navatra បញ្ចេញបទចម្រៀងថ្មីរបស់លោក ខេម ដែលមានចំណងជើងថា “ស្រែង៉ោង”។ ក្នុងបទចម្រៀងមួយបទនេះ គ្រាន់តែមិនទាន់មួយថ្ងៃផង មានបងប្អូនចូលទស្សនារហូតដល់ទៅរាប់សែននាក់ទៅហើយ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ពេញចិត្ត និងគាំទ្រយ៉ាងច្រើនកុះករ និងសរសើរថាពិរោះគ្រប់ៗគ្នា៕

អានបន្ត

ស្ងប់ចិត្តហើយ! ទីបំផុត សាច់ញាតិកូន និងប្រពន្ធ ដែលត្រូវឪពុកវា យមិនឈប់ សូមឲ្យដាក់ទោសឪពុកនេះរហូតដល់ទៅ….

ដូចប្រិយមិត្តបានជ្រាបហើយថា ករណីឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ហើយត្រៀមដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។ គួររំលឹកថាព័ត៌មាននេះត្រូវបានបែកធ្លា យបន្ទាប់ពីមានគណនីហ្វេសបុកជាសាច់ញាតិរបស់ប្អូនស្រីរងគ្រោះ ឈ្មោះ Bee Nang Sad ដែលជាអ្នកលួចថត និងបង្ហោះនៅលើហ្វេសបុក ដែលបានរៀបរាប់ថា: ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុទ្ធតិធម៍អោយប្អូនស្រីញុំផងចុះ ព្រៅឪពុកក្មេងស្រីនេះបាន បង្ករបញ្ហាដល់គ្រួសារ ជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ អីលូវនេះធ្វើបាបប្អូនស្រីញុំទៀតហើយតែញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ័សតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាតលនេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួផង😪។ ទោះបីជាយ៉ាងណា នៅមុននេះបន្តិចគណនីហ្វេសបុកដដែលបានបង្ហោះសារអំពីរយៈពេលដែលឪពុកក្មេងស្រីត្រូវជាប់ និងភាពភ័យខ្លាចរបស់ខ្លួនថា: មុននឹងទៅនៅឆ្លៀតគំរា មខ្ញុំទៀត ចេញមកវិញនឹងចាត់ការខ្ញុំចោល ដែលជាអ្នកថតគាត់ ដាក់គុក៥ឆ្នាំដើម្បីអោយពិចារណាកំហុសរបស់ខ្លួន៕

អានបន្ត

មើលហើយ ចង់ទឹកភ្នែកតាម ! លោកយាយអាយុ ៨៧ឆ្នាំទៅហើយ មានមុខរបរតិចតួច ចិញ្ចឹមជីវិត, កើតក្តីអាណិតពេក ថៅកែហាងពេជ្រ និងស្វាមី បានទៅជួបគាត់ផ្ទាល់ ដល់ខេត្តពោតិ៍សាត់ ហើយ ថែមទំាងបានជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

​នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា​ ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់លោកស្រី និងស្វាមី បានទៅជួបលោកយាយដ៏កំសត់ម្នាក់ហើយ ដែលមានលោកយាយ មានអាយុ ៨៧ ឆ្នាំ។ កើតក្តីអាណិតលោកយាយខ្លាំងពេក ថៅកែហាងពេជ្រ និងស្វាមី សម្រេចជូនថវិកា ៤លានរៀល រួមស្បៀងអាហារមួយចំនួនថែមទៀត។ លោកស្រី បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ថែមថា ៖ “នាងខ្ញុំ និងស្វាមី បានមកដល់ខេត្តពោធិ៍សាត់ មកជួបលោកយាយដ៏កំសត់ហើយជូនលុយគាត់ចំនួន 1000 ដុល្លារ គាត់ថាមិនដឹងស្មើនឹងប៉ុន្មានទេ លុយហ្នឹង ដូច្នេះក៏ខ្ញុំដូចជូនគាត់ចំនួនទឹកប្រាក់រៀល4លានរៀលវិញ ហើយគាត់ក៏សប្បាយចិត្តយ៉ាងខ្លាំង និងរំភើប គាត់ថាមិនដែលមានអ្នកឲ្យគាត់ច្រើនយ៉ាងហ្នឹងទេ។ គួរឱ្យអាណិតណាស់”។ ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ បានបុណ្យច្រើនណាស់, ពិតជាអំពើល្អដ៏ប្រសើរ ក្នុងកិច្ចការសង្គម មានការចែករំលែក ដល់អ្នកមានជីវភាពលំបាក អរគុណ, រំភើបជំនួសលោកយាយណាស់, ស្រលាញ់ទឹកចិត្តបងស្រីណាស់ រំភើបជំនួសលោកយាយ មើលហើយ ចង់ទឹកភ្នែកតាម។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ស្រីអូន ថតរូបជាមួយ បុរសសង្ហាម្នាក់នេះ, ដល់សួរនាំទៅ គាត់មានកម្ពស់រហូតដល់ទៅ…(មានវីដេអូ)

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ស្ត្រីរូបស្រស់ស្អាតម្នាក់ ដែលគេតែងតែហៅថា ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែពូកែរកស៊ី ប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ ថែមទៀតផង ព្រោះតាមរយៈទង្វើរ​ ដែលបានជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យ អ្នកប្រើប្រាស់ ក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន ពេញចិត្តយ៉ាងខ្លាំង។ ហើយនៅពេលថ្មីៗនេះទៀត ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ស្រីអូន បានធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានថតរូបភាពជាមួយបុរសជនជាតិខ្មែរម្នាក់ ដែលមានកម្ពស់ ខ្ពស់ខ្លាំងណាស់ ដោយបុរសសង្ហា រូបនេះ មានកម្ពស់ដល់ទៅ ២ម៉ែត្រ ឯណោះ។ ស្រីអូន បានភ្ជាប់សារលេងសើចមួយឃ្លា ថា “ម៉្យាងម្នាក់ទេ មេីលកម្ពស់គេផង”។ ក្រោយឃើញបែបនេះ ប្រិយមិត្តទូទៅ បានចូល comment ព្រាត ថា ៖ បងប្រុសឡើងខ្ពស់ តែសង្ហា បងស្រីអូនតូច ខ្យូត, តូចច្រឡឹងបងលាញ់, ខ្ពស់មែន, ចាក់ដោតអ្នកតឿៗដូចញុមដល់ហើយបងអើយ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ស្រីអូន ថតជាមួយបុរសម្នាក់នេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

តោះមកស្តាប់លោក មាសរិទ្ធី និយាយលំអិតជុំវិញករណីឪពុកវា យកូនស្រីបង្កើតយ៉ាងសា ហា វ នៅខេត្តស្វាយរៀង (មានវីដេអូ)

នៅវគ្គទី២ នៃការផ្សាយផ្ទាល់ព័ត៍មានហង្សមាសពេលព្រឹក របស់លោក មាសរិទ្ធី បានជូនព័ត៌មានលំអិតជុំវិញករណីឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ហើយត្រៀមដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។ គួរបញ្ជាក់ថា រំលឹកថាព័ត៌មាននេះត្រូវបានបែកធ្លា យបន្ទាប់ពីមានគណនីហ្វេសបុកជាសាច់ញាតិរបស់ប្អូនស្រីរ ងគ្រោះ លួចថត និងបង្ហោះនៅលើហ្វេសបុក ដែលបានរៀបរាប់ថា: ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុទ្ធតិធម៍អោយប្អូនស្រីញុំផងចុះ ព្រៅឪពុកក្មេងស្រីនេះបាន បង្ករបញ្ហាដល់គ្រួសារ ជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ អីលូវនេះធ្វើបាបប្អូនស្រីញុំទៀតហើយតែញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ័សតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាតលនេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួផង😪៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

អានបន្ត

សូមជួយស៊ែរម្នាក់មួយផង! លោកអ៊ុំំម្នាក់ ជិះម៉ូតូមកពីឆ្ងាយទាំងយប់ ដើម្បីរកកូន តែគាត់វង្វេងផ្លូវ ហើយម៉ូតូអស់សាំងទៀត ហើយឃ្លាក៏ឃ្លា លុយក៏គ្មានជាប់ខ្លួនទៀត អាណិតណាស់…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មហាគ្រួសារតាខ្មៅ បានបង្ហោះរូបភាពរបស់លោកអ៊ុំចំណាស់ម្នាក់ ដែលគាតខំស្កាត់មកពីឆ្ងាយ ដើម្បីរក តែលោកអ៊ុំ គាត់វង្វេងផ្លូវ ទើបគាត់រកកូនមិនឃើញ ហើយម៉ូតូក៏អស់សាំង និងមានអ្នកចង់វា យយកម៉ូតូរបស់គាត់ ។ មើលទៅគាត់ពិតជាខ្លានខ្លាំងណាស់ តែគាត់ប្រាប់ថា គាត់អត់មានលុយទេ ពេលនេះមិនដឹងទៅរកកូននៅទីណាទៀតពេលនេះ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “ក្រុងតាខ្មៅ តើបងប្អូនមានបាត់សមាជិកគ្រួសារទេ សារពីបងប្អូន(អ្នកម៉ាក់ ជាទីស្រលាញ់) «សួស្តីបង មានលោកអ៊ុំម្នាក់គាត់ថាគាត់មករកកូនគាត់ ឥឡូវគាត់វង្វេងផ្លូវមិនដឹងទៅណាទេ ម៉ូតូក៏អស់សាំង ហើយមានគេចង់វាយគាត់យកម៉ូតូទៀតបង គាត់គ្មានលុយទេ គាត់ឃ្លានណាស់ បងប្អូនបានជូនអីអោយគាត់ហូប គាត់ថាគាត់មកពីកោះធំ សូមបងជួយផង ខ្ញុំអត់ដឹងជួយគាត់ម៉េចទេខ្ញុំស្រីផង អាណិតគាត់ណាស់ ឪពុកខ្ញុំឪពុកគេ។ គាត់នៅម្តុំលក់ខោអាវនៅមាត់ទន្លេបង សូមបងជួយផ្សាយរកសាច់ញាតិគាត់ផង»។ សូមបងប្អូនទៅទទួលគាត់ទាក់ទងតាមលេខ061665061 ។ដកស្រង់ពីសារសម្លេងបងស្រី”។ អាស្រ័យហេតុនេះ សូមបងប្អូន ឬ​សាច់ញាតិ ដែលបានស្គាល់លោកអ៊ុំ មេត្តា ជួយទំនាក់ទំនងទៅកាន់គ្រួសារ ឬ កូនរបស់គាត់ផង ។ សូមអរគុណទុកជាមុន៕

អានបន្ត