មិនធម្មតា! ស្ងាត់ៗ Tommy ទិញរថយន្ត ថ្មីមួយគ្រឿង ទៀតបាត់ ថែមទំាងភ្ជាប់សារ មួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ថា…

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។ រឹតតែពិសេសថែមទៀតនោះ វីសា ពិតជានារីម្នាក់មានសំណាងខ្លាំងណាស់ ដែលបានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ។ ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ Tommy បង្ហាញរថយន្តថ្មី ទើបទិញ មើលទៅធំ និងស្អាតណាស់ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធ ដែលតែងតែ អោយកំលាំងចិត្តប្តី សូមអោយហេងហេងរីកចំរើនតទៅមុខទៀត សមាជិកថ្មី សម្រាប់ទុកទៅតាមខេត្ត និងចំការ ហត់ណាស់រាល់ថ្ងៃ តែក៏សប្បាយចិត្ត ព្រោះបានឃើញការតស៊ូបានដូចបំណង”។ ក្រោយឃើញភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើបជំនួស ហើយពោលពាក្យប៉ុន្មានម៉ាត់ថា ៖ សូម សុខសប្បាយ ហេង ហេង ណាបង, តោះៗជប់លៀង, សូមអបអរសាទរ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មានអ្នកណាធ្លាប់មើលខ្លះ ល្អមើលអត់? ឃើញគេផុស និយាយពី រឿង “នេសាទក្រពើ” ស្រាប់តែ G-Devith បន្ថែមប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា…(មានវីដេអូ)

នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ហ្វេសប៊ុកមួយ បានលើករំលឹក នូវ រឿង “នេសាទក្រពើ” ដែលធ្លាប់ល្បីល្បាញឡើងកក្រើកពេញប្រទេសកម្ពុជាយើង កាលពីជាង ១៥ឆ្នាំមុន ដោយភ្ជាប់សារ មួយថា ៖ “រឿងថតចប់ តាំងកំឡុងឆ្នាំ2004 មកដល់អាលូវវា 16 ឆ្នាំហើយ សំខាន់ឡើងពូសុវត្ថិ ជាតួឯក ប្ដូរផលិតកម្មហើយ តាំង២ពូព្រែក នៅដើរ​ស្រា​ត រហូតដល់អាលូវគាត់ពេញកំលោះ តាំង២ស៊យ នៅក្រមុំ អាលូវស៊យ មានកូនក្រមុំ ក៏មិនទាន់មានចំហាយបែកធ្លាយសាច់រឿង ឬផុស full video អីបន្ដិច សោះឡើយ រឿងកំរឹតល្អប៉ុណ្ណា លើពិភពលោក ថតចំណាយច្រើនប៉ុណ្ណា យ៉ាងច្រើន ១ខែ ១ឆ្នាំ ឬ២ឆ្នាំអី គេផុសព្រៀតហើយ។ សុំសរសើរហង្សមាសហ្មង សំណប់ចិត្តសារ៉េសារ៉ង ដាក់កុនម្ដងទៀត ក៏បានដែរ មស់ ចង់មើលតាំងអាយុ9ឆ្នាំ លូវ23 ហើយមិនទាន់បានមើលទេ អត្ថបទដោយផេក: #គាំទ្រខ្សែយន្តខ្មែរ តារាខ្មែរ”។ ក្រោយឃើញ សារនេះភ្លាម ស្រាប់តែ តារាចម្រៀង G-Devith (ងួន ចាន់ដេវីត) បានស៊ែរផុសមួយនេះ ហើយបន្ថែមពាក្យប៉ុន្មានម៉ាត់ទៀតដ៏គួរឲ្យចាប់អារម្មណ៍ ថា “មិនងាយបែកធ្លាយទេ យុទ្ធសាស្រ្តខ្ចប់ថង់ ចងខ្សែជិត ដែលមិនមានអ្នកណា អាចធ្វើដូច។ Nobody can do but HM. Respect.”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាឈុតខ្លីៗ នៃរឿង “នេសាទក្រពើ” ខាងក្រោមនេះ ៖

អានបន្ត

ហត់នឿយជំនួស! ឯកឧត្តម ​គួច ចំរើន សឹងតែគ្មានពាក្យនិយាយ ក្រោយមានជនម្នាក់ដើរវាយសមិទ្ធិផលរួម​ ជាចង្អូរទឹក ១២ កន្លែងខូចខ្ទេច ហើយពេលនេះ….

ខេត្តព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ ក្រោយមកទៀតមានករណីហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។ ជាក់ស្តែងនាថ្ងៃនេះផងដែរ ដែរត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ យោងតាមហ្វេសបុកផេចរបស់ឯកឧត្តម ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលកំពុងតែមមាញឹកក្នុងការថែរក្សាសុវត្តិភាពរបស់ប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង បានសម្តែងការហួសចិត្តជាខ្លាំងក្រោយពីមានបុរសម្នាក់ ដើរវា យសមិទ្ធិផលរួម​ ជាចង្អូរទឹក ក្នុងនោះឯកឧត្តម បានរៀបរាប់ថា: “មានជនចង្រៃ​ ម្នាក់ទៀតហេីយ​ យកញញួ​រ ដែកស្បែង​ ដេីរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​ អស់​ ១២កន្លែង​។ ពិតជាលំបាកយល់​”៕

អានបន្ត

គួរឲ្យអាណិតណាស់! ក្មេងប្រុសក្មេងស្រីស្រលាញ់គ្នា ៣ ឆ្នាំ ត្រូវឪពុកម្តាយខាងស្រីទាញពង្រាត់ស្រស់ៗ ហើយពេលនេះខាងប្រុសបែជាត្រូវឃុំខ្លួន ដោយសារតែ… (មានវីដេអូ)

ហ្វេសប៊ុក៖ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះផងដែរ គេបានប្រទះឃើញគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា AK NEWS TV បានធ្វើការបង្ហោះវីដេអូឃ្លីបមួយ រួមទាំងភ្ជាប់មកជាមួយនឹងសំនេរថា៖ បើយោងតាមការរៀបរាប់ពីឪពុម្តាយខាងកូនប្រុសនិងសាច់ញាតិបានឲ្យដឹងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯផ្ទះរបស់គាត់ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ក្នុងកំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០ថ្មីៗនេះហេតុការណ៍ចំនួន៣លើក គឺលើកទី១ភាគីកូនស្រីបានមកផ្ទះរបស់គាត់ពេលឃើញដូច្នេះ ពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិ តែក៏ត្រូវម្តាយឪពុកខាងកូនស្រីអូសកូនរបស់ពួកគេយកទៅផ្ទះវិញបាត់ទៅ លុះរំលងប្រហែលជា១សប្តាហ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនស្រីក៏មកផ្ទះគាត់មកជួបកូនប្រុសរបស់គាត់ទៀត។ ពេលឃើញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិម្តងទៀតដើម្បីឲ្យគាត់ជួយដឹងឮ និងជួយរកដំណោះស្រាយ ហើយពួកគាត់បានឲ្យកូនទាំងពីរនាក់ទៅផ្ទះមេភូមិ លោកមេភូមិក៏សាកសួរដំណើរដើមទង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយគូស្នេហ៍ទាំងពីរនាក់បានបរិយ៉ាយជម្រាបទៅលោកមេភូមិ ថាពួកគេស្រលាញ់គ្នារយ:ពេលបីឆ្នាំមកហើយ គឺតាំងពីពួកគេរៀននៅអនុវិទ្យាល័យ ដោយស្ម័គ្រស្មោះគ្មានអ្នកណាបង្ខិតបង្ខំឡ;យ លោកមេភូមិក៏បានធ្វើកំណត់ហេតុទុក និងជម្រាបទៅលោកមេឃុំមួយជំហ៊ានផងដែរ លោកមេភូមិបានឲ្យយោបល់ឲ្យឪពុកម្តាយកូនប្រុសចូលស្តីដណ្តឺងតាមប្រពៃណី រីឯខាងគ្រួសារកូនស្រីបានហៅទូរស័ព្ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទមកពួកគាត់ទាំងយប់ឲ្យចូលស្តីដណ្តឹងថែមទៀតផង។ បន្ទាប់ពួកគាត់ក៍បាននាំមេបាចាស់ទុំទៅស្តីដណ្តឺងដោយនិយាយព្រមព្រាងគ្នាយកថ្លៃបណ្តាការចំនួន៣០០ដុល្លារ ឲ្យខាងប្រុសចំនួន៣តុ គិតថាដល់ចេញវស្សារួចវៀបចំពិធី លុះដល់កូនស្រីមកផ្ទះខាងប្រុសលើកទី៣ ក្នុងកំឡុងពេលជិតថ្ងៃភ្ជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុកខាងកូនស្រី គឺលោក គួន វិទ្ធី ដែលមានមុខងារជាប៉ូលីសផងបាននាំប៉ូលីសក្រសួងមហាផ្ទៃមកនាំកូនទាំងពីរនាក់ដែលកំពុងតែនៅផ្ទះខាងប្រុសដោយប៉ូលីសប្រាប់ថា ទៅបំភ្លឺនៅស្រុក ក្រោយមកក៍បញ្ញូនដល់តុលាការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកណ្តាលទាំង២នាក់។ បន្ទាប់មកឪពុកម្តាយខាងកូនស្រីបានអូសពង្រាត់កូនស្រីយកទៅបាត់ រីឯកូនប្រុសដេកគុក ដោយកាលចូលដណ្តឹងថាកូនស្រីអាយុ១៦ឆ្នាំតែពេលនេះហេតុផលកូនស្រីមានអាយុ១៤ឆ្នាំ។ ជុំវិញករណីខាងលើកនេះឪពុកម្តាយ និងសាច់ញាតិនិងអ្នកជិតខាងខាងកូនប្រុសទទូចស្នើដល់ថ្នាក់ដឹកនាំជួយអន្តាគមន៍ ជាពិសេសតុលាការខេត្តកណ្តាលមេត្តាដោះលែងកូនរបស់ពួកគាត់វិញជាបន្ទាន់ព្រោះកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុសពួកគាត់មានជម្ងឺប្រចាំកាយទៀតផង៕ ប្រភពវីដេអូ៖ AK NEWS TV

អានបន្ត

ឆាយ វីរៈយុទ្ធ ធ្វើខួបកំណើតកូនស្រីអាយុ១ឆ្នាំ ជុំគ្រួសារយ៉ាងមានក្ដីសុខ

ភ្នំពេញ៖ បន្ទាប់ពីរៀបការអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានសមាជិកថ្មីជាកូនស្រីមានមុខមាត់ទាំងឃ្យូត និងគួរឲ្យក្នាញ់ខ្លាំងតែម្ដង ហើយពេលនេះ កូនស្រីតារាប្រុសរូបនេះ មានអាយុ១ឆ្នាំផងដែរ។ បើនិយាយពីជីវិតគ្រួសារ ក្រោយមានកូនរួច ឃើញថា លោក និងភរិយាកាន់តែមានសុភមង្គល ចំណែកចំណងស្នេហ៍ប្ដីប្រពន្ធអ្នកទាំងពីររឹតតែរឹងមាំជាងមុនថែមទៀតផង។ យ៉ាងណាមិញ បើទោះបី តារាប្រុសរូបនេះ មានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី ក៏តារារូបនេះ តែងតែផ្ដល់ពេលវេលាចំពោះគ្រួសារ នាំភរិយា និងកូនៗដើរកម្សាន្តលំហែកាយជាញឹកញាប់ផងដែរ។ ម្យ៉ាងវិញទៀត រាល់រូបភាព ដែលតារារូបនេះ បង្ហោះសុទ្ធសឹងតែបង្ហាញពីសេចក្ដីសុខនៅក្នុងគ្រួសារ ពោរពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែរ ថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ បានប្រារព្ធធ្វើពិធីខួបកំណើតអាយុ១ឆ្នាំ សម្រាប់កូនស្រីបណ្ដូលចិត្ត ដែលធ្វើឡើងយ៉ាងធិកអធម ដោយមានការរៀបចំ និងដេគ័រក្នុងពិធីយ៉ាងស្រស់ស្អាតតែម្ដង ចំណែកទិដ្ឋភាពក្នុងពិធីវិញ គឺឃើញមានតែសាច់ញាតិ ក្រុមគ្រួសារ និងមិត្តជិតស្និទ្ធផងដែរ។ ដោយរូបភាព ក្នុងពិធីនោះមើលទៅលោក និងភរិយាមានភាពរីករាយយ៉ាងមានក្ដីសុខពេញទំហឹង ខណៈទើបតែធ្វើខួបកំណើតជូនកូនស្រីជាលើកដំបូង។ តួយ៉ាង បើងាកមកមើលការតុបតែងខ្លួនរបស់កូនស្រី តារាចម្រៀងរូបនេះវិញ ភរិយាលោកពិតជាពូកែរៀបចំខ្លួនជូនកូន មើលទៅពិតជាឃ្យូត និងគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស រូបសម្រស់កុមារីរូបនេះ កាន់តែធំមានមុខមាត់ស្អាតមិនចាញ់ប៉ាៗនិងម៉ាក់ៗប៉ុន្មានឡើយ៕

អានបន្ត

មិននឹកស្មានសោះ! មុនបង្កហិ ង្សារ ឃើញសុទ្ធតែរូបថតស្វីតៗបង្ហោះពេញហ្វេសបុក ហើយមានមិត្តខ្លះទម្លាយពីចរិកប្រុសម្នាក់នេះថាជាមនុស្ស….

ភ្នំពេញ៖ រំលឹកបន្តិចថានៅវេលាយប់ 02:32 ឈានចូលថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2020 មានករណីហិ ង្សាមួយបានកើតឡើង រវាងគូសង្សារមួយគូ ដែលរស់នៅជាមួយគ្នារាប់ឆ្នាំ ហាក់បីដូចជា ប្ដីនិងប្រពន្ធ ក៏ប៉ុន្តែការរស់នៅជាមួយគ្នានោះ ពោរពេញទៅដោយភាពរកាំរកូស និងរឿងរ៉ាវចាក់ស្រេះ និយាយរួមទៅគឺស្នេហាស្មុគ ស្មាញ ដូចជាបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ ខាងប្រុសប្រច័ណ្ឌស្រី ចំណែកខាងស្រីក៏ប្រច័ណ្ឌប្រុស ក៏ប៉ុន្តែខាងប្រុសបានប្រើ អំ ពើ ហិ ង្សាជាញឹកញយ ទៅលើភាគីខាងស្រីដែលជាគូសង្សាររបស់ខ្លួន រហូត មកដល់បច្ចុប្បន្ននេះ ភាគីសង្សារខាងប្រុស បាន ស្វែងរកគុ កឃើញហើយ ឥឡូវនេះ ប្រហែលជាសមត្ថកិច្ចកំពុងតែបំពេញសំណុំរឿង ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ រង់ចាំ មើលបន្ត បើដល់ដំណាក់កាលនេះហើយ ភាគីខាងស្រីមានចិត្តទន់ចំពោះខាងប្រុស ទៀតទេ រង់ចាំទស្សនាភាគបន្តទាំង អស់គ្នា។ក្នុងនោះផងដែលមានមិត្តខាងប្រុសជាច្រើនបានទម្លាយចរិកពិតរបស់ខាងប្រុសម្នាក់ផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូម អានខំមិនខាងក្រោមនេះដើម្បីស្គាល់ពីចរិកខ្លះៗរបស់ខាងសប្រុស៖

អានបន្ត

មើលទៅមុខ ដឹងតែកាត់រកប៉ាៗហ្មង ! ម៉ាក សែនសូនីតា ទៅពិនិត្យផ្ទៃពោះម្តងទៀត ស្រាប់តែ អ្នកគ្រូពេទ្យ ប្រាប់ថា…

ប្រិយមិត្តទូទៅ ពិតជាបាន ជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។ ក្រៅពីមុខជំនួញ លក់គ្រឿងអលង្ការ ដែលទើបបើកលក់ជាផ្លូវការនេះ តូតា និងស្វាមី ក៏មានមុខជំនួញមួយទៀតគឺ លក់គោ និងមាន់ ដែលមានទីតាំស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ កាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនាង ម៉ាក សែនសូនីតា ក៏មានដំណឹងល្អផងដែរ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយនោះទេ ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ តូតា បានបង្ហាញមុខកូនក្នុងផ្ទៃរបស់ខ្លួនហើយ ក្រោយពិនិត្យរួច ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាថា “ថ្ងៃនេះមកពិនិត្យផ្ទៃពោះទៀតហើយ អ្នកគ្រូថា អូនក្បាលខូចណាស់ ពេលអ្នកគ្រូទៅថតមុខ សុទ្ធតែយកដៃបាំង ដល់ពេលថតភេ​ទ អត់បាំងអីសោះ ចំហរពេញៗ យាប់ណាស់…

អានបន្ត

ឆ្លៀតពេលទំនេរ ឧកញ៉ា អ៊ាន សៀវម៉ី ទៅលំហែកាយតាមខេត្ត ដេកប៉ះ ផ្ទះសំណាក់១កន្លែង តម្លៃជាង១០០ដុល្លារ ក្នុង១យប់ ពេលចូលដល់ក្នុងបន្ទប់ភ្លាម ស្រាប់តែជួបរឿងហួសចិត្តមួយ នោះគឺ…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ទើបតែ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។ លុះដល់ពេលល្ងាចវិញ នាថ្ងៃដដែល លោកជំទាវ ក៏បានរៀបចំកម្មវិធីមួយទៀត គឺ កម្មវិធី ខួបកំណើតរបស់ខ្លួនតែម្តង មើលទៅពិតធំដុំខ្លាំងណាស់ អមដោយការតុបតែងរោងពិធី មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ហើយកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនត្រឹមតែពូកែរកស៊ី ប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ថែមទៀតផង តាមរយៈជួយអ្នកខ្វះខាតកន្លងមកជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្រោយទៅដើរលេងនៅខេត្តកំពត ស្រាប់តែគេងប៉ះ ផ្ទះសំណាក់មួយកន្លែងនៅទីនោះ ដែលគគ្រិច ស្ទើរមិនគួរឲ្យជឿ។ ឧកញ៉ា បានបញ្ជាក់ខ្លះៗថា “បន្ទប់គេងមួយយប់ ជាង១០០ដុល្លារ បន្ទប់ទឹក ស្ទះលូ មួសខាំ បន្ទប់ដូចរន្ធកណ្តុរ កម្រាលពួក ដូចក្រណាត់ជូតរនាប….”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទីទី 50:00 តទៅ ៖

អានបន្ត

គួរឲ្យខ្នាញ់ដល់ហើយ! ទើបតែបាន១ខែទេកូនស្រី យក់ ថិតរដ្ឋា មានមុខមាត់ខ្ចូតណាស់ដូចក្រមុំចឹង

ភ្នំពេញ យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយពេលនេះទទួលបានចំណងដៃកូនប្រុស២នាក់ហើយ និងកូនស្រី ដែលទើបនិងសម្រាលកាលពីថ្មីៗនេះ។គូស្នេហ៍យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត តាំងពីចាប់ដៃ គ្នា១៣ឆ្នាំមក ពួកគេមិនដែលមានទំនាស់ ឬល្អក់កករក្នុងរង្វង់គ្រួសារឡើយ ដោយរដ្ឋា នៅតែបន្តអាជីពសិល្បៈ ចំណែកលោកប៉ុណ្ណាដែត ងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងបើកភោជនីយដ្ឋាន។គូស្នេហ៍តារាល្បី អ្នកនាងថិតរដ្ឋា និងលោកប៉ុណ្ណាដែត ក៏ត្រូវ បានគេចាត់ទុកថា ជាតារាគំរូស្នេហានៅក្នុងសិល្បៈដែរ អ្នកសិល្បៈនិងមហាជនជាច្រើន បានសរសើរដែលអ្នកនាងថិតរដ្ឋា និងប្តី នៅពេលនេះ កាន់តែមានទ្រព្យច្រើនឡើងៗ ហើយថែមទាំងរក្សាចំណងស្នេហាមិនឱ្យមានភាពរង្គោះរង្គើ ជាង១ទសវត្សមកនេះ គឺ ពួកគេគិតតែខំប្រឹងប្រែងសម្រុករកលុយ តាមរយៈការពង្រីកមុខជំនួញជាបន្តបន្ទាប់ ខណៈដែលលោកប៉ុណ្ណាដែត កាក់កបខ្លាំងរឿងរកស៊ីលក់ផ្ទះល្វែង តារាសិល្បៈរួមអាជីពជាច្រើន និយាយថា យក់ ថិតរដ្ឋា មានសំណាងធំ ដែលនាងមានស្វាមីល្អ លោកឃុំ ប៉ុណ្ណាដែត ផ្គាប់ចិត្តនាងគ្រប់យ៉ាង ពិសេស គឺឱ្យតែថិតរដ្ឋា ចង់ជិះរថយន្តអី គឺបានដូចចិត្តភ្លាម។ ក្រោយទទួលបានចំនងដៃកូនស្រី ធ្វើអោយអ្នកទំាង២​កាន់តែ​ផ្អែមល្ហែមទ្វេរឡើង​ចំនែកឯកូនស្រីទៀតសោធន៌មានមុខខ្ចូតគួរអោយស្រលាញ់អ្នក​រហូតមហាជនសរសើរគ្រប់គ្នា​ថាទើបតែ​បានប៉ុន្មានថ្ងៃសោះមុខដូចក្រមុំហើយ ហ្នឹង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

អានបន្ត

អីយ៉ា! កូនស្រីថៅកែពេជ្រ ទ្រី​ ដាណា ក្រោយបាត់មុខមួយរយះស្រាប់តែពេលនេះបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសារចាក់ដោតមួយថា

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកស្រី ទ្រី ដាណា បានផ្ដាំដល់នារីខ្មែរទាំងអស់ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ត្រូវមានការងារ ឬរបររកស៊ីណាមួយសម្រាប់ខ្លួនឯង មិនគួរពឹងតែលើប្រាក់ខែ ឬកម្លាំងរបស់ប្ដីឡើយ។ លោក​ស្រី​នាយិកា ទ្រី ដាណា បាន​ឲ្យ​ដឹង​ថា​មុន​នឹង​លោក​ស្រី​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​​ដេប៉ូ​ចែក​ចាយ​២៥ ខេត្ត​ក្រុង​ដូច​សព្វ​ថ្ងៃ​នេះ​​ដំបូង​ឡើយ​ខ្លួន ​គឺ​ជា​អ្នក​លក់​ខោអាវជជុះ​តាម​ចញ្ចើម​ផ្លូវ​ឲ្យ​កម្មករ​រោងចក្រ​កាត់​ដេ​​​ ខណៈ​នោះ​ដែរ​ក៏​មាន​ការ​មាក់ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។តែ​ការ​មាក់ងាយ​ ទាំង​នោះ​គឺ​ជា​កម្លាំង​ចិត្ត​​មួយ​ជំរុញ​ឲ្យ​លោក​ស្រី​នាយិកា​​ ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ថា​ប្រសិន​បើ​ខ្លួន​នៅ​តែ​លក់​ខោអាវតាម​ចិញ្ចើម​ថ្នល់​បែប​នេះ​ទៀត​​មិន​អាច​រីកចម្រើន​មាន​បាន​ដូចគេ​នោះ​ទេ។ ក្នុងនោះដែរ ដូច្នេះ​ត្រូវ​តែ​ចម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​​ពី​អ្នកលក់​ខាលខ្យល់​ហាល​ភ្លៀង​ទៅ​លក់​នៅ​ក្នុង​ម្លប់​ធម្មតាទេ​។” ប៉ុន្តែ​ដោយ​សារ​តែ​ភាព​វៃឆ្លាត​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែក្លាយ​ជីវិត​ខ្លួន​ឯង​ពី​អ្នក​លក់​ខោអា​វ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​ក្លាយ​ទៅ​ជា​ម្ចាស់​ដេប៉ូ​ចែកចាយ​គ្រឿង​ក្រអូប​​២៥ ខេត្ត​ក្រុង​ដូច​សព្វថ្ងៃ​នេះ។ ដូច្នេះ​ខ្ញុំ​សូម​ផ្ដាំផ្ញើរ​ដល់​បង​​ប្អូន​ស្រ្ដី​យើង​ទាំង​អស់​ត្រូវ​មាន​ចិត្ត​ក្លាហាន​ជំនះ​រាល់​ឧបសគ្គ​មិន​រាថយទើប​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ជោគជ័យ”។ដោយឡែក ប្រិយមិត្តបានស្គាល់មកហើយនៅ កូនស្រីរបស់ថៅកែពេជ្រ ទ្រី ដាណាដែលមានឈ្មោះថា ដាណាភីន អាយុ ១៥ ឆ្នាំ និង មានកំពស់ ១.៧០ ហើយក៏មានរូបសម្រស់ស្រស់ស្អាតកាន់តែម្តាយរបស់ប្អូនស្រីផងដែរ យ៉ាងណាក្រោយពីចេញមុខបានប៉ុន្មានថ្ងៃនៅតាមបណ្តាញសង្គមហ្វេសបុក ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តមិនអនុញ្ញាតិអោយកូនស្រីរបស់លោកស្រី បន្តលេងហ្វេសបុកទៀតហើយ ដោយសារតែមានគេបង្កើតផេច និងយករូបរបស់កូនស្រីលោកស្រីទៅប្រើ និងបានប្រើប្រាស់ពាក្យសមរម្យផងដែរ។ យ៉ាងណាមិញ នៅថ្ងៃនេះ ពិតជាភ្ញាក់ផ្អើល ដោយកូនស្រីថៅកែពេជ្រ ទ្រី ដាណា បានថតវីដេអូបែប Vlog លើកដំបូង

អានបន្ត