មិនធម្មតា! ចំថ្ងៃភ្ជុំបិណ្ឌ តារាសម្តែង ដ៏ល្បីឈ្មោះ វ៉ាង ស្រីណូ ជូនលុយ ពុកម៉ែទំាងដុំៗ ហើយនិយាយថា….

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។ ចំណែកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ ស្រី​ណូ បានធ្វើឲ្យប្រិយមិត្តទូទៅ ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំងក្រោយបានជូន ថវិកាមួយចំនួនធំ ដល់ អ្នកមានគុណ របស់ខ្លួន ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយយ៉ាងខ្លាំង។ តារាសម្តែងរូបនេះ បានភ្ជាប់សារខ្លី ដ៏មានន័យប៉ុន្មានម៉ាត់ថា “រីករាយបុណ្យភ្ជុំបិណ្ឌ ពុកម៉ែ ប្រៀបបាននិង ឬ​សកែវ នៃជីវិតរបស់កូន! បើកូនណាមិនថែទាំ ឬ​សកែវបានល្អទេ នោះក៏ពិបាកនឹងរីកចំរើន លូតលាស់ ទៅមុខដែរ! ធ្វើបុណ្យទាន់ខែភ្លឺ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់តារារូបនេះ ពេញចិត្តយ៉ាងខ្លាំង នូវពាក្យ និង ទង្វើរទំាងនេះ។ ដូចនេះដើម្បីជ្រាប់ កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពដែលបានភ្ជាប់ជូនបងប្អូនខាងក្រោមនេះ ៖

អានបន្ត

សាមញ្ញាៗ! ថ្ងៃ​ភ្ជុំ​ធំលោក ព្រាប សុវត្ថិ ទៅវត្តនៅស្រុកកំណើត បានធ្វើរឿងមួយឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ជាមួយនឹងស្បែកជើង តម្លែត្រឹមតែ…

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលទើបតែប្រកាសខ្លួនជាផ្លូវការ ពីការចុះកុងត្រាជាមួយផលិតកម្ម​ Galaxy Navatra រយៈពេល៥ឆ្នាំ ។ ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា ជាមនុស្សស្រឡាញ់ធម្មជាតិខ្លាំងណាស់តួយ៉ាងដូចជាភោជនីយដ្ឋាន និង ផ្ទះរបស់លោក សុទ្ធតែលម្អទៅដោយដើមរុក្ខជាតិ ដែលមើលទៅស្រស់បំព្រងមិនចាញ់តំបន់ព្រៃធម្មជាតិប៉ុន្មានឡើយ។ កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ត្រូវបានមហាជនទទួលស្គាល់ថា​ជាតារាចម្រៀងម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយបច្ចុប្បន្នក្រៅពីអាជីពជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោកក៏មានជំនួញជាច្រើនក្នុងដៃផងដែរ ដូចជាភោជនីយដ្ឋាន ហាងកាត់សក់ ដីឡូតិ៍ ជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃកាន់បិណ្ឌធំ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងជួរមុខ លោកព្រាប សុវត្ថិ បានបង្ហោះសារថា“ ភ្ជុំធំ ទៅវត្តស្រុកកំណើត ជួបជុំតាយាយ អ៊ុំប្រុស អ៊ុំស្រី ពូមីង បងប្អូន សូមជូនពរបងប្អូន ទាំងទីជិត ទីឆ្ងាយ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន រកសុីទទួលទានមានបានគ្រប់ៗគ្នា” ក្រោយបង្ហោះរូបភាពហើយ ស្រាប់តែគេសង្គេតឃើញថា ​លោក​ពាក់​ស្បែកជើងផ្ទាត់ ដែលមាន​តម្លៃ​ត្រឹមតែ​១២០០០​រៀល​ប៉ុណ្ណោះ៕​​​​​​​​​

អានបន្ត

អីយ៉ា! សុខ ស្រី​នាង តែងខ្លួន​បែបនេះ​នៅ​ថ្ងៃ​ភ្ជុំ​ធំ មតិ​ភាគ​ច្រើន​សរសើរ​ថា​សម​ជា​នារី​ខ្មែរ ​ខណៈ​មតិ​មួយ​ថា ឈរ​ដូច​ដើម​ឫស្សី

នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ហើយ​គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​រីករាយ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ធ្វើបុណ្យ ធ្វើ​ទាន តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។​ ក្នុងនោះ​ផងដែរ គេ​សង្កេតឃើញ តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង សុខ ស្រី​នាង បានធ្វើ​ដំណើរ​ទៅកាន់​វត្ត​មួយ​នៃ​ខេត្តកំពត ស្ថិត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ហើយក៏​ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ​។​ ជាក់ស្ដែង​បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ជាច្រើន​សន្លឹក​ក្នុងពេល​ទៅធ្វើ​បុណ្យ​នៅ​ខេត្តកំពត​នោះ អ្នកនាង​សុខ ស្រី​នាង បាន​សរសេរ​សារ​យ៉ាងខ្លី​បែបនេះ​ថា «​រីករាយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​(​ភ្ជុំ​ធំ​) វត្ត​កំពត ខេត្តកំពត សូម​អនុមោទនា »​។​ ឃើញបែបនេះ​អ្នកគាំទ្រ បាន​លើកសរសើរ​បែបនេះ​ថា «​នារី​ខ្មែរ ពិតជា​ស្រស់ស្អាត ស្រគត់ស្រគំ​គួរអោយ​បេតី​ណាស់​នួនល្អង​»​។ «​ស្អាត​ដល់​ហើយ​ព្រះវិហារ ញញឹម​ឡឹ​ក​Cute​ម៉​ង​You»​។ «​ថត​ដូចដើម​ឫស្សី​»​។ «​នារី​ខែ្មរ​បង​ស្រស់​សា្អ​ត​»​។ «​ស្អាត​ណាស់​បង សាធុ​សាធុ​»​។ « ស្អាត​ណាស់​លោក​អើយ​»​។ «​រី​ខ្មែរ ពិតជា​ស្រស់​ស្អាត ស្រគត់ស្រគំ​គួរ​អោយ​បេតី​ណាស់​នួនល្អង​»៕

អានបន្ត

សុំខ្លាចហើយមនុស្ស! ក្រោយ​ចាន់​ ស្រីមាន​បាត់ បង់​ ជីវិត​ មាន​ព្យុះភ្លៀង​ព័ត៌មាន​ជាច្រើន រហូត​បង​ជនរងគ្រោះ ឈឺ​ ចាប់ ​ចេញមុខ​សួរ​ច្បាស់​ៗ​ថា​…

អ្នក​តាមដាន​ព័ត៌មាន​ច្បាស់​ជា​បាន​ដឹង​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​នារី​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់​ជីវិត​ខ្លួនឯង តាមរយៈ​ការ​លោតទឹក​សម្លា ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ​ចង្វារ ហើយ​ភ្លាមៗ​នោះ ពុំ​មាន​អ្នកណា​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ឡើយ។ លុះ​ក្រោយមក​ស្រាប់​តែមាន​ប្រភព​មួយចំនួន​ បាន​ទម្លាយ​ពី​មូលហេតុ​នៃ​ការស្លា ប់​នេះ​ថា ​មកពី​នារី ​រងគ្រោះ​ដឹង​ថា បុរស ជា​គូស្នេហ៍​របស់​ខ្លួន​មាន​ប្រពន្ធ និង​កូន​ទៅ​ហើយនោះ ហើយ​ត្រូវបាន​សារព័ត៌មាន​តាម​អន​ឡាញ​ជាច្រើន​យក​ទៅ​ចុះផ្សាយ​បន្ត រហូត​បង​ជនរងគ្រោះ​ ឈឺចាប់ ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​រឿង​មួយ​នេះ ក៏​ចេញមុខ​សួរ​ទៅកាន់​អ្នក​ទាំងនោះ​ឲ្យ​ធ្វើការ​បកស្រាយ។ បង​របស់​ជនរងគ្រោះ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Chan Vong Leng» បាន​ប្រតិកម្ម​បែបនេះ​ថា «​ដឹង​មក​ពីណា​បាន​ថា​នាង​ខូចចិត្ត​ទៅដល់​ថ្នាក់​លោតទឹក​សម្លា ប់​ខ្លួន​ ព្រោះតែ​បានដឹងថា​រឿង​ដៃគូ​​នាង​មាន​ប្រពន្ធ​នោះ​ ច្បាស់​អត់​បាន​អ្នក​ឯង​យកមក​បកស្រាយ​និយាយ​បែប​នឹង​ទៅវិញ​? ខ្ញុំ​ត្រូវជា​បង​របស់​នាង​​បង្កើត​ចង់​សូម​សួរ​ទៅ​អ្នក​ដែល​សរសេរ​ថា ​ប្អូនស្រី​ខ្ញុំ​ព្រោះតែ​ដឹង​រឿង​ថា​គេ​មាន​ប្រពន្ធ​ និង​កូន​ ក៏​ទៅ​សម្លា ប់​ខ្លួន​ឯង​ចឹ​ង ​តើ​ពូ មី បង ប្អូន ជឿ​​ទេ​ព្រោះតែ​រឿង​គេ​បកស្រាយ​និយាយ​ថា​ចឹ​ង​ប្អូន​ខ្ញុំ​ក៏​ទៅ​ស ម្លាប់​ខ្លួន​ចោល​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ គេ​សរសេរ​បែក​ចឹ​ង​ស្គាល់​ប្អូន​ខ្ញុំ​ច្បាស់ហើយ​នៅ​បានជា​អ្នក​ឯង​និយាយ​មិនឲ្យ​​តម្លៃ​ប្អូនស្រី​ខ្ញុំ​ចឹ​ង។ ៧​ថ្ងៃ​នាង​ចប់​ខ្ញុំ​នឹង​និយាយ​រឿង​របស់​ប្អូនស្រី​ខ្ញុំ​គឺ​នាង​ចាន់​ស្រី​មាន ស្មា​នឹង​ជីវិត​របស់ខ្ញុំ​/​ខ្ញុំ​សូម​និយាយ​ទៅ​អ្នកមួយ​ចំនួន​តូច ​ដែល​សរសេរ​ ឬក៏​​​និយាយ​អ្វី​មិន​ច្បាស់​កុំ​ចេះតែ​ស្មាន ​ហើយ​កុំ​ចេះតែ​ថា​ទៅតាម​មាត់ ចង់​ចំណេយ តិច​ដាច់​ចំណង​(​ស្គាល់​ច្បាប់​ច្បាស់​នៅបាន​និយាយ​មិន​គិត​មុន​គិត​ក្រោយ​ចឹ​ង​)….»​។​ បង​របស់​ជនរងគ្រោះ​បន្តថា «​គេ​ផុសថា​ដឹង​មូល​ហេតុដែល​ប្អូន​ខ្ញុំ​ស្លា ប់ ចង់​សួរ​ទៅ​អ្នក​ផុស​ថា​ដឹង​មកពីណា​បាន​ហ៊ាន​ថា​ដឹង​ច្បាស់​រឿង​ប្អូនស្រី​ខ្ញុំ​ស្លា ប់​ដោយ​មូលហេតុ​បែប​ចឹ​ង ​បើ​អ្នក​ច្បាស់​ចឹ​ង​តើ​ដៃគូ​ប្អូន​ខ្ញុំ​ជា​អ្នកណា​?​ខ្ញុំ​នៅចាំ​ការ​បកស្រាយ​មួយដង​ទៀត​ពី​អ្នក​ដែល​ផុត​សថា​ដឹង​មូលហេតុ​ប្អូនស្រី »។ ក្រោយ​មក​​​គេហទំព័រ​អនឡាញ​មួយ ​​ដែល​បាន​ចុះ​ផ្សាយ​រឿង​នេះ ​បាន​ធ្វើការ​សុំ​ទោស ​និង​បញ្ជាក់​ដូច្នេះ​ថា «សុំ​ទោស​បង​ចំពោះ​ផុស​មួយ​នេះ ដែល​ទទួល​ព័ត៌មាន​មិនទាន់​អស់​ ហើយធ្វើការផុស! ខាងប្អូន​បានធ្វើការលុបផុស​ ទាំងFacebook & Website រួច​អស់ហើយ។ ប្អូន នឹងមិនធ្វើការផុស​ទាក់ទងនឹងបញ្ហានេះទៀត​ទេ សង្ឃឹម​ថា​បងអធ្យាស្រ័យ»។ ដោយ​មិន​អស់ចិត្ត​ជុំវិញ​រឿង​នេះ បង​របស់​ជនរងគ្រោះ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​បង្ហោះ​សារ​ទៀត​ថា «​នៅតែ​មាន​អ្នក​តាម​សូម​ប្រាប់​ទៅ​​អោយ​​ហើយ ​មនុស្ស​មួយចំនួន​តូច​ ដែល​អ្នកខ្លះ​ថា​ប្អូនស្រី​ខ្ញុំ​យកប្តី​គេ​ចឹ​ង​ ហើយ​អ្នកខ្លះ​ទៀត​ជេរ​ប្អូន​ខ្ញុំ​ថា​នាង​​​ចរិត​ថោក ដឹង​មក​ពីណា​បាន​ពួក​អ្នក​ឯង​និយាយ​ចឹ​ង ប្អូន​ខ្ញុំ​ស្លា ប់​មែន តែ​ប្អូនស្រី​ខ្ញុំ​នាង​មិនមែន​ចរិត​ថោក​ដូច​អ្នក​ដែល​និយាយ​នឹង​ទេ សំដី​ដែល​ពួកវា​និយាយ​គេ​អាក្រក់​ចឹប​មានតែ​ពួកវា​នឹងហើយ​ដែល​ធ្វើ​ចឹ​ង​បាន​ បើ​ដឹង​មិន​ច្បាស់​កុំ​ចេះតែ​និយាយមើល​ងាយ​ប្អូនស្រី​ខ្ញុំ ទោះ​នាង​ទៅ​បាត់​មែន​ តែ​អ្នក​ឯង​កុំ​ចង់​​មើល​ងាយ​ប្អូនស្រី​ខ្ញុំ​បាន​ឲ្យ​សោះ ​បើ​មិនដឹង​ទេ​កុំ​និយាយ​មក​​ភ្លើ​​​ចឹ​ង (​តិច​បាន​ដេក​ក្នុង​គុក​) ​ប្អូនស្រី​ខ្ញុំ​មិនមែន​សម្រាប់​ពួក​អ្នក​ឯង​និយាយ​ពី​នាង​អាក្រក់​តាម​ក្បាល​ចិត្ត​អ្នក​ឯង​បាន​ឡើយ​…

អានបន្ត

ដាច់ផ្ងារ! ចំថ្ងៃភ្ជុំបិណ្ឌ ម៉ាដូណា ដាក់ម៉ាឈុតនេះ ផ្អើលអស់ ហ្វេនៗ, គ្រប់គ្នា ឃើញភ្លាម ភ្ញាក់ព្រឺត ហើយចូល comment ថា…

នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម និងកន្លែងផ្សេងៗ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។ ក្នុងថ្ងៃនេះដែរ គេប្រទះឃើញ តារា​កំប្លុកកំប្លែង ម៉ាដូណា តែងខ្លួន ម្តងនេះ មើលទៅពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ថែមទំាងភ្ជាប់សារខ្លីមួយថា “រៀបចំខ្លួនទៅវត្តជាមួយប្តី សូមជូនផលបុណ្យផង all fri លោកប្តីដឹងទេ បងពិតជាសំណាងណាស់ដែរបានប្រពន្ធគ្រប់លក្ខណ៍ដូចជាអូន ភាគបន្តល្ងាចនេះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយ ចូល comment ភ្លាមៗ បែបលេងសើច ថា ៖ គេផ្អេីលងាប់ហេីយមិត្តអេីយទទួលបាយបិណ្ឌនៅមិត្ត, ឈ្នះអស់ក្នុងលោក, ទៅវត្តណាដែរបង, យាយ​ៗរត់អស់ហេីយ, ផ្អើលលោកអស់ហើយ, មេីលបងហេីយចង់វិលមុខ​ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព របស់ ម៉ាដូណា ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

ប្រពៃណាស់! មហាជនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្ត ជាខ្លាំង ក្រោយឃើញ ក្មេងស្រី២នាក់ ទទួលបានថវិកាយ៉ាងច្រើន ពីថ្ងៃខួបកំណើតខ្លួន ហើយបានយកទៅជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ នូវទឹកប្រាក់រហូតដល់ទៅ…

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គ គង់នៅ វត្តគល់ទទឹង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីក្មេងស្រី២នាក់ ដែលមានទឹកចិត្តប្រពៃខ្លាំងណាស់ សឹងតែមិនគួរឲ្យជឿ ។ ក្នុងនោះ ព្រះអង្គ បានបញ្ជាក់ឲ្យដឹងថា ៖ “បុណ្យ​ខួប​កំណើត​ដ៏ល្អប្រពៃ​ ក្នុង​ថ្ងៃ​ខួប​កំណើត​ ក្មួយ​ស្រី​ Try Porpor និង​ក្មួយ​ស្រី​ Ly Malisa បាន​ស្នើសុំ​ពី​បងប្អូន​ក្មួយ​ថា​ កុំ​ទិញ​តុក្កតា​ជូន​គាត់​អី​ គាត់​សុំ​ជា​លុយ​វិញ​ ដើម្បី​យក​ទៅ​ជួយ​ពេទ្យ​គន្ធបុប្ផា​។ ក្មួយ​ស្រី​ទាំង​ពីរ​ប្រមូល​បាន​ប្រាក់​ ៤៣០០​ ដុល្លារ​​ ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ អនុមោទនា”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរថា​ ៖ មានចិត្តបុណ្យទាំងខ្លួននៅក្មេងគួរឲ្យសសើរ, ក្មួយធ្វើបានល្អក្នុងកាងារមនុស្សធម៍ ពូគាំទ្រ100%, អរគុណខ្លាំណាស់ ក្មួយស្រី ជូនក្មួយស្រីទាំងពីរ សុខភាពល្អ សំណាងល្អ, សូមសរសើរទឹកចិត្តក្មួយស្រី, ប្រពៃណាស់​ ក្មួយៗ, ក្មួយស្រី ពិតជាមានសេចក្ដីជ្រះថ្លាមែន សូមអោយមានសេចក្ដីសុខចំរើនតទៅ, សូមកោតសរសើរ ក្រុមគ្រួសារ ដែលចេះបង្ហាត់ បង្រៀន ឲ្យកូន ចេះមនុស្សធម៌ និងសីលធម៌ដ៏ល្អប្រពៃ ព្រមទំាងនៅមានពាក្យកោតសរសើរ និងពេញចិត្តជាច្រើនទៀត ចំពោះក្មេងស្រីទំាងពីរនាក់៕

អានបន្ត

ចំថ្ងៃភ្ជុំបិណ្ឌ ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានទៅដល់ វត្តសំពៅប្រាំ ភ្នំបូកគោ បាត់ មើលទៅមុខ ឆលី គួរឲ្យគ្រឺតដល់ហើយ សើចម៉ាទំហឹងហ្មង ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា comment ថា…

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ស្វាមី តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យហ្វេនៗរបស់ តារាចម្រៀងរូបនេះ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ បាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាន នៅលើកោះសង្សារ ដែលរំលេចទៅដោយទេសភាព ស្រស់ស្អាត ត្រជាក់ភ្នែក។ កញ្ញា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តី ដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេន​ទេយ្យទាន នៅលើកោះសង្សារ…”។ ចំណែកនៅ មុននេះបន្តិច នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃភ្ជុំបិណ្ឌ​ តារាចម្រៀងរូបនេះ និងក្រុមគ្រួសារ បានទៅដល់ វត្ត​សំពៅ​ប្រាំ ហើយ ដែលមាន​ទីតាំង​ស្ថិត​នៅ​ទីខ្ពង់​រាប នៅ​លើ​ភ្នំបូកគោ ក្នុង​ខេត្ត​កំពត មើលទៅទីនោះ មាន​ខ្យល់​អាកាស​បរិសុទ្ធ​ និង​​មាន​ទេស​ភាព​ស្រស់​ស្អាតខ្លាំងណាស់។ កញ្ញា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ សូមជូនពរ ពុកម៉ែ បងប្អូន ប្រជាជនខ្មែរ គ្រប់រូប អោយជួបតែសុភមង្គល និងរីករាយ គ្រប់ក្រុមគ្រួសារ ថ្ងៃនេះ បានមកវត្តសំពៅប្រាំ ភ្នំបូកគោ សូមជូនបុណ្យ ជូនកុសល បងប្អូនទាំងអស់គ្នា វត្តសំពៅប្រាំ ភ្នំបូកគោ”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ហ្វេនៗនាំគ្នា ចូល comment ថា ៖ មើលទៅមុខ ឆលី គួរឲ្យគ្រឺតដល់ហើយ សប្បាយជាងគេហ្មង, សប្បាយម្លេស​ ឆលី, មួយបុស្តិ៍នេះស្អាតណាស់ ព្រោះសើចទាំងបីនាក់, ឆលី គេសែនសប្យាយ សើចម៉ាទំហឹងហ្មង, ឆលី ញញឹមស្អាតណាស់។…

អានបន្ត

ដូចការសង្ស័យមែន! ដំបូងថារាកៃកំា ភ្លើ ងអចេតនា ដល់បូលិសជជីកសួរបានបែកធ្លាយការពិតថាមកពី…

កំពង់ឆ្នាំង៖ ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង កងរាជអាវុធហត្ថខេត្តចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន ០២ នាក់ ១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខ័ណ្ឌពោ ធិ៍សែ នជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃា ត ដោយអ ចេតនា នៅត្រង់ចំណុចមុខមន្ទីរធម៌ការខេត្តកំពង់ឆ្នាំង ទៅលើជនរ ង គ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ ១៨ ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយស្លា ប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។ វត្ថុតាងដកហូតរួមមាន : -រថយន្ត ០១ គ្រឿង ម៉ាក Lexu s RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ ៩២៣៩ ។ -កំា ភ្លើ ង…

អានបន្ត

ប្រពៃណាស់! ថៅកែពេជ្រអ្នកស្រី​ទ្រី ដា​ណា មុន​ភ្ជុំ​ធំបានអញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ឡើង​តុ​ជុំគ្នា​ជាង ១០០​នាក់ ពិសារ​អាហារ​ជាពិសេសចែកអំណោយក្នុងម្នាក់ៗទទួលបាន (មានវីដេអូ)

ភ្នំពេញ ៖ មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ​ច្បាស់​ជា​ទទួល​ជ្រាប​រួចមកហើយ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី​ទ្រី ដា​ណា តាមរយៈ​សកម្មភាព​មនុស្សធម៌ ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​អំពើ​ល្អ​នេះ តែងតែ​ទួល​បាន​នូវ​ការគាំទ្រ និង​សរសើរ​ជារឿយៗ​ផងដែរ។ដោយឡែក ​នៅថ្ងៃនេះ អ្នកស្រី បាន​អញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ជាង​១០០​នាក់ ឡើង​តុ​ជុំគ្នា រួច​ក៏​បង្ហោះ​សារ​បែបនេះ​ថា «​មុន​ភ្ជុំ​ធំ នាង​ខ្ញុំ​អញ្ជើញ​ចាស់ៗ​ក្នុងភូមិ​ឡើង​តុ​ជុំគ្នា​ជាង ១០០​នាក់ ពិសារ​អាហារ​មួយពេល និង​ចែកជូន​ជា​អំណោយ អង្ករ ត្រីខ មី ថវិកា​ម្នាក់ ៥០០០០​រៀល ដើម្បី​ពួកគាត់​បានធ្វើ​បុណ្យ​គ្រប់គ្នា​»​។​ក្នុងនោះដែរ អ្នកស្រី​បន្តថា «​កាល​ឪពុកម្ដាយ​នាង​ខ្ញុំ​នៅមាន​ជីវិត លោក​តែង​ចែករំលែក​បែបនេះ ទោះបី​ពេលនោះ​គាត់​មិនសូវមាន​ជីវភាព​ធូរធា​ក៏ដោយ ក៏​គាត់​ចែករំលែក​ដែរ ឱ្យ​តែមាន​ពិធីបុណ្យ​ម្ដងៗ ឥឡូវ​កូនស្រី​បាន​ដើរ​តាម​គន្លង​អ្នក​ទាំង​២​ហើយ សូមអ្នក​ទាំង​២ បាន​ស្ងប់​សុខ​»​។​ជាមួយគ្នានេះ អ្នកស្រី​បានបញ្ជាក់​ថា «​នាង​ខ្ញុំ​ក៏​ចែក​សម្ភារៈ​សិក្សា មាន​សៀវភៅ ប៊ិច បន្ទាត់ ខ្មៅ​ដៃ កាបូប​ដាក់​ប៊ិច ជ័រលុប កា​តាប និង​ថវិកា​ម្នាក់ ២០០០០​រៀល​ដល់​សិស្សសាលា​ជិត ២០០​នាក់​ទៀត ដើម្បី​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ខំ​សិក្សា​រៀនសូត្រ​»​។​យ៉ាងណាមិញ តាមរយៈ​នេះ បានធ្វើ​ឲ្យ​មហាជន​លើក​សរសើរ​តាមរយៈ​ការ​បញ្ចេញមតិ​ក្រោម​សារ និង​រូបភាព ដែល​បង្ហោះ​នោះ​ដូច្នេះ​ថា «​មនុស្ស​ចិត្ត​ព្រះ​ពិត​»​។ «​ខ្ញុំ​ស្រឡាញ់​ទង្វើ​ដែល​អ្នកស្រី​បាន​ធ្វើ​ណាស់​សុទ្ធ​តែ​ទង្វើ​ល្អៗ​»​។ «​មើល​ទៅ​គួរ​ឲ្យ​សប្បាយចិត្ត​ណាស់​បងស្រី Idol»​។ «បាន​បុណ្យ​ច្រើន​ណាស់​បងស្រី​»​។ «​មានតែ​នាង​ទេ ​ដែល​មាន​លទ្ធភាព​ជូន​ចាស់​បាន​បុណ្យ​ច្រើន​ណាស់​រក​ទទួលទាន​មាន​បានជា​រៀងរហូត​»​។ «​មេ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អោយ​កូនចៅ​ជំនាន់​ក្រោយ​យក​គំរូ​តាម​សូម​អោយ​ទេវតា​តាម​ថែរក្សា​មេ​ និង​ក្រុម​គ្រួសារ​ជួបតែ​នឹង​សេចក្ដីសុខ​គ្រប់ពេលវេលា​»៕​ប្រភព៖តារា

អានបន្ត

អីយ៉ា ចំថ្ងៃខួបកំណើតខ្លួន ស៊ន សៀវម៉ី ទំលាយរូបប៉ុន្មានសន្លឹកនេះ ជាមួយគូដណ្តឹង មើលទៅស្រស់ស្អាតណាស់ ថែមទំាងបង្កប់សារមួយឃ្លា ដ៏មានន័យទៀត ថា…

កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ លុះដល់ ព្រឹក នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងផុតទៅនេះ កីឡាការិនី តេក្វាន់ដូ ដ៏ល្បាញល្បី របស់កម្ពុជា រូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពមួយរូប គឺលោក កែវ ដេវីត។ មើលទៅអ្នកទាំងពីរ បានបង្ហាញការសប្បាយរីករាយ និងពេញចិត្តគ្នាទៅវិញទៅមក ខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេសនេះ។ ក្នុងនោះផងដែរ ក៏មានវត្តមានភ្ញៀវកិត្តិយស មិត្តភក្តិ ព្រមទាំងសាច់ញាតិទាំងសងខាង បានមកចូលរួមក្នុងពិធីនេះ ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។ ចំណែកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃបុណ្យភ្ជុំ ហើយក៏ត្រូវជាថ្ងៃខួបកំណើត របស់ កញ្ញា ស៊ន សៀវម៉ី ផងដែរនោះ គេឃើញ កីឡាការិនី រូបនេះ បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកជាមួយ គូដណ្តឹង ហើយភ្ជាប់សារដ៏មានន័យមួយឃ្លាថា “សាមញ្ញតែមានក្ដីសុខmybithday”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រជាច្រើន នាំគ្នា ចូល comment ថា ៖ ស្អាតណាស់ចែម៉ី, រីករាយថ្ងៃខួបកំណើត អាយដលរបស់ខ្ញុំ, មើលទៅ Sweet ណាស់ អាយដល ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត លាយឡំនិងការសរសើរថា សៀវម៉ី ពិតជាស្រស់ស្អាតណាស់…

អានបន្ត