ស្ងាត់ៗ កូនពៅ ព្រាប សុវត្ថិ បង្ហាញរថយន្តទំនើបមួយគ្រឿងពណ៌ស ទើបទិញក្តៅៗ ស្អាតណាស់ សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជា ប្រិយមិត្តទួទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ នោះ ។ ហើយបច្ចុប្បន្ន លោក មានកូនប្រុស ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង តាមរយៈការបង្ហោះរូបភាពក្នុងហ្វេសប៊ុកជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៤ កូនពៅ របស់ លោក ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ ទើបទិញរថយន្តទំនើបមួយគ្រឿង មើលទៅស្អាតដល់ហើយ។ ក្នុងនោះ គេឃើញ សុវត្ថិ សិរីវុឌ្ឍ បានក្តីរំភើបយ៉ាងខ្លាំង នូវមុខរថយន្តទំនើបពណ៌សរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន បានចូលមក comment ថា ៖ ហាហាហា អាយដល សប្បាយ​ចិត្តដល់.ក, កូនពៅ គឺ អ៊ីចឹង, សូមចូលរួមអបអរសាទរ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ក្រោយពីឃើញបែបនេះទាំងព្រឹក ស្រាប់តែ អ្នកនាង ខាត់ សុខឃីម ប្រតិកម្មថាសុទ្ធតែ…

(កំពង់ស្ពឺ)៖ ហេតុការដ៏ភ្ញាក់ផ្អើលទាំងព្រឹក ដោយទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើក បររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានស ពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឧដុង្គ។ បុរសម្នាក់បានបើករថយន្តជាមួយនឹងស ពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអា វុ ធមួយគ្រាប់ បណ្តាលឲ្យ ស ង្សាររបស់ខ្លួនស្លា ប់ភ្លាមៗក្នុងរថយន្ត។ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្ត សៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបាន ឈោងទា ញកាំ ភ្លើ ងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃស ង្សារកុំឲ្យលេង ស្រាប់តែ ពេល នោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំ ភ្ លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំ គល់ដោះខាង ឆ្វេង បណ្តាលឲ្យស្លា ប់ភ្លាមៗក្នុងរថយន្ត។សង្សារខ្លួនបានស្លា ប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូល ក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេល សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី។ ជាក់ស្តែងក្រោយពី…

អានបន្ត

អីយ៉ា! ចំថ្ងៃកាន់បិណ្ឌ១៤ កុល ដាវី និងស្វាមី បានទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន ថែមទំាងពោលពាក្យ ដ៏រំជួលចិត្ត មួយឃ្លា ថា “កូនសំណព្វម៉ាក់ សូមឲ្យកូន ចាប់ជាតិក្រោយ មាន…”

មហាជនទូទៅ ពិតជា​បានជ្រាបរួចមកហើយ ថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ លុះមកដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង កុល ដាវី បានបង្ហោះសារ ដ៏គួរឲ្យភ្ញាក់ផ្អើល និងត​ក់ស្លុ​តជាខ្លាំងមួយ ទំាងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុ​ទ្ធោអើយ បេះដូងកូនខ្ញុំឈ​ប់ដើរហើយ”។ តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី កុល ដាវី បានបន្ថែមថា “តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង​ អូនមានប្តី នៅជិតអូនហេីយ​ ធ្វេីម៉េចនិស្ស័យកូន ហេីយនិងពួកយេីង បានត្រឹមតែប៉ុណ្ណឹង​ សំខាន់បំផុតគឺសុខភាពរបស់អូន”។ ចំណែកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១៤ គេប្រទះឃើញ តារាសម្តែង កុល ដាវី និង ស្វាមី បានទៅវត្ត ធ្វើបុណ្យឧទិស្ទកុសល ដល់ញាតិសន្តាន ទាំងឡាយ ដែលបានចែកឋាន និងកូនសំណព្វរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖ “អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ វត្តតាំងក្រសាំង ជួបជុំអ្នកម្តាយ លោកឪពុកក្មេក និងបងប្អូន កូនចៅ ទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិសន្តាន ទាំងឡាយ…

អានបន្ត

ពិតជាពិរោះខ្លាំងណាស់! លើកទី១ហើយ ដែលឃើញ សួស វីសា ស្មូតមួយបទនេះ នៅវត្ត, ស្តាប់ឡើងព្រឺសម្បុរ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រ សរសើរថា…(មានវីដេអូ)

នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៤ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាដ៏ល្អមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ហើយថ្ងៃនេះ តារាចម្រៀង សួស វីសា និងស្វាមី ក៏បាននាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១៤ នេះផងដែរ ។ រឹតតែពិសេសនោះ សូស វីសា ថែមទំាងអាចស្មូតបានយ៉ាងពីរោះទៀត ស្តាប់ឡើងព្រឺសម្បុរ។ វីសា ក៏បានបញ្ជាក់ថា “ថ្ងៃនេះ នាងខ្ញុំ និងក្រុមគ្រួសារ បានមកធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ជាពិសេសថ្ងៃនេះ នាងខ្ញុំ មានកិត្តិយសត្រូវបានសម្តេចសង្ឃៅវត្តតេជោឧកញ៉ាវាំង អញ្ជើញអោយសម្តែងនូវ បទព្រហ្មជើងគ្រែ បទនេះ គេសូត្រមុនពេល ព្រះសង្ឃ សម្តែងនូវធម្មទេសនា គឺបទសហប្បតីព្រហ្ម ជូនបងប្អូន រួមទាំងលោកតា លោកយាយ បានស្តាប់ ខុសត្រូវយ៉ាងណា សូមខន្តីអភ័យទោស នាងខ្ញុំ សូមជូនបុណ្យ ដល់ពូមីង បងប្អូនទាំងអស់គ្នាផង”។ តារាចម្រៀង រូបនេះ បន្ថែមថា “ថ្ងៃនេះ នាងខ្ញុំបានស្មូតនៅវត្ត ចង់ភ្លេចធ្វើបទបាត់ហើយ ដង្ហើមក៏ខ្លី ញ័រៗ តែជាការសំណូមពរ ត្រូវតែស្មូត”។ ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា ៖ ពីរោះណាស់ ប្អូនស្រី, ពូកែណាស់បង ពិតជាពីរោះ, ពីរោះ ស្តាប់ហើយនឹកផ្ទះណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ វីសា ស្មូត ទំាងអស់គ្នា ៖

អានបន្ត

ពុទ្ធោអើយ! ស្រ្តី​ម្នាក់​បាន ​ស្លា​ ប់​ ភ្លាម​ៗ​ដោយសារ​ផ្ទុះ ​អា វុ ធ​ ខណៈ​កំពុង​ជិះ​រថយន្តជាមួយ​សង្សារ​​ ត្រូវ​បានបុរសជា​សង្សារ​ដឹក​ ស​ ព​ ចូល​សារភាព

កាលពីប៉ុន្មានម៉ោងមុននេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មាន ក រ ណី ផ្ទុះ អា វុ ធ មួយបានកើតឡើង ដែលបណ្ដាលធ្វើឲ្យនារីដ៏ស្រស់ស្អាត បាន ស្លា ប់ បាត់ បង់ ជី វិត ភ្លាមៗ នៅក្នុងរថយន្ដ រួចបុរសជាសង្សារ បានដឹក ស ព សង្សារ ចូលខ្លួនមកសារ ភាព នៅកងរាជអាវុធហត្ថស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖”នៅវេលាទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ មានទីលំនៅ ស្ថិតនៅរាជធានីភ្នំពេញ មុខរបរជាអ្នកលក់អចលនទ្រព្យ បើករថយន្ដម៉ាក RX 200T ពណ៌ក្រហម ដោយមានដឹកមនុស្សពីរនាក់។ ក្នុងនោះមាន ស ព ស្រ្ដីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា មានទីលំនៅ ស្ថិតនៅរាជធានីភ្នំពេញ (រួមដំណើរជាមួយ) បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជ អា វុ ធ ហត្ថស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈ្មោះ ទាក់ ឌី បានសារភាពថា៖”ក្រោយធ្វើដំណើរចេញពីខេត្ដសៀមរាប ពួកគេទាំងបីនាក់ បានមកដល់ខេត្តកំពង់ឆ្នាំង រួចក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះ ឈ្មោះ ធី លីស្សា (ជន រង គ្រោះ) ដែលត្រូវជាសង្សារ បានឈោងទាញ កាំ ភ្លើ…

អានបន្ត

តារាសម្តែងលោក ប៉ែន ចំរ៉ុង និង ភរិយា ស្រឡាញ់កូនស្រីខ្លាំងពេកទប់ចិត្តមិនបានដល់ថ្នាក់ពោលពាក្យបែបនេះដាក់កូនថា…

លោក ប៉ែន ចំរ៉ុង គឺជាពិធីករ និងជាតារាសម្តែងប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមតារាប្រុសល្បីៗជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាយើង លើសពីនេះទៅទៀតលោក ប៉ែន ចំរ៉ុង ពេលនេះគឺកំពុងតែទទួលបានភាពជោគជ័យខ្លាំងទាំងមុខជំនួញ និងជីវិតឯកជន ។ យ៉ាងណាមិញក្រោយលោក បានសម្រេចចិត្តរៀបការជាមួយនិងភរិយារបស់លោករួច ឃើញថាពេលនេះលោកនិងភរិយាបានទទួលការដូដ៏ធំជាទីគាប់ចិត្តមួយគឺទទួលបានកូនស្រីម្នាក់ដែលមានមុខមាត់ ឡើងគួរឲ្យស្រឡាញ់ខ្លាំងណាស់ តាំងពីប្រពន្ធមិនទាន់បានសម្រាលកូននិងរហូតមកដល់ពេលនេះបានសម្រាលកូនរួចឃើញថាតារាប្រុសរូបនេះ តែងតែយកចិត្តទុកដាក់ មើលថែប្រពន្ធបានយ៉ាងល្អផងដែរ ។ ជាមួយគ្នានេះដែរថ្មីៗនេះឃើញថានៅលើគណនីហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះសារនិយាយទៅកាន់កូនស្រីបែបនេះថា «អ្នកណាមេីលអ្នកណាលូវ អោយមេីលកូនមេីលមែនឪកូនគេ ប៉ាៗលួងអូន អញ្ចឹងបានគេង ព្រះនាងតូច ប៊ែល» នេះជាធម្មតាទេ ទឹកចិត្តឪពុកម្ដាយគ្រប់រូប រមែងតែងតែគិតមកលើកូន និងស្រឡាញ់កូនរបស់ខ្លួន លើសពីជីវិតរបស់ខ្លួនទៅទៀត។ ក្រោយឃើញស្វាមីបង្ហោះសារបែបនេះដាក់កូនរួចស្រាប់តែភរិយារបស់លោក ប៉ែន ចំរ៉ុង គឺអ្នកនាង ហ៊ុន ម៉ាណេ បានបង្ហោះសារមួយទៀតថា ៖ «មើលមុខ ហើយថើបមិនចេះធុញ ជាកម្លាំងចិត្ត និងថ្នាំព្យាបាលជំងឺរាប់ពាន់មុខ»៕

អានបន្ត

តារាចម្រៀងលោក ឆន សុវណ្ណ​រាជ ក្រើន​រំលឹក​ឲ្យ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ ស្រាប់តែ​មតិ​មួយ​សួរ​ចំ​ៗ​ថា ធ្វើបុណ្យ​ចេញពី​ចិត្ត ឬ​ដើម្បី​ចង់​ល្បី​ ឆន សុវណ្ណ​រាជ តប​វិញ​ថា​…

កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ តារា​ចម្រៀង​ឆន សុវណ្ណ​រាជ បាន​យក​ថវិកា រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ជូន​ឪពុកម្ដាយ​របស់​លោក ហើយ​ថតរូប​បង្ហោះ​ក្រើន​រំលឹក​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ កុំ​ភ្លេច​ព្រះ​រស់ អំពើ​ល្អ​មិន​សាប​សូន្យ »។ ស្រប​ពេល​នោះ ក៏​មាន​មតិ​មួយ​បាន​សួរ​ចំៗ និង​លើក​ជា​ចម្ងល់​ថា «​តាម​ខ្ញុំ​ឃើញ​មនុស្ស​មួយ​ចំនួន ​ឬក៏​តារា​មួយ​ចំនួន​ធ្វើបុណ្យ​ចំពោះ​អ្នក​ដទៃ​ឬក៏​ម្តាយ​ឪពុក​សាច់ញា តិ​តែងតែ​ថត​បង្ហោះ​ដើម្បី​ឲ្យ​គេ​មើលឃើញថា​ខ្លួន​មាន​ទឹកចិត្ត​ធ្វើបុណ្យ​ចំពោះ​ម្តាយ​ឪពុក​ឬក៏​អ្នក​ដទៃ ធ្វើបុណ្យ​ចេញពី​ចិត្ត​ស្មោះ​ឬក៏​ធ្វើបុណ្យ​ដើម្បី​ចង់​ល្បី​នោះ​ទេ ​ខ្ញុំ​យល់​»​។​ ជាការ​ឆ្លើយតប តារាចម្រៀង​ឆន សុវណ្ណ​រាជ បាន​បញ្ជាក់​វិញ​ថា «​អរគុណ​ប្អូន​សំរាប់​ការ comment លើ​page របស់​បង ក្នុងនាម​បង​ជា​idol របស់​ទស្សនិកជន​មួយរូប បង​ចង់អោយ​កូន​ខ្មែរ​នឹង​ប្រជាជន​ខ្មែរ​ជាពិសេស​យុវវ័យ​ដូចជា​ប្អូន​អោយ​ចេះដឹង​គុណ ធ្វើបុណ្យ​ធ្វើ​ទាន តាម​ទំនៀម​ប្រពៃណី​ខ្មែរ បើ​មិន​ផុស​ក្រើនរំលឹក​ពេលខ្លះ​ពួកគាត់​ភ្លេច​រឺ​ក៏​អៀន​មិន​ហ៊ាន​ធ្វើ​អស់ហើយ បើ​ធ្វើជា​កញ្ចក់​គួរតែ​បង្ហាញ​អ្វីដែល​ល្អៗ ដល់​ពួក គាត់ មើល​អោយ​ជាក់​សឹម​ញ៉ាក់​ចិញ្ចើម​ណា អូន​ឆាប់​វាយតំ​លៃ​គេ​លឿន​ពេក​អត់​សូវ​ល្អ​នោះទេ មនុស្ស​ម្នាក់ៗ​មាន​ហេតុផល​រៀងៗ​ខ្លួន មនុស្ស​គិត​មិន​ដូច​ទេវតា​គិត សូម​អរគុណ​»​។​ ទន្ទឹមគ្នានេះ ក៏មាន​អ្នកគាំទ្រ​លោក​ធ្វើការ​ឆ្លើយតប​ផងដែរ​ថា « តារា​គឺជា​កញ្ចក់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៃ​សង្គម ជា​គំរូ​អោយ​ទស្សនិកជន​បានឃើញ បាន​មើល បានធ្វើ​តាម គាំទ្រ​សកម្មភាព​បង​រាជ​»​។ «​ឱកាសល្អ​មិនមែន​ចេះ​តែមាន​ឲ្យ​យើង​ចាប់​យកបាន​រហូត​នោះទេ​។​ ភាគច្រើន​​​មនុស្ស​យើង​តែងតែ​មើលឃើញ​ឱកាសល្អ​នៅពេលដែល​វា​កន្លង​ហួស​ពី​យើង ហើយ​ឃើញ​គេ​ផ្សេង​ទទួល​បាន​ឱកាសល្អ​នោះ​ចាប់ផ្តើម​ភ្ញាក់ខ្លួន​ស្តាយក្រោយ​។ សូមកុំ​ឲ្យ​មាន​ចឹ​ង​ញឹកញាប់​ពេក​ណា​។​ ធ្វើបុណ្យ​ទាន់​ខែភ្លឺ​គឺជា​ពាក្យ​ដែល​អប់រំ និង​ការ​ដាស់តឿន​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។​ ហើយ​បើ​យើង​មានឱកាស​ធ្វើជា​កញ្ចក់​ដើម្បី​ឆ្លុះបញ្ចាំង​ហើយ គួរ​រើស​យក​នូវ​អ្វីដែល​ល្អៗ​មក​បង្ហាញ នេះ​គឺជា​អ្វីដែល​សង្គម និង​មនុស្សជាតិ​ទូទៅ​ចង់បាន​។​ សូមកុំ​ឆាប់​បុរេនិច្ឆ័យ​គេ​លឿន​ពេក​ដោយ​គ្រាន់តែ​យើង​មើល​ឃើញនឹងភ្នែក​ដែល​នាំ​ឲ្យ​ជះ​ផល​មិនល្អ​។​ រៀន​មើល​អ្នក​ដទៃ​នៅក្នុង​ផ្លូវ​ល្អ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ខ្លួន​យើង​បានឃើញ​នូវ​អ្វី​ល្អៗ​ច្រើន ចេះ​គិត​រឿង​ល្អៗ​ច្រើន ហើយ​វា​នឹង​នាំ​ឲ្យ​ខ្លួន​យើង​ចេះ​ធ្វើ​រឿង​អ្វីៗ​ល្អ​ច្រើន​»៕​

អានបន្ត

រំជួលចិត្ត! បុរស​ជាសង្សារ បានបង្ហោះសារយ៉ាងក្តុកក្តួលស្ទើរតែស្រក់ទឹកភ្នែកក្រោយព្រាត់មនុស្សជាទីស្រលាញ់រួចមក

ភ្នំពេញ​ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយកាលពី​វេលា ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅ​ចំណុច​ស្តុ​ប ២៤ ម៉ោង មុខ​បង់​ក្រហម​ថ្មី ផ្លូវ​ភ្នំពេញ ហាណូយ កែង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង បាន​បុ ក​រះ រថយន្ត ២ គ្រឿង ហើយ​ព្យាយាម​បើក​រត់គេច​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា ១ គ្រឿង​ទៀត​ឡើង ខ្ទេច​ទាំងស្រុង បណ្តាល​ឲ្យ​អ្នកបើក​ផាស​អាប់ និង​ភ្ញៀវ​ជា​ស្ត្រី​ម្នាក់​ស្លា ប់​យ៉ាង​អាណោ ចអាធ័ ម​ទី​ជា​បំផុត ។​យ៉ាងណាមិញ ក្រឡេក​មក​មើល​ស្នាមញញឹម​ស្រស់ស្រាយ​របស់​នារី​រង​គ្រោះ​វិញ កាលពី​រូបនាង​នៅមាន​ជីវិត គឺ​រឹតតែ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​អាណិត​ស្រណោះ​ខ្លាំងណាស់ ព្រោះតែ​មិន​នឹកស្មានថា​នាង​ត្រូវអស់​ជីវិត​ក្រោម​ស្នាដៃ​ឃា ត ក រ​នៅលើ​ដងផ្លូវ​បែបនេះ​។ ក្នុងនោះដែរ បើ​ទោះ​រូប​កាយ​របស់​នាង​បាន​លាចាក​លោ ក​ទៅហើយ តែ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំងនេះ បាន​កំពុង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​របស់​នាង ឈឺចាប់ និង​ពុំ​អាច​បំភ្លេច​បានឡើយ​។ ជាពិសេស​សង្សារ​របស់​នាង​វិញ គឺ​បាន​កំពុង​បង្ហាញ​ពី​ការឈឺចាប់​សឹងតែ​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ​ទៅហើយ ព្រោះតែ​បាត់បង់​មនុស្ស​ស្រី​ជាទី​ស្រឡាញ់​ម្នាក់ ដែល​បាន​សាង​អនុស្សាវរីយ៍​ដ៏​រីករាយ​ជាមួយគ្នា​យ៉ាងច្រើន​។​​ភ្ជាប់​នឹង​បទ​ចម្រៀង​ដ៏​កម្សត់​ពោរពេញ​ទៅដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ បុរស​ជា​សង្សារ​បាន​ភ្ជាប់​សារ​ដ៏​ក្តុកក្តួល​គួរ​ឲ្យ​ស្រណោះ​ថា​៖ «១​ម៉ោង​ទៀត​អូន​ដល់ផ្ទះ​ហើយ អូន​ទៅ​រហូត​បែបនេះ​ដឹង​ទេ បង​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ ទន់ខ្សោយ មិនដឹង​ត្រូវ​រឹងមាំ​បែបណា​បាន បង​ធ្វើ​មិន​បានទេ​»​។​ប្រភព៖ហ្វេសប៊ុក

អានបន្ត

អុញនោះ! ក្រោយពីបានឃើញ រថយន្តធុនធំ ធ្វើឲ្យបាក់ក្លោងទ្វារវត្តបែបនេះ ស្រាប់តែ លោកឧកញ៉ា ឌួង ឆាយ មានប្រតិកម្មទាំងយប់ ថា…មានវិដេអូ

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា “ថេង ណល់កែង” បានបង្ហោះសារថាឲ្យដឹងថា” វត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ឡានធន់ធំដឹកទំនិញ បើកបុកបាក់ក្លោងទ្វារវត្តបាត់ហើយ ស្ថិតនៅភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ”។ បន្ទាប់ពីបានឃើញ ទង្វើរបែបនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបើកបររបស់ម្ចាស់ឡានមួយនេះ។ ដោយឡែកក្រោយពីបានឃើញ ហេតុការណ៍នេះភ្លាម ធ្វើឲ្យអារម្មណ៍របស់លោក ឧកញ៉ា ឌួង ឆាយ ដែលពុកម៉ែជាច្រើនបានស្គាល់ តាមរយៈជួយដល់សង្គម និងជនទីទាល់ក្រនោះ ស្រាប់តែមានប្រតិកម្មភ្លាមៗ រួចក៏បានបង្ហោះសារយ៉ាងខ្លីថា “តើពេលណាទើបឡានដឹកទំនិញលើសទម្ងន់ គោរពច្បាប់”។ គួរបញ្ជាក់ផងដែរថា រថយន្តនៅក្នុងរូបភាពនេះម៉ាក FUSO ពណ៍ខៀវ ពាក់ស្លាកលេខ តាកែវ 3A-0504 របស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H ដែលបើកបរដោយ ឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ ។

អានបន្ត

ផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ ក្រោយឃើញ គង់ ចាន់ស្រីមុំ និងស្វាមី នាំ ម៉ូម៉ូ ស្លៀកមួយឈុតនេះ ក្នុងថ្ងៃកាន់បិណ្ឌ១៣ មើលទៅ ស្អាតប្លែកណាស់ ពិសេស មានគេ សរសើរ ម៉ូម៉ូ ថា…

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំកូនស្រី សំណព្វចិត្តរបស់ខ្លួន ស្លៀកសំលៀកបំពាក់មួយឈុត មើលទៅប្លែក និងទាក់ទាញជាខ្លាំង។ លុះដល់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ ស្រីមុំ និងក្រុមគ្រួសារ ទៅបានមួយវត្តទៀតហើយ ហើយម្តងនេះ ចាន់ស្រីមុំ ស្វាមី និងកូនស្រីសំណព្វ ក៏បានធ្វើការតុបតែងខ្លួនស្អាតប្លែក ជាមួយឈុតសំលៀកបំពាក់ខុសប្លែកពីប៉ុន្មានថ្ងៃមុន មើលទៅស្អាតម្យ៉ាង។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ គង់ ចាន់ស្រីមុំ ស្វាមី និង ម៉ូម៉ូ បញ្ចេញមួយឈុតទៀតហើយ ក្នុងថ្ងៃកាន់បិណ្ឌ១៣ មើលទៅស្រស់ស្អាតណាស់។ ស្រីមុំ បានបញ្ជាក់ តាមរយៈសារខ្លីមួយថា “បិណ្ឌ​ទី​១៣​ គ្រួសារអូនទៅបាន3វត្តចា៎​ សូមជូនបុណ្យគ្រប់គ្នាផងណា៎ លើនេះចែម៉ូមកបែបត្រឹមត្រូវ​ សុខភាពម្តងចា៎”។ ក្រោយឃើញរូបភាពជាច្រើនសន្លឹកនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កោតសរសើរ និងពេញចិត្តជាខ្លាំង ដែល តារាសម្តែង រូបនេះពូកែជ្រើសរើសសំលៀកបំពាក់យ៉ាងស័ក្តសមបំផុត ក្នុងរដូវកាលបុណ្យភ្ជុំ ពិសេស ម៉ូម៉ូ កាន់តែធំ កាន់តែស្រស់ស្អាត គួរឲ្យក្នាញ់ណាស់។ តោះ ប្រិយមិត្តអាចទស្សនារូបភាពខាងក្រោមនេះ របស់ គ្រួសារ គង់ ចាន់ស្រីមុំ ទំាងអស់គ្នា ៖

អានបន្ត