រឿងដែលហួសចិត្តនោះ ពេលនេះបានដឹងការពិតហើយ រឿងយករថយន្តឡើងលើសាលាឆាន់សារតែ…

នៅមុននេះ បន្តិច​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែកតៗគ្នា និងមានពាក្យរិះគន់ចំពោះម្ចាស់រថយន្ត ដែលបើករថយន្តឡើងលើសាលា បានក្លាយទៅជាប្រធានបទ យ៉ាងក្តៅគគុគ ធ្វើឲ្យអ្នកលេងលើបណ្តាញសង្គមហ្វេសប៊ុកនាំគ្នា ជះកំហឹង ទាំងមិនដឹងពីមូលហេតុពិតប្រាកដ ថារឿងហេតុនោះយ៉ាងណា ហើយរថយន្តមួយគ្រឿង គេយកមកក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ? ជាក់ស្តែងក្រោយពីបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ពេលនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorn Rady គាត់បានធ្វើការរៀបរាប់ឲ្យដឹងថា “ឡាននឹងគាត់ប្រគេនលោកទេ​ ហេីយកិច្ចដែលជិះចូលសាលាឆាន់នោះក៏គោរពតាមសង្ឃដីកាដែរ​ មិនមែនជាគំនិតពួកគាត់ទេ​ ហេីយអ្នកលួចថតគេយកទៅបង្ហោះនោះនិយាយមុសាថែមទៀត​ អ្នកឃេីញហេីយយល់ច្រឡំនោះក៏និយាយមិនគិតទៅទៀត​ គាត់ជាមនុស្សចិត្តបុណ្យណាស់​ រៀនគិតអីវិជ្ជមានខ្លះទៅ​ កុំតែស្ករពេកបងប្អូនមួយចំនួន។ ជួយshareអោយដឹងពីមូលហេតុផង​ កុំអោយនាំគ្នាយល់ច្រឡំទៀតបងបង​ ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា “នឹងហេីយ​ ខ្ញុំស្គាល់អ្នកប្រគេននឹង​ គាត់មនុស្សល្អមិនចេះអួតអាងអីទេ​ ឃេីញហេីយខឹងជំនួសគាត់”។ ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានចេញមកបង្ហោះសារថា “អ្នកដែរយករូបថតគេមកផុសហ្នឹងមានសួរម្ចាស់ឡានទេ ថាយកឡានមកធ្វើអីក្នុងសាលាឆាន់? រឿងមិនពិតចេះលួចថតយករូបគេមកផុសដោយមិនមែនជាការពិត ធ្វើមើលតែរបស់ខ្លួនឯង ពេលដែរម្ចាស់ទាន (ម្ចាស់ឡាន) អត់ដឹងខ្លួនសោះ! ខែបុណ្យ ខែទាន ចឹងនរកសុីក្បាលណាអា ផ្លក់ចយ អើយ..!”។

អានបន្ត

មានអ្នកណាស្គាល់ផ្លែនេះអត់? លើកទី១ហើយ ដែលថៅកែហាងពេជ្រ និងស្វាមី សាកភ្លក់ផ្លែមួយនេះ, គ្រប់គ្នា ឃើញភ្លាម ស្រក់ទឹកមាត់ តាមបាត់ ហើយប្រាប់ថា…(មានវីដេអូ)

គ្រប់គ្នា ច្បាស់ជាស្គាល់ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ទោះបីជារវល់ ក្នុងកិច្ចការមុខជំនួញយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ នៅតាមដំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ផ្អែមល្ហែមជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ លោកស្រី បានធ្វើឲ្យហ្វេនៗ ជាច្រើនចាប់អារម្មណ៍ទៀតហើយ ដល់ថ្នាក់អ្នកខ្លះស្រក់ទឹកមាត់តាម ក្រោយបង្ហាញផ្លែមួយនេះ ។ លោកស្រី ក៏បានភ្ជាប់សារបញ្ជាក់ថា “តាំងពីកើតមក មិនដែលស្គាល់ផ្លែនិងទេ”។ ឃើញភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ចា៎ ផ្លែត្រៀល រសជាតិ ជូរអែម ឆ្ងាញ់ប្អូន មិនពុលទេ បងចូលចិត្តញុំាណាស់, ផ្លែល្អម្លេសបង ទំនងណាស់ ខានហូបយូរហើយ, ខ្ញុំគ្រាន់តែមើល ឡើងហៀរទឹកមាត់តាមបាត់, គេញុំាគ្រាប់វាណាបង, ធ្លាប់ឃើញ សំបូរណាស់ នៅជិតផ្សារស្គន់ តែខ្ញុំអត់ដែរបានញុំាទេ ឃើញហើយ លេបទឹកមាត់តែម្ដង។ តោះដើម្បីជ្រា​​ប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា កូនប្រុសនាយ ចយ ធ្វើពិធីខួបកំណើតអាយុ ១ឆ្នាំ ប៉ុន្តែអ្វីដែលកាន់តែប្លែកនោះ កូនធំឡើងមុខមាត់មិនកាត់ទៅឪពុក ថែមទាំងឡើងគួរឲ្យក្នាញ់….

ប្រិយមិត្តបានជ្រាបហើយថា ខណៈចំណងស្នេហ៍រវាងតារាកំប្លែងនាយចយ និងភរិយារូបស្រស់មកពីខេត្ត ពោធិ៍​សាត់កាន់តែរលូនទៅមុខនោះ ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងអ្នកនាង ប៉ិច ក្វាន់​ឌី កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨កន្លងទៅ ពេលនេះ​នាយចយ ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាមួយភរិយា ដែលមានរូបសម្រស់ស្រស់ស្អាត ដោយមានមុខមាត់ខុសពីឪពុកតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង ក្វាន់​ឌី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kwan Dii Kwan Dii បានបង្ហោះសារជូនពរចំពោះកូនប្រុសថា “រីករាយថ្ងៃកំណើតម្ចាស់ជីវិតប៉ាម៉ាក់ ម៉ាក់ជូនពរអោយកូនមានសុខភាពល្អ ឆ្លាតៗ ធំឡើងធ្វើជាក្មេងល្អ ចេះស្តាប់ប៉ាម៉ាក់ ហើយក៏សូមអោយកូនសំណាងល្អពេញមួយជីវិត ម៉ាក់ជាមនុស្សអត្មានិយមណាស់ ម៉ាក់ហ៊ានប្រថុយជីវិត ហែលឆ្លងមហាសមុទ្រដ៏មហាសាល ទ្រាំជាមួយភាពឈឺចាប់ដែលគ្មានអ្វីប្រៀបបានរាប់ម៉ោង ឆ្លងកាត់ម្ចុលនិងមុខកាំបិតដែលម៉ាក់ខ្លាចបំផុត ប្រឹងអស់មួយតួខ្លួនស្ទើរផុតដង្ហើម ដើម្បីបង្កើតកូនអោយស្គាល់ពិភពលោកមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែអ្វីៗផ្លាស់ប្តូរមួយរំពេច នៅពេលដែលម៉ាក់លឺសម្លេងកូនយំ កូនម៉ាក់កើតហើយ ពេទ្យថាកូនម៉ាក់សុខភាពល្អ ម៉ាក់រំភើបណាស់ហើយប្រែជាមានកម្លាំងឡើងវិញ ភ្លេចអស់ការឈឺចាប់ ញញឹមលាយឡំជាមួយទឹកភ្នែកយ៉ាងមានមោទនភាព ម៉ាក់ស្រលាញ់កូនខ្លាំងបំផុត By Maternity and baby អារម្មណ៏ពិតរបស់adminពេលនេះ 1years ភិចណាឃីន”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ចូលរួមសោកស្តាយផង! អាយុខ្លីម្លេះ ធ្លាប់តែជាក្រុមបាល់ទាត់ជាមួយគ្នា តែពេលបាត់បង់សមាជិកម្នាក់ ដោយសារតែ…(មានវីដេអូ)

ប្រិយមិត្តខ្លះប្រាកដជាដឹងថាហើយ ការលង់ទឹក​អាចបណ្ដាល​ឱ្យស្លាប់ កាលណាទឹក ឬ​វត្ថុរាវ​ណាមួយ​ធ្វើឱ្យស្ទះ​ដំណើរ​ខ្យល់ចូល​ទៅក្នុងមាត់ ឬ​ច្រមុះ។ កុមារ តូចៗ​ច្រើនមាន​គ្រោះថ្នាក់​ច្រើនជាងគេ ព្រោះ​មិនសូវមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បីជំនះ​លើ​គ្រោះ​ថ្នាក់នេះ។ ការលង់​ទឹកភាគច្រើន បណ្ដាលមក​ពីអ្នកលេង​ទឹកមិនអាច​មើលដឹង​ពីជម្រៅទឹក ហើយ​ដោយ​​មិន​សូវចេះ ឬ​មិនចេះ​ហែលទឹក ដោយទឹក​ជំនន់បក់​បោកខ្លាំង ឬ មានការ​ធ្វេសប្រហែស​មិនបាន​បំពាក់​​ឧបករណ៍​សុវត្ថិភាព​ទៅជាមួយ ទើបងាយ​រងគ្រោះ។ ទោះបី​ជាមនុស្ស​ធំពេញវ័យ​ដែលចេះ​ហែល​ទឹក ក៏នៅ​មានការ​លង់ខ្លះដែរ ព្រោះ​ពួកគាត់​ហត់ខ្លាំង​ពេកមិន​អាចហែល​មកដល់​ទីទួល​សុវត្ថិភាព​បាន។ នៅមាន​ការលង់ទឹក​ដោយសារ​បញ្ហា​សុខភាព​រាងកាយ ដូចជា​មានអាការ​រមួលក្រពើ​ពេលហែល​ដល់ទឹក​ជ្រៅជាដើម។ នៅមាន​ការលង់​ទឹកដោយ​អចេតនា​មួយ ទៀត គឺករណី​ដែលជន​រងគ្រោះ​មានបំណង​ចង់​សម្លាប់​ខ្លួន តែដល់​ពេលថប់​ដង្ហើមខ្លាំង​ទើបខំស្រែក​រកជំនួយ។ ជាក់ស្តែងប្អូនស្រីម្នាក់ ឈ្មោះ ភាក់ លីណា ( ហៅ ស្រីខួច) អាយុ១៣ឆ្នាំ ដែលជាកីឡាករបាល់ទាត់មួយមកពីក្រុម បាល់ទាត់ព្រួញមាសទំនប់​ បានស្លាប់ដោយសាលង់ទឹកស្រះនៅឯខេត្តសៀមរាប ហើយបានដឹកសពប្អូនស្រីបាមកដល់ ភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមហើយ វេលាម៉ោង3.12 នាទីយប់ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Vinuth Sim ដែលជាគ្រូបង្វឹក។ ក្រោយពីបានទទួលដំណឹងនេះ បានធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយជាខ្លាំង និងមិត្តភក្ភិបង្ហោះសារទៅកាន់ប្អូនស្រីថា Rip វាលឿនពេកហើយសម្រាប់បងហេតុអ្វីប្អួនទៅចោលបងទៅចោលការសិក្សាទៅចោលពុកម៉ែទៅចោលយាយតាទៅចោលមីងពូចឹងលឿនណាស់ប្អួនស្រី និងអ្នកខ្លះទៀតសរសេរថា អាយុខ្លីម្លេះប្អូនស្រី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អុញនោះ! Love Riya នៅតែមិនអស់ចិត្ត និយាយពីអតិតប្តីរបស់នាងថា ឃើញលុយប្រពន្ធច្រើនពេក ឲ្យ​ប្រពន្ធទិញធុងទឹកកក យកមកដាក់លុយដើម្បីឲ្យខ្លួនស្រួល…(មានវិដេអូ)

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីឈ្មោះ Love Riya ដែលនាងគឺជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់នាង Love Riya មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងការរកសុីទេនាងថែមទាំងមានឈ្មោះបោះសំឡេងនៅក្នុងសង្គមតាមរយៈការជួយទៅដល់ជនក្រីក្រ និងធ្វើសប្បុរសផ្សេងៗនាពេលកន្លងមក ផងដែរ ។ យ៉ាងណាមិញក៏សូមរំលឹកផងដែរថានៅកាលពីប៉ុន្មានខែកន្លងទៅនេះបងប្អូនច្បាស់ជាបានជ្រាបរួចម្តងហើយមែនទេរឿង Love Riya និងអតិតប្តីរបស់នាង ក្រោយពេលលែងលះគ្នារួចឃើញថានាក់ទាំងពីរឈ្លោះគ្នាផ្អើលហ្វេសប៊ុក ក្នុងជម្លោះនោះដែរ Love Riya បានបកអាក្រា ត អតិតប្តីរបស់ខ្លួនថា ជាជនបោកប្រាស់និងបានលួចលុយរបស់នាងអស់រាប់មុឺនដុល្លារផងដែរ ពេលនោះនាងបានទៀមទាឲ្យអតិតប្តីរបស់នាងនិងក្រុមគ្រួសារ យកលុយទាំងអស់នោះមកឲ្យខ្លួនវិញ ព្រោះលុយនោះជាកម្លាំងញើសឈាមរបស់នាងដែលខំរកម្នាក់ឯងទាំងពោះធំ ហើយលុយដែលយកទៅនោះគឺមានចំនួងច្រើនរហូតទៅដល់រាប់មុឺដុល្លារឯណ្ណោះ មកដល់ពេលនេះនាងនៅតែស្តាយលុយដែលបាត់បង់ទៅនោះដដែល។ ដោយឡែកក្រោយរឿងនេះបានស្ងប់ស្ងាត់ទៅមួយរយៈធំហើយ ប៉ុន្តែថ្មីៗនេះ Love Riya នៅតែហួសចិត្តរឿងមួយដែលជារឿងរបស់នាងជាមួយនិងអតិតប្តីរបស់នាងដដែលហើយរឿងដែលធ្វើឲ្យនាងនិងមហាជនហួសចិត្តនោះគឺ ក្រោយពេលរៀបការជាមួយគ្នារួច ស្រាប់តែឃើញលុយប្រពន្ធច្រើនពេក ស្រាប់តែអតិតប្តីរបស់នាងមានគំនិតមួយថា មិនបាច់យកលុយទៅដាក់នៅក្នុងកុងធនាគារទេ គឺប្រាប់ឲ្យ Love Riya ទៅទិញធុងទឹកកកឲ្យច្រើនមកដើម្បីទុកដាក់លុយ នេះជារឿងមួយដែលធ្វើឲ្យនាងមានការហួសចិត្តយ៉ាងខ្លាំង ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖

អានបន្ត

តារាចម្រៀងលោក ខេមរៈ សិរីមន្ត និងភរិយា ស្លៀកមួយឈុតនេះ ទៅវត្ត គល់ទទឹង ក្នុងថ្ងៃកាន់បិណ្ឌ១៣ មើលទៅស្រស់ស្អាតណាស់ ថែមទំាងភ្ជាប់ពាក្យមួយឃ្លាថា…

នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ក្នុងនោះផងដែរ គេក៏បានឃើញតារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ បាននាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព លោក និងភរិយា បាននាំគ្នាទៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ថែមទំាងបានជួប ភិក្ខុវជិរប្បញ្ញោ គូ សុភាព ទៀតផង។ លោក ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះបានមួយវត្តទៀតហើយ ជូនបុណ្យបងប្អូនទាំងអស់គ្នាផង”។ ភរិយា របស់លោក ក៏បានបន្ថែមថា “មកវត្តគល់ទទឹង បិណ្ឌទី១៣ ជូនបុណ្យទាំងអស់គ្នាផង”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ៖

អានបន្ត

កាន់តែកៀកភ្ជុំធំ តារាចម្រៀងលោក ខេម រៀបរាប់អារម្មណ៍រឭកឪពុកចែកឋាន ទាំងអួលដើមក

រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្ម Galaxy Navatra បានបង្ហោះរូបភាពមួយសន្លឹកអង្គុយមុខផ្នូរលោកឪពុក ថែមបង្ហាញក្ដីនឹករឭកគ្រាធ្លាប់ក្បែរ និងពាក្យពេចន៍ឪពុកធ្លាប់ទូន្មាន រៀបរាប់ទាំងក្ដុកក្ដួលថា ៖«ត្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែនប៉ុន្តែពាក្យសំដីប្រៀនប្រដៅនិងស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ពុកមិនបានឃើញកូនកូនមានឱកាសដូចសព្វថ្ងៃ»។ សំណេរសោកសៅនេះមិនទាន់បញ្ចប់ឡើយ ម្ចាស់បទ «នឹកពេលណាយំពេលនោះ» បានបន្តរៀបរាប់ទាំងក្ដុកក្ដួល អរគុណដល់លោកឪពុកចែកឋាន ដែលបានតស៊ូចិញ្ចឹមបីបាច់រហូតមានឈ្មោះបោះសម្លេងនៅក្នុងសង្គមថា«កាលពីតូច កូនបន្ទោសខ្លួនឯងថាហេតុអ្វីកើតមកចំគ្រួសារក្រ ប៉ុន្តែពេលនេះទើបកូនកូនដឹងថាពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេសំរាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់អោយយើងខ្ញុំគ្រប់គ្នានេះវាមានន័យនិងមានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត សង្ឃឹមថាពុកនិងមើលកូនកូនពី ស្ថានសួគ៌ហើយញញឹមនិងភាពជោគជ័យរបស់កូនគ្រប់គ្នា»៕

អានបន្ត

សម្លេងឡើងគ្រលួច ! បទទី៣ ព្រាប សុវត្ថិ ចេញហើយ “អូនជាឆ្មា បងជាកណ្តុរ” ពីរោះ លាយកំសត់ រំលេចទៅដោយ ទេសភាពវាលស្រែ ស្អាតណាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា លាន់មាត់ថា… (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។ លុះដល់ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បទដំបូង របស់ លោក ព្រាប សុវត្ថិ ក្នុងផលិតកម្មនេះ បានចេញផ្លូវការហើយ ក្រោមចំណងជើងថា “ខែភ្ជុំជ្រូកយំពេញទ្រុង” ។ មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះ ថែមទំាងអមដោយទេសភាព ស្រុកស្រែ ស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ម្យ៉ាងវិញទៀត គ្រាន់តែឮភ្លេងក៏ចង់រាំតាមដែរ។ មកដល់ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ ១១ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង របស់ តារាចម្រៀង ព្រាប សុវត្ថិ មួយបទទៀត ក្រោមចំណងជើងថា “ភូមិខ្ញុំ Update” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ តន់ ចន្ទសីម៉ា និង និពន្ធបទភ្លេង ដោយ Numen។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ១៥ ខែកញ្ញា…

អានបន្ត

អីយ៉ា ចំថ្ងៃកាន់បិណ្ឌ១៣ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា ស្លៀកមួយឈុតនេះ ទៅវត្ត ស្អាតណាស់ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនិយាយថា…

នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ នាថ្ងៃនេះដែរ គេក៏បានឃើញ ពិធិការិនី ពូកែវោហាស័ព្ទ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា និងក្រុមគ្រួសារ ក៏បាននាំគ្នា ទៅបាន១វត្តដែរ ក្នុងថ្ងៃកាន់បិណ្ឌនេះ។ ពិធីការិនី រូបនេះ បានបញ្ជាក់បន្ថែមថា “បាន១វត្តហើយ នៅវត្តភ្នំសរ ខេត្តកំពត ក្រុមគ្រួសារនាងខ្ញុំសូមជូនបុណ្យដល់បងប្អូនផងណា”។ ក្នុងនោះ ហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងឈុតសំលៀកបំពាក់របស់ សុភ័ក្ត្រ កុសុម៉ា មើលទៅពិតជាស្អាត សមសួន ខ្លាំងណាស់ ដល់ថ្នាក់អ្នកខ្លះ បានចូល comment ថា ៖ ជូនពរគ្រួសារចែជួបតែសំណាងល្អ និងមនុស្សល្អៗ, ស្អាតណាស់, ថ្ងៃនេះអាយដល មកបែបស្រគត់ស្រគុំ គួរអោយស្រលាញ់ណាស់, មួយឈុតនេះ ស្អាតណាស់កុសុម៉ា ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញការពេញចិត្ត និងសរសើរថាស្អាតសឹងតែគ្រប់គ្នា ក្រោយឃើញ កុសុម៉ា ស្លៀកបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ពុទ្ធោអើយ! នារីដ៏ស្រស់ស្អាត ធនធានមនុស្សល្អៗ បែរជាត្រូវស្លា ប់បាត់ជីវិតយ៉ាងគួរអោយសង្វេគដោយសារតែស្នាដៃតៃកុងឡាន

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រណី​លើដងផ្លូវ បានជ្រុលទៅ​បុ កកង់​បីឥណ្ឌាដែលកំពុងបើកដោយបុរសម្នាក់ ឌុបភ្ញៀវជា​មនុស្សស្រី​នៅខាងក្រោយ ស្របទិសគ្នា​ពេញ​ទំហឹង ហើយមិនព្រមឈប់ បែរជាបន្ថែមល្បឿន​ជាន់អូ សរាប់រយម៉ែត្រ ស្លា ប់ទាំង ២នាក់គួរឲ្យ​សង្វេគ​ជាទីបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយផ្លូវហាណូយ ប្រសព្វផ្លូវម៉ុងរិទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះជាភ្ញៀវត្រូវបានគេស្គាល់ឈ្មោះថា មាស ស៊ាងលី មានឆ្នាំកំណើតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៩៥ រស់នៅភ្នំពេញ។ ចំណែកជនរងគ្រោះជាអ្នកបើកកង់បី យើងពុំទាន់ស្វែង​រកបានលម្អិត​នៅឡើយ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបាន​ឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរដោយបុរសម្នាក់ មានជាតិអា កុ លក្នុងខ្លួន​ដោយល្បឿនលឿនតាមបណ្តោយផ្លូវ​ហាណូយ លុះដល់​ចំណុចកើតហេតុ ក៏បានបុ កកង់បីឥណ្ឌាមួយគ្រឿងដែលកំពុង​បើកក្នុងទិសដៅ​ស្របទិសគ្នា​ពីត្បូងមកជើង ឌុបភ្ញៀវជានារីនៅខាងក្រោយ ពេញទំហឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ភ្លាមៗនោះរថយន្តបង្កខាងលើមិនបាន​ឈប់នោះទេ បែរជាកាន់តែជាន់ល្បឿនបន្ថែម អូ ស​ប្រមាណជាង ៥០០ម៉ែត្រ បណ្តាលឲ្យស្លា ប​់ទាំងម្ចាស់កង់បី ទាំងភ្ញៀវយ៉ាងរន្ធត់តែម្តង។ អ្នកបើករថយន្តបង្កក៏ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនបានផងដែរ មានឈ្មោះ មឿន ចាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​អ្នកបើកបររថយន្ត ហើយសមត្ថកិច្ចបានវាស់ជាតិអា កុ លក្នុងខ្លួន ឃើញមានជាតិអាកុលដល់ទៅ 0.60 មីលីក្រាមក្នុង​មួយលីត្រខ្យល់ ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ និងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការ​វាស់វែង យកវត្ថុតាងរថយន្តបង្ក និងកង់បីឥណ្ឌា រួមទាំងអ្នក​បើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍​ជើងគោកនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់ស.ពជនរងគ្រោះ​ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ លុះនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនអ្នកបើកបរថយន្ត​បង្កខាងលើ ទៅកាន់តុលាការ ដើម្បីអនុវត្តន៍​តាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ខ្មែរឃ្លូបល

អានបន្ត