សែនរំភើបចិត្តជំនួស! ទីបំផុត លោកយាយ លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ ដោយសារ ថៅកែហាងពេជ្រ បានសង់ផ្ទះថ្មីជូនរួចហើយ, មើលមុខលោកយាយ សប្បាយចិត្តខ្លាំងណាស់

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយលោកស្រី ទ្រី ដាណា បានផ្តល់ជំនួយ មួយចំនួនធំជូន​ លោកយាយ ជាជនជាតិភាគតិច គ្រឹង ម្នាក់ រស់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ កាលនោះ លោកស្រី ក៏បានបញ្ជាក់ថា ៖ “លោកយាយ ជាជនជាតិភាគតិចគ្រឹង មិនចេះនិយាយភាសាខ្មែរទេ ស្តាប់បានតិចៗ នៅស្រុកកូនមុំ ខេត្តរតនគិរី។ គា​ត់ស្លា ​ប់មួយចំហៀងខ្លួន គ្មានបងប្អូន គ្មានសាច់ញាតិ រស់ក្នុងរូង យកក្រណាត់ តង់មកបិទបាំង ពិតជាអាណិតគាត់ណាស់ ខ្ញុំឱ្យគេ យកអំណោយទៅឱ្យគាត់ និងជួយជាថវិកា ២លានរៀល សិន ហើយក៏ផ្ដាំអ្នកជិតខាងឱ្យជួយមើល។ ដោយសារឃើញគាត់គ្មានកន្លែងនៅស្រួល កំពុងនិយាយជាមួយអាជ្ញាធរ ជួយសង់កូនផ្ទះមួយ សម្រាប់គាត់ សង្ឃឹមថាគាត់លែងត្រូវខ្យល់ ត្រូវភ្លៀង។”។ នៅទីបំផុត លោកស្រី បានឲ្យគេសង់ផ្ទះជូនលោកយាយរួចហើយ។ លោកស្រី បានបញ្ជាក់បន្ថែមថា “ផ្ទះថ្មីដែលនាងខ្ញុំសង់ជូនគាត់ ពេលនេះរួចរាល់ហើយ គាត់លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ រំភើបចិត្តណាស់ ឃើញលោកយាយ បានចូលនៅផ្ទះថ្មី នេះជាអ្វីដែលខ្ញុំចង់ឃើញបំផុត កាលមុន ឃើញលោកយាយត្រូវខ្យល់ ត្រូវភ្លៀង ខ្លោចចិត្តណាស់ ម្ដាយគេ ម្ដាយយើង ចាស់ៗហើយ គ្រាន់ចង់បានជីវិតចុងក្រោយ ដ៏កក់ក្ដៅ។ តែគាត់វិញ គ្មានកូនទេ នៅម្នាក់ឯង នៅខេត្តរតនគិរី ឥឡូវផ្ទះ ក៏ធ្វើជូនគាត់ហើយ ម្ហូបអាហារ របស់ប្រើប្រាស់ ក៏បានទិញទុកជូនគាត់អស់ហើយ សង្ឃឹមថាគាត់អាចបានកក់ក្ដៅជាងមុន។ អរគុណជាងៗ អ្នកភូមិ និងអាជ្ញាធរ ដែលបានជួយគាត់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត​ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ត្រដឹមត្រដែតណាស់! ព្រះពុទ្ធបដិមាដ៏ធំមហិមាលើកំពូលភ្នំមួយនៅកម្ពុជា សាងសង់ជិតរួចហើយ

នៅចុងឆ្នាំ ២០២០ ខាងមុខនេះ លើភ្នំឥសីបតមៈ(ហៅភ្នំស្វាយ) នៅក្នុងខេត្តរតនគិរី នឹងមានវត្តមានព្រះពុទ្ធបដិមាដ៏ធំមួយ និងសាងសង់រួចរាល់ជាស្ថាពរ ។ តាមការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា ស្ថិតនៅលើកំពូលឥសីបតមៈ(ហៅភ្នំស្វាយ) ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី មានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ ម៉ែត្រ ទម្ងន់ជាង ៣០០ តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង ២០ ម៉ឺនដុល្លារអាមេរិក និង គ្រោងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២០នេះ ។ ជាមួយគ្នានេះអាជ្ញាធរខេត្ត បានគ្រោងនឹងរៀបចំកែលម្អរសោភ័ណ្ឌភាព ទីតាំងសម្រាប់គោរពសក្ការៈបូជាឲ្យបានសមរម្យ និងបន្តសាងសង់រចនាសម្ព័ន្ធអមផ្សេងទៀតមានដូចជាផ្លូវឡើងលើកំពូលភ្នំ រូបសំណាក់គងជ័យ និង ហេដ្ឋារចនាផ្សេងៗទៀត ដើម្បីស័ក្ដសមជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងជាទីកន្លែងទេសចរណ៍បែបសាសនានៅលើទឹកដីភាគឥសាន្តនេះ ។ យ៉ាងណាមិញ ដើម្បីឱ្យការសាងសង់នេះប្រព្រឹត្ដិទៅទទួលបានជោគជ័យ គណៈកម្មការសាងសង់ ក៏មានតម្រូវការថវិកាបន្ថែមទៀត និង សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជិតឆ្ងាយទាំងអស់ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ ឯកឧត្តម ថង សាវុន បានបន្ថែមថា ការចូលរួមចំណែករបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជិតឆ្ងាយទាំងអស់គឺជាការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសានារបស់រដ្ឋ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ខេត្តរតនគិរីផងដែរ ៕

អានបន្ត

ចេះតែបើកចូលហើយ! ខ្លោងទ្វាវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ត្រូវឡានធន់ធំដឹកទំនិញ បើកបុ កបាក់ក្លោងទ្វារវត្តបាត់ហើយ….

ហ្វេសប៊ុក៖ នៅមុននេះបន្តិច មានហេតុការណ៍ដ៏គួរឲ្យសោកស្តាយមួយទៀតហើយកើតឡើង នេះបើយោងតាមហ្វេសបុកផេចរបស់ មហាគ្រួសារតាខ្មៅ បានជូនដំណឹងថា: វត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរយើង ឡានធន់ធំដឹកទំនិញ បើកបុ កបាក់ក្លោងទ្វារវត្តបាត់ហើយ។ គួររំលឹកថា កាលពីប្រហែលជាមួយខែមុន មានហេតុការណ៍ដូចគ្នានេះបានកើតឡើងនៅចំពោះខ្លោងទ្វាដ៏ចំនាស់ ផ្លូវចូលទៅរមណីយដ្ឋាន​ទន្លេបាទី​ ត្រូវបានដួលបាក់រលំ ក្រោយមានរថយន្តកុងតឺន័រ បើកចូលខ្លោងទ្វានេះហើយទើសផ្នែកខាងលើ ព្រោះរថយន្តខ្ពស់ពេក៕ សូមទស្សនារូបភាពខាងក្រោមនេះ:

អានបន្ត

ព្រះសង្ឃចំនួន​ ៤៦អង្គ មានអាការៈ ក្តៅខ្លួន ក្អក និងហៀរសំបោរ រយៈពេល៦ថ្ងៃហើយ ព្រះសង្ឃគង់នៅវត្ត…

ខេត្តបាត់ដំបង ៖ មានករណីព្រះសង្ឃក្តៅខ្លួន និងហៀរសំបោរ រយៈពេល៦ថ្ងៃហើយ បានកើតឡើងចំពោះព្រះសង្ឃចំនួន៤៦អង្គ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលព្រះសង្ឃទាំងអស់បាននិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តនេះ ហើយពេលនេះទទួលបានការព្យាបាលធូរស្រាលខ្លះៗហើយ។ បើយោងតាមការឲ្យដឹងពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ” មានករណីក្តៅខ្លួន​(>៣៧,៥) ក្អក ហៀរសំបោរ​ រយៈពេល6ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន​ 46អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា​ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ​ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។ បន្ទាប់ពីទទួលបានព័ត៌មាន​ និការណែនាំរបស់ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ នៅវេលាម៉ោងជាង​ ១៩ យប់នេះក្រុមការងារ​ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក​ វិទ្យា​ អនុប្រធានមន្ទីរ​ លោកប្រធាន​ស្រុកប្រតិបត្តិ​សង្កែ​ និងសហការី​ បានចុះពិនិត្យ​ និងយកសំណាកចំនួន 21អង្គ​ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ​ ហេីយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត។ ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។ ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង​ ២៣។ សូមអរគុណៗ!”។

អានបន្ត

ស្ងាត់ៗ គង់ ចាន់ស្រីមុំ និងស្វាមី ទៅបាន១វត្តទៀតហើយ ក្នុងថ្ងៃកាន់បិណ្ឌ១២, មើលទៅមុខ ម៉ូម៉ូ គួរឲ្យគ្រឺតដល់ហើយ ពូកែលេងទឹកមុខណាស់ ធ្វើឲ្យគ្រប់គ្នា និយាយថា…

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំកូនស្រី សំណព្វចិត្តរបស់ខ្លួន ស្លៀកសំលៀកបំពាក់មួយឈុត មើលទៅប្លែក និងទាក់ទាញជាខ្លាំង។ ស្រីមុំ ក៏បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា “រូបភាពពេលអូនទៅវត្តបិណ្ឌ​ ៩​ ជូនបុណ្យផងចា៎ រូបទី1​ រម្យទម​ល្អណាស់កូន​ រូបបន្ទាប់ ខ្ចិលនិយាយ ចរឹតដើមកូនចេញមកភ្លាម kem_seimorokot_momo @seyha_kem ឈុតគ្រួសារ​អូន ច្នៃដោយ​ Bopha Fashion Design”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១២ ស្រីមុំ និងក្រុមគ្រួសារ ទៅបានមួយវត្តទៀតហើយ ហើយម្តងនេះ ចាន់ស្រីមុំ ស្វាមី និងកូនស្រីសំណព្វ ក៏បានធ្វើការតុបតែងខ្លួនស្អាតប្លែក ជាមួយឈុតសំលៀកបំពាក់ខុសប្លែកពីប៉ុន្មានថ្ងៃមុន មើលទៅស្អាតម្យ៉ាង។ ស្រីមុំ ក៏បានបញ្ជាក់បន្ថែមថា “បិណ្ឌ​ទី​12​ បានហូបបាយវត្តជាមួយសំណព្វចិត្ត ជូនបុណ្យផងចា៎ នៅតែឆ្ងល់ហេតុអីបានជាចែនិងគាត់ថតរូបអត់ចេះធ្វើមុខត្រឹមត្រូវចឹង មិនបានបញ្ជាតែគាត់មកឯង”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ គឹម​ សីហ៍មរកត​ ហៅ​ ម៉ូម៉ូ​ ដែលជាកូនស្រី គង់ ចាន់ស្រីមុំ ហើយនាំគ្នាចូល comment ថា ៖ មើលមុខកូនស្រី​ និយាយពីគួរឲ្យក្នាញ់​ហ្មងណាច៎ា, ស្រលាញ់ណាស់ បានកូន cute អ៊ីចឹងយក១០ អ្នកក៏បានដែរ, ចែ ម៉ូម៉ូ ញុំាបាយវត្ដទៀត, ចង់ចម្លងស្ទាយតាមអូនម៉ូម៉ូ តែធ្វើមិនដូចសោះ, ម៉ូម៉ូស្តេចទឹកមុខ ព្រមទំាងនៅមានពាក្យជាច្រើនទៀត បង្ហាញការពេញចិត្ត ម៉ូម៉ូ ជាខ្លាំង។…

អានបន្ត

ទេសភាពស្អាតណាស់ ! ឱក សុគន្ធកញ្ញា រំភើបចិត្ត ក្រោយស្វាមី បាននិមន្តព្រះសង្ឃ រាប់បាត ប្រគេន​ទេយ្យទាន នៅលើកោះសង្សារ ចំថ្ងៃខួបកំណើតខ្លួន ហើយពោលពាក្យប៉ុន្មានម៉ាត់ ជូនស្វាមីវិញ ថា…

ថ្ងៃទី១៤ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ នាថ្ងៃនេះ ក៏ត្រូវជាថ្ងៃកំណើត របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ។ ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ស្វាមី របស់ ឱក សុគន្ធកញ្ញា បាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាន នៅលើកោះសង្សារ តែម្តង។ កញ្ញា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តី ដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេន​ទេយ្យទាន នៅលើកោះសង្សារ…”។ ក្រោយឃើញទិដ្ឋភាពបែបនេះ ហ្វេនៗជាច្រើន នាំគ្នា ចូល comment ភ្លែតថា ៖ រីករាយថ្ងៃកំណើត អាយដល ជូនពរមានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល រហូតទៅ, ស្រលាញ់បងណាស់ ជ្រះថ្លាណាស់បង, ចុមយក្ស លេងមែនទែនហ្មង បងកញ្ញា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

រំជួលចិត្ត នេះហើយជាមុខម្ហូប ដែល ចាន់ ស្រីមាន ចូលចិត្ត, បងស្រី ធ្វើរួចហើយ បានត្រឹមយកមកសែនឲ្យប្អូន ហើយថ្លែងទំាងអារម្មណ៍រំជួលចិត្តមួយឃ្លា ថា…(មានវីដេអូ)

មហាជនភាគច្រើន ប្រាកដពិតជា បានជ្រាបរួចមកហើយ នូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង កាលយប់ទាបភ្លឺ ឈានចូលដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅប៉ុន្មានថ្ងៃនេះ ដោយ មានករណី កើតប៉ះចំលើ នារីស្រស់សោភាម្នាក់ បានសម្រេចចិត្ត លោ​តទឹ​កស​ម្លា​ប់ខ្លួន នៅលើស្ពានជ្រោយចង្វា។ នារីរូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយ នូវសាររំលែ​កទុ​ក្ខ និងការសោ​កស្ដា​យយ៉ាងច្រើន ពីសំណាក់ មិត្តភក្តិ និងបងប្អូន របស់នារីរងគ្រោះ​ម្នាក់​នេះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ នារីរងគ្រោះនេះ មានឈ្មោះក្នុងហ្វេសប៊ុក “Gech Gech” និងមានឈ្មោះពិត “ចាន់ ស្រីមាន” អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។ ចំពោះស​ព នារីម្នាក់នេះ ត្រូវបានគេរកឃើញហើយ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញ ដែលបានអណ្តែតឡើង នៅមុខរំាង។ រីឯនា ព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ដោយសារតែស​​ព នារីដែលលោ​តទឹកស​ម្លា​ប់​ខ្លួន មិនអាចទុកយូរបាន ត្រូវបានគេ​បូ​​ជារួចទៅហើយ នៅវត្តទឹកថ្លា។ ក្រោយបូ​ជារួច បងស្រីបង្កើត បានយ​កធា​តុប្អូនស្រី របស់ខ្លួន មកដល់ផ្ទះហើយ ព្រមទំាងភ្ជាប់សារបញ្ជាក់ថា “នាំប្អូនស្រីមកដល់ផ្ទះវិញហើយ យើងរស់នៅជុំគ្នាវិញហើយ តែបងមើលប្អូនមិនឃើញទេ ចាប់ពីពេលនេះទៅ ខួបកំណើតបង រាល់ឆ្នាំ គឺប្ដូរទៅជាខួបប្អូនស្រីវិញហើយ ការចង់ចាំមួយនេះ ដែលប្អូនទុកឲ្យបង គឺបងចងចាំរហូត ដល់ថ្ងៃដែលបងត្រលប់ទៅវិញ ជាមួយប្អូនដែរ ការស្រលាញ់របស់បង ទៅលើប្អូន មាននៅក្នុងចិត្តរហូត តែបងមិនដែលបង្ហាញទេ ចុងក្រោយ សូមអគុណមិត្តភក្ដិ បងប្អូន ខាងក្រៅ និងក្នុងបណ្ដាញ…

អានបន្ត

អីយ៉ា សុគន្ធ និសា និងស្វាមី ស្លៀកមួយឈុតនេះ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅ សមសួន ស្អាតណាស់, គ្រាន់តែឃើញភ្លាម ហ្វេនៗ ក៏នាំគ្នា និយាយថា…

ថ្ងៃទី១៤ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ក្នុងថ្ងៃកាន់បិណ្ឌ១២ នេះ គេប្រទះឃើញ តារាចម្រៀង សុគន្ធ និសា ស្វាមី និងក្រុមគ្រួសារ បាននាំគ្នាទៅវត្ត ប្រកបដោយក្តីរីករាយ និងជ្រះថ្លាគ្រប់ៗគ្នា មើលទៅពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។ សុគន្ធ និសា បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “សូមអនុមោទនា បុណ្យកុសល ទាំងអស់គ្នា​ សូមជូនពរពុកម៉ែ បងប្អូន​ អោយសុខចម្រើនទាំងអស់គ្នា”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ សែនស្រលាញ់, សាធុ សាធុ សាធុ, រូបភាពដែលអ្នកគាំទ្រ គ្រប់គ្នា ចង់ឃើញ ឃើញហើយសប្បាយចិត្ត, សាធុ សាធុ សាធុ សូមជូនពរប្អូនទាំងពីរ ស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អានសារនេះហើយរំភើបចិត្តជំនួស! ចំថ្ងៃខួបកំណើតខ្លួន ឱក សុគន្ធកញ្ញា រៀបរាប់ថា “ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំ នូវការឈឺចាប់ អារម្មណ៍ភ័យខ្លាច ត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវ…”

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ១២ ហើយក៏ត្រូវជាថ្ងៃខួបកំណើត តារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរនោះ តារារូបនេះ បានបង្ហោះរូបភាពពីរសន្លឹក ដែលថតជាមួយម្តាយរបស់ខ្លួន ព្រមទំាងបានរៀបរាប់រឿងរា៉វ កាលពីជាង ៣០ ឆ្នាំ មុន អានហើយ ពិតជារំជួលចិត្ត។ កញ្ញា បានថ្លែងថា “ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំ នូវការឈឺចាប់ អារម្មណ៍ភ័យខ្លាច ត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មក ត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់ បើទោះជាពេលនោះ គ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះ ជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ ។ អរគុណអ្នកម្តាយ ដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាង ដល់កូន អរគុណអ្នកម្ដាយ តែងតែធ្វើអ្វីៗទាំងអស់ ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថា យើងនឹងបានជួបជុំគ្នាវិញឆាប់ៗ”។ ក្រោយឃើញខ្លឹមសារនេះភ្លាម ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ គុណធំធេងជាងគេ គឺមាតាហ្នឹងហើយអូន, ស្អាតណាស់បងស្រី, ជូនពរ និងរីករាយថ្ងៃកំណើត បង, ស្រលាញ់បងណាស់ ពាក្យនេះហើយ ដែលខ្ញុំចង់និយាយដាក់ម៉ាក់ខ្ញុំ, ព្រះរស់នៅចាំជួយថែរក្សាកូន, ប្អូនជាកូនល្អណាស់ ការដឹងគុណអ្នកមានគុណមិនស្រយុតទេប្អូនស្រី ព្រមទំាងនៅមានពាក្យជាច្រើនទៀត​ ដែលបង្ហាញពីការពេញចិត្ត និងសារមួយនេះ ថែមទំាងពាក្យជូនពរជាច្រើនទៀត​ចំពោះ តារាចម្រៀង រូបនេះ៕

អានបន្ត

ស្តែងៗណាស់! កំពុងជិះម៉ូតូលេីខឿនសួនច្បារ ក្បែរស្ពាន​គី​ហ្សុ​ណា​ ស្រាប់តែបា ក់ស្រុតធ្លាក់ ទាំងម៉ូតូទាំងមនុស្សចុះក្រោម… (វីដេអូ)

ខេត្តកំពង់ចាម ៖ ពិតជា​ស្លុត និង​រន្ធ ត់​ណាស់ ដោយសារ​តែ​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ ក្បែរ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្រុង​កំពង់ចាម​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ មិន​បាន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នា ក់​ដល់​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ដី​លិច​បាត់​រក​ពុំ​ទាន់​ឃើញ​ឡើយ ចំណែក​អាជ្ញាធរ​វិញ​បាន​រុំខ្សែ​ព័ទ្ធ​និង​ហាម​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កន្លែង​បាក់​ស្រុត​បេតុង​នោះ​ទេ ព្រមទាំង​រៀបចំ​ជួសជុល​ឡើង​វិញ ឲ្យ​បាន​ឆាប់​បំផុត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក នេន សុខ​ឃី​ន អាយុ​៤៤​ឆ្នាំ អ្នកលក់​បបរ​.​ស ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​វាលវង់ មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ទាំង​តក់ស្លុត​ឲ្យ​ដឹង​ថា នៅ​កណ្ដាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​តែ​ម្នាក់ឯង នៅ​លើ​ខឿន​បេតុង​សួនច្បារ​មាត់ទន្លេ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​គ្រានោះ ស្រាប់តែ​បាក់​ស្រុត​បេតុង​​ដោយ​ចៃដន្យ ក្រោយ​ពី​មេឃ​បាន​បង្អុ​ល​ធ្លា​ ក់​ភ្លៀង​រួច​។ ជា​ហេតុ​ធ្វើ​ឲ្យ​ទាំង​ម៉ូតូ និង​មនុស្ស​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ទំហំ​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង ពេល​នោះ​គាត់​បាន​ប្រឹង​ធាក់​ឡើង​លើគោក​វិញ​បាន​ទាំង​ត្រហេបត្រហប និង​មានការ​ផិត​ភ័យ​ជា​ខ្លាំង ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរស​រ ង​គ្រោះ​រៀបរាប់​បន្ត​ថា ក្នុង​ពេល​ដែល​កើតហេតុ​បាក់​ស្រុត​បេតុង​នោះ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​មាន​តែ​រូប​គាត់​ម្នាក់​ប៉ុណ្ណោះ​។ បន្ទាប់​មក​ក៏​បាន​ទូរស័ព្ទ​ហៅ​ប្អូនថ្លៃ​ នៅផ្ទះ​ឲ្យ​ជិះ​ម៉ូតូ​មក​ឌុ​ប​រូប​គាត់​ត្រឡប់​ទៅ​ផ្ទះ​ជួល​កន្លែង​លក់​បបរ​.​ស​វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរស​រង​គ្រោះ​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ គាត់​ក៏​ជិះ​ម៉ូតូ​មក​កាន់​កន្លែង​បាក់​ស្រុត​បេតុង នៅ​ជាប់​ពីលើ​ប្រព័ន្ធ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេ​។ ដោយ​មាន​ទាំង​ឬ​ស្សី​មួយ​ដើម រូប​គាត់​បម្រុង​យក​ឬ​ស្សី​នោះ​មក​ចាក់​មើល​រណ្ដៅ​ដី​ដែល​បាក់​ស្រុត ដើម្បី​រក​ម៉ូតូ ប៉ុន្តែ​ឬ​ស្សី​មួយ​ដើម​នោះ​ខ្លី​ពេក​ចាក់​មិន​ដល់ ហើយ​ណាមួយ​ក៏​ខ្លាច​គ្រោះថ្នាក់​បាក់​ស្រុត​បន្ថែម​ទៀត​ផង មាន​តែ​រង់ចាំ​មើល​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​យក​ម៉ូតូ​ចេញពី​ក្នុង​ដី​ដែល​បាន​បាក់​លិច​នៅ​ក្នុង​ទឹក​នោះ​តែ​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​សាក្សី​បាន​និយាយ​ថា ក្រោយ​ពេលទំនេរ​ពី​ការ​លក់ដូរ​បបរ​.​ស ជា​រើ​យ​ៗ​បុរស​ម្ចាស់​ម៉ូតូ​តែងតែ​ឌុ​ប​កូន​ដាក់​នៅ​ពី​ខាង​មុខ ដើម្បី​ដើរ​លេង​លំហែកាយ​តាម​ផ្លូវ​មាត់ទន្លេ ។ តែ​នេះ​សំណាងល្អ ដែល​គ្រោះថ្នាក់​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ គឺ​មាន​តែ​បុរស​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ បើសិនជា​កូន​តូច​មក​ជាមួយ​អាច​នឹង​ត្រូវ​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ហេតុការណ៍​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ដែល​មានមុខ​កាត់​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង ដោយ​បាន​ស្រូប​យក​ម៉ូតូ​វ៉េវ​មួយ​គ្រឿង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយ​នោះ រូប​លោក​ក៏​បាន​ជួល​កម្មករ​ដាក់​ខ្សែពួរ​ឲ្យ​ចុះ​រក​ម៉ូតូ​ដែរ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។ ដោយឡែក​លោក​អភិបាលខេត្ត បាន​យកចិត្តទុកដាក់​ដោយ​ឲ្យ​ក្រុមបច្ចេកទេស​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់​ផង​ដែរ​៕ អត្ថបទ៖​ កោះសន្តិភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត