អុញនោះ! តារាចម្រៀងកញ្ញាចាន់ ឡា ទប់លែងជាប់ចំពោះអ្នកមើលងាយនារីមានសាក់ ក៏បានបង្ហោះសារដាក់ចំៗទៅវិញថា

ភ្នំពេញ​ ៖ មហាជនជាច្រើនបានបើកភ្នែកធំៗ សឹងតែមើលមិនស្គាល់ថា រូបថតដែលកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដា ញសង្គម ចាប់អារម្មណ៍ខ្លាំង និង បានចែករំលែកបន្ដកន្ទុយគ្នានេះនាល្ងាចនេះ ជារូបរបស់បេក្ខនារីកម្មវិធី X Factor Cambodia លៀង ចាន់ឡា សោះ។ជាក់ស្តែង សឹងតែមិនគួរឱ្យជឿថាសម្រស់របស់បេក្ខនារី ចាន់ឡា មានការប្រែប្រួលសឹងតែ ៣៦០ ដឺក្រេ ខុសស្រលះពីមុនតែម្ដង ក្រោយពីនាងទទួលបានការឧបត្ថម្ហលើការកែ សម្ជស្ សពីហាងកែសម្ជស្សមួយកន្លែង និងបណ្ដាអ្នកឧបត្ថម្ហផ្សេងៗទៀតជាច្រើន។ ដោយឡែក មកដល់សព្វថ្ងៃនេះ ចាន់ឡា កពុងតែឡើងកូដជាខ្លាំង ជាមួយការថតក៌ដូចជា សំដែងផ្សេងៗ ធ្វើអោយកញ្ញា ទទួលបានប្រាក់ចំនូលកាន់តែ ខ្ពស់ ក្នុងនោះផងដែល ចាន់ឡា ជាក្មេងស្រី ស្រលាញ់ការសាក់រូប ក្នុងនោះកញ្ញា មានប្រតិកម្មលើរូបមួយ ដែលគេបង្ហោះថា អ្នកចាក់សាក់ពេញ ខ្លួនអញ្ចឹង ដល់ពេលមានកូនទៅ តើគួរប្រដៅកូនរបស់ខ្លួនយ៉ាងដូចម៉្តេចទៅ នូវទង្វើរបស់ខ្លួន។ យ៉ាងណាមិញ ចាន់ឡា ផ្ទុះប្រតិកម្មនិងសរសេរថា មិចមើលងាយនាក់ចាក់សាក់ម្ល៉េះ ខ្លួនគេសោះអីក៏ឈឺក្បាលម្ល៉េះ បើចឹងគួតែប្រដៅកូនខ្លួនឯងអោយល្អទៅ កូនគេ គេចេះប្រដៅហើយមិនបាច់ឈឺឆ្អាលរឿងគេទេ គេស្រលាញ់បានគេសាក់ ហើយគេក៏មិនបានយកខ្លួននាក់ឯងទៅសាក់ដែរ។ប្រភព៖ហ្វេសប៊ុក

អានបន្ត

បរុសម្នាក់​ រត់ទៅសូមលោក ដួង តារា ឲ្យជួយ ក្រោយពីចាញ់បោកជនខិលខូចម្នាក់ ដែលបានសន្យាថា នឹងជួយរត់ការអោយគាត់ បានធ្វើធំ ជាប៉ូលីស ឬជាប៉េអឹម…

ភ្នំពេញ៖ ឯកឧត្តម ដួង តារា ដែល​ជា​អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន កុំឲ្យចាញ់បោក ជនខិលខូច មួយចំនួន ដែលដើរបោកប្រាស់ លុយបងប្អូនប្រជាពលរដ្ឋ ដោយធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានធ្វើការបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយមានបងប្រុសម្នាក់ មកពឹងលើរូបលោក ដើម្បីឲ្យជួយ​ ព្រោះគាត់បានចាញ់បោក បុរសម្នាក់ អស់ទឹកប្រាក់ជាង ៦ពាន់ដុល្លារ។ នេះជាសារដែលលោក ដួង តារា បានធ្វើការបង្ហោះទាំងស្រុងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា៖ អោយលុយគេរត់ការ​ធ្វេីធំ ប្រយ័ត្នគេបោក សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម​ ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត​ ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។ ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយដេីរបោកប្រាសពលរដ្ឋទៀត។ សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។​ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អានបន្ត

អីយ៉ា ស្ងាត់ៗ អូនហ្វា និង ចឺម បបួលគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ស្លៀកមួយឈុតនេះ ស្អាតណាស់ ធ្វើឲ្យហ្វេនៗ លាន់មាត់ ថា…(មានវីដេអូ)

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរ យើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ ចាប់តំាងពីថ្ងៃកាន់បិណ្ឌ១​ រហូតដល់ថ្ងៃកាន់បិណ្ឌ៩ នេះ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ នាំគ្នា ទៅវត្ត រៀងៗខ្លួន ប្រកបដោយចិត្តជ្រះថ្លា ក្រៃលែង។ ក្នុងនោះផងដែរ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺ ចឺម និង តារាសម្តែង ស្រស់ស្អាត ប៊ែលឡា ហៅអូនហ្វា ក៏បាននាំគ្នា ទៅវត្ត​ចំពុះក្អែក ក្នុងកំឡុងពេលថ្ងៃកាន់បិណ្ឌនេះផងដែរ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាត សមសួន ខ្លាំងណាស់។ អូនហ្វា ភ្ជាប់សារខ្លីមួយថា “ជួបអាយដលនៅវត្ត ជូនបុណ្យទាំងអស់គ្នាជួបតែសំណាងល្អ”។ ក្រោយឃើញរូបភាពមួយសន្លឹកនេះ ធ្វើឲ្យហ្វេនៗ នាំគ្នា សរសើរ និងនិយាយតប ថា ៖ អាយដលខ្ញុំស្អាតម្លេស, មើលទៅផ្អែមល្ហែមណាស់, ខ្ញុំឃើញដែរតាស ស្អាតខ្លាំងណាស់បងទាំង២, ចៃដន្យណាស់ បានជួបអាយដលរហូតចែ, អាយដលនឹកគូព្រេងទេដឹង បានជានៅណា មកណា ជួបរហូតអ៊ីចឹង ព្រមទំាងនៅមានពាក្យសរសើរ និងឌឺលេងច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

សែនអាសូរខ្លាំងណាស់! បងប្អូនស្រីៗមានតែ២នាក់ យំឡើងហើមភ្នែក ដោយសារតែលោកឪពុកស្លា ប់ចោល គ្មានសូម្បីតែមឈូ សធ្វើបុណ្យ ហើយម្តាយក៏នៅឆ្ងាយទៀត…

ប្រាកដណាស់វាច្បាស់ជារឿងមួយដែលពិបាកធ្វើចិត្ត ខណៈពេលដែលជីវភាពកំពុងតែខ្វះខាត ហើយមកជួបរឿងបែបនេះថែមមួយជាន់ទៀត ធ្វើឲ្យប្អូនស្រីទាំង​ ២ យំលើកម្រាមដៃដប់សុំសប្បុរសជនជួយដល់ពួកគេ ដោយយោងតាមហ្វេសបុកផេចរបស់ BKK 24h បានជូនដំណឹងដ៏ក្រៀមក្រំនេះថា: ហ្អឺទៀតហើយកម្សត់ណាស់ក្មួយស្រីឪពុកស្លា ប់ឯម្តាយធ្វើការងារនៅប្រទេសថៃ សូម្បីមឈូ សក៏គ្មានទៀតពេលនេះ!! នៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ Tel: 012540401 0967080007 ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ ម៉ោង ១៨:២៥ល្ងាច ប្រភព: សៀក​ ប៊ុនណារី៕

អានបន្ត

មិនដឹងថាគាត់មានវិបត្តិអ្វីទេ! នារីដ៍ស្រស់ស្អាតម្នាក់ បានសម្រេច លោ ត ទឹក ស ម្លា ប់ ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកនូវស្បែកជើង១គូ និងផ្កាមួយបាច់

ព័ត៍មានបឋម៖ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ ប ង្ក ភាព ផ្អើ ល មួយបានកើតឡើង ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយនារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្ត លោ ត ទឹក ស ម្លា ប់ ខ្លួននៅលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកត្រឹមតែ បា ច់ ផ្កា១ និងស្បែកជើង១គូ តែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើតាមរយៈប្រភពពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុខាងលើ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា៖”មុនពេលកើតហេតុ ខ្ញុំឃើញនារីដែលលោត ស ម្លា ប់ ខ្លួន បានចុះចេញពីរថយន្ដមួយគ្រឿង ដោយនៅក្នុងដៃរបស់គាត់ មានកាន់បា ច់ ផ្កា មកជាមួយ ហើយមានស្ពាយកាបូប និងពាក់អាវ ខោប៊យពីខាងក្រៅ បន្ទាប់មករថយន្ដមួយគ្រឿងនោះ ក៏បានបើកចេញទៅបាត់ បន្សល់ទុកតែនារីស្រស់ស្អាតនោះ ឈរនៅលើស្ពានតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកនារីរូបស្រស់នោះ ក៏បានដោះស្បែកជើង និងទុកបា ច់ ផ្កាក្បែរស្បែកនោះ ហើយក៏ លោ ត ចុះពីលើស្ពាន ចូលទឹកទន្លេបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ”។ មកដល់នឹងពេលនេះ នារី រង គ្រោះ ពុំទាន់រកឃើញ នៅឡើយនោះទេ! ហើយចំពោះអត្ដសញ្ញាណរបស់គាត់ ក៏ពុំទាន់កំណត់បាននៅឡើយនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

គួរឲ្យអាណិតខ្លាំងណាស់! ព្រះគ្រូ ប៊ុត សាវង្ស កំពុងសម្ដែងធម៌ ស្រាប់តែហូរឈាមតាមត្រចៀក កំពុងសង្គ្រោះ…

អាណិតណាស់!!! ព្រះគ្រូ ប៊ុត សាវង្ស កំពុងសម្ដែងធម៌ ស្រាប់តែហូរឈាមតាមត្រចៀក កំពុងសង្គ្រោះ…បើតាមគណនីហ្វេសប៊ុក ភិក្ខុបញ្ញាបជ្ជោតោ និងញាតិញោមជាសិស្សានុសិស្សរបស់លោកគ្រូ មានញោមឧបាសក សោម រតនៈ ញោមឧបាសក គុយ សុធន លោកគ្រូធម្មាចារ្យ ជឹម ជំនិត , លោកគ្រូធម្មាចារ្យ ហាយ ចំរើន ជាដើម រួម នឹងបងៗរបស់លោកផ្ទាល់ មានញោមឧបាសិកា ប៊ុត ចន្ទបុប្ផា ជាដើម សូមចម្រើនពរ និងសូមគោរពអរគុណ ញាតិញោមគ្រប់មជ្ឈដ្ឋាន ដែលបារម្ភពីសុខភាពរបស់លោកគ្រូ , គឺលោកគ្រូហូរឈាមតាមច្រមុះពេលសម្តែងព្រះធម៌ ONLINE ។ -បន្ទាប់ពីឃាត់ឈាមមិនបាន ញោមៗបានជូនលោកគ្រូទៅពិនិត្យនៅមន្ទីរពេទ្យ ។ @-ក្រោយពេលស្កេនភ្នែកខាងលើសីសៈរបស់លោកគ្រូ គឺមិនមានបញ្ហាសរសៃឈាមណាមួយនោះទេ , ឈាមដែលហូរនោះ ដោយសារលោកគ្រូប្រឹងកណ្តាស់តែប៉ុណ្ណោះ @-តាមសំណូមពររបស់លោកវេជ្ជបណ្ឌិត លោកគ្រូនឹងសម្រាកនៅមន្ទីរពេទ្យ ដើម្បីវេជ្ជបណ្ឌិត ពិនិត្យតាមដាន ២៤ ម៉ោងសិន ៕

អានបន្ត

សូមចូលរួមសោកស្តាយផង! បុរសសង្ហារម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយសារតែ…

ជីវិតសង្ខាមិនទៀង ក្នុងឆាកជីវិតរបស់មនុស្សយើងម្នាក់ៗ មិនអាចគេចផុតពីសេចក្តីស្លា ប់បាននោះទេ ព្រោះនេះគឺជាច្បាប់ធម្មជាតិ ។ ជាការពិតណាស់ នេះគឺជារឿងសោកស្តាយមួយសម្រាប់សមាជិកនៃក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅទាំងវ័យក្មេង និងជាមនុស្សម្នាក់ មានចរិកស្លូតបូត សុភាព ចេះស្គាល់ចាស់ទុំ តែបែរជាមកត្រូវជួបនិងជំងឺ អាក្រក់ បានផ្តាច់សង្ខារទៅទាំងវ័យក្មេងបែបនេះសោះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rady Sky បានបង្ហោះសារទាំងក្រៀមក្រំ លើបណ្តាញសង្គមរបស់ខ្លួនថា “លាហើយសម្លាញ់​លាជារាងរហូត​ សូមសម្លាញ់ទៅកាន់សុខគតិភពណា​ ហេតុអីកើតចំតែមនុស្សល្អ​ អយុត្តិធម៌​សម្រាប់​មនុស្ស​លោកណា​ស់​ បើមានក្រោយយើងជាសម្លាញ់រហូតណា​ លាគ្មានថ្ងៃត្រលប់វិញ​ លាហើយកម្ពុជា”។ បើយោងតាមការការចូលខមិន លើបណ្តាញសង្គម ក៏មានបងប្អូនជាច្រើនចង់ដឹងពីមូលហេតុនៃការស្លា ប់របស់ប្អូនប្រុស ព្រោះមើលទៅគាត់គឺនៅក្មេងខ្លាំងណាស់ មិនគួរណា ស្លា ប់ទាំងវ័យក្មេងបែបនេះសោះ ។ ដោយឡែកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដាវី ផានិត តន្ត្រីសម័យ បានប្រាប់ថា ប្អូនប្រុសគាត់មានជំងឺ “ដុះសាច់ក្នុងខួក្បាលអ្នកគ្រូ”។

អានបន្ត

អីយ៉ា​ ក្រោយឃើញ ពេជ្រ ថៃ ប៉ះជាមួយ ខេមរៈ សិរីមន្ត ភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment ភ្លែតថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅ ហើយគេក៏បានឃើញ កុមារា រូបនេះ តែងតែលេចមុខក្នុងកម្មវិធី ធំតូច មិនដែលដាច់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ពេជ្រ ថៃ លេចមុខទៀតហើយ ដោយបានជួបផ្ទាល់ជាមួយ តារាចម្រៀង ដ៏ល្បី គឺលោក ខេមរៈ សិរីមន្ត (ឈ្មោះកំណើត ខេម ប៊ុនថៃ) មើលទៅអ្នកទាំងពីរ បានបង្ហាញនូវភាពស្និតស្នាលជាមួយគ្នាខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់សារខ្លីមួយថា “ក្មួយថៃ មកសុំថត ជាមួយ ពូថៃ មួយ ហិហិ”។ ក្រោយឃើញវីដែអូនេះភ្លាម ហ្វេនៗជាច្រើន នាំគ្នាចូល comment ថា ៖ បងថៃជួបប្អូនថៃហើយ, សង្ហាណាស់ ម្ចាស់បទ ខ្ញុំលែងត្រូវការស្នេហា, វប្បធម៌ល្អគួរឲ្យស្រលាញ់, ស្រលាញ់អាយដលពេញបេះដូង ហ្វេនបងតាំងពីអាយុ7ឆ្នាំ គ្រប់បទចំរៀងបងចេះទាំងអស់, idol ធាត់ពេកអត់ស្អាតទេ, ក្មួយថៃប៉ះពូថៃ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ពេញចិត្ត ពេជ្រ ថៃ និង ខេមរៈ សិរីមន្ត ជាខ្លាំង។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

មិនធម្មតា! ឧកញ៉ា អ៊ាន សៀវម៉ី តែងខ្លួនប៉ុន្មានឈុតនេះ ស្អាតប្លែកខ្លាំងណាស់ មើលសឹងមិនស្គាល់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ទំលាយអារម្មណ៍ពិត ថា…

កាលពី ព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជំនួញ ដ៏ល្បីល្បាញម្នាក់ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់ និងស្វាមី បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន យ៉ាងអធិកអធមបំផុត ស្ទើរមិនគួរឲ្យជឿ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ពោរពេញដោយក្តីសប្បាយរីករាយ និងត្រេកអរ គ្រប់ៗគ្នា។ បើតាមការបញ្ជាក់របស់លោកជំទាវ ប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ភូមិគ្រឹះមួយនេះ ចំណាយទឹកប្រាក់រហូតដល់ទៅជាង៥លានដុល្លារ សហរដ្ឋអាមេរិច។ នៅក្នុងថ្ងៃដ៏ពិសេសនោះ ក៏ចំថ្ងៃខួបកំណើត របស់ លោកជំទាវផងដែរ ព្រមទំាងបានធ្វើពិធីជប់លាង ជាមួយ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ដោយកម្មវិធីរបស់ ឧកញ៉ា រូបនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។ មិនទាន់អស់ទេ នៅថ្ងៃដដែលនេះ លោកជំទាវ បានបញ្ចេញរូបភាពស្អាតៗ របស់ខ្លួន ដែលស្លៀកសំលៀកបំពាក់ជាច្រើនឈុត ហើយភ្ជាប់សារខ្លីមួយថា “ថ្ងៃ០៩ ខែ០៩ ជាថ្ងៃខួបកំណើតនាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី នាងខ្ញុំឧកញ៉ា អ៊ាន សៀវ មុី សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលលោកបានផ្តល់កំណើតដល់រូបនាងខ្ញុំ ! កូនសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយតាមថែរក្សាលោកទាំងពីរ សូមអោយមាន សុខភាពល្អ សំណាងល្អ អាយុយុឺនយូរ នៅជាម្លប់ដល់កូនៗ ចៅៗ គ្រប់ក្រុមគ្រួសារ។ សូមជូនពរជ័យលាភសំណាង មានដល់បងប្អូនជនរួមជាតិគ្រប់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។”។ ក្រោយឃើញរូបជាច្រើនសន្លឹកនេះភ្លាម គ្រប់គ្នា បានទំលាយអារម្មណ៍ពិតថា ៖ ស្អាតណាស់ចែ, ពិតជាស្រស់ស្អាតខ្លាំងណាស់ បងស្រី, ស្អាតៗម្លេស លោក,…

អានបន្ត

ជួយស៊ែរម្នាក់មួយផង! រដូវកាលបុណ្យទាន គ្រប់វត្តមានចង្ហាន់ហូរហៀរ កម្សត់អីតែវត្តមួយនេះ មិនសូវមានពុទ្ធបរិស័ទលោកអញ្ជើញទៅ ទើបខ្សត់ចង្ហាន់ វត្តនេះស្ថិតនៅខេត្ត…

នៅក្នុងរដូវបុណ្យទាន មានបងប្អូនប្រជាពលរដ្ឋ ខ្មែរជាច្រើនសម្រុកទៅធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់សាច់ញាតិ សន្តាន ដែលលោកបានចែកឋានទៅ អស់រយៈកាលជាយូរមកហើយ ។ នៅថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ហើយ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។ ដោយឡែកបើយើងមកមើលពី វត្តដ៏កំសត់មួយ ដែលនៅតំបន់ដាច់ស្រយាល ដូចជានៅលើភ្នំជាដើម មិនសូវមានពុទ្ធបរិស័ទ លោកអញ្ជើញបានទៅដល់ទេ ។ ជាក់ស្តែង វត្តមួយ ដែលមានឈ្មោះថា អាស្រមភ្នំគ្រង (ភ្នំតូច) ព្រះសង្ឃដែលគង់នៅវត្តនេះ កំពុងតែជួបនូវបញ្ហាខ្វះចង្ហាន់ ដោយសារតែពុំសូវមានពុទ្ធបរិស័ទលោកអញ្ជើញទៅ ទើបឆ្នាំនេះ ញាតិញោម លោកអញ្ជើញមកតិចជាងឆ្នាំមុន។ យ៉ាងណាមិញ បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ros Chhun” លោកបានបង្ហោះសារថា “អាស្រមភ្នំគ្រង វេនទី7ហើយ លោកតាថាមានញ្ញាតិញោម មកតិចជាងឆ្នាំមុន។ ថ្ងៃនេះបានចង្ហាន់ទឹកសុទ្ធ ទឹកផ្លែឈើនឹងបច្ចៃបន្តិចបន្តួចប្រគេនព្រះសង្ឃផងដែរ”។ បងប្អូនដែលមានបំណងចង់ធ្វើចង្ហាន់ទៅប្រគេន ព្រះសង្ឃ ដែលលោកគង់នៅអាស្រមភ្នំគ្រង (ភ្នំតូច) បងប្អូនអាចធ្វើដំណើរ ទៅកាន់ ខេត្តកំពង់ ដែលអាស្រមរបស់លោកតា គឺស្ថិតនៅភូមិ​ស្គន់​ ឃុំសូទិព្វ​ ស្រុកជេីងព្រៃ ​ខេត្តកំពង់ចាម​។ បើទៅពីភ្នំពេញវិញហួសផ្សារផ្អាវប្រហែលជា1គីឡូដីបងមើលខាងឆ្វេងដៃគេដាក់ក្លោងទ្វាវត្តជើងព្រៃ ជិតរោងចក្រស្បែកជើង ជីហួយ”។

អានបន្ត