ទទួលយកមិនទាន់បានទេ ប៉ាមិនដែលឲ្យប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ មិនគួរណាត្រូវទទួលមរណភាព ដោយសារតែ

កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដែលបណ្ដាលឲ្យតៃកុងឡាន Toyota Sienna ម្នាក់ គៀ ប ជាប់ក្នុងរថយន្ដ ហើយបាន ស្លា ប់ បាត់ បង់ ជី វិត នៅពេលបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដ សៀមរាប ចំណែកឯមនុស្សចំនួន ៥នាក់ទៀត ទទួល រង រ បួ ស ធ្ង ន់។ ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅ​ក្នុង ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមប្រភពសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា៖”មុនពេលកើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក Toyota SIENNA ផលិត​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ ភ្នំពេញ 2AC-9971 ជា​ប្រភេទ​រថយន្ត ដឹក​អ្នក​ដំណើរ​ធុន​តូច ពណ៌​ទឹកមាស បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួ ភិន អាយុ​៤៧​ឆ្នាំ (ស្លា ប់ បាត់ បង់ ជីវិត) មាន​លំនៅ នៅផ្ទះ ១០៦​ឌ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ដឹក​មនុស្ស ៦នាក់ ក្នុងនោះ​ស្រី ៥នាក់ បើកបរ​ក្នុងទិសដៅ ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក LEXUS ផលិត​ឆ្នាំ​1998 ពាក់​ផ្លាកលេខ ភ្នំពេញ 2M-4334 ប្រភេ ទ ​រថយន្ដទេសចរណ៍…

អានបន្ត

កូនល្អ ! ឆ្លៀតពេលទំនេរ នាយ ព្រែក នាំអ្នកម្តាយ (យាយយ៉យ) ច្រៀងលេងកម្សាន្ត យ៉ាងសប្បាយ មើលទៅកក់ក្តៅខ្លាំងណាស់ ដល់ថ្នាក់ គេសរសើរថា…(មានវីដេអូ)

នាយ ព្រែក គឺជាពិធីករ ដ៏ល្បីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងមកទល់ពេលនេះ ហើយ នាយ ក៏ត្រូវជាកូនប្រុសបង្កើតរបស់ តារាកំប្លែងជើងចាស់ យាយ យ៉យ ផងដែរ។ កន្លងទៅ នាយ ព្រែក និងអ្នកម្តាយរូបនេះ តែងតែបង្ហោះភាពជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីភាពរីករាយ និងកក់ក្តៅយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ខ្លួន។ ចំណែកកាលពី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ នាយ ព្រែក បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពី យាយ យ៉យ ដែលត្រូវជាម្តាយរបស់ខ្លួន ក្នុងដំណើរកម្សាន្តដ៏សប្បាយរីករាយមួយ ទៅកាន់ខេត្តសៀមរាប ហើយមើលទៅរូបភាពទំាងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សរសើរថា ៖ 2នាក់ម៉ែកូននេះគួរឲ្យស្រលាញ់ណាស់ គឺពិតជាកូនប្រុសល្អមែន តែងតែឃើញបណ្តើរ អ្នកម្តាយ លំហែកាយ ជារើងៗ, ឡូយកប់ហ្មង ព្រមទំាងនៅមាន comment ជាច្រើនទៀតមិនអាចរៀបរាប់អស់។ នៅមិនទាន់អស់ទេ ឆ្លៀតពេលទំនេរ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ ៨ គេប្រទះឃើញ នាយ ព្រែក នាំម្តាយ របស់ខ្លួន ច្រៀងលេងកម្សាន្តជាមួយខ្លួន មើលទៅពោរពេញដោយក្តីសុខ និងកក់ក្តៅជាខ្លាំង។ ក្រោយស្តាប់ចប់ ធ្វើឲ្យហ្វេនៗ របស់ នាយ ព្រែក និង យាយ យ៉យ លាន់មាត់ថា ៖ ព្រែកជាកូនល្អ តែងតែធ្វើឲ្យម្តាយរីករាយរហូត, ច្រៀងពីរោះណាស់ ទំាងម្តាយ និងកូន ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលបង្ហាញក្តីរំភើបចិត្តជាខ្លាំង ក្រោយឃើញ ក្រុមគ្រួសារ យាយ យ៉យ ពោរពេញដោយសុភមង្គលបែបនេះ។ តោះកុំឲ្យខាតពេលយូរ…

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញនារីម្នាក់ ស្លៀកមួយឈុតនេះ ដោយកែច្នៃ ចេញពីស្លឹកចេក អង្ករដំណើប ផ្លែម្រេច គ្រាប់សណ្ដែកខៀវ សាច់ជ្រូក និងដើមព្រៀល ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃ កាន់បិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ Kim Hai បានបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញប៉ុន្មានសន្លឹក ពីនារីដ៏ស្រស់ស្អាតម្នាក់ ធ្វើការតុបតែងខ្លួន ដោយប្រើ​ប្រាស់ស្លឹកចេក រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការច្នៃប្រឌិត ដ៏ប្លេកបែបនេះ។ ហ្វេសប៊ុកខាងលើបានបញ្ជាក់ថា “នារីនំអន្សមជ្រូកខ្មែរ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ខ្មែរ​មួយ​ ដែល​តែងតែ​ធ្វើ​ឡេីង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ពិធី​បុណ្យ​មួយ​នេះ​ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​កាវេចនំ​អន្សម។ ​កុំ​ភ្លេច​រៀន​វេច​នំ​អន្សម​ខ្មែរ​យើង ​ទាំងអស់​គ្នា​ណា កែច្នៃឈុតចេញពី ស្លឹកចេក អង្ករដំណើបផ្លែម្រេចនិងគ្រាប់សណ្ដែកខៀវ ជាមួយនិងសាច់ជ្រូកហើយនិងដើមព្រៀល”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់បង, ស្អាតកប់ហ្មង បង, មិនសរសើរមិនបាន, ប្លែកភ្នែកមែនទែនស្អាតខ្លាំងណាស់, ស្អាតណាស់ គំនិច្នៃប្រឌិតពិតជាពូកែមែនក្មួយ, អស្ចារ្យណាស់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ឯកឧត្តម ដួង តារា សរសេីរថាSmart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ក្នុងការបម្រេីអតិថិជនអោយបានល្អផង…

ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង 23 នាទី ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។ SMART ? សុខសប្បាយជាទេបងប្អូន? ពេលបុណ្យទានអញ្ចឹងប្រាកដជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះមានឱកាសបានធ្វេីបុណ្យកសាងកុសលនិងអំពេីល្អ។ Smart …បងប្អូនណាខ្លះប្រេីស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រេីលេខស្មាតព្រោះតែជំនឿលេី​ smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។ ខ្ញុំពីមុនមិនដឹងទេថាហេតុអីបានលេខខ្ញុំអត់ដំណេីរការ គឺជារៀងរាល់ខែតែម្តងហេីយ។ ខ្ញុំបានព្យាយាមខលផង​ និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់ post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ​ ព្រោះបេីខ្ញុំអត់សូវប្រេីអ្វីផង ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។ ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូលបានដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វេីអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។ តេីបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសេីរ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ក្នុងការបម្រេីអតិថិជនអោយបានល្អផង។ ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង 23 នាទី ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។ យេីងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ។

អានបន្ត

អីយ៉ា! ចំគំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលការ, អ្នកនាង សុឹម សូលិកា និងស្វាមី ដាក់មួយឈុតនេះ មើលទៅពិតជាស្អាត និងប្លែកដល់ហើយ

នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺដល់ គំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលការ របស់ អ្នកនាង សុឹម សូលិកា និងលោក អេង រិទ្ធី ហើយម្សិលមិញនេះដែរ សូលិកា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ត្រៀមរួចរាល់សម្រាប់ប្រជុំបុណ្យ គឺភ្ជុំបិណ្ឌ ធ្វើបុណ្យចែកទាន ធ្វើបុណ្យដោយបញ្ញា ធ្វើបុណ្យដោយចិត្តជ្រះថ្លា តាមកំលាំងសទ្ធា ថ្ងៃទី ០៩.០៩.២០១៩ / ០៩.០៩.២០២០ គំរប់ខួបមួយឆ្នាំ ថ្ងៃមង្គលអាពាហ៍ពិពាហ៍ របស់យើងខ្ញុំទាំងពីរ។ អរគុណចំពោះឧត្តមស្វាមី ដែលតែងតែយល់ចិត្តអូន ថាអូនចូលចិត្តអី ត្រូវការអី អូនចូលចិត្តតែសាមញ្ញ បែបនេះឯង មិនចូលចិត្តរញ៉េរញ៉ៃ ក្បាច់ក្បូរ អីច្រើនទេ។ អរគុណចំពោះការផ្ដល់កិត្តិយស ផ្ដល់ការថ្នាក់ថ្នម មើលថែ លួងលោម រក្សា លើកទឹកចិត្តអូនគ្រប់ពេលវេលា ហើយមិនដែលទុកអូនចោលឡើយ។ បងគឺជាបុរសដែលមានព្រហ្មវិហារធម៌ទាំងបួន យ៉ាងពិតប្រាកដ បងគឺជាឃ្លាំងពុទ្ធិ របស់អូន រីឯអូនជា Wife bank របស់បងដោយមិនផ្លាស់ប្ដូរឡើយ ។ ហាហាហាហាហា និយាយលេង ញ៉ោះប្ដីលេង ទេចា ។”។ នៅថ្ងៃដដែលនេះ សូលិកា ក៏បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹកទៀត ហើយនិយាយថា “ប្រតិកម្មរហ័ស ណាស់ sis សើចចង់ចុកពោះថ្ងៃនេះ នៅកន្លែងធ្វើការ ជាមួយក្រុមការងារ នៅឯស្ទូឌីយោ សប្បាយនោះសប្បាយ Happy anniversary 1 year my darling Love u so much Home sweet home”។ ដូចនេះដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត