មូលហេតុនេះសោះ បានគ្រួសារតារាចម្រៀង ឆាយ វីរៈយុទ្ធ ចាត់ទុកខែកញ្ញា ជាវេលាពិសេសបំផុត

នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ហាក់ឡើងជាតិស្ករទាំងព្រឹកក្រោយពីបានឃើញតារាចម្រៀងរូបនេះ បានបង្ហោះសារយ៉ាងផ្អែមល្ហែមជូនពរភរិយាជាទីស្រឡាញ់ក្នុងថ្ងៃខួបកំណើត។ សារដ៏ផ្អែមល្ហែមនោះដែរ លោកបានរៀបរាប់ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ០៩ កញ្ញា ២០២០ ជូនពរអូនសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សូមឱ្យអូនសម្រស់ស្រស់ស្អាត ជាប្រពន្ធល្អបងរហូត ជាម៉ាក់ដ៏សែនស្អាតរបស់ អាតារ៉ា អូនប៉ងប្រាថ្នាអ្វីសម្រេចដូចក្តីប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ ជាការពិតទោះសារនេះ បានបញ្ជាក់ថាជាថ្ងៃខួបកំណើតរបស់ភរិយាលោកតែម្នាក់ក៏ពិតមែន ប៉ុន្តែបើតាមប្រភពស្និទ្ធស្នាលលោក ឆាយ វីរៈយុទ្ធ បានប្រាប់ «ប្រជាប្រិយ» ថា ខែកញ្ញា គឺពិតជាពេលវេលាមានន័យណាស់សម្រាប់គ្រួសារតូច របស់តារាចម្រៀងរូបនេះ ក៏ព្រោះតែទាំងលោក ឆាយ វីរៈយុទ្ធ ភរិយា និងកូនស្រីសុទ្ធតែមានថ្ងៃកំណើតនៅក្នុងខែកញ្ញា ដូចគ្នា។ ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកទាំងបីនាក់ មានថ្ងៃកំណើតខុសគ្នា ៣ ថ្ងៃ ដោយភរិយារបស់លោកមានខួបកំណើតថ្ងៃទី ៩ ខែកញ្ញា រីឯលោកផ្ទាល់កើតនៅថ្ងៃទី ១២ ខែកញ្ញា និងកូនស្រីរបស់លោកថ្ងៃទី ១៥ ខែកញ្ញា៕

អានបន្ត

ភរិយា ឧកញ៉ា ឌួង ឆាយ បង្ហោះសារ ជូនពរ កូនប្រុសច្បង ក្នុងថ្ងៃខួបកំណើត ម្សិលមិញ ថែមទំាងបង្កប់ន័យ ដ៏រំជួលចិត្តមួយឃ្លា ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីកម្មវិធី ខួបកំណើត កូនប្រុសច្បង របស់ខ្លួន ព្រមទំាងបង្កប់សារ ដ៏រំជួលចិត្តមួយថែមទៀតផង ។ ភរិយាយ ឧកញ៉ា បានបញ្ជាក់ឲ្យដឹង ថា ៖ “រីករាយគំរប់ខួបកំណើត 11 ឆ្នាំណាកូនប្រុសច្បងសំណព្វចិត្ត និងដ៏កំសត់របស់ម៉ាក់។ ម៉ាក់ជូនពរកូនឆាប់ជាសៈស្បើយ មើលពិភពលោក អោយកាន់តែច្បាស់ និងស្រស់ស្អាតដូចពីមុន និងចូលសាលារៀនវិញដូចដើម ដើម្បីក្លាចជាទំពាំងស្នងត្រកូល និងជាធនធានមនុស្សល្អ សំរាប់សង្គមជាតិ បន្តកិច្ចការងារមនុស្សធម៌ ដឹកនាំមូលនិធិ​ របស់ម៉ាក់”។ ក្រោយឃើញរូបភាព និងសារនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ជូនពរក្មួយប្រុស មានសុខភាពល្អ ឆាប់ជាសះស្បើយ,ជូនពរអោយមានសុខភាពល្អ និងមើលឃើញពិភពលោក ដ៏ស្រស់ស្អាត, រីករាយខួបកំណើតក្មួយប្រុស ជូនពរក្មួយឆាប់ជា ហើយពេលធំឡើងធ្វើជាមនុស្សល្អដូចប៉ាម៉ាក់។ ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីការជូនពរឲ្យកូនប្រុសច្បង ឧកញ៉ា ឌួង ឆាយ ឆាប់ជាសះស្បើយពីជំងឺមួយនេះ៕

អានបន្ត

រំភើបចិត្តជំនួស! G-Devith លេងមួយក្បាច់នេះ ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបទៀតហើយ លេងសុទ្ធតែទិញរបស់មួយនេះ យកទៅ Surprise សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវីត បានទិញ រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។ តារាចម្រៀង ងួន ចាន់ដេវីត បានភ្ជាប់សារដ៏មានខ្លឹមសារមួយថា ៖ “Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ។ ហើយបងក៏គិតថាកាដូ នេះក៏ជារស់ជាតិជីវិតថ្មី ដែលយើងសាងឡើងពីដៃទទេ ក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយ នៅក្នុងចំណែកជីវិតមួយនេះ។ ពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយ នៃជីវិតគូរមួយនេះ I Love you @TEP BOPREK ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់ នឹងនាំអ្នកទៅកាន់ភាពជោគជ័យ”។ លុះមកដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ លោក ដេវិត បានធ្វើពិធីជួបជុំគ្នាមួយ សម្រាប់ថ្ងៃគំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ជាមួយ ទេព បូព្រឹក្ស…

អានបន្ត

ឯកាដល់ហើយ! វត្តមួយនៅជិតភ្នំពេញនេះ មានសង្ឃចាស់ជរាមួយអង្គ កំពុងខ្សត់ចង្ហាន់ខ្លាំង

​ក្នុងកំលុងនៃពិធីកាន់បិណ្ឌ នារដូវភ្ជុំបិណ្ឌនេះ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ប្រជាជនប្រុសស្រី ដែលជាពុទ្ធបរិស័ទ បាននាំគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តអារាមនានាទូទាំងប្រទេស ។​ ដោយឡែកយើងឃើញថា វត្តខ្លះទទួលបានចង្ហាន់ច្រើន ហើយវត្តដែលនៅដាច់ស្រយាលក៏នៅតែខ្សត់ចង្ហាន់ និង ពុំមានមនុស្សម្នាទៅច្រើនកុះករនោះឡើយ ។ ជាក់ស្ដែងតាមការបង្ហោះរូបភាពជាច្រើនសន្លឹករបស់គណនីហ្វេសប៊ុក Rith De-Mono បានបង្ហាញពីវត្តអារាមមួយកាលពីថ្ងៃទី ៨ កញ្ញា ២០២០ កន្លងទៅនេះខ្សត់ទាំងចង្ហាន់ ខ្សត់ទាំងមនុស្ស ដោយមានតែលោកតាមួយអង្គគង់នៅតែអង្គឯង ហើយមានព្រះជន្ម ១០៤ ព្រះវស្សាទៅហើយ ។ ​វត្ត​អារាមមួយនេះ មានឈ្មោះថា វត្តភ្នំ​ប្រសិទ្ធិមហិទ្ធិឫទ្ធិ​អង្គ​ជ័យ​ (ហៅ​វត្ត​បាសិទ្ធ​កណ្តាល​​) ស្ថិតនៅលើភ្នំមួយមានភាពស្ងាត់ជ្រងំ មិនមានពុទ្ធបរិស័ទ ហើយលោកតាគង់កណ្តោចកណ្តែងម្នាក់ឯងគួរឱ្យអាសូរ ។ សូមបញ្ជាក់ថា វត្តភ្នំ​ប្រសិទ្ធិមហិទ្ធិឫទ្ធិ​អង្គ​ជ័យ​ (ហៅ​វត្ត​បាសិទ្ធ​កណ្តាល​​) មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដូច្នេះសូមបងប្អូន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលចង់នាំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា ជួយគិតគូរដល់វត្តដែលកំពុងខ្វះខាត និងធ្វើបុណ្យឱ្យបានចំគោលដៅទាំងអស់គ្នា ៕

អានបន្ត

ឡូយកប់ហ្មង ! ខេម និង តន់ ចន្ទសីម៉ា ដាក់ម៉ាបទនេះ “ចែមានខ្សែប្រេ​ត​ទេ” ពីរោះហើយ ប្លែកទៀត ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗចូល comment ព្រាតថា…(មានវីដេអូ)

ទស្សនិកជនមួយចំនួនធំ ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ។ បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។ រឹតតែពិសេសជាងនេះទៅទៀតនោះ បានចាប់ដៃគូ ជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បី គឺ លោក ខេម ព្រមទាំងបានបកស្រាយបទចម្រៀងជាច្រើនបទ មានដូចជា ៖ សុំមួយពេលមក, ការស្រឡាញ់ដែលខ្វះជាតិស្ករ, ចង់សុំ Wifi និងបទជាច្រើនទៀត។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៩ ខែកញ្ញា ​ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ៧ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង មួយបទទៀតហើយ សម្រាប់តារាចម្រៀងទំាងពីរដួង ដែលមានចំណងជើងប្លែក គួរឲ្យចាប់អារម្មណ៍ គឺបទ “ចែមានខ្សែប្រេ​ត​ទេ” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និង T​e​m​p​o T​r​is ព្រមទំាង និពន្ធបទភ្លេង ដោយ ឈិត តេងរិទ្ធ។ ក្រោយស្តាប់ចប់ ធ្វើឲ្យហ្វេនៗតារាចម្រៀង ខេម និង កញ្ញា តន់ ចន្ទសីម៉ា នាំគ្នាចូល comment ព្រាតថា ៖…

អានបន្ត

សូមអនុមោទនា​បិណ្ឌ​ទី ៧ ឱក សុគន្ធកញ្ញា ស្លៀកឈុតប្រពៃណី យ៉ាងសមសួនជានារីខ្មែរ

ក្រោយពេលវិលត្រឡប់ចូលសិល្បៈ បន្ទាប់ពីសម្រាលកូនរួច តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែអាចទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងថ្មីដែលអាចអង្រួនចិត្តទស្សនិកជនជាច្រើន ជាពិសេស នៅតែអាចឲ្យនាងគ្រងនូវដំណែងកំពូលតារាចម្រៀងស្រីលំដាប់ប្រទេស ផងដែរ។ ជាក់ស្ដែង ការវិលត្រលប់មកវិញលើកនេះ មិនត្រឹមតែមានសាងស្នាដៃក្នុងបទចម្រៀងថ្មីបានយ៉ាងល្អនោះ ផ្ទុយទៅវិញ នាងក៏ជាតារាស្រីមួយរូប ដែលមានការរៀបចំខ្លួនបានយ៉ាងទាន់សម័យ ក្នុងស្ទាយ៍សម្លៀកបំពាក់ប្លែកៗជាច្រើន ផ្ដល់ជាចំណីភ្នែកដល់ហ្វេនៗ ដែលធ្វើឲ្យនាងកាន់តែទទួលបានភាពពេញចិត្ត ជាមួយនឹងភាពទាក់ទាញក្នុងស្ទាយ៍ទាំងនោះ។

អានបន្ត

កន្លែងជី​កកាយដី ដោយដៃផ្ទាល់ ចេញជាចម្លាក់ ជាស្នាដៃកូនខ្មែរ ល្បីខ្លាំងពេក, ពេលនេះ ឯកឧត្តម សុខ សង្វារ បានទៅដល់កន្លែងនេះហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត (មានវីដេអូ)

កាលពីថ្មីៗនេះ គេប្រទះឃើញរឿងដ៏មិនគួរឲ្យជឿមួយបានកើតឡើង ស្នាដៃកូនខ្មែរយើង ដែលជីកកាយដី ដោយផ្ទាល់ដៃ ឆ្លាក់ចេញជា បន្ទប់គេង មានគ្រែ មានតុកៅអី រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិ និងអន្តរជាតិ ដោយសម្តែងការពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះ ថា ពិតជាស្អាត រស់រវើកដូចរូបពិតៗ។ ចម្លាក់​ដី ដោយ​សារការ​ជីកទៅក្នុង​ដីនេះ ស្ថិតនៅ ភូមិគោកតឺង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បាន​រំលេ​ចដោយការសូន្យ​រូប និងឆ្លា​ក់រូប ជាបន្ទប់គេង មាន​គ្រែ មា​នតុកៅអី ប្រៀ​បដូចជាគេហដ្ឋានត្រកូល​អភិជនណាម្នាក់ និ​ងមានរូប​ភាពផ្កា​ភ្ញីលើជ​ញ្ជាំ​ង ដែ​លកសាងឡើងដោយ យុវ​ជនពីរនាក់ ជា​បងប្អូននឹងគ្នា រស់នៅ ភូមិ​រការកំបុត ឃុំត្រពាំ​ងធំ ស្រុកប្រាសាទ​បាគង កំពុ​ងទទួលការចាប់អារម្មណ៍ ជាខ្លាំង​ពីប្រជាពលរដ្ឋក្មេង​ចាស់​ប្រុ​សស្រី ដែ​លរ​ស់នៅភូមិ​ក្បែរ​ៗ ហើយ​បាននាំគ្នាទៅលេង និង​ថតយករូបភាពមកផុស​តាមបណ្តាញ​សង្គមយ៉ាងសប្បា​យរីករាយ ។ ព្រោះតែផ្ទុះកក្រើក កន្លែង ជី​កកាយដី ដោយដៃផ្ទាល់ ចេញជាចម្លាក់ ជាស្នាដៃកូនខ្មែរ ពេក ម្សិលមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម សុខ សង្វារ បានអញ្ជើញទៅធ្វើទស្សនកិច្ចដល់ទីតាំងនេះហើយ។ ក្នុងនោះ ហ្វេសប៊ុកផេកឈ្មោះ “Leurt Wilderness” បានបញ្ជាក់បន្ថែមថា “យើងខ្ញុំជាក្រុមស្ថាបនិកចម្លាក់ផ្ទះក្រោមដី មានសេចក្តីរំភើបឥតឧបមាដោយ ឯកឧត្តម សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប អញ្ជើញមកធ្វើទស្សនកិច្ចដល់ទីតាំងយើងខ្ញុំបាទផ្ទាល់។ នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់សម្រាប់ក្រុមខ្ញុំបាទ។ លើសពីនេះលោកបានសំណេះសំណាលទាក់ទងនឹងវិស័យទេសចរណ៍ និងបានផ្តល់អនុសាសន៍ជាច្រើនក្នុងទិសដៅបន្តនិងអភិវឌ្ឍន៍។ ថែមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារយើងខ្ញុំ។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម និងសូមជូនពរលោកឲ្យជួបតែពុទ្ធិពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ:…

អានបន្ត

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់ថា “កំពុងដើរពិនិត្យការដ្ឋានសំណង់ មានប្អូនស្រីម្នាក់សុំថត selfie ជាមួយ… កំពុងតែញញឹមដាក់កាមេរ៉ាដូចថត selfie រាល់ដង ស្រាប់តែគាត់ប្រាប់ថា…” (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយប្អូនស្រីម្នាក់សុំលោកថត TikTok ជាមួយ ពោរពេញដោយស្នាមញញឹមស្រស់ស្រាយយ៉ាងខ្លាំង។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា ៖ “កំពុងដើរពិនិត្យការដ្ឋានសំណង់ មានប្អូនស្រីម្នាក់សុំថត selfie ជាមួយ… កំពុងតែញញឹមដាក់កាមេរ៉ាដូចថតselfie រាល់ដង ស្រាប់តែគាត់ប្រាប់ថា សុំថត tiktok… ឮភ្លាមចង់ភាំង ព្រោះមិនដែលដឹងថា tiktok គេថតចឹងទេ… ហើយណាមួយមិនដឹងថាត្រូវធ្វើដូចម្តេចទៀតក្រៅពីបន្តញញឹមដាក់កាម៉េរ៉ាទាំងភ័យបុកពោះ ព្រោះធ្លាប់តែឃើញក្នុង tiktok មានតែគេបញ្ចេញកាយវិការឬធ្វើមុខមាត់បែបប្លែកៗឬឃ្ជូតៗ។ អរគុណប្អូនស្រីដែលមិនសុំអោយបងបញ្ចេញស្នៀតឬធ្វើមុខបែបប្លែកៗឬឃ្ជូតៗ ពេលថត tiktok នេះ… កុំអីចប់ប៉ាដោយខ្ញុំ Tiktok លើកទីមួយក្នុងជីវិត”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត