មិនធម្មតា! ក្រោយដឹង ស្រាមដៃពេជ្រ ដែល លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី កំពុងពាក់ មានតម្លៃរហូតដល់ទៅ…

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រៅពីមុខរបររកស៊ីនេះ លោកជំទាវឧកញ៉ា ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ លោកជំទាវ វិញម្តង ក៏មិនណយប៉ុន្មានឡើយ។ ជាក់ស្តែង នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Bophakun Jewelry & Watch – បុប្ផាគន្ធ” បានបង្ហោះរូបភាព២សន្លឹក ដែលបង្ហាញពី ស្រោមដៃពេជ្រ របស់ លោកជំទាវ ដែលបានកម្មង់ មានតម្លៃរហូតដល់ទៅ 77456 ដុល្លារ។ ហ្វេសប៊ុកដដែលបានភ្ជាប់សារខ្លីមួយថា “ជាថ្មីម្តងទៀតហាងមាសពេជ្រ បុប្ផាគន្ធ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ដែលតែងតែផ្តល់សេចក្តីទុកចិត្ត ជឿជាក់ និងគាំទ្រ ហាងមាសពេជ្រ បុប្ផាគន្ធ រហូតមក ។ សូមជូនពរបង ស្រី អោយមានសំរស់កាន់តែស្អាត ជាពិសេសទទួលបានការគាំទ្រកាន់តែច្រើន។”៕

អានបន្ត

ខ្លោចចិត្តណាស់! លោកតា នូ សិប តារាចម្រៀងជើងចាស់ ធ្លាក់ខ្លួនឈឺ គ្មានលទ្ធភាពរកប្រាក់ ហើយគ្មានសូម្បីផ្ទះសំបែងផ្ទាល់ខ្លួនច្បាស់លាស់

លោកតា នូ សិប ដែលជាតារាចម្រៀងជើងចាស់ល្បីឈ្មោះតាំងពីជំនាន់ដើម រហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ ហើយលោកគ្មានសូម្បីជម្រកផ្ទាល់ខ្លួនច្បាស់ដោយពេលខ្លះត្រូវជួលផ្ទះគេស្នាក់នៅ និងដើរច្រៀងតាមអាហារដ្ឋាននានាដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារខ្មែរណូត តារាចម្រៀងវ័យ៧៤ឆ្នាំរូបនេះបានអោយដឹងថា បច្ចុប្បន្នដោយសារតែ អាហារដ្ឋានដែលលោកធ្លាប់ច្រៀងគ្រាន់បានកំរៃនោះ ត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-19 គាត់ក៏មិនមានថវិកាក្នុងការបង់ថ្លៃផ្ទះឡើយ។ខណៈពេលនេះដែរតារាចម្រៀងវ័យចំណាស់រូបនេះ ត្រូវបានបងប្អូនជីដូនមួយ ហៅមកស្នាក់នៅជាមួយនាជាយក្រុង។ លោកបានបន្តថាកាលពីពេលមិន ទាន់មានជំងឺកូវីដ-19 លោកអាចច្រៀងបានមួយយប់ $12 ប៉ុន្តែមិនមែនអាចមានឱកាសច្រៀងរាល់យប់ឡើយ គឺច្រៀងតាមកម្មវិធីមង្គលការនិងជប់លៀងផ្សេងៗ តែដោយសារតែ កូវីដ-19 មង្គលការនិងកម្មវិធីជប់លៀងត្រូវបានផ្អាក ហើយលោកក៏មិនមានឱកាសឡើងច្រៀងយកកំរ៉ៃទៀតដែរ។ និយាយទាំងទឹកមុខស្រពាប់ស្រពន់ លោកបានបន្ថែមថាកាលពី 5ឆ្នាំមុនលោកតាបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នជើងរបស់គាត់មានបញ្ហាសរសៃ មិនអាចដើររឺឈរបានយូរឡើយ ណាមួយជំងឺលើសឈាមក៏ធ្វើទុក្ខទៀត។ លោកតា នូ សិប បានបន្តអោយដឹងថាលោកគ្មានផ្ទះសំបែងនឹងគេនោះទេ ដោយជាទូទៅជួលផ្ទះគេរស់នៅមួយបន្ទប់តំលៃ $50 ក្នុងមួយខែ ទើបតែពេលនេះប្អូនជីដូនមួយហៅមកនៅជាមួយ គ្រាន់មិនអស់លុយបង់ថ្លៃផ្ទះ ហើយលោកក៏គ្មានប្រពន្ធកូននោះដែរ។ ម្ចាស់បទ “អនិច្ចារអ្នកស្រែ” បានបន្តដែរថាបច្ចុប្បន្នក៏មានការជួយពីសមាគមន៍សិល្បៈជារាងរាល់ខែផងដែរ ជាមួយនឹងថវិការ ៣០ម៉ឺនរៀល និងអង្ករ៣០គីឡូក្រាម ដើម្បីទ្រទ្រង់ជីវភាពខ្វះខាត៕

អានបន្ត

ក្រោយពេលធ្វើខួបកំណើតឲ្យកូនស្រីបណ្តូលចិត្តរួចមក ស្រាប់តែលោកស្រី ទ្រី ដាណា បង្ហោះសារយ៉ាងស្វីតជាមួយស្វាមីថា….

ភ្នំពេញ៖ ជឿជាក់ថា មានបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ លោកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីយប់ថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានរៀបចំពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រលាញ់របស់លោកស្រី យ៉ាងអធិកអធម ដោយមានភ្ញៀវអញ្ជើញចូលរួម យ៉ាងច្រើនកុះករ នៅក្នុងថ្ងៃខួបកំណើត របស់ប្អូនស្រី ដាណា ភិន​ ។ នៅក្នុងថ្ងៃខួបកំណើត របស់កូនស្រី លោកស្រីទ្រី ដាណា និងស្វាមី បានជូនពរកូនស្រី សូមឲ្យកូនស្រី មានសុខភាពល្អ ប្រាជ្ញាវ៉ៃឆ្លាត រៀនកាន់តែពីពូកែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅមុននេះបន្តិចលោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងស្វីតជាស្វាមីថា​“រយលានអត្ថន័យជាមួយនឹងរូបភាព គ្មានអ្វីដែលស្ថិតស្ថេរទេនៅលើលោកនេះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

លេចមុខសុទ្ធតែ តារាល្បីៗ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ អមដោយ ឈុតសំលៀកបំពាក់ មើលទៅស្អាតៗ សមភ្នែកខ្លាំងណាស់

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងឱកាសដ៏ពិសេសនេះ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ បាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ រហូតដល់ថ្ងៃកាន់បិណ្ឌ៦ នេះ យ៉ាងច្រើន ប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់ៗគ្នា។ តារាទំាងនោះ មានដូចជា ៖ ហ៊ិន ច័ន្ទនីរ័ត្ន, ថន លក្ខិណា, មាន សូនីតា, ទេព បូព្រឹក្ស, G-Devith, ព្រាប សុវត្ថិ, កូនប្រុសទំាង៣ លោក ព្រាប សុវត្ថិ, យូ ឌីស្កូ, មាស សុខសោភា, ពេជ្រ ថៃ, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល​, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗ ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត

ទីបំផុត យុវជនរូបនេះ ដែលនិយាយថា អង្គវត្តមិនមែនជារបស់ខ្មែរ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ (មានវីដេអូ)

នៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ យុវជនម្នាក់បានបង្ហោះវីដេអូរបស់ខ្លួន នៅក្នុងបណ្តាញសង្គម Tik Tok ដែលនិយាយថា ​អង្គរវត្តមិនមែនជារបស់ខ្មែរទេនោះ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ។ ក្នុងនោះ បើយោងតាមរយៈការបញ្ជាក់ក្នុងហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ បានប្រាប់ឲ្យដឹងបន្ថែមថា ៖ “ឃាត់​ខ្លួន​បានហេីយ​ ! នៅរសៀល​ថ្ងៃនេះ​ លោកឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានអោយដឹងថា​ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានឃាត់ខ្លួន​ឈ្មោះ​ ញ៉ែល​ ធារី​ណា​ រួច​ហើយ​ ។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សាកសួរដេីម្បី​ចាត់ការ​តាម​និតិវិធី​ ។ គួរបញ្ជាក់ថា​ យុវជន​រូបនេះ​ បានថតវីដេអូបង្ហោះ​ដោយ​និយាយ​ថា​ អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ​ ។ ការនិយាយ​បែបនេះ​ បង្កអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ប្រតិកម្ម​ទូទាំង ​ប្រទេស​តែម្ដង​ និងបានសំណូមពរ​អោយ​សមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវលេីកលែងឡេីយ​ ។”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ផ្ទុះការស្ងើចសរសើរជាខ្លាំង ក្រោយយ៉ែម សំ​អូន បានបង្ហោះរូបភាពទាំងនេះជាមួយកូនប្រុស អមជាមួយពាក្យពេចន៏យ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា ឪពុកម្ដាយ គ្រប់រូប​តែង​តែ​ស្រឡាញ់​កូន ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ តាំងពី​តូច រហូតដល់​ធំ ចំណាយ​ទាំង​កម្លាំយ​កាយ កម្លាំងចិត្ត ផ្ដល់​ជា​គំនិត​យោបល់​គ្រប់យ៉ាង​ដល់​កូន ដើម្បី​ចង់ឃើញ​ការផ្លាស់ប្ដូរ​របស់​កូន មានចំណេះដឹង មាន​អនាគត​ល្អ ចង់​ឲ្យ​មាន មានគុណ​ធម៌ សុជីវធម៌​ជាដើម​។​ជាក់ស្តែង ក្រឡេក​មក​មើល លោក​យ៉ែម សំ​អូន ក៏​បែប​នោះដែរ ដោយ​ក្នុងនាម​ជា​ឪពុក​មាន​ទំនួល​ខុសត្រូវ​នោះ តែងតែ​បើកផ្លូវ​ឲ្យ​កូន​ធ្វើ​ការគិត​ឲ្យ​បាន​ច្រើន មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ហើយ​លោក​ក៏​ធ្វើជា​គំរូ​ដល់​កូន​ផង​ដែរ ដើម្បី​បង្ហាញ​កូន​ឲ្យ​ស្គាល់​នូវ​គុណធម៌​នោះ។ដោយឡែក ក្នុងការ​បង្ហោះ​រូបថត​កូន​កំពុង​ក្រាប​សំពេះ​រូបលោក​នោះ លោក​យ៉ែម សំ​អូន បាន​សរសេរ​រៀបរាប់​ថា «​ធ្វើបុណ្យ អោយ​ទាន់​ខែភ្លឺ​បើ​អ្នក​ស្រលាញ់​កូន គប្បី​អោយ​ស្ងួន​អោយអស់​ពី​សមត្ថភាព នូវ​គំនិត ហើយ​អោយ​កូន​គិត​អោយ​បាន​ច្រើន មុន​នឹង​គូរ ​នេះ​ជា​បុណ្យ​កុសល​របស់​កូន និង​ជា​មោទនភាព​មួយ​របស់​ឪពុកម្ដាយ​ ហើយក៏​ជា​គំរូ​មួយ​ដ៏​ល្អ​របស់​កូន សម្រាប់​ការ​បង្ហាញ​អោយ​ស្គាល់​ពី​គុណធម៌​របស់​​អ្នក ​សូម​អោយ​កូន​មាន​សំណាង​ល្អ​ណា​កូន»។ យ៉ាងណាមិញ តាមរយៈ​ពាក្យពេចន៍​របស់​លោក បាន​ធ្វើ​ឲ្យ​មហាជន សម្ដែង​ការ​គាំទ្រ​ជាច្រើន ក្នុង​នោះ​មាន​អ្នកខ្លះ ស្ទើរ​ស្រក់​ទឹកភ្នែក​ទៀតផង ក្រោយ​ឃើញ​រូបភាព និង​ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ​ទាំងនេះ​។ ជាក់ស្ដែង ពួកគេ បាន​បង្ហាញ​អារម្មណ៍​បែបនេះ​ថា «​មើល​! ការ​សរសេរ​បង​ខាងលើ​ បន្ទាប់មក​មើលរូប​ភាព និយាយ​តាម​ត្រង់​គឺ​ធ្វើ​អោយ​ប្អូន​មាន​អារម្មណ៍​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ហើយ​បងប្រុស​សំណព្វចិត្ត​ប្អូន​»​។ «​ខ្ញុំ​ពិតជា​ច្រណែន​នឹង​កូន​លោកពូ​ដែលមាន​លោកប៉ា​ម្នាក់​ដែល​ផ្តល់​ទាំង​កំណើត​អោយ ផ្តល់​បន្ថែម​នូវ​គំនិត​ឧត្ដុង្គឧត្ដម​ទាំង​ការស្រលាញ់​អោបក្រសោប​គ្រប់បែបយ៉ាង​ធ្វើ​ខ្ញុំ​រំភើប​ជំនួស​។ ​ខុសពី​ខ្ញុំ​មិនដែល​ស្គាល់​ពី​រសជាតិ​នៃ​ការ​អោបក្រសោប​ពី​ឪពុក​បាន​យ៉ាងម៉េច​»៕ប្រភព៖តារា

អានបន្ត

អុញនោះផ្ទុះការរិះគន់ពេញហ្វេសប៊ុក ! ពេលឃើញរូបភាពមួយសន្លឹកនេះនៅទីវត្តអារាម​ ហើយ លោក ផែង វណ្ណៈ បង្ហាញអារម្មណ៍ភ្លែតថា…

ហ្វេសប៊ុក៖ នៅលើបណ្តាញកាលពីពេលថ្មីៗនេះ មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យមហាជន យ៉ាងច្រើនកុះករ បានធ្វើការចែករំលែកតៗគ្នា ពីរូបភាពមួយសន្លឹក ដោយមានយុវជនម្នាក់ និងយុវតីម្នាក់ កំពុងតែប្រព្រឹត្តរឿងមិនគួរគប្បី នៅក្នុងវត្តអារាម ដែលជាហេតុធ្វើឲ្យមហាជន ផ្ទុះប្រតិកម្ម និងមានអ្នកខ្លះទៀត សម្តែងការហួសចិត្ត ពេលបានឃើញ ភាពគ្មានការអៀនខ្មាស់របស់យុវជន ទាំងពីរនាក់នេះ ។ ជាក់ស្តែង រូបភាពមួយសន្លឹកនេះ ត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានការចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ។ ជាមួយគ្នានោះផងដែរ​ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានលើកឡើងថា “យុវតី​ម្នាក់​ទៅបោះបាយបិណ្ឌ​ ត្រូវប្រែត​ព្រួត​គ្នា​ច្របាច់.ក​ស្ទះដង្ហេីមស្ទេីរស្លា ប់​ តែ​បានយុវជន​ក្លាហាន​ម្នាក់​ចូលទៅជួយសង្គ្រោះ​ដោយចាប់បញ្ចូលខ្យល់អុកស៉ីហ្សែនតាមមាត់​ ។ ឥលូវ​យុវតី​រូបនេះបានរួចផុតពីគ្រោះថ្នាក់ហេីយ​ ។ ឃេីញហេ​ ទៅបោះបាយបិណ្ឌ​បានបុណ្យ​អញ្ចឹង​ណាដឹងអត់​ ?”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបញ្ចេញមតិថា “វាមិនសមរម្យទេ ដែលយករូបគាត់មកផុសហើយ និយាយរិះគន់យ៉ាងនេះខ្ញុំទទួលស្គាល់ទង្វើរដែលគាត់ធ្វើវាមិនត្រឹមត្រូវតែពួកយើងមិនគួរណាវិនិច្ឆ័យឬក៏និយាយរឿងរបស់គាត់ទាំងពីរឡើយជាសិទ្ធិរបស់គាត់ទាំងពីរនាក់”។ ខ្ញុំសូមកោតសរសើរយុវជនម្នាក់ហ្នឹងពិតជាក្លាហានណាស់បងហ៊ានតតាំងប្រឆាំងវាយដណ្ដើមយុវតីម្នាក់នេះពីរដៃប្រេតមិនសរសើរមិនបានទេបងអើយត្រូវតែសរសើរ”។

អានបន្ត

មានរឿងមិនចេះចប់! អស់ពី ដកផ្កាចោល ចូលដល់លួចកាត់ខ្សែភ្លើង ឥឡូវ មានហ្វូងគោ ដើរស៊ីបំផ្លាញ ផ្កាតាមសួនទៀត ដល់ថ្នាក់ ធ្វើឲ្យ ឯកឧត្តម គួច ចំរើន ពោលពាក្យប៉ុន្មានម៉ាត់ ផ្តាំទៅម្ចាស់គោ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លផុតទៅថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារមួយ ដោយក្តីហួសចិត្តយ៉ាងខ្លាំង មិនដឹងជាអ្នកណា ពិតជាចង្រៃខ្លាំងណាស់ ទៅដកដើមផ្កាក្រដាស ដែលគេបានដាំរួច នៅតាម មហាវិថីជំទាវម៉ៅ។ ឯកឧត្តម បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “កាលពីថ្ងៃអាទិត្យម្សិលមិញ​ មានជនចង្រៃ​ បានដេីរដកដេីមផ្កាក្រដាស​ ដែលក្រុមការងារ​ បានដាំរួចកន្លងមក​ នៅមហាវិថីជំទាវម៉ៅ​ ចោលអស់រាប់រយគុម្ភ​ បោះរាយប៉ាយនៅលេីផ្លូវ​ ។ ពិតជាចង្រៃខ្លាំងណាស់​ ។ បេីមានប្រិយមិត្តណាបានឃេីញ​ សូមជួយប្រាប់ផង​ ចង់ជួបគាត់សួរនាំខ្លះ​ ។”។ លុះដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ មានមួយករណីទៀត គឺ លួចកាត់ខ្សែភ្លើងតាមផ្លូវសាធារណៈយកទៅលក់ ហើយ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ ដឹកនាំការបង្ក្រាប​ អោយខានតែបាន​ ។ បទល្មេីសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលេីកលែង​។ អ្នកទិញខ្សែភ្លេីងរបស់ចោរ​ បេីចង់រួចខ្លួន​ សូមឆាប់រាយការណ៍​អោយបានឆាប់​ បេីលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ​ គឺត្រូវមានទោសជាដាច់ខាត​ ។”។ នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ មានមួយករណីទៀតហើយ ទាក់ទង ហ្វូងគោ​ដើរស៊ីបំផ្លាញ ផ្កា តាមសួន។ ក្នុងនោះ ឯកឧត្តម ក៏បានផ្តាំទៅម្ចាស់ហ្វូងគោទំាងនោះថា “មិនចេះចប់​ អស់ពីដកផ្កាចោល​ សង្ស័យ ជនវិកលចរឹត ជនសង្ស័យលួចខ្សែភ្លើងចាត់ការបានហើយ​ មកដល់រឿង គោ​ ដើរស៊ីផ្កា តាមសួនទៀត​ សុំប្រិយមិត្តពេលឃើញជួយដេញគោផង​ ចំពោះម្ចាស់គោ​ មើលថែគោផង​…

អានបន្ត

រំជួលចិត្ត! នាយ ពាក់មី ប្រាប់ថា “អាណិតឪពុកខ្ញុំ​ណាស់​ ពីដើមមក ក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញឲ្យហូប​ ហូបអត់កើត​ ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វើផ្ទះធំឲ្យនៅ​ គាត់នៅតែពេទ្យ​…” (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ នាយ ពាក់ មី ហើយ ដែល តារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសរកម្ពុជារបស់យើង ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ។ នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។ ដោយសារតែការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននេះហើយ ទើបធ្វើឲ្យ តារាកំប្លែង សំដី ចាក់ទឹកមិនលេចរូបនេះ មានលទ្ធភាពអាចសាងសង់ផ្ទះដ៏ធំមួយនៅខេត្តស្វាយរៀង ជូនអ្នកមានគុណរបស់ខ្លួន ដល់ថ្នាក់ធ្វើលោក ឪពុកម្តាយរបស់ នាយ រំភើបចិត្ត សឹងតែមិននឹកស្មានដល់។ ជាញឹកញាប់បំផុត នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ កន្លងទៅ នាយ ពាក់ មី ក៏ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់ខ្លួន​ឲ្យដឹងផងដែរថា “ពេលចាស់ទៅ​ ចង់ទៅនៅស្រុកស្រែវិញ​ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ​ ពេលចាស់ទៅ​ ចង់នៅក្រុងឬក៏នៅស្រែ​ ?”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ៦ គេប្រទះឃើញ នាយ ពាក់មី បានបង្ហោះវីដេអូ និងសារខ្លីមួយ ដែលថ្លែងពីឪពុករបស់ខ្លួន មើលហើយ ស្ទើរទប់ទឹកភ្នែកអត់ជាប់ ដោយនាយ ប្រាប់ថា ៖ “អាណិតឪពុកខ្ញុំ​ណាស់​ ពីដេីមមកក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញអោយហូប​ ហូបអត់កេីត​ ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វេីផ្ទះធំអោយនៅ​ គាត់នៅតែពេទ្យ​ អត់បានទទួលផលដែលកូនសងអោយគ្រប់គ្រាន់ទេ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា! អូន Bell ទើបសម្រាលបានថ្ងៃសោះប្រែខ្លាំងបែបនេះ ដល់ថ្នាក់ ភរិយា លោក ប៉ែន ចំរុង ពោលពាក្យប៉ុន្មានម៉ាត់នេះថា (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បើយោងតាមរយៈ ហ្វេសប៊ុកផេក មួយឈ្មោះ “Orienda Polyclinic and Maternity – មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា” បានប្រាប់ដំណឹងល្អមួយ គឺ ភរិយា លោក ប៉ែន ចំរុង បានសម្រាលកូនស្រី ដោយជោគជ័យហើយ ដោយម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។ក្នុងនោះដែរ ហ្វេសប៊ុកដដែល បានបញ្ជាក់បន្ថែមថា “អូន Bell បានចេញមកស្វាគមន៍ប៉ា និងម៉ាក់ហើយ! ដោយមានការតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យ គិលានុប្បដ្ឋាក ឆ្មប នៃ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានធ្វើឲ្យភរិយាលោក ប៉ែន ចំរ៉ុង សម្រាលដោយជោគជ័យ និងឆាប់រហ័ស។ចូលរួមត្រេកអរបងប្រុសបងស្រី និងក្រុមគ្រួសារ សូមជូនពរបងទទួលបាននូវសុខភាពល្អទាំងម្តាយ​​​ និងកូន ។ សូមអរគុណសម្រាប់ការផ្តល់ទំនុកចិត្តមកលើ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា យើងខ្ញុំ​។យ៉ាងណាមិញ លុះមកដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ អូន Bell មានអាយុ ៣ថ្ងៃហើយ មើលទៅមុខ គួរឲ្យគ្រឺតដល់ហើយ ជាពិសេស មានសុខភាពល្អណាស់។រឹតតែគួរឲ្យចាប់អារម្មណ៍នោះ នាថ្ងៃនេះដែរ ភរិយា លោក ប៉ែន ចំរុង ក៏បានប្រាប់រឿងមួយ ឲ្យដឹងថា “មើលមុខ ហើយថើបមិនចេះធុញ ជាកំលាំងចិត្ត ថ្នាំព្យាបាលជំងឺ១០០០០មុខ ចែប៊ែលជា”៕ប្រភព៖ហ្វេសប៊ុក

អានបន្ត