លោកស្រី ទ្រី ដាណា៖ រវល់ នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូនស្រី ចុងក្រោយអ្នកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះទៅកាន់កូន….

ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ លោកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​ យ៉ាងណាមិញ លោកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីជាសាធារណៈ វត្តមានរបស់ ដាណាភីន បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមមានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគ្រាន់តែប្អូនស្រី ដាណាភីន បង្ហាញខ្លួននៅលើបណ្តាញសង្គមមិនបានប៉ុន្មានផងឃើញថាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដីអ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសសំរាប់កូនស្រី តែបែរជាមិនបានធ្វើនំខួបអ្វីដល់កូននោះទេ មូលហេតុដោសារតែរវល់នឹងការងារច្រើនពេក ហើយលោកស្រី ក៏បានបង្ហោះសារថា“រវល់នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូន ជូនពរកូនស្រីឲ្យមានអនាគតល្អសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃ ក្នុងជីវិត ពីម៉ាក់និងប៉ាពីចម្ងាយ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

អុញនោះ! ធ្លាប់តែ​ឮ​ខាងប្រពន្ធបង្ហាញភាពឈឺចាប់ និងបង្ហូរទឹកភ្នែក ឥឡូវនេះអតីតស្វាមី ទូច ស្រីលក្ខណ៍ បង្ហោះលិខិតបំភ្លឺយ៉ាងច្បាស់ៗពីមូលហេតុថា….

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ ត្រូវបានគេសង្ស័យថាលែងលះស្វាមីដែលមានសញ្ជាតិន័រវ៉េសនោះ ក្រោយមកនាងតែងបញ្ចេញសារបែបអ្នកខូចចិត្ត នឹងរឿងស្នេហានោះ។ ដំណឹងចុងក្រោយបានបញ្ជាក់ថា តារាស្រីរូបនេះពិតជាបានលែងលះស្វាមីមែន ហើយការបែកគ្នាដោយសន្តិវិធីនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដោយក្នុងនោះការឈានដល់ការចែកផ្លូវគ្នា មានមនុស្សភាគច្រើនយល់ថា ស្វាមីរបស់នាងមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ចំណែកទូច ស្រីលក្ខណ៍ វិញ បានបង្ហាញភាពឈឺចាប់ បង្ហូរទឹកភ្នែក រហូតលើឆាកតន្ត្រី។ ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុកមួយដែលជាហ្វេសប៊ុករបស់អតីតស្វាមីរបស់នាងឈ្មោះថា Morten Kvammen បានបង្ហោះសារ ទាំងភាសាខ្មែរ និងអង់គ្លេសថា នេះជាសារទាំងស្រុងដែលសរសេរជាភាសាខ្មែរ “លិខិតបំភ្លឺចំពពោះការ៖ចាទប្រកាន់ពី ទូច ស្រីលក្ខណ៌ នេះជាការឆ្លើយតបរបស់ខ្ញុំ ចំពោះការចោទប្រកាន់ដែលអតីតភរិយាខ្ញុំ ទូច ស្រីលក្ខណ៍ /លក្ខិណា យ៉ែម តែងតែបំភ្លឺលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។អ្នកនិយាយជា ខ្ញុំបានបាកចេញពីអ្នក ហើយបោកប្រាស់អ្នក ដោយសារមានស្រីថ្មី។ មិនពិតទេ ! អ្នកបានបញ្ចប់ទំនាក់ទំនងជាមួយខ្ញុំ នៅខែសីហា ឆ្នាំ២០១៩ ជាងមួយឆ្នាំកន្លងមក ហើយបានបណ្តេញខ្ញុំចេញពីផ្ទះទៀត, មែនទេ»បន្ថែមលើនេះ អ្នកបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញមុខគូស្នេហ៍ថ្មីរបស់អ្នក នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩។ ទង្វើមិនគប្បីមួយ កាលខែមករាឆ្នាំនេះ អ្នកក៏នាំមិត្តប្រុសថ្មីរបស់អ្នក ទៅផ្ទះដែលខ្ញុំបានទិញ ហើយនោះជាផ្ទះដែលយើង ធ្លាប់បានរស់នៅជាមួយគ្នាទៀត។បន្ទាប់ពីអ្នកមានមិត្តប្រុសថ្មី ខ្ញុំក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីដែរ នៅក្នុងខែមីនា (ឆ្នាំ២០២០, មានន័យថា ស្រីលក្ខណ៍មានមិត្តប្រុសថ្មីមុន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មក ក៏អ្នកចាប់ផ្តើមវាយប្រហារខ្ញុំនៅទីសាធារណៈ ដោយគ្មានហេតុផល ដែលចោត ខ្ញុំមានស្រីថ្មីចោលអ្នកទៅវិញ។ ខ្ញុំបោះបង់បោលអ្នក និងកូនប្រុសរបស់ខ្ញុំ ទៅរស់នៅជាមួយក្មេងស្រីផ្សេងទៀត។ នេះក៏ជាការកុហកដែរ។បន្ទាប់ពីយើងបែកគ្នា យើងសុទ្ធតែចែកគ្នាមើលកូន ដោយផ្លាស់ប្តូរគ្នា អស់រយៈពេល ៦ខែដូចៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែថ្ងៃក្រោយទៀតបន្ទាប់ពីអ្នកដឹងថា ខ្ញុំក៏កំពុងមានគូសង្សារថ្មីដែរ អ្នកក៏លែងឲ្យកូនយើងមកជួបខ្ញុំ ដូចដែលបានព្រមព្រៀងគ្នា កាលខ្ញុំយកកូនយើងឲ្យអ្នកវិញ ( កាលមុនស្រីលក្ខណ៍ សន្យថានឹងឲ្យកូនជួបខ្ញុំម្តងម្នាក់)។ អ្នកបាននិយាយជា…

អានបន្ត

ល្អខ្លាំងណាស់! ឡដុ តសំរា មថ្នាក់ស្រុក​ កំពុងតែលេចចេញជារូបរាងហើយ រដ្ឋបាលស្រុកបន្ទាយស្រី​នឹងចាប់ផ្តើម ប្រមូលសំរាមតាមភូមិទាំងអស់ យកមកដុ តនៅទីនេះ បើមានគ្រប់ខេត្តមិនដឹងល្អយ៉ាងណា….

នៅមុននេះបន្តិចដោយយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី បានធ្វើផ្សព្វផ្សាយទាំងស្រុងថា«ឡដុ តសំរា មថ្នាក់ស្រុក»កំពុងតែលេចចេញជារូបរាងបណ្តើរៗហើយ! ចាប់ពីខែក្រោយទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងចាប់ផ្តើមដំណើរការប្រមូលយកសំរាមមកពីតាមភូមិទាំងអស់ ដើម្បីយកមកដុតនៅទីនេះ ដែលជាជំហានដំបូងក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងសំរា ម និងសំណល់រឹងនៅក្នុងស្រុក។ ”កន្លែងរក្សាទុកសំរា មបណ្តោះអាសន្ននៅតាមភូមិ” ដែលត្រូវបានរៀបចំរួចជាស្រេចនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីកាលពីពេលថ្មីៗនេះ នឹងក្លាយទៅជាកន្លែងប្រមូលផ្តុំសំរា មសាធារណៈរបស់ភូមិ ដែលបងប្អូនអ្នកភូមិទាំងអស់អាចយកសំរា មមកបោះចោលដោយឥតគិតថ្លៃបាន តែនឹងមានតម្រូវឱ្យមានការវេចខ្ចប់ទុកដាក់ត្រឹមត្រូវ ងាយស្រួលក្នុងការប្រមូលយកបន្តទៅដុ តនៅឡដុ តសំរា មថ្នាក់ស្រុកជាប្រចាំ។ យន្តការនេះគឺជាដំណោះស្រាយបឋម តែទៀងទាត់និងជាប្រចាំ ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរា មនៅក្នុងភូមិ និងនៅរាយប៉ាយនៅតាមទីសាធារណៈ ដែលចេះតែកើនឡើងបន្តិចម្តងៗ មិនអាចដុ តក ប់នៅតាមផ្ទះរៀងៗខ្លួនបានអស់ និងមិនដឹងយកទៅចោលនៅទីណាបាន។ បូកផ្សំនឹងយុទ្ធនាការបរិស្ថានដែលតម្រូវឱ្យមេភូមិទាំងអស់ដឹកនាំការរើសសំរា មនៅ ក្នុងភូមិយ៉ាងតិចមួយខែម្តង សង្ឃឹមថាបញ្ហាសំរា មនៅក្នុងភូមិនីមួយៗនឹងត្រូវបានកាត់បន្ថយ។ ដោយឡែក សេវាប្រមូលសំរា មយកកម្រៃនៅតាមផ្ទះ អាជីវកម្ម និងតាមទីប្រជុំជននានា ដែលជាយន្តការអចិន្ត្រៃយ៍និងពេញលេញ នឹងត្រូវបានរៀបចំបន្ថែមផ្សេងទៀតនាពេលខាងមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកភាពងាយស្រួល និងសេវាប្រមូលដល់ផ្ទះ។ ឆ្លៀតឱកាសនេះ ជួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការយកចិត្តទុកដាក់លើស្រុកទេសចរណ៍មួយនេះ ដោយបានផ្តល់ជូនឡដុតសំរាម និងសម្ភារៈដឹកជញ្ជូនមួយចំនួន ដើម្បីរដ្ឋបាលស្រុកអាចគ្រប់គ្រងបញ្ហាសំរាមដោយខ្លួនឯង។​ “ជាស្រុកបេតិកភណ្ឌ យើងត្រូវចេះផ្តល់ការគោរពដល់ប្រាង្គប្រាសាទ និងកេរដំណែលរបស់ដូនតាយើង ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាលនោះទេ ហើយត្រូវបង្ហាញភាពជាគំរូដល់ភ្ញៀវទេសចរដែលមកលេងស្រុកបន្ទាយស្រីផងដែរ!៕

អានបន្ត

សូមចូលរួមសោកស្តាយផង! បងប្រុសម្នាក់ បានស្លា ប់ទៅចោលប្រពន្ធ ហើយនិងកូន យ៉ាងឆាប់រហ័ស ដោយសារតែជំងឺមួយនេះ…

ហ្វេសប៊ុក ៖ ពិតជារឿងមួយដែលគួររន្ធ ត់និងសង្វែគ ក្រៀមក្រំជាខ្លាំង ពេលទទួលដំណឹងថា មានអ្នកដែលស្គាល់ គាត់បានទទួលមរណ ភាពទៅ ព្រោះថាពេលខ្លះ យើងទើបតែនិយាយរកគ្មានម្សិល​មិញ ឬ ក៏ត្រូវនេះសោះ​ ស្រាប់តែទទួលបានដំណឹងថា គាត់ចាកចេញទៅចោលយើងហើយ ទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់ក្រោយ ។ ច្បាប់ធម្មជាតិមួយនេះ គ្មានអ្នកណាម្នាក់ គេចផុតនោះទេ គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ។ បុរសម្នាក់ បានស្លា ប់ចោលប្រពន្ធនិងកូន ដោយសារតែ គាត់មានជំងឺគាំងបេះដូង ។ ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vy Det គាត់បានបង្ហោះសារយ៉ាងក្រៀមក្រំនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ពិតជាលឿនពេកហើយបងហេតុអីក៏បងចិត្តដាច់ទៅចោលប្រពន្ធនិងកូនៗគួរអោយស្រលាញ់យ៉ាងនេះ ពេលលឺដំណឹងសឹងតែមិនជឿសោះបង”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានខមិនចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំមួយនេះ ព្រមទាំងឲ្យក្រុមគ្រួសារគាត់កាត់ចិត្តខ្លះទៅ ព្រោះថាបងប្រុសគាត់ទៅបានសុខហើយ។ យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកបានបញ្ជាក់ថា បងថ្លៃរបស់គាត់ ស្លា ប់ដោយសារតែជំងឺគាំងបេះដូង៕

អានបន្ត

សូមចូលរួមរំលែកទុក្ខនឹងសោកស្តាយផង! យុវជនម្នាក់ បានស្លា ប់បាត់បង់ជីវិត ទាំងវ័យក្មេង ដោយសារតែ…

ហ្វេសប៊ុក ៖ ពិតជារឿងមួយដែលគួររន្ធ ត់និងសង្វែគ ក្រៀមក្រំជាខ្លាំង ពេលទទួលដំណឹងថា មានអ្នកដែលស្គាល់ គាត់បានទទួលមរណ ភាពទៅ ព្រោះថាពេលខ្លះ យើងទើបតែនិយាយរកគ្មានម្សិល​មិញ ឬ ក៏ត្រូវនេះសោះ​ ស្រាប់តែទទួលបានដំណឹងថា គាត់ចាកចេញទៅចោលយើងហើយ ទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់ក្រោយ ។ ច្បាប់ធម្មជាតិមួយនេះ គ្មានអ្នកណាម្នាក់ គេចផុតនោះទេ គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ។ តែយ៉ាងណា ក៏ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃ ស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទាំងវ័យក្មេង ជាក្មេងដែលល្អ រួសរាយ ហើយថែមទាំងពូកែសម្តីទៀត។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “TaPek Thy” គាត់បង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា​”វាដូចជាលឿនពេកហេីយ ប្អូន ទេីបតែ ឃេីញ ដឹងអីវ៉ាន់ជូបបងនៅហាង ម្សិលម្ងៃនេះសោះ ប្អូនទេីបតែ លេងសេីចសប្បាយជាមួយបង សោះ ពេលបងលឺថា ប្អូន ស្លាប់ បងស្ទេីរតែមិនជឿរទាល់តែសោះ សូមចូលរួមរំលែកទុក្ចដល់ក្រុមគ្រួសារប្អូនផងណា(ពញ្ញា) Uy Punhea សូមប្អូនបានសុខ ផុតទុក្ខ កើតជាតិមុខជាតិណាកុំឲ្យអាយុខ្លីដូចជាតិនេះទៀត !!! ពួកយើងសោកស្តាយប្អូនណាស់ប្អូន ព្រោះប្អូនជាក្មេងល្អ”។ ម្ចាស់គណនីហ្វេសប៊ុកនេះ បានបញ្ជាក់ឲ្យដឹងថា ប្អូនប្រុស គាត់បានស្លា ប់បាត់បង់ជីវិត ដោយសារតែខ្យល់ គ ៕

អានបន្ត

តារាចម្រៀងលោក ព្រាប សុវត្ថិក្រុមគ្រួសារ តែងខ្លួន ទៅវត្ត ចំថ្ងៃកាន់បិណ្ឌ៤ ក្នុងឈុតសម្លៀកបំពាក់បែបនេះ ស្អាតណាស់ ធ្វើឲ្យហ្វេនៗ នាំគ្នានិយាយថា…

នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងនោះ គេក៏បានឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ​នំាគ្នាទៅវត្ត នាថ្ងៃនេះផងដែរ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយគ្រប់ៗគ្នា។ នៅមិនទាន់អស់ទេ នៅក្នុងនោះ ក៏ឃើញមានលោក ព្រាប សុវត្ថិ ភរិយា ម្តាយ និងកូនៗ របស់លោក ក៏បានធ្វើការតុបតែងខ្លួន រៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ នៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ៤ នេះផងដែរ មើលទៅពោរពេញដោយស្នាមញញឹមស្រស់ស្រាយ តែម្តង។ លោក ព្រាប សុវត្ថិ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “បិណ្ឌ៤ សូមជូនពរ ជូនបុណ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខនេះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment ភ្លែត ថា ៖ សមណាស់, បាទបង​សុំអរគុណច្រើនសាធុសាធុសាធុ, ស្រលាញ់គ្រួសារបងសុវត្ថិ, សូមអោយបងសំលេងនៅតែល្អ និងចេញបទអោយច្រើនៗ, ស្រលាញ់បងទាំងពីរ មើលបងសុវត្ថិ ស្រលាញ់ប្រពន្ធដល់ហើយ ទោះមានលុយកាក់ច្រើនប៉ុនណា ក៏រក្សាក្ដីស្រលាញ់ ចំពោះប្រពន្ធ និងកូនបានល្អខ្លាំង ខ្ញុំស្រលាញ់ជីវិតគ្រួសារដូចបងៗ, នៅតែសង្ហា និងនៅតែក្មេង មិនចាស់សោះ…

អានបន្ត

បានបុណ្យច្រើនណាស់! លោកស្រី ទ្រី ដាណា បានមកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយម្ចាស់ប្រេន NUNA នៅសំឡូត ព្រមទាំងបានចូលរួមបច្ច័យ សាងសង់ដំបូល​ សាលាធម្មសភា ចំនួន…

នៅថ្ងៃកាន់បិណ្ឌទី៤ ដែលត្រូវនឹងថ្ងៃអាទិត្យនេះ មានបងប្អូនជាច្រើន បានធ្វើដំណើរទៅកាន់ទីវត្តអារាម យកចង្ហាន់ទៅប្រគេន ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនសាច់ញាតិ ដែលលោកបានចែកឋានទៅ។ ដោយឡែកលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ប្រេន NNP ដ៏ល្បី និងជាម្ចាស់ហាង ពេជ្រ និងមាសដ៏ធំ នៅប្រទេសកម្ពុជា ហើយកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ដោយសារតែទង្វើរដ៏ល្អ ការជួយដល់ជនទីទាល់ក្រ និងសកម្មភាពមនុស្សធម៏ផ្សេងទៀត ជាហេតុធ្វើឲ្យមហាជន ការស្ងប់ស្ងែង និងគោរពស្រលាញ់ជាខ្លាំង។ ជាក់ស្តែងនៅថ្ងៃដាក់បិណ្ឌទី៤នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានមកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយ ម្ចាស់ប្រេន NUNA នៅសំឡូត ខេត្តបាត់ដំបង។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ព្រឹកនេះ មកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយ ម្ចាស់ប្រេន NUNA នៅសំឡូត ខេត្តបាត់ដំបង។ អរគុណណាស់ ដែលចូលរួមធ្វើអំពើល្អទាំងអស់គ្នា អរគុណលោកស្រីមេភូមិ ពូមេឃុំ និងលោកពូប្រធានក្រុមប្រឹក្សាស្រុក ដែលជួយសម្រួល ។ ស្ដាប់ចៅអធិការវត្ត មានសង្ឃដីកា ពីសាងសង់ដំបូល សាលាធម្មសភា នាងខ្ញុំក៏បានចូលជាថវិកា បាន5000$ បន្ថែមលើថវិកា 2000$ ដែលម្ចាស់ប្រេន NUNA និងកូនក្រុម ចូលរួមសាងសង់។ សូមជូនបុណ្យកុសលទាំងអស់គ្នា ក្នុងឱកាសបុណ្យភ្ជុំនេះ “។

អានបន្ត

ចំថ្ងៃកាន់បិណ្ឌ៤ ទេព បូព្រឹក្ស និង ដេវិត ស្លៀកមួយឈុតនេះ ទៅវត្ត សមអើយសម ថែមទំាងដាក់មួយឃ្លា ដ៏មានន័យទៀត គឺ…

នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងថ្ងៃនេះដែរ គេបានឃើញ តារាចម្រៀង ទេព បូព្រឹក្ស និង លោក ដេវិត បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយនាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ៤ នេះផងដែរ ប្រកបដោយទឹកមុខស្រស់ស្រាយ ជាខ្លាំង។ ទេព បូព្រឹក្ស បានភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍ មួយថា “ធ្វើបុណ្យឲ្យច្រើន ស្អាតជាតិមុខ ធ្វើមុខស្អាតជាតិនឹង ហេសហេសនិយាយលេងទេ សូមបងប្អូនទូទាំងប្រទេស អនុមោទនា នូវកុសលផលបុណ្យ ផងចុះ ជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺ ទាំងឡាយ សូមឲ្យមារ បវាសជៀសឲ្យឆ្ងាយ សត្រូវទាំងឡាយ សូមឲ្យក្លាយជាមិត្ត ប្រាថ្នាអ្វី បានសំរេចដូចបំណង សេចក្តីល្អ នឹងនាំឲ្យយើងជួបតែភាពជោគជ័យ”។ ទេព បូព្រឹក្ស បន្ថែមថា “ខ្ញុំថ្ងៃនេះបាន ៣ វត្តហើយ ចុះបងប្អូនវិញចាស”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

លើសពេកទេដឹង? ក្រោយចេញបទស្រឡាញ់ BTS ពេញបេះដូង ស្រាប់តែមៃ សុគន្ធចេញវិដេអូដាក់អោយកប់ៗលេងប្រើពាក្យសុទ្ធតែ…(មានវិដេអូ)

កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏ខ្លាំងទាក់ទងនឹងតារាចម្រៀងស្រីវ័យក្មេងកញ្ញា ម៉ានីតា ដែលទើបតែចូលនៅក្នុងផលិតកម្មធំនិងល្បីនៅស្រុកខ្មែរគឺ ផលិតកម្ម សាន់ដេ ហើយបានចេញ បទចម្រៀងថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើងថា « ខ្ញុំស្រឡាញ់ BTS ពេញបេះដូង » មិនបានប៉ុន្មានម៉ោងផងក៏ទទួលបានការ រិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនខ្លាំង។ ជាក់ស្តែងបើងាកមកតារាកំពូលទើសវិញគឺលោក មៃ សុគន្ធបានចេញវិដេអូបាញ់កប់ៗទាក់នឹង បងចម្រៀងមួយនេះ ជាពិសេសភ្ចាប់សារមកថា៖«បើដូរមកស្រឡាញ់ សិល្បៈករ ជំនាន់មុនវិញ ប្រហែលពួកវា ងា ប់ស្លន់ជាន់មែន???? នឹងហើយ ដែលធ្វើអោយចំរៀងខ្មែរធ្លាក់ចុះ😌😔😏នេះមកមើលពួកមីផ្កាប់មុខអាផ្កាប់មុខបរទេស មួយ ចំនួន ទៅវារៀនពូកែណាស់ គឺ ពូកែ ឆ្កួត😏😏😈 »៕ តោះកុំអោយខាតពេលយូរ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

អានបន្ត

លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួម ក្នុងពិធីភ្ជាប់ពាក្យ តារាបង្ហាញម៉ូត សុផា លីនដា នៅព្រឹកនេះ មើលទៅម្នាក់ៗ ស្រស់ស្អាត ដល់ហើយ (មានវីដេអូ)

នាព្រឹក ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ ៤ គេប្រទះឃើញ តារាបង្ហាញម៉ូត និងជាសម្តែង ល្បីឈ្មោះ កញ្ញា សុផា លីនដា បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរគ្រប់គ្នា ព្រមទំាងបានបង្ហោះសារជូនពរឲ្យអ្នកទំាងពីរជួបប្រទះតែសុភង្គលជារៀងរហូតទៀតផង។ ក្នុងឱកាសដ៏ពិសេសនេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយស ទំាងសងខាង បានមកចូលរួម ផងដែរ ពិសេសក៏មានវត្តមាន តារាល្បីៗជាច្រើនដួង លេចមុខក្នុងកម្មវិធីនេះ ប្រកបដោយក្តីសប្បាយរីករាយ និងស្និតស្នាលជាខ្លាំង ហាក់បីដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។ តារាល្បីៗទំាងនោះ មានដូចជា អ្នកនាង កាតុ, លោក ប៉ែន ចំរុង, តារាសម្តែង នី មុន្នីនាថ, រាជនីក្រមា មាន សុនីតា, តារាចម្រៀង ផន ស្រីខួច ព្រមទំាងនៅមានតារាជាច្រើនរូបទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីភ្ជាប់ពាក្យ តារាបង្ហាញម៉ូត និងសម្តែង កញ្ញា សុផា លីនដា ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត