ស្ងាត់ៗ ចាន់ សុបញ្ញា ចេញមួយបទទៀតបាត់ “សង្សារលាក់មុខ” ស្តាប់ចប់ ហ្វេនៗ នាំគ្នា ចូល comment ព្រាត ថា…(មានវីដេអូ)

អ្នកគំាទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។ ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។ នៅមិនទាន់អស់ទេ នៅមុននះបន្តិច នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ២​ គេឃើញខាង ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ឲ្យ​ បញ្ញា ក្រោមចំណងជើងថា “សង្សារលាក់មុខ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ អ៊ីនុ, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ សាន់ សុវណ្ណឌីន។ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗ នំាគ្នាចូល comment ភ្លែតថា ៖ ពីរោះណាស់ ​ប្រុសពៅ​, ទីបំផុតចេញមកហើយ idol, ពេញកំលោះហើយអាយដលសំឡេងឡើងប្លែក, ពីរោះណាស់idolតូច, សម្លេងពិតធ្ងន់ល្អមែន ប្អូនប្រុស សុំសរសើរដោយស្មោះ, ចូលចិត្ត។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយស្តាប់ បញ្ញា បកស្រាយចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

អានបន្ត

ទិដ្ឋភាព ពិធីបុណ្យគម្រប់៧ថ្ងៃ ម្តាយ Love Riya នៅថ្ងៃនេះ មើលទៅ Riya បង្ហាញទឹកមុខដ៏ស្រពោន ឃើញហើយ ពិតជារំជួលចិត្តតាម…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជា​បានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ដែលទើប កន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង Love Riya បានជួបទុក្ខធំ ដោយម្តាយបង្កើតរបស់ខ្លួន ទទួលមរណភាពបាត់ទៅហើយ ដោយសារជំងឺ ហើយក៏បាន ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក ស្ទើរមិនគួរឲ្យជឿ។ Love Riya និងបងប្អូនរបស់ខ្លួនទំាងអស់ ពិតជាមានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តែងតែធ្វើតាមបំណងរបស់ម្តាយទំាងអស់ ទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន។ មួយវិញទៀត អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ហើយនៅ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។ ចំណែកនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ត្រូវនឹងថ្ងៃ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ចាប់ពីវេលាម៉ោង ៣រសៀលនេះ តទៅ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya នឹងចាប់ផ្តើមហើយ ដែលកូនៗ បានរៀបចំធ្វើឡើងនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ រីឯ នៅមុននេះបន្តិច Riya បានបង្ហោះរូបភាពមួយសន្លឹក ក្នុងទឹកមុខដ៏ស្រពោន នៅមុខរោងបុណ្យ ហាក់បង្ហាញប្រាប់ឲ្យគេដឹងថា រូបគាត់កំពុងនឹកស្រណោះម្តាយជាខ្លាំង គ្រប់គ្នាឃើញហើយដល់ថ្នាក់…

អានបន្ត

សែនអាសូរខ្លាំងណាស់! ម្តាយ​ទួញសោកស្រែក​ទ្រហោយំ​ ក្រោយកូន​ប្រុស​ជា​ទី​ស្រលាញ់​បាន​ស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេងដោយសារតែ

ហ្វេសប៊ុក ៖ ប្រិយមិត្តបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការអាសូរជាខ្លាំង ក្រោយដំណឹង​ដ៏​សែន​ក្រៀមក្រំ​ និង​សោកសៅ​ជាទីបំផុតបាន​កេីត​ឡេីង​ចំពោះ​ក្មេង​ប្រុស​ម្នាក់​ ដោយ​គាត់​បាន​ទទួល​មរណភាព​ទាំង​វ័យ​ក្មេង​ ពិត​ជា​សង្វេគ​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​។ ក្នុង​នោះ​ដែរ​ បើ​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ Horng Salons ត្រូវ​ជា​ម្តាយ​ ស​ ព​ ក្មេង​ប្រុស​រូប​នេះ​ បាន​សរសេរ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុ ក ក្ដួ ល ​ថា៖«អោយម៉ាក់ធ្វើម៉េចទៅ កូនមាសម្តាយ អោយម៉ាក់រស់នៅយ៉ាងម៉េច កូនល្អកូនឆ្លាតរបស់ម៉ាក់ទ្រូងម្តាយខ្ទេចខ្ទី អស់ហើយ ម្តាយដ៏សែនអន់ម្នាក់នេះមើលថែកូនមិនបានល្អ អោយកូនទៅឆ្ងាយម៉ាក់ ឆ្ងាយមិនត្រលប់មកវិញ ម៉ាក់សុំបួ ង សួងអោយកូន កើតជាតិណាណា ជួបតែសំណាងល្អ អាយុវែងកុំអោយដូចជាតិនេះ មួយលានសុំទោសកូនប្រុសសំលាញ់ចិត្តម៉ាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Socheata Vann ដែលត្រូវ​ជា​សាច់ញាតិ​របស់​ ស​ ព​ ក្មេង​ប្រុស​រូប​នេះ​ បាន​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«ក្មួយរបស់ខ្ញុំដែលគាត់បានថតជាមួយនឹងខ្ញុំកាលពីព្រឹកមិញ​ហ្នឹង​ ហើយឥឡូវនេះគាត់បានទទួលមរណភាពហើយ ដោយហេតុ ល ង់ ទឹកនៅសួនទឹកសុីដនីពីរ។ សូម​វិញ្ញាណក្ខន្ធ​ក្មួយទៅកាន់សុគិតភពចុះក្មួយសំណប់ចិត្តពូ R I P ជាតិណាៗប្រាថ្នាសុំជួបក្មួយគ្រប់ៗជាតិ»។ប្រភព៖ហ្វេសប៊ុក

អានបន្ត

លង់ស្នេហ៍ហើយ! ពេលបានឃើញសម្រស់ដ៏ស្រស់ផូរផង របស់ សុខ ស្រីនាង ក្នុងឈុតបែបប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ៖ មានបងប្អូនមិនតិចអ្នកទេ ទាំងស្រី ទាំងប្រុស ប្រាកដជាលួចមានចិត្ត សរសើរពីសម្រស់របស់តារាស្រី រាងតូចច្រឡឹង និងជាតារាស្រី ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង ដែលមានសម្រស់ស្រស់ស្អាត​ ផូរផង់ គួរឲ្យក្នាញ់ ពិសេសពេលបាន ស្រីនាង គ្រងនូវឈុត បែបប្រពៃណីខ្មែរ ទៀតគឺរឹតតែស្រស់ស្អាតឡើង។ ដោយឡែកនៅថ្ងៃនេះ តារាចម្រៀងស្រីស្រស់ស្អាតរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតខ្លាំងណាស់។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រី សុខ ស្រីនាង បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមនាក្នុងថ្ងៃភ្ជុំបិណ្ឌ នេះថា “ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបជុំគ្រួសារដោយក្តីរីករាយ “។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រូបសម្រស់របស់តារាស្រីរូបនេះ ពេលស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរយើងទៅ មើលទៅពិតជាស្រស់ស្អាត និងសមសួន ជានារីខ្មែរមែនទែន ទឹកមុខស្រទន់ ទន់ភ្លន់ ញញឹមតិចៗ ធ្វើឲ្យបងប្អូនបានឃើញហើយ មិនសរសើរមិនពីរូបសម្រស់របស់នាង ថាស្អាត គួរឲ្យស្រលាញ់ណាស់៕

អានបន្ត

មួយករណីទៀតហើយ! មុននេះបន្តិច មានក រ ណី ប្តីកា ប់ប្រពន្ធ រួចច ង.ក ខ្លួនឯងតាមក្រោយ

តាកែវ៖ ផុតពីរឿងមួយចូលរឿងមួយ ដែលមានរឿងហេតុ នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានមន្ដ្រីយោធាម្នាក់ បានធ្វើកាប់សម្លាប់ប្រពន្ធ ដែលអោបជាប់ទ្រូង ចំនួន៤ពូថៅ ធ្វើឲ្យខាងស្រី ជាប្រពន្ធ រងរបួ សធ្ង ន់ ហើយ ជ នដៃដល់ តែជាស្វាមី រត់ទៅច ង.កខ្លួនឯង នៅក្នុងបន្ទប់។ ប៉ុន្តែសំណាងល្អ ជ ន រ ងគ្រោះ ដែលជាប្រពន្ធ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា ក៏រួចផុតពីសេចក្តីស្លា ប់ ចំណែកជ នដៃដល់ ក៏បានស្លា ប់ ដោយមិនអាចជួយសង្គ្រោះទាន់ពេលវេលា។ ដោយជ នដៃដល់ មានឈ្មោះថា សែប បូណារ៉ា អាយុ៤៩ឆ្នាំ ហើយមូលហេតុដែលឈានទៅដល់ រឿងនេះ ដោយសារជនដៃដល់ មានចិត្តប្រចណ្ឌប្រពន្ធពេក។ យ៉ាងណាមិញ​ សមត្ថកិច្ច ក៏បានស៊ើបអង្កេត និងវិភាគយ៉ាងច្បាស់ដែរថា ជ នដៃដល់ ពិតជាស ម្លា ប់ខ្លួនឯងមែន ដោយច ង.ក នៅក្នុងបន្ទប់ដោយខ្លួនឯង មិនមែនមានអ្នកជនទី៣ ស ម្លា ប់នោះទេ៕

អានបន្ត

កំសត់ពេកហើយ! ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ដង្ហោយពុទ្ធបរិស័ទ យកចង្ហាន់ប្រគេនព្រះសង្ឃផង ព្រោះថា…មានវិដេអូ

កំពង់ឆ្នាំង៖ នាថ្ងៃរដូវបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំគឺមានបងប្អូនជាច្រើន បានធ្វើដំណើរទៅកាន់វត្តអារាម ដើម្បីយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ មិនដែលដាច់ឡើយ ។ នៅក្នុងថ្ងៃកាន់បិណ្ឌ គឺមានរយៈពេល១៥ថ្ងៃ ហើយនេះគឺជាបិណ្ឌទី២ហើយ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្តបានរៀបចំ ចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ។ ដោយឡែកគេសង្កេតឃើញថា នៅលើបណ្តាញសង្គមហ្វេសប៊ុក​ របស់ព្រះចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម (ហៅថាវត្តក្រឡាញ់ចាស់) បែរជាបង្ហោះសារដង្ហោយហៅពុទ្ធបរិស័ទ យកចង្ហាន់ ទៅប្រគេនព្រះសង្ឃទៅវិញ ដោយសារតែវត្តក្រឡាញ់ចាស់ ជាវត្តកម្សត់មួយ ដែលមិនមានពុទ្ធបរិស័ទ បានទៅដល់ច្រើននោះទេ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ចៅអធិការ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី បានបង្ហោះសារយ៉ាងដូច្នេះថា “សូមប្រគេន និងជូនដំណឹងដល់ព្រះករុណា ញាតិញោមពុទ្ធបរិស័ទ្ធ អោយបានជ្រាបថា វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងរដូវ កាន់បិណ្ឌ ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើនេះ។ សូម ញាតិញោមពុទ្ធបរិស័ទ្ធ ចូលរួម ជួយតាមសទ្ធា ជ្រះថ្លា លេខទូរសព្ទ អាត្មាភាពព្រះចៅអធិការ ព្រះនាម ម៉ុច សៅលី 015896999|090896999 ដាច់វេនរាល់ឆ្នាំ ញាតិញោម”។

អានបន្ត

ដូចឲ្យហេតុចឹង! មុនពេល សម្លា ប់ សង្សាររបស់ខ្លួន ខាងប្រុសធ្លាប់បានបង្ហោះសារចុងក្រោយមាត់ៗ បែបនេះថាការរស់នូវដែល…

ជុំវិញរឿងរ៉ាវដ៏សែនរន្ធតកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះអំពេី ឃា ត ក ម្ម នេះ កេីតឡេីងនៅក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទោះ បីយ៉ាងណា សមត្ថកិច្ចពុំទាន់បង្ហេីបពីដំណេីររឿងលម្អិតយ៉ាងណាទេ ដោយកំពុងស៊េីបអង្កេត នៅកន្លែងកេីតហេតុ ។ មា ន ករ ណី ឃា ត ក ម្ម កេីតឡេីងទៀតហេីយ ដោយមា នជ ម្លោះ ក្នុង ពេ លផឹ ក ស៊ី ធ្វេីអោយមាន កា រ ចា ក់ ស ម្លា ប់ គ្នា និង នារី ម្នាក់បា ន ស្លា ប់ ភ្លាមៗ រីឯ បុរសម្នា ក់ រ ង រ បួ ស ធ្ង ន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។តាមប្រភពពីសមត្ថកិច្ចជាជំហានដំបូង បានឲ្យដឹងថា នារី ដែល ស្លា ប់ និង បុរសដែ ល រ ង របួស ធ្ងន់ គឺជាគូសង្សារនឹងគ្នាដោយជួលស្នាក់នៅជាមួយគ្នា សង្ស័យករណីប្រច័ណ្ឌ បានជា បុរសជាសង្សារ ចា ក់ ខាងស្រី ស្លា ប់ ភ្លាមៗ និង ព្យាយាមអា រ. ក ស…

អានបន្ត

អីយ៉ា ខេមរៈ សិរីមន្ត និងភរិយា ស្លៀកមួយឈុតនេះ ទៅវត្ត ស្អាតទាក់ភ្នែកដល់ហើយ ក្នុងថ្ងៃកាន់បិណ្ឌ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា comment ព្រាត ថា…

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាគ្រប់គ្នា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ហើយម្សិលមិញនេះ ដែរ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារបាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ នេះប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់គ្នា។ តារាទំាងនោះ មានដូចជា ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល​, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត និងភរិយា បានតុបតែងខ្លួនយ៉ាងស្អាត ដៃកាន់ចានស្រាក់ និងផ្តាឈូក នាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំង។ លោកបានភ្ជាប់សារខ្លីមួយថា “បានមួយហើយ” ។…

អានបន្ត

ចូលរួមត្រេកអរផង! ភរិយាលោក ប៉ែន ចំរ៉ុង សម្រាលបានកូនស្រី ទទួលបានជោគជ័យ មានសុវត្ថិភាពទាំងម្តាយ និងកូន

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាលោក ប៉ែន ចំរ៉ុង គឺជាតារាសម្តែងជាពិធិករម្នាក់ដែលទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បះនាងពេលបច្ចុប្បន្ន ហើយលើសពីនេះទៅទៀតមិនថាតែវិស័យសិល្បះទេនៅមានមុខជំនួញរបស់លោកជាច្រើនទៀតក៏ទទួលបានជោគជ័យដូចគ្នាដែរ ។ អ្វីដែលកាន់តែរំភើបនោះ នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងរំភើប មួយឃ្លា បន្ទាប់ពីបានឃើញមុខកូនស្រីថា ៖ ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណះ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ ថ្ងៃសុក្រទី៤ខែកញ្ញាឆ្នាំ២០២០ P&M Bell។ អរគុណបងប្អូនពូមីងអ៊ុំដែលបានជូនពរអូនBELLកន្លងមក”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើប ជំនួសរូបលោក ដែលទទួលបានការកូនស្រី យ៉ាងស្រស់ស្អាត និងគួរឲ្យក្នាញ់ យ៉ាងខ្លាំង ពេលបានឃើញមុខមាត់ដ៏គួរឲ្យក្នាញ់នេះ ៕

អានបន្ត

ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា៖ ថ្ងៃបិណ្ឌមួយមកវត្តជុំគ្នាជាមួយគ្រួសារជូនបុណ្យទាំងអស់គ្នាផងណាបងប្អូន👏👏👏👏👏

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌទី០១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ បានឈានមកដល់ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរៀបចំខ្លួន យ៉ាងស្អាតបាត និងសមសួន ក្នុងដៃមានផ្កា ឈូក ឬ ផ្កាភ្ញី មានគ្រឿងភេសជ្ជៈ ចង្ហាន់ កាន់សំដៅទៅកាន់វត្តអារាម នៅតាមភូមិ ឃុំ ស្រុក របស់បងប្អូនគ្រប់ទិសទី ។ មានបងប្អូនជាច្រើន តែងតែលឺសំឡេងបទសូត្រ​បរាភវ​សូត្រ បន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រ ដើរតួ​ជា​ស្នូរ​ជួង ដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ។ យ៉ាងណាមិញ ក្រុមគ្រួសារ របស់លោកស្រី ទ្រី ដាណា បាននាំកូនប្រុសស្រី និងស្វាមី ស្លៀកពាក់យ៉ាងសមសួន បែបប្រពៃណីខ្មែរ នៅក្នុងថ្ងៃបិណ្ឌទី១ ។ នៅក្នុងថ្ងៃដាក់បិណ្ឌទី១នេះផងដែរ លោកស្រី ទ្រី ដាណា បានរៀបចំម្ហូបអាហារ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្ត ។ ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា បានសម្លៀកបំពាក់ ឈុតពណ៍លឿង អាវស ពីនាក់កូនស្រី របស់ខ្លួនយ៉ាងស្រស់ស្អាត ។នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីថា “ថ្ងៃបិណ្ឌទីមួយមកវត្តជុំគ្នាជាមួយគ្រួសារជូនបុណ្យទាំងអស់គ្នាផងណាបងប្អូន”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងរំភើប នៅក្នុងថ្ងៃកាន់បិណ្ឌទីមួយនេះ ៕

អានបន្ត