ទឹកចិត្តជ្រះថ្លាណាស់! ចំថ្ងៃកាន់បិណ្ឌ១ ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានយកចង្ហាន់ និង ទេយ្យទាន ទៅប្រគេន ភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅ វត្តគល់ទទឹង, ព្រះអង្គបានឲ្យពរ មួយឃ្លាដ៏មានន័យ ថា…

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងនោះ គេប្រទះឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក ជាមួយ ស្វាមី និងកូនជាទីស្រឡាញ់របស់ខ្លួន មើលទៅទាក់ទាញខ្លាំងណាស់ ព្រមទំាងភ្ជាប់សារខ្លីមួយថា “អរុណសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ព្រឹកនេះត្រៀមចេញដំណើរ ទៅដាក់បិណ្ឌជុំគ្នា ។ សូមអនុមោទនាបិណ្ឌ១”។ នាថ្ងៃនេះដែរ តារាចម្រៀង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានយកចង្ហាន់ និង ទេយ្យទាន ទៅប្រគេន ភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គ គង់នៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ប្រកបដោយចិត្តជ្រះថ្លាន និងសប្បាយគ្រប់ៗគ្នា។ ក្នុងនោះ ព្រះអង្គបានឲ្យពរមួយឃ្លាដ៏មានន័យ ថា “អនុមោទនាបុណ្យ សូមបានសេចក្ដីសុខកាយសប្បាយចិត្តគ្រប់ៗគ្នា។”។ ក្រោយឃើញបែ​បនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្ម៍ថា ៖ សុទ្ធតែអាយដលខ្ញុំកូណា, សាធុ សាធុ សាធុ, ជ្រះថ្លាណាស់ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ចែកា បង្ហាញផ្ទះដ៏ធំរបស់ខ្លួន បាត់, ឃើញភ្លាម ធ្វើឲ្យគ្រប់គ្នា និយាយថា…

មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ អ្នកខ្លះថាកាត់ទៅរកប៉ាៗរបស់គេ មិនត្រឹមតែប៉ុំណ្ណោះ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ។ ក្រោយទទួលបានកាដូពិសេសនេះ និងស្របពេលដែលមុខជំនួញរបស់ខ្លួនកំពុងតែជោគជ័យខ្លាំងផងនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ចែកា បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា ៖ “មានសមត្ថភាព​បង់រំលួស​ផ្ទះ​ រំលួសឡានហើយ ​ខ្លាចអ្នកណា​និយាយទៀត​ អាអ្នកនិយាយអោយគេ​នឹង នាង/អាហែង សល់អីខ្លះហើយ​ បានខំម៉េស​ ឬមួយក៏ច្រណែនគេ​ល្អជាងខ្លួន.. ហើយកុំនិយាយ​ថា របស់បង់រំលួសសោះ​ស្មានតែ​មិនមានអីសោះ​ សុខៗគេអោយផ្ទះ​ អោយឡាន​រំលួសមែន​ ធនាគារ ​គេមិនមែន​ភ្លើ​ដូចអ្នកចាំតែ​និយាយទេ​ យល់នៅបង ប្អូនអ្នកទើស មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហើយសួរខ្លួនថា សំនួរ »»ហេតុអីអញមិនដូចគេ ចំលើយ»» មកពីអញជាមនុស្ស ពូកែទើស និងពូកែច្រណែន និន្ទា ឈ្នានីស ហាសហា ហា”។ ក្រោយឃើញផ្ទះដ៏ធំនេះ គ្រប់គ្នាលាន់មាត់ថា ៖ មានសេចក្តីសុខណាស់ ចែកា, អួយស្អាតណាស់ចែកា, ជូនពរសំណាងល្អៗ, និយាយបានត្រឹមត្រូវចែកា, ជូនពរហេងៗៗបង, ចែនៅក្មេង រកលុយអោយបានច្រើនៗ កុំទៅខ្វល់សំដីអ្នកដទៃណាចែ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរការខិតខំ ប្រឹងប្រែង របស់ ចែកា ដែលជោគជ័យ រហូតមកដល់ថ្ងៃនេះ៕

អានបន្ត

មើលទៅពិតជាស្វីតដល់ហើយ! អ្នកនាង សួស វី​ហ្សា កាន់តែមានក្តីសុខ ក្រោយធ្វើរឿងមួយឲ្យមហាជនអស់សំណើច ហើយថែមទាំងនិយាយថា….

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបហើយថា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃចូលរោងការរបស់តារាចម្រៀង សួស វីសា ជាមួយលោក ថមមី ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយភាព សប្បាយរីករាយ គ្រប់ៗគ្នា មើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។ ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន។ ក្រោយពីពពោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា កាន់តែមានក្តីសុខ ជាពិសេសនាងទទួលបានការស្រឡាញ់ និង Take Care ពីសំណាក់ស្វាមីយ៉ាងខ្លាំង ដែលសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីភរិយាសំណព្វចិត្តគ្មានឱ្យទាស់ឡើយ ។ ជាមួយសកម្មភាពបែបនេះរបស់លោក ថមមី បានធ្វើឱ្យមហាជនលើកសរសើរចំពោះរូបលោកយ៉ាងខ្លាំង ដែលក្នុងនាមជាស្វាមីបានបំពេញកាតព្វកិច្ចដល់ភរិយាបានល្អ ហើយក្នុងនោះដែរក៏មានការសរសើរដល់ សួស វីសា ថែមទៀតដែលមានស្វាមីល្អបែបនេះ ។ ចំពោះតារាស្រី សួស វីសា វិញ ក្រោយពីពោះកាន់តែខ្ទាតធំ នាងមិនមានសកម្មភាពអ្វីថ្មីៗក្នុងសិល្បៈឡើយ ក្រៅតែពីចំណាយពេលវេលាដើរកម្សាន្ត និង មើលថែទាំសុខភាពខ្លួន ព្រមទាំងកូនក្នុងផ្ទៃ ដែលជាកូនស្រីដំបូងរបស់នាងនោះ ។ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង សួស វី​ហ្សា “បានបង្ហាញរូបភាពកំប្លុកកំប្លែងដែលធ្វើឲ្យមហាជនអស់សំណើច ដោយអ្នកនាងបានរៀបរាប់ថា រូបថតនាំសំណាង បងប្អូនបានឃេីញរូបនេះហេីយបងប្អូននឹងមានសំណាងល្អពេញមួយជីវិត យប់នេះគេងលក់សុបិន្តល្អ ស្អែកឡេីងក្រោកពីគេងដឹងតែមានរាសីខ្ពស់ ឈ្នះគ្រប់កិច្ចការ នឹងហេងៗមានលាភមានជយ័ហូរហែររាត្រីសួស្តី Tommy Real”៕

អានបន្ត

សែនអាសូរខ្លាំងណាស់! នេះជាទិដ្ឋភាពបញ្ចុះ ស ព ក្មេងស្រីអាយុ ១៤ ឆ្នាំ ដែលត្រូវបានគេ រំ លោ ភ ស ម្លា ប់ មើលហើយសែនអាសូរណាស់ (មានវីដេអូ)

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីវេលាម៉ោង ៣៖៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ មាន ក រ ណី រំ លោ ភ ស ម្លា ប់ មួយបានកើតឡើង ដោយក្មេងស្រីម្នាក់ កំពុងស្ថិតនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈមេឃកំពុងភ្លៀងខ្លាំង ស្រាប់តែត្រូវជនមិនស្គាល់មុខ បានលួចចូលទៅ អា រ​ ក ស ម្លា ប់ រួចរំ លោ ភ តាមក្រោយ យ៉ាង សា ហាវ ព្រៃ ផ្សៃ ហេីយ ជ ន ដៃ ដល់ ក៏បានគេចខ្លួនបាត់ ដែល ប ង្ក ធ្វើឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ស្ថិតនៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ក្មេងស្រី រ ង គ្រោះ ឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ទន្ទឹមនឹងនេះដែរ កាលពីព្រឹកម្សិលមិញនេះដែរ ថ្ងៃទី០២ ខែកញ្ញា…

អានបន្ត

ពិតជាស្រស់ស្អាតខ្លាំងណាស់! ថ្ងៃកាន់បិណ្ឌទី១ ឱក សុគន្ធកញ្ញា ស្លៀកឈុតប្រពៃណី សមសួនឥតទាស់…

ភ្នំពេញ៖ នៅក្នុងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌទី០១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ បានឈានមកដល់ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរៀបចំខ្លួន យ៉ាងស្អាតបាត និងសមសួន ក្នុងដៃមានផ្កា ឈូក ឬ ផ្កាភ្ញី មានគ្រឿងភេសជ្ជៈ ចង្ហាន់ កាន់សំដៅទៅកាន់វត្តអារាម នៅតាមភូមិ ឃុំ ស្រុក របស់បងប្អូនគ្រប់ទិសទី ។ មានបងប្អូនជាច្រើន តែងតែលឺសំឡេងបទសូត្រ​បរាភវ​សូត្រ បន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រ ដើរតួ​ជា​ស្នូរ​ជួង ដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ។ យ៉ាងណាមិញ បើយើងងាកមកមើលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សវិញម្តង​ គឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ដោយសារតែរាល់បទចម្រៀងថ្មីរបស់ អ្នកនាង បានធ្វើទស្សនិជន ជាប់ចិត្ត ទៅនឹងទឹកដមសំលេងរបស់អ្នកនាង។ ដោយឡែកបើនិយាយពីស្ទាយ៍ (style) នៃការស្លៀកពាក់របស់តារាចម្រៀងរូបនេះវិញ គឺអ្នកនាងចូលចិត្តលេងស្ទាយ៍សំលៀកបំពាក់ប្លែកៗ ជាច្រើន ដើម្បីផ្តល់ចំណីភ្នែកដល់អ្នកគាំទ្រ និងមិនធ្វើឲ្យអ្នកគាំទ្រខកបំណង ចំពោះអ្នកនាងនោះឡើយ។ ការផ្លាស់ប្តូរស្ទាយ៍នៃការស្លៀកពាក់នេះ ពិតជាធ្វើឲ្យមហាជនមានការស្ងប់ស្ងែង និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ ពេលនេះយើងងាកមកមើលពីការតែងខ្លួន នៅក្នុងថ្ងៃ​ភ្ជុំបិណ្ឌទី១ នៅថ្ងៃនេះវិញ ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជន ផ្ទុះការកោតសរសើរទៀតហើយ ព្រោះតែ ការតុបតែងខ្លួន បែបប្រពៃណីខ្មែរមួយឈុតនេះ ពិតជាស្រស់ស្អាត ទាំងម៉ូតសក់ និងការតុបតែង មុខមាត់ ពិតជាសាកសមឥតខ្ចោះ ដែលអាចឲ្យហ្វេនៗ អាចយកគំរូម៉ូតសំលៀកបំពាក់បាន Idol របស់ខ្លួនថែមទៀតផង៕

អានបន្ត

អីយ៉ា ចំថ្ងៃបិណ្ឌ១ ឃើញភរិយា ត្រៀមសម្រាល ដល់ថ្នាក់ធ្វើឲ្យ លោក ប៉ែន ចំរុង រំភើបចិត្តខ្លាំងពេក ក៏ពោលពាក្យប៉ុន្មានម៉ាត់ថា….

​ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប គឺលោក ប៉ែន ចំរុង​ នោះ។ ក្រៅពីអាជីពនេះ គេក៏តែងតែឃើញ តារារូបនេះ លេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គមមិនដែលដាច់ឡើយ ប្រកបក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។ ទោះមិនសូវមានពេលវេលា គ្រប់គ្រាន់សម្រាប់ភរិយា ដែលកំពុងតែពរពោះក៏ដោយ ក៏លោកតែងតែបង្ហោះសារផ្ញើក្តីស្រឡាញ់ជូនភរិយាយមិនដែលដាច់ឡើយ ពិសេសបានឆ្លៀតពេលខ្លះ នាំភរិយាជាទីស្រឡាញ់របស់ខ្លួន ដើរកម្សាន្តជាហូរហែ មិនដែលដាច់ឡើយ តាមកន្លែងផ្សេងៗ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គេឃើញ ភរិយា របស់លោក ដល់ថ្ងៃនឹងត្រៀមសម្រាល ចាប់ពីថ្ងៃនេះហើយ ក្នុងនោះ ដោយក្តីរំភើបចិត្តខ្លាំងពេក លោក ប៉ែន ចំរុង បង្ហោះសារខ្លីមួយថា ៖ “ត្រៀមៗៗ អ្នកខាងក្នុងត្រៀមចេញ អ្នកខាងក្រៅត្រៀមអរ បើស្រលាញ់អូនBell សុំពាក្យជូនពរម្នាក់មកអ៊ុំពូមីង អរគុណទុកជាណា (ប៉ាម៉ាក់រំភើបណាស់កនអើយ) P&M Bell”៕

អានបន្ត

សូមចូលរួមត្រេកអរផង! សិក្ខាកាមយោធាកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារទ័ពឆត្រយោង ក្នុងការប្រកួតកីឡាយោធាអន្តរជាតិ នៅរុស្ស៊ី

សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ចំនួន៤០នាក់ បាននឹងកំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួងការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។ យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងរបាយការណ៍ដដែលក៏បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះស្ថានចំនួន០២ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។ គួរបញ្ជាក់ជូនផងដែរថា កម្មវិធី International Army’s Games គឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួមប្រកួតចម្រុះដោយសិក្ខាកាមជានិស្សិតយោធាតាមបណ្តាប្រទេសផ្សេងៗជាច្រើន។ កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេសយោធាអន្តរជាតិលើកទី៦ (6th International Military-Technical Forum “Army-2020”) ដែលរៀបចំដោយក្រសួងការពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តការណ៍ការតាំងពីព័រណដ៏ធំមួយ នៅប្រទេសរុស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជា បច្ចេកវិទ្យាយោធា គ្រឿ ងស ព្វា វុ ធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិសុខ៕

អានបន្ត

ឆ្អែតបាយ! ខណៈលោក ផែង វណ្ណៈ លើកយកជម្លោះអ្នកទាំង២មកជជែកក្នុងLive ស្រាប់តែលោក ជំទាវ ហ៊ុន ស៊ីណាត ចូលទៅខមិនដាក់មួយម៉ាត់យ៉ាងខ្លីថា…(មានវិដេអូ)

ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះ អ្នកលក់ផលិតផលតាមអនឡាញមួយចំនួន ចាប់ផ្ដើមងាកមកប្រើប្រព័ន្ធផ្លូវច្បាប់ដើម្បីធ្វើការដោះស្រាយ បញ្ហារបស់ខ្លួនហើយ ហើយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលចូលចិត្តបញ្ចេញមតិធ្វើការជេរបញ្ចោរ ឬផ្គូផ្គងអ្នកនេះ អ្នក នោះ ក៏ចាប់ផ្ដើមមានបញ្ហាផងដែរ។ ជាក់ស្តែងទាក់ទងនឹងជំលោះរវាងឧកញ៉ាអ៊ាន សៀវមី និងថៅកែពេជ្រ ទ្រីដាណាប្រិយមិត្តខ្លះក៏ បានជ្រាបរួចមកហើយ ដោយឡែកងាកមកក្នុងការឡាយរបស់លោក ផែង វណ្ណះ បានលើកយករឿងរ៉ាវអ្នកទំាង២មកជជែក វែកញ៉ែ ក្នុង Live យ៉ាងស៊ីអារម្មណ៏ រហូតលោកជំទាវ ហ៊ុន ស៊ីណាតបានចូលខមិននៅពាក្យមួយម៉ាត់យ៉ាងខ្លីថា៖« នាងសៀវម៊ី នោះបានឡើងឧកញ៉ាភ្លាមពុលងារនោះ»ធ្វើអោយហ៊្វេនៗផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងផងដែរ៕ តោះកុំអោយខាតពេលយូរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

អានបន្ត

អីយ៉ា លេចមុខ តារាល្បីៗ និងក្រុមគ្រួសារ នាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ អមដោយការតុបតែងខ្លួន ស្រស់ស្អាត ទាក់ភ្នែក ដល់ហើយ

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងថ្ងៃនេះផងដែរ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារបាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ នេះប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់គ្នា។ តារាទំាងនោះ មានដូចជា ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល​, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មានសុភមង្គលដល់ហើយ! ដល់រដូវភ្ជុំបិណ្ឌភ្លាម អ្នកនាង ស៊ឹម សូលិកា និងស្វាមី នាំកូន ទៅលេងម្តាយ និងជូនលុយថ្មីមួយដុំ ហើយភ្ជាប់សារខ្លីមួយ អានហើយ រំភើបជំនួស…

អ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ក្រៅពីអាជីពមួយនេះ សូលិកា តែងតែបង្ហាញភាពស្និតស្នាល ពោរពេញទៅដោយក្តីសុខជាមួយក្រុមគ្រួសារ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ អ្នកនាង ស៊ឹម សូលិកា បានបង្ហាញរូបភាពជាច្រើនសន្លឹក ខណៈពេលទៅលេងម្តាយរបស់ខ្លួន ថែមទំាងជូនថវិកាមួយចំនួន សុទ្ធតែលុយថ្មីៗមួយដុំ មើលទៅគ្រប់គ្នាបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងពេលជុំគ្រួសារបែបនេះ។ សូលិកា បានភ្ជាប់សារខ្លីមួយថា “ព្រះរស់មានឈ្មោះថា ម៉ែ ( ព្រះគន្លោង ) នៅជិតបង្កើយ កាលពីល្ងាចម្សិលមិញ ពួកយើងបានទៅលេងផ្ទះអ្នកម្ដាយមានគុណ ហើយក៏បានផ្ដែផ្ដាំ សូមផ្ញើសេចក្ដីនឹករលឹក ជូនចំពោះលោកប្ដីរបស់គាត់ ដែលត្រូវជា លោកឪពុកក្មេក របស់ប្ដី ខ្ញុំផងដែរ ដោយសារព្រឹក ថ្ងៃកាន់បិណ្ឌទី១នេះ ម៉ែគាត់ទៅធ្វើបុណ្យនៅវត្តពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលជាស្រុកកំណើត និងជាចេតិយ៍លោកឪពុកខ្ញុំ ស៊ឹម សាខា ហៅសារ៉ន ដែលត្រូវជាកូនលោកដង្ខៅ ខៀវ ស៊ឹម និងលោកយាយ ប៉ាង ស៊ុន (ចែកឋាន អស់ហើយ) សូមឧទ្ទិសកុសល ផលបុណ្យ ដែលកូនចៅបានកសាង ជូនដល់ដួងវិញ្ញាណក្ខ័ណ លោកឪពុកមានគុណ និងដូនតា ញាតិទាំងប្រាំពីរសណ្ដាន ផងចុះ ។ នឹងសូមបួងសួងដល់ទេវតា វត្ថុស័ក្តិ​សិទ្ធ ក្នុងលោក តាមបីបាច់ថែរក្សា អ្នកម្ដាយ Bopha Somangchhom អោយមានសុខភាពល្អ អាយុវែង មានសំណាងល្អ ជួប ជីវ័ន្ត Yabe BeBe អរគុណកូនពៅ…

អានបន្ត