អុញនោះ! ឪពុក​តារាចម្រៀងលោកជី ដេវីត បានបង្ហោះសារដាក់ចំៗ ទៅកាន់អ្នករិះគន់ចំពោះរឿងកូនទិញឡានថ្មីបន្ថែមទៀត

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយ បន្ទាប់ពីលាចាសិក្ខាបទភ្លាម លោកក៏បានបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងឡើងថ្មីស្រឡាង ក្រោយមកទៀតលោក ក៏បានបង្ហាញផ្ទះដ៏ធំស្គឹ មស្គៃ ដែលកំពុងតែសាងសង់ផងដែរ។ ក្នុងនោះដែរ ភាពជោគជ័យទាំងអស់គឺបានដោយមក​​ ការខិតខំប្រឹងប្រែងរបស់លោក ។ ជាក់ស្តែង ទន្ទឹមនឹងនេះ ក៏មានមតិរិះគន់ ជាច្រើនមកលើរូបលោក ដែលជាហេតុកាន់តែធ្វើឲ្យលោកមានកំលាំងចិត្ត និងការតស៊ូលើសដើមបន្ថែមទៀត។ដោយឡែក ទន្ទឹមនឹងភាពពេញចិត្ត ពីហ្វេនៗជាច្រើន ខណៈពេលដែលលោកកំពុងតែទទួលបានភាពជោគជ័យពីការងារសិល្បៈ និងមុខរបររកស៊ីរបស់ខ្លួន ក៏មានមតិរិះគន់ជាច្រើន ចំពោះរូបលោកផងដែរ ទៅលើការបង្ហាញពីភាពស៊ីវីល័យ ក្នុងពេលដែលបានចំណាយលុយជាច្រើន ទៅលើសម្ភារៈម៉ាកល្បីៗ គ្រឿងអ លង្កា និង ទិញរថយន្តជាច្រើនគ្រឿង ផងដែរជាក់ស្តែងបន្ទាប់ពីឃើញ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកវាប្រ ហារលើកូនប្រុសរបស់លោក នោះ លោក កុសល រស់ ក៏បានបង្ហោះសារលើកទឹកចិត្តកូនប្រុសយ៉ាងដូច្នេះថា “រូបថតមួយសន្លឹកនេះ អាចបញ្ជាក់បានថាការតស៊ូការព្យាយាមអំណ ត់អត់ធន អាចកែប្រែដែកមួយដុំ អោយក្លាយទៅជាកាំ បិ តដ៏មុតស្រួចបាន”។ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?។ប្រភព៖ហ្វេសប៊ុក

អានបន្ត

ប្រពៃណាស់! ទីបំផុត កន្លែងលាងដៃ សម្រាប់សិស្សសាលា នៅជុំគិរី ដែល ថៅកែហាងពេជ្រ និងស្វាមី ឧបត្ថម្ភ បានធ្វើរួចហើយ ចំណាយទឹកប្រាក់អស់ចំនួន…

នៅមុននេះបន្តិច​ នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ មហាជជាច្រើនបង្ហាញក្តីរំភើបចិត្តក្រៃលែងជំនួស ប្អូនៗសិស្សានុសិស្ស ដែល លោកស្រី ទ្រី ដាណា និងស្វាមី បានឧបត្ថម្ភ កន្លែងលាងដៃមួយ សម្រាប់ សិស្សសាលា នៅជុំគិរី ដែលចំណាយទឹកប្រាក់អស់រហូតដល់ទៅ 5.600.000 រៀល។ ក្នុងនោះគេក៏បានឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពទូទៅ បង្ហាញកន្លែងលាងដៃមួយនេះ ដែលបានធ្វើរួចហើយ ព្រមទំាងបញ្ជាក់ប្រាប់ឲ្យដឹងថា ៖ “កន្លែងលាងដៃ សម្រាប់សិស្សសាលានៅជុំគិរី ធ្វើរួចរាល់ហើយ សម័យកូវីដ១៩ ប្អូនៗ ត្រូវរក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យបានស្អាតជានិច្ច ចូលរួមការពារទាំងអស់គ្នា។ អរគុណ លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានជួយសម្រួលការសាងសង់ ដើម្បីទុកប្រើទាំងអស់គ្នា អ្វីដែលអាចជួយបាន នាងខ្ញុំនឹងខំប្រឹងតាមលទ្ធភាព”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា! ស្ងាត់ៗ តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើពិធីសម្ពោធ ក្រុមហ៊ុនថ្មី បាត់ មើលទៅពិតជាធំមែន ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ និយាយថា…

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ម្នាក់នេះជាក់ជាមិនខាន គឺលោក ឆន សុវណ្ណារាជ។ បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ ហើយគេក៏តែងតែឭគេយកទៅច្រៀង តាមកម្មវិធីផ្សេងៗ មិនដែលដាច់ផងដែរ។ បទពីរោះៗ របស់តារាចម្រៀងរូបនេះ មានដូចជាបទ ៖ យំប្រាប់មេឃ, ទីក្រុងគ្មានមេឃ, ធ្វើម្តេចបើបងនៅនឹកអូន, ផ្តល់កម្លាំងចិត្តឲ្យខ្លួន​ឯង, ១ខែ ១០ថ្ងៃ, ពេលពិបាកចិត្តខ្ញុំចង់ផឹក, អារម្មណ៍ពេលខូចចិត្ត ព្រមទំាងនៅមានបទជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ចំណែកនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើពិធីបើកសម្ពោធក្រុមហ៊ុនថ្មី ផ្ទាល់ខ្លួន បាត់ ឈ្មោះ “រាជ ស្គីនឃែរ ត្រេឌីង ឯ.ក” ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន សម្តែងក្តីត្រេកអរ និងចូលរួមអបអរសាទរ យ៉ាងច្រើន។ ឆន សុវណ្ណារាជ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ហេងហេង លាភជ័យថ្ងៃឡើងក្រុមហ៊ុនថ្មី Reach Skincare Trading CO.,LTD ជួយគាំទ្រផងណាបាទ”។ លោកបន្ថែមថា “ហេងហេង លាភជ័យ ក្រុមហ៊ុនថ្មី របស់ខ្ញុំ Reach Skincare Trading CO.,LTD ជួយគាំទ្រផងណាបាទ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចូល comment ថា ៖ ចាំទៅទិញប្រើដែរidol, ជូនពរអោយហេងៗមានភ្ញៀវច្រើនៗ ព្រមទំាងនៅមានពាក្យជូនពរជាច្រើនទៀត។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មិនធម្មតា! ស្រស់ស្អាតមែនទែន ក្រមុំៗអែបគៀន ឈុតហនុមានឆ្នៃរប្រណិតដ៏សម្បូរបែបរបស់ខ្មែរ គឺអ្នកនាង…

ភ្នំពេញ៖ ពិធី​ការិនី​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍​ ​C T N អ្នកនាង យុគ ចិន្ដា សម្លេង​ពីរោះ ​​សម្តី​ផ្អែម​ចាស់​វស្សា​ ជឿ​ជាក់​ថា​ប្រិយ​មិត្ត​រាល់​​គ្នា ប្រាកដ​ជាបាន​ស្គាល់​ ហើយ​ក៏ជឿជាក់​ថា ​អ្នក​ទាំងអស់គ្នា​​ កម្រ​​នឹងបាន​ឃើញ អ្នកនាង​បង្ហាញ​ខ្លួន ​​ក្នុង​ទំរង់​សិល្បៈផ្សេង ​ក្រៅ​ពី​ធ្វើ​ជា​ពិធីការនី ខ្លាំងណាស់​។ ជាក់ស្តែង កាលពីថ្មីៗនេហ ​ពិធីការិនី​រូបនេះ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​បន្ទាប់​ពី​បង្ហាញ​ខ្លួនក្នុង​​​ឈុត ​កូនក្រមុំ​ដើម្បី​ថតសម្អាងការ មើល​ទៅ​​​ពិត​ជា​ប្លែក​និង​ស្រស់​ស្អាត ជា​ទស្ស​នីយ​អារម្មណ៍​ថ្មី​មួយ ​ដែល​នាង ​ចែក​រំលែក​ជូន អ្នក​គាំទ្រ​របស់​ខ្លួន​។ យ៉ាងណាមិញ ក្នុងការតុបតែងនេះ ត្រូវបានគេហៅថា គឺជាឈុតហនុមានទេពីបង្ហាញពីសិល្បៈឆ្នៃរប្រណិតដ៏សម្បូរបែបរបស់ខ្មែរ នេះហើយជាឈុតស្តេចស្វាញី គ្រងដោយពិធីការនីលំដាប់កំពូល អ្នកនាងយុគ ចិន្តាមើលទៅប្លែកនិងស្រស់ស្អាតខ្លាំងណាស់។ ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏ជាលើកទីពីរហើយ​ ដែល​អ្នករាល់​គ្នា​បាន​ឃើញ​អ្នក​នាង​ យុគ ចិន្តា បង្ហាញ​ខ្លួន ​ក្នុង​ទម្រង់ជា​បែប​ ថត​សម្អាត​ការ​បែប​នេះ​ជាមួយ​គ្នា​​នោះ ​ក៏ទទួល​បាន​នៅ ​ការ​កោត​សរសើ​រច្រើន ​ពី​សំណាក់​ អ្នកនិយម​លេង ​បណ្តាញ​សង្គម ព្រោះមើលទៅពិតជាស្រស់ស្អាតខ្លាំង និងប្លែក ទោះបីជាបច្ចុប្បន្ននាងមានវ័យកាន់តែច្រើនបែបណាក្តី៕

អានបន្ត

នៅចាំ ទារិកា ដែលត្រូវគេយកទៅ បោះចោលក្នុងគំនរសំរាម នេះទេ? ពេលនេះ អូនបាន១ខែហើយ មើលទៅមុខមាត់ ធំប្លែក គួរឲ្យស្រឡាញ់ណាស់

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។ ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ លុះដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

អានបន្ត

រំភើបចិត្តជំនួស! ទារិកា ដែលគេយកមកបោះបង់ចោល នៅគំនរសំរាម ថ្ងៃមុន, នៅថ្ងៃនេះ អូនបាន១ខែហើយ ថែមទំាងបានទទួលកាដូ ច្រើនណាស់ពី ម៉ាក់មីង មានដូចជា…

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។ ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ លុះដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។ ចំណែកមកដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ទារិកា ដ៏គួរឲ្យអាណិតនេះ អាយុបាន១ខែហើយ មើលទៅមុខមាត់ ធំប្លែក គួរឲ្យស្រឡាញ់ណាស់ ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” បានបញ្ជាក់ឲ្យដឹងបន្ថែមថា “អូនបាន១ខែហើយ អ៊ុំពូមីងយាយតាអើយ ថ្ងៃនេះអូនមកវត្ត”។ នៅថ្ងៃនេះដែរ ដូចដែលបានសន្យា គេប្រទះឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់ ម្ចាស់ហ្វេសប៊ុក “PoPo BeautyPlus DW” បាននាំយក…

អានបន្ត

សែនស្រណោះខ្លាំងណាស់! នឹកម្តាយពេក Riya បង្ហោះវីដេអូមួយទៀត កាលទិញទូរស័ព្ទទំនើប ជូនម្តាយ ហើយថ្លែងទំាងទឹកភ្នែកថា “នឹកម៉ែ មិនដឹងម៉ែនៅណា? ហើយកំពុងធ្វើអ្វី? ម៉ែហូបបាយនៅម៉ែ?” (មានវីដេអូ)

អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដោយម្តាយបង្កើតរបស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក សឹងតែមិនគួរឲ្យជឿ។ Love Riya ជាកូនពៅ នៅក្នុងគ្រួសារ បានបង្ហោះសារមួយ ទំាងទឹកភ្នែក ក្នុងហ្វេសប៊ុករបស់ខ្លួនថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។ នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។ Riya បានភ្ជាប់សារជាមួយវីដេអូមួយនេះទំាងទឹកភ្នែកថា “នឹកម៉ែ មិនដឹងម៉ែនៅណា? ហើយកំពុងធ្វើអ្វី? ម៉ែហូបបាយនៅម៉ែ???????????”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត

សូមជួយស៊ែរបន្តផង អ៊ុំ ពូ មីង យកតែបុណ្យទៅ…រូបសម្រស់ក្មេងស្រីម្នាក់នេះស្អាតខ្លាំងណាស់ ប៉ុន្តែបែជាអភ័ព្វឪពុកម្តាយបោះបង់ចោល ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការជំនួយជាបន្ទាន់….

ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍ជាច្រើនអំពីក្មេងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែបែមកជាអភ័ព្វដោយសារតែឪពុកម្តាយគ្មានទំនួលខុសត្រូវហើយ ទុកកូនស្រីចោលឲ្យរស់នៅជាមួយនិងយាយ ស្របពេលកូនស្រីកំពុងតែមានជំងឺប្រចាំកាយ និងត្រូវការភាពកក់ក្តៅយ៉ាងខ្លាំងពីឪពុកម្តាយ ។ យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកមួយបានប្រាប់បង្ហោះនិងរៀបរាប់ឲ្យដឹងថា ៖ « កូនឈឺល្មមៗមិនទៅរកពេទ្យទេ​ ទុកគ្នាចោលរហូតថ្នាក់ហ្នឹង! ជួយស៊ែរបន្តផងបងប្អូន អ៊ុំ ពូ មីងយកតែបុណ្យទៅដើម្បីអោយអ្នកដែរមានចិត្តសប្បុរសធម្មជួយដល់ក្មេងស្រីម្នាក់នេះផងគាត់ត្រូវការថវិការខ្លះដើម្បីព្យាបាលជំងឺ រាល់ថ្ងៃរស់នៅជាមួយយាយ ម្តាយ ឪពុកគ្មានទំនួលខុសត្រូវទុក្ខកូនចោល បណ្តោយអោយកូនទៅជាបែបនេះ ខ្ញុំពិតជាអាណិតជាខ្លាំងកូនស្រីឡេីងស្អាតហេតុចិត្តដាច់ម៉េសលោកអេីយ​ ។ លេខទំនាក់ទំនង​ 099949398 0969949398 ជួយយកតែបុណ្យទៅ » ។ សូមជម្រាបផងដែរថា យើងនៅមិនទាន់ដឹងទេថាក្មេងស្រីដ៏ស្រស់ស្អាតនិងកម្សត់ម្នាក់នេះ បានមានជំងឺអ្វីឲ្យពិតប្រាកដទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់ការណាមួយឲ្យយើងដឹងថាគាត់ឈឺអ្វី និងមានជំងឺអ្វី ៕ ដឹងត្រឹមថាពេលនេះគាត់កំពុងតែត្រូវការជំនួយពីបងប្អូន សូមជួយចែករំលែកទៅគាត់ម្នាក់បន្តិចផងទៅ ៕

អានបន្ត

សែនរំភើបខ្លាំងណាស់! តារាចម្រៀងដ៏ល្បី មាស សុខសោភា ឆ្លៀតពេលមកសួរសុខទុក្ខ ប្អូនប្រុស ដែលអត់មាន ល​លា​ដ៏ក្បាល ហើយ ថែមទំាងបានលើកទឹកចិត្តទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ស្រីអូន បានជួបប្អូនប្រុសម្នាក់ អត់មាន ល​លា​ដ៌ក្បាល ហើយ។ ក្នុងនោះ ព្រោះតែក្តីអាណិតខ្លោចចិត្ត ស្រីអូន បានសម្រេចជួយ ថវិកា ដល់ទៅ 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ ព្រមទំាងទទួលធ្វើជាកូនចិញ្ចឹមថែមទៀតផង។ ស្រីអូនបានបញ្ជាក់យ៉ាងច្បាស់ថា ៖ “ជួយក្មេងប្រុសដែលអត់ល​លា​ដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ ព្រោះខ្ញុំអត់មានល​លា​ដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ដ៏ល្បី គឺ មាស សុខសោភា ក៏បានទៅសួរសុខទុក្ខ ប្អូនប្រុសម្នាក់នេះផងដែរ។ ស្រីអូន បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “អរគុណបង មាស សុខសោភា មកប្រជុំហើយ ឆ្លៀតមកសួរសុខទុក្ខ កូនផេង ហើយលើកទឹកចិត្តកូនផេងទៀត សប្បាយបានថតរូបភ្លេចមើលជើងកូនពៅ ជាន់មួយសូន្យ កូនមិនប្រាប់ម៉ែ មិនដឹងស្មើដៃគ្នា”។ ស្រីអូនបន្ត ថា “កូនអើយមិនហ៊ានបែរចំខ្លាចឃើញអត់ស្អាត អរគុណបងភាមកប្រជុំហើយ ឆ្លៀតមកលើកទឹកចិត្តកូនផេង”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗនាំគ្នាបង្ហាញអារម្មណ៍ថា ៖ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញបងៗ ចេះជួយអ្នកក្រីក្រ អ៊ីចឹង គ្មានពាក្យអ្វីនិយាយ មានតែសុំអោយទេវតាតាមថែរក្សាបងគ្រប់ពេលវេលា, អំពើល្អមិនសាបសូនទេប្អូនស្រី, រូបស្អាតហើយ ចិត្តល្អទៀតអូន ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតចំពោះទឹកចិត្ត ស្រីអូន និងតារាចម្រៀង មាស​…

អានបន្ត

រំជួលចិត្ត ! Love Riya ប្រាប់ថា “ទែនទែនមកកំដរបុណ្យម៉ាក់យាយ និងចូលរួមរំលែកទុក្ខ ម៉ាមី មើលមុខក្រៀមក្រំដល់ហើយ អ៊ុំពូមីងអើយ” (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ សឹងតែមិននឹកស្មានដល់ ដោយម្តាយបង្កើតរបស់ខ្លួនទទួលមរណភាពបាត់ទៅហើយ ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីសោកសៅ ជាខ្លាំង និងបានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។ Riya បានភ្ជាប់សារបញ្ជាក់ទំាងទឹកភ្នែកថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។ អ្នកលក់ឡេរូបនេះ មានបងប្អូនទំាងអស់ដល់ទៅ ៦នាក់ឯណោះ ហើយ Riya ជាកូនពៅគេ ។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃខ្លាំងណាស់ ទោះម្តាយចង់បានអ្វី ធ្វើអ្វី កូនៗតាមបំណងម្តាយទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន។ ក្នុងនោះ អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត។ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។ នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

អានបន្ត