ពិតជាប្លែកទៀតហើយ! ខេមរៈ សិរីមន្ត ដាក់មួយបទនេះ ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ពិសេសបទនេះ គឺ Mix ជាមួយ…(មានវីដេអូ)

កាលពីយប់ ម្សិលមិញនេះ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនា ជិត៤សែនដងបាត់ទៅហើយ នៅក្នុងហ្វេសប៊ុក Rasmey Hang Meas និង ជាង ២សែនដង នៅក្នុង ឆាណែល YouTube Rasmey Hang Mea គិតត្រឹមម៉ោង ៧ និង ៣០ នាទី នាយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០។ មួយវិញទៀត មានអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ Wow Hip Hop Mix ជាមួយភ្លេងខ្មែរ ទៀត ឡួយមែន, រាំកប់ៗ ភ្លេងឡូយមែន តោះៗវ៉ៃឡើង, បងប្រុសនិពន្ធអោយប្អូនច្រៀង ពិតជាពីរោះមែន ដាក់កាសស្ដាប់ភ្លេង ពីរោះណាស់, មិនដឹងរកពាក្យអ្វី មកពណ៌នាទេ អេមហួសហ្មង…

អានបន្ត

មើលទៅសប្បាយដល់ហើយ! ខួបកំណើតកូនទី២លោក ព្រាប សុវត្ថិ យប់មិញមើលទៅសាមញ្ញមែន តែ​សប្បាយកប់ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះកូនប្រុសទី២របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ ជាថ្ងៃខួបកំណើតរបស់ខ្លួនដោយមានការរៀបចំពិធីជប់លៀងយ៉ាងសាមញ្ញលក្ខណៈគ្រួសារមានរៀបចំម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់ក្រោមវត្តមានភ្ញៀវកិត្តិយសបែបគ្រួសារតែម្ដង។ ទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅដែលបានកើតឡើងក្នុងពិធីខួបកំណើតនេះត្រូវបានប​ង្ហាញឡើងដោយគណនីហ្វេសប៊ុករបស់ប្រធានសមាគសិល្បករខ្មែរអ្នកនាង ចន ច័ន្ទល​ក្ខិ​ណា ដោយបានបង្ហោះឃ្លីបវីដេអូ អមដោយរូបភាពជាច្រើនយ៉ាងរីករាយមើលទៅពិតជាមានសុភមង្គលពេញ។ ជាមួយគ្នានេះដែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សំណេជូនពរថា៖ “Happy bi​r​th​da​​y ក្មួយប្រុសជូនពរអោយក្មួយមានកេរ្តិ៍ឈ្មោះកាន់តែល្បី Sovath Monineak”។ យ៉ាង​ណា​ក្តី ក្រោយឃើញការរៀបចំពិធីតូចសាមញ្ញបែបនេះមហាជនបានពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលជាគ្រួសារអ្នកសិល្បៈមានសុភមង្គលខ្លាំងជាងគេ៕

អានបន្ត

លោក ថមមី ពោលពាក្យទាំងនេះ ខណៈនៅសល់ត្រឹម៩ថ្ងៃទៀតប៉ុណ្ណោះបា នជួបមុខកូនស្រីហើយ

រាជធានីភ្នំពេញ ៖ ក្រោយរៀបការជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំរួចមកឃើញថាខ្សែជីវិ​តរបស់ សួស វីសា និង ថមមី ពីមួយថ្ងៃទៅមួយថ្ងៃគឺពោរពេញដោយសុភមង្គល និងមា ន​សេចក្តីសុខយ៉ាងខ្លាំងជាមួយជីវិតគ្រូសារក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមី ស្របពេលដែល សួស វីសា កំពុងពពោះកូនដំបូងនៅសល់មិនដល់១០ថ្ងៃទេនឹងដល់ពេលវេលាសម្រាលហើយ។ ខណៈពេលដែលភរិយាកំពុងពពោះកូនកាន់តែគៀកថ្ងៃសម្រាលផងនោះស្រាប់តែលោក ថមមី បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបានដើរតួនាទីជាស្វាមី និងជាឪពុកដ៏ល្អសម្រាប់កូនក្នុងផ្ទៃដោយលោក បាននាំភរិយាទៅពិនិត្យផ្ទៃពោះទាំងទឹកមុខញញឹមបិទមាត់មិនជិត ដ្បិតជិតបានឃើញកូនស្រីមាសស្ងួនក្នុងពេលឆាប់ខាងមុខនេះ ដោយអមសំណេរជាមួយឃ្លាដែលពេញទៅដោយអត្ថន័យថា ៖ «បំពេញកាតព្វកិច្ចជាឪពុក និងនាទីជាប្តីសម្រាប់គ្រួសារ” ។ ជាមួយគ្នានេះដែរលោក ថមមី ក៏សង្កត់ធ្ងន់ទៀតថា៖ «សល់តែ៩ថ្ងៃទៀតទេបានជួបមុខកូនស្រីសំលាញ់ប៉ាៗហើយ 09 . 10 . 2020 (Jenny)»៕

អានបន្ត

ពុទ្ធោអើយ! បុរសម្នាក់បើកឡានធំដឹកទំនិញត្រូវបា​ត់ប ង់ជី វិ ត ក្រោយមានជនមិនស្គាល់មុខយកដុំថ្មគ ប់ចំចុងដង្ហើម ក៏ជ្រុលចង្កូតធ្លាក់ទៅ….

ហ្វេសប៊ុក៖ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះផងដែរ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “សុផាន់ណា អ្នកចូលចិត្តផុស” បានធ្វើការរៀបរាប់ថា៖ ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្មគ ប់ទៅលើបុរសម្នាក់ដែលកំពុងបើកបរយន្តដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូ ងម្ដុំចុងដង្ហើ មជនរងគ្រោះ រងរបួ សធ្ង ន់ ហើយរថយន្តរេចង្កូតធ្លា ក់ផ្លូវ ទៅបុ កបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត។ ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែង ហើយបានបញ្ជូនជនរ ងគ្រោះមកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែជនរ ងគ្រោះបានបាត់ប ង់ជី វិ ត ពេលបញ្ជូនដល់មន្ទីពេទ្យ។ ហេតុការណ៍នេះកើតហេតុថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ។

អានបន្ត

មិនធម្មតា! ស្ងាត់ៗ តារាសម្តែង ដេននី ក្វាន់ បង្ហាញផ្ទះឈើដ៏ប្រណីត របស់ខ្លួន នៅខេត្តព្រះវិហារ ដែលទើបរៀបចំ តុបតែងរួច មើលទៅស្អាតណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…

កាលពីពេលកន្លងទៅ មហាជនជាច្រើនពិតជាបានជ្រាប ខ្លះៗហើយមើលទៅ ដែលតារាសម្តែង ដេននី ក្វាន់ ធ្លាប់បានបង្ហាញគំរូ ម៉ូតែលរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដែលនេះជាមុខរបរថ្មីរបស់នាង ដោយដើមទុន កើតចេញពីកំលាំងញេីសឈាមរបស់ខ្លួន មិនបានទៅពឹងផ្អែកលេីនរណាម្នាក់ឡើយ។ កាលពីពេលកន្លងទៅ មហាជនជាច្រើនពិតជាបានជ្រាប ខ្លះៗហើយមើលទៅ ដែលតារាសម្តែង ដេននី ក្វាន់ ធ្លាប់បានបង្ហាញគំរូ ម៉ូតែលរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដែលនេះជាមុខរបរថ្មីរបស់នាង ដោយដើមទុន កើតចេញពីកំលាំងញេីសឈាមរបស់ខ្លួន មិនបានទៅពឹងផ្អែកលេីនរណាម្នាក់ឡើយ។ ក្នុង ម៉ូតែល របស់ តារាសម្តែងស្រីរូបនេះ ក៏មានផ្ទះឈើដ៏ប្រណីតមួយផងដែរ ដែលបានសង់ និងរៀបចំ រួចហើយ មើលទៅពិតជាស្អាត ទាក់ភ្នែកជាខ្លាំង។ ដេននី ក្វាន់ បានភ្ជាប់សារនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ថា ៖ “គ្រប់ពេលវេលាខ្ញុំតែងតែពេញចិត្តនូវអ្វីដែលខ្ញុំមាន ដោយសារតែការគិតបែបនឹងហើយទើបរាល់ថ្ងៃនេះជីវិតខ្ញុំមានក្តីសុខខ្លាំង មកលេងផ្ទះនឹងមកមេីលការងារនៅខេត្តបានពីរថ្ងៃ អីលូវទៅភ្នំពេញវិញហេីយ”។ ក្រោយឃើញផ្ទះឈើនេះភ្លាម អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ផ្ទះ​ស្អាត​ហើយ​ បើសិនជាបន្ថែម​ ផ្កាស្រស់ ដូចជាផ្កាម្លិះ​ ផ្កាចំប៉ា ដែលមានក្លិនបែបធម្មជាតិ ទៀតកាន់តែអេម, ផ្ទះបងស្អាតណាស់, ស្អាតទាំងផ្ទះស្អាតទាំងម្ចាស់, មើលទៅពោរពេញទៅដោយ វត្ថុស័ក្តិសិទ្ធហ្មងបង, កាលពីអាទិត្យ ខ្ញុំទៅលេងព្រះវិហារ ជិះកាត់ផ្ទះបង ស្អាតមែន គួរអោយចង់រស់នៅ, បើស្អាតម្លឹងៗ ចំណាយអស់ប៉ុន្មានម៉ឺនដុល្លារទៅប្អូនស្រី?។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទូទៅ នៃផ្ទះឈើ ដ៏ទាក់ទាញ របស់ តារាសម្តែង ដេននី ក្វាន់ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

អីយ៉ា លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយឃ្លាអោយ ម៉ែរួយ និង ថៅកែពេជ្រ ទ្រី ដាណា ឡើងពេញចិត្តស្តូកថា…

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាក់​មួយ​ឃ្លា​ទៅ​កាន់​អ្នក​លក់​​អនឡាញ​ល្បី​ឈ្មោះ​ពីរ​រូប​គឺលោក​ស្រី ទ្រី ដាណា និង​លោក​ជំទាវ​ ឧកញ៉ា ស្រី ណារួម ហៅ ​ម៉ែរួយ ឃើញ​ហើយ​ពេញ​ចិត្ត​ស្ដូក​តែម្ដង។លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​សរសេរ​រៀបរាប់​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ និង​លោក​ស្រី ទ្រី ដាណា ថា៖” ថ្ងៃសុក្រ ១៥ កើត ខែអស្សុជត្រូវនឹងថ្ងៃទី១-២ ខែតុលាខាងមុខនេះពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន អណ្ដូងទឹក និងវច្ចកុដិ នៅវត្តពោធិមង្គល ហៅ វត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម”។ដូច្នេះ​លោក​ជំទាវ ហ៊ុន ស៊ីណាត សូមថ្លែងអំណរគុណដល់​លោក​ស្រី ទ្រី ដាណា និងព្រម​ទាំង​ស្វាមី​​ដែល​បាន​ចូលបច្ច័យ ២ពាន់​ដុល្លារ​​ក្នុងពិធីឆ្លង​​នូវ​ឈាបនដ្ឋាន និង​ អណ្ដូង​ទឹក​ខាង​លើ។ ក្នុង​នោះ​លោក​ជំទាវ​ក៏​សូម​អគុណ​​ដល់លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ​ម៉ែរួយ ដែល​បាន​ ចូលបច្ច័យ៣ លានរៀល ក្នុងពិធីឆ្លងនេះ​។ជាចុង​ក្រោយ​លោក​ជំទាវ ​សូមជូនពរដល់សប្បុរសជនទាំង​អស់ទទួលបាននូវពុទ្ធពរទាំង៤​ប្រការ គឺអាយុ វណ្ណៈសុខ: ពល: កបីឃ្លៀងឃ្លាតឡើយ ៕

អានបន្ត

រកណាបានស្វាមីល្អបែបនេះ! មហាជនផ្ទុះការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ លោក ខាន់ ជេមស៍ ធ្វើនូវទង្វើរដ៏មួយនេះ…មានវិដេអូ

ភ្នំពេញ៖ តារាចម្រៀងសំលេងផ្អែម លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដោយរូបលោក បានឆក់យកចិត្តមិត្តអ្នកស្តាប់ តាមរយៈបទចម្រៀង ពិរោះៗរបស់លោក ជាច្រើនបទ ព្រមទាំងទទួលបានពាក្យសរសើរ មិនដាច់ពីមាត់ ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ របស់លោកផ្ទាល់ ។ ក្រៅពីការងារជាតារាចម្រៀង ដ៏ល្បីឈ្មោះហើយនោះ តារាប្រុសរូបនេះ រកស៊ីខាងអចលទ្រព្យ និងលក់បាស់តាមប្រព័ន្ធអនឡាញផងដែរ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះវិដេអូ យ៉ាងខ្លីមួយ ដែលជាហេតុធ្វើឲ្យមហាជន ពិតជាការកោតសរសើរជាខ្លាំង​ បន្ទាប់ពីរូបលោក បានជួយទុកដាក់សំលៀកបំពាក់ កូនៗ ក៏ដូចជាខ្លួនឯងឲ្យមានរបៀប។ តាមរយៈវិដេអូយ៉ាងខ្លីមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការកោតសរសើរយ៉ាងខ្លាំង ចំពោះរូបលោក ដែលបានយកចិត្តទុកដាក់ ជួយទុក្ខធុរៈប្រពន្ធ បើទោះបីជាលោក មានការនឿយហត់ពីការងារខាងក្រៅយ៉ាងក្តី ក៏លោកបានធ្វើការងារតូចៗនៅក្នុងផ្ទះ ទៅតាមអ្វីដែលលោកអាចធ្វើបាន។ ជាមួយគ្នានោះផងដែរ ម្ចាស់បទ “សម្រែកបេះដូង” រូបនេះត្រូវបានមហាជន លោកបានកោតសរសើរ ត្រេកអរជាខ្លាំង ពេលបានឃើញ ការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅដល់ប្រពន្ធ កូន តាមរយៈការជួយដល់ទុក្ខធុរៈតិចតួចមួយនេះ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ថា “ប្តីល្អចឹងហើយ”។

អានបន្ត

កម្សត់ដល់ហើយ! មុនមានថ្ងៃនេះ ប្រវត្តិពិតកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជូរចត់តាំងតែពីកើតមក… (មានវីដេអូ)

រយៈពេលជាច្រើនឆ្នាំមកហើយ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ បានសាងកេរ្តិ៍ឈ្មោះរហូតបានក្លាយជាតារាល្បីមានហ្វេនច្រើនចាំគាំទ្រគ្រប់គ្នា​ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏នៅតែមិនទាន់មានអ្នកពីជីវប្រវត្តិដ៏លម្អិតរបស់លោកនៅឡើយនោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏មានការលេចឡើងនូវវីដេអូមួយ ដែលជាវីដេអូដែលផ្តល់ការបទសម្ភាសន៍របស់តារាប្រុសរូបនេះរវាងប៉ុស្តិ៍វិទ្យុបារាំងអន្តរជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយក្នុងនោះលោកព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ខណៈពេលដែលសង្រ្គាមនៅប្រទេសខ្មែរបានមកដល់ ស្របពេលដែលម្តាយរបស់លោកមានផ្ទៃពោះលោកគ្រប់ខែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយលោកក៏បានចាប់កំណើតនៅក្រោមដើមស្នាយ ដែលបច្ចុប្បន្នឈ្មោះពិតរបស់លោកគឺស្នាយ​។ បន្ទាប់ពីសម្រាលរួចបាន១ថ្ងៃ ម្តាយរបស់តារាប្រុសរូបនេះបានធ្វើដំណើរទៅបន្តទៀត ឆ្លងកាត់ទន្លេផង ទាំងដែលគ្មានទឹកដោះឲ្យកូនបៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានតែសុំគេនៅតាមផ្លូវ អ្នកដែលមានទឹកដោះដើម្បីសុំឲ្យកូនបានបៅ។ រីឯឪពុកលោកវិញ ក៏ត្រូវពលពតហៅទៅកសាងខ្លួន ដោយគ្មានថ្ងៃត្រលប់វិញ ស្របពេលដែលរស់នៅតែ២នាក់ម្តាយកូន។ បន្ទាប់មកក្រោយពីបានអាយុ២ឆ្នាំ ឆ្លងកាត់ពេលវេលាលំបាក ជំនាន់ពលពតលោក និងម្តាយកទៅរស់នៅស្រុកកោះធំ ខេត្តកណ្តាលអស់ពេលជាច្រើនឆ្នាំ។ ដោយសារតែភាពទីទាល់ក្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្តាយនិងកូន ក៏បានសម្រេចចិត្ត ឡើងមកភ្នំពេញដើរគ្មានផ្ទះសម្បែងរស់នៅ ដើរដល់ទីណាលោកនិងម្តាយ ឈប់សម្រាកគេងទីនោះ ប្រៀបដូចជាអ្នកសុំទានយ៉ាងដូច្នោះ។ទោះបីជាមានការលំបាកបែបនេះក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្តាយរបស់លោកនៅតែខិតខំរកស៊ីផង ធ្វើការផងដើម្បីឲ្យកូនរៀនចប់ បានបាក់ឌុបក្នុងសម័យនោះ ហើយលោកក៏បានបន្តទៅរៀនមហាវិទ្យាល័យផ្នែក សេដ្ឋកិច្ចនិងច្បាប់ សាលាRule។ ក្រោយមកទៀតលោកក៏បានចាប់ផ្តើមចេញច្រៀងដំបូង១៩៩០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជាច្រើនបទ រហូតមានការគាំទ្រខ្លាំង លោកក៏បានចូលច្រៀងនៅផលិតកម្មហង្សមាស នៅឆ្នាំ១៩៩៧ រហូតដល់មានកេរ្តិ៍ឈ្មោះល្បីរន្ទី មកដល់បច្ចុប្បន្ននេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូខាងក្រោមនេះ៖

អានបន្ត

ឌីជេ ណាណា មានសំណាងព្រោះបានជួបស្វាមីល្អ មើលថែប្រពន្ធមិនអោយឃ្លាត សូម្បីមួយជំហាន ក្រោយប្រពន្ធសម្រាលកូនរួច (មានវិដេអូ)

ភ្នំពេញ​ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថាថ្មីៗនេះ​ ឌីជេ ណាណា​ ទើបតែបង្ហាញមុខកូនប្រុសរបស់ខ្លួនដែលទើបតែសម្រាលរួច កូនប្រុសរបស់ ឌីជេ ណាណា មានអាយុ១០ថ្ងៃជាងហើយបើគិតពីថ្ងៃសម្រាលមកដល់ពេលនេះ ហើយម្តាយនិងកូនឃើញថាមានសុខភាពល្អទាំងពីរនាក់ ។ យ៉ាងណាមិញក្រោយពេលសម្រាលកូនប្រុសដំបូងរួចឃើញថា ឌីជេ ណាណា មានក្តីសុខខ្លាំងណាស់ក្រោយសម្រាលកូនរួចឃើញថាស្វាមីរបស់ ឌីជេ ណាណា បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់នាងហើយគ្រប់ពេលស្វាមីរបស់ ឌីជេ ណាណា តែងតែជួយសម្រាលរាល់ការលំបាករបស់ប្រពន្ធទាំងអស់មិនថាការងារផ្ទះ ការមើលថែប្រពន្ធនិងកូនជាដើម និងនៅមានការងារផ្សេងៗជាច្រើនទៀត ។ ជាក់ស្តែងថ្មីៗនេះ ឌីជេ ណាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ហើយរូបភាពទាំងអស់នោះបានបង្ហាញប្រាប់ថានាងនិងក្រុមគ្រួសារពិតជាមានសុភមង្គលខ្លាំង ចំណែកអូន វីន មានអាយុត្រឹមតែ១០ថ្ងៃជាងសោះឃើញថាមានមុខមាត់ ស្អាតគួរឲ្យក្នាញ់ខ្លាំងណាស់ ។ ទន្ទឹមនិងនេះដែរក្រោយនាងបង្ហោះរូបភាពទាំងអស់នេះរួចមានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើរូបភាពរបស់នាងហើយមានអ្នកគាំទ្រនាងមួយចំនួនក៏ថែមទាំងសរសើរទៅដល់ស្វាមីរបស់ ឌីជេ ណាណា ផងដែរថាស្វាមីរបស់នាងពិតជាប្តីល្អដែលកម្ររកបានមែន ហើយមានខ្លះទៀតថានាងពិតជាសំណាងខ្លាំងណាស់ដែលរកបានស្វាមីដែលល្អបែបនេះ ព្រោះអីកម្រឃើញមនុស្សប្រុសសម័យឥឡូវធ្វើបែបនេះដាក់ប្រពន្ធទេ នេះបញ្ជាក់ឲ្យឃើញថានាងមិនត្រឹមតែទទួលជោគជ័យនៅក្នុងអាជីបតែមួយមុខទេ តែជីវិគូរបស់នាងក៏សមប្រកបគួរឱ្យសរសើរណាស់៕

អានបន្ត

គួរឲ្យអាណិតខ្លាំងណាស់! ឈ្មួញចុះសួររកទិញគោឆ្វែងឆ្វាត់ខំតែងអរ ស្រាប់តែយប់ឡើងបាត់គោអស់រហូតដល់ទៅ

កំពង់ឆ្នាំង ៖ មហាជនជាច្រើនមានការអាសូរជាខ្លាំង ក្រោយប្រជាពលរដ្ឋរស់នៅក្នុងភូមិអ្នកតាហាង ឃុំអ្នកតាហាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបាត់គោញី​ឈ្មោល​ចំនួន ១៣ក្បាល ត្រូវបានចោរចូលលួចដល់ក្នុងក្រោល នៅពេល​យប់ចំនួន ២ដង ដោយនៅក្នុងដើម​ខែកញ្ញា ថ្ងៃទី៤ បាត់អស់ ៨ក្បាល និងថ្ងៃទី ២៦នេះ បាត់អស់ ៥ក្បាលទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងនូវការ​ព្រួយបារម្ភយ៉ាងខ្លាំងនូវអំពើចោរកម្មផ្ទួនៗគ្នាខាងលើនេះ ដោយសំណូមពរ​ដល់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលមេត្តាជួយចុះស្រាវ​ជ្រាវចាប់មុខសញ្ញាចោរ​លួចគោ និងបក្ខពួកយក​មកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង លោក ស៊ិន សារ៉ាត់ អាយុ ៥៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិ/ឃុំខាងលើ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានរៀប​រាប់​ឲ្យដឹងថាលើកទី១នៅយប់ថ្ងៃទី៤ ខែកញ្ញានេះ ប្រជាពលរដ្ឋ​នៅក្នុងភូមិចំនួន២គ្រួសារ បានបាត់​គោ​ឈ្មោល​ចំនួន ៨ក្បាល ពីក្រោលនៅពេលយប់អំឡុងម៉ោង ១ទៅម៉ោង ២យប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមុនពេលកើតហេតុពីថ្ងៃគេសង្កេតឃើញ មានឈ្មួញជិះម៉ូតូមករកទិញគោ​ជាច្រើននាក់ ហើយពេលយប់​ឡើងក៏បានបាត់គោអស់ ៨ក្បាលតែម្តង គឺសុទ្ធតែជាគោល្អៗ​សំរាប់ទឹមរទេះដឹកភ្ញៀវទេសចរណ៍​ពីកប៉ាល់មាត់​ទន្លេ មកកំសាន្តមើលវត្តកំពង់ត្រឡាចក្រោម ក្នុងភូមិអ្នកតាហាង ដោយក្នុងគោ១នឹមៗ​ដែលបាត់នោះ មានតម្លៃ​ជិត ៣ពាន់ដុល្លា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ លោក យ៉ែម សុគន្ធ អាយុ ៥១ឆ្នាំ និងអ្នកស្រី យឹម សាម៉ុន អាយុ ៥៤ឆ្នាំ ជាប្រជាពលរដ្ឋ​ដែលបាត់​គោញីល្អៗចំនួន ៥ក្បាល កាលពីយប់ថ្ងៃទី២៦ ខែកញ្ញានេះ ក៏បាននិយាយឲ្យដឹងដែរ​ថា នៅយប់ថ្ងៃ​កើតហេតុ ម៉ោង១១យប់ គោញីរបស់គាត់ទាំង ៥ក្បាលនៅក្នុងក្រោលនៅឡើយ លុះព្រឹកឡើង​ទើបគាត់ដឹង​ថាចោរលួចគោអស់ពីក្រោល និងនៅផ្ទះអ្នកស្រុកនៅក្រោយផ្ទះគាត់ មានឆ្កែ ៤ក្បាល ត្រូវចោរបំពុល​ងាប់ទាំង​អស់ ទើបវាធ្វើសកម្មភាពលួច​គោរបស់គាត់ទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសនិងស្ត្រីជាម្ចាស់គោបាន​បញ្ជាក់ឲ្យដឹងទៀតថា ការពិតគោទាំង ៥ក្បាលនេះ គឺ៣ក្បាលជាគោរបស់​គេប្រវាស់​ជាមួយគាត់ ចំណែកគាត់មានតែគោតែ ២ក្បាលប៉ុណ្ណោះ។ សរុបទៅគោទាំង ៥ក្បាលនេះ មាន​តម្លៃប្រមាណ ៥ពាន់ដុល្លា គាត់មិនដឹងថាមានលុយ​ឯណាសងថ្លៃគោឲ្យម្ចាស់គេទេ បើពួកគាត់​ក្រីក្រយ៉ាង​នេះ។ រឿងនេះស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ​មេត្តាជួយចុះស្រាវជ្រាវរកគោ​ឲ្យគាត់វិញផង និងតាម​ចាប់ចោរ​លួចគោទាំងនេះឲ្យអស់ ទើបប្រជាពលរដ្ឋ​អស់ទុក្ខភិតភ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាក់ទិននិងករណីនេះដែរ លោក យី…

អានបន្ត