គួរឱ្យអាណិត សុន ស្រីពេជ្រ សុខចិត្តលំបាកផ្តើមពីបាតដៃទទេ សំខាន់ឱ្យតែមានកូនទាំងពីរនៅជិត

ខុសពីពេលមុនៗក្រោយពីសម្រាលកូនប្រុសទីពីរ គេសម្គាល់ឃើញតារាចម្រៀង សុន ស្រីពេជ្រ តែងបង្ហោះសារប្លែកៗហាក់ដូចជាមានវិបត្តិក្នុងគ្រួសារ ស្របពេលលេចឮថា នាង និង ស្វាមីបានចែកផ្លូវគ្នា ក្រោយពីគេបានឃើញនាងសម្រាលកូនទីពីរតែម្នាក់ឯងដោយមិនមានវត្តមានស្វាមីនៅក្បែរលើកទឹកចិត្ត ដែលសូម្បីពីធីចេញខែកូនកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មិនមានវត្តមានលោក តិច សុខជា ជាស្វាមីចូលរួមដែរ ។ គ្រាន់តែសម្រាលកូនទីពីរមិនទាន់ប៉ុន្មានផង សុន ស្រីពេជ្រ ចាបផ្តើមវិលមកថតបទចម្រៀងថ្មីៗវិញ មិនតែប៉ុណ្ណោះនាងថែមទាំងបន្ថែមអាជីពបន្ទាប់បន្សំពីលើការលក់អនឡាញដែលមានដូចជាការលក់បុកល្ហុងជាដើម ខណៈនាងបានអះអាងថាខំប្រឹងដើម្បីកូនទាំងពីរ ។ ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានបង្ហោះសារគួរឱ្យអាណិតថា «ម៉ាក់ព្រមទទួលភាពលំបាកទោះម៉ាក់គ្មានអ្វីទាំងអស់ ម៉ាក់ផ្តើមពីបាតដៃទទេក៏ព្រមសំខាន់ឱ្យតែម៉ាក់មានកូននៅជាមួយម៉ាក់ម៉ាក់ និងចិញ្ចឹមកូនស្រីប្រុសរបស់ម៉ាក់ឱ្យធំឡើងដោយមានសុខភាពល្អ និង ក្លាយជាមនុស្សល្អដែលសង្គមត្រូវការ កុំឃ្លាតពីម៉ាក់ណាម៉ាក់អត់កូនទាំងពីរមិនបានទេ» ការលើកឡើងរបស់ សុន ស្រីពេជ្រ បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមបានចូលរួមលើកទឹកចិត្តឱ្យនាងតស៊ូគ្រប់ៗគ្នា ហើយក៏មានអ្នកខ្លះបានសួរថាហេតុអ្វីបានជានាងនិយាយបែបនេះ? មិនមែនជាលើកទីមួយទេកន្លងមក សុន ស្រីពេជ្រ តែងបង្ហាញសារប្លែកៗពីជិវិតមិនសមប្រកបក្នុងគ្រួសារ តែយ៉ាងណានាងនៅតែរក្សាភាពស្ងប់ស្ងាត់បើទោះបីមានការសួរនាំពីជីវិតគូរបស់នាង និង ស្វាមីក៏ដោយ ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែសង្ស័យនោះគឺកូនប្រុសស្រីទាំងពីររបស់នាងសុទ្ធតែដាក់នាមត្រកូលតាមនាងទាំងអស់ ៕

អានបន្ត

អានហើយ រំភើបណាស់ ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បាននាំថវិកាផ្ទាល់ខ្លួន មកជូនមន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ ហើយ នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនក៏ដូចជា អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដឹងហើយថា លោកស្រី ទ្រី ដាណា បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ៣ម៉ឺន ២ពាន់ ដុល្លារ សហរដ្ឋអាមេរិច ទៅប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប​ ប្រកបដោយក្តីពេញចិត្ត ជ្រះថ្លា និងរីករាយជាខ្លាំង។ ចំណែកមកដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ដូចដែលបានសន្យា លោកស្រី ទ្រី ដាណា និងស្វាមី បាននាំថវិកាចំនួន ២មុឺន ដុល្លារ មកប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ វិញម្តង ដើម្បីរួមចំណែកជួយដល់ក្មេងៗ។ លោកស្រី បានបញ្ជាក់បន្ថែមថា “នាងខ្ញុំ និងស្វាមីបានយកថវិកា ផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ចូលរួមជាមួយ មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ វាតិចតួចណាស់ បើធៀបការចំណាយ តែបើយើងជួយទាំងអស់គ្នា នឹងបានច្រើន”។ ថៅកែហាងពេជ្រ បន្ថែមថា “ពេញចិត្តណាស់ អ្នកគ្រប់គ្រងមន្ទីរពេទ្យគាត់ប្រាប់ថា លុយទាំងអស់មិនមែនដើម្បីពួកគាត់ទេ គឺដើម្បីក្មេងៗ រំភើបចិត្តនឹងចូលរួមជួយ ទោះពេលនេះនាងខ្ញុំមិនទាន់មានលទ្ធភាពច្រើន។ បើជួយកន្លែងផ្សេង ខ្ញុំជួយបានតែម្នាក់ៗ តែជួយនៅនេះ គឺអាចចូលរួមសង្គ្រោះក្មេងៗ។ ខ្ញុំមានលទ្ធភាពច្រើន ខ្ញុំនឹងជួយកាន់តែច្រើន។ មិនដឹងថាមានក្មេងប៉ុន្មាននាក់ ឆ្លងកាត់មន្ទីរពេទ្យនេះ ដើម្បីបានធំធាត់ពេញរូបរាងដូចសព្វថ្ងៃ ខ្ញុំគ្រាន់តែដឹងថា ម្ដាយណា ដែលមិនស្គាល់គន្ធបុប្ផានោះ។ អរគុណដល់លោកតា ស្ថាបនិក ដែលខិតខំដើម្បីពេទ្យនេះ អរគុណអ្នកទាំងអស់ដែលតែងជួយ ហើយសង្ឃឹមថាបងប្អូននឹងបន្តជួយទាំងអស់គ្នា”។ ស្វាមី លោកស្រី ក៏បានភ្ជាប់សារដ៏មានន័យមួយផងដែរថា “ថ្ងៃនេះបានយកថវិកា ជូនមន្ទីពេទ្យគន្ធបុប្ផា​ រាជធានីភ្នំពេញ​ ។…

អានបន្ត

វាលឿនពេកហើយ ទើបជួបគ្នាសោះ មិនគួរណាមកទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ

ជីវិតសង្ខាមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃ ដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅមុននេះប៉ុន្មានម៉ោង ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ យុវជនរូបស្រស់សង្ហារម្នាក់ មានឈ្មោះ ស៊ុន គីមសែ បម្រើការងារនៅហាង កុំព្យូទ័រមួយកន្លែងក្នុងរាជធានីភ្នំពេញ និងជាបុគ្គលល្អ ក្នុងសង្គម មានអត្ដចរិតស្លូតបូត រួសរាយរាក់ទាក់ ស្រលាញ់នឹងចូលចិត្តការងារ បែរជាត្រូវជួបរឿងអកុសល ព្រោះដោយសារតែ គ្រោះ ថ្នាក់ ចរាចរណ៍ ដែលត្រូវបានរថយន្ដមួយគ្រឿង បានបុ ក គាត់ បណ្ដាលឲ្យ ស្លា ប់ បាត់ បង់ ជីវិត តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ បើយើងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Sith Sereybott ត្រូវជាមិត្តភក្ដិ នៃ ស ព បានលើកឡើងឱ្យដឹងថា៖”វាលឿនពេកហើយសំរាប់យើងទាំងអស់គ្នា យើងនៅមានពេលត្រូវដើរជាមួយគ្នាច្រើនទៀត មិត្តភក្តិមិចទៅចោលពួកយើងចឹង គ្នានឹកស្មានមិនដល់ទេ ត្រឡប់មកវិញមកពួកម៉ាក់ ពួកយើងនៅចាំឯង មួយរយៈក្រោយ មិនសូវបានជួបគ្នាមែន តែពួកយើងអត់ដែលភ្លេចឯងទេ ទើបជួបគ្នា ២-៣ ថ្ងែមុនសោះ មិចឯងទៅចោលគ្នាចឹង មានជាតិក្រោយ កុំអោយឯងដូចជាតិនេះទៀត ហើយបើមានជាតិក្រោយពិត យើងនៅតែជាបងប្អូនល្អ KimSe Sun”។ ទន្ទឹមនឹងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Lay Tong បានលើកឡើងដែរថា៖”ប្អូនទៅលឿនពេកហើយ ទើបមកជួបបងសោះ សូមផ្តាំទៅអ្នកបើកឡានដែលបុកប្អូនខ្ញុំផង បើសិនជាប៉ះបងប្អូនអ្នកវិញ…

អានបន្ត

សែនរំ​ជួ​ល​ចិត្ត ! នៅសុខៗ ស្រាប់តែ តារាសម្តែង កុល ដាវី បង្ហោះសារទំា​ងទឹ​កភ្នែកថា “ពុទ្ធោ​អើ​យ បេះដូងកូនខ្ញុំឈប់ដើរហើយ”

មហាជនទូទៅ ពិតជា​បានជ្រាបរួចមកហើយ ថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ តារាសម្តែង កុល ដាវី បានបង្ហោះសារ ដ៏គួរឲ្យភ្ញាក់ផ្អើល និងត​ក់ស្លុ​តជាខ្លាំងមួយ ទំាងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុ​ទ្ធោអើយ បេះដូងកូនខ្ញុំឈ​ប់ដើរហើយ”។ ក្នុងនោះគេក៏បានឃើញ តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី តារាសម្តែងរូបនេះ បានបង្ហោះសារមួយទៀតទំាងរំជួលចិត្តថា “តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង​ អូនមានប្តី នៅជិតអូនហេីយ​ ធ្វេីម៉េចនិស្ស័យកូន ហេីយនិងពួកយេីង បានត្រឹមតែប៉ុណ្ណឹង​ សំខាន់បំផុតគឺសុខភាពរបស់អូន”។ ក្រោយឃើញសារទំាងពីរនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ ជូនពរឆាប់ជាណាបង, ជូនពរឲ្យបងស្រីឆាប់ធូរស្បេីយ​ណាបងប្រុស, ចូលរួមសោកស្តាយផងបង សូមអោយចែឆាប់ជា ចាប់ផ្តើមជាថ្មីម្តងទៀត, ជូនពរបងស្រីរឹងមាំ ឆាប់ធូរស្បើយឡើងណាបង ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការលើកទឹកចិត្ត តារាសម្តែង កុល ដាវី៕

អានបន្ត

ប្រពៃណាស់! ថៅកែចិត្តធម៌ម្ចាស់ក្រុមហ៊ុនទុយោទឹកKing Diamond World ទាំងពីរនាក់បងប្អូនប្រកាសឧបត្ថម្ភថវិកាបងប្រុសម្នាក់ដែលគ្មានលទ្ធភាពទិញក្តាមឈូសដាក់សពប្រពន្ធដែលស្លាប់ចំនួន…

ក្នុងនោះដែរម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២នាក់បានប្រកាសជួយថវិកាចំនួន $1000 ដល់បងប្រុសខាងលើដែលខ្វះខាតនិងគ្មានលទ្ធភាពទិញសូម្បីក្តាមឈូសដាក់សពប្រពន្ធ ដោយម្ចាស់ក្រុមហ៊ុនទុយោទឹកទាំង២រូបនេះបញ្ជាក់ថាពួកគាត់មានក្តីអាណិតអាសូរយ៉ាងខ្លាំង តែមិនទាន់ដឹងថានឹងត្រូវទាក់ទងបងប្រុសតាមវិធីណាឡើយ ទើបពួកគាត់បង្ហោះរូបបងប្រុសនៅលើទំព័រ Facebook ដើម្បីប្រកាសស្វែងរកបងប្រុសតែម្តង។ ម្ចាស់ក្រុមហ៊ុនដដែល ដែលមានទំព័រ Facebook ឈ្មោះថា A Liga បានសរសេររៀបរាប់ថា៖ “ឃើញព័ត៌មាននេះហើយខ្លោចចិត្តណាស់ ខ្ញុំចង់ជួយថវិកាគាត់ $1000 ដើម្បីអោយគាត់ទិញក្តាមឈូសដាក់សពប្រពន្ធគាត់ តែមិនដឹងទាក់ទងគាត់តាមណា បើមានអ្នកស្គាល់គាត់ជួយអោយគាត់ទាក់ទងមកខ្ញុំបាន”។ គួរបញ្ជាក់ផងដែរថា គេតែងតែឃើញម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២រូបនេះធ្វើសកម្មភាពមនុស្សធម៌និងចុះចែកអំណោយដល់ប្រជាជនទីទាល់ក្រ គ្រប់ទីកន្លែងយ៉ាងសកម្ម ខណៈដែលភាគច្រើនពួកគាត់ធ្វើសកម្មភាពមនុស្សធម៌ដោយស្ងាត់ៗមិនសូវបង្ហាញនោះឡើយ ដែលជាទង្វើមួយគួរអោយកោតសសើរ៕

អានបន្ត

ទីបំផុត ស្រីអូន បានជួបប្អូនប្រុស ដែលអត់មាន ល​លា​ដ៏ក្បាល នេះហើយ ដោយជួយថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ ព្រមទំាងសន្យា ធ្វើរឿងមួយនេះ ជូនទៀត នោះគឺ…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្រីអូន ដែលជាស្ត្រីរូបស្រស់ និងមានចិត្តមេត្តាធម៌ម្នាក់ បានប្រកាស នៅក្នុងហ្វេសប៊ុកផេកខ្លួន ដើម្បីស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ ដែលអត់មា​នល​លា​ដ៏ក្បា​ល ថា ៖ “សុំព័ត៌មានពិតពីគាត់ផងបងប្អូន ឃេីញព័ត៌គាត់មិនសូវល្បីទេីបខ្ញុំជួយ បេីល្បីមានគេជួយច្រេីនខ្ញុំអត់ជួយទេ ឆ្លេីយតបទៅកាន់សំនួរបងប្អូនមួយទៀតមូលហេតុដែលខ្ញុំមិនដែលស៊ែរព័ត៌មានខ្លួនឯងចូលផេកព្រោះខ្ញុំមិនបានជួលសារព័ត៌មានអោយចុះពីខ្ញុំទេ បេីទាក់ទងជាមួយការផលិតរឿងកុន និងផលិតកម្មរាម គឺខ្ញុំជួលអោយព័ត៌មានចុះនោះ គឺខ្ញុំស៊ែរចូលផេក ផ្ញេីជូនអ្នកចុះព័ត៌មានដែលសួរថាមិចបងមិនស៊ែរព័ត៌មានខ្លួនឯង”។ នៅទីបំផុត នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ស្រីអូនបានជួបប្អូនប្រុសម្នាក់នេះហើយ។ ស្រីអូនបញ្ជាក់បន្ថែមថា ៖ “ជួយក្មេងប្រុសដែលអត់ល​លា​ដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ ព្រោះខ្ញុំអត់មានល​លា​ដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើ​ប ឡើងស្រក់ទឹកភ្នែក ចំពោះទឹកចិត្តដ៏ប្រពៃរបស់ ស្រីអូន។ ហើយក៏មានអ្នកខ្លះបានចូល comment និងបង្ហាញអារម្មណ៍ថា ៖ ស្រក់​​ទឹក​ភ្នែក​ហើយ​ សូម​វត្ថុ​ស័ក្តិ​សិទ្ធ​តាម​ថែរក្សា​ប្អូន​ប្រុស​ និង​អាយដល ​ស្រី​អូន ​ជួប​តែ​សេចក្ដី​សុខ ​រកស៊ី​មាន​បាន ​លុយ​ហូរ​ចូល​ដូច​ទឹក ​ប្រាថ្នា​អ្វីៗ​ បាន​សម្រេច​ដូច​បំណង​ប្រាថ្នា​, ឃើញហើយខ្ញុំ​ស្រ​ក់ទឹកភ្នែក រំភើបជំនួសប្អូន សូមអរគុណប្អូនស្រី ដែលមានទឹកចិត្តល្អបរិសុទ្ធជំនួសប្អូនប្រុសផង ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរពីទឹកចិត្តដ៏ល្អប្រពៃរបស់ ស្រីអូន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ បង្ហាញដើមប្រ៉ង់ អាយុជាង ១០០ឆ្នាំ ក្នុងភូមិគ្រឹះរបស់លោក ពិតជាស្រស់ស្អាតមែន ដល់ថ្នាក់គ្រប់គ្នាលាន់មាត់ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ធម្មជាតិ លក់ដេីមឈេីគ្រប់ប្រភេទ” បានបង្ហោះរូបភាពជាច្រើនសន្លឹកពីដើមប៉្រង់ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ដើមប្រ៉ង់ អាយុជាង100ឆ្នាំ ពិតជាសម្រស់ស្រស់ស្អាតមែន ហើយស័ក្តិសមនឹង ភូមិគ្រឹះរបស់លោកឧកញ៉ា។ សូមអរគុណ លោកឧកញ៉ា ឌួង ឆាយ ដែលជឿជាក់នឹងទុកចិត្តលើ សេវាកម្មរបស់យើងខ្ញុំ៕”។ ឧកញ៉ា ឌួង ឆាយ ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា “ដើមប្រ៉ង់ អាយុជាង 100ឆ្នាំ 3 ដើមពិតជាមានសម្រស់ស្រស់ស្អាតប្លែកមែន។ មនុស្សត្រូវការធម្មជាតិ ប៉ុន្តែធម្មជាតិមិនត្រូវការមនុស្សទេ។ ចូលរួមគ្នាស្រលាញ់អភិរក្សការពារធម្មជាតិទាំងអស់គ្នា។ សូមអរគុណ ហាងផេក ធម្មជាតិលក់ដើមឈើគ្រប់ប្រភេទ សំរាប់ទំនុកចិត្ត និងសេវាកម្មទាន់ចិត្តមានគុណភាពជំនាញខ្ពស់”។ ក្រោយឃើញបែបនេះធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា ៖ ស្អាតណាស់បង…ផ្ទះក៏ស្អាតតុបតែងបន្ថែមទៀតកាន់លេចធ្លោ, ស្អាតណាស់ប្អូនប្រុសចិត្តបុណ្យ, ថ្លៃណាស់ហើយ អ៊ីចឹងបង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលឃើញ ឧកញ៉ា បានជ្រើសរើសយកដើមប៉្រង់នេះ មកដាំក្នុងភូមិគ្រឹះរបស់លោក។ ដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

រំភើបជំនួស ! អីយ៉ា ស្ងាត់ៗ លោក ដេវិត បង្ហាញឡានទំនើប២គ្រឿង និងផ្ទះកំពុងសាងសង់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ចូល comment ភ្លាមថា…

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវិត បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាព យករថយន្ត​ទំនើបមួយគ្រឿងម៉ាក ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។ រីឯម្សិលមិញនេះ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ទេព បូព្រឹក្ស បានទិញរថយន្តទំនើបមួយគ្រឿង យកទៅ Surpries ប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនវិញម្តង ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យប្អូនប្រុសម្នាក់នេះរំភើបចិត្តស្រក់ទឹកភ្នែក សឹងតែមិននឹកស្មានដល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទំាងទទួលបានលុយ ដល់ទៅ ៥០០ដុល្លារ ថែមទៀតផង ពីលោក ជីដេវិត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ហ្វេនៗមានការភ្ញាក់ផ្អើលសារជាថ្មីទៀតហើយ ក្រោយឃើញ តារាចម្រៀង ងួន ចាន់ដេវិត បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថយន្តទំនើបពីគ្រឿង និងផ្ទះមួយកន្លែងដែលកំពុងតែសាងចង់។ ដេវិត បានភ្ជាប់សារបញ្ជាក់ថា “ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស ក៏មិនណយដែរ , រស់នៅដោយជីវិតខ្លួនឯងតើនឹងត្រូវទៅខ្មាសហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដ៏ទៃ សេចក្តីសុខ កើតឡើងដោយឯកឯង ចាស់ៗ ប្រាប់ហើយ ខ្ញុំក៏ស្តាប់បង្កាប់ គាត់ថា ៖ ”ស៊ូចង្អៀតផ្ទះ កុំអោយចង្អៀតចិត្ត ” ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយ គិតម៉េច? មានចាំអាអត់ចង្អៀតហើយសិន ទើបបានធូរស្រាលបន្តិច ហាសហាស។ living a…

អានបន្ត

សូមជួយគាំទ្រផងបងប្អូន! បន្លែថ្មីៗ ស្រស់ៗ គ្មានសារធាតុ គី មី ដាំដោយផ្ទាល់ដៃរបស់ កងពលតូចថ្មើរជើងលេខ ៥១ មានលក់នៅផ្សារ…

ហ្វេសប៊ុកៈ បន្លែធម្មជាតិ របស់អង្កភាព កងពលតូចថ្មើរជើងលេខ ៥១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានកោតសរសើរ រំភើបចំពោះ កងពលតូច ដែលបានដាំបន្លែ ដែលមានគ្មានសារធាតុគីមី អាចជួយដល់សុខភាព សម្រាប់អ្នកទទួលទានបានផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ កងពលតូចថ្មើរជើងលេខ៥១ បានបង្ហោះសារ អមជាមួយរូបភាពជាច្រើនសន្លឹក ពីការដាក់លក់ បន្លែធម្មជាតិ របស់អង្គភាព ដែលមានដាក់លក់ចំនួនតែបីថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ អាទិត្យ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា ” បន្លែធម្មជាតិ របស់អង្គភាព កងពលតូចថ្មើរជើងលេខ៥១ មានលក់រយះពេល៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៅផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ។ សូមអរគុណពុកម៉ែបងប្អូន លោក លោកស្រី ដែលជួយគាំទ្របន្លែកងទ័ព និងគ្រួសារកងទ័ព ដើម្បីជួយលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ភូមិមួយផលិតផលមួយ”។

អានបន្ត

តារាកំប្លែងអ្នកនាងខ្ញុង បង្ហាញអារម្មណ៍សោកស្ដាយ ចំពោះបងប្អូនអាជីវករទាំងអស់នៅ ផ្សារណាត់ ដែលជួបអ គ្គិ ភ័ យម្សិលមិញ ព្រមទាំងពោលពាក្យយ៉ាងដូច្នេះថា…

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ មានករណីឆ្លងចរន្តអគ្គិសនី ឆេះយ៉ាងសន្ ធោរស ន្ធៅនៅផ្នែកអគារខាងលិចនៃអគារចំណាស់ផ្សារធំបាត់ដំបង (ផ្សារណាត់) ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឲ្យអាជីវករ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការសោកស្តាយជាពន់ពេក ព្រោះព្រោះអាគារនេះមានអាយុកាលចំណាស់សេសសល់តាំងពីសម័យបារាំង និងជាទីកន្លែងល្បីឈ្មោះមួយរបស់ខេត្តបាត់ដំបង។ នៅក្នុងករណីឆេះផ្សារណាត់នេះផងដែរ តារាកំប្លែង អ្នកនាងខ្ញុង ក៏បានបង្ហោះសារចូលរួមសោកស្តាយដល់បងប្អូនអាជីវករយ៉ាងដូច្នេះថា “សូមចូលរួមសោកស្ដាយចំពោះបងប្អូនអាជីវករទាំងអស់នៅផ្សារណាត់បាត់ដំបង ខ្ញុំចាំមិនភ្លេចទេខ្ញុំធ្លាប់ដើររៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីប៉ុន្មានឆ្នាំមុន មានបងប្អូនអាជីវករនៅក្នុងផ្សារណាត់ច្រើនណាស់ដែលបានឱ្យជាទឹកជារបស់ញ៉ាំដល់ខ្ញុំ ខ្ញុំពិតជារន្ ធត់ចិត្តអាណិតបងប្អូនណាស់”៕

អានបន្ត