បានបុណ្យច្រើនណាស់! ទីបំផុត ផ្ទះតូចមួយខ្នង របស់ រ៉ូលីន ធ្វើជូនសម្រាប់ម៉ែដោះ បានធ្វើរួចរាល់ហើយ មើលទៅពិតជាស្អាតណាស់ ឃើញភ្លាម ហ្វេនៗ ចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើន និងមហាជនទូទៅ មិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាននូវ តារាពហុជំនាញដ៏ល្បីល្បាញខ្លាំងមួយរូប គឺ លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន នោះ។ មកទល់ពេលនេះ រ៉ូលីន នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយគេឃើញរូបគាត់តែងតែលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ រ៉ូលីន បានបង្ហោះរូបថតផ្ទះមួយសន្លឹក ព្រមទាំងបានពោលពាក្យមួយឃ្លាទៀតថា៖ “មិនចូលចិត្តប្រគួតប្រជែងនរណា ចូលចិត្តរស់សាមញ្ញ មានផ្ទះតូចមួយ មុខរបរតូចមួយ ជីវិតមានន័យ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅមុននេះបន្តិចនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានរើសវេលាល្អនិមន្តព្រះសង្ឃ ដើម្បីសូត្រមន្តប្រោសព្រំឡើងផ្ទះថ្មី ព្រមទាំងបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃនេះសូត្រមន្តយកវេលាល្អ បំពេញសេចក្តីប្រាថ្នាអោយម៉ែដោះផ្ទះតូចច្រឡឹងមួយខ្នង ( កុំសួររឿងតង់ក្នុងបន្ទប់ព្រោះផ្ទះអត់ទាន់មានគ្រែនិងអីវ៉ាន់អីទេនៅដេគរ័ថែមទៀត)” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ស្រាប់តែហ្វេនៗជាច្រើនបានសម្តែងអារម្មណ៍រំភើបជំនួស ព្រមទាំងបានចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “Heng Heng Bong, ជូនពរសំណាងល្អក្នុងជីវិតនឹងម៉ែដោះមានសុខភាពល្អជាម្លប់រហូតដល់កូនស្រីតូចច្រឡឹង, ហេងហេងបង, ធ្វើល្អបុណ្យតាមជួយ, បានបុណ្យណាស់បង ជូនពរបងសំណាងល្អបងនប់, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុខសប្បាយហេងៗអូន, បានសុខហើយសប្បាយហេងៗណាអូន, បានបុណ្យច្រើនណាស់បង, រំភើបជំនួសម៉ែដោះ, ជូនពរផ្ទះថ្មីហេងៗនិងជូនពរម៉ែសាតអោយមានសុខភាពល្អនិងអាយុវែង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

ពីអ្នកសម្រួលចរាចរណ៍ លោក K01 ប្រែក្លាយខ្លួនសឹងជាសេដ្ឋី ត្រឹមរយៈពេល២ឆ្នាំ ចុងក្រោយមកនេះ ក្តាប់ក្រុមហ៊ុនដល់ទៅ ២៥ សល់លុយ និងទ្រព្យសម្បត្តិ រាប់ត្រួសៗមានចំនួនទៅដល់….(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់យ៉ាងច្បាស់ហើយ លោក ឃឿន សុឡា ហៅ K01 នោះ ដែលកន្លងមកនេះរូបលោកមានប្រវត្តិស៊ូ ក្រលំបាក តែងតែមានវត្តមានជួយសម្រួលចរាចរណ៍ និងតែងធ្វើការណែនាំទៅដល់អ្នកជិះបញ្ជ្រាសខុសផ្លូវ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបាត់មុខអស់មួយរយៈពេលមកនេះ ស្រាប់តែនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក K01 បានចេញមុខមករៀបរាប់ដំណើរជីវិត និងទម្លាយទ្រព្យសម្បត្តិតម្តល់របស់ខ្លួនត្រួស ក្នុងបទសម្ភាសជាមួយនឹងលោក អ៊ឺម ជីវ៉ា ឲ្យបានដឹងថា បច្ចុប្បន្នរូបលោកមានក្រុមហ៊ុនកាន់កាប់នៅក្នុងដៃចំនួន ២៥ ដែលក្រុមហ៊ុនទាំងនោះ មានទាំងផ្នែកអនឡាញ និងផ្នែកអចលនទ្រព្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ លោក K01 បានបន្តនិយាយប្រាប់បន្ថែមទៀតថា ទាក់ទងជាមួយនឹងលុយកាក់ ឬទ្រព្យសម្បត្តិដែលរូបលោកមានរាល់ថ្ងៃនៅធនាគារ គឺមានប្រមាណជាង ៤ ទៅ ៥ លានដុល្លារ ព្រមទាំងមានទ្រព្យសម្បត្តិរបស់លោកជាច្រើនទៀត ទាំងដីដែលលោកបានទិញ ទាំងវីឡារបស់លោក ទាំងឡាន និងដីរីសតរបស់លោកថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក K01 បានបន្តទៀតថា រូបលោកភាគច្រើនចូលចិត្តទិញដី ដោយសារលោកជាអ្នករកស៊ីវិស័យដី ដូច្នេះហើយ បើដីណាធូរថ្លៃលោកតែងតែទិញដីទុក ដែលសរុបត្រួសៗជាមួយទ្រព្យផ្ទាល់ខ្លួនខាងលើនេះ គឺប្រមាណជាង ៥លានដុល្លារ ដែលរលោករកបានក្នុងរយៈពេល ២ ឆ្នាំចុងក្រោមកនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

អានបន្ត

កប់ណាស់! អីយ៉ា ស្ងាត់ៗ ស្រាប់តែអ្នកនាង Love Riya បានទិញគ្រឿងអលង្ការ មួយឈុតនេះ ពិសេសម៉ូដស្អាតដល់ហើយ រីឯតម្លៃវិញទៅដល់….

ភ្នំពេញ៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង Love Riya នោះ គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈប្រព័ន្ធ អនឡាញ ដ៏ល្បីឈ្មោះម្នាក់ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ សព្វថ្ងៃនេះអ្នកនាង Love Riya កំពុងសាងក្តីសុខ ជាមួយកូនស្រីបណ្តូលចិត្តរបស់ខ្លួន គឺឈ្មោះ ទែនទែន ព្រមទាំងផ្តល់ភាពកក់ក្តៅ និងបាននាំកូនស្រី ទៅលំហែកាយគ្រប់ទីកន្លែង មិនដែលដាច់ឡើយ។ ខណៈពេលនេះ អ្នកនាង Love Riya កំពុងតែមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់ផងដែរ គឺលោក ហេង គីមហៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដឹងតម្លៃ ខ្សែក និងក្រវិល ពេជ្រ ដែលអ្នកនាង Love Riya កំពុងតែពាក់ ដែលមានតម្លៃថ្លៃខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេក៏បានឃើញគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា «JE MOM Jewelry» បាននិយាយប្រាប់ថា៖ “អរគុណសុីស សំរាប់ការគាំទ្រ ស្រលាញ់ និងទំនុកចិត្តរហូតមក អរគុណសំរាប់ការសសេីរ ទឹកដៃ និងទឹកពេជ្រ ហាងយេីងខ្ញុំ សំរិទ្ធសំរាំងទឹកពេជ្រ និងស្នាដៃជាង យ៉ាងពិសេសជូនអតិថិជន ស្វារេពេជ្រ 5970$ ក្រវិល 2450$”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញ ខ្សែក និងក្រវិល ព្រមទាំងតម្លៃនេះភ្លាម ស្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខំមិន ថា៖ “ស្រលាញ់ម៉ូតនឹងដែរស្រលាញ់ត្រង់ឈ្មោះខ្លួនឯងនឹងម៉ងតែអត់ទាន់មានលុយ, បងយ៉ាស្អាត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

មុខស្រដៀងគ្នាដូចបងប្អូនបង្កើតចឹង! អ្នកស្រី ទ្រី ដាណា និង ពេជ្រ សោភា ថតដាក់មុខជិតគ្នាដូចកូនភ្លោះ ចាប់អារម្មណ៍ត្រង់ពាក្យនេះពេក ស្រាប់តែហ្វេនៗចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អ្នកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់មុខជំនួញម្នាក់ ដែលកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមុខជំនួញកំពុងតែទទួលបានជោគជ័យនោះ អ្នកស្រី ទ្រី ដាណា ក៏ត្រូវបានគេមើលឃើញថាអ្នកស្រីជាមនុស្សមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលអ្នកស្រី បានធ្វើកន្លងមកនេះជាញឹកញាប់ ដែលកើតចិត្តចេញពីចិត្តជ្រះថ្លារបស់អ្នកស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញអ្នកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ខណៈដែលបានជួបគ្នាលើកដំបូង ជាមួយតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា ព្រមទាំងនិយាយបែបលែងសើចទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អ្នក single ជួបគ្នាហើយ” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងសារបែបលែងសើចនេះភ្លាម ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មុខស្រដៀងគ្នាណាស់បង, Idol ប៉ះIdol ហើយ, មុខស្រដៀងគ្នាបងពេលថតជាមួយគ្នាចឹង, មុខស្រដៀងគ្នាដូចបងប្អូនបង្កើតចឹង, ស្មានតែកូនភ្លោះI dolស្អាតណាស់, មុចស្រដៀងគ្នាបង ស្អាតណាស់, single. ប៉ះគ្នា, អាយដល. ទាំង 2. ស្អាតណាស់, idol និងidol ប៉ះគ្នាហើយរុំភើបណាស់, មុខដូចគ្នាមែសចែ, “៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

គ្រឺតដល់ហើយ! ទិដ្ឋភាពចេញខែ កូនស្រី លោក ឌួង គីមឡុង និងអ្នកនាង ដេត ម៉ារីណា មើលទៅរៀបចំយ៉ាងសាមញ្ញ តែម្នាក់ៗពោរពេញដោយទឹកមុខស្នាមញញឹម ពិសេសនោះ លោក ឌួង ឆាយ ជូនពរក្មួយស្រី ថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានហើយថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ប្អូនប្រុសរបស់លោក ឌួង ឆាយ គឺ ឌួង គីមឡុង បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ដេត ម៉ារីណា មើលទៅកម្មវិធីនោះរៀបចំតូចតាចមែន ប៉ុន្តែម្នាក់ៗមើលទៅពោរពេញដោយស្នាមញញឹម តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃតទី២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ភរិយារបស់លោក ឌួង គីមឡុង បានសម្រាលកូនស្រីម្នាក់ បានដោយជោគជ័យ ទាំងម្តាយ និងកូនមានសុខភាពល្អណាស់ ជាពិសេសនោះ អូនទេវី មុខមាត់ឡើងខ្យូតហ្ម៎ង គួរឲ្យស្រលាញ់ណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ឌួង គីមឡុង និងភរិយារបស់លោក បានធ្វើកម្មវិធីតូចមួយស្រាប់ចេញខែ កូនស្រីរបស់ខ្លួន មើលទៅឡើងសាមញ្ញា តែជួជុំគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកនាង ដេត ម៉ារីណា បានបង្ហោះសារជូនពរដល់កូនស្រីខ្លួន បែបនេះថា៖ “Little princess Reachtevy 1 month birthday. ម៉ាកៗជូនពរកូន សុខភាពល្អ ជាកូនស្រីស្អាត ឆ្លាត ពូកែ ស្តាប់ដំបូន្មាន. Mak mak love kon so much អគុណម៉ាកយាយ អ៊ុំៗ ពូ មីងសំរាប់កាដូ អូន ទេវី” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះដែរ លោក ឌួង ឆាយ…

អានបន្ត

នរណាមិនស្ងើច! បើផ្ទះវីឡា ដ៏ធំស្កឹមស្កៃ របស់ ជុំ ស៊ីថា សង់ជិតរួចរាល់ ឃើញម៉ូដស្អាតពេក ហ្វេនៗ ចូលទៅ ខំមិន និយាយថា…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ហើយអតីតតារាសម្តែង និងបង្ហាញម៉ូតគឺលោក ជុំ ស៊ី ថា នោះ ដែលរូបលោកធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបលោកបានធ្លាស់ប្តូរអាជីពពីអ្នកសិល្បៈទៅធ្វើជាមន្រ្តីនគរបាលយ៉ាងសង្ហាវិញ។ លោក និងភរិយា មានកូនប្រុសស្រី ដ៏គួរឲ្យស្រលាញ់ ២នាក់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ អតីតតារាសម្តែងលោក ជុំ ស៊ីថា ទទួលបានកាដូធំចុងឆ្នាំយ៉ាងមានសុភមង្គល ដោយភរិយារបស់លកសម្រាលបានកូនភ្លោះ ៣ យ៉ាងជោគជ័យ មានសុខភាពល្អខ្លាំងណាស់។ កូនភ្លោះទាំង ៣ របស់លោក គឺមានកូនប្រុស ២នាក់ និងកូនស្រី ១នាក់។ ហើយសរុបកូនភ្លោះ ៣នេះ គឺលោក និងភរិយា មានកូនចំនួន ៥នាក់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងផុតទៅនេះ គេបានឃើញរូបលោកបានបង្ហោះរូបភាពពីផ្ទះវីឡា ដ៏ធំស្កឹមស្កៃរបស់លោក មើលទៅពិតជាធំខ្លាំងណាស់ ព្រមទាំងមានម៉ូដស្អាតឡើងកប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ ភរិយារបស់លោក បង្ហោះរូបភាពមួយសន្លឹកបង្ហាញពីផ្ទះវីឡានោះ ព្រមទាំងនិយាយប្រាប់ទៀតថា៖ “ជិតរួចរាល់ហេីយចាស ចាំជួបគ្នាក្នុងពិធីឡើងផ្ទះក្នុងពេលឆាប់ៗនេះបងប្អូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍រំភើបជំនួស ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា៖ “ស្អាតណាស់ បង, Beautiful, ស្អាតណាស់ចេ, Congratulationsស្អាតណាស់, Congratulations sister, វិមានស្អាតណាស់អូន, Very beautiful”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

លោក ស៊ុក សុភា បានត្រឹមផ្ញើសារជូនពរពីចម្ងាយ ក្នុងថ្ងៃខួបកំណើតកូនប្រុស ក្រោយបែកកូនៗជាទីស្រលាញ់ ត្រឡប់មកខ្មែរវិញ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថា អតីតតារាសម្តែងប្រុសល្បីក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា នោះ ដែលពេលនេះរូបលោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញហើយ ពោលគឺប្រទេសកម្ពុជា ក្រោយពីរូបលោកបានចំណាយពេលជាង ១០ឆ្នាំ រស់នៅក្នុងប្រទេសអូស្រា្តលី ជាមួយគ្រួសាររបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមពេលនេះ គឺមានរយៈពេលប្រមាណជាង ១ខែហើយ ដែលអតីតតារាសម្តែងលោក ស៊ុក សុភា បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ក្រោយរៀបការសាងគ្រួសារចាកចេញទៅរស់នៅឯប្រទេសអូស្រា្តលីជាង ១០ឆ្នាំនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់បានវិលមកកាន់ប្រទេសកម្ពុជាវិញ ដែលចាកឆ្ងាយពីកូនៗទាំង ៥ជាទីស្រលាញ់នៅអូស្រ្តាលីលើកនេះមិនទាន់ដឹងច្បាស់ថា អតីតតារាសម្តែងរូបនេះ មករស់នៅ ឬ មកកម្សាន្តយ៉ាងណនោះទេ ដោយមហានជជាច្រើនបានត្រឹមដឹងថាលោកវិលត្រឡប់មកវិញម្តងនេះ ក្រោយពីភរិយាប្រកាសលែងលះគ្នានឹងលោកបានជាង ៣ខែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រោយបានមកដល់ទឹកដីខ្មែរវិញលើកនេះ គេបានឃើញលោក ស៊ុក សុភា បានចំណាយពេលធ្វើដំណើរកម្សាន្ត ជុំគ្រួសារ បងប្អូន ទៅកាន់តំបន់ទេសចរណ៍រមណីយដ្ឋានតាមបណ្តាលខេត្តជាច្រើនក្នុងប្រទេសផងដែរ ហាក់បីដូចជាការរំសាយអារម្មណ៍ពីទុក្ខកង្វល់ទាំងឡាយរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មហាជនកាន់តែចាប់អារម្មណ៍ទៀតហើយ ក្រោយស្ពាយឈ្មោះពោះម៉ាយ និងឆ្ងាយកូនៗមកទឹកដីខ្មែរធ្វើដំណើរកម្សាន្តជាង ១ខែមកនេះ ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើតកូនប្រុសពៅជាទីស្រលាញ់របស់លោក គេក៏បានឃើញថា រូបលោកបានត្រឹមបង្ហោះសារជូនពរអបអរថ្ងៃកំណើតកូនប្រុស ភ្ជាប់ជាមួយនឹងរូបភាពអនុស្សាវរីយ៍ប៉ុន្មានសន្លឹកជារូបខួបកំណើតតាំងពីឆ្នាំមុនរបស់កូនដែលប្រារព្ធឡើងជុំគ្រួសារយ៉ាងរីករាយនោះ ដោយរូបលោកបានបង្ហាញពីចិត្តនឹករឮកដល់កូនៗ និងគ្រួសារកាលពីមុនផងដែរ។ ក្នុងនោះសារជូនពរនោះ លោក ស៊ុក សុភា បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “រីករាយថ្ងៃកំណេីតកូនប្រុសមាសឪពុក រូបថតឆ្នាំមុន ផុសឆ្នាំនេះ ឆ្នាំនេះចាំរងចាំមេីលឆ្នាំក្រោយទៀត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

សមគ្នាអើយសម! នៅសុខ ស្រាប់តែ បងប៉ូលិស បានទម្លាយអារម្មណ៍មួយប្រាប់ទៅ អ្នកនាង Love Riya ហើយ ដោយបាននិយាយ ថា….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង Love Riya នោះ គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈ អនឡាញ ដ៏ល្បីម្នាក់ ថែមទាំងមានសម្រស់ស្អាតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកនាង Love Riya កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់មានឈ្មោះថា ហេង គីមហៀង ហើយអ្នកទាំងពីរតែងតែនាំ ទែនទែន ដើរលេងតាមទីកន្លែងជិតឆ្ងាយ ព្រមទាំងបង្ហាញភាពស្និតស្នាលផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក មើលទៅពិតជាមានក្តីសុខនិងសុភមង្គលដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គេបានឃើញអ្នកនាង Love Riya នាំកូនស្រីទៅជួប បងប៉ូលិស ដល់កន្លែងធ្វើការ ខណៈកំពុងបំពេញភារៈកិច្ច សន្តិសុខ សុវត្ថិភាព ជូនបងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្ត ក្នុងថ្ងៃបុណ្យអុំទូក ព្រមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះស្អាតៗដល់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកនាង Love Riya បានទម្លាយអារម្មណ៍ចេញមកថា៖ “ថ្ងៃទីបីជាមួយបេះដូង”។ ក្រោយមកទៀត បងប៉ូលិស ក៏បានពោលពាក្យប៉ុន្មានឃ្លា ទៅកាន់អ្នកនាង Love Riya វិញដោយបានបង្ហាញពីអារម្មណ៍ចេញមកថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ភ្នំពេញថ្ងៃទី១៨-១៩-២០ ខែ ១១ ឆ្នាំ ២០២១ ពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីប នឹងសំពះព្រះខែ ត្រូវបានបញ្ចប់ដោយស្ថាពរ ️ជាចុងក្រោយបងសូមជូនពរអោយអូននឹងកូនជួបតែសេចក្ដីសុខជារៀងរហូត បងសន្យាថាហ្នឹងកាន់ដៃអូនបែបនេះជារៀងរហូត តរៀងទៅ” ។ ក្រោយបានអានសាររបស់ បងប៉ូលិស ហើយបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចូលទៅខំមិន ថា៖ “Sweetទៀតហេីយ ប្រូ, កុំភ្លេចញ៉ាំការប្រាប់ផង, ជូនពរអូនចាប់ដៃគ្នារហូតហាមកុំឲ្យរបូតដៃពីអូនយ៉ា. អូនយ៉ាស្អាតឆ្លាតពូកែណាស់, ជូនពរសម្លាញ់មានក្តីសុខរហូត,…

អានបន្ត

រឿន ណាត រំភើបចិត្តជាខ្លាំង ក្រោយបានចូលរួមសាងសង់អាគារសិក្សាឲ្យក្មេងៗ ដែលកំពុងតែខ្វះខាត…

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែងស្រី និងជាអតីតកញ្ញាឯកចក្រវាលកម្ពុជា រឿន ណាត ជាមួយក្រុមការងារកញ្ញាឯកកម្ពុជាច្រើននាក់ បានធ្វើដំណើរទៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដើម្បីចុះចែកសៀវភៅ សម្ភារសិក្សា ក្នុងឱកាសបើកគម្រោងសាងសង់អាគារសាលារៀនថ្មីដល់ក្មេងៗដែលកំពុងខ្វះខាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈការបង្ហោះសារនៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា រឿន ណាត បានសរសេររៀបរាប់ប្រាប់ថា៖ “ជំរាបសួរពុកម៉ែបងប្អូន ថ្ងៃនេះនាងខ្ញុំ រឿនណាត ពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានមកធ្វើការបើកគម្រោងក្នុងការសាងសង់សាលារៀនថ្មីជូនដល់ប្អូនៗនៅខេត្តកំពង់ចាម ស្រុកស្រីសន្ធរ ហើយនាងខ្ញុំតំណាងអោយសប្បុរសធម៌ទាំងអស់ក៏បាននាំយកថវិការមកផ្ដល់ជូនខាងសាលាដើម្បីធ្វើការសាងសង់សាលារៀនថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនោះនាងខ្ញុំក៏បាននាំយកសម្ភារៈសិក្សារមួយចំនួនតាមរយៈការបរិច្ចាកពីសប្បុរសធម៌យកមកចែកជូនប្អូនៗសិស្សានុសិស្សដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រ ហើយក៏សូមអរគុណយ៉ាងខ្លាំងទៅដល់សប្បុរសធម៌ទាំងអស់ដែលមានក្ដីស្រលាញ់ចំពោះប្អូនៗមានទឹកចិត្តដ៏ធំក្នុងការជួយទៅដល់ពួកគេ ជាចុងក្រោយនាងខ្ញុំសូមអបអរ នឹងជូនពរក្នុងកំឡុងពេល ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្ដែតប្រទីបអកអំបុកនឹងសំពះព្រះខែនេះ អោយប្រជាជនកម្ពុជាទាំងអស់ជៀសផុតពីជម្ងឺកាចសាហាវផ្សេងៗ មានសុភមង្គល នឹងសិរីសួស្ដីក្នុងគ្រួសារផងដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនេះទៅទៀត គេបានឃើញក្រុមកញ្ញាឯកកម្ពុជាជាច្រើនរូបទៀត មានដូចជាកញ្ញា សំណាង អេលីណា ថោង ម៉ាឡា ជា ចារ៉ានី ក៏មានវត្តមានចូលរួមផងដែរ។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗដែលជាអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញអារម្មណ៍ និងសម្តែងការគាំទ្រ លើកទឹកចិត្ត និងកោតសរសើរដល់ពួកគេថាសមជាគំរូតំណាងប្រទេសពិតមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត

អីយ៉ា នៅសុខៗ ស្រាប់តែ ម៉ែរួយ ដាក់មួយប៉ុស្តិ៍នេះ ជាមួយស្វាមី ព្រមទាំងបានពោលពាក្យ គួរឲ្យចាប់អារម្មណ៍មួយទៀត ថា…

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោកជំទាវឧកញ៉ា ស្រី ណារួម ហៅថា ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយបុរសរាងសង្ហាម្នាក់មានឈ្មោះថា តារា សុខនៅ ដែលមើលទៅអ្នកទាំងពិតជាសាកសមគ្នាណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃសិរីសួស្តីនេះ គេបានឃើញ ម៉ែរួយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដោយបានធ្វើការតុបតែងខ្លួន និងបានស្លៀកឈុតប្រពៃណីខ្មែរបានយ៉ាងសមសួនបំផុត ក្នុងថ្ងៃមង្គលនេះផងដែរ គេបានឃើញមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង និងក្រុមការងារយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ នៅមនុនេះបន្តិច នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ចំថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខេ គេបានឃើញ ម៉ែរួយ បង្ហោះរូបភាពមួយសន្លឹក ជាមួយនឹងស្វាមី ព្រមទាំងបានពោលពាក្យប៉ុន្មានម៉ាត់គួរឲ្យចាប់អារម្មណ៍ ទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ជីវិតរាល់ថ្ងៃនេះអត់ចង់ប្រណាំងប្រជេញយកឈ្នះបងប្អូនណាទេ បងប្អូនណាចង់បានភាពឈ្នះយកចុះខ្ញុំសូមចុះចាញ់ អ្វីដែលប្រាថ្នាគឺសេចក្ដីសុខក្នុងចិត្តនឹងក្រុមគ្រួសារព្រោះជីវិតមើលមិនឃើញអត់ដឹងរស់បានប៉ុន្មានឆ្នាំទៀត#ភាពមិនទៀងទាត់គឺជារឿងដែលទៀងទាត់ រីករាយថ្ងៃឈប់សំរាក ជូនពរបងប្អូនមានសេចក្ដីសុខគ្រប់ក្រុមគ្រួសារ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពមួយសន្លឹកនេះ និងសារគួរឲ្យចាប់អារម្មណ៍មួយនេះហើយ ស្រាប់តែហ្វេនៗ ទប់ចិត្តមិនបាន នាំគ្នាចូលទៅ ខំមិន បញ្ចេញអារម្មណ៍មកថា៖ “ស្រឡាញ់ម៉ែរួយត្រង់និងហា៎សុំតែសុខគឺគ្រប់គ្រាន់ហើយ, ត្រឹមត្រូវហើយអ្នកម៉ែ, និយាយត្រូវចិត្តខ្ញុំណាស់, ពិតជាត្រឹមត្រូវណាស់ចែ, ខ្ញុំស្រសាញ់ចារឹកអូនខ្លាំងណាស់, ត្រឹមត្រូវណាស់ម៉ែរុយជូនពរដូចគ្នាណា, ជូនពរអោយបងទងពីរស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង, ម៉ាក់នឹងប៉ាសំគ្នាណាស់” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

អានបន្ត