បើតាមគណនីផេកមួយឈ្មោះ Stiren Shop បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីយវតីក្រីក្រមួយរូប ដែលកំព្រា ឪពុកម្តាយ រស់នៅជាមួយអ៊ំ ហើយរំពឹងលើការបេះស្តៅបន្តិចបន្តួច ដើម្បីបានប្រាក់យកមកសិក្សារ។ បើតាមគណនីនេះបានបង្ហោះថា៖ “ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641″៕
អានបន្តCategory: ជីវិតនិងសង្គម
ក្រោយពេលលែងលះគ្នាបានមួយរយៈ ឧកញ៉ា ឌួង ឆាយ សូមឲ្យភរិយា គួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗ អោយបានច្រើន មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរហូតនោះ
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ នូវរឿងរ៉ាវ លោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ដោយពួកគាត់ទាំងពីរ បានយល់ព្រមលែងលះគ្នាដាច់ស្រេច ដោយសន្ដិវិធី កាលពីពេលថ្មីៗកន្លងទៅនេះ។ ការប្រកាសលែងលះគ្នានេះដែរ ក៏បានធ្វើឲ្យមជ្ឍដ្ឋានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ។ ដោយឡែក នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបែកបាក់ នូវចំណងស្នេហ៍ ដែលបានខិតខំសាងរួមគ្នា អស់រយៈពេល១៣ឆ្នាំ រួចមក ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារមួយឃ្លា នៅលើគេហទំព័រ ហ្វេសប៊ុកផេករបស់គាត់ ដោយបានទម្លាយនូវរឿងរ៉ាវមួយចំនួន អមមកជាមួយក្ដីអស់សង្ឃឹម យ៉ាងដូច្នេះថា៖ “ខ្ញុំដឹងថាអ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើន ទើបល្អ មិនមែនដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់កំលាំងណាស់”។
អានបន្តប្រពៃណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ស ព លោកវរសេនីយ៍ទោ លឹម សាយ នូវថវិកាចំនួន
នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាមុននេះបន្តិច យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុករបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ កក្រក៖ នារសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ អញ្ជើញនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខយ៉ាង ក្រៀម ក្រំ បំផុតជាមួយក្រុមគ្រួសារ ស ព លោកវរសេនីយ៍ទោ លឹម សាយ នាយរង សាលាហ្វឹកហ្វឺន បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលបាន ព លី នៅពេលកំពុងបិទវគ្គហ្វឹកហ្វឺន នៅសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កាលពីវេលាម៉ោង ១២ ម៉ ៣០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិតនៅភូមិតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មរណភាព របស់លោកវរសេនីយ៍ទោ លឹម សាយ គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកស្រី បុត្រា បុត្រី ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ…
អានបន្តសូមចូលរួមសោកស្តាយផង! យុវជនម្នាក់ បានស្លា ប់បាត់បង់ជីវិតចាកចោលក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែ
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានយល់ជ្រាបដឹងហើយថា ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ដោយឡែក កាលពីវេលាម៉ោង ១៖៤០នាទីយប់ ឆ្លងចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ យុវជនម្នាក់មានឈ្មោះ ជា សេងហុង អាយុ២៣ឆ្នាំ បានជួប គ្រោះ ថ្នាក់ ចរា ចរណ៍ (ម៉ូតូ បុ កជាមួយម៉ូតូ) ដែលបណ្ដាលឲ្យទទួលរងរបួសធ្ងន់ ក្រោយមកក៏ត្រូវបានគេដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ព្រះកេតុមាលា (ហៅពេទ្យធំ) ប៉ុន្ដែជាអ កុ សល ដោយសារតែគាត់ទទួលរង របួ សធ្ង ន់ ធ្ងរ ពេក គាត់ក៏បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ បានកើតឡើង នៅលើផ្លូវបេតុង រាងអក្សរ T ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Loun ChhengHeang បានបង្ហោះសារមួយឃ្លាថា ៖ «អ្នកជាមនុស្សដែរស្លូតបូត សុភាពរាបសារ ស្គាល់ចាស់ទុំ អ្នកជាមនុស្សដែរពោរពេញដោយក្តីស្រលាញ់ អ្នកបានលះបង់កំលាំងកាយចិត្តដល់គ្រួសារ បងប្អូន មិត្តភក្តិ នឹងមនុស្សដែរអ្នកស្រលាញ់ ស្នាមញញឹម ភាពស្មោះត្រង់ ការស្រលាញ់ទាំងអស់នេះយេីងនឹងចងចាំទុកក្នុងចិត្តរហូត ជា សេងហុង សុំធ្វេីដំណេីរទៅអោយបានស្ងប់សុខ សុំអោយប្អូនបានទៅកាន់ទីឋានសុខ ហេីយជាតិក្រោយសុំអោយប្អូនអាយុវែង…
អានបន្តបន្ទាប់ពីបានដំណឹងមរណភាពរបស់លោកគ្រូ លឹម សាយ ស្រាប់តែលោក ទិត្យ វិច្ឆិកា មានក្តីរន្ធត់ចិត្តជាខ្លាំង និងចង់ចាំពាក្យពីរម៉ាត់ដែលគាត់តែងតែស្រែកដាក់ថា…
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ក្នុងបេសកកម្មនេះ លោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម សាយ បាន ព លី ជី វិតទៅហើយ។ ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោក ទិត្យ វិច្ឆិកា បានមានការ សោក ស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះការបាត់នូវវត្តមានគ្មានថ្ងៃវិលត្រលប់របស់លោកវរសេនីយ៍ត្រី លឹម សាយ ក្នុងនាមជាគ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ក្នុងនោះដែរ លោក ទិត្យ វិច្ឆិកា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លូន ដោយមានខ្លឹមសារដូចតទៅ៖ «ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By នឹង Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…។ តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ លែងលឺជារៀងរហូត…។ បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខន្ធបង បន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាក និងសោក ស្តាយ ខ្លាំងណាស់នូវការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត PARA KOMANDO»។
អានបន្តផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយកូនក្រមុំចេញថ្លៃបណ្តាការជំនួសកូនកំលោះពាក់កណ្តាល ព្រោះដោយសារតែហេតុផលមួយនេះ
កាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នារីដ៏ស្រស់ស្អាតម្នាក់ ប្រើប្រាស់គណនី ហ្វេសប៊ុក មានឈ្មោះ Zeii Leak បានសរសេរនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះតែគាត់សុខចិត្តចេញថ្លៃបណ្ណាការ អោយកូនកំលោះចំនួនពាក់កណ្ដាល ដើម្បីឲ្យអាចឲ្យពិធីមង្គលការមួយនេះ ប្រារព្ធទៅបាន។ ការជួយចេញថ្លៃបណ្ណាការចំនួន ៥០ភាគរយនេះដែរ ក៏បានធ្វើឲ្យមតិមួយចំនួន បានចោទជាសំនួរមកកាន់គាត់យ៉ាងច្រើន ហើយមានអ្នកខ្លះសួរថា “ហែងខ្លាចអត់ប្ដីមែន?” ជាមួយគ្នានេះដែរ គាត់ក៏បានឆ្លើយតប នូវពាក្យពេចន៌មួយចំនួន យ៉ាងជាទីគប់ចិត្តថា៖ “ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ហែងខ្លាចអត់ប្ដីមែន? ហែងខ្លាចអត់អ្នកយក? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…“ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេ គ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ឆ្នាំទៅមុខទៀត ខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន។ ហេីយសារមួយនេះដែរ ផ្ញេីជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា”។
អានបន្តប្រពៃណាស់! មកដល់ខេត្តព្រះវិហារ អ្នកលក់បាយប្រាប់ថាលោកពូម្នាក់លំបាកខ្លាំង ត្រូវប្រពន្ធរត់ចោល និងចិញ្ចឹមកូន៤នាក់ មិនបង្អង់យូរលោកស្រី ទ្រី ដាណា ក៏ចុះទៅជួបភ្លាម និងបានជូនថវិកាចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ លោក ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានតស៊ូពុះពារធ្វើដំណើរទាំងផ្លូវឆ្ងាយទៅកាន់បណ្តាលខេត្តមួយចំនួន ក្នុងគោលបំណងដេីម្បីនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និង ស្វាមី បានចុះទៅដល់ផ្ទះលោកពូម្នាក់ក្នុងខេត្តព្រះវិហារ និងបានជូនជាគ្រឿងឧបភោគបរិភោគ សៀវភៅ កាតាប ព្រមជាមួយថវិកាចំនួន ៥០០ដុល្លារផងដែរ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«មកដល់ព្រះវិហារ អ្នកលក់បាយប្រាប់ថាលោកពូលំបាកខ្លាំង មិនបង្អង់ក៏ទៅមើលផ្ទាល់ភ្លាម។ ឃើញហើយអាណិតគាត់ណាស់ កូន៤នាក់ ប្រពន្ធរត់ចោល ហើយកំពុងមានជំងឺជាប់ខ្លួនទៀត នាងខ្ញុំ និងស្វាមីជូនអំណោយជាស្បៀងខ្លះ និងថវិកា 500$ ដើម្បីគាត់ប្រើការដោះស្រាយជីវភាព ចិញ្ចឹមកូនបន្ត។ កូនគាត់បានចូលរៀនខ្លះហើយ នាងខ្ញុំជូនជាសម្ភារៈសិក្សា និងថវិកាមួយចំនួន ទុកទិញបន្ថែម។ គាត់នៅស្រុកឆែប ខេត្តព្រះវិហារ។ អរគុណអជ្ញាធរ និងក្រុមការងារយុវជន បានជួយសង់ផ្ទះថ្មីជូនគាត់ ពីក្រោយផ្ទះចាស់នោះ នាងខ្ញុំគ្រាន់តែជួយបន្ថែមប៉ុណ្ណោះ»។
អានបន្តប្រពៃណាស់! ទីបំផុត លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុលោតឆត្រយោងកាលម្សិលមិញ នូវទឹកប្រាក់សរុប រហូតដល់ទៅ…
នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នូវទឹកប្រាក់មួយចំនួនធំ។ ក្នុងនោះ លោក ហេង ឡុង បានបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀត ថា “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ ។ គួរបញ្ជាក់ថា ការសម្តែងលោតឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រ វ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោង មួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី…
អានបន្តស្តែងៗណាស់! នេះហើយវិដេអូមុនពេល លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ឃើញហើយឡើងស្រៀវ…(មានវីដេអូ)
កំពុងស្ពឺ៖ ជុំវិញហេតុការណ៏ដ៏រន្ធតជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាពិតជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះដោយលោកគ្រូ លឹម សាយ ដែលលោកគឺជាគ្រូបង្វឹកលោតឆត្រយោងមួយរូបបានទទួលមរណភាព ចំពោះមូលហេតុគឺដោយសារតែ (លោត ខុសបច្ចេកទេស)បើយោងតាមការមើលវិដេអូផ្ទាល់ដូចជាជំពាក់ ប៉ះគ្នានឹងអ្នកលោតដទៃទៀតទើបបណ្តាលអោយបែបនេះ ។ ដោយឡែកខាងក្រោយមនេះគឺជាវិដេអូសកម្មភាពផ្ទាល់មុនពេលលោកគ្រូ ជួបរឿងអកុសល ដោយរូបលោក លោតឆ័ត្រយោងចុះពីយន្តហោះស្តែងៗតែម្តង៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖
អានបន្តអានសារនេះហើយ ស្រក់ទឹកភ្នែកតាម! កូនប្រុសបង្កើតបង្ហោះសារដ៏រំជួលចិត្ត ក្រោយដឹងលោកឪពុកបានស្លាប់ ពេលលោតឆត្រយោង
ពិតជាធ្វើចិត្តមិនបានទេ លោកឪពុកជាទីស្រឡាញ់ បានឃ្លាតចាកឆ្ងាយជារៀងរហូត ក្នុងពេលកំពុងបំពេញតួនាទីក្នុងនាមជាកងទ័ពឆត្រយោងរបស់ប្រទេសជាតិ ។ ពិតជារំជួលចិត្តណាស់កូនប្រុសបង្កើតរបស់លោកវរសេនីយ៍ត្រី លឹម សាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា៖ «បាត់បង់អ៊ំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត» ។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី ១៤ មករា ២០២១ នេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយកងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស ត្រូវខ្យល់បោកត្របាញ់ចូលគ្នា បណ្ដាលឱ្យធ្លាក់ ២ នាក់ និងបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ធ្ងរម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នៅក្នុងហេតុការណ៍ខាងលើនេះ នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕
អានបន្ត